កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ១៥ សីហា ២០២១ - សីហា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថ្មី​បង្ហាញ​ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម២​បង្ក​«មហន្តរាយ​សិទ្ធិ»ដល់​ជនជាតិ​ដើមភាគតិច​ក្នុង​ខេត្ត​ស្ទឹងត្រែង។ ការ​សិក្សាថ្មី​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​បន្ថែម​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជួប​ការ​លំបាក​បង់​សង​កម្ចី​មីក្រូហិរញ្ញវត្ថុ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការងារ​នៅ​សហរដ្ឋ​អាមេរិក​កើនឡើង​ចំនួន ៩៤៣.០០០ ទៀត​ កាល​ពី​ខែ​កក្កដា ដែល​លើស​ពី​ការ​រំពឹងទុក។ ទីភ្នាក់ងារ AP បាន​ចូលមើល​មណ្ឌល​ឃុំឃាំង​ធំ​បំផុត​នៅ​តំបន់​ស៊ីនជាំង ប្រទេស​ចិន។ អាមេរិក​ត្រូវ​បាន​សង្កេត​ឃើញ​ថា​ កំពុង​ពង្រឹង​ទំនាក់ទំនង​យោធា​អាស៊ីអាគ្នេយ៍​ដើម្បី​ទប់ទល់​នឹង​ចិន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៤ សីហា ២០២១ - សីហា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ត្រៀម​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ដោយ​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ក្រោម​គោលការណ៍​កុងសង់ស៊ីស និង​មិន​លម្អៀង​ទៅ​មហាអំណាច។ ត្រីគឺ​ជាប្រភព​អាហារូបត្ថម្ភ​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា គន្លឹះ​ទប់ស្កាត់​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀង​អាហារ។ ឪពុក​របស់ Jordan Pisey Windle ថា អនាគត​របស់​កីឡាករ​លោត​ទឹក​អាមេរិកាំង​ដើមកំណើត​ខ្មែរ​វែង​ឆ្ងាយ​ហួស​ពី​ការ​ប្រកួត​ក្នុង​កីឡាអូឡាំពិក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មូលហេតុ​ដែល​ហ្វីលីពីន​ជ្រើសរើស​យក​អាមេរិក​ជាជាង​ចិន។ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​មាន​ការផ្លាស់ប្តូរ​សំខាន់ៗ​ដើម្បី​បញ្ចប់​ការរើសអើង​ជាតិសាសន៍​ជា​ប្រព័ន្ធ​ដ៏ច្រើន​ជំនាន់។​ មូលហេតុ​ដែល​ចិន​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់ខ្លួន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៣ សីហា ២០២១ - សីហា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កូន​ប្រុស​លោក ខៀវ សំផន ទទូច​ឲ្យ​តុលា​ការ​ផ្តល់​យុត្តិធម៌​ដល់​ឪពុក ខណៈ​សវនាការ​បណ្តឹង​សាទុក្ខ​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។ អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​បង្ខំ​អ្នក​កាសែត​ឲ្យ​លុប​ចោល​រូបភាព​នៃ​ការ​វាយ​កម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​នៅ​បឹង​ទំពុន។ មន្រ្តី​សុខាភិបាល​កម្ពុជាថា មិន​មាន​ភាព​ចាំបាច់​ធ្វើ​តេស្ត​រក​អង់ទីគ័រ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នោះ​ទេ។ អតីត​មេបញ្ជាការ​ខ្មែរក្រហម​ពេញ​ចិត្ត​នឹង​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​ហើយ​ប្តេជ្ញា​ការពារ​សន្តិភាព​និង​បូរណភាព​ទឹកដី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ស.រ.អា.​ឱ្យ​ចាក់ វ៉ាក់ សាំង Pfizer ឬ Moderna ​ដូសទី​៣​ សម្រាប់​ក្រុម​មាន​ហានិភ័យ។ អ្នក​វិភាគ​ថា ចិន​ពង្រីក​ឥទ្ធិពល​នៅ​អាហ្វ្រិក​តាម​រយៈ​កិច្ចព្រមព្រៀងទូរគមនាគមន៍។ ក្រុម​តាលីបង់​បាន​ចូល​កាន់កាប់​ទីរួម​ខេត្ត​សំខាន់ៗ​ជា​ច្រើន​នៅអាហ្វហ្គានីស្ថាន។ មនុស្ស​៦​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង ​Plymouth​ ប្រទេស​អង់គ្លេស។ មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ជួប​ជាមួយ​ឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់​ចិន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១២ សីហា ២០២១ - សីហា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អង្គការ ​IMF ​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ប្រមាណ​២៤០​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្តារ​សេដ្ឋ​កិច្ច។ អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បារម្ភ​ការ​បន្ត​រឹត​ត្បិត​សារព័ត៌មាន ខណៈ​ក្រសួង​ព័ត៌មាន​បង្កើត​គណៈកម្មការ​ក្រម​សីលធម៌។​ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី​«ការ​កេង​ចំណេញ​ពី​វិបត្តិ​កូវីដ១៩ និង​សុខភាព​សាធារណៈ​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ស.រ.អា.​នឹង​អនុញ្ញាត​វ៉ាក់សាំង​កូវីដ១៩​ដូស​ទី៣​ដល់​អ្នក​មាន​បញ្ហា​អង្គបដិប្រាណ។ ប្រទេស​ស៊ូដង់​ត្រៀម​ប្រគល់​អតីត​មេ​ដឹកនាំ​ឱ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​និង​ការ​លក់​ដូរ​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​នឹង​ការ​ឆ្លង​កូវីដ​១៩។ មនុស្ស​៣​នាក់​ស្លាប់​និង​ជាង​២០​នាក់​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍រថយន្ត​ដឹក​កម្ម​ករ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។ អង្គការ​ Amnesty International ​ថា​ ស្ត្រី​ និងក្មេង​ស្រីរាប់រយ​នាក់​ត្រូវ​គេ​រំលោភ​នៅ​ Tigray ​នៃ​ប្រទេស​អេត្យូពី។ ស្នងការដ្ឋាន​ប៉ូលិស​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ក្រុម​តាលីបង់​នៅ​ភាគ​ខាងត្បូង​អាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១១ សីហា ២០២១ - សីហា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​យ៉ាង​តិច​១០​គ្រួសារ​រុះ​រើ​ផ្ទះ​ចេញ​ពី​តំបន់ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន​ក្នុង​ពេល​មួយ​សប្តាហ៍ ដោយ​មិន​ផ្តល់​សំណង។ ម្ចាស់​ក្រុមហ៊ុន​ស៊ូជីង​ថា«អយុត្តិធម៌» រឿង​ដក​ហូត​ដី​អភិវឌ្ឍ​ផែ​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​នឹង​បំណុល​ពន្ធ។ ការ​សិក្សា​ថ្មី​ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជួប​ការ​លំបាក​បង់​សង​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ។ កម្ពុជា​អួត​ពី​អត្រា​ខ្ពស់​នៃ​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្លួនគឺ​ជាង​៧០​ភាគរយ​ ឬ​ជាង​៧​លាន​នាក់​រួម​ទាំង​ជន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ម្នាក់​ផង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ចាក់​វ៉ាក់សាំង​កើន​ឡើង​នៅ​ Laggard Louisiana ​ខណៈ​វីរុស​ប្រភេទ​ដែលតា​រាតត្បាត​រដ្ឋ​នេះ។ ប្រតិកម្ម​ចម្រុះ​ចំពោះ​បេសកជន​ពិសេស​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។ នាយក​រដ្ឋមន្ត្រី​កាណាដា​ថា​ ចិន​កាត់ទោស​ជនជាតិ​កាណាដា​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១១​ឆ្នាំ​ដោយ«អយុត្តិធម៌»។ ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​១​លាន​លាន​ដុល្លារ​សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ។ កូរ៉េខាង​ជើង​ងាក​ទៅ​រក​ទម្លាប់​ចាស់​ដោយ​ប្រើ​ការ​ប្រឈម​ផង​និង​ការ​សន្ទនា​ផង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ សីហា ២០២១ - សីហា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​សិក្សា​ថ្មី​ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជួប​ការ​លំបាក​បង់​សង​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ។ កម្ពុជា​ត្រៀម​ធ្វើ​ជា​ប្រធាន​អាស៊ាន ដោយ​ប្តេជ្ញា​ដោះស្រាយបញ្ហា ក្រោម​គោលការណ៍​កុងសង់ស៊ីស។ មន្រ្តី​សុខាភិបាល​កម្ពុជា​ថា​ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ មិន​ចាំបាច់​ចាក់​វ៉ាក់​សាំង​ភ្លាមៗ​ទេ ​រង់ចាំ​យ៉ាង​តិច​៦​ខែ​សិន។ របាយការណ៍​ថ្មី​បង្ហាញថា ទំនប់​វារី​អគ្គិសនី​សេ​សាន​ក្រោម​២​បង្ក​«មហន្ត​រាយសិទ្ធិ»ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យោធា​សហរដ្ឋ​អាមេរិក​នឹង​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា។ ប្រធានាធិបតី​ម៉ិកស៊ិក​និង​អនុប្រធានាធិបតី​អាមេរិក​ពិភាក្សា​អំពី​បញ្ហា​ចំណាក​ស្រុក និង​ជំរុញ​សេដ្ឋកិច្ច​អាមេរិក​កណ្តាល។ សហ​រដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា ​អនាគត​អាហ្វហ្គានីស្ថាន​មិន​ល្អ​ទេ។ បង់ក្លាដែស​ចាក់​វ៉ាក់សាំង​បង្ការ​ឱ្យ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ពេល​ជំងឺ​កូវីដ១៩​បន្ដ​រាតត្បាត។ កូរ៉េ​ខាងជើង​ស្តីបន្ទោស​សមយុទ្ធ​អាមេរិក-កូរ៉េ​ខាងត្បូង​ ដោយ​តាំង​ចិត្ត​បង្កើន​អាវុធ​ខ្លួន​ឯង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ សីហា ២០២១ - សីហា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក កឹម សុខា មិន​ចូល​រួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ដែល​លោក សម រង្ស៊ី បាន​ប្រកាស។ ឪពុក​របស់​ Jordan Pisey Windle ថា អនាគត​របស់កីឡាករ​លោត​ទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​វែង​ឆ្ងាយ​ហួស​ពីការ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក។ លោក ហ៊ុន សែន ​ស្នើ​ឲ្យ​បញ្ឈប់​ការ​ស្នើ​សុំ​ចាក់​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​ដូស​ទី​ ៣ សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​នេះ​ពីរ​ដូស​រួច​ហើយ។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «សវនាការ​បណ្តឹង​សាទុក្ខ​លើ​រឿង​ក្តី ខៀវ សំផន ក្នុង​គ្រា​កូវីដ​១ ៩»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ជំនាញ​សុខាភិបាល​អាមេរិក​បង្ហាញ​កង្វល់​អំពី​វីរុស​កូរ៉ូណា​ថ្មី។ ក្រុម​បាតុករ​ថៃ​ដែល​បាន​ប្តូរ​ចិត្ត​បាន​ចេញ​មក​តាម​ផ្លូវ​នានា​ប្រឆាំង​នាយក​រដ្ឋមន្ត្រី Prayuth។ ប្រទេស​កាតា​នឹង​រៀបចំ​កិច្ច​ប្រជុំ​អន្ដរជាតិ​ស្តី​ពី​សន្តិភាព​អាហ្វហ្គានីស្ថាន។ ឥណ្ឌា​វាយ​ឆ្មក់​អង្គការ​សាសនា​ដែល​សង្ស័យថា​ផ្តល់​មូលនិធិ​ភេរវកម្ម។ ទីក្រុង​ Nagasaki​ រំឭក​ខួប ​៧៦ ​ឆ្នាំនៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ។ ការងារ​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ចំនួន ៩៤៣.០០០ ទៀត កាលពី​ខែ​កក្កដា លើស​ពី​ការ​រំពឹង​ទុក៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៨ សីហា ២០២១ - សីហា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​មើល​ឃើញ​អនាគត​មិន​ល្អ​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​ទទូច​ឲ្យ​ធ្វើ​សកម្មភាព​បន្ថែម។ បញ្ញវន្ត​ខ្មែរ​ទទូច​រដ្ឋាភិបាល​បង្កើន​អាហារូបករណ៍​ទៅ​សិក្សា​ក្រៅ​ប្រទេស​ដើម្បី​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ ប្រទេស​នូវែលសេឡង់​និង​ចិន​ប៉ះ​ទង្គិច​គ្នា​លើ​ការ​អះអាង​ពាក់ព័ន្ធ​នឹង​ការ​លួចចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត។ ពលរដ្ឋ​ក្រុង​ New York នាំគ្នា​ចាក់សាក់​លើ​ស្បែក​ជា​ការ​រំឭក​ពី​សាច់ញាតិ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ ហេតុអ្វី​បាន​ជា​ទំនិញ​ឡើងថ្លៃ ហើយ​តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេច? ទីក្រុង​នៃ​ដែនចរន្ត​ធម្មជាតិ​របស់​ចិន​បាន​វិវត្ត​ហួស​សមត្ថភាព​ស្រូបយក​ទឹកភ្លៀង៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៧ សីហា ២០២១ - សីហា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជន​ជាប់ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ខៀវ សំផន បាន​ចាក់​វ៉ាក់សាំងជំងឺ​កូវីដ១៩ ខណៈ​ពលរដ្ឋ​ឯទៀត​កំពុង​រង់ចាំ​វេន​ចាក់។ ក្រសួង​ព័ត៌មាន​បង្កើត​គណៈ​កម្មការ ដែល​អាចរិះគន់​អ្នក​កាសែត ឬ​អង្គ​ភាពសារ​ព័ត៌មាន​បំពេញ​ការងារ​ខុសក្រម​សីលធម៌។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​៣​រូប​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ខណៈ​បក្ស​ប្រឆាំង​មានសង្ឃឹម​នឹង​មាន​គំនាប​លើ​រដ្ឋាភិបាល។ កម្ពុជា​អួត​ពី​អត្រា​ខ្ពស់​នៃ​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្លួន​គឺ​ជាង​៧០ភាគរយ​ឬ​ជាង​៧លាន​នាក់​រួម​ទាំង​ជនជាប់​ចោទ​ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម​ម្នាក់​ផង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​កីឡាករ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ពិភាក្សា​ការ​ប្រឈម​នឹង​សម្អប់។ បារី​អេឡិចត្រូនិក​គំរាមកំហែង​ដល់​ការ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់​ថ្នាំជក់​សាកល។ ពិភពលោក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នៅ​ឡើយ​ទេ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៦ សីហា ២០២១ - សីហា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សមាជិក​ព្រឹទ្ធសភា​អាមេរិក​៣​រូប​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ខណៈ​បក្ស​ប្រឆាំង​មានសង្ឃឹម​នឹង​មាន​គំនាប​លើ​រដ្ឋាភិបាល។ មនុស្ស​ជិត​៤​ពាន់​នាក់​ត្រូវ​«អប់រំ​និង​ពិន័យ»​ ខណៈ​៣២នាក់បញ្ជូន​ទៅ​តុលាការ​រឿង​បំពាន​វិធានការ​ប្រឆាំង​វីរុស​ដែលតា។ សកម្មជន​មើល​ឃើញ​អនាគត​មិន​ល្អ​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​ទទូច​ឲ្យ​ធ្វើ​សកម្មភាព​បន្ថែម។​ បញ្ញវន្ត​ខ្មែរ​ទទូច​រដ្ឋាភិបាល​បង្កើន​អាហារូបករណ៍​ទៅ​សិក្សា​ក្រៅ​ប្រទេស​ដើម្បី​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដាយ​មាស​ហួស​ពី​ក្តី​សុបិន​របស់​គ្រួសារ​កីឡាការិនី​អាមេរិកាំង​ដើម​កំណើត Hmong។ លោក​ Biden ​ផ្តល់​សិទ្ធិ​ជ្រកកោន​សុវត្ថិភាព​ដល់​ពលរដ្ឋ​ហុងកុង​នៅ​អាមេរិក។ អូស្រ្តាលី​នឹង​មិន​គោរព​តាម​ការ​ទាមទារ​របស់​ចិន​ដើម្បី​ចាប់​ផ្តើម​កិច្ច​ចរចា​ឡើង​វិញ​ទេ។ ប្រធានាធិបតីអ៊ីរ៉ង់​ថ្មី​សន្យា​ប្រើ​ការទូត​ដើម្បី​លុបចោល​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក។ គ្រូ​បង្ហាត់​កីឡា​បេឡារុស​ពីរ​នាក់​ត្រូវ​បាន​បណ្តេញ​ចេញពី​កីឡា​អូឡាំពិក​បញ្ហា​នាង​Tsikhanouskaya។ ក្រុម​ឧទ្ទាម​ Jihad​ សម្លាប់​មនុស្ស​៣០​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​បួគីណាហ្វាសូ។ ទីក្រុងម៉ានីល​ត្រូវរាំងខ្ទប់​វិញ​ដោយសារ​ខ្លាច​វីរុស​ដែលតា៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners