កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៤ កញ្ញា ២០២១ - កញ្ញា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន លួច​ចូល​ស្តាប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ខណៈ​បក្ស​កាន់​អំណាច​ច្រាន​ចោលសំឡេង​ឆ្លើយ​ឆ្លង​ថ្មីៗ។ ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​គ្រា​សាលា​រៀន​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ។ សមត្ថកិច្ច​ដោះ​លែង​មនុស្ស​២១​នាក់ និង​បន្ត​ឃុំ​ខ្លួន​៩​នាក់ ក្នុង​ជម្លោះ​ដី​ធ្លីគម្រោង​ព្រលាន​យន្ត​ហោះ​ខេត្ត​កណ្តាល។ សៀវភៅ​និពន្ធ​ដោយ​ខ្មែរ​អាមេរិកាំង​ដែល​បាន​ស្លាប់​មុន​មាន​ឈ្មោះ​បោះ​សំឡេង ទទួល​បាន​ការ​កោត​សរសើរ​ច្រើន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Blinken ​នឹង​ប្រឈមការ​ដេញដោល​បន្ថែម​រឿង​ដក​កងទ័ពពី​អាហ្វហ្គានីស្ថាន​អំឡុង​ផ្តល់​សក្ខីកម្ម​នៅព្រឹទ្ធសភា​នៅ​ថ្ងៃអង្គារ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ជីវិត​នៅ​អាហ្វហ្គានីស្ថាន។ អង់គ្លេស​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដល់​ក្មេង​អាយុ​ពី​១២​ទៅ​១៥​ឆ្នាំ។ បុរស​ម្នាក់​ដែល​មាន​អាវុធ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ជិត​វិមាន​សភា​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖​ ១៣​ កញ្ញា ២០២១ - កញ្ញា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ប្រកាស​បន្ត​គាំទ្រ​ចិន​ពេញ​ទំហឹង ប៉ុន្តែ​អ្នក​វិភាគ​ស្នើ​ឲ្យ​ប្រយ័ត្ន​ការ​ថ្លែង​ជា​សាធារណៈ។ លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​តាន​តឹង ដើម្បី​បន្ត​កាន់​អំណាច។ ពលរដ្ឋ​ខ្លះ​រត់​គេច​ខ្លួន ខណៈ​អាជ្ញាធរ​តាម​ចាប់​អ្នក​ផ្សេង​ទៀត​ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ខេត្ត​កណ្តាល។ នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​នេះ មាន​កិច្ចពិភាក្សា​អំពី «ផល​ប៉ះពាល់​នៃ​គណៈកម្មការ​ក្រម​សីលធម៌​ទៅ​លើ​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ប៉ាគីស្ថាន​ចុះចត​នៅ​ទីក្រុង​កាប៊ុល។ អាកាស​យានិក​អាហ្វហ្គានីស្ថាន​បាន​ចាប់ផ្តើម​ចាកចេញ​ពី​អ៊ូសបេគីស្ថាន។ រដ្ឋមន្ត្រី​ការពារ​ជាតិ​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​សុវត្ថិភាព​ជាង​ថ្ងៃ​នេះ​ក្នុង​ឆ្នាំ ២០០១។ ប្រធាន​ផ្នែក​សុខាភិបាល​សាធារណៈ​សហ​រដ្ឋ​អាមេរិក​ថា​ ការ​រឹតត្បិត​ថ្មី​ទប់ទល់​ជំងឺ​កូវីដ​ ជា​«ការ​ឆ្លើយ​តប​ត្រឹម​ត្រូវ»។ កូរ៉េ​ខាង​ជើង​សាក​ល្បង​មីស៊ីល​ស្វ័យ​នាំផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​រចនា​ឡើង​ដើម្បី​គេច​ពី​ប្រព័ន្ធ​ការពារ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១២ កញ្ញា ២០២១ - កញ្ញា 12, 2021
    ​ព័ត៌មាន​អំពី​កម្ពុជា​មាន​ រដ្ឋមន្រ្តី​ការបរទេស​ចិន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត នៅ​គ្រា​អាមេរិក​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី «សង្គមស៊ីវិល​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ការ​ចោទប្រកាន់​ពី​អំពើ​ស៊ីសំណូក​របស់​មន្ត្រី​ប៉ូលិស»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូច​ជា តើ​ពលរដ្ឋ​វ័យ​ក្មេង​នៅ​ក្រុង New York យល់​ដូចម្តេច​ពី​ហេតុការណ៍​ភេរវកម្ម ១១ កញ្ញា? អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​តំណាង​មីយ៉ាន់ម៉ា​នៅ​មហាសន្និបាត។ ចំនួន​គ្រោះធម្មជាតិ​បាន​កើនឡើង ប៉ុន្តែ​ការ​ស្លាប់​បាន​ថយចុះ​នៅ​ក្នុង​រយៈពេល​ ៥០​ឆ្នាំមក​នេះ។ ស្ត្រី​បម្រើ​ក្នុង​ជួរ​កងទ័ព​អាហ្វហ្គានីស្ថាន​បារម្ភ​ពី​សុវត្ថិភាព​និង​អនាគត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១១ កញ្ញា ២០២១ - កញ្ញា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ​សៀវភៅ​និពន្ធ​ដោយ​ខ្មែរអាមេរិកាំង​ដែល​បានស្លាប់​មុន​មានឈ្មោះ​បោះសំឡេង ទទួល​បាន​ការ​កោតសរសើរ​ច្រើន។ លោក ហ៊ុន សែន ​ថា ​កម្ពុជា​ប្រើ​វិបត្តិ​កូវីដ​បើក​«ការដ្ឋាន​កំណែទម្រង់»​សេដ្ឋកិច្ចសង្គម តែ​អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​លើក​កម្ពស់​សេរីភាព​នយោបាយ។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី​«សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​ជា​បញ្ហា​សំខាន់​និង​ជា​បញ្ហា​យូរអង្វែង»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា​ តើ​ពលរដ្ឋ​វ័យក្មេង​នៅក្រុង New York យល់​ដូចម្តេច​ពី​ហេតុការណ៍​ភេរវកម្ម ១១ កញ្ញា? សំណើ​ថវិកា​ចាយវាយ​របស់​តៃវ៉ាន់​កើន​ឡើង​គ្រា​ដែល​ប្រទេសចិន​បង្កើន​សកម្មភាព​យោធា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ កញ្ញា ២០២១ - កញ្ញា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្មករ​រោងចក្រ​កាត់ដេរ ចង់​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ខណៈ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​បើក​សាលារៀន​អនុវិទ្យា​ល័យ​ និង​វិទ្យា​ល័យ ដោយ​កំណត់​ចំនួន​សិស្ស​ក្នុង​ថ្នាក់​រៀន។ ខ្មែរ-អាមេរិកាំង គ្រោង​ដាក់​ញតិ្ត​ឲ្យ​អន្តរជាតិ​ជួយ​កម្ពុជា ចំ​ខួប​ទី៣០​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រឈម​នឹង​ទំនាក់​ទំនង​ជាប់គាំង លោក Biden និង​លោក Xi ពិភាក្សា​អំពី​ការចៀសវាង​ជម្លោះ​ក្នុង​ការ​និយាយ​គ្នា​តាម​ទូរសព្ទ។ សហរដ្ឋ​អាមេរិក ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ការវាយ​ប្រហារ​ដោយ​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា។ ២០​ឆ្នាំ​ក្រោយ​ភេរវកម្ម​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ​២០០១ អ្នកពន្លត់​អគ្គិភ័យ​នៅ​សង្កាត់ Arlington រដ្ឋ Virginia សហរដ្ឋ​អាមេរិក រំឭក​ព្រឹត្តិ​ការណ៍​នោះ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រង់ចាំ​ការសម្រេច​របស់​ប្រទេស​ស៊ូដង់ ក្នុង​ការប្រគល់​ខ្លួន​អតីត​ប្រធានាធិបតី គឺ​លោក Bashir៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ កញ្ញា ២០២១ - កញ្ញា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​កាត់ទោស​កំបាំងមុខ​អ្នកគាំទ្រ​និង​សកម្មជន​បក្ស​ប្រឆាំង ៧នាក់ ឲ្យ​ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ​ញុះញង់។ ជំនួប​កំពូល​មេគង្គ​ផ្តោត​លើ​«ភាពអាសន្ន»​នៃ​វិបត្តិ​អាកាស​ធាតុ និង​សេដ្ឋកិច្ច ក្រោយ​ជំងឺ​កូវីដ១៩។ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩នៅ​កម្ពុជា កើន​ឡើង​ដល់​ ២​ពាន់​នាក់ ក្នុង​រយៈ​ពេល​៦​ខែ។ នៅក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«ការដោះស្រាយ​បញ្ហា​ពុករលួយ​ក្នុង​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហ​ប្រជាជាតិ​ថា ​ស្ត្រី​អាហ្វហ្គានីស្ថាន​ប្រឆាំង​ការបំភ្លេច​ពួកគេ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​បង្ហាញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ថ្មី​នៅ​ក្នុង​សន្ទរកថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ តើ​ពលរដ្ឋ​វ័យ​ក្មេង​នៅ​ក្រុង New York យល់​ដូចម្តេច​ពី​ហេតុការណ៍​ភេរវកម្ម ១១ កញ្ញា? នាយករដ្ឋ​មន្ត្រី​ថៃរួចផុត​ពី​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ កញ្ញា ២០២១ - កញ្ញា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្រ្តី​ការ​បរទេស​ចិន​នឹង​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត នៅ​គ្រាអាមេរិក​បង្កើន​ទំនាក់​ទំនង​ជាមួយ​អាស៊ាន។ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​សួរ​អំពី​ការ​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ និង​អាល្លឺម៉ង់​រៀបចំ​កិច្ច​ពិភាក្សា​ស្តី​ពី​អាហ្វហ្គានីស្ថាន។ ក្រុម​តាលីបង់​ប្រកាស​រដ្ឋាភិបាល​អន្តរកាល​របស់​អាហ្វហ្គានីស្ថាន។ ប៉ូលិស​ហុងកុង​ចាប់​ខ្លួន​អ្នករៀប​ពិធី​រំឭក​ខួប​ព្រឹត្តិការណ៍​នៅ​ទីលាន ​Tiananmen។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវបាន​រារាំង​នៅ​ជំរំ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។ អគ្គីភ័យ​បាន​សម្លាប់​អ្នក​ទោស​យ៉ាង​តិច​ ៤០​នាក់​នៅ​ពន្ធនាគារ​ឥណ្ឌូណេស៊ី។ អ្នកជំងឺ​១៧​នាក់​ស្លាប់​បន្ទាប់​ពី​ទឹក​ជំនន់​លិច​មន្ទីរពេទ្យ​ម៉ិកស៊ិក និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ កញ្ញា ២០២១ - កញ្ញា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ក្នុង​នោះ​មាន​ពល​ករ​ដែល​ទើប​ត្រឡប់​ពី​ក្រៅ​ប្រទេស។ អ្នក​កាសែត​២​នាក់​ត្រូវគំរាម​កំហែង ពេល​ចុះ​រាយ​ការណ៍​ទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ខេត្ត​កណ្តាល។ មន្រ្តី​ក្រសួង​មហាផ្ទៃ​ថា ​ពេទ្យ​ណែនាំ​ឲ្យ​លោក រ៉ុង ឈុន ​ដែល​កំពុង​ជាប់​ពន្ធនា​គារ​វះ​កាត់​ភ្នែក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ពិភាក្សា​អំពី​អាហ្វហ្គានីស្ថាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កាតា។ អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​តំណាង​មីយ៉ាន់ម៉ា​នៅ​មហាសន្និបាត។ ក្រុមតាលីបង់​នៃ​អាហ្វហ្គានីស្ថាន និង​ប្រទេស​ប៉ាគីស្ថាន​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ប្រឆំាង​ភេរវកម្ម។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា​ ប្រទេស​គុយបា​ចាក់​វ៉ាក់សំាង​កុមារ​អាយុ​ចាប់​ពី​ពីរ​ឆ្នាំ​ឡើង។ អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​តំណាង​មីយ៉ាន់ម៉ា​នៅ​មហាសន្និបាត។ មេដឹកនាំ​យោធា​ហ្គីណេ​សន្យា​បង្កើត​រដ្ឋាភិបាល​សហភាពជាតិ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៦ កញ្ញា ២០២១ - កញ្ញា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហជីព​កំណត់​តួលេខ​ដំឡើង​ប្រាក់​ឈ្នួល​២២,២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២ ដើម្បី​ចរចា​ជាមួយ​ភាគី​រោង​ចក្រ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ពង្រឹង​តម្លាភាព និង​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ​លើ​រថយន្តដាក់​ស្លាក​លេខ​ស្ថាប័ន​រដ្ឋ។ នៅ​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​នេះ មាន​កិច្ចពិភាក្សា​អំពី «ការ​ដើរ​ប្រញ្ចាស​សម័យ៖ ការ​តស៊ូ​របស់​ស្រ្តី​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​យុវវ័យ​និង​ជួយ​បរិស្ថាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេតវិមាន​សន្យា​ជាថ្មី​ថា​នឹងជម្លៀស​ពលរដ្ឋអាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន។ លោក Blinken ទៅ​ប្រទេស​កាតា និង​អាល្លឺម៉ង់ដើម្បីពិភាក្សា​កិច្ចការទូត​អំពីអាហ្វហ្គានីស្ថាន។ ក្រុម​តាលីបង់​ប្រកាស​ជ័យ​ជម្នះ​នៅ​ក្នុង​តំបន់ ​Panjshir Valley។ ទាហានហ្គីណេ​អះអាង​ថា ពួកគេ​បាន​ធ្វើ​រដ្ឋ​ប្រហារ​បាន​ជោគជ័យ។ មនុស្ស៣នាក់បានស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ភាព​អត់ធ្មត់ខាង​យុទ្ធសាស្ត្រ​ក្លាយ​ជាភាពក្រេវក្រោធ​ចំពោះ​ការ​យឺតយ៉ាវនៃ​កិច្ចចរចាពាណិជ្ជកម្ម​រវាង​អាមេរិកនិង​ចិន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៥ កញ្ញា ២០២១ - កញ្ញា 05, 2021
    ​ព័ត៌មាន​អំពី​កម្ពុជា​មាន​ របាយការណ៍៖ កម្ពុជា​បាត់បង់​ព្រៃឈើ​ប្រមាណ​៣៧%​នៅ​ទីតាំង​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។​ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី «តើ​ព្រឹត្តិការណ៍​នៅ​អាហ្វហ្គានីស្ថាន ប៉ះពាល់​ដល់​ការ​ឈរជើង​របស់​អាមេរិក​នៅ​អាស៊ី​ដែរ​ឬទេ?»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ អភិបាល​រដ្ឋធានីកាប៊ុល​បន្តដឹកនាំ​កិច្ចការ​ដដែល​ បន្ទាប់​ក្រុមតាលីបង់​បានដណ្តើម​កាន់កាប់​អំណាច។ ក្រុមហ៊ុន​អវកាស​អូស្ត្រាលី​និង​តៃវ៉ាន់​ចេញ​គម្រោង​បង្ហោះ​រ៉ុក្កែត​ពាណិជ្ជកម្ម​ជាប្រវត្តិសាស្ត្រ។ ក្រាហ្វិក​ពន្យល់៖ សិទ្ធិបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ មុន​និង​ក្រោយ​ច្បាប់​សិទ្ធិបោះឆ្នោត​ឆ្នាំ​១៩៦៥។ ប្រទេស​អ៊ូហ្គាន់ដា​និង​អាមេរិក​បញ្ជាក់​ថា​អ៊ូហ្គាន់ដា​នឹង​ទទួល​ជនជាតិ​អាហ្វហ្គានីស្ថាន​២ពាន់នាក់​ឱ្យ​រស់នៅ​បណ្តោះអាសន្ន។ ភូមិ​មួយ​ក្នុង​ប្រទេសម៉ាឡាវី​ទទួល​រង្វាន់​ដោយសារ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​និង​ការស្លាប់៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners