កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ៥ សីហា ២០២១ - សីហា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្តើម​រៀបចំ​រចនា​សម្ព័ន្ធ ទោះ​ស្ទាក់​ស្ទើរ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខល។ ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ​ធំៗ​ធ្វើ​អន្តរាគមន៍​លើ​ការ​បាត់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ កម្ពុជា​ទទួល​វ៉ាក់​សាំង​ជំនួយ​របស់​អង់​គ្លេស​ជាង​៤០​ម៉ឺន​ដូស​សម្រាប់​ដូស​ទី៣​ដល់​ក្រុម​ជួរ​មុខ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «អាស៊ីអាគ្នេយ៍​ក្រោម​ការទូត​វ៉ាក់សាំង​ចិន​និង​លោក​ខាង​លិច»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​វៀតណាម។ ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​វីរុសដែលតា​មាន​ជាង​៩៣%​នៃ​ជំងឺកូវីដ១៩​ថ្មី​នៅ​អាមេរិក។ តំណាង​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហ​ប្រជាជាតិ​ចោទ​ពួក​យោធា​ប្រកាន់​ចំពោះ​ការ​សម្លាប់​រង្គាល។ មូលហេតុ​ដែល​ហ្វីលីពីន​ជ្រើសរើស​សហរដ្ឋ​អាមេរិក​ដោយ​មិន​យក​ចិន។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថា​ មនុស្ស​១១៥​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បង្ក្រាប​ដោយ​យោធា​នៅ​នីហ្សេរីយ៉ា។ លោក Raisi គ្រោង​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ សីហា ២០២១ - សីហា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ទីតាំង​លក់​អាហារ​ទទួល​ភ្ញៀវ​បាន ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ដែល​មាន​ស្តង់ដា។ អាជ្ញាធរ​ថា​ការ​ចាក់​វ៉ាក់​សាំង​ Johnson & Johnson ​ដល់ជន​ជាតិ​ភាគ​តិច​នឹង​អាច​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ។ កម្ពុជា​លើក​ឡើង​អំពី​«បរាជ័យ»​គម្រោង​បូម​ប្រេង ខណៈ​តវ៉ា​ផ្លូវ​ច្បាប់​ប្រឆាំង​រឿង​លួច​ដឹក​ប្រេង​ចេញ​ពី​ដែន​ទឹក​កម្ពុជា។ សមាជិក​សភា​អាមេរិក​ម្នាក់​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​មិន​គិត​ពន្ធ ​សំខាន់​សម្រាប់​កម្ពុជា​ និង​អាមេរិក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​វេជ្ជបណ្ឌិត​ដែល​តាម​ដាន​វីរុស​ Delta ថា​ ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ អាចជួយ​បាន។ មនុស្ស​ជាង​ ១០០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ថៃ​មួយ​ឆ្នាំ​ក្រោយ​ការ​តវ៉ា។ ប្រធាន​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយ​អាមេរិក​ ជំរុញ​ការ​ដឹក​ជំនួយ​មនុស្ស​ធម៌​ទៅ​តំបន់​ Tigray។ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បោះឆ្នោត​ផ្តល់​មេដាយ​ឲ្យ​ប៉ូលិស​ដែល​ការពារ​សភា​នៅ​ពេល​មាន​កុបកម្ម។ លោក ​Biden ​អំពាវនាវ​ឱ្យ​អភិបាល​ក្រុង​ញូវយ៉ក​លោក​ Cuomo ​ចុះ​ចេញ​ពី​តំណែង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ សីហា ២០២១ - សីហា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​លើក​ឡើង​អំពី​«បរាជ័យ»​គម្រោង​បូម​ប្រេង ខណៈ​តវ៉ា​ផ្លូវ​ច្បាប់​ប្រឆាំង​រឿង​លួច​ដឹក​ប្រេង​ចេញ​ពី​ដែន​ទឹក​កម្ពុជា។ ក្មេងៗ​ចាប់ផ្តើម​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ខណៈ​ទីក្រុង​ភ្នំពេញ​ប្រឈមការ​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta។ បញ្ញវន្ត​ខ្មែរ​ទទូច​រដ្ឋាភិបាល​បង្កើន​អាហារូបករណ៍​ទៅ​សិក្សា​ក្រៅ​ប្រទេស​ដើម្បី​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​បដិសេធ​ផែនការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា​ ដោយ​ជំរុញ​ឱ្យ​អាស៊ាន​ដាក់​សម្ពាធ។ អ្នក​តំណាងអាមេរិកស្តីពី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ប្រទេស​នេះ​នឹង​ក្លាយ​ជា​រដ្ឋ​ឯកោ​ប្រសិន​បើ​ក្រុម​ឧទ្ទាម​តាលីបង់ដណ្តើម​គ្រប់​គ្រង​ប្រទេស​ដោយ​កម្លាំង​យោធា។ ប្រទេស​អង់គ្លេស​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ពី​សហ​រដ្ឋ​អាមេរិកនិង​ភាគ​ច្រើន​ពី​សហភាព​អឺរ៉ុប​ចូល​ប្រទេស​របស់​ខ្លួន​បាន។ ការ​បណ្តេញអ្នក​ជួល​ផ្ទះ​គ្មាន​ប្រាក់​បង់​មិន​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។ មន្រ្តី​ប៉ូលិស​ទី​ ៣​ ដែល​ធ្វើអន្តរាគមន៍ការ​វាយ​ប្រហារ​នៅ​វិមាន​សភា​សហ​រដ្ឋ​អាមេរិក​ធ្វើ​អត្តឃាត។ ករណី​ថ្មី​នៃ​កូវីដ​១៩​បាន​ធ្វើ​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​ទូទាំង​ក្រុង​វូហាន​ប្រទេស​ចិន។ កីឡាករ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ពិភាក្សាការ​ប្រឈម​នឹង​សម្អប់។ មូលហេតុ​ដែល​ជំងឺ​កូវីដ​១៩​ កើន​ឡើង​នៅ​អាស៊ី​នៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​តិច​តួច​នៅ​ឆ្នាំ​ ២០២០៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២ សីហា ២០២១ - សីហា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចៅក្រម​នៅ​ទីក្រុង​ញូវយ៉ក​សម្រេច​ឲ្យ​អាមេរិក​រឹប​អូស​នាវា​ឃាត់​បាន​នៅ​កម្ពុជា ដោយ​ចោទ​ថា​លួច​ដឹក​ប្រេង​ទៅ​កូរ៉េ​ខាង​ជើង។ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី ៣ ខណៈ​វីរុស​បំប្លែង​ថ្មី Delta ​(ដែលតា) កំពុង​រាល​ដាល​ដល់​រាជ​ធានី​ភ្នំពេញ។ លោក ហ៊ុន សែន ថា លោក​មិន​ទៅ​ទទួល​វ៉ាក់​សាំង​អាមេរិក ដោយ​សារ​មិន​មែន​«ជំនួយ​ទ្វេភាគី»។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​កែលម្អ​ខ្លួន​ឯង និង​ការ​សិក្សា​ពេញ​មួយ​ជីវិត​គឺ​ជា​គន្លឹះ​សម្រាប់​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីព»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធ​សភា​អាមេរិក​ពិចារណាវិធានការ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​មួយ។ កីឡាករអ៊ីតាលី​ឈ្នះ​មេដាយ​មាស​ដោយ​ភ្ញាក់​ផ្អើល​ក្នុង​វិញ្ញាសា​រត់​ប្រណាំង​បុរស​ចម្ងាយ​១០០​ម៉ែត្រ។ អង់គ្លេស​នឹង​ចាក់​វ៉ាក់សាំង​កូវីដ១៩​ បង្កើន​ភាព​ស៊ាំ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ។ សហ​រដ្ឋ​អាមេរិក​និង​អង់គ្លេស​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​នាវា​ដឹក​ប្រេង។ មនុស្ ស​៨​នាក់​ស្លាប់​ ខណៈ​តួកគី​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ថ្ងៃ​ទី ​៥។ ទីក្រុង​ញូវយ៉ក​បង្អួត​កូន​កោះ​មួយ​ដែល​ជា​សួន​ពិសេស​ខុសគេ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១ សីហា ២០២១ - សីហា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការសិក្សា​១​រក​ឃើញ​ថា​កសិករ​កម្ពុជា​ប៉ះពាល់​ខ្លាំង​ក្រោយ​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍​២០​កុម្ភៈ។ គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ការ​ខូចខាត​ប្រជាធិបតេយ្យ​កម្ពុជា។​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គោលនយោបាយ​«មិន​ឱ្យ​មាន​អ្នក​ទស្សនា» ក្នុង​កីឡា​អូឡាំពិក​នៅ​តូក្យូ​ជា​រឿង​ខកចិត្ត។ ទីភ្នាក់ងារ​ AP បាន​ចូល​មើល​មណ្ឌល​ឃុំឃាំង​ធំ​បំផុត​នៅ​តំបន់​ស៊ីនជាំង។ ការ​សិក្សា​ថ្មី​ថា​ ការ​កាប់​ព្រៃ​ត្រូពិក​តំបន់​ភ្នំ​នៅ​អាស៊ីអាគ្នេយ៍​កំពុង​កើត​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​និង​ក្នុង​ល្បឿន​យ៉ាងលឿន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៣១ កក្កដា ២០២១ - កក្កដា 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​ស្វះស្វែង​រក​ការ​បន្ត​ពាណិជ្ជកម្ម​ទ្វេភាគី​មិន​គិត​ពន្ធ​ជាមួយ​សហរដ្ឋ​អាមេរិក។ ការ​សិក្សា​១​រក​ឃើញ​ថា​កសិករ​កម្ពុជា​ប៉ះពាល់​ខ្លាំង​ក្រោយ​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍​២០​កុម្ភៈ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទីភ្នាក់ងារ AP បាន​ចូល​មើល​មណ្ឌលឃុំឃាំង​ធំ​បំផុត​នៅ​តំបន់​ស៊ីនជាំង។ វីរុស​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ដែលតា​កើន​ឡើង​ទ្វេ​បើធៀប​នឹង​ខែ​មិថុនា។ តើ​នឹង​មាន​គណបក្ស​ទី​បី​នៅ​ពេល​ប្រទេស​អាមេរិក​បែកបាក់​គ្នា​ខាង​នយោបាយ​ឬ​ទេ?
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៣០ កក្កដា ២០២១ - កក្កដា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តំណាង​ទូត​អាមេរិក​ថា វ៉ាក់សាំង​មក​កម្ពុជា ជា​អំណោយ​របស់​ពលរដ្ឋ​អាមេរិកាំង និង​មិន​មាន​លក្ខខណ្ឌ​នោះ​ទេ។ មេធាវី​ការពារ​ក្តី​ឲ្យ​លោក រ៉ុង ឈុន បន្ត​សុំ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្នុង​សវនាការ​ជុំ​ចុង​ក្រោយ។ ការសិក្សា​១​រក​ឃើញ​ថា​កសិករ​កម្ពុជា​ប៉ះពាល់​ខ្លាំង​ក្រោយ​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍​២០​កុម្ភៈ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កិច្ច​ព្រមព្រៀង​ទស្សនកិច្ច​កងកម្លាំង​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ជាធរមាន។ សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​«ការ​យាយី»​អ្នក​កាសែត​បរទេស​នៅ​ប្រទេស​ចិន។ រដ្ឋាភិបាល​អនុញ្ញាត​ការ​ព្យាបាលកូវីដ​១៩​តាម​ផ្ទះ​ក្នុង​ខេត្ត​ទាំង​អស់ ​ខណៈ​វីរុស ​Delta​ ឆ្លង​ចូលសហគមន៍។ លោក​ Biden​ ថា​ អ្នក​ធ្វើការ​សហព័ន្ធ​ដែល​មិន​ចាក់​វ៉ាក់សាំង​ត្រូវ​ធ្វើ​តេស្ត​និង​ពាក់​ម៉ាស់។ វីរុស​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ដែលតា​កើនឡើង​ទ្វេ​បើធៀប​នឹង​ខែ​មិថុនា។ សេដ្ឋកិច្ច​អាមេរិក​កើន​ឡើង​៦,៥%​ពីខែ​មេសា​ដល់​ខែ​មិថុនា។ កីឡាការិនី​អាមេរិកាំង Sunisa Lee ឈ្នះ​បានមេដាយ​មាស​ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក​ខាងកីឡា​កាយ​សម្ព័ន្ធ និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៩ កក្កដា ២០២១ - កក្កដា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ប្រកាស​វិធានការ​បិទខ្ទប់​ក្នុង​ខេត្ត​ចំនួន៨ ដើម្បី​ទប់ស្កាត់​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​ Delta។ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ហាម​ការ​ធ្វើ​ដំណើរ​និង​លក់​ដូរពី​ម៉ោង​៩​យប់​ដល់​៣​ទៀប​ភ្លឺ ​ខណៈ​បារម្ភ​ពីវីរុស​បំប្លែង​ថ្មី។ គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ការ​ខូចខាត​ប្រជាធិបតេយ្យ​កម្ពុជា។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី​«ផលវិបាក​របស់​កម្មករ​ និង​ការ​តស៊ូ​មតិ​របស់​សហជីព​ក្នុង​ពេល​រាតត្បាត​ នៃ​ជំងី​កូវីដ១៩»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រមុខ​ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​អាមេរិកស្វះស្វែង​បង្កើន​ចំណង​ទាក់ទង​ជាមួយ​វៀតណាម​ ខណៈ​មាន​ការ​រារែក​អំពី​បញ្ហា​សិទ្ធិ​មនុស្ស។ លោក Biden ជួប​ជាមួយ​អ្នកស្រី ​Tsikhanouskaya ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បេឡារុស។ មីយ៉ាន់ម៉ា​ក្រោយ​រដ្ឋប្រហារ​ប្រឈម​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត។ បុគ្គលិក​សហព័ន្ធ​អាមេរិកាំង​ពាក់ម៉ាស់​ឡើងវិញ និង​គោល​នយោបាយ«មិន​ឱ្យ​មាន​អ្នក​ទស្សនា» ក្នុង​កីឡា​អូឡាំពិក​នៅ​តូក្យូ​ជា​រឿង​ខកចិត្ត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ កក្កដា ២០២១ - កក្កដា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេឃុំ​និរាករណ៍​លិខិត​ស្នាម​បញ្ជាក់​ប្លង់ដី​ក្នុង​តំបន់​អភិរក្ស​ជា​បន្តបន្ទាប់ នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​ការ«ខ្វះ​ការ​ទទួលខុសត្រូវ»។ អភិបាល​ខេត្ត​កំពង់ស្ពឺ​ថា អាជ្ញាធរ​ដុត​បំផ្លាញ​សាច់​ក្របី​មក​ពី​ឥណ្ឌា​ដែល​រក​ឃើញ​មាន​វីរុស​កូរ៉ូណា ទោះ​មាន​ការ​តវ៉ា​ពី​ស្ថានទូត​ឥណ្ឌា។ វ៉ាក់សាំង Johnson&Johnson ជំនួយ​អាមេរិក​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។ ខ្សែ​ភាពយន្ត​ខ្មែរបែប​ប្រឌិត​វិទ្យាសាស្ត្រ «Karmalink» នឹង​ចាក់​បញ្ចាំងក្នុង​ពិធី​បើក​កម្មវិធី​វាយតម្លៃ​ភាពយន្ត​អន្តរជាតិក្រុង Venice។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden​ ថា​ ​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​របស់​អាមេរិក​ឆ្នាំ​២០២២។ សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​កំណើន​នុយក្លេអ៊ែរ​បន្ទាប់ពី​មាន​របាយ​ការណ៍​ថ្មី​អំពី​ធុង​នុយក្លេអ៊ែរ​ថ្មី​របស់​ចិន។ សេតវិមាន​ពិចារណា​កំណត់​ឲ្យ​បុគ្គលិក​សហព័ន្ធ​ចាក់​វ៉ាក់សាំង។ កីឡាការិនី​អាមេរិក​ឈ្នះ​មេដាយមាស​សម្រាប់​ក្បាច់​ហែល​ទឹក​សេរី​នៅ​អូឡាំពិក។ កីឡាកាយ​សម្ព័ន្ធ​អាមេរិក​នាង ​Simone Biles ដកខ្លួនពី​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៧ កក្កដា ២០២១ - កក្កដា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​អនុញ្ញាត​ក្រុម​ហ៊ុន​ឯកជននាំ​ចូល​វ៉ាក់សាំង​កូវីដ១៩​ទទួល​ស្គាល់​ដោយ WHO។ មន្រ្តី​ថា ទឹក​ទន្លេ​មេគង្គ​កម្ពុជា​ហក់​ឡើង​ខ្លាំង ខណៈភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្នែក​ខាង​លើ។ កម្ពុជា​រក​ឃើញ​វីរុស​បំប្លែង​ថ្មី ​Delta​ (ដែលតា) លើ​ពលរដ្ឋ​ក្នុង​សហគមន៍ នាំ​ឲ្យ​ព្រួយ​បារម្ភ​ការ​ឆ្លង​រហ័ស​បន្ថែម​ទៀត។ ត្រី​ជា​ប្រភព​អាហារូបត្ថម្ភមិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា និង​ជា​គន្លឹះ​ទប់ស្កាត់ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀង​អាហារ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កូរ៉េ​ខាង​ជើង​ទាក់​ទង​ឡើង​វិញជាមួយ​កូរ៉េ​ខាង​ត្បូង។ ការ​បែកបាក់​នយោបាយ​អាមេរិកកាន់​តែ​ធំ ខណៈ​សក្ខីកម្ម​អំពី​ការ​វាយ​ប្រហារ​សភា​អាមេរិក​ចាប់​ផ្តើម។ នាយក​រដ្ឋមន្ត្រី​ស្ត្រី​សាម័រ​ទី១ ​ឡើង​កាន់​តំណែង​បន្ទាប់ពី​វិបត្តិ​រដ្ឋ​ធម្មនុញ្ញ។ ព្រឹទ្ធសភា​អនុម័ត​ការ​តែងតាំង​លេខាធិការ​ថ្មី​នៃ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក។ អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិ​លោក Enzi ស្លាប់​បន្ទាប់ពីគ្រោះថ្នាក់​ជិះកង់។ កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ​ស្តី​ពី​មហាសេដ្ឋី​ទៅ​លំហអាកាស តុល្យភាព​កាបូន និង​ជីវិត​លើ​ភព​ព្រះអង្គារ៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners