កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៦ ឧសភា ២០២១ - ឧសភា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្ដី​បារម្ភ​កើន​ឡើង ខណៈ​កូវីដ១៩ ​វាយលុក​ពន្ធនាគារ​មួយ​ទៀត​នៅ​ខេត្ត​កណ្ដាល។ ខណៈ​ខេត្ត​កំពង់ស្ពឺ​ទម្លាក់​ស្លាក​ឃោសនា​សុរា អ្នក​ឃ្លាំ​មើល​រំឭក​រដ្ឋ​ឱ្យ​ពន្លឿន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង។ អង្គការ​អន្តរជាតិ​១២ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​យាយី​សំឡេង​រិះគន់​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ប្រកាស​ពី​ជំនួយ​គ្រោះ​មហន្តរាយ​ថ្មី​របស់​សហរដ្ឋអាមេរិក​សម្រាប់​តំបន់ Gaza។ រដ្ឋ​អាជ្ញា​ស្វែងរក​គណៈវិនិច្ឆ័យ​ពិសេស​សម្រាប់​ការ​ស៊ើប​អង្កេត​លើ​លោក Trump។ រដ្ឋបាល​លោក Biden ចាត់​វិធានការ​ការពារ​ជនជាតិ​មីយ៉ាន់ម៉ា​ដែល​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។ លោក Lukashenko និយាយថា ​ខ្លួន​បង្វែរ​ការ​ចុះ​ថត​យន្តហោះដោយ​ស្របច្បាប់។ សហរដ្ឋអាមេរិក​បង្កើន​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៥ ឧសភា ២០២១ - ឧសភា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កូវីដ​បន្ត​រាតត្បាត​ ខណៈ​គ្រួសារ​អ្នក​ស្លាប់​ចាំ​ដំណឹង​អំពី​សព​និង​អដ្ឋិធាតុ។ ក្រោយ​មនុស្ស​៩​នាក់​ពុល​ស្រា​ស្លាប់​នៅ​កំពត នគរបាល​ឃាត់​ខ្លួន​អ្នក​បិត​ស្រា​២​នាក់។ ប៉ូលិស​ខ្មែរ​-អាមេរិកាំង​ពលី​ក្នុង​បេសកកម្ម​ត្រូវ​គេ​ចងចាំ​ជា​វីរបុរស​និង​ជា​អ្នកជួយ​សង្គម។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់មជ្ឈិម​បូព៌ា​ដើម្បី​ពង្រឹង​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល ​និង​ក្រុម Hamas និង​ស្ដារ​តំបន់ Gaza ឡើងវិញ។ សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​បេឡារុស​ចំពោះ​ការ​បង្វែរ​ជើង​ហោះហើរ​ចាប់​អ្នកកាសែត។ អ្នកកាសែត​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ឆ្មាំការពារជាតិ National Guard បញ្ចប់​ការការពារ​វិមានសភា​សហរដ្ឋ​អាមេរិក។ ជប៉ុន​ថា «គ្មាន​ការ​ប្រែប្រួល​ចំពោះកម្មវិធីប្រកួតកីឡា​អូឡាំពិក» ក្រោយ​អាមេរិក​ព្រមានហានិភ័យឆ្លងជំងឺ​កូវីដ១៩ តាមការធ្វើដំណើរ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៤ ឧសភា ២០២១ - ឧសភា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋ​ថា ចំនួន​ឆ្លង​កូវីដ១៩​ក្នុង​ពន្ធនាគារ​មាន​៥៦​នាក់ តែ​ក្រុម​សិទ្ធិ​មនុស្ស​ថា​មាន​ដល់​រាប់​រយ​នាក់។ កូវីដ១៩​ហក់​ឡើង​មក​វិញ ក្រោយ​បម្រាម​និង​វិធានការ​រដ្ឋបាល​ត្រូវ​បាន​បន្ធូរ។ កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «តួនាទី​អាស៊ាន​ក្នុង​ការស្វែងរក​ការ​ដោះស្រាយ​ទំនាស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​ការ​គំរាម​កំហែង​ដល់​ស្ថិរភាព​តំបន់»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blikens ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​ Hamas ប្រសើរ​ឡើង​វិញ។ លោកស្រី Aung San Suu Kyi បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ដោយ​ផ្ទាល់​ជា​លើក​ដំបូងចាប់​តំាង​ពី​រដ្ឋប្រហារ​យោធា​មក។ សហភាព​អឺរ៉ុប​ថ្កោលទោស​ប្រទេស​បេឡារុស​អំពី​ការ​បង្វែរ​ជើង​ហោះហើរ​ និង​ការ​ឃុំ​ខ្លួនអ្នក​កាសែត។ ករណី​ស្លាប់​ដោយ​សារ​កូវីដ១៩ នៅឥណ្ឌាកើន​លើស​បីសែន​នាក់​ ស្រប​ពេល​ដែល​ជប៉ុន​បង្កើន​ការ​ចាក់​វ៉ាក់សំាង។ គ្រួសារ​របស់​លោក George Floyd រៀប​ចំការ​ដើរ​ក្បួន​រំឭក​ដល់​លោក។ អូស្ត្រាលី​គ្រោង​បង្កើត​ឧទ្យាន​សមុទ្រ​សំខាន់​ពីរ​នៅ​មហា​សមុទ្រ​ឥណ្ឌា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ ឧសភា ២០២១ - ឧសភា 23, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​កើន​ចំនួន ប៉ុន្តែ​ជីវភាព​នៅតែ​ទាប ធៀប​នឹង​អាស៊ី​អាមេរិកាំង​ទូទៅ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី១៤ មាន​កិច្ច​ពិភាក្សា​អំពី «ទស្សនវិស័យនៃ​សារព័ត៌មានដែល​មាន​វិជ្ជាជីវៈ​នៅ​កម្ពុុជា»។ អ្នក​កំប្លែង​ជា​ស្ត្រី​នៅ​ប្រទេស​បួគីណាហ្វាសូ ចាប់ផ្តើម​ឡើង​សម្តែង​នៅ​លើ​ឆាក។ ចិន​ផ្អាក​កិច្ច​សន្ទនា​សេដ្ឋកិច្ច​ជាមួយ​អូស្ត្រាលី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ ឧសភា ២០២១ - ឧសភា 22, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ប៉ូលិស​ខ្មែរ-អាមេរិកាំងលោក Jimmy Inn ​ពលី​ក្នុង​បេសកកម្មត្រូវគេ​ចងចាំ​ជា​វីរបុរស​និង​ជា​អ្នក​ជួយ​សង្គម។ តុលាការ​មិនទាន់​មាន​ចំណាត់ការ​លើ​អតីត​ឧកញ៉ា ឌួង ឆាយ ក្រោយ​បញ្ចប់​ភាព​ជា​សង្ឃ​រួចហើយ។ បទសម្ភាសន៍ VOA៖ និស្សិត Fulbright ជម្នះ​សម្ពាធ​ផ្លូវចិត្ត​ពេល​សិក្សា​នៅ​អាមេរិក ក្នុង​ពេល​កូវីដ១៩ រាតត្បាត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ថៃ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ ខណៈ​ការ​ចាក់​វ៉ាក់សាំង​មាន​ភាព​យឺតយ៉ាវ។ ធនាគារ​កណ្តាល​ចិន​សហការ​ជាមួយ​ក្រុមហ៊ុន Ant និង Tencent ដើម្បី​បង្កើត​រូបិយវត្ថុ​ឌីជីថល៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ ឧសភា ២០២១ - ឧសភា 21, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ខេត្ត​កំពង់ចាម​រកឃើញ​ករណី​ឆ្លង​ជំងឺកូវីដ១៩ ប្រមាណ​ជិត ១០០​នាក់​ទៀត ក្រោយ​ផ្ទុះ​ឆ្លង​ក្នុង​រោងចក្រ។ គ្រួសារ៖ លោក ឆាំង សុង អតីត​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​របប​សាធារណ​រដ្ឋ​ខ្មែរ​ មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។ ពិធីការិនី​ MyTV អះអាង​ថា ​នាង​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ ហើយនាងប្រើ​កាំបិតដើម្បីការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក ឆឺយ ឧត្តមរស្មី កូន​ប្រុស​របស់​លោក ឈុត វុទ្ធី បាន​ទទួល​បណ្ណ​កិត្តិយស​ពី​អភិបាល​ក្រុង​ឡូវែល​និង​ព្រឹទ្ធសភា រដ្ឋសភា​រដ្ឋ Massachusetts។ បទសម្ភាសន៍ VOA៖ និស្សិត Fulbright ជម្នះ​សម្ពាធ​ផ្លូវចិត្ត​ពេល​សិក្សា​នៅ​អាមេរិក ក្នុង​ពេល​កូវីដ១៩ រាតត្បាត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីស្រាអែល​និងក្រុម Hamas ចាប់ផ្ដើម​ការ​ឈប់បាញ់​គ្នា​ទៅវិញ​ទៅមក​ដោយគ្មាន​លក្ខខណ្ឌ។ ច្បាប់ថ្មី​របស់អាមេរិក​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្មស្អប់ខ្ពើម​ផ្ដល់នូវ​មធ្យោបាយ​អនុវត្ត​ច្បាប់​ថ្មី ប៉ុន្តែ​តើ​វា​នឹង​ដំណើរការ​ដែរ​ឬទេ?។ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ព្រមាន​ថា ប្រទេស​ជប៉ុន​អាច​បង្កក​ជំនួយ​ទាំងអស់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា។ លោក Biden ជួប​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ពង្រឹង​សម្ព័ន្ធភាព​រវាង​អាមេរិក​និង​អាស៊ី។ អូស្ត្រាលី​គ្រោង​បង្កើត​ឧទ្យាន​សមុទ្រ​សំខាន់​ពីរ​នៅ​មហាសមុទ្រ​ឥណ្ឌា។ ធនាគារ​កណ្តាល​ចិន​សហការ​ជាមួយ​ក្រុមហ៊ុន Ant និង Tencent ដើម្បី​បង្កើត​រូបិយវត្ថុ​ឌីជីថល និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ ឧសភា ២០២១ - ឧសភា 20, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​អះអាង​ថា មនុស្ស​ ១៣​នាក់​ស្លាប់ ដោយសារ​ពុល​ស្រា​ស និង​ស្រា​មាន​ជាតិ​មេតាណុល​ខ្ពស់។ លោក ហ៊ុន សែន ការ​ពារ​នយោបាយ​ការ​បរទេសកម្ពុជា​និង​ប្រជាធិបតេយ្យ ក្នុង​គ្រា​មាន​ការ​ចោទ​ប្រកាន់​លម្អៀង​ទៅ​ចិន។ កម្មករ ៥០​នាក់ ​នៅ​ខេត្ត​កំពង់ចាម​ឆ្លង​ជំងឺ​កូវីដ​១៩ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឆ្លង​រាល​ដាល​ច្រើន។ នៅ​ក្នុង​កម្មវិធី​ Hello VOA នៅ​ថ្ងៃ​នេះ មាន​កិច្ច​ពិភាក្សា​អំពី «វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ត្រី​ Hamas ​ថា នឹង​មាន​បទ​ឈប់​បាញ់​ឆាប់ៗ​នៅក្នុង​ជម្លោះ​អ៊ីស្រាអែល-Gaza។ សភា​អាមេរិក​អនុម័ត​ការ​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​នៅ​វិមាន​សភា។ អគ្គរដ្ឋ​អាជ្ញា​រដ្ឋ New York ​និយាយ​ថា ការ​ស៊ើប​អង្កេត​លើ​បណ្តុំ​ក្រុមហ៊ុន​លោក Trump ក្លាយជា​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ។ សហរដ្ឋ​អាមេរិក​លើកលែង​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ធ្វើ​បំពង់​បង្ហូរ​ឧស្ម័ន​អាល្លឺម៉ង់-រុស្ស៊ី។ ប្រទេស​ក្រុមប្រឹក្សា​អាក់ទិក​ពិភាក្សា​អំពី​អាកាសធាតុ និង​សន្តិសុខ។ ក្រុម​អង្គការ​ឥស្លាម​អាមេរិកាំង​ធ្វើ​ពហិការ​មិន​ចូលរួម​ពិធី​បុណ្យ Eid នៅ​សេតវិមាន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យមាន​ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​ការលក់​អាវុធ​ទៅ​ឱ្យ​មីយ៉ាន់ម៉ា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩​​ ឧសភា ២០២១ - ឧសភា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ការ​បរទេស​កម្ពុជា​ថា​កម្ពុជា​និង​អាមេរិក​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន តែ​ប្តេជ្ញា​បន្ត​ដោះ​ស្រាយ។ តុលាការ​មិន​ទាន់​មាន​ចំណាត់​ការ​លើ​អតីត​ឧកញ៉ា​ ឌួង ឆាយ ទោះ​លោក​លាចាក​សិក្ខាបទ​រួច​ហើយ។ កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី១៤ មាន​កិច្ចពិភាក្សា​អំពី «ទស្សនវិស័យ​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ស្វែង​រក​ដំណោះ​ស្រាយ​បន្ទាន់​អំពី​កូរ៉េ​ខាងជើង។ អ្នក​ការទូត​កំពូល​អាមេរិក​និង​រុស្ស៊ី​នឹង​ជួប​គ្នា​នៅ​ប្រទេស​អ៊ីស្លង់។ ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ផ្ទុះ​ឡើង​ ចំ​ពេល​មាន​ការ​ជំរុញបទ​ឈប់​បាញ់។ នាវា​ចម្បាំង​អាមេរិក​ធ្វើដំណើរ​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប។ ប្រទេស​សិង្ហបុរី​កោះហៅ​អ្នក​តំណាង​ឥណ្ឌា​ដោយសារ​ជម្លោះ​ទាក់ទង​វីរុស​កូរ៉ូណា។ បុគ្គលិក​សុខាភិបាល​អេស្ប៉ាញ​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ជនបទ​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​បាន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ ឧសភា ២០២១ - ឧសភា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​តុលាការ​ក្នុង​សំណុំ​រឿង​ឧកញ៉ា​ហេង សៀ ខណៈ​មាន​ការ​ចាប់ សួរ​និង​ដោះ​លែង​បុគ្គល​ពាក់​ព័ន្ធ​ឆាប់​រហ័ស។ មន្ត្រី​បក្ស​ប្រឆាំង​២​នាក់ទៀត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយ។ ខ្មែរ​អាមេរិកាំង​កើន​ចំនួន ​ប៉ុន្តែ​ជីវភាព​នៅ​តែ​ទាប​ធៀប​នឹង​អាស៊ី​អាមេរិកាំង​ទូទៅ។ អាមេរិក​បញ្ជាក់​ថា ​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩​ ជាង​ ១​លាន​ដូស ​ពី​យន្តការ​ Covax​ នៅ​ត្រឹម​ខែ​ឧសភា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​គ្មាន​ការ​ធូរ​ស្បើយ​ទេ​ នៅ​ពេល​កិច្ច​ប្រឹងប្រែង​ការ​ទូត​កាន់​តែ​ខ្លាំង​ឡើង។ លោ កBlinken ​ស្ថិតនៅ​ប្រទេស​អ៊ីស្លង់​ដើម្បី​ពិភាក្សា​បញ្ហា​អាកាសធាតុ និង​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​តំបន់​អាកទិក។ ឥណ្ឌា​ទំនង​ជា​មិន​បន្ត​នាំ​ចេញ​វ៉ាក់សាំង​កូវីដ១៩ ​ទ្រង់ទ្រាយ​ធំ​ទេ​រហូត​ដល់​ខែ​តុលា។ ប្រធានាធិបតី​ហ្វីលីពីន​ចេញ​បទ​បញ្ជា​អំពី​សមុទ្រ​ចិន​ខាងត្បូង និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ ឧសភា ២០២១ - ឧសភា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ៣៦០ ​នាក់ ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​ ១៥៤ ​នាក់។ លោក ហ៊ុន សែន ប្រាប់​ឲ្យ​កង​កម្លាំង​ត្រៀម​ប្រឆាំង​នឹង​«ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»​ក្នុង​ពេល​បោះឆ្នោត។ ការ​ដោះ​លែង ឧកញ៉ា គិត ធាង ដែល​ជាប់​ទោស​រឿង​គ្រឿង​ញៀន នាំ​ឲ្យ​មាន​ការ​រិះគន់។ កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «អេកូយុវទូត និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់​ Gaza ​មិន​ឈប់​ភ្លាមៗ​ទេ។ រដ្ឋមន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ស្ថិត​នៅ​ប្រទេស​ដាណឺម៉ាក​ដើម្បី​ពិភាក្សា​អំពី​សេដ្ឋកិច្ច​ និង​អាកាសធាតុ។ មន្រ្តី​សុខាភិបាល​អាមេរិក​កំពូល​ម្នាក់​«បង្ហាញ​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្ន​ប្រយែងអំពី​វីរុស​កូរ៉ូណា។ ព្យុះ​ស៊ីក្លូន​នៅ​ប្រទេស​ឥណ្ឌា​ និង​ការ​បាញ់​រ៉ុក្កែត​នៅ​ Gaza ​អាច​បង្ក​ការរីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩។ បុគ្គលិក​ជួរមុខ​នៅ​មន្ទីរ​ពេទ្យ​ក្រុង​បាងកក​ប្រឈម​ករណី​ឆ្លង​ថ្មី​នៃ​កូវីដ១៩ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners