កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៦ មិថុនា ២០២១ - មិថុនា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចំនួន​អ្នក​ស្លាប់​ដោយកូវីដ​កើន​ឡើង​បង្ហាញ​ពី​ប្រព័ន្ធ​សុខា​ភិបាលកម្ពុជា​ទន់​ខ្សោយ​និង​សុខ​ភាព​ពលរដ្ឋមិន​ល្អ​ប្រសើរ។ កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគ​ទី១៦ ដែល​ជា​ភាគ​បញ្ចប់ ​ស្តី​អំពី «ឥទ្ធិពល​នៃ​លំហូរ​ធំៗ​ក្នុង​ពិភពលោក​មក​លើ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden និង​លោក​ Putin ​គ្រោង​នឹង​ជជែក​គ្នា​នៅ​ទីក្រុង​ហ្សឺណែវ។ មេបញ្ជាការ CENTCOM ថា ការចាប់អារម្មណ៍​ទិញផ្កាយរណប​រុស្ស៊ី​របស់​អ៊ីរ៉ង់​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ដល់សន្តិសុខ​អាមេរិក​នៅតំបន់​មជ្ឈិមបូព៌ា​ទេ។ អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​តាមអាកាស​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ យន្តហោះ​ចម្បាំង​របស់​ចិន​ជាង​ ២០​គ្រឿង​ហោះ​ចូល​ដែន​អាកាស​របស់​តៃវ៉ាន់។ កូរ៉េ​ខាងជើង​ព្រលយ​ពីការ​ពន្យារ​បិទ​សកម្មភាព​សង្គម​ទាក់​ទង​ជំងឺ​កូវីដ១៩។ អង្គការ​សហប្រជាជាតិ​ថា​ មាន​ការ​ស្លាប់​ដោយ​ទុរ្ភិក្ស​ក្នុង​ប្រទេស​អេត្យូពី។ ឧត្តម​ស្នងការ​អ.ស.ប​ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ថា អំពើ​ហិង្សាធ្វើ​ឲ្យមីយ៉ាន់ម៉ា​ធ្លាក់​ក្នុង«គ្រោះ​មហន្តរាយ​ផ្នែក​សិទ្ធិ​មនុស្ស»៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៥ មិថុនា ២០២១ - មិថុនា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តំណាង​ទូត​អូស្រ្តាលី​បារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​កម្ពុជា។ រដ្ឋសភា​អនុម័ត​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធាន គ.ជ.ប ពីរ​រូប ដែល​ម្នាក់​ជា​តំណាងរាស្រ្ត​បក្ស​កាន់​អំណាច។ វិបត្តិ​កូវីដ១៩ គំរាមកំហែង​ដល់​អត្តសញ្ញាណ​ស័ក្តិសិទ្ធ​របស់​ក្រុម​នាដកា​អង្គរ​ស័ក្ដិសិទ្ធ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វីរុសកូរ៉ូណា​ ការ​ប្រែប្រួលអាកាសធាតុ​ និង​ពាណិជ្ជកម្ម​ជា​របៀប​វារៈជំនួប​កំពូល​រវាង​មេដឹកនាំ​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។ អ្នក​ជាតិនិយម​អ៊ីស្រាអែល​ដើរ​ក្បួន​នៅ​ក្រុង​ហ្ស៊េរុយសាឡិម​ខាងកើត​ ហើយ​ជនជាតិ​ប៉ាឡេស្ទីន​គ្រោង​ធ្វើ​«ទិវា​ចង​កំហឹង»។ ប្រធានាធិបតី​អាមេរិក​និង​តួកគី​ជួបពិភាក្សា​គ្នាប្រកប​ «ដោយផ្លែផ្កា»​ ប៉ុន្តែ​ប្រកាស​ថា​មិន​សម្រេច​បាន​នូវ​រឿង​អ្វី​មួយ​នោះ​ឡើយ។ សវនាការ​កាត់​ក្តី​លោកស្រី​ អង់សាន ស៊ូជី ​ចាប់​ផ្តើម​បន្តនៅ​ថ្ងៃ​អង្គារ​ជា​ថ្ងៃ​ទី២។ រដ្ឋាភិបាល​ឥណ្ឌាកំពុង​មាន​ជម្លោះជា​មួយ​ក្រុមហ៊ុន​បណ្តាញ​សង្គម ​Twitter ​ទាក់​ទិន​នឹង​ការ​បញ្ចេញ​មតិលើ​ប្រព័ន្ធ​អនឡាញ។ ប្រេសិត​អាមេរិក​និង​រុស្ស៊ី​ពិភាក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មុន​កិច្ចប្រជុំ​កំពូល និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ មិថុនា ២០២១ - មិថុនា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ទទូច​ឲ្យ​អាមេរិក​គោរព​អធិប​តេយ្យ​ភាព ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​នៃ​ដំណើរ​ទស្សន​កិច្ច​នៅ​មូលដ្ឋាន​ទ័ព​រាម។ ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​បារម្ភ​សុខ​ភាព​ស្វាមី​ជាប់​ពន្ធនាគារ ខណៈ​អ្នក​ខ្លះ​ឆ្លង​ជំងឺ​កូវីដ​១៩។ ប្រទេស​កម្ពុជា​បញ្ចេញ​ក្រុមកណ្តុរ​ថ្មី​ដើម្បី​ហិត​រក​មីន។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «និទណ្ឌភាព​របស់​អ្នក​មាន​អំណាច និង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden ​នឹង​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​របស់​អាមេរិកប្រាប់​សម្ព័ន្ធភាព​អំពីវិស័យ​ការពារ​របស់​អង្គការ​អូតង់។ ពានរង្វាន់ Pulitzer ត្រូវ​បាន​ប្រគល់​ជូន​សម្រាប់​ការ​រាយការណ៍​អំពី​កូវីដ១៩ និង​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក។ លោក​ប្រធានាធិបតី Biden គោរព​ជនរងគ្រោះ​នៃ​ការ​សម្លាប់​រង្គាល​នៅ​ក្រុង​ Tulsa។ សវនាការ​កាត់​ក្តី​លោកស្រី ​អង់សាន ស៊ូជី ​ចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ចក្រភព​អង់គ្លេស​និង​ប្រទេស​ហ្សីមបាវេ​ប្រកាស​បិទ​សកម្មភាព​សង្គម។ មេបញ្ជាការ​អាមេរិក​ថា​ ខ្លួន​នឹង​ផ្តោត​លើ​ការ​វាយ​តាម​អាកាស​ប៉ុណ្ណោះ​នៅ​អាហ្វហ្គានីស្ថាន​ដើម្បី​បង្ការ​ការ​វាយ​ប្រហារ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត។ បញ្ហា​ប្រឈម​ ​ដែល​អនាគត​ប្រធានាធិបតី​ជាប់​ឆ្នោត​នៅ​អ៊ីរ៉ង់​ត្រូវ​ប្រឈម៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៣ មិថុនា ២០២១ - មិថុនា 13, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា​លើក​ឡើង​ពី​ផលចំណេញ​ភូមិសាស្រ្ត​នយោបាយ​លើ​ការ​ចោទប្រកាន់​អំពី​មូលដ្ឋាន​ទ័ព​ចិន​នៅ​រាម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចំណុច​៧ដែល​ត្រូវ​ដឹង​អំពី​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​លើ​លោក Trump។ អង្គការ​សហប្រជាជាតិ​ថា​ ច្បាប់​បោះឆ្នោត​ថ្មី​នៅ​នីការ៉ាហ្គា​គំរាមកំហែង​ការ​បោះឆ្នោត​ប្រកប​ដោយ​យុត្តិធម៌។ អង្គការ WHO អំពាវនាវ​ឱ្យ​មាន​ការ​ចេញចូល​ដោយ​មិនមាន​ការ​រារាំង​សម្រាប់​បុគ្គលិក​សុខាភិបាល​ និង​ការ​ដឹកជញ្ជូន​បរិក្ខារ​ពេទ្យ​ទៅ​ក្នុង​តំបន់ Gaza។ ​ហើយ​នៅ​ក្នុង​បទសម្ភាសន៍ «កម្ពុជា​ច្នៃប្រតិដ្ឋ» វិញ ​អ្នក​គូរ​រូប​ខ្មែរ​អាមេរិកាំង​នៅ​ហូលីវូដ​គ្រោង​ជំរុញ​ភាព​ច្នៃប្រតិដ្ឋ​នៅ​មាតុភូមិ​កម្ពុជា៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១២ មិថុនា ២០២១ - មិថុនា 12, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​អាស៊ី​អាមេរិកាំង​កើនឡើង​ប៉ុន្តែ​អ្នក​រងគ្រោះមាន​ទំហំ​ខុសគ្នា​តាម​ដើម​កំណើត។ គ្រូ​បង្រៀន​មីយ៉ាន់ម៉ា​ជាង​១២៥.០០០​នាក់​ត្រូវ​គេ​ព្យួរ​ការងារ​ដោយ​សារ​ប្រឆាំង​រដ្ឋ​ប្រហារ។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៥ មាន​កិច្ចពិភាក្សា​អំពី «ទស្សនវិស័យ​នៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា»៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១១ មិថុនា ២០២១ - មិថុនា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាមេរិក​និង​កម្ពុជា​បន្ត​ខ្វែង​គំនិត​គ្នា ក្រោយ​មន្ត្រី​យោធា​អាមេរិក​ទៅ​មើល​មូលដ្ឋាន​សមុទ្រ​រាម។ មន្ត្រី​កម្ពុជា​រិះគន់​វៀតណាម​ថា​មិន​ចង់​ឱ្យ​ទ័ព​ជើង​ទឹក​ខ្មែរ​រីក​ចម្រើន ខណៈ​ហាណូយ​ប្រតិកម្ម​ដោយ​ប្រយ័ត្ន​អំពី​ជំនួយ​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាម។ ក្រុមហ៊ុន NagaWorld រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស​អំពី​ចេតនា​បំបិទ​សំឡេង​សហជីព។ អនាគត​គ្មាន​កោះត្រើយ៖ ឱសានវាទ​នៃ​អ្នក​នេសាទ​ចាម​និង​វៀតណាម​លើ​ទន្លេ​បួនមុខ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម ​G-7 ​ផ្តល់​វ៉ាក់សាំងជំងឺកូវីដ១៩​ចំនួន​១ពាន់​លាន​ដូស​ដល់​ពិភពលោក។ សហគមន៍​នៅទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​កាន់​អាវុធ​ប្រឆាំង​របប​យោធា។ កាសែត​ New York Times ​ថា ក្រុម​មន្ត្រី​លោក​ Trump ​បាន​រឹបអូស​យក​ទិន្នន័យ​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​២​រូប។ ប្រទេស​សូម៉ាលី​បដិសេធ​សេចក្តី​រាយ​ការណ៍​ដែល​ថា​ កងទ័ព​របស់​ខ្លួន​ប្រយុទ្ធ​នៅ​តំបន់​ Tigray។ ប្រទេស​កេនយ៉ា​ខិតខំ​លុប​បំបាត់​ការ​ងងឹត​ភ្នែក​ដោយ​សារ​ជំងឺ​ត្រាក់កូម។ ក្រុមហ៊ុន​អាកាសចរណ៍ United Airlines នឹង​ទិញ​យន្តហោះ​ហោះ​លឿន​ជាង​សំឡេង​១៥គ្រឿង​ពី​ក្រុមហ៊ុន​មួយ​នៅ​ក្រុង Denver៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ ​មិថុនា ២០២១ - មិថុនា 10, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​អាមេរិកប្រគល់​រូប​បដិមា​បុរាណ​ចំនួន​២៧​ជូន​កម្ពុជា​វិញ។ មន្ត្រី​កម្ពុជា​ថា ការ​បូម​ប្រេង​របស់​ក្រុមហ៊ុន KrisEnergy នៅ​ប្លុក A ត្រូវ​ផ្អាក ក្រោយ​ក្រុមហ៊ុន​មេ​ប្រកាស​ក្ស័យធន។ ខេត្ត​ជុំវិញ​ភ្នំពេញ​ក៏​មិន​អនុញ្ញាត​ឲ្យ​ទូក​និង​ផ្ទះ​បណ្តែត​ទឹក​ចល័ត​ទៅ​សំចត​ដែរ។ ស្ថិតិ​ផ្លូវ​ការ​បង្ហាញ​ថា ​កូវីដ​ផ្ដាច់​ជីវិត​មនុស្ស​៣០០​នាក់​ហើយ​នៅ​កម្ពុជា។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ការ​ចូល​រួម​របស់​យុវជន​ក្នុង​ការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃឈើ​ទាំង​ស្រុង​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា លោក​ Biden ​ធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស​ដើម្បី​ជួប​ជាមួយ​សម្ព័ន្ធមិត្ត​និង​លោក​ Putin។​ អ្នកស្រី Aung San Suu Kyi ​ប្រឈម​ការ​ចោទប្រកាន់​ថ្មី​ពី​បទ​ពុករលួយ។ តុលាការ​យោធា​មីយ៉ាន់ម៉ា​សម្រេច​កាត់​ទោស​មនុស្ស​ជាង​២០នាក់​ដាក់​ពន្ធនាគារ​២០ឆ្នាំ​ចំពោះ​ការ​ដុត​បំផ្លាញ​រោងចក្រ​ដែល​មាន​ទំនាក់ទំនង​ជាមួយចិន។ ពាណិជ្ជកម្ម​គ្រឿងញៀន​សំយោគ​ពង្រីក​កាន់​តែ​ធំ​នៅ​ពេលជំងឺ​កូវីដ១៩រាតត្បាត។ ក្រសួង​ការពារ​ជាតិ​អាមេរិក​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ចិន។​ មាន​មនុស្ស​ស្លាប់​១១​នាក់​បន្ទាប់​ពី​ការ​បាក់​រលំ​អគារ​នៅ​ទីក្រុង ​Mumbai នៃ​ប្រទេស​ឥណ្ឌា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ មិថុនា ២០២១ - មិថុនា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លើក​ឡើង​ពី​ផល​ចំណេញ​ភូមិសាស្រ្ត​នយោបាយ​លើ​ការ​ចោទ​ប្រកាន់​មូលដ្ឋាន​ទ័ព​ចិននៅ​រាម។ កម្ពុជា​ការពារ​អាជីវ​កម្ម​បូម​ប្រេង គ្រា​ក្រុម​ហ៊ុន​រុក​រក​ប្រេង ​KrisEnergy ប្រកាស​បិទ​ក្រុម​ហ៊ុន។ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ឋានៈ​ស្របច្បាប់​សម្រាប់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា។ អាជ្ញាធរ​ភ្នំពេញ​កំណត់​ផ្នែក​ខ្លះ​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​«តំបន់​លឿង​ទុំ» ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden​ ធ្វើ​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេស​និង​អឺរ៉ុប​ក្នុង​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង។ អ្នកស្រី Harris ​សង្កត់​ធ្ងន់​លើ​ការ​ដោះ​ស្រាយ​ «មូលហេតុ» នៃ​ការ​ធ្វើ​ចំណាកស្រុក។ នាយក​ប្រតិបត្តិក្រុមហ៊ុន​បង្ហូរ​ប្រេង​អាមេរិកបារម្ភ​អំពី​រង​ការ​វាយ​ប្រហារ​ដោយ ​Ransomware។ គណៈកម្មាធិការ​ព្រឹទ្ធ​សភា​អាមេរិក​បង្ហាញ​ពី​បរាជ័យ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​ទាក់​ទងការ​វាយ​ប្រហារ​នៅ​វិមាន​សភា និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ មិថុនា ២០២១ - មិថុនា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចិន​បញ្ជូន​វ៉ាក់សាំង​១​លាន​ដូស​ទៀត​មក​កម្ពុជា ខណៈ​រដ្ឋាភិបាល​សម្រុក​ចាក់​បង្ការ​ដល់​ពលរដ្ឋ​ឲ្យ​បាន​១០​លាន​នាក់។ សហជីព​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ NagaWorld បញ្ឈប់​ការ​បណ្តេញ​បុគ្គលិក។ នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា តំណាង​ទូត​អាមេរិក​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន។ ក្រសួង​សុខា​ភិបាល​ឲ្យ​ដឹងថា​ មនុស្ស​១២​នាក់ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ខណៈ​ចំនួនអ្នក​ឆ្លង​បន្ត​កើន​ខ្ពស់។ បទពិសោធន៍​ជនភៀសខ្លួន​ខ្មែរ​នៅអាមេរិក​ទសវត្សរ៍​៨០​និង​៩០៖ ​រូប​ថត​ជនភៀសខ្លួន​ខ្មែរ​នៅ​ក្រុង Chicago​ «ធ្វើ​ឲ្យ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ​មាន​ន័យ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ស្រី ​Harris ​និយាយ​សង្កត់​ធ្ងន់​ពី​ការមិន​ឲ្យ​ពល​រដ្ឋ​អាមេរិកឡាទីនធ្វើ​ចំណាក​ស្រុក​មក​សហ​រដ្ឋ​អាមេរិក។ កាកបាទ​ក្រហម​មីយ៉ាន់ម៉ា​បង្កើន​ការ​គាំទ្រ​ដល់​ប្រជាជន​រាប់​សែន​នាក់។ ជនសង្ស័យ​ជាង ​២០០ នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី​ពី​បទ​ឧក្រិដ្ឋកម្ម។ អាជ្ញាធរ​ប៉ាគីស្ថាន​ស៊ើបអង្កេត​មូលហេតុ​នៃ​រថភ្លើង​បុកគ្នា​ស្លាប់​ជាង​៥០នាក់ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ មិថុនា ២០២១ - មិថុនា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​វីរុស​កូវីដ​បំប្លែង​ប្រភេទ​ថ្មី ខណៈ​ករណីឆ្លង​មិន​ទាន់​ថមថយ​នៅ​ឡើយ។ តុលាការ​គ្រោង​បើក​សវនាការ​សំណុំ​រឿង​លោក ​រ៉ុង ឈុន​ ស្រប​ពេល​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ។ អភិបាល​ខេត្ត​កណ្តាល​ថា​សមត្ថ​កិច្ច​កំពុង​ស្វែង​រក​ជន​បង្ក​ឲ្យ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ម្នាក់​រង​របួស​នឹង​គ្រាប់​កាំភ្លើង។ កណ្តុរ​ហិត​មីន​នៅ​កម្ពុជា​ចូល​និវត្តន៍។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី ​«ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​តាមរយៈ​ការ​រៀន​សូត្រ​ពេញ​មួយ​ជីវិត»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ថៃ​ព្រួយបារម្ភ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ អង់គ្លេស​ថា​ វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទដែលតាឆ្លង​កាន់​តែ​ច្រើន។ អតីតយុទ្ធជន​អូស្ត្រាលី​ក្នុង​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​បដិសេធ​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ សហរដ្ឋ​អាមេរិក​ត្រៀម​ប្រកាស​វិធាន​ការ​ថ្មី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​ និង​ការ​ជួញដូរ​គ្រឿង​ញៀន។ រថភ្លើង​បុកគ្នា​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​៣០​នាក់​នៅ​ប៉ាគីស្ថាន។ លោក Biden ពង្រីក​បញ្ជីឈ្មោះ​ក្រុម​ហ៊ុន​ចិន​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners