កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៦ កក្កដា ២០២១ - កក្កដា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ជា កម្ពុជា​នឹង​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​ចំទង់​នៅ​សប្តាហ៍​នេះ ខណៈ​លោក ហ៊ុន សែន ថា​«កុំ​ឲ្យ​មាន​ការ​បារម្ភ»។ សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​ឃាត់​នាវា​មួយ​គ្រឿង​ដឹក​ជន​ជាតិ​ចិន​៣៦​នាក់​«ចូល​កម្ពុជា​ខុស​ច្បាប់»។ ក្រសួង​មហា​ផ្ទៃ​ទទួល​ស្គាល់​«គណ​បក្ស​កម្ពុជា​និយម»​របស់​មន្រ្តី​ស្និទ្ធ​នឹង​លោក កឹម សុខា។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ពិនិត្យ​មើល​យុទ្ធសាស្ត្រ​ចតុកោណ​របស់​កម្ពុជា​ និង​ការ​ស៊ីសង្វាក់​គ្នា​តាម​ផែនការ​កសាង​ពិភពលោក​ជា​ថ្មី​ឲ្យ​ប្រសើរ​ B3W»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានផ្នែក​ជំងឺឆ្លង​អាមេរិក​ព្រមាន​ពី​វីរុសបំប្លែងថ្មី។ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​កើត​មាន​ឡើង​ ទោះបី​ជំងឺ​កូវីដ១៩ហក់​ឡើង​ខ្ពស់។ ប្រធានាធិបតី​អាមេរិកជួប​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​នៅ​សេតវិមាន​ផ្តោត​ទៅ​លើ​វត្តមាន​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់។ អ្នក​ជំនាញ​ផ្នែក​ការពារ​ជាតិ​ទប់ទល់​នឹង​ចិន​បាន​ស្បថ​ចូល​កាន់​តំណែង​លើ​យន្ត​ហោះទៅ​សិង្ហបុរី។ នៅ​សហ​រដ្ឋ​អាមេរិក​មនុស្ស​១៧​លាន​នាក់​មើល​ពិធី​បើកការប្រកួតកីឡា​អូឡាំពិក​ទីក្រុង​តូក្យូ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៥ កក្កដា ២០២១ - កក្កដា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាមេរិក​ចោទ​ជនជាតិ​ចិន​ថា លួច​ទិន្នន័យ​ពី​កម្ពុជា​ទាក់​ទង​នឹង​ការពិភាក្សា​អំពី​ទន្លេ​មេគង្គ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ត្រី​អង្គការ​សហប្រជាជាតិ​ថា អាហ្វហ្គានីស្ថាន​ជិត​ធ្លាក់ចូល​ទៅ​ក្នុង​វិបត្តិ​មនុស្សធម៌​ម្តងទៀត។ លោក Biden ជឿ​ថា «អាមេរិក​មក​វិញ» ហើយ​តែ​ពួក​សម្ព័ន្ធមិត្ត​របស់​អាមេរិក​មិន​ទាន់ប្រាកដ​ក្នុង​ចិត្ត​ទេ។ កម្មវិធី​កំណត់ត្រា​អ្នក​សារព័ត៌មាន ស្តី​ពី​ភាព​ខុសគ្នា​រវាង​គម្រោង​ពាណិជ្ជកម្ម​មហាអំណាច​អាមេរិក (B3W) និង​ចិន (BRI)៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៤ កក្កដា ២០២១ - កក្កដា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ រឿង​ទំនួល​ខុសត្រូវ​លើ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា (Delta)៖ កម្ពុជា​និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​សុខាភិបាល​ធ្ងន់ធ្ងរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វៀតណាម​ស្វះស្វែង​រក​ទិញ​វ៉ាក់សាំង​ដើម្បី​បញ្ចៀស​ការ​បិទ​ខ្ទប់​នានា។ សារព័ត៌មាន​រដ្ឋ​ថា ការ​ចាក់ដី​លើកទី២​ដើម្បី​បំពេញ​មហា​ទំនប់​នៅ​អេត្យូពី​ជិត​ចប់​សព្វ​គ្រប់​ហើយ។ ក្រុម​អ្នកវិភាគ​ថា​ការ​ស្ទង់​មតិ​នយោបាយ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០២០​ស្ទង់​ត្រូវ​តិចបំផុត​ក្នុង​ពេលជា​ច្រើន​ទសវត្សរ៍។ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​បារម្ភ​ពី​អនាគត ខណៈ​អាមេរិក​ដកទ័ព។​ អ្នក​សង្កេត​ការ​ណ៍​បារម្ភ​ថា​ ការ​ប្រយុទ្ធ​នៅ​តំបន់ Tigray នឹង​ក្លាយ​ជា​ជម្លោះ​ពូជសាសន៍។ អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រឿង​ទំនួល​ខុសត្រូវ​លើ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ ពិភពលោក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នៅ​ឡើយ​ទេ។ ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កើន​ឡើង​បន្តិច​ម្តងៗ​នៅ​ទូទាំង​ពិភពលោក៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៣ កក្កដា ២០២១ - កក្កដា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​អនុវត្ត​ដីកា​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ប៉ុន្តែ​កម្លាំង​នគរ​បាល​ខេត្ត​និង​ស្រុក​ថា​ មិន​ដឹង​ព័ត៌មាន។ ក្រសួង​ប្រៃសណីយ៍​ព្រមាន​ក្រុមហ៊ុន Smart ក្នុង​ជម្លោះ​ជាមួយ​អតិថិជន​ម្នាក់​រឿង​កាត់​លេខ​ខុស។ អាមេរិក​នឹង​បញ្ជូន​វ៉ាក់​សាំង​ Johnson &Johnson​ ជាង​១​លាន​ដូស​មក​កម្ពុជា​ឆាប់ៗ​នេះ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​តុក្យូ​បើក​នៅ​ថ្ងៃ​សុក្រ​នេះ។ អ៊ីរ៉ាក់​រំពឹង​សេចក្តី​ប្រកាស​បញ្ចប់​បេសក​កម្ម​ប្រយុទ្ធ​របស់​អាមេរិក។ នាយក​ CDC ​ថា ​វីរុស​ដែលតា​«ជា​វីរុស​ធ្វើ​ឲ្យ​រលាក​ផ្លូវ​ដង្ហើម​ឆ្លង​ខ្លាំង​បំផុត»។ ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​ជាតិ​អ៊ុយក្រែន​ថា Nord Stream 2 ​មិន​ត្រូវ​ដំណើរការ​ទេ។ ចិន​ប្រតិកម្ម​នឹង​អាមេរិក​រឿង​ចោទ​ប្រកាន់​លួច​ទិន្ន​ន័យ​ពី​ស្ថាប័ន​រដ្ឋ​នៅ​កម្ពុជា​ទាក់​ទង​នឹងការ​ពិភាក្សា​អំពី​ទន្លេ​មេគង្គ។ ទង់ជាតិ​ព្រះ​អាទិត្យ​រះ​របស់​ជប៉ុន​បង្ក​ឱ្យមាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​នៅ​កម្មវិធី​កីឡា​អូឡាំពិក។​ លោក Biden សរសើរការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ប៉ុន្តែ​នៅ​តែមាន​ការព្រួយបារម្ភ​ចម្បងៗ​មួយ​ចំនួន។ អ្នក​សង្កេតការណ៍​បារម្ភ​ថា​ការ​ប្រយុទ្ធ​នៅ​តំបន់ Tigray នឹង​ក្លាយ​ជា​ជម្លោះ​ពូជសាសន៍ និង​ព័ត៌មាន​ដទៃ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២២ កក្កដា ២០២១ - កក្កដា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាមេរិក​ចោទ​ជនជាតិ​ចិន​ថា លួច​ទិន្នន័យ​ពី​កម្ពុជា​ទាក់​ទង​នឹង​ការពិភាក្សា​អំពី​ទន្លេ​មេគង្គ។ រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ទិញ​ឧបករណ៍តេស្ត​រហ័ស​កូវីដ​១៩​ពី​រដ្ឋ​យក​ទៅ​លក់​លើ​ទីផ្សារ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ស្ថានភាពជួញដូរ​មនុស្សនៅកម្ពុជាកាន់តែអាក្រក់ក្នុងអំឡុងពេលកូវីដ១៩»។ រី​ឯព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Biden ​ប្តេជ្ញា​បន្ត​តតាំង​ជាមួយ​ចិន​អំពី​គ្រឿង​ញៀន។ អ្នក​កាសែត​ថា ​ពួកគេ​ត្រូវ​បាន​ឃ្លាំមើល​ជា​ប្រចាំ​បន្ទាប់ពី​ការ​បញ្ចេញ​កម្មវិធី Pegasus Spyware។ នាយក​ពិធី​សម្ពោធ​កីឡា​អូឡាំពិក​ត្រូវ​ដកចេញ​ព្រោះ​និយាយ​កំប្លែង​អំពី​ការសម្លាប់​រង្គាល។ របាយ​ការណ៍​ថា ចិន​ពិចារណា​ការ​ចាក់​វ៉ាក់សាំង​បរទេស​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​របស់​ខ្លួន។ ប្រទេស​ចិន​ថា​ខ្លួន​ភ្ញាក់ផ្អើល​នឹង​ផែនការ​ WHO ​សិក្សា​ប្រភព​ជំងឺកូវីដ១៩។ កីឡា​អូឡាំពិក​ដែល​«គ្មាន​ភាព​រីករាយ» ប្រឹងប្រែង​ទាក់ទាញ​អ្នក​ទស្សនា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ កក្កដា ២០២១ - កក្កដា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ក្រសួង​ការ​បរទេស​ថា​មិន​ទាន់​មាន​ទិន្នន័យ​ពលករ​ខ្មែរ​ឆ្លង​កូវីដ​១៩​ នៅ​ថៃ ខណៈ​អាជ្ញាធរ​កំពុង​ជួយ​ពលករ​ដែល​លំបាក​ខ្លាំង។ ជំងឺ​កូវីដ​១៩​បន្ត​ឆ្លង​ក្នុង​ចំណោមព្រះ​សង្ឃ ខណៈ​ករណី​ឆ្លង​ទូទាំង​ប្រទេស​មិន​ទាន់​ធូរ​ស្រាល។ អង្គការ​លីកាដូ​ថា សកម្មជន​បរិស្ថាន​ដែល​កាត់​ទោស​ហើយ ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​«រួម​គំនិត​ក្បត់»។ ស្ថានភាព​កូវីដ​កាន់តែ​អាក្រក់​នាំ​ឲ្យ​បារម្ភ​ដល់​ស្ថានការណ៍​នយោបាយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​បេឡារុស​ស្នើ​ឱ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន។ លោកស្រី​ Jill Biden ​ភរិយា​ប្រធានាធិបតី​អាមេរិក​ ដឹកនាំ​ប្រតិភូ​អូឡាំពិក​អាមេរិក​ទៅ​ជប៉ុន។ ប៉ូលិស​ហុងកុង​ចាប់​ខ្លួន​និពន្ធ​នាយក​កាសែត​ Apple Daily ​ម្នាក់​ទៀត​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ។ សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​តាម​អាកាស​ជា​លើក​ទី១​ ក្នុង​ពេល​៦​ខែ​ ប្រឆាំង​ក្រុម ​Al-Shabab​ នៅ​សូម៉ាលី។ របប​យោធា​ប្រទេស​មីយ៉ាន់ម៉ា​ស្វះស្វែង​រក​ការផ្លាស់ប្តូរ​ឯក​អគ្គ​រដ្ឋទូតនៅ​អង្គការ​សហប្រជាជាតិ។ មនុស្ស​១២​នាក់​ស្លាប់​ដោយសារ​ទឹក​ជំនន់​ដ៏​ធំ​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន។ អ្នក​ភូមិ​ដែល​ត្រូវ​គេ​ចាប់​ពង្រាត់​១០០​នាក់​នៅ​នីហ្សេរីយ៉ា​មាន​សេរីភាព​ឡើង​វិញ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ កក្កដា ២០២១ - កក្កដា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​សុខាភិបាល​ថា​អ្នក​ជំងឺ​កូវីដ​១៩​ភាគ​ច្រើន​ស្លាប់ ​ដោយ​សារ​មក​ព្យាបាល​យឺតយ៉ាវ ខណៈ​ក្រសួង​នឹង​សិក្សា​មូល​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់។ អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​រិះគន់រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រឿង​ទំនួល​ខុស​ត្រូវ​លើ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ។ មន្ត្រី​សុខាភិបាល​ថា​ ថ្នាំ​បុរាណ​ចិន​ជួយ​សម្រាល​រោគ​សញ្ញា​ តែ​មិន​ជួយ​ព្យាបាល​ជំងឺ​កូវីដ​១៩ទេ។ វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា(Delta)៖ កម្ពុជា​និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​សុខាភិបាល​ធ្ងន់ធ្ងរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ជួប​អ្នក​កាសែត​អាមេរិក​ដើម​កំណើត​អ៊ីរ៉ង់​ ដែល​ជា​គោលដៅ​នៃ​ការ​ចាប់​ពង្រត់។ ការ​ដេញ​ដោល​ក្នុង​សវនាការ​ទី​មួយ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​របស់​ក្រុង​ហុងកុង​ ជិត​ចប់។​ លោក​ Biden ​ថា​មហាក្សត្រ​ហ៊្សកដានី​ជា​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំង​នៅ​ភូមិសាស្ត្រនយោបាយតានតឹង។ មន្ត្រី​អ៊ីរ៉ាក់​ថា ​គ្រាប់បែក​ផ្ទុះ​តាម​ដង​ផ្លូវ​បាន​សម្លាប់​មនុស្ស​៣០​នាក់​នៅ​ផ្សារ​ក្នុង​ក្រុង​បាកដាដ។ ក្រុម​ប្រឆាំង​ហៃទី​មិន​គាំទ្រ​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវ​បាន​តែងតាំងថ្មី។ គ្រាប់​រ៉ុក្កែត​ត្រូវបានបាញ់​លើ​រដ្ឋធានីរបស់​អាហ្វហ្គានីស្ថាន​ ខណៈ​ប្រធានាធិបតី​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បុណ្យ​សាសនា​អ៊ីស្លាម៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ កក្កដា ២០២១ - កក្កដា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គ្រឿង​ញៀន​ជាង​៤​តោន​ត្រូវ​ដុត​បំផ្លាញ ខណៈ​ជាង៣​តោន​ទៀតនឹង​ត្រូវ​បន្សាបតាម​លក្ខណៈ​បច្ចេកទេស​គីមី។ អ្នក​តាម​ដាន​បារម្ភ​ដំណោះ​ស្រាយ​នយោបាយ​មិន​ទៅ​មុខ ក្រោយ​អាជ្ញាធរ​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង។ តំណាង​កម្ពុជា​ថា​«បាតុកម្មស៊ីឈ្នួ​ល»​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​នោះ​ទេ។ នៅ​ក្នុង​កម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» មាន​កិច្ចពិភាក្សា​អំពី «វិបត្តិ​កូវីដ១៩​និង​ស្ថានភាព​ទៅ​ថ្ងៃ​មុខ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្មមន្ត្រី​ចិន​៧​នាក់ចំពោះ​ការ​បង្ក្រាបក្នុង​ទីក្រុង​ហុងកុង។ ប្រធានាធិបតី​អាមេរិក​ជួបជា​មួយ​ព្រះ​មហា​ក្សត្រ​ប្រទេស​ហ៊្សកដានី។ មេដឹកនាំ​បក្ស​ប្រឆាំងបេឡារុសគ្រោង​ប្រើ​ទស្សនកិច្ច​នៅ​សហ​រដ្ឋ​អាមេរិក​ដើម្បីស្នើ​សុំ​ការ​គាំទ្រ។ ប្រធាន​ផ្នែក​សេវា​សុខភាព​សាធារណៈ​សហ​រដ្ឋ​អាមេរិក​ថា «ជំងឺ​រាតត្បាត​មិន​ទាន់​ចប់​ទេ»។ ប្រទេស​អាហ្វហ្គានីស្ថាន​ហៅ​អ្នក​ការទូតរបស់​ខ្លួន​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ត្រឡប់​ទៅ​ប្រទេស​វិញ​ បន្ទាប់​ពី​កូនស្រី​របស់ឯកអគ្គរដ្ឋទូត​ខ្លួន​ត្រូវ​បាន​ចាប់​ពង្រត់និង​វាយដំ។ មេ​ដឹកនាំតាលីបង់​ថា​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​អាហ្វហ្គានីស្ថាន​ ខណៈ​ពួក​គេ​កំពុង​ប្រយុទ្ធ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៨ កក្កដា ២០២១ - កក្កដា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​បញ្ជាក់​គោលការណ៍​«មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង» ខណៈ​អាមេរិក​ជំរុញ​អាស៊ាន​ឲ្យ​ចាត់​វិធានការ​រឹងមាំ​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ អ្នក​វិភាគ ​ថា អាមេរិក​ខិតខំ​ជំរុញ​របៀបវារៈ​មិន​ឲ្យ​លម្អៀង​ទៅ​ចិន ​ពេល​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តើ​គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឲ្យ​ប្រសើរ​របស់​លោក Biden អាច​ប្រកួត​ជាមួយ​ប្រទេស​ចិន​បាន​ដែរ? សហរដ្ឋ​អាមេរិក​លើក​ឡើង​អំពី​ការ​ប្រល័យ​ពូជសាសន៍​និង​អំពើ​ឃោរឃៅ​ក្នុង​ប្រទេស​ចំនួន​៦។ វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា (Delta)៖ កម្ពុជា​និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​សុខាភិបាល​ធ្ងន់ធ្ងរ។ លោក Jimmy Carter និង លោកស្រី Rosalynn Carter បង្ហាញ​អាថ៌កំបាំង​នៃ​ភាព​ជា​ដៃគូ​រយៈ​ពេល​៧៥ឆ្នាំ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៧ កក្កដា ២០២១ - កក្កដា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ជំរុញ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​បង្កើត​គោល​នយោបាយ​ការពារ​កុមារ ដើម្បី​ប្រឆាំង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​តាម​ប្រព័ន្ធ​អនឡាញ។ ជន​ជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌលគិរី​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​នៅ​ប្រទេស​បារាំង រឿង​បាត់​បង់​ដី​ដូនតា​ទៅ​ក្រុមហ៊ុន​កៅស៊ូ។ វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា (Delta)៖ កម្ពុជា​និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​សុខាភិបាល​ធ្ងន់ធ្ងរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វិមាន​វ៉ាទីកង់​ថា​សម្តេច​ប៉ាប​នឹង​យាង​មក​ដំណាក់​វិញ​ក្នុង​ពេល​ឆាប់ៗ។ អ្នក​សារព័ត៌មាន​នីហ្សេរីយ៉ា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ស្នើ​ច្បាប់​កំហិត​បណ្តាញ​ព័ត៌មាន។ ពិភពលោក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នៅ​ឡើយ​ទេ។ លោក Biden ជឿ​ថា​ «អាមេរិក​មក​វិញ​ហើយ»​តែ​ពួក​សម្ព័ន្ធមិត្ត​របស់អាមេរិក​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ។ សហរដ្ឋ​អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​វ៉ាក់សាំង​ទៅ​ឱ្យ​វៀតណាម និង​ក្វាតេម៉ាឡា៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners