កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៦ មេសា ២០២១ - មេសា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា កម្ពុជា​នឹង​ឈាន​ដល់​ដំណាក់​កាល​ព្យាបាល​អ្នក​ជំងឺ​កូវីដ​តាម​ផ្ទះ។ ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ជួយ​អ្នក​ដែលមិន​អាច​បង់​ប្រាក់​កម្ចី​ទៅ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ។ រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សន្យា​ពិនិត្យ​សំណុំរឿង​កម្ពុជា​មុន​ដំណាច់​ខែ​មិថុនា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​នឹង​ចរចា​ដោយ​ប្រយោល​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ថ្ងៃ​អង្គារ​នេះ។ រុស្ស៊ី​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​មីយ៉ាន់ម៉ា​អាច​បណ្តាល​ឲ្យ​មាន «សង្គ្រាម​ស៊ីវិល​ពេញ​ទំហឹង»។ លោក Biden មាន​បំណង​បង្កើន​ពន្ធ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន។ កូរ៉េ​ខាងជើង​ថា ខ្លួន​មិន​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​នេះ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ អ្នក​ស្លាប់​នៅ​ឥណ្ឌូណេស៊ី​និង​ទីម័រ​ខាង​កើត​ដោយសារ​ខ្យល់​ព្យុះ Seroja កើន​ដល់​ជាង ១៥០ នាក់។ ការប្រើប្រាស់ឱសថ​ហួស​កំណត់​យ៉ាង​មានគ្រោះថ្នាក់​ដល់ជីវិត​កើនឡើង​នៅ​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ មេសា ២០២១ - មេសា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​ម្នាក់​ទៀត​ស្លាប់​ដោយ​សារ​កូវីដ​១៩​នៅ​កម្ពុជា ខណៈការ​ឆ្លង​នៅ​ធ្ងន់ធ្ងរ​នៅ​ឡើយ។ កម្ពុជា​ ថា អាមេរិកប្រកាន់​យកតួនាទី​គ្រប​ដណ្តប់​ជា​ការ​ឆ្លើយ​តប​នឹងរបាយ​ការណ៍​សិទ្ធិ​មនុស្ស។ អ្នកប្រើប្រាស់​ Facebook កម្ពុជា​ជិត​ ៣​ពាន់​នាក់​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​លេច​ធ្លាយ​ទិន្នន័យ។ នៅ​ក្នុង​កម្មវិធី Hello VOA ​មាន​កិច្ចពិភាក្សា​អំពី «នវានុវត្តន៍​នៃ​សេដ្ឋកិច្ច​ឌីជីថល​នៅ​អំឡុង​កូវីដ១៩​របស់​សហគ្រិន​ស្រ្តី​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៊្រុយណេ​ថា មេដឹកនាំ​អាស៊ាន​នឹង​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​មីយ៉ាន់ម៉ា។ មនុស្ស​ស្លាប់​ដោយសារ​ជំនន់​បាក់ដី​នៅ​ឥណ្ឌូនេស៊ី​និង​ទីម័រ​ខាង​កើត​កើន​ដល់​ជាង៩០ នាក់។ លោក Nguyen Xuan Phuc ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម។ ផលប៉ះពាល់​បន្ទាប់ពី​កាណាដា​លុបចោល​រដូវកាល​ជិះ​នាវា​កម្សាន្ត​ទៅ​រដ្ឋ​ Alaska ​រហូត​ដល់ឆ្នាំ ២០២២៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ មេសា ២០២១ - មេសា 04, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្រោយ​ការ​កើន​ឡើង​នៃ​ការ​រើសអើង​ពូជ​សាសន៍​អាស៊ី។ កូនស្រី​អ្នក​ជំងឺ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ រៀបរាប់​ក្រោយ​ឪពុក​ស្លាប់ ដោយ​មិន​ដឹង​ថា ឪពុក​មាន​វីរុស​កូវីដ​ក្នុង​ខ្លួន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ស៊ូដង់​ខាងត្បូង​ចាប់​ខ្លួន​មនុស្ស ៦​នាក់ ដែល​ត្រូវបាន​សង្ស័យ​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់។ វត្តមាន​នាវា​នេសាទ​ចិន ២២០​គ្រឿង ធ្វើឲ្យ​ទំនាក់​ទំនង​ចិន​និង​ហ្វីលីពីន​ដែល​ទើប​ប្រសើរ​ឡើង​នោះ ចុះ​ដុនដាប​វិញ។ សកម្មជន​បរិស្ថានថា ជីវិត​នៅ​លើ​ភព​ផែនដី​ពឹង​ផ្អែក​លើ​ការ​ស្តារ​ព្រៃឈើ​នៅ​ទូទាំង​ពិភពលោក។ វចនានុ​ក្រម​បារាំង​ថ្មី​មាន​បញ្ចូល​ពាក្យ​ដែល​អ្នក​និយាយ​ភាសា​បារាំង​នៅ​លើ​ពិភពលោក​ប្រើ។ អ្នក​ត្បាញ​កប្បាស​ក្នុង​ប្រទេស​ម៉ាលី ជួយ​ដំឡើង​តម្លៃ​ដល់​«មាស​ស»​នេះ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ មេសា ២០២១ - មេសា 03, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សន្យា​ពិនិត្យ​សំណុំរឿង​កម្ពុជា មុន​ដំណាច់​ខែ​មិថុនា។ យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​ដំណើរការ​ទៅ​មុខ ទោះ​ជួប​ឧបសគ្គខ្លះ។ វត្ត​អារាម​ទូង​ស្គរ​និង​គង ដើម្បី​ដាស់​តឿន​អំពី​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​វិទ្យាសាស្ត្រ​យល់​ថា ការ​តាម​រក​ប្រភព​វីរុស​ជំងឺ​កូវីដ១៩ គួរ​បញ្ចូល​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ រដ្ឋាភិបាល​ចិន​វាយ​ប្រហារ​ក្រុមហ៊ុន​ម៉ាក​ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ Xinjiang។ សភា​សហរដ្ឋ​អាមេរិក​ពិនិត្យ​ឡើងវិញ​លើ​អំណាច​ធ្វើ​សង្គ្រាម​របស់​ប្រធានាធិបតី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២ មេសា ២០២១ - មេសា 02, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍ថា កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​កន្លះ​លាន​ហិកតា​ក្នុង​រយៈពេល ១០ ឆ្នាំ។ ទណ្ឌិត​ជាង ៥០០ នាក់ ត្រូវ​ស្នើ​សុំ​ឲ្យ​បន្ធូរ​បន្ថយ​និង​លើកលែង​ទោស​ នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ មនុស្ស​ជិត ៧០ នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ១៩ និង​អ្នក​ជំងឺ​២នាក់​ទៀត​បាន​ស្លាប់ ខណៈ​អាជ្ញាធរ​ដាក់​បម្រាម​គោចរ​នៅ​ភ្នំពេញ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មនុស្ស​៣៦​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​បាន​រងរបួស​ក្នុង​គ្រោះថ្នាក់​រថភ្លើង​នៅ​កោះ​តៃវ៉ាន់។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​មីយ៉ាន់ម៉ា​និង​បញ្ចប់​អំពើ​ហិង្សា។ ប្រទេស​កូរ៉េ​ខាងជើង​ជា​រឿង​សំខាន់​ជាងគេ ក្នុង​របៀប​វារៈ​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក ជប៉ុន ​និង​កូរ៉េខាងត្បូង។ វត្តមាន​នាវា​នេសាទ​ចិន ២២០​គ្រឿង ធ្វើឲ្យ​ទំនាក់​ទំនង​ចិន​និង​ហ្វីលីពីន​ដែល​ទើប​ប្រសើរ​ឡើង​នោះ ចុះ​ដុនដាប​វិញ។ អ្នក​វិទ្យាសាស្ត្រ​យល់​ថា ការ​តាម​រក​ប្រភព​វីរុស​ជំងឺ​កូវីដ១៩ គួរ​បញ្ចូល​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ប៉ះពាល់​ដល់​បញ្ហា​សេរីភាព​ពលរដ្ឋ​ជា​មូលដ្ឋាន។ សហភាព​អឺរ៉ុប​ដក​ថយចេញ​ពី​សង្រ្គាម​វ៉ាក់សាំង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ មេសា ២០២១ - មេសា 01, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ភ្នំពេញ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ពេល​យប់​ ១៤ថ្ងៃ បើ​គ្មាន​ភារកិច្ច​ចាំបាច់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩។ កម្ពុជា​និង​ចិន​ប្រកាស​ចំណង​ទាក់ទង​កាន់តែ​រឹងមាំ ក្រោយ​ទទួល​វ៉ាក់សាំង​កូវីដ១៩។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី «វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ជា​វិញ្ញាសា​ប្តូរផ្តាច់​សម្រាប់​កម្ពុជា​និង​អាស៊ាន»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden បង្ហាញ​គម្រោង​បង្កើត​ការងារ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​សហរដ្ឋអាមេរិក ដែល​មាន​ទឹកប្រាក់ ២ លានលាន​ដុល្លារ។ បេសកជន​អង្គការ​សហប្រជាជាតិ​ថា «ស្ថានការណ៍​បង្ហូរ​ឈាម» និង​«សង្គ្រាម​ស៊ីវិល» អាច​កើត​ឡើង​នៅ​មីយ៉ាន់ម៉ា។ ចិន​ចង់​ឲ្យ​មាន «ដំណើការ​អន្តរកាល​បែប​ប្រជាធិបតេយ្យ» នៅ​មីយ៉ាន់ម៉ា ដោយ​មិនមាន​ការ​ដាក់​ទណ្ឌកម្ម។ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ៧ នាក់ ត្រូវផ្ដន្ទាទោស​ទាក់ទិន​នឹង​ការ​តវ៉ា​កាលពី​ឆ្នាំ ២០១៩។ រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​មីយ៉ាន់ម៉ា ដើម្បី​ប្រឆាំង​នឹង​របប​យោធា។ វៀតណាម​ទទួល​បាន​កញ្ចប់​វ៉ាក់សំាង​កូវីដ១៩ ដំបូង​ក្រោម​គម្រោង COVAX របស់​អង្គការ​សុខភាព​ពិភពលោក។ ហ្វីលីពីន​ទាមទារ​ឲ្យ​ចិន​ដក​នាវា​ចេញ​ពី​កោះ​ចំនួន ៦ និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣១ មីនា​ ២០២១ - មីនា 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយ​ការណ៍​ក្រសួង​ការបរទេស​អាមេរិក​៖ កម្ពុជា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។ ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា។ សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​បង្កើន​ការប្រុងប្រយ័ត្ន​ ក្រោយ​ការ​កើន​ឡើង​នៃ​ការ​រើស​អើងពូជសាសន៍​អាស៊ី។ តុលាការ​បើក​សវនា​ការលើយុវជន​សកម្ម​ជន​បរិស្ថាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វីដេអូ​រន្ធត់​ទាក់ទាញ​អារម្មណ៍​ក្នុង​សវនាការ​ថ្ងៃ​ទី​១​នៃ​ការ​កាត់​ក្តី​លោក ​Chauvin។ សហរដ្ឋ​អាមេរិក​បញ្ជា​ឲ្យ​បុគ្គលិក​មិន​ចាំបាច់​ចាកចេញ​ពី​មីយ៉ាន់ម៉ា ស្រប​ពេល​ការ​បង្ក្រាប​របស់​យោធា​លើ​បាតុកម្ម​នៅ​បន្ត។ UN ​ថា ភាព​វឹកវរ​នៅ​មីយ៉ាន់ម៉ា​ធ្វើ​ឲ្យ​ជំនួញ​គ្រឿង​ញៀន​កើន​ឡើង​ក្នុង​តំបន់​ទន្លេ​មេគង្គ។ សហរដ្ឋ​អាមេរិក​និង​ប្រទេស ១៣ ផ្សេង​ទៀត បារម្ភ​អំពី​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​អំពី​ប្រភព​ជំងឺ​កូវីដ១៩ ។ អាល្លឺម៉ង់​រឹតត្បិត​ការ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ដោយសារ​ក្ដី​បារម្ភ​រឿង​កំណក​ឈាម។ សហរដ្ឋ​អាមេរិក​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​កើត​ឡើង​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ ២០២០។ សេតវិមាន​ចាត់​វិធានការ​បន្ថែម​ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ប្រឆាំង​ជាតិ​សាសន៍​អាស៊ី និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ មីនា ២០២១ - មីនា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ជំនាញ​ស្នើឲ្យ​ពិចារណា​លទ្ធភាពបិទ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ទី​ក្រុង ខណៈ​ចំនួន​អ្នក​ឆ្លង​កូវីដ​បន្ត​កើន​ឡើង។ អតីត​អ្នកភូមិ​បុរី​កីឡា​បង្ហាញ​ទស្សនៈ​ជុំវិញ​ការ​ស្លាប់​របស់​លោកស្រី ស៊ុយ សុផាន ដែល​ពួកគេ​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ។ វត្ត​អារាម​ទូងស្គរ​ និង​គង​ដើម្បី​ដាស់តឿន​អំពី​ជំងឺ​កូវីដ១៩។ រឿង​ក្រោយ​ឆាក​នៃ​ការ​សម្តែង​សៀក​២៤ម៉ោងរបស់អង្គការ Phare ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ថា ពលរដ្ឋ​អាមេរិកាំង​ពេញ​វ័យ ៩០% នឹង​អាច​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ត្រឹម​ថ្ងៃ​ទី ១៩ ខែ​មេសា។ មនុស្ស​ស្លាប់​ដោយសារ​ការ​បង្ក្រាប​នៅ​មីយ៉ាន់ម៉ា​កើន​ដល់​ជាង ៥០០ នាក់ ស្រប​ពេល​ក្រុម​ឧទ្ទាម​ព្រមាន​សងសឹក។ អង្គការ​សហប្រជាជាតិ​ថា កុមារ​ចំណាក​ស្រុក​ឆ្លងកាត់​ព្រៃ Darien Gap សំដៅ​មក​សហរដ្ឋ​អាមេរិក កើនឡើង​ខ្លាំង។ សហរដ្ឋ​អាមេរិក​ថា ពលរដ្ឋ​ស៊ីរី​ដែល​ត្រូវការ​ជំនួយ​ខ្លាំង​ត្រូវតែ​ទទួល​បាន​ជំនួយ។ វៀតណាម​កាត់ទោសអ្នក​ប្រើ Facebook ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ ពី​បទ​ប្រឆាំង​រដ្ឋ​អំណាច។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែមទៀតលើរដ្ឋាភិបាលមីយ៉ាន់ម៉ា។ ការ​បង្រ្កាប​នយោបាយ​នៅ​តួកគី​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៩ មីនា ២០២១ - មីនា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គ្រួសារ​សកម្មជន​ថៃ​ Wanchalearm Satsaksit ថា ​មុន​បាត់​ខ្លួន ​សកម្មជន​ថៃ«កាន់​លិខិត​ឆ្លងដែន​ខ្មែរ»។ របាយការណ៍ថ្មី​បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌​មាន​ខ្មែរ​ជាង​៧០​នាក់ ត្រូវ​យាយី​ក្នុង​ឆ្នាំ​២០២០។ កូន​ស្រី​អ្នក​ជំងឺ​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩ រៀបរាប់​ក្រោយ​ឪពុក​ស្លាប់ ដោយ​មិន​ដឹង​ថា​ឪពុកមាន​ជំងឺ​កូវីដ​១៩​ក្នុង​ខ្លួន។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «យុទ្ធនាការ​អន្តរជាតិ​បង្ហាញ​ពី​និទណ្ឌភាព ​និង​ភាព​អយុត្តិធម៌​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ហៅ​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​ថា «សាហាវ​ហួសហេតុ​បំផុត»។ អង្គការ​សុខភាព​ពិភពលោក​ថា វីរុស​កូវីដ១៩ ទំនង​ឆ្លងពី​សត្វ​ប្រជៀវ​ទៅ​មនុស្ស​តាម​រយៈ​សត្វ​មួយ​ប្រភេទ​ទៀត។ កូរ៉េ​ខាងជើង​ចោទ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា «អនុវត្ត​ស្តង់ដារ​ពីរ» លើ​រឿង​សាកល្បង​មីស៊ីល​របស់​ខ្លួន។ លោក Guterres ថា អង្គការ​សហប្រជាជាតិ​កំពុង​ចរចា​ជាមួយ​ចិន​អំពី​លទ្ធភាព​ចូល​ទៅ​តំបន់ Xinjiang។ នៅ​កូរ៉េ​ខាង​ត្បូង កម្មវិធី​ប្រាក់​ចំណូល​មូលដ្ឋានទទួល​បាន​ការ​គាំទ្រ​ក្នុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ មីនា ២០២១ - មីនា 28, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ស្លាប់​ដោយសារ​កូវីដ១៩ ក្នុង​អំឡុង​ពេល​វ៉ាក់សាំង​ចេញ​លើកដំបូង។ មរណភាព​កូវីដ​«ដំបូង»​នៅ​កម្ពុជា៖ គ្រួសារ​រំឭក​វេលា​ចុងក្រោយ​និង​ការ​ចងចាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កើន​ឡើង​បន្តិច​ម្តងៗ​នៅ​ទូទាំង​ពិភពលោក។ ការ​ដាក់​ពាក្យ​សុំប្រាក់​ជំនួយ​ពេល​គ្មាន​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​កាលពី​សប្តាហ៍​ទី ២ នៃ​ខែ​មីនា។ នៅ​កូរ៉េ​ខាងត្បូង កម្មវិធី​ប្រាក់​ចំណូល​មូលដ្ឋាន​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ រដ្ឋ​អូស្ត្រាលី​នឹង​ស៊ើប​អង្កេត​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​អាណានិគម​លើ​ជនជាតិ​ដើម។ ទ្វេ​គ្រោះ​របស់​ប្រទេស​តូច៖ ប្រទេស​អៀរឡង់​ពិនិត្យ​មើល​ជា​ថ្មី​នូវ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន។ កង្វះ​ខាត​បន្ទះ​អេឡិច​ត្រូនិក Semiconductor ក្នុង​ពិភព​លោក ធ្វើឱ្យ​តៃវ៉ាន់​មាន​អំណាច​ចរចា​បន្ថែម​ជាមួយ​នឹង​អាមេរិក៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners