កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៦ មេសា ២០២១ - មេសា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​បញ្ចប់​បម្រាម​ហាម​ឃាត់​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ខណៈ​ការ​ឆ្លង​កូវីដ​១៩​មិន​ទាន់​ស្រាក​ស្រាន្ត។ ក្រុម​សិទ្ធិ​មនុស្ស​ថា គួរ​បើក​តំបន់​ខ្លះ​នៅ​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រកស៊ី​របស់​ពលរដ្ឋ។ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ ថ្មី ជិត ៦០០ នាក់ទៀត ​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​១ម៉ឺន​នាក់។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី​ «ការ​គ្រប់គ្រង​ស្ថានការណ៍ ពេល​បិទ​ខ្ទប់​ដោយ​សារ​ជំងឺ​រាតត្បាត»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ដក​កងទ័ព​បណ្ដើរៗ​នៅ​អាហ្វហ្គានីស្ថាន។ សកម្មជន​មីយ៉ាន់ម៉ា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​សហការ​ជាមួយ​ប្រព័ន្ធ​ដឹកនាំ​របស់​យោធា។ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ជំរុញ​ពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង ស្រប​ពេល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ឡើង​ខ្លាំង។ វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Moderna កំពុង​ត្រូវ​បាន​ពិនិត្យ​វាយតម្លៃ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ប្រើ​ក្នុង​គ្រា​បន្ទាន់។ តួកគី​កោះហៅ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ទាក់ទិន​នឹង​ការ​ប្រកាស​ទទួល​ស្គាល់​របស់​លោក Biden អំពី​អំពើ​ប្រល័យ​ពូជសាសន៍​អាមេនី។ អង្គការ​មនុស្ស​ធម៌​ធ្វើ​អន្តរាគមន៍ ខណៈ​អំពើ​ហិង្សា​បន្ត​កើត​ឡើង​នៅ​មីយ៉ាន់ម៉ា។ ឧបករណ៍​របស់​ជនជាតិ​ដើម​អូស្ត្រាលី​មាន​អាយុកាល ៣៥.០០០ ឆ្នាំ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៥ មេសា ២០២១ - មេសា 25, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​កង្វះ​ស្បៀង​អាហារ ខណៈ​ការ​បិទខ្ទប់​ទីក្រុង​ភ្នំពេញ​កាន់តែ​តឹងរ៉ឹង។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី​១២ នេះ មាន​កិច្ច​ពិភាក្សា​អំពី​ «ទស្សនវិស័យ​នៃ​សេវា​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា រុស្ស៊ី​មាន​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​យោធា​មីយ៉ាន់ម៉ា។ សំណើ​ហេដ្ឋារចនា​សម្ព័ន្ធ​២លានលាន​ដុល្លារ​របស់​លោក Biden ប្រឈម​ការ​ជំទាស់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៤ មេសា ២០២១ - មេសា 24, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា បក្ស​ប្រឆាំង​ប្រឈម​នឹង​ជម្រើស​លំបាក មុន​ការ​បោះឆ្នោត​មក​ដល់។ ដី​បឹង​តាមោក ១៧ ​ហិកតា​ទៀត ត្រូវ​កាត់​ចេញ​សម្រាប់​ស្ថាប័នរដ្ឋ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​ជំនាញថា អន្តរជាតិ​ត្រូវ​ដោះស្រាយ​រដ្ឋប្រហារ​នៅ​ភូមា​តាម​វិធី​តុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ ទណ្ឌកម្ម និងមហាសន្និបាត អ.ស.ប.។ លោក Biden ប្រើ​អំណាច​នីតិប្រតិបត្តិ​ដើម្បីទ​ប់ទល់​នឹង​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​កាំភ្លើង។ របាយការណ៍​អំពី​តួនាទី​របស់​បារាំង​នៅក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​ មិនបាន​បញ្ចប់​អតីតកាល​ដ៏​ខ្មៅងងឹត​ទេ។ តុលាការ​ស៊ីមបាវ៉េ​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​ពី​បទ​ញុះញង់។ សំណើ​ថវិកា​របស់​លោក Biden នឹង​ផ្លាស់ប្តូរ​អាទិភាព​នៃ​ការ​ចាយ​វាយ​របស់​សហរដ្ឋ​អាមេរិក។ ការ​ព្រួយ​បារម្ភ​ពី​សន្តិសុខ​នៅ​វិមាន​សភា​អាមេរិក​កើន​ឡើង ក្រោយ​មាន​ការ​វាយ​ប្រហារ​ជា​លើក​ទី ២៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ មេសា ២០២១ - មេសា 23, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា វៀតណាម​នឹង​ផ្តល់​ឧបករណ៍​ជំនួយ​ដង្ហើម ៨០០ គ្រឿង​ដល់​កម្ពុជា ខណៈ​អ្នក​ជំងឺ​កូវីដ១៩ កើន​ដល់​ជាង​៥ពាន់​នាក់។ លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ពិភាក្សា​បញ្ហា​នយោបាយ​មីយ៉ាន់ម៉ា។ មនុស្ស​ជាង​៦៥០​នាក់​ទៀត​ឆ្លងជំងឺ​កូវីដ១៩ នៅ​កម្ពុជា ខណៈ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ៦១​នាក់។ អាជីវករ​ផ្សារ​អូរឫស្សី​រំពឹង​ផ្សារ​បើក​វិញ​ឆាប់ៗ តែ​នៅ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​អាស៊ាននឹង​ជួប​ប្រជុំកំពូល​ពិសេស​ជាមួយ​ឧត្តមសេនីយ៍​ធ្វើ​រដ្ឋប្រហារ​នៅ​ភូមា។ លោក Biden សន្យា​កាត់​បន្ថយ​ការ​ប្រើ​ឥន្ធនៈ​ហ្វូស៊ីល​ឲ្យ​បាន​ឆាប់​រហ័ស​ដោយ​សហរដ្ឋ​អាមេរិក។ ព្រឹទ្ធ​សភាអាមេរិក​អនុម័ត​ដោយ​សំឡេង​លើស​លប់​នូវ​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ប្រឆាំង​ជនជាតិ​អាស៊ី។ មន្ទីរពេទ្យ​ឥណ្ឌា​ត្រូវការ​ខ្យល់​អុកស៊ីសែន​យ៉ាង​ខ្លាំង ខណៈ​អគ្គិភ័យ​បាន​សម្លាប់​អ្នក​ជំងឺកូវីដ​១៩ ចំនួន ១៣ នាក់។ ជនជាតិ​អាស៊ី​ជាប់​ឈ្មោះ​ចូល​ប្រកួត​ពាន​រង្វាន់ Oscar យ៉ាងច្រើន​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ មេសា ២០២១ - មេសា 22, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​មហាផ្ទៃ​ឲ្យបញ្ឈប់​ការ​ប្រើ​ហិង្សា ខណៈ​កម្លាំង​មួយ​ចំនួន​ប្រើ​រំពាត់​វាយ​ពលរដ្ឋ។ មនុស្សជិត ៤៥០ នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ស្លាប់​មាន​ជិត​៦០​នាក់។ នៅ​ក្នុង​កម្មវិធី​ Hello VOA ស្តីពី​ចំណាក​ស្រុក​ មាន​ការ​ពិភាក្សា​អំពី «បញ្ហា​ប្រឈម​សម្រាប់​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ​ខណៈ​ការឆ្លងកូវីដ១៩កើនឡើង»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​ពីរ​បន្ថែមទៀត​របស់​មីយ៉ាន់ម៉ា។ លោក Biden ជឿ​ថា សហរដ្ឋ​អាមេរិក​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ ទៅ​បរទេស​បាន។ អ្នក​ជំនាញ​អង្គការ​សហប្រជា​ជាតិ​ថា ជីវិត​លោក Navalny កំពុង​ជួប «គ្រោះថ្នាក់​ខ្លាំង»។ លោក Biden ត្រូវគេ​រំពឹង​ថា​ត្រៀម​ប្រកាស​ថា​ការ​សម្លាប់​រង្គាល​ជនជាតិ​អាមេនី​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីមួយ ជា​អំពើ​ប្រល័យ​ពូជសាសន៍។ អាស៊ាន​នឹង​ពិភាក្សា​ពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​ហ្សាការតា។ ទំនប់​វារី​អគ្គិសនី​ទន្លេ​មេគង្គ​បង្ក​ផល​វិបាក​ដល់​អ្នក​ភូមិ​ជនជាតិ​ថៃ។ រលក​ឆ្លង​រាលដាល​វីរុសកូរ៉ូណា​លើក​ទី ៣ បង្ខំ​ឱ្យ​អឺរ៉ុប​បិទ​សកម្មភាព​សង្គម​ម្តង​ទៀត ខណៈ​អង់គ្លេស​បើក​ដំណើរ​ឡើងវិញ។ មាន​ការ​អបអរ​សាទរ​និង​ការ​ធូរចិត្ត​នៅក្រុង Minneapolis បន្ទាប់​ពី​ចេញ​សាលក្រម​ពិរុទ្ធ​លោក Chauvin៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ មេសា ២០២១ - មេសា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សមត្ថកិច្ច​បញ្ជូន​មនុស្ស​៦​នាក់​ទៀត​ទៅ​តុលាការ​ រឿង​ផឹក​ស៊ី​ជុំ​គ្នា​បំពាន​វិធាន​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ។ របាយ​ការណ៍៖ រដ្ឋាភិបាល​កម្ពុជា​យក​វិបត្តិ​ជំងឺ​កូវីដ​១៩ មក​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​រឹតត្បិត​ការ​រិះគន់។ មនុស្ស​៥​នាក់​ទៀតស្លាប់​ដោយ​សារ​កូវីដ១៩ ខណៈ​ជាង​៣០០​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» មាន​កិច្ចពិភាក្សា​អំពី «ទស្សនវិស័យ​នៃ​សេវា​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទំនប់​វារីអគ្គិសនី​ទន្លេ​មេគង្គ​បង្ក​ផល​វិបាក​ដល់​អ្នក​ភូមិ​ជនជាតិ​ថៃ។ លោក Biden និង​អ្នកស្រី Harris ថ្លែង​ទៅ​កាន់​ប្រជា​ជាតិ បន្ទាប់ពី​សាលក្រម​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd ត្រូវ​បាន​ប្រកាស។ លោក Xi Jinping នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​រៀបចំ​ដោយ​លោក Biden។ សហភាព​អឺរ៉ុប​មាន​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទៅ​ក្នុង​បរិយាកាស​ឲ្យ​បាន ៥៥% នៅ​ត្រឹម​ឆ្នាំ ២០៣០។ បេសកជន​អង្គការ​សហ​ប្រជា​ជាតិ​ថា ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​ធ្វើ​ឲ្យ​មនុស្ស​ជិត ២៥០.០០០ នាក់​ផ្លាស់ទី​ជម្រក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ មេសា ២០២១ - មេសា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​កង្វះ​ស្បៀង​អាហារ ខណៈ​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​កាន់​តែ​តឹងរ៉ឹង។ ភូមិ​សង្កាត់​មួយ​ចំនួន​ត្រូវ​កំណត់​ជា​«តំបន់​ក្រហម»នៃ​ការ​រាំង​ខ្ទប់​រាជ​ធានី​ភ្នំពេញ។ ចៅក្រម​កម្ពុជា​និង​អ.ស.ប.​ខ្វែង​គំនិត​គ្នា​អំពី​ការ​តម្កល់​ ឬ​បញ្ជូន​សំណុំ​រឿង​លោក​ មាស មុត ទៅកាត់​ទោស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណៈ​វិនិច្ឆ័យ​អាមេរិក​ចាប់​ផ្តើម​ពិគ្រោះ​ការ​កាត់ទោស​មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​លោក George Floyd។ ចិន​គឺជា​ប្រធានបទ​ចម្បង​នៅ​ក្នុង​ជំនួប​រវាង​លោក Biden និង​លោក Suga។ មន្ត្រី​បស្ចិម​ប្រទេស​និយាយ​ថា ចារបុរស​រុស្ស៊ី​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ទទួល​បាន​ព័ត៌មាន​សម្ងាត់​របស់​អង្គការ​អូតង់។ សហរដ្ឋ​អាមេរិក​បញ្ជាក់​ឡើង​នូវ​ការ​ចាត់ទុក​បញ្ហា​អាកាសធាតុ​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន។ អាស៊ាន​នឹង​ពិភាក្សា​អំពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។ សហរដ្ឋ​អាមេរិក​ថា រុស្ស៊ី​បង្កើន​កងទ័ព​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ុយក្រែន​ច្រើន​ជាង​កាលពី​ឆ្នាំ ២០១៤។ មន្ត្រី​អ៊ីរ៉ង់​ថា ការ​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មាន​ការ​វិវឌ្ឍ​ទៅ​មុខ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ មេសា ២០២១ - មេសា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​ជាង ​៦០០​នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ១៩ ខណៈ​ក្រសួង​សុខាភិបាល​ធ្វើ​តេស្ត​រហ័ស។ មនុស្ស​យ៉ាង​តិច​ ៥​នាក់ ​ត្រូវ​ចោទប្រកាន់បំពាន​វិធាន​ការ​រាំង​ខ្ទប់​ទីក្រុង ខណៈ​លោក ហ៊ុន សែន ឲ្យ​កាត់​ទោស​ភ្លាមៗ។ អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​ ៧​រូប​បន្ថែម​ទៀត​ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ជួយ​ជំរុញឲ្យ​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​សម្រេចបាន​លឿន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​ និង​សហរដ្ឋ​អាមេរិក​សន្យា​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ។ គណបក្ស​ប្រឆាំង​រុស្ស៊ី​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា នៅ​ពេល​សុខភាព​លោក Navalny កាន់តែ​យ៉ាប់យ៉ឺន។ នាយករដ្ឋមន្ត្រី​ជប៉ុន​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ឥណ្ឌា​និង​ហ្វីលីពីន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ក្នុង​តំបន់។ អូស្ត្រាលី​និង​នូវែលសេឡង់​បើក «ច្រក​ធ្វើដំណើរ​ពិសេស» ដោយ​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើដំណើរ​ធ្វើ​ចត្តាឡីស័ក។ ការ​ព្រួយបារម្ភ​ពី​សន្តិសុខ​នៅ​វិមាន​សភា​អាមេរិក​កើន​ឡើង​ ក្រោយ​មាន​ការ​វាយ​ប្រហារ​ជា​លើក​ទី ២។ សាក្សី​ជំនាញ​ជាច្រើន​ថា ​លោក Derek ​Chauvin ​បាន​ប្រើ​កម្លាំង​ហួស​ប្រមាណ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ មេសា ២០២១ - មេសា 18, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ជិត​៣០​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀងទី​ក្រុង​ប៉ារីស បញ្ហា​អធិបតេយ្យ​ជាតិ​ខ្មែរ​នៅតែ​ជា​កង្វល់​ដល់​សកម្មជន។ រដ្ឋាភិបាល​និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ខ្វែង​គំនិត​គ្នា​លើ​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​ជំនាញ៖អន្តរជាតិ​ត្រូវ​ដោះស្រាយ​រដ្ឋប្រហារ​នៅ​ភូមា​តាម​វិធី​តុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ ទណ្ឌកម្ម និងមហា​សន្និបាត​អ.ស.ប.។ បុគ្គលិក​សុខាភិបាល​អាស៊ី​នៅ​សហរដ្ឋអាមេរិក ប្រឈម​នឹង​ការ​គំរាម​ផ្សេង​ទៀត​ក្រៅ​ពី​ជំងឺ​កូវីដ១៩។ អ្នក​អភិរក្ស​កេនយ៉ា​វ័យ​ក្មេង​មាន​គំនិត​ច្នៃ​ប្រឌិត ដើម្បី​សង្គ្រោះ​សត្វ​បក្សី។ ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ការ​ស្អប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​កើនឡើង ១៥០% ក្នុង​ទីក្រុង​ធំៗ​នៅ​សហរដ្ឋអាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ មេសា ២០២១ - មេសា 17, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថ្មី​បង្ហាញ​ថា គម្រប​ព្រៃឈើ​សហគមន៍​មួយ​កន្លែង​ក្នុង​ខេត្ត​ក្រចេះ​បាត់បង់​ជិត​ពាក់​កណ្តាល។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគ​ទី ១១ នេះ មាន​កិច្ច​ពិភាក្សាអំពី «អនាគត​ទន្លេ​មេគង្គ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​អនុ​តំបន់​ទន្លេ​មេគង្គ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ហេតុផល​ដែល​លោក Biden បញ្ជូន​នាវា​ចម្បាំង​អាមេរិក​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដូច​លោក Trump ធ្វើ​ក្នុង​ពេល​កន្លង​មក។ ខណៈ​ករណី​រើស​អើង​កើន​ឡើង ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​នៅតែ​ស្ទាក់ស្ទើរ​រាយការណ៍​អំពី​បញ្ហា​នេះ។ ព្រះអង្គម្ចាស់ Philip នៃ​ចក្រភព​អង់គ្លេស សោយ​ទិវង្គត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners