កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៦ ឧសភា ២០២១ - ឧសភា 06, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​តម្រូវ​ឲ្យ​ពលរដ្ឋ​ចូល​ភូមិសាស្រ្ត​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​លោក ហ៊ុន សែន ប្រតិកម្ម។ អាជ្ញាធរ​បន្ត​បិទ​ខ្ទប់​តំបន់​ឆ្លង​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ មួយ​សប្តាហ៍​ទៀត ដោយ​ប្រតិកម្ម​នឹង​ការ​រិះគន់។ អាមេរិក​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ ខណៈ​អូស្ត្រាលី​ជំរុញ​ឲ្យ​ធានា​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន។ អ្នក​វិទ្យាសាស្ត្រ​បន្ត​ការ​សិក្សា​ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​ថ្មី​ដូច​វីរុស​កូរ៉ូណា។ នៅក្នុង​កម្មវិធី Hello VOA នា​ថ្ងៃ​នេះ មាន​កិច្ចពិភាក្សា​អំពី​ «មេរៀន​ពី​ការ​បិទខ្ទប់​កូវីដ​ដំបូង​នៅ​ភ្នំពេញ​និង​តាខ្មៅ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden យល់​ព្រម​លើកលែង​ប្រកាស​នីយបត្រតក្ក​កម្ម​វ៉ាក់សាំង​កូវីដ១៩ ប៉ុន្តែ​ភាព​ស្មុគស្មាញ​នៅតែ​មាន។ លោក Blinken ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី។ បណ្ដា​ប្រទេស G-7 គាំទ្រ​ឲ្យ​តៃវ៉ាន់​ទទួល​តំណែង​ជា​អ្នក​អង្កេតការណ៍​នៅក្នុង​សន្និបាត​សុខភាព​ពិភពលោក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ ឧសភា ២០២១ - ឧសភា 05, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ភ្នំពេញ​កាត់ទោស​សកម្មជន​បរិស្ថាន​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាងតិច ១៨​ខែ ពី​បទ​ញុះញង់។ លោក ហ៊ុន សែន ថា វ៉ាក់សាំង​ ១លាន​ដូស​របស់​ចិននឹង​មក​ដល់​កម្ពុជា​នៅ​សប្តាហ៍​ក្រោយសម្រាប់​ពលរដ្ឋ​នៅ​តំបន់​ក្រហម។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៣ មាន​កិច្ច​ពិភាក្សា​អំពី​ «ទស្សន​វិស័យ​នៃ​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណៈកម្មការ​ត្រួត​ពិនិត្យ Facebook នឹង​សម្រេច​អំពី​ការ​ហាមឃាត់​លោក Trump នៅ​ថ្ងៃ​ពុធ។ គយ​សហរដ្ឋ​អាមេរិក​បាន​រឹបអូប​យក​ស្រោម​ដៃ​វេជ្ជសាស្ត្រ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី បន្ទាប់ពី​រក​ឃើញ​កា​រប្រើប្រាស់​កម្លាំង​ពលកម្ម​បែប​បង្ខំ។ បេសកជន​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ ប្រាប់​សមាជិក​សភា​អាមេរិក​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត។ លោក Netanyahu ខកខាន​មិន​បាន​បង្កើត​រដ្ឋាភិបាល​មុន​ថ្ងៃ​កំណត់។ រដ្ឋាភិបាល​ម៉ាលី ថា​ ស្ត្រី​ម៉ាលី​ម្នាក់​បាន​សម្រាល​កូន​ ៩​នាក់។ លោក Trump ហៅ​ការ​ចាញ់​ឆ្នោត​កាលពី​ឆ្នាំ ២០២០ ថា​ជា ​«ការ​កុហក​ធំ» ​មួយ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ ឧសភា ២០២១ - ឧសភា 04, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៩៣៨នាក់ ជា​កំណត់​ត្រា​ខ្ពស់​បំផុត​ចាប់តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩។ ក្រុម​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ចប់​និទណ្ឌភាព​ចំពោះ​អំពើហិង្សា​ប្រឆាំង​អ្នក​សារព័ត៌មាន។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បន្ត​កើន​ឡើង ខណៈ​រដ្ឋាភិបាល​ត្រៀម​បញ្ចប់​ការ​បិទខ្ទប់​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ។ ពលរដ្ឋ​«តំបន់​ក្រហម»​ប្រឈម​ទាំង​កង្វះ​ស្បៀង​និង​បញ្ហា​ផ្លូវចិត្ត ក្រោម​វិធានការ​បិទខ្ទប់​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ទាំង​ស្រុង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 នឹង​ពិភាក្សាគ្នា​អំពី​បញ្ហា​ចិន រុស្ស៊ី មីយ៉ាន់ម៉ា និងស៊ីរី។។ លោក Biden បង្កើន​ចំនួន​ជន​ភៀសខ្លួន​ដែល​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​រហូត​ដល់​ទៅ ៤ ដង។ សហភាព​អឺរ៉ុប​ស្នើ​ប្រទេស​ជា​សមាជិក​ឲ្យ​ផ្ដល់​ការ​អនុញ្ញាត​ធ្វើ​ដំណើរ​ដល់​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ១៩ បាន​ពេញលេញ។ សហរដ្ឋ​អាមេរិក​គ្រោង​ពិនិត្យ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ Pfizer សម្រាប់​មនុស្ស​អាយុ ១២ ឆ្នាំ​ឡើង។ រឿងរ៉ាវ​ជន​ចំណាក​ស្រុក​មក​ពី​ផ្នែក​ទាំង​សងខាង​នៃ​ព្រំដែន​សហរដ្ឋអាមេរិក។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូចជាង កំពុង​សម្លឹង​មើល​ឱកាស​ចូលរួម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឌីជីថល។ អង្គការ​មនុស្សធម៌​ធ្វើ​អន្តរាគមន៍ ខណៈ​អំពើ​ហិង្សា​បន្ត​កើតឡើង​នៅ​មីយ៉ាន់ម៉ា និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ ឧសភា ២០២១ - ឧសភា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​ថា​ មនុស្ស​ជាង ​៨០០​ នាក់​ទៀតឆ្លង​ជំងឺ​កូវីដ​១៩។ លោក ហ៊ុន សែន ថា ការ​បិទ​ខ្ទប់​ទីក្រុងត្រូវ​បញ្ចប់​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា តែ​តំបន់មាន​ហានិ​ភ័យ​ត្រូវ​រាំង​ខ្ទប់​ដដែល។ កម្ពុជា​ប្រារព្ធ​ទិវា​សារព័ត៌មាន ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សារព័ត៌មាន។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «បទពិសោធន៍​របស់​អ្នក​សារព័ត៌មាន​ជា​ស្រ្តី​ក្នុង​ប្រទេស​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ប្រឈមនឹងការ​អំពាវនាវឱ្យ​ចែក​វ៉ាក់សាំង​កូវីដ១៩​ជូន​ប្រទេស​ឯ​ទៀត។ រដ្ឋមន្ត្រី​ការបរទេស​ក្រុម​ប្រទេស G-7 ជួប​ពិភាក្សា​គ្នា​នៅ​ចក្រភព​អង់គ្លេស។ សហរដ្ឋ​អាមេរិក​បដិសេធ​ថា ​មិន​មាន​កិច្ច​ព្រមព្រៀង​ដោះដូរ​ចំណាប់​ខ្មាំង​ជាមួយ​អ៊ីរ៉ង់​ទេ។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ឥណ្ឌា​កើន​ជិត ២០ លាន​ករណី។ ហ្វីលីពីន​ទាមទារ​ខ្លាំងៗ​ឲ្យ​ចិន​ចាកចេញ​ពី​ដែន​ទឹក​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​ស៊ីមបាវ៉េ​រំពឹង​លើ​ថ្នាំ​ជក់​នៅ​ពេល​អនាគត​ ទោះ​បី​ជា​មាន​យុទ្ធនាការប្រឆាំង​ការ​ជក់​បារី​ក្តី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២ ឧសភា ២០២១ - ឧសភា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា វៀតណាម​ថា​មាន​វីរុស​កូវីដ​បម្លែង​ថ្មី​ប្រភេទ​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាងត្បូង រក​ឃើញ​ចេញ​ពី​កម្ពុជា។ ពលរដ្ឋ​«តំបន់​ក្រហម» ប្រឈម​ទាំង​កង្វះ​ស្បៀង​និង​បញ្ហា​ផ្លូវ​ចិត្ត ក្រោម​វិធានការ​បិទ​ខ្ទប់​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ទាំង​ស្រុង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden បញ្ចប់​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​អាកាសធាតុ​ដោយ​ផ្តោត​លើ​ជំហរ​វិជ្ជមាន។ អង្គការ​ផ្តល់​ជំនួយ​បារម្ភ​ពី​រលក​ជំងឺ​កូវីដ១៩ លើក​ទី ៣ នៅ​ប្រទេស​មីយ៉ាន់ម៉ាក្រោយមានរដ្ឋ​ប្រហារ។ បន្ទាប់ពី​មាន​ប្រតិកម្ម​ប្រឆាំង​នៅ​ចិន ក្រុមហ៊ុន H&M ប្តេជ្ញា​ស្តារ​ទំនុក​ចិត្ត​ពី​អតិថិជន​ឡើង​វិញ។ ឧបករណ៍​របស់​ជនជាតិ​ដើម​អូស្ត្រាលី​មាន​អាយុកាល ៣៥០០០​ឆ្នាំ។ វិបត្តិ​នៅ​លីបង់​បង្កើត​ឱ្យ​មាន​គំនិត​ច្នៃប្រតិដ្ឋ​ផ្គត់ផ្គង់​ខ្លួនឯង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ ឧសភា ២០២១ - ឧសភា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា វីរុស​រកឃើញ​នៅ​កម្ពុជា​អាច​ផ្តល់​គន្លឹះ​ដល់​ការស្វែងរក​ប្រភព​វីរុស​កូវីដ១៩។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ» ភាគទី​១២ មាន​កិច្ច​ពិភាក្សា​អំពី «ទស្សនវិស័យ​នៃ​សេវារដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​គ្មាន​ជំងឺ​គ្រុន​ចាញ់។ វិបត្តិ​នៅ​លីបង់​បង្កើត​ឱ្យ​មាន​គំនិត​ច្នៃប្រតិដ្ឋសម្រាប់ផ្គត់ផ្គង់​ខ្លួនឯង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ មេសា ២០២១ - មេសា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​ខ្លះ​នៅ​តំបន់​ក្រហម​តវ៉ា​សុំ​ស្បៀង ចំ​ពេល​មាន​ការ​ព្រមាន​ពី​«វិបត្តិ​មនុស្ស​ធម៌»។ តំបន់​ក្រហម​នឹង​«តឹងតែង​ជាង​មុន» រីឯ​ពលរដ្ឋ​បន្ត​អំពាវនាវ​សុំ​ស្បៀង​អាហារ។ កម្ពុជា​រក​ឃើញ​ករណីឆ្លង​ជំងឺកូវីដ ៧៦១​នាក់​បន្ថែម​ទៀត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មនុស្ស​ជាច្រើន​នាក់​ជាន់គ្នា​ស្លាប់​នៅក្នុង​ពិធី​បុណ្យ​សាសនា​មួយក្នុង​ប្រទេស​អ៊ីស្រាអែល។ ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​ឥណ្ឌា​កើនឡើង​ជិត ៤​សែន​ករណី ក្នុង​មួយ​ថ្ងៃ។ អ្នក​ភូមិ​មីយ៉ាន់ម៉ា​រាប់ពាន់​នាក់​ត្រៀម​ខ្លួន​រត់គេច​ពី​អំពើ​ហិង្សា​ទៅ​កាន់​ប្រទេស​ថៃ។ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​មូស្គូនឹង​កាត់​បន្ថយ​សេវាកុងស៊ុល។ លោក Biden ការពារ​រដ្ឋាភិបាល​និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សភា និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៩ មេសា ២០២១ - មេសា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​៥៧​ម៉ឺន​នាក់​នៅ«តំបន់​ក្រហម» នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​«កាតព្វកិច្ច»​ដោយ​យោធា។ សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​គិតគូរ​ឡើងវិញ​រឿង​បង្ហាញ​អត្តសញ្ញាណ​អ្នក​ជំងឺ​កូវីដ១៩។ រាជធានី​ភ្នំពេញ​ត្រៀម​ពន្យារ​ពេល​រាំងខ្ទប់ ដើម្បី​បន្ថយ​ការ​ឆ្លង​វីរុស​កូរ៉ូណា។ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ១៩ ថ្មី​ចំនួន​៨៨០​នាក់ ដែល​ជា​កំណត់​ត្រា​ឆ្លង​ខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ។ នៅក្នុង​កម្មវិធី​ Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី «អ.ស.ប.និង​កម្ពុជា​ត្រូវការ​ដំណោះ​ស្រាយ​ចំពោះ​សំណុំ​រឿង​សេសសល់​ខ្មែរក្រហម​ក្នុង​តុលាការ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ប្រាប់​សភា​ថា អាមេរិក​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ។ លោក Scott សមាជិក​ព្រឹទ្ធសភា​និយាយ​ថា លោក Biden មិន​អាច​បង្រួប​បង្រួម​ប្រទេស​បានទេ។ ភ្នាក់ងារ​អាមេរិក​បាន​ចូលឆែក​ផ្ទះ​និង​ការិយាល័យ​មេធាវី​លោក Trump នៅ​ក្រុង​ញូវយ៉ក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨​ មេសា ២០២១ - មេសា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ចោទ​ថា​បំពាន​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩។ លោក ហ៊ុន សែន បញ្ជា​ឲ្យពេទ្យ​កង​ទ័ព​ចាក់​វ៉ាក់​សាំង​ដល់​ពលរដ្ឋ​ក្នុង​«​តំបន់​ក្រហម​»។ មន្រ្តី​ក្រសួង​ការងារ​ថា កម្មករប្រមាណ​ ១.៧០០​ នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​ព្រឹត្តិ​ការណ៍​ ២០ ​កុម្ភៈ។ ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​សិទ្ធិ​ជន​ពិការ​មិន​ស្រប​បទដ្ឋាន​អន្តរជាតិ។ ពលរដ្ឋ​«តំបន់​ក្រហម»​ប្រឈម​ទាំង​កង្វះ​ស្បៀង​និង​បញ្ហា​ផ្លូវ​ចិត្ត​ ក្រោម​វិធានការ​បិទ​ខ្ទប់​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ទាំងស្រុង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​ផ្តល់​ជំនួយ​បារម្ភ​ពី​រលក​ជំងឺ​កូវីដ១៩​ លើក​ទី ៣ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្រោយ​រដ្ឋប្រហារ។ របាយការណ៍​អំពី​តួនាទី​របស់​បារាំង​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា ​មិន​បាន​បញ្ចប់​អតីតកាល​ដ៏​ខ្មៅ​ងងឹត​ទេ។ លោក Biden នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​ទាំង​ពីរ​ថ្នាក់​នៅ​យប់​ថ្ងៃ​ពុធ​នេះ។ មជ្ឈមណ្ឌល CDC ថា អ្នក​ចាក់​វ៉ាក់សាំង​កូវីដ១៩ អាច​មិន​ពាក់​ម៉ាស់​បាន​នៅ​ពេល​ជួបជុំ​មនុស្ស​មិន​សូវ​ច្រើន​នៅ​ខាង​ក្រៅ។ រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា​ប្រាប់​អាស៊ាន​ថា ខ្លួន​នឹង​មិន​ចរចា​ទេ បើ​អ្នក​ទោស​នយោបាយ​ទាំង​អស់​មិន​ត្រូវ​បាន​ដោះលែង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖​ ២៧ មេសា ២០២១ - មេសា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​បារម្ភ​ខ្លាំង​ពី​សន្តិសុខ​ស្បៀង​និង​បំណុល ខណៈ​ការ​បិទ​ខ្ទប់​ក្រុង​បន្ត​មួយ​សប្តាហ៍​ទៀត។ លោក ហ៊ុន សែន ចង់​ឃើញ​ការ​បែង​ចែក​វ៉ាក់សាំង​កូវីដ​១៩​ដោយ​សមធម៌ ខណៈ​កម្ពុជា​ចាក់​វ៉ាក់​សាំង​បានច្រើន​ជាងប្រទេស​អាស៊ាន។ កម្ពុជា​រក​ឃើញ​មនុស្ស​ជាង​ ៥០០ ​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​ ៨២ ​នាក់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាស៊ាន​កែប្រែ​ពាក្យពេចន៍​លើ​សេចក្តី​ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​មីយ៉ាន់ម៉ា។ នាវា​មុជទឹក​របស់​ឥណ្ឌូណេស៊ី​ត្រូវ​រក​ឃើញបាក់​ជា ​៣ ​ផ្នែក ​និង​ស្លាប់​នាវិក ៥៣ ​នាក់។ «មាន​យុត្តិធម៌»គឺ​ជាប្រតិកម្ម​ពិភព​លោក​ចំពោះ​ការ​កាត់ទោស​លោក​ Derek Chauvin ​ជា​ឃាតករ​សម្លាប់​លោក ​George Floyd។ សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ខ្យល់​អុកស៊ីសែន​ទៅកាន់​ប្រទេស​ឥណ្ឌា។ ក្រុម​ឧទ្ទាម​មីយ៉ាន់ម៉ា​អះអាង​ថា​បាន​ដណ្ដើម​កាន់កាប់​មូលដ្ឋាន​យោធា​មួយ​កន្លែង​នៅ​ជិត​ព្រំដែន​ថៃ។ សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ជួយ​ប្រទេស​នៅ​ទ្វីប​អាមេរិក​កណ្តាល​ដើម្បី​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក។ សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​បន្ត​លើ​ប្រទេស​អេត្យូពី​ឲ្យ​បញ្ចប់​ជម្លោះ​នៅ​តំបន់ Tigray និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners