កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ១៦ កក្កដា ២០២១ - កក្កដា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជន​ជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌលគិរី​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​នៅ​ប្រទេស​បារាំង រឿង​បាត់​បង់​ដី​ដូនតា​ទៅ​ក្រុមហ៊ុន​កៅស៊ូ។ កម្ពុជា​ចាប់​ខ្លួន​បុរស​ដែល​សម្លាប់​ស្រ្តី​ជន​ជាតិ​អាមេរិក​នៅ​កោះរ៉ុង ក្នុង​រយៈពេល​៨​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​បាន​កើតឡើង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden​ និង​លោក​ស្រី ​Merkel ​ខ្វែង​គំនិត​គ្នា​អំពី​បំពង់​បង្ហូរ​ប្រេង​រុស្ស៊ី។ មេ​ដឹកនាំ​តំបន់​ឆ្នេរ​ប៉ាស៊ីហ្វិក​រក​វិធី​ជំរុញ​សេដ្ឋកិច្ច​ចេញ​ពី​ជំងឺ​រាតត្បាត។ ទឹក​ជំនន់​នៅ​ប្រទេស​អាល្លឺម៉ង់​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៨០​នាក់​ និង​១៣០០​នាក់​បាត់​ខ្លួន។ ស្ត្រី​អាហ្វហ្គានីស្ថាន​អំពាវនាវ​ឱ្យ​មាន​កង​កម្លាំង​រក្សា​សន្តិភាពអង្គការ​សហ​ប្រជាជាតិ​នៅ​អាហ្វហ្គានីស្ថាន។ ក្នុង​ខេត្ត​សម្បូរ​ប្រេង​នៃ​ប្រទេស​អ៊ីរ៉ង់​មាន​ការ​តវ៉ា​ និង​ការ​បាញ់​ប្រហារ។ អ្នក​រាយការណ៍​អំពី​កំហុស​ឆ្គង​ក្នុង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋាភិបាល​អាមេរិក​ ត្រូវ​បាន​សន្មតថា​មិន​បាន​ធ្វើ​ខុស។ អ្នក​សារព័ត៌មាន​នីហ្សេរីយ៉ា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ស្នើ​ច្បាប់​កំហិត​បណ្តាញ​ព័ត៌មាន។ វិមាន​វ៉ាទីកង់​ថា​សម្តេច​ប៉ាប​នឹង​យាង​មក​ដំណាក់​វិញ​ក្នុង​ពេល​ឆាប់ៗ។ អ្នក​កម្សាន្ត​តាម​ឆ្នេរ​ប្រេស៊ីល​មិន​អើពើ​នឹង​ការ​ព្រមាន​អំពី​កូវីដ១៩៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៥ កក្កដា ២០២១ - កក្កដា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​បញ្ជាក់​គោលការណ៍​«មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង» ខណៈ​អាមេរិក​ជំរុញ​អាស៊ាន​ឲ្យ​ចាត់​វិធានការ​រឹងមាំ​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ កម្ពុជា​រាយការណ៍​មនុស្ស​៣៩នាក់​ស្លាប់​ដោយសារ​កូវីដ​ក្នុង​មួយ​ថ្ងៃ ខណៈ​ករណី​ស្លាប់​សរុប​កើន​លើស​១ពាន់​នាក់។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ជំងឺ​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ត្រី​ការ​បរទេស​អាមេរិក​ម្នាក់​ប្រាប់ ​VOA ​ថា ​សហរដ្ឋ​អាមេរិក​នឹង​គាំទ្រ​រដ្ឋាភិបាល​ហៃទី​ដែល​មាន​គ្រប់​ភាគី​និង​អាច​ទុក​ចិត្ត​បាន។ លោក​ Biden ​គាំទ្រ​ផែនការ​ចំណាយ​៣,៥​លាន​លាន​ដុល្លារ ​ខណៈគណបក្ស​សាធារណរដ្ឋ​រិះ គន់​កញ្ចប់​ចំណាយ​ដ៏​ធំ​នេះ។ ការ​ជួយ​ឧបត្ថម្ភ​តិចតួច​ជា​ជោគជ័យ​កងទ័ព​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​អនាគត។ កម្មករ​១៤​នាក់​ជាប់​ក្នុង​ផ្លូវ​រូង​ក្រោមដី​កំពុង​សាងសង់​នៅ​ប្រទេស​ចិន​ដោយសារ​ទឹកជំនន់។ គុយបា​បាន​លុប​ការ​រឹតត្បិត​ពន្ធគយ​លើ​ម្ហូប​អាហារ​និង​ឱសថ​បន្ទាប់ពី​មាន​បាតុកម្ម។ សហរដ្ឋ​អាមេរិក​លើក​ឡើង​អំពី​ការ​ប្រល័យ​ពូជសាសន៍​និង​អំពើ​ឃោរឃៅ​ក្នុង​ប្រទេស​ចំនួន​៦។ ពិភពលោក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នៅ​ឡើយ​ទេ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ កក្កដា ២០២១ - កក្កដា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ជំរុញ​ក្រុមហ៊ុនផ្តល់​សេវា​អ៊ីនធឺណិត​បង្កើត​គោល​នយោបាយ​ការពារ​កុមារ ដើម្បី​ប្រឆាំង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ។ សង្គម​ស៊ីវិល​ដាក់​«លក្ខខណ្ឌ​អប្បបរមា​»ដើម្បី​ធានា​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ​២០២២។ វីរុស​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​ដែលតា (Delta)៖ កម្ពុជា​និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​សុខាភិបាល​ធ្ងន់ធ្ងរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​និង​អាស៊ាន​សន្យា​បន្ត​កសាង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឈរ​លើ​មូលដ្ឋាន​សិទ្ធិ​មនុស្ស ​និង​សេរីភាព។ ប្រទេស​អេស្ប៉ាញ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​នៅគុយបា។ មនុស្ស​៧២​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​កុបកម្ម​នៅប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ជំងឺកូវីដ១៩​នៅ​សហ​រដ្ឋ​អាមេរិក​កំពុង​កើន​ឡើង​ម្តង​ទៀត​គឺ​ឡើង​ទ្វេ​ដង​ជាង​៣​សប្តាហ៍។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​១៧​នាក់​នៅ​ក្នុង​ការ​បាក់​ផ្នែក​ខ្លះ​នៃ​សណ្ឋាគារ​នៅ​ប្រទេស​ចិន។ មន្ត្រី​ថា ប្រតិភូ​អាហ្វហ្គានីស្ថាន​និង​តាលីបង់​គ្រោង​ពិភាក្សា​នៅ​ប្រទេស​កាតា​អំពី​សន្តិភាព។ លោក​ Jimmy Carter ​និង​លោកស្រី Rosalynn ​Carter បង្ហាញ​អាថ៌កំបាំង​នៃ​ភាព​ជា​ដៃគូរយៈ​ពេល​៧៥​ឆ្នាំ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៣ កក្កដា ២០២១ - កក្កដា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ថា ការ​កំណត់​កាតព្វកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩​មិន​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ជប៉ុន​ប្រកាសផ្ដល់​ជំនួយ​វ៉ាក់​សាំង​ ១​លាន​ដូស​ដល់​កម្ពុជា ខណៈ​កម្ពុជាចាក់​វ៉ាក់សាំង​ជាង​ពាក់​កណ្តាល​នៃ​គោលដៅ។ កម្ពុជា​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​តាម​អនឡាញ​ ដោយ​សារ​ការ​បន្ត​រាល​ដាល​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោកប្រធានាធិបតី Biden​ អំពាវនាវ​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​ហៃទី​រួមគ្នា​ ដើម្បី​ប្រទេស​បាន​សុខសាន្ត។ ការ​នាំចេញ​របស់​ចិន​នៅ​ខែ​មិថុនា​កើន​លើស​ការ​ព្យាករ​អំពី​តម្រូវការ។ ប្រទេស​ជប៉ុន​គ្រោង​បញ្ជូន​វ៉ាក់សាំង​រាប់​លាន​ដូស​បន្ថែម​ទៀត​ឱ្យ​តៃវ៉ាន់​និង​ប្រទេស​ជិត​ខាង​នៅ​អាស៊ី។ បាតុករ​រាប់​រយ​នាក់​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានកុងស៊ុល​ចិន។ គុយបា​ចោទ​សហរដ្ឋ​អាមេរិក​ថា​អុចអាល​ចំពោះ​បាតុកម្ម​ក្នុង​ប្រទេស​ខ្លួន​ តែ​សហរដ្ឋ​អាមេរិក​បដិសេធ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១២ កក្កដា ២០២១ - កក្កដា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាមេរិកជំរុញ​ការ​ស៊ើប​អង្កេត​បន្ថែម​លើឃាតកម្ម​លោក ​កែម ឡី ខណៈ​មន្ត្រី​កម្ពុជា​ថា​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​នយោបាយ។ ស្ថានភាព​កូវីដ​នៅ​កម្ពុជា​វិវត្ត​ទៅ​រក​កម្រិត​ធ្ងន់ធ្ងរ ទោះ​វិសាលភាព​ចាក់​វ៉ាក់សាំង​បង្ការ​ពង្រីក​ធំធេង។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ច​ពិភាក្សា​អំពី «ឥរិយាបថ​បច្ចុប្បន្ន​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ការ​ចូល​រួម​នយោបាយ​និង​សង្គម»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden ​គាំទ្រ​ការ​បដិសេធរបស់​លោក ​Trump​ ចំពោះ​ការ​ទាមទារ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​របស់​ចិន​។ ការ​ប្រឆាំង​តវ៉ា​ដ៏​កម្រ​កើតឡើង​នៅ​ប្រទេស​គុយបា​ ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច និង​វីរុស​កូរ៉ូណា។ ប្រទេស​មីយ៉ាន់ម៉ា​តស៊ូ​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩។ ក្រុមហ៊ុន​ធំៗ​ខាង​បច្ចេកវិទ្យា​គ្រោង​បរិច្ចាគ​វ៉ាក់សាំង​កូវីដ​ឲ្យ​តៃវ៉ាន់​ដោយ​សម្រួល​ជាមួយ​ចិន។ មនុស្ស​៤៩​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​នៅប្រទេស​នីហ្សេ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១១ កក្កដា ២០២១ - កក្កដា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ៥​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​ អ្នកស្រឡាញ់​លោក​ កែម ឡី នៅ​តែ​ចោទ​សួរនរណា​ជា​អ្នកបញ្ជា​ពី​ក្រោយ​ឃាតកម្ម​នេះ។ អ្នក​និពន្ធ​អាមេរិកាំង​លាតត្រដាង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រាសាទ​អង្គរវត្ត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជំនួញ​ថ្នាំញៀន​នៅ​តំបន់​ត្រីកោណ​មាស​នៅ​អាស៊ី​កើន​ឡើង​ខ្លាំង។ ប្រទេស​អេរីត្រេ​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​បទល្មើស​ដ៏​សាហាវ​នៅ​អេត្យូពី។ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​ត្រូវ​ចេញ​ពី​តំណែង​ ត្រូវ​បាន​សរសើរ​ចំពោះ​ការ​ពង្រីក​សកម្មភាព​របស់​តុលាការ​នេះ។ មណ្ឌល​ចល័ត​ជួយ​មន្ត្រី​សុខាភិបាលនាំ​យក​វ៉ាក់សាំង​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១០ កក្កដា ២០២១ - កក្កដា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ៖ អាមេរិក​ខិតខំ​ជំរុញ​របៀបវារៈ​មិនឲ្យ​លម្អៀង​ទៅ​ចិន​ពេល​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន។ បទ​វិភាគ៖ ហេតុអ្វី​អាមេរិក​និង​សម្ព័ន្ធមិត្ត​ទាក់ទង​កម្ពុជា​ជា​ញឹកញាប់​នា​ពេល​ថ្មីៗ​នេះ? អ្នកវិភាគ៖ ទំនាក់ទំនង​កាន់​តែ​ធ្លាក់ចុះ​ដុនដាប​ ក្រោយ​អាមេរិក​បញ្ចប់​កម្មវិធី​អាហារូបករណ៍​យោធា​ដល់​និស្សិត​កម្ពុជា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលរដ្ឋ​ហៃទី​សម្តែង​ការ​រន្ធត់​ខឹង​សម្បា​អំពី​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី។​ ឧបសគ្គ​បច្ចេកវិទ្យា​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​តំបន់​ដាច់​ស្រយាល។ តើ​ហេតុអ្វី​បាន​ជា​ចិន​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់ខ្លួន?
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៩ កក្កដា ២០២១ - កក្កដា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេធាវី​ម្នាក់​ប្តឹង​អធិការរង​ស្រុក​អង្គស្នួល ​និង​មន្រ្តី​ពាក់ព័ន្ធ​ពីបទ​«បង្ខាំង»​និង​«រារាំង​ការ​អនុវត្ត​ច្បាប់»។ បទវិភាគ៖ ហេតុអ្វី​អាមេរិក​និង​សម្ព័ន្ធមិត្ត​ទាក់ទង​កម្ពុជា​ជា​ញឹកញាប់​នា​ពេល​ថ្មីៗ​នេះ? អ្នក​និពន្ធ​អាមេរិកាំង​លាតត្រដាង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រាសាទ​អង្គរវត្ត។ កម្ពុជា​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្លួន ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង​ខ្លាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វៀតណាម​ប្រកាស​ការបិទ​សកម្មភាព​សង្គម​និង​បង្កើន​ការចាក់​វ៉ាក់សាំង។ កំណែ​ទម្រង់​ពន្ធគយ​ជា​របៀប​វារៈ​លើគេ​នៅ​ពេល​ប្រធាន​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស ​G-20 ជួប​គ្នា​ក្នុង​ទីក្រុង Venice ប្រទេស​អ៊ីតាលី។ មន្ត្រី​ហៃទី​ថា សមាជិក​ក្រុម​វាយ​ឆ្មក់១៧​នាក់​បាន​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​ការសម្លាប់​លោក​ប្រធានាធិបតី។ ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ស៊ើបអង្កេត​ថាតើ​មាន​អ្នក​នៅពី​ក្រោយ​ឃាតកម្មលោក ​កែម ឡី ​ឬ​យ៉ាងណា។ ក្រុម​យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​អ្នក​ប្រឆាំង។ មេ​ដឹកនាំ​សិទិ្ធ​ពលរដ្ឋ​អាមេរិកាំង​ប្តេជ្ញា​បន្ត​តស៊ូ​ដើម្បី​សិទ្ធិ​បោះឆ្នោត។ តើ​ហេតុអ្វី​បាន​ជា​ចិន​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់ខ្លួន?
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៨ កក្កដា ២០២១ - កក្កដា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ​ហ៊ុន សែន​ ​ថា​ជំនួយ​ចិន​ជួយ​ពង្រឹង​«ឯករាជ្យ​ខាង​នយោបាយ»កម្ពុជា ខណៈ​អ្នក​វិភាគ​ក្រើន​រំឭក​រឿង​អន្ទាក់​បំណុល។​ កម្ពុជា​ពិចារណា​ចាក់​ដូសទី៣​ខណៈ​កម្រិត​ប្រសិទ្ធភាពវ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​តែ​ជា​សំណួរ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់។​ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «តើ​លុយ​ទៅ​ណា​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដី​ធ្លី​នៅ​កម្ពុជា?»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កងទ័ព​នៅ​អ៊ីរ៉ាក់ថា​ មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​សំដៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក។ បេសកជន​សិទ្ធិ​មនុស្ស​នៅមីយ៉ាន់ម៉ា​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​អន្តរជាតិប្រឆាំង​ពួក​យោធា។ ពួក​តាលីបង់​វាយ​ប្រហារ​ទីរួមខេត្ត​នៅអាហ្វហ្គានីស្ថាន​ហើយ​អ្នក​ទោស​រាប់​រយ​នាក់​រត់។ យោធា​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្កើន​ការ​ព្រមាន​អំពី​ប្រទេស​ចិន។ ជប៉ុន​គ្រោង​ប្រកាស​អាសន្ន​កូវីដ១៩ថ្មី​នៅ​ទីក្រុង​តូក្យូ​អំឡុង​កម្មវិធី​កីឡា​អូឡាំពិក​ខណៈកូរ៉េខាង​ត្បូង​គ្រោង​បិទ​សកម្មភាព​សង្គម។ គ្មាន​ឱកាស​ជនរងគ្រោះ​នៅរស់​ទេពីរ​សប្តាហ៍​បន្ទាប់​ពី​ការ​បាក់​ខុនដូ​នៅ​រដ្ឋ​ Florida។ ប្រទេស​អេរីត្រេ​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​បទល្មើស​ដ៏​សាហាវ​នៅ​អេត្យូពី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ កក្កដា ២០២១ - កក្កដា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ៥​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​ អ្នក​ស្រឡាញ់​លោក​ កែម ឡី នៅ​តែ​ចោទ​សួរនរណា​ជា​អ្នកបញ្ជា​ពី​ក្រោយ​ឃាតកម្ម​នេះ។ អភិបាល​ខេត្ត​កណ្តាល​ថា ការ​ចាក់ថ្ម​ក្នុង​ទឹកទន្លេ​ភូមិសាស្រ្ត​អរិយក្សត្រ​ជា​គម្រោងរបស់ក្រុមហ៊ុន​ ឃុន សៀ។ កសិករ​ដាំ​បន្លែ​ខ្លះ​មាន​សង្ឃឹម​ឡើង​វិញ​ក្រោយ​ការ​បិទខ្ទប់​ធូរស្រាល ខណៈ​អនាគត​ទីផ្សារ​ផលិតផល​នៅតែ​មិន​នឹង​នរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ជួប​ជនជាតិ Uyghurs ដើម្បី​ស្វែងរក​ការ​ណែនាំ​អំពី​ចំណាត់​ការ​ជាមួយ​ប្រទេស​ចិន។ ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចំនួន​៩០​ភាគរយ​ហើយ។ ប្រទេស​រុស្ស៊ី​និង​ប្រទេស​បង់ក្លាដែស​រាយ​ការណ៍​ពី​កំណត់ត្រា​ខ្ពស់បំផុត​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុងមួយ​ថ្ងៃ។ សហ​រដ្ឋ​អាមេរិក​ហាម​ការ​ធ្វើ​ទៅ​ប្រទេស​បេឡារុស​ដោយសារ​ការ​បង្ខំ​ឲ្យ​យន្តហោះ​ចុះ។ ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​បាក់​អាគារ​ Condo ​ក្នុង​រដ្ឋ ​Florida ឡើង​ដល់​៣៦​នាក់។ សហ​រដ្ឋ​អាមេរិក​ពន្យារ​ពេល​បណ្តោះ​អាសន្ន​ឲ្យ​ជនជាតិ​យេម៉ែន​នៅ​សហរដ្ឋ​អាមេរិក៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners