កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៥ មិថុនា ២០២១ - មិថុនា 05, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​សហគមន៍​ខ្មែរ​និង​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ពេញចិត្ត​នឹង​ជំហរ​អាមេរិក​ចំពោះ​កម្ពុជា។ អាជ្ញាធរ​ភ្នំពេញ​បញ្ជា​ឲ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម​ស្រប។ បទ​ពិសោធន៍​ជនភៀស​ខ្លួន​ខ្មែរ​នៅ​អាមេរិក​ទសវត្សរ៍​៨០​និង​៩០៖ រូបថត​ជនភៀស​ខ្លួនខ្មែរ​នៅ​ក្រុង Chicago «ធ្វើឲ្យ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ​មាន​ន័យ»។ ចិន​កំពុង​ពង្រីក​សមត្ថភាព​យោធា​របស់​ខ្លួន​ក្នុង​អវកាស ប៉ុន្តែ​មិនទាន់​ដល់​ភព​ព្រះអង្គារ ឬ​ព្រះ​ចន្ទ​ទេ។ អ្នក​វិភាគ​ថា ទំនាក់​ទំនង​រវាង​ចិន​និង​ហ្វីលីពីន​មាន​ភាព​ប្រសើរ​ឡើង បន្ទាប់ពី​មាន​កិច្ច​ពិភាក្សា​វិជ្ជមាន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ មិថុនា ២០២១ - មិថុនា 04, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចិន​ការពារ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា បន្ទាប់ពី​សហរដ្ឋ​អាមេរិក​សម្តែង​ក្តី​បារម្ភ។ ប្រធាន​គ.ជ.ប.លាលែង​ពី​តំណែង ហើយ​បេក្ខជន​ថ្មី​ត្រូវមាន​ការ​យល់ព្រម​ពី​គណបក្ស​កាន់​អំណាច។អភិបាល​ខេត្ត​កណ្តាលថាការ​បាញ់​ប្រហារ​របស់​ទាហាន​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស ជា​«ការ​បាញ់​ផ្លាត»។ មនុស្ស​១៣​នាក់​នៅ​ពោធិ៍សាត់​ស្លាប់​ដោយ​សារពុល​ស្រាស ខណៈ​តុលាការ​ចោទ​ប្រកាន់​មនុស្ស​២​នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ជប៉ុន​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​កោះ​តៃវ៉ាន់​ជាង ១,២៤​លានដូស។ សហរដ្ឋ​អាមេរិក​និយាយ​ថា ខ្លួន​គាំទ្រ​សកម្មជន​ចិន​ក្លាហាន​ក្នុង​ពិធី​រំឭក​ខួប​ទីលាន Tiananmen។ ស.រ.អា.​បញ្ជាក់​ថា អុីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន។ ហេតុអ្វី​បាន​ជា​ហ្វីលីពីន​ប្រាប់​នាវា​នេសាទ​របស់ខ្លួន​ឲ្យ​នេសាទ​នៅ​កន្លែង​ដែល​ចិន «ហាមឃាត់»?។ អង្គការ​សិទ្ធិ​មនុស្ស​នានា​ថា សេចក្ដីព្រាង​ច្បាប់​របស់​ថៃ​ស្ដី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា «ការ​គំរាម​កំហែង» និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ មិថុនា ២០២១ - មិថុនា 03, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​បញ្ជាក់​ថា​ចិនជួយ​អភិវឌ្ឍ​មូលដ្ឋាន​កង​ទ័ព​រាម ខណៈ​អាមេរិកបារម្ភអំពីវត្តមាន​កង​ទ័ព​ចិន។ អាជ្ញាធរ​ភ្នំពេញ​បញ្ជា​ឲ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម​ស្រប។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ​មាន​កិច្ច​ពិភាក្សា​អំពី «បើ​មិន​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​នរណា?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​ចង់ឲ្យ​មាន​វ៉ាក់សាំង​ក្នុងពេល ១០០ថ្ងៃ​សម្រាប់​ជំងឺ​រាតត្បាត​បន្ទាប់។ សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​ប៉ុនប៉ង​របស់​អាជ្ញាធរ​ក្រុង​ហុងកុង​លុប​បំបាត់​ប្រវត្តិ​នៃ​ការ​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen។ អនាគត​បេសកកម្ម​បណ្តុះបណ្តាល​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​មិន​ប្រាកដប្រជា​នៅពេល​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​អាហ្គានីស្ថាន​បាន​បញ្ចប់។ ពលរដ្ឋ​ជម្លោះ​ដីធ្លីម្នាក់​នៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​រងរបួស​ដោយ​ការ​បាញ់​ប្រហារ​ពី​កម្លាំង​ទាហាន។ មុន​ទស្សនកិច្ច​របស់អ្នក​ស្រី​អនុប្រធានាធិបតី Harris លោក Blinken ជំរុញ​ឱ្យ​តំបន់​អាមេរិក​កណ្តាល​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​ចំណាក​ស្រុក។ សង្ឃ​នាយក​រ៉ូម៉ាំងកាតូលិក​ថ្មី​របស់​ហុងកុង​អំពាវនាវ​ឲ្យ​សហគមន៍​កាតូលិក​មាន​សាមគ្គីភាព៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២ មិថុនា ២០២១ - មិថុនា 02, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​អំពាវនាវ​ឲ្យទម្លាក់ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​បើក​លំហសេរី​ភាព​នៅ​កម្ពុជា។ អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​សង្ឃឹម​ថា កម្ពុជា​នឹង​កែប្រែ​ស្ថានភាព​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិនយោបាយ។ នៅកម្ពុជា មនុស្ស​១០នាក់​ទៀត​ស្លាប់ ដោយសារ​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ឆ្លង​បន្ត​កើន​ឡើង។ មេធាវី​ជំរុញ​ការ​ស្វែង​រក​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​មួយ​ឆ្នាំ​មក​ហើយ។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៥ មាន​កិច្ចពិភាក្សា​អំពី «ទស្សនវិស័យ​នៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅឯពិធីនៅ Tulsa Centennial លោក Biden បង្ហាញ​វិធានការ​បង្រួម​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ដោយសារ​ពូជសាសន៍។ រដ្ឋបាល​លោក Biden ផ្អាក​ការ​ខួង​យក​ប្រេង​នៅក្នុង​ជម្រក​សត្វព្រៃ Alaska៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ មិថុនា ២០២១ - មិថុនា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អនុរដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ​ចំ​ពេល​វិបត្តិ​សិទ្ធិ​មនុស្សកាន់​តែ​អាក្រក់។ ក្រុម​សហជីព​នៅ​កាស៊ីណូ​ Naga​ រៀបចំ​បណ្តឹង​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ការងារ។ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​កុមារ​រង​គ្រោះ​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩។ ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​តាមពន្ធនាគារ​បន្ត​កើន​ឡើង និង​មាន​ករណី​ស្លាប់​ម្នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ។ រដ្ឋាភិបាល​កម្ពុជា​និង​ទីភ្នាក់ងារ​សហ​ប្រជាជាតិ​សហការ​គ្នា​បង្កើត​គោល​នយោបាយ​គាំពារ​មនុស្ស​ចាស់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មួយ​សតវត្សរ៍​ក្រោយ​មក អាមេរិក​រំឭកអំពី​ការ​សម្លាប់​រង្គាល​ជាតិ​សាសន៍។ បារាំង​និង​អង់គ្លេស​ពង្រីក​លទ្ធភាព​ចាក់​វ៉ាក់សាំង​កូវីដ១៩។ គណបក្ស​គ្រប់គ្រង​ប្រទេស​កូរ៉េ​ខាងជើង​បង្កើត​តំណែង​ថ្មី​ក្រោម​ការដឹកនាំ​របស់​លោក ​គីម ជុងអ៊ុន និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣១ ឧសភា ២០២១ - ឧសភា 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ដំណើរ​ទស្សនកិច្ច​របស់​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ជំរុញ​ឲ្យ​លើក​ឡើង​អំពី​ការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរ​ព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ បុរស​ពីរ​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​ករណី​ពុល​ស្រា​ស​នៅ​ខេត្ត​កំពត។ ស្វា​ជាង​៨០​ក្បាល​ត្រូវ​បាន​ពិនិត្យ​សុខភាព ​បន្ទាប់ពី​ប៉ូលិស​ថៃ​សង្គ្រោះ​ពី​ឡាន​រត់​ពន្ធ។ កម្មវិធី Hello VOA នៅ​ក្នុង​រាត្រី​នេះ មាន​កិច្ចពិភាក្សា​អំពី «ការ​បៀតបៀន និង​ផល​ប៉ះពាល់​លើ​ស្រ្តី»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទីភ្នាក់ងារ IEA៖ ការ​ឆ្ពោះ​ទៅ​រកការបញ្ចេញ​ឧស្ម័ន​កាបូនកម្រិត​សូន្យ​នៅ​ត្រឹម​ឆ្នាំ២០៥០​គឺ​ «អាច​ទៅ​រួច ប៉ុន្តែ​មាន​ការ​លំបាក»។ ប្រទេស​ចិន​ដាក់​កំហិត​ការ​ធ្វើដំណើរ​តាម​ខេត្ត​ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩។ កិច្ច​ពិភាក្សា​អាកាសធាតុ​ធ្វើ​តាម​អនឡាញ​ឡើងវិញ​ ខណៈ​មាន​សម្ពាធ​កើន​ឡើង​ឲ្យ​ចាត់​វិធានការដោះស្រាយ​វិបត្តិ​នេះ។ លោក Biden គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ទិវា​អតីត​យុទ្ធជន។ យាយ ​Wong ​នៅ​ហុងកុង​ត្រូវ​ចាប់​ខ្លួន​ពី​បទ​តវ៉ា​ម្នាក់​ឯង​ប្រឆាំង​ការ​បង្ក្រាប​នៅ​ទីធ្លា​ Tiananmen៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ ឧសភា ២០២១ - ឧសភា 30, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខណៈ​ខេត្ត​កំពង់​ស្ពឺ​ទម្លាក់​ស្លាក​ឃោសនា​សុរា អ្នក​ឃ្លាំមើល​រំឭក​រដ្ឋ​ឱ្យ​ពន្លឿន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជំងឺ​កូវីដ១៩ បាន​ប៉ះពាល់​ដល់​ការ​វិវត្តនៃ​ការ​លុប​បំបាត់​ជំងឺ​ត្រូពិច ដែល​មិន​ត្រូវបាន​គេ​អើពើ។ អឺរ៉ុប​កំពុង​ងើប​ចេញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។ ម្ចាស់​កប៉ាល់​ថា អាជ្ញាធរ​ព្រែកជី​ក Suez មាន​កំហុស​ដែល​អនុញ្ញាត​ឱ្យ​កប៉ាល់ Ever Given ចូល​ក្នុង​ផ្លូវ​ទឹក​នេះ ក្នុង​ពេល​មាន​អាកាសធាតុ​មិន​ល្អ។ សហរដ្ឋ​អាមេរិក​បង្កើន​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ។ អត្ថបទវិភាគ​ស្ដី​អំពីបែបផែន​ដែល​ចិន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ដើម្បី​កែប្រែ​ការ​យល់​ឃើញ​មក​លើ​ខ្លួន អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីដ១៩។ អ្នក​វិភាគ​លើក​ឡើង​ថា វៀតណាម​កំពុង​ពង្រីក​កង​ឈ្លប​នេសាទ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ខណៈ​ឥទ្ធិពល​ចិន​បន្ត​កើន​ឡើង ហ្វីលីពីន​និង​អាមេរិក​ពិភាក្សា​បន្ត​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៩ ឧសភា ២០២១ - ឧសភា 29, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា នៅ​ភ្នំពេញ សំណុំរឿង​ស្មុគ្រស្មាញ​ត្រៀបត្រា​ចាំ​ដំណើរ​មន្ត្រី​រដ្ឋការ​លោក Biden។ ពលរដ្ឋ​កម្ពុជា​រើស​យក​ចិន​ច្រើន​ជាង​អាមេរិក ក្នុងការ​ស្ទង់មតិ ពី​ពលរដ្ឋ​១ពាន់​នាក់​នៅ ៥​ខេត្ត​រាជធានី។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅមុខ ឬ Envision Cambodia» ភាគទី ១៤ មាន​កិច្ច​ពិភាក្សា​អំពី​ «ទស្សន​វិស័យ​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អឺរ៉ុប​កំពុង​ងើប​ចេញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ ឧសភា ២០២១ - ឧសភា 28, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រកឃើញ​ជំងឺ​កូវីដ១៩ ជាង​បួនពាន់​ករណី​ទៀត​ក្នុងមួយ​សប្ដាហ៍​នៃ​កា​រឆ្លង​ហក់​ឡើង​វិញ។ គ្រូ​បង្រៀន​ម្នាក់​លាក់​ខ្លួន ក្រោយ​ត្រូវ​កាត់ទោស​រឿង​រិះគន់​សំណង់​ស្ដូប​វៀតណាម​នៅ​ប៉ៃលិន។ នៅ​ភ្នំពេញ សំណុំរឿង​ស្មុគ្រស្មាញ​ត្រៀបត្រា​ចាំ​ដំណើរ​មន្ត្រី​រដ្ឋការ​លោក​ Biden។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​ការ​ស៊ើប​អង្កេត​ពី​ប្រភព​ជំងឺ​កូវីដ១៩ ជា​សាធារណ:។ ហ្វេសប៊ុក​នឹង​លែង​លុប​ចេញ​នូវ​ការ​បង្ហោះ​ណា ដែល​ថា​ជំងឺ​កូវីដ១៩ បង្កើត​ឡើង​ដោយ​មនុស្ស​ទៀត​ហើយ ។ អង្គការ​សហប្រជាជាតិ​ស្នើឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចេញ​ទិន្នន័យ​ជំងឺកូវីដ​ក្នុង​ពន្ធនាគារ។ សេដ្ឋី​ហុងកុង​ជាប់​ពន្ធនាគារ ១៤​ខែ ដោយសារ​បាតុកម្ម​ឆ្នាំ ២០១៩។ អាល្លឺម៉ង់​ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស​ណាមីប៊ី ក្នុងអំឡុង​ពេល​អាណានិគម។ សហរដ្ឋ​អាមេរិក​ប្រកាស​បង្កើន​ជំនួយ​សម្រាប់​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៧ ឧសភា ២០២១ - ឧសភា 27, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សហជីពថា ការ​ផ្ទុះ​ឆ្លង​កូវីដ​តាម​រោងចក្រ គំរាម​ការ​បញ្ជា​ទិញ​និង​ឧស្សាហកម្ម​កាត់ដេរ។ ត្រី​ជា​ប្រភព​អាហារូបត្ថម្ភ​មិនអាច​ខ្វះ​បាន​សម្រាប់​កម្ពុជា និងជា​គន្លឹះ​ទប់ស្កាត់​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀង​អាហារ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី «វិធី​ឆ្លើយ​តប​របស់​មេដឹកនាំ​អាស៊ាន​ចំពោះ​កម្មករ​និង​ពលករ​ក្នុង​គ្រា​ជំងឺ​រាតត្បាត»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden បញ្ជា​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​ថ្មី​អំពី​ប្រភព​ជំងឺ​កូវីដ​១៩។ លោក Blinken បញ្ចប់​ទស្សនកិច្ច​ដើម្បី​ពង្រឹង​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​មជ្ឈិមបូពា៌​ដោយ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ៊ក្សដានី។ សហរដ្ឋ​អាមេរិក​រំពឹង​ថា នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​តែមួយ​គ្រឿង​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទៅ​មជ្ឈិមបូព៌ា។ ខ្មាន់​កាំភ្លើង​សម្លាប់​មនុស្ស ៩នាក់​និង​ខ្លួនឯង ក្នុងការ​បាញ់​ប្រហារ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ ការ​ស្ទង់មតិ​បង្ហាញថា ពលរដ្ឋ​អាមេរិកាំង​កាន់តែ​ច្រើន​ឡើង​ជឿថា ការ​ស្អប់​ជនជាតិ​អាស៊ី​កាន់តែ​កើន​ឡើង៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners