កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ២៦ មិថុនា ២០២១ - មិថុនា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថា វត្តមាន​ក្រុមហ៊ុន​សន្តិសុខ​ឯក​ជន​ចិន​កំពុង​រីក​ដុះដាល​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៦ មាន​កិច្ចពិភាក្សា​អំពី​«ឥទ្ធិពលនៃលំហូរធំៗក្នុងពិភពលោកមកលើ​កម្ពុជា​»។ រី​ឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការ​សហប្រជាជាតិថា ប្រជាជនផ្លាស់ទីដោយ​បង្ខំដោយសារ​សង្គ្រាមកើនឡើងទោះបី​ជាមានជំងឺ​រាតត្បាត​។​ ខណៈ​សេដ្ឋកិច្ច​ធ្លាក់​ចុះ កសិករ​នៅ​លីបង់​ងាក​ទៅ​ដាំកញ្ឆា។ អូស្ត្រាលី​បង្ហាញ​ពីផែនការ​ដ៏​មានមហិច្ឆតា ក្នុង​ការ​ហាមឃាត់​ការ​ប្រើប្រាស់ប្លាស្ទិក និង​កែវ​កាហ្វេដែលប្រើ​តែ​មួយលើក​៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៥ មិថុនា ២០២១ - មិថុនា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កូន​ប្រុសរបស់​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ត្រូវ​បាន​សង្ស័យ​ថា​«ញុះ​ញង់​បង្ក​ភាព​វឹក​វរ​ក្នុង​សង្គម»។ របាយការណ៍៖ វត្តមាន​ក្រុមហ៊ុន​សន្តិសុខ​ឯក​ជន​ចិន​កំពុង​រីក​ដុះដាល​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។អ្នកវិភាគ​ឃើញ​ឥទ្ធិពល​កម្ពុជា លេចឡើង​ក្នុង​ចំណោម​មហាអំណាច​ចិន​និង​អាមេរិក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Bidenនិង​ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​ជួប​គ្នា​នៅ​សេតវិមាន។ ប្រទេស​ជប៉ុន​ផ្តល់​វ៉ាក់សាំង​ចំនួន​៦លាន​ដូស​ដល់​កោះតៃវ៉ាន់​ និង​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ លោក ​Biden​ សរសើរ​ការ​សម្រប​សម្រួល​របស់​គណបក្ស​ទាំង២​អំពី​កិច្ចព្រមព្រៀង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ក្រុម​ជួយ​សង្គ្រោះ​នៅ​Florida​ជួយ​មនុស្ស​ចំនួន​៣៧​ នាក់​ពី​ការ​បាក់​អគារ ​និង​ព័ត៌មាន​ដទៃ​ទៀត។
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៤ មិថុនា ២០២១ - មិថុនា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បរិស្ថាន​វ័យ​ក្មេង​នៃ​ក្រុម​មាតា​ធម្មជាតិ​ត្រូវ​ក្រសួង​មហាផ្ទៃ​ចោទ​ប្រកាន់​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ ប្រធាន​គ.ជ.ប​ថ្មី​ថា​លោក​នឹង​អនុវត្ត​តាម​ច្បាប់​ក្រោយ​រដ្ឋសភា​យល់​ព្រម​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ផលប៉ះពាល់នៃជំងឺ​កូវីដ​១៩​លើ​ពលកម្ម​កុមារ​នៅ​តំបន់​អាស៊ាន​»។ រី​ឯព័ត៌មានអន្តរជាតិវិញមានដូចជា សន្និសីទ​ស្តីពីប្រទេសលីប៊ីផ្តោត​លើការ​បោះឆ្នោតនិងសន្តិសុខ​។ លោក ​Biden ​ដក​តំណែងប្រធានទីភ្នាក់ងារសហព័ន្ធសម្រាប់ហិរញ្ញវត្ថុ​អចលនទ្រព្យបន្ទាប់​ពីការសម្រេចរបស់តុលាការ។ សេតវិមាន និង​សមាជិកព្រឹទ្ធសភាគណបក្សទាំង​ពីរនឹងពិភាក្សាកិច្ចព្រមព្រៀងអំពីហេដ្ឋា​រចនា​សម្ព័ន្ធ។ បាតុករថៃវិលត្រឡប់មក​ធ្វើបាតុកម្មតាមផ្លូវទាមទារឲ្យមានការផ្លាស់​ប្តូររដ្ឋធម្មនុញ្ញ។ កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យក្រុងហុងកុង​បានបោះពុម្ភអត្ថបទចុងក្រោយ​ និងព័ត៌មានដទៃទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ មិថុនា ២០២១ - មិថុនា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្រ្តី​ការ​បរទេស​ចក្រភព​អង់គ្លេស​មក​កម្ពុជា ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។ អត្ថបទ​វិភាគ៖ ហេតុ​អ្វី​វៀតណាមបង្កើតកង​ជីវពលសមុទ្រថ្មីក្បែរដែនទឹកកម្ពុជា? រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណរដ្ឋ​រាំង​ខ្ទប់​សេចក្តីព្រាង​ច្បាប់ស្តី​ពី​សិទ្ធិ​បោះ​ឆ្នោត។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​គាំទ្រ​ការដក​អាជ្ញាសាលាបទ​បំពាន​ផ្លូវ​ភេទ​ចេញ​ពី​បញ្ជាការ​យោធាអាមេរិក។ ទោះ​បី​ជា​មានបណ្តាញ​ទូរស័ព្ទ​បន្ទាន់​ក្តី ក៏​ជម្លោះ​រវាង​ចិន​និងបណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​នៅ​តែ​កើត​មាន។ ការជំនុំ​ជម្រះ​លើក​ដំបូងក្រោម​ច្បាប់​សន្តិសុខជាតិ​របស់​ទីក្រុង​ប៉េកាំង​ចាប់ផ្តើម​នៅ​ទីក្រុង​ហុងកុង។ អាមេរិក​បើក​ថវិកា​៥០០​លាន​ដុល្លារ​សង​សាច់ញាតិ​ជន​រងគ្រោះ​ក្នុង​ការ​ធ្លាក់​យន្តហោះ​ Boeing 737 MAX។ សហ​រដ្ឋ​អាមេរិក​រាំងខ្ទប់​គេហទំព័រ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់។ នៅ​អង្គការ​សហប្រជាជាតិ បណ្តា​ប្រទេស​សមាជិក​ថ្កោលទោស​របប​យោធាមីយ៉ាន់ម៉ា និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ មិថុនា ២០២១ - មិថុនា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រំពឹង​ចំណូល​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ពី​អាជីវ​កម្ម​រ៉ែ​មាស​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​អូស្រ្តាលី។ ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យបារម្ភ​អំពី​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន។ ក្រុម«ស្ត្រី​ថ្ងៃ​សុក្រ»​បន្ត​ការ​តវ៉ា ខណៈ​សម្ពាធ​ពី​ខាងក្រៅ​ឲ្យ​ដោះលែង​ស្វាមី​មិនទាន់​មាន​លទ្ធផល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​ចូលរួម​សន្និសីទ​អំពី​ប្រទេស​លីប៊ី។ សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ថ្មីៗ​បន្ថែម​ទៀត​ប្រឆាំង​ប្រទេស​មីយ៉ាន់ម៉ា។ កូរ៉េ​ខាង​ជើង​ផ្តល់​សារមិន​ច្បាស់​លាស់​ស្តី​ពី​ការចរចា​ជា​មួយ​សហរដ្ឋ​អាមេរិក។ ប្រតិបត្តិការ​របស់​តួកគី​បង្កើន​ជម្លោះ​ក្នុង​ចំណោម​ពួក​ឃឺដ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ អង្គការ​ UNESCO ផ្តល់​យោបល់ឲ្យ​បញ្ចូល​តំបន់ផ្កាថ្ម​ប៉ប្រះទឹក​របស់​អូស្ត្រាលី​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក។ អ៊ីស្រាអែល​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​អំពី​ការ​រត់​ជាន់​គ្នា​ក្នុង​ពិធី​បុណ្យ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។ អង្គការ​សហប្រជាជាតិ​ថាជំនួយ​ស្បៀង​អាហារ​មិន​បាន​ទៅ​ដល់តំបន់ Tigray ទេ​ ហើយ​ប្រជាជន​កំពុង​តែ​ស្លាប់ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ មិថុនា ២០២១ - មិថុនា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​បារម្ភការ​រឹត​ត្បិត​សេរីភាព ក្រោយ​អ្នក​យក​ព័ត៌មាន​ម្នាក់​ត្រូវ​ហាម​ឃាត់មិន​ឲ្យ​ថតវីដេអូ​ទាក់​ទង​នឹង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​បណ្តែត​ទឹក។ ក្រុម​សិទ្ធិ​មនុស្សព្រួយ​បារម្ភ​បន្ថែម​ទៀតអំពី​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ក្រោយ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៣​នាក់។ រដ្ឋមន្រ្តី​ការ​បរទេសអង់គ្លេស​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «យុទ្ធនាការ​លើកស្ទួយ​ការ​អប់រំ​របស់​យើង»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហ​រដ្ឋ​អាមេរិក​បញ្ជូនវ៉ាក់សាំងកូវីដ​១៩ ​ចំនួន​ ២លាន ៥សែន​ដូស​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។ ប្រធាន​ឧត្តម​ស្នង​ការ​ជាន់​ខ្ពស់អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ពេញ​ចិត្តនឹង​ការ​ផ្លាស់​ប្តូរកម្មវិធីតាំង​ទី​លំនៅ​ថ្មី​របស់​ជន​ភៀសខ្លួន​ក្នុងសហរដ្ឋ​អាមេរិក។ អ្នក​តំណាង​សហរដ្ឋ​អាមេរិក​ស្នើ​ជួប​ភាគី​កូរ៉េ​ខាងជើង​នៅ​ទី​កន្លែង​ណា​ក៏​បាន។ សហ​រដ្ឋ​អាមេរិក​ថា ​ការ​សម្រេច​ចិត្ត​លើបញ្ហានុយក្លេអ៊ែរ​អ៊ីរ៉ង់​ គឺ​ស្ថិត​នៅលើ​លោក​ Khamenei ជា​អ្នក​សម្រេច។ អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន ប្រាប់​សារព័ត៌មាន AP ​ថា សហរដ្ឋ​អាមេរិកបរាជ័យ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២០ មិថុនា ២០២១ - មិថុនា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ថ្នាក់ដឹកនាំ​គណបក្ស​មួយ​ចំនួន​ថា​ជំងឺកូវីដ១៩​មាន​ឥទ្ធិពល​លើ​ដំណើរការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០២២។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ប្រធានាធិបតី Biden ប្រកាស​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ប្រយោជន៍​ស្នូល​សម្រាប់​សន្តិសុខជាតិ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៦ មាន​កិច្ចពិភាក្សា​អំពី​«ឥទ្ធិពល​នៃ​លំហូរ​ធំៗ​ក្នុង​ពិភពលោក​មក​លើ​កម្ពុជា»៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៩ មិថុនា ២០២១ - មិថុនា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទពិសោធន៍​ជនភៀសខ្លួន​ខ្មែរ​នៅ​អាមេរិក​ទសវត្សរ៍​៨០​និង​៩០៖ រូបថត​ជនភៀស​ខ្លួន​ខ្មែរ​នៅក្រុង Chicago «ធ្វើ​ឲ្យ​បទពិសោធន៍​ផ្ទាល់ខ្លួន​ខ្ញុំ​មានន័យ»។ ក្រុម«ស្ត្រី​ថ្ងៃ​សុក្រ»បន្ត​ការ​តវ៉ា​ខណៈ​សម្ពាធ​ពី​ខាង​ក្រៅ​ឲ្យ​ដោះលែង​ស្វាមី​មិន​ទាន់​មាន​លទ្ធផល។ វិបត្តិ​កូវីដ១៩​ គំរាមកំហែង​ដល់​អត្តសញ្ញាណ​ស័ក្តិសិទ្ធ​របស់​ក្រុម​នាដកា​អង្គរ​ស័ក្ដិសិទ្ធ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេចក្តី​រាយការណ៍​បែប​ពន្យល់​អំពី​ទិវា​ជនភៀស​ខ្លួន​ពិភពលោក​ឆ្នាំ ២០២១។ ក្រុម​មន្ត្រី​អ.ស.ប.​និយាយ​ថា ជនភៀសខ្លួន​រាប់​លាន​នាក់​នៅ​អាស៊ី​មិន​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​ទេ។ អ្នកទោស​នយោបាយ​រាប់រយ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួននៅ​ក្នុង​ពន្ធនាគារ​ក្នុង​ក្រុង​រ៉ង់ហ្គូន​ប៉ុន្តែ​ការ​សួរចម្លើយ និង​ការ​ធ្វើ​ទារុណកម្ម​ត្រូវ​បាន​ធ្វើឡើង​នៅ​កន្លែង​ផ្សេង។ អង្គការ​សហប្រជាជាតិ​ថា​ជំនួយ​ស្បៀង​អាហារ​មិន​បាន​ទៅ​ដល់​តំបន់ Tigray ទេ ហើយ​ប្រជាជន​កំពុង​តែ​ស្លាប់៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៨ មិថុនា ២០២១ - មិថុនា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​រង​ការ​បណ្តេញ​ចេញ​ពី​លើ​ទឹក​មិន​ចង់​ទៅ​នៅ​ក្អម​សំណ ដោយ​ស្នើ​សុំ​ចត​ផ្ទះទឹក​និង​រស់នៅ​ជិត​ភ្នំពេញ។ របាយការណ៍ ILO ថា ពលកម្ម​កុមារ​កើនឡើង​នៅ​លើ​ពិភពលោក​ដោយសារ​វិបត្តិ​កូវីដ។ អ្នកវិភាគ​ឃើញ​ឥទ្ធិពល​កម្ពុជា​ លេចឡើង​ក្នុង​ចំណោម​មហាអំណាច​ចិន​និង​អាមេរិក។ ល្បឿន​កំណែទម្រង់​នៅ​អ៊ូស​បេគីស្ថាន​រង​ការ​ចោទសួរ​ ខណៈ​ដែល​ការ​បោះឆ្នោត​ជិត​មក​ដល់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Biden ​និង​លោក ​Erdogan ព្រម​ព្រៀង​គ្នា​រឿង​សន្តិសុខ​នៅ​អាហ្វហ្គានីស្ថាន​ ប៉ុន្តែ​បញ្ហា​ប្រព័ន្ធ​មីស៊ីល​រុស្ស៊ី​មិន​ទាន់​ដោះស្រាយ។ ប្រទេស​អ៊ីរ៉ង់​កំពុង​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ កង្វល់​អំពី​អតិផរណា​របស់​សហ​រដ្ឋ​អាមេរិក​ទោះ​ជា​តិច​តួច​ក្តី​នៅ​តែ​ជា​ធ្វើ​ឲ្យទីផ្សារ​សកល​ចុះ​ខ្សោយ។ អ្នក​កាសែត​អាមេរិកាំង​ដែល​ត្រូវ​បាន​ឃុំខ្លួន​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ពិសេស​មីយ៉ាន់ម៉ា។ អ៊ីស្រាអែល​វាយ​ប្រហារ​តំបន់​ Gaza ​បន្ទាប់ពី​ក្រុម​ Hamas ​បាន​បាញ់​គ្រាប់​បែក​ឧស្ម័ន។​ អ្នកកាសែត​ថា ​ប្រទេស​បួគីណាហ្វាសូបិទ​ប្រព័ន្ធផ្សព្វផ្សាយ​ ហើយជន​ផ្លាស់​ទីលំនៅ​ត្រូវ​បំបិទ​សំឡេង៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៧ មិថុនា ២០២១ - មិថុនា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ជា អាមេរិក​បញ្ចប់​ជំនួយ​ការពារ​ព្រៃឡង់​កម្ពុជា ក្រោម​ហេតុ​ផល​ថា​បញ្ហា​ព្រួយ​បារម្ភ​មិន​ត្រូវ​បាន​ដោះ​ស្រាយ។ អ្នកនាំពាក្យ​ប៉ូលិស​ថា យុវជន​បរិស្ថាន​៣​នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ភ្នំពេញ​ក្នុង​ការ​ចោទប្រកាន់​«រួម​គំនិត​ក្បត់»។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ផល​ប៉ះពាល់​ជំងឺ​កូវីដ១៩ និង​ការគ្រប់គ្រង​ផ្លូវចិត្ត អំឡុង​ពេលរាំង​ខ្ទប់»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កិច្ចប្រជុំ​កំពូល​រវាង​លោក Biden និង​លោក Putin ​ផ្តោត​តែ​លើ​«រឿង​សាច់ការ»។ ប៉ូលិស​ហុងកុង​ឆ្មក់​ចូល​ឆែក​ទីស្នាក់ការ​កាសែត Apple Daily ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។ អគ្គលេខាធិការ​អ.ស.ប.​រិះគន់​សកម្មភាព​របស់​កង​កម្លាំងសាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។​ ចិន​ចង់​បាន​មិត្ត​នៅ​អាស៊ីអាគ្នេយ៍​ ទោះបី​មាន​ជម្លោះ​ដែនទឹក ខណ:​ឥទ្ធិពល​អាមេរិក​កើនឡើង។ ចិន​បញ្ជូន​ក្រុម​អវកាសយានិក​ដំបូង​ទៅ​កាន់​ស្ថានីយ៍​អវកាស​អចិន្រ្តៃយ៍​ថ្មី៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners