កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៦ ឧសភា ២០២១ - ឧសភា 16, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ការ​នាំ​ចេញ​ស្វាយ​ចន្ទី​កម្ពុជា​ទៅ​វៀតណាម​កើន​ឡើង ខណៈ​អ្នក​ជំនាញ​ខ្មែរ​ជំរុញ​ការ​កែច្នៃ​ក្នុង​ស្រុក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​ថា ការ​សម្អាត​ដៃ​អាច​គ្រប់គ្រង​ការ​ចម្លង​មេរោគ​និង​សង្គ្រោះ​ជីវិត​ជា​ច្រើន។ សហរដ្ឋ​អាមេរិក​វាយប្រហារ​តាម​អាកាស​លើ​ក្រុម​តាលីបង់​នៅអាហ្វហ្គានីស្ថាន។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចង់​កែ​ច្បាប់​ពន្ធដារ​របស់​លោក Trump។ ខណៈ​ឥទ្ធិពល​ចិន​បន្ត​កើនឡើង ហ្វីលីពីន​និង​អាមេរិក​ពិភាក្សា​បន្ត​កិច្ច​ព្រមព្រៀង​ទស្សនកិច្ច​យោធា។ ទីក្រុង​កាណាដា​ដែល​មាន​ប្រជារាស្ត្រ​ដើម​កំណើត​អាស៊ី​ច្រើន​ជាង​គេ​ប្រឈម​នឹង​កំណើន​នៃ​ឧក្រិដ្ឋកម្ម​រើស​អើង​ជាតិសាសន៍។ រដ្ឋាភិបាល​ម៉ិកស៊ិក​ប្រកាស​សុំ​ទោស​ជនជាតិ​ដើម​ម៉ាយ៉ាន។ ម្តាយ​របស់​សកម្មជន​ថៃ​ជាប់​ឃុំ​ថា​«នឹង​មិន​នៅ​ស្ងៀម»​និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៥ ឧសភា ២០២១ - ឧសភា 15, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​ចង់​ឃើញ​ស្ថាប័ន​កាកបាទក្រហម​សកម្ម​ជាង​មុន ជួយ​អ្នក​រងគ្រោះ​ក្នុង​ពេល​រាំងខ្ទប់​ភ្នំពេញ។ រ៉េត សារីតា ប្ដេជ្ញា​បន្ត​តស៊ូមតិ​ជួយ​ដល់​យុវជន​ខ្មែរ​ខណៈ​ត្រៀម​ប្រកួត​ដណ្តើម​ម្កុដបវរ​កញ្ញា​ចក្កវាឡ​នៅ​សហរដ្ឋ​អាមេរិក។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៣ មាន​កិច្ចពិភាក្សា​អំពី «ទស្សនវិស័យ​នៃ​សុវត្ថិភាព​ចំណីអាហារ​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​ថា ការ​សម្អាត​ដៃ​អាច​គ្រប់គ្រង​ការ​ចម្លង​មេរោគ​និង​សង្គ្រោះ​ជីវិត​ជា​ច្រើន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ ឧសភា ២០២១ - ឧសភា 14, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ចាក់​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​រួចហើយ តែ​ឆ្លង​ជំងឺ​កូវីដ១៩។ សកម្មជន​បរិស្ថាន​ជំរុញឲ្យ​អាជ្ញាធរ​រក​ឈ្មួញ​នាំឈើ​ប្រភេទ​កម្រ​ចេញ​ពី​កម្ពុជា​ទៅ​ហុងកុង។ រ៉េត សារីតា ប្ដេជ្ញា​បន្ត​តស៊ូមតិ​ជួយ​ដល់​យុវជន​ខ្មែរ​ខណៈ​ត្រៀម​ប្រកួត​ដណ្តើម​ម្កុដបវរ​កញ្ញា​ចក្កវាឡ​នៅ​សហរដ្ឋ​អាមេរិក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទ័ព​ជើងគោក​អ៊ីស្រាអែល​ចូលរួម​ការ​វាយប្រហារ​លើ​តំបន់​ហ្គាហ្សា។ ករណី​ឆ្លង​ជំងឺកូវីដ១៩ នៅ​ប្រទេសថៃ​កើន​ឡើង​ខ្លាំង​បំផុត ស្របពេល​ដែល​ការ​ចែក​ចាយ​វ៉ាក់សំាង​មាន​ភាព​រណាក់រដុប។ មជ្ឈមណ្ឌល CDC ថា​ពលរដ្ឋ​អាមេរិកាំង​ដែល​ចាក់​វ៉ាក់សំាង​ហើយ​អាច​វិល​ត្រឡប់​ទៅ​កាន់​ការ​រស់នៅ​ធម្មតា​វិញ។ ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ជួប​លោក Biden នៅ​សេតវិមាន។ សហរដ្ឋ​អាមេរិក​វាយប្រហារ​តាម​អាកាស​លើ​ក្រុម​តាលីបង់​នៅអាហ្វហ្កានីស្ថាន។ ១០០​ថ្ងៃក្រោយ​ឡើង​កាន់​តំណែង៖ តើលោក Biden ធ្វើ​តាម​ការ​សន្យា​របស់​លោក​អំពី​គោលការណ៍​នៃ​ការ​ចូលរូម​ពហុភាគី​ឬ​ទេ?
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៣ ឧសភា ២០២១ - ឧសភា 13, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ប៉ូលិស​រក​ឃើញ​ករណី​ភ្លើងឆេះ​ផ្ទះ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ស្លាប់​មនុស្ស​៥​នាក់ ជា​ឃាតកម្ម​សម្លាប់​ភរិយា​និង​កូន។ តុលាការ​សម្រេច​ឲ្យ​ពិធីការិនី​ទូរទស្សន៍ MyTV នៅ​ក្រៅ​ឃុំ ខណៈ​មាន​រឿង​ចម្រូង​ចម្រាស​«ស្នេហា»​ជាមួយ​ឧកញ៉ា​ម្នាក់។ មនុស្ស​៦​នាក់​ទៀត​ស្លាប់​ដោយ​កូវីដ១៩ ខណៈ​អ្នក​ឆ្លង​មាន​ដល់​ជាង​៤៣០​នាក់​ទៀត​នៅ​កម្ពុជា។ នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃ​នេះ មាន​កិច្ច​ពិភាក្សា​អំពី «សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​អំពើ​ពុករលួយ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បង្វែរ​ចំណាប់​អារម្មណ៍​របស់​លោក Biden ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​វិញ។ បំពង់​បង្ហូរ​ប្រេង​ដើរ​ឡើង​វិញ ស្រប​ពេល​ដែល​ពលរដ្ឋ​អាមេរិក​សម្រុក​ទិញ​ប្រេង​សាំង​ទុក។ ជំងឺ​កូវីដ១៩ រារំាង​ការ​ប្រារព្ធ​ពិធីបុណ្យ​ស្រាយ​បួស Eid al-Fitr របស់​អ្នក​កាន់​សាសនា​ឥស្លាម​ពីរ​ឆ្នាំ​ជាប់គ្នា។ ការ​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ចូល​ក្នុង​តំបន់​ Xinjiang មាន​កាន់តែ​ច្រើន​ឡើង​នៅ​អង្គការ​សហប្រជាជាតិ។ ឫសគល់​នៃ​ជម្លោះ​នៅ​តំបន់ Tigray ក្នុង​ប្រទេស​អេត្យូពី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១២ ឧសភា ២០២១ - ឧសភា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពិធី​ការិនី​ម្នាក់ប្តឹង​ឧកញ៉ា ហេង សៀ ពី​បទ«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ»​តប​នឹង​ពាក្យ​បណ្តឹងរបស់​ឧកញ៉ា​រូប​នោះ។ មន្រ្តី​សុខាភិបាល​បន្ត​ព្រមានអំពី«មហន្ត​រាយ»​សុខាភិបាល​សាធារណៈ ខណៈ​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ ​ស្ថិតក្នុងស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភនៅ​ឡើយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកវិទ្យាសាស្ត្រ​បន្ត​ការសិក្សា​ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​ថ្មី​ដូច​វីរុស​កូរ៉ូណា។ ក្រុម​ Hamas ​ថា ​ខ្លួនបាញ់​រ៉ុក្កែត ​១៣០​គ្រាប់​ចូល​ទីក្រុង​ Tel Aviv ប្រទេស​អ៊ីស្រាអែល។ លោក ​Biden ​ប្រកាស​វិធី​ថ្មីជួយ​ពលរដ្ឋ​បន្ថែម​ទៀត​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩។ ការ​សិក្សា​លើ​បុគ្គលិក​ពេទ្យ​នៅ​ឥណ្ឌូណេស៊ី​រក​ឃើញ​ថា ​វ៉ាក់សាំង Sinovac ​របស់​ចិន​មាន​ប្រសិទ្ធ​ភាព។ ចិន​ជំរុញ​ឲ្យ​លុបចោល​កិច្ច​ប្រជុំ​ អ.ស.ប.​ អំពី​ជាតិ​សាសន៍​ Uyghurs។ គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋសភា​នឹង​បោះឆ្នោត​ដក​លោកស្រី Liz Cheney ​ចេញពី​តំណែង​ដឹកនាំ​ក្នុង​ជួរ​គណបក្ស និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១១ ឧសភា ២០២១ - ឧសភា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​ផ្ទុះ​ឆ្លង​ខ្លាំង ការ​កំហិត ​និង​ជំនួយ​ចិន ជំរុញ​សន្ទុះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​នៅ​កម្ពុជា។ មន្ត្រី​ថា ​ពុំ​មាន​គម្រោង​ធ្វើ​តេស្ដ​ពិនិត្យ​ប្រសិទ្ធ​ភាព​លើអ្នក​ចាក់​វ៉ាក់សាំង​កូវីដ​រួច​ហើយ​នោះ​ទេ។ រ៉េត សារីតា ប្ដេជ្ញា​បន្ត​តស៊ូ​មតិ​ជួយ​ដល់​យុវជន​ខ្មែរ ​ខណៈ​ត្រៀម​ប្រកួត​ដណ្តើម​ម្កុដ​បវរកញ្ញា​ចក្ក​វាឡនៅ​សហរដ្ឋ​អាមេរិក។ កម្ពុជា​ទទួល​វ៉ាក់​សាំងចិន ​៥០ ​ម៉ឺន​ដូស ខណៈ​ ១​លាន ​៥​សែន​ដូស​ទៀត​ នឹង​មក​ដល់​ជា​បន្ត​បន្ទាប់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ថា ការ​វាយ​ប្រហារ​តាម​អនឡាញ​លើ​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​ឥន្ធនៈ​សហរដ្ឋ​អាមេរិក​គឺជា «សកម្មភាព​ឧក្រិដ្ឋកម្ម»។ សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការ​ប្រកាស​របស់​ក្រុម​តាលីបង់​អំពី​ការ​ផ្អាក​ការ​ប្រយុទ្ធ​ក្នុង​អំឡុង​បុណ្យ Eid-al-Fitr នៅ​អាហ្វហ្កានីស្ថាន។ សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer លើ​កុមារ​អាយុ ១២ ឆ្នាំ​ឡើង។ ចំនួន​ប្រជាពលរដ្ឋ​ចិន​បាន​ធ្លាក់ចុះ​ដល់​អត្រា​ទាប​បំផុត​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ ខណៈ​ឥទ្ធិពល​ចិន​បន្ត​កើន​ឡើង ហ្វីលីពីន​និង​អាមេរិក​ពិភាក្សា​បន្ត​កិច្ចព្រមព្រៀងទស្សនកិច្ច​យោធា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ ឧសភា ២០២១ - ឧសភា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន៖ ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ខ្លះ​មិន​ទាន់បាន​ទទួលអំណោយ ដោយ​សារ​អាជ្ញាធរ​ត្រូវ​ការ​ពេល​ដឹក​ជញ្ជូន។ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ជាង​ ៥០០ ​នាក់​ទៀត​និង​អ្នក​ស្លាប់​ថ្មី​ ៦ ​នាក់។ សង្គម​ស៊ីវិល​ចង់​ឃើញ​ស្ថាប័ន​កាក​បាទ​ក្រហម​សកម្ម​ជាង​មុន ក្នុង​ការ​ជួយ​អ្នក​រង​គ្រោះ​ក្នុង​ពេល​រាំង​ខ្ទប់ភ្នំពេញ។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «លទ្ធភាព​នៃ​ការ​មាន​មហោស្រព​ភាពយន្ត​ស្តីពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នា​ពេល​អនាគត»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេតវិមាន​ថា សហរដ្ឋ​អាមេរិក «កំពុង​ងើប​ឡើង​ពី​ស្ថានការណ៍​លំបាក» នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ អំពើ​ហិង្សា​កើតឡើង​ជា​ថ្មី​នៅ​ជិត​កន្លែង​ពិសិដ្ឋ​ក្នុង​ទីក្រុង​ហ្សេរុយសាឡិម។ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​សន្យា​ស្ដារ​ឡើង​វិញ​នូវ​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថា លោក​មិន​ដែល «ផ្ដល់​អាទិភាព​លើ​កីឡា​អូឡាំពិក​មុន​គេ» នោះ​ទេ។ ទីក្រុង​នៅ​កាណាដាដែល​មានពលរដ្ឋ​ដើមកំណើតអាស៊ីច្រើន​ជាង​គេ​ប្រឈមនឹង​កំណើន​ឧក្រិដ្ឋកម្ម​រើសអើងជាតិសាសន៍។ រដ្ឋាភិបាល​ម៉ិកស៊ិក​ប្រកាស​សូមទោស​ជនជាតិ​ដើម​ម៉ាយ៉ាន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ ឧសភា ២០២១ - ឧសភា 09, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ចប់​និទណ្ឌភាព​ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​អ្នក​សារព័ត៌មាន។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៣ មាន​កិច្ច​ពិភាក្សា​អំពី​«ទស្សន​វិស័យ​នៃ​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​សាងសង់​ទំនប់​មេគង្គ៖ អ្នក​ភូមិ​ថៃ​បង្ហាញ​ពី​ភាព​សោកសៅ​ចំពោះ​ទន្លេ​មេគង្គ​ដែល​កំពុង​មាន​វិបត្តិ។ ឫស​គល់​នៃ​ជម្លោះ​នៅតំបន់ Tigray ក្នុង​ប្រទេស​អេត្យូពី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ ឧសភា ២០២១ - ឧសភា 08, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរពេទ្យ​ឯកជន​ចំនួន ៣ ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ខណៈ​អ្នកជំងឺ​កើន​ឡើង​ជាង ១ម៉ឺន​នាក់។ បទ​សម្ភាសន៍ VOA៖ គេ​អាច​ដក​ស្រង់​មេរៀន​អ្វីខ្លះ​ពី​ការ​បិទខ្ទប់​កូវីដ​ដំបូង​នៅ​ភ្នំពេញ​និង​តាខ្មៅ? រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​វិភាគ​ថា មរណភាព​របស់​លោក​ប្រធានាធិបតី Deby ប៉ះពាល់​ដល់​ការ​ប្រឆាំង​ភេរវកម្ម​នៅ​តំបន់ Sahel។ ការ​សាងសង់​ទំនប់​មេគង្គ៖ អ្នក​ភូមិ​ថៃ​បង្ហាញ​ពី​ភាព​សោកសៅ​ចំពោះ​ទន្លេ​មេគង្គ​ដែល​កំពុង​មាន​វិបត្តិ។ រឿងរ៉ាវ​ជន​ចំណាក​ស្រុក​មក​ពី​ផ្នែក​ទាំងសង​ខាង​នៃ​ព្រំដែន​សហរដ្ឋ​អាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ ឧសភា ២០២១ - ឧសភា 07, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្ស​ថា​ អាជ្ញាធរ​គួរ​ផ្តល់​លំហ​សាធារណៈ​ក្នុង​តំបន់​ក្រហម​សម្រាប់​អ្នក​កាសែត​ប្រមូល​ព័ត៌មាន។ រដ្ឋាភិបាល​ដាក់យុទ្ធសាស្រ្ត​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដោយពឹង​ផ្អែក​លើ​វ៉ាក់​សាំង​របស់​ចិន។ ខ្យល់​កន្ត្រាក់​ខ្លាំង​ធ្វើឲ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​រាប់រយ​ខ្នង​នៅ​ទូទាំង​ប្រទេស។ វីរុស​រកឃើញ​នៅ​កម្ពុជា​អាច​ផ្តល់​គន្លឹះ​ដល់​ការ​ស្វែងរក​ប្រភព​វីរុស​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ទៅរដ្ឋ Louisiana ដើម្បី​ស្វែងរក​ការ​គាំទ្រ​ចំពោះ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធជាតិ​របស់​លោក។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក ថា ករណី​ឆ្លង​កូវីដ១៩ ក្នុង​២​សប្តាហ៍​ចុង​ក្រោយ​មាន​ច្រើន​ជាង​ចំនួន​ឆ្លង​សរុប​កាលពី ៦​ខែ​ដំបូង។ ភាព​តានតឹង​រឿង​ជម្លោះ​ដែន​នេសាទ​ត្រី​រវាង​អង់គ្លេស​និង​បារាំង បាន​ធូរស្រាល​វិញ។ សកម្មជន​គំាទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង លោក Joshua Wong ត្រូវបាន​កាត់ទោស​ជាប់​ពន្ធនាគារ ១០​ខែ​បន្ថែម​ទៀត។ ១០០​ថ្ងៃ​ក្រោយ​ឡើង​កាន់​តំណែង៖ តើ​លោក Biden ធ្វើតាម​ការ​សន្យា​របស់​លោក​អំពី​គោលការណ៍​នៃ​ការ​ចូលរួម​ពហុភាគី​ឬ​ទេ? ជប៉ុន ថៃ និង​វៀតណាម​ព្យាយាម​ប្រជែង​បន្ទាប់​ឥទ្ធិពល​ចិន​នៅ​ឡាវ និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners