កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ៤ កញ្ញា ២០២១ - កញ្ញា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ សាច់ញាតិ​សព​អ្នក​កើត​កូវីដ៖ ភាព​មិន​ស្ងប់​ក្នុង​ចិត្ត​និង​ក្តី​បារម្ភ​ពី​ការ​ច្រឡំ​សព​និង​ធាតុ។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី​«អ្នក​ឃ្លាំមើល​ថា ការ​ចូល​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​របស់ពួក​តាលីបង់ ដូច​ខ្មែរក្រហម​ផង​និង​ខុសគ្នា​ផង»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ភូមិមួយ​ក្នុង​ប្រទេស​ម៉ាឡាវី​ទទួល​រង្វាន់​ដោយសារ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​និង​ការស្លាប់។ ជនជាតិ​អាហ្វហ្គានីស្ថាន​ប្រឈមនឹង​ការស្រេកឃ្លាន​នៅពេល​ជិតដល់​រដូវធ្លាក់​ទឹកកក។ អ.ស.ប.​ប្រុងប្រៀប​សម្រាប់​អពយព​នៃ​ជនភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​៥សែននាក់។ ក្រុមហ៊ុន​អវកាស​អូស្ត្រាលី​និង​តៃវ៉ាន់​ចេញ​គម្រោង​បង្ហោះ​រ៉ុក្កែត​ពាណិជ្ជកម្ម​ជាប្រវត្តិសាស្ត្រ។ អង្គការ​មនុស្សធម៌​មួយ​សង្ឃឹម​ថា​នឹង​អាច​រក​យុត្តិធម៌​ឃើញ​សម្រាប់​អ្នកដែល​គ្មាន​ការការពារ​ខាងផ្លូវច្បាប់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ កញ្ញា ២០២១ - កញ្ញា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​អ្នក​ជំនាញ​អ.ស.ប អំពាវនាវ​ឲ្យ​ដោះលែង​ក្មេងប្រុស​ជា​កូន​សកម្មជន​បក្ស​ប្រឆាំង ខណៈ​មន្រ្តី​កម្ពុជា​ការពារ​ចំណាត់ការ​ផ្លូវ​ច្បាប់។ របាយ​ការណ៍៖ ការនាំ​អង្ករ​ទៅ​អឺរ៉ុប​និង​អាស៊ាន​ថយ​ចុះ​ខ្លាំង ខណៈ​នាំ​ទៅ​ចិន​កើន​តិច​តួច។ កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​«ជីវិត​កាន់​តែ​លំបាក» ខណៈ​ប្រឈម​ភាពរាំង​ស្ងួត និង​ជំងឺ​កូវីដ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាហ្វហ្គានីស្ថាន​ងាក​ទៅ​ប្រទេស​ចិន​និង​ប្រទេស​ផ្សេង​ទៀត​ ពេលទំនាក់ទំនង​ជាមួយ​អាមេរិក​មិន​ប្រាកដ​ប្រជា។ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកលនៅ​កំពុង​ធ្វើការ​ដើម្បី​ជម្លៀស​អ្នកកាសែត​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន។ ជនជាតិអាហ្វហ្គានីស្ថាន ប្រឈមនឹងការស្រេក​ឃ្លាននៅ​ពេល​ជិត​ដល់​រដូវ​ធ្លាក់​ទឹកកក។ ក្រុមហ៊ុន​អវកាស​អូស្ត្រាលី​និង​តៃវ៉ាន់ ចេញ​គម្រោង​បង្ហោះ​រ៉ុក្កែត​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២ កញ្ញា ២០២១ - កញ្ញា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ៤ឆ្នាំ​នៃ​ការចោទ​ប្រកាន់ មេធាវី​លោក កឹម សុខា បន្ត​ជំរុញ​ឲ្យ​ពន្លឿន​សវនាការ ដើម្បី​បង្ហាញ​«ការផ្សះផ្សា​ជាតិ»។ គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំងចោទគ្នា​អំពី​ការព្យាយាម​បំបែក​ផ្ទៃ​ក្នុង​របស់​ខ្លួន។ នៅក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«តើព្រឹត្តិការណ៍​នៅ​អាហ្វហ្គានីស្ថាន ប៉ះពាល់​ដល់​ការឈរជើង​របស់​អាមេរិក​នៅ​អាស៊ី​ដែរ​ឬទេ?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ត្រូវ​បាន​រំឭក​អំពី​ការបន្សល់​ទុក​សម្ព័ន្ធមិត្ត​អាហ្វហ្គានីស្ថាន​«ដ៏ច្រើន»​នៅ​អាហ្វហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​នៅ​សង្ស័យ​ក្រុម​តាលីបង់​ក្នុង​ការជួយ​ការប្រឆាំងនឹង​ភេរវកម្ម។ លោក Biden ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​អំពី​ការបន្ត​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក។ អ.ស.ប. ប្រុង​ប្រៀប​សម្រាប់​អពយព​នៃជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​៥​សែននាក់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ កញ្ញា ២០២១ - កញ្ញា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយ​ការណ៍​ថ្មី​ចោទ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​នានា​ដើម្បី​រឹត​ត្បិត​កាន់​តែ​ខ្លាំង​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ របាយការណ៍​ក្រសួង​កសិកម្ម៖​ គ្រោះ​រាំងស្ងួត​បំផ្លាញ​ស្រូវ​ជាង ​១៧ម៉ឺន​ហិកតា​ក្នុងរយៈពេល​៨ខែ។ សាច់​ញាតិ​សព​អ្នក​កើត​កូវីដ៖ ភាព​មិន​ស្ងប់​ក្នុង​ចិត្ត​និង​ក្តី​បារម្ភ​ពី​ការ​ច្រឡំ​សព​និង​ធាតុ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​តាលីបង់​ព្រមាន​ការ​ឈ្លានពាន​អាហ្វហ្គានីស្ថាន​នា​ពេល​អនាគត​ និង​ស្នើ​អន្តរជាតិ​ឲ្យ​ទទួល​ស្គាល់​ការ​ដឹកនាំ​របស់​ខ្លួន។ ប្រមុខ​អ.ស.ប.​ព្រមាន​ថា ​«មហន្តរាយ​មនុស្ស​ធម៌​ជិត​កើតឡើង»​ នៅ​អាហ្វហ្គានីស្ថាន។ ការ​ស្ទង់មតិ៖ ពលរដ្ឋ​អាមេរិក​ពេញវ័យ​ជាង​ពាក់​កណ្តាល​ជឿ​ថា ​ការ​សម្រេច​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​គឺ​«ត្រឹមត្រូវ»។ អ.ស.ប.​ថា ​គ្រោះ​មហន្តរាយ​ធាតុអាកាស​និង​អាកាសធាតុ​កើនឡើង​៥​ដង​ក្នុង​ពេល​៥០​ឆ្នាំ​កន្លង​មក។ លោក ​Biden ​ថ្លែង​ការពារ​ការ​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣១ សីហា ២០២១ - សីហា 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បារាំង​កំពុង​ទប់ទល់​នឹង​ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​អត្រា​ចាក់​វ៉ាក់សាំង​មាន​ទាប​នៅ​តាម​ដែន​ដី​ក្រៅប្រទេស។ សកម្មជន​បរិស្ថាន​ដែល​ត​វ៉ា​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន សុំ​ឲ្យ​តុលាកា​រកាត់ក្តី​ដោយ​ឯករាជ្យ។ កសិករ​នៅ​ខេត្ត​ពោធិ៍​សាត់​ត្អូញត្អែរ​«ជីវិត​កាន់​តែ​លំបាក» ខណៈ​ប្រឈម​ភាព​រាំង​ស្ងួត​និង​ជំងឺកូវីដ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden ​នឹង​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ ​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​បញ្ចប់​សង្គ្រាម​ជា​ផ្លូវការ​នៅ​អាហ្វហ្គានីស្ថាន។ ជប៉ុន​និង​អាមេរិក​នឹង​ដាក់​សម្ពាធ​លើ​ចិន​អំពី​ការ​បញ្ចេញ​ឧស្ម័ន​កាបូន ​មុន​កិច្ច​ប្រជុំ​កំពូល​អំពី​អាកាសធាតុ។ នាយក​រដ្ឋមន្ត្រី​ថៃ​ប្រឈម​នឹង​ការ​ដេញដោល​ពី​សភា ​ខណៈ​ការ​តវ៉ា​នៅតែ​បន្ត។ អ.ស.ប.​ប្រាប់​ក្រុម​តាលីបង់​ឲ្យ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចាកចេញ​ដោយ​សុវត្ថិភាព។ មន្ត្រី​អាមេរិក​និង​តាលីបង់​ថា យោធា​អាមេរិក​ចុងក្រោយ​នៅ​អាហ្វហ្គានីស្ថាន​បាន​ដក​ចេញ​អស់​ហើយ។
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ សីហា ២០២១ - សីហា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ចំ​អក​ឲ្យ​សហរដ្ឋ​អាមេរិក​ថា​ «ចាញ់» សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ចោទ​លោក សម រង្ស៊ី ថា​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ជុំវិញ​ការបង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «អ្នក​ឃ្លាំមើល​ឆ្លុះបញ្ចាំង​គោលនយោបាយ​ការ​បរទេស​អាមេរិក ហើយ​ប្រៀបធៀប​ការ​ចូល​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​របស់​ក្រុម​តាលីបង់​ទៅ​នឹង​ក្រុម​ខ្មែរ​ក្រហម​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហ​រដ្ឋ​អាមេរិក​ថា ​កិច្ច​ប្រឹងប្រែង​ជម្លៀស​របស់​ខ្លួន​នៅ​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល​«គ្មាន​ការ​បង្អាក់» ​ដោយសារ​ការ​វាយ​ប្រហារ​រ៉ុក្កែត​ឡើយ។ ក្រុម​តាលីបង់​ជិត​ឈាន​ដល់​ការ​បង្កើត​គណៈ​រដ្ឋមន្រ្តី​ និង​ប្រកាស​រដ្ឋាភិបាល​ថ្មី។ លោក​ Biden​ ផ្តល់​កិត្តិយស​ដល់​ទាហាន​អាមេរិកាំង​ដែល​ត្រូវ​បាន​សម្លាប់​នៅ​អាហ្វហ្គានីស្ថាន។ អ្នក​ជំនាញ​កំពូល​សហ​រដ្ឋ​អាមេរិក​ផ្នែក​ជំងឺ​ឆ្លង​ជំរុញ​ពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩។ ព្យុះ​សង្ឃរា​ Ida ​ចុះ​ខ្សោយ​ឥទ្ធិពល ប៉ុន្តែ​នៅតែ​ជា​ការ​គំរាមកំហែង។ ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ឃ្លាំមើល​បរមាណូ​ថា ​សកម្មភាព​ជាថ្មី​នៅ​រោងចក្រ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ជា​កង្វល់​ខ្លាំង៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៩ សីហា ២០២១ - សីហា 29, 2021
    ​ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​សិទ្ធិមនុស្ស​ជំរុញ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ​មួយ​ ខណៈ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន​នេះ។ បណ្ដឹង​សាទុក្ខ​ចុងក្រោយ​បង្អស់ និង​សាលាក្ដី​ខ្មែរក្រហម​ជិត​ដល់​ទីបញ្ចប់។ សម្រង់​ពី​កម្មវិធី Hello VOA អំពី«​ស្ថានភាព​ការងារ​ និង​ប្រាក់ឈ្នួល​របស់​ពលករ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ពេល​រាតត្បាត​នៃ​ជំងឺកូវីដ១៩»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកជំនាញ​ពិនិត្យ​កេរដំណែល​អាមេរិក​បន្ទាប់​ពី​២០ឆ្នាំ​នៅ​អាហ្វហ្គានីស្ថាន។ អង្គការ UNHCR និយាយ​ថា​គេ​ត្រូវ​ការពារ​និង​មិន​បំភ្លេច​ជនជាតិ អាហ្វហ្គានីស្ថាន​ទេ។ ព័ត៌មាន​អវកាស​ខែ​នេះ៖ មហាសេដ្ឋី​ទៅ​លំហអាកាស តុល្យភាព​កាបូន និង​ជីវិត​លើ​ភពព្រះអង្គារ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៨ សីហា ២០២១ - សីហា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បង្ហាញ​សៀវ​ភៅ​«នរោត្តម​សីហនុ និង​ជូ អេន​ឡាយ» សរសេរ​ដោយ​អតីត​ទី​ប្រឹក្សា​របស់​សម្តេច​សីហនុ។ សម្រង់​ពី​កម្មវិធី Hello VOA អំពី​ «យុទ្ធនាការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​នៅ​តុលាការ​ជោគជ័យ ប៉ុន្តែ​មិនបាន​បន្ថយ​ចំនួន​អ្នកជាប់ឃុំ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម​ជួយជនជាតិ​អាហ្វហ្គានីស្ថាន​ឱ្យ​មកតាំង​លំនៅដ្ឋាន​ជាថ្មី​ក្នុង​សហរដ្ឋអាមេរិក។ អតីតយុទ្ធជន​អាមេរិក​ប្រើរូបថត​ដើម្បី​កំណត់បង្ហាញ​បទពិសោធន៍​ជីវិត​របស់​ជនជាតិអាមេរិក​ស្បែកខ្មៅ​ជាថ្មី។ ទីភ្នាក់ងារ​ផ្តល់ជំនួយ​មួយជួយ​ទំនុកបម្រុង​ស្រ្តី​នៅ​កេនយ៉ា​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺកូវីដ១៩៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៧ សីហា ២០២១ - សីហា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​កម្ពុជា​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ដែលតា​ប្រមាណ​១៤០​ករណី​ក្នុង​មួយ​ថ្ងៃ។ មន្រ្តីជំនាញថា រយៈពេល​៦ខែ​ដើមឆ្នាំ​នេះ ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កើនឡើង​៣ដង។ សាច់ញាតិ​របស់ក្រុម​ខ្មែរ​ថាវរៈសង្ឃឹម​តិចតួច​ចំពោះការ​សម្រាលទោស​ តែ​សុំ​កាត់ក្តី​ដោយ​យុត្តិធម៌។ បណ្ដឹង​សាទុក្ខ​ចុងក្រោយ​បង្អស់​និង​សាលាក្ដី​ខ្មែរក្រហម​ជិតដល់​ទីបញ្ចប់។ របាយការណ៍​អង្គការ​យូនីសេហ្វ៖ កុមារ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ផលប៉ះពាល់​នៃ​វិបត្តិអាកាសធាតុ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ.ស.ប.​និង​អូតង់​ប្រកាស​ប្រឆាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​កាប៊ុល។​ តើក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វហ្គានីស្ថាន​បង្ក​គ្រោះ​ថ្នាក់​ប៉ុណ្ណា? លោក​ Biden ​ប្តេជ្ញា​សង​សឹក​អ្នក​វាយ​ប្រហារ​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល។ ការ​ព្យាករ​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ​អាច​មាន​ជាង​១សែន​នាក់​ទៀត​ លុះត្រាអាមេរិក​ផ្លាស់​ប្តូរ​ឥរិយាបថ។ USAID​ ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​៣២​លាន​ដុល្លារ​ដល់​ជនរង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​នៅ​ហៃទី​។ ក្រុម​យុវជន​ជំនាន់ Gen Z និង​ក្រុម​អាវក្រហម​ថៃ​ក្រោកឈរ​ប្រឆាំងនឹង​លោក​នាយករដ្ឋមន្ត្រី Prayuth សារជាថ្មី។ កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ ស្តី​ពី​កីឡាអូឡាំពិក​ក្នុង​អវកាស​ និង​ការ​ដឹកជញ្ជូន​ភីហ្សា​ទៅ​អវកាស៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៦ សីហា ២០២១ - សីហា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់​នាវា​ដឹក​ប្រេង​ដែល​កម្ពុជា​អះអាង​ថា​លួច​នាំ​ចេញដោយ​ខុស​ច្បាប់។ តុលាការ​បើក​សវនាការ​កំបាំង​មុខ​ក្នុង​សំណុំរឿង​បង្ហោះ​ហ្វេសប៊ុក​«ញុះញង់»​របស់​សកម្មជន​បក្ស​ប្រឆាំង។ ក្រសួង​សុខាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចាក់​ដូស​ជំរុញ​ជាប្រភេទ​វ៉ាក់​សាំង​ដូចគ្នា។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ស្ថានភាព​ការងារ​និង​ប្រាក់​ឈ្នួល​ពលករខ្មែរ​ចំណាកស្រុក​នៅ​កូរ៉េខាងត្បូង ក្នុង​ពេល​នៃការ​រាតត្បាត​ជំងឺកូវីដ១៩»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Blinken​ ថា​ «គ្មាន​ថ្ងៃ​ផុត​កំណត់»​សម្រាប់​ការ​ជម្លៀស​នៅ​អាហ្វហ្គានីស្ថាន​ទេ​។ ឃាតកម្ម​របស់​ប៉ូលិស​ដែល​មន្ទិល​ថា ​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​ថៃ​ ជំរុញ​ឱ្យ​មាន​ការ​អំពាវនាវ​ឱ្យ​កែ​ទម្រង់​ប៉ូលិស។​ ចៅក្រម​អាមេរិក​ដាក់​ទណ្ឌកម្ម​មេធាវី​ដែល​ជា​សម្ព័ន្ធមិត្ត​លោក​ Trump។ សមាជិក​សភា​អាមេរិក​ជំរុញ​ឱ្យ​លោក ​Biden​ ជម្លៀស​អ្នក​កាសែត​របស់​ USAGM ​និង​ក្រុម​គ្រួសារ៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners