កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៧ មីនា ២០២១ - មីនា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​រៀបចំ​ «ផែន​ការ​មេ» ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ​និង​ជំរុញ​ចាក់​ឲ្យ​បាន​លឿន។ កម្ពុជាបន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី៧៥​នាក់​ទៀត ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ក្នុង​ព្រឹត្តិ​ការណ៍​ផ្ទុះ​ឆ្លង​សហគមន៍។ អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch​ ស្នើ ​EU​ ដាក់​ទណ្ឌកម្ម​ឧត្តមសេនីយ៍​ ១២ នាក់។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគ​ទី១០ មាន​កិច្ចពិភាក្សា​អំពី «សារៈសំខាន់​នៃ​ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្ត​ពូជ និង​ផ្លូវ​ភេទ​ដែល​បើក​ចំហ និង​ស៊ីជម្រៅ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជនសង្ស័យ​បាន​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​ការ​បាញ់​សម្លាប់​មនុស្ស​៨នាក់​នៅ​ក្នុង​តំបន់ជាយ​ក្រុង Atlanta សហរដ្ឋ​អាមេរិក។ មន្ត្រី​កំពូល​សហរដ្ឋ​អាមេរិក​ថ្លឹងថ្លែង​ពី​ជម្រើសក្នុង​បញ្ហា​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ការ​ពិភាក្សានៅ​ទីក្រុង​សេអ៊ូល និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖​ ១៦ មីនា ២០២១ - មីនា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង១០៥នាក់​ទៀត ដែលជា​ចំនួន​ឆ្លង​ខ្ពស់​ជាង​គេ​ក្នុង​១​ថ្ងៃ​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩។ មន្រ្តី​សុខាភិបាល​ថា ​ថវិកា​សប្បុរស​ជន​ទុក​សម្រាប់​ទិញ​វ៉ាក់សាំងកូវីដ​១៩ ​នៅ​ពេល​ក្រោយ បន្ថែម​លើ​វ៉ាក់សាំង​ជំនួយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជប៉ុន​និង​សហរដ្ឋ​អាមេរិកសម្តែងការ​ព្រួយ​បារម្ភ​ដូច​គ្នាអំពី​ប្រទេស​ចិន ​នៅពេល​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរជួប​គ្នា​នៅ​ទីក្រុង​តូក្យូ។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Suga ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ មុន​ជួប​ជាមួយលោក Biden នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ពិធី​បុណ្យ​សព​សកម្មជន​មីយ៉ាន់ម៉ាដែល​ត្រូវ​គេ​សម្លាប់​គ្រោង​ធ្វើ ​នៅ​ពេល​អំពើ​ហិង្សា​រីក​កាន់តែ​ធំឡើង។ នាយក​រដ្ឋមន្ត្រី​ថៃ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ខណៈ​ឥណ្ឌូណេស៊ី​ផ្អាក​វ៉ាក់សាំង​នេះ​សិន។ សហ​រដ្ឋ​អាមេរិក​បន្ថយ​ទំហំ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េ​ខាងត្បូង។ អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ឥណ្ឌា​បញ្ឈប់​ផែនការ​បញ្ជូន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៥ មីនា ២០២១ - មីនា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​កូវីដ​១៩ ក្នុង​រយៈ​ពេល​២​សប្តាហ៍។ កម្ពុជា​ព្យាយាម​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​ដោយ​ជំនួស​នឹងរូបិយបណ្ណ​ឌីជីថល។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី ««តើ​ហេតុអ្វី​បាន​ជា​ភាពយន្ត​ឯកសារ​មាន​សារៈសំខាន់?»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា បញ្ជា​ឲ្យ​ប្រើ​ច្បាប់​អាជ្ញាសឹក​ មួយ​ថ្ងៃ​ក្រោយការ​ស្លាប់ដ៏​ច្រើន​និងការ​វាយប្រហារ​លើ​រោងចក្ររបស់ជនជាតិ​ចិន។ បញ្ហា​ចិន​និង​កូរ៉េ​ខាង​ជើង​លេច​ធ្លោ​ ខណៈ​រដ្ឋមន្ត្រី​ការ​បរទេស​និង​ការពារ​ជាតិ​អាមេរិកទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី។ ក្រុមហ៊ុន AstraZeneca ថា៖ មិន​មាន​ភស្តុតាង​ថា វ៉ាក់សាំងខ្លួន​បណ្តាល​ឲ្យ​មាន​ការ​កក​ឈាម​ក្នុង​សរសៃ​ទេ ខណៈ​ថៃ​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​នេះ​នៅ​ថ្ងៃ​អង្គារ។ លោក Fauci ថា សហរដ្ឋ​អាមេរិកនឹង​វិល​ទៅ​រកភាព​ប្រក្រតី​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ ប៉ុន្តែ​បាន​ព្រមាន​ពី​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ជំងឺ​កូវីដ១៩​លឿន​ពេក។ សហរដ្ឋ​អាមេរិក​ជំរុញ​ប្រទេស​ប៉ារ៉ាហ្គាយ​ឲ្យ​ធ្វើការ​ជាមួយ​កោះ​តៃវ៉ាន់​នៅ​ពេល​ដែល​មាន​ការ​តវ៉ាទាក់ទិនវិបត្តិជំងឺ​កូវីដ១៩។ ភោជនីយដ្ឋាន​តូចៗ​បន្ត​ប្រឈម​ហានិភ័យ ទោះបី​រដ្ឋ​ញូវយ៉ក​ឲ្យ​បើក​អាជីវកម្ម​២៥%។ គ្រឿង​ញៀន​បន្ត​ហូរ​ចូល​អាស៊ីអាគ្នេយ៍​ ទោះមេ​គ្រឿង​ញៀន Tse Chi Lop ត្រូវ​បាន​ចាប់​ខ្លួន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ មីនា ២០២១ - មីនា 14, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា បុគ្គលិក​សុខាភិបាល​ស្ត្រី​ខ្មែរ​អាមេរិកាំង ប្រយុទ្ធ​នឹង​កូវីដ១៩ និង​រក្សា​ភារកិច្ច​មើល​ថែ​គ្រួសារ។ កម្ពុជា​មាន​អ្នក​ជាប់​ឃុំ​ច្រើន​ជាង​ទណ្ឌិត​និង​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង បើ​ទោះ​ជា​ពន្ធនាគារ​ខ្វះខាត​ធនធាន។ អាមេរិក​បារម្ភ​ការ​បន្ត​កាប់​បំផ្លាញ​ព្រៃឡង់ ខណៈ​កម្ពុជា​ថា ខ្លួន​បាន​ការពារ​ដោយ​ទទួល​ខុសត្រូវ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ប្រធានាធិបតី Biden ប្រកាស​ពី​ការ​ផ្លាស់ប្តូរ​ដោយ​ងាក​ទៅ​រក​សកម្មភាព​ការទូត​ក្នុង​ប្រទេស​យេម៉ែន។ កង​យោធា​សហរដ្ឋ​អាមេរិកប្រុង​ប្រៀប​ធ្វើ​សមយុទ្ធ​ធំ​ក្នុង​ទ្វីប​អាហ្វ្រិក។ ក្រុម​បក្ស​ប្រជាធិបតេយ្យ​ចង់​ឱ្យ​លោក Biden លះបង់​អំណាច​ផ្តាច់​មុខ ក្នុង​ការ​សម្រេច​វាយ​ប្រហារ​នុយក្លេអ៊ែរ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៣ មីនា ២០២១ - មីនា 13, 2021
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា ក្រុមឯកអគ្គ​រដ្ឋទូតថា ការ​ពង្រឹង​អភិបាល​កិច្ច​ទន្លេមេគង្គ​ជា​រឿង​ចាំបាច់។ នៅ​ក្នុង​ភាគទី ៩ នៃកម្មវិធីផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅមុខ ឬ Envision Cambodia» មាន​ការ​ពិភាក្សា​អំពី «ឧស្សាហកម្ម​ជំនាន់​ទី ៤»។ ការ​ប្រគល់​ពាន​រង្វាន់​ប្រចាំឆ្នាំ​ដល់​ស្ត្រី​ក្លាហាន។ ភោជនីយដ្ឋាន​តូចៗ​បន្ត​ប្រឈម​ហានិភ័យ ទោះបី​រដ្ឋ​ញូវយ៉ក​ឲ្យ​បើក​អាជីវកម្ម ២៥%​ក្តី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១២ មីនា ២០២១ - មីនា 12, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ ៦០​នាក់​ថែម​ទៀត ជាង​៤០​នាក់​ជា​ជនជាតិ​ខ្មែរ។ សភា​អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​នៅ​កម្ពុជា ខណៈ​មិនមាន​ដំណោះស្រាយ​នយោបាយ។ ការ​បំបៅ​កូន​របស់​ប៉ូលិស​ទទួល​ការ​កោត​សរសើរ រិះគន់ និង​ព្រមាន។ បទ​សម្ភាសន៍ VOA៖ លោក សម រង្ស៊ី ជឿ​ថា​លោក បៃដិន អឺរ៉ុប​និង​អង្គការ​សហប្រជាជាតិ នឹង​ជួយ​ដោះស្រាយ​នយោបាយ​កម្ពុជា។ លោក ប៉ុក ថន អ្នក​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​កម្ពុជា​និង​មេដឹកនាំ​សហគមន៍​ខ្មែរ​អាមេរិកាំង​ដ៏​ឆ្នើម ទទួល​មរណភាព​ដោយ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បន្ទាប់ពី​បាន​ទប់ស្កាត់​ជំងឺ​កូវីដ១៩ តំបន់​អាស៊ីបូព៌ា​មាន​ភាព​យឺតយ៉ាវ​ខាង​វ៉ាក់សាំង។ ប្រទេស​ថៃ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca ដោយ​សារ​ការ​ព្រួយ​កង្វល់​ពី​ផលប៉ះ​ពាល់។ លោក Biden បញ្ជា​ឲ្យ​រដ្ឋ​នានា មាន​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ពេញវ័យ​ទាំងអស់​នៅ​ត្រឹម​ថ្ងៃទី ១ ខែ​ឧសភា។ ការតវ៉ា​ប្រឆាំង​មាន​កាន់តែ​ច្រើន​ឡើង នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​ដែល​កូរ៉េ​ខាងត្បូង​បាន​ផ្អាក​ការ​ផ្លាស់ប្តូរ​ខាង​វិស័យ​ការពារ​ប្រទេស៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១១ មីនា ២០២១ - មីនា 11, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ព្រឹទ្ធសភា​ការពារ​ច្បាប់​ស្តីពី​វិធានការ​ប្រឆាំង​កូវីដ១៩ ខណៈ​អនុម័ត​ដោយ​«ឥត​កែប្រែ»។ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​កើន​ជាង​២០ម៉ឺន​នាក់ ខណៈ​ករណី​ឆ្លង​កូវីដ​បន្ត​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ក្រសួង​សុខាភិបាលថា អ្នក​ជំងឺ​កូវីដ​ម្នាក់​ស្លាប់ ខណៈ​ស្ថានភាព​មនុស្ស​មួយ​ចំនួន​ទៀត​មិន​សូវ​ល្អ។ នៅ​ក្នុង​កម្មវិធី​ Hello VOA ស្តី​អំពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ការ​ពិភាក្សា​អំពី​ «ផល​ប៉ះពាល់​នៃ​ការ​យក​លុយ​ក្រៅ​ផ្លូវការ​ទៅ​លើ​សុខភាព​សាធារណៈ​ក្នុង​គ្រា​កូវីដ​១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ​អន្តរជាតិ​ដែល​មាន​ប្រាក់ ១១​ពាន់​លាន​ដុល្លារ នៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​សង្គ្រោះ​ពី​កូវីដ​ដែល​រដ្ឋសភា​ទើប​អនុម័ត។ យោធា​មីយ៉ាន់ម៉ា​ចោទ​អ្នកស្រី Aung San Suu Kyi ពី​ការ​ទទួល​សំណូក ខណៈ​យោធា​ត្រូវរង​ការ​ចោទ​ថា​ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រឆាំង​បាតុករ។ ជប៉ុន​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​គ្រោះ​រញ្ជួយ​ដី រលក​យក្សស៊ូណាមី​និង​នុយក្លែអ៊ែ​ដ៏​ប្រល័យ។ សមាជិក​សភា​ចិន​គាំទ្រ​ការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​ទីក្រុងហុងកុង។ មន្ត្រី​កំពូល​អាមេរិក​និង​ចិន​នឹង​ជួបគ្នា​នៅ​សប្ដាហ៍​ក្រោយ​ក្នុង​រដ្ឋ Alaska។ ការ​ប្រគល់​ពានរង្វាន់​ប្រចាំ​ឆ្នាំ​ដល់​ស្ត្រី​ក្លាហាន។ រយៈពេល​មួយឆ្នាំ សហរដ្ឋ​អាមេរិក​ព្យាយាម​ទប់ស្កាត់​ជំងឺ​រាតត្បាត និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ មីនា ២០២១ - មីនា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ​ ៦៤ ​នាក់​ថែម​ទៀត ប្រមាណ​ ៤០ ​នាក់​ជា​ជនជាតិ​ខ្មែរ។ អាជ្ញាធរ​កំពុង​រៀប​ចំ​កន្លែង​បូជា​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩ ​តាម​បញ្ជា​នាយក​រដ្ឋមន្រ្តី។ បុគ្គលិក​សុខាភិបាល​ស្ត្រី​ខ្មែរ​អាមេរិកាំង​ប្រយុទ្ធ​នឹង​កូវីដ​១៩ និង​រក្សា​ភារកិច្ច​មើលថែ​គ្រួសារ។ អាមេរិក​បារម្ភការបន្ត​កាប់​បំផ្លាញ​ព្រៃឡង់ ខណៈ​កម្ពុជាថា​ខ្លួន​បាន​ការពារ​ដោយ​ទទួល​ខុស​ត្រូវ។ ពលរដ្ឋ​មិន​នឹក​ស្មាន​ថា ​កូវីដ​១៩ ​ឆ្លង​ជា​ថ្មី​ក្នុង​សហគមន៍​បន្ទាប់​ពី​កម្ពុជា​មាន​វ៉ាក់សាំង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កង​កម្លាំងមីយ៉ាន់ម៉ា​ឡោមព័ទ្ធ​កម្មករ​រថភ្លើង​ដែល​ធ្វើ​កូដកម្ម ខណៈអង្គការ​សហប្រជាជាតិ​មិន​បាន​ថ្កោលទោស​រដ្ឋប្រហារ​នោះ។ សភា​តំណាងរាស្ត្រ​អាមេរិកនឹង​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​អនុម័ត​ច្បាប់​ជំនួយ​គ្រា​វិបត្តិ​កូវីដ១៩។ ព្រះ​រាជវង្សានុវង្ស​ចក្រភព​អង់គ្លេស​ថា​ បញ្ហា​រើសអើង​ជាតិសាសន៍​នឹង​ត្រូវ​ដោះស្រាយ​ «ជា​លក្ខណៈ​ឯកជន»។ មេបញ្ជាការ​អាមេរិក​ថា ចិន​កំពុង​ពន្លឿន​ផែនការ​យក​ឈ្នះ​អាមេរិក​លើ​ឆាក​អន្តរជាតិ។ ក្រសួង​ការពារ​ជាតិ​អាមេរិកយល់​ព្រម​បន្តវត្តមាន​កងទ័ព​ឆ្មាំ​ជាតិ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បង្កើន​អត្រា​ព្យាករណ៍​កំណើន​សេដ្ឋកិច្ចឆ្នាំ​២០២១ ដោយ​សារកិច្ច​ប្រឹងប្រែង​ស្ដារ​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ មីនា ២០២១ - មីនា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​ការឆ្លង​ជំងឺ​កូវីដ​ចំនួន ​៤៩ ​ករណី​បន្ថែម​ទៀត​ នាំ​ឲ្យ​ព្រួយ​បារម្ភ​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច។ រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ផ្អាក​សកម្មភាព​សាធារណៈ​ ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​មិន​ធូរស្រាល។ បណ្ដា​ឯកអគ្គរដ្ឋទូត​ថា ការ​ពង្រឹង​អភិបាល​កិច្ចទន្លេមេគង្គ​ជា​រឿង​ចាំ​បាច់។ កម្ពុជា​មាន​អ្នកជាប់ឃុំ​ច្រើន​ជាង​ទណ្ឌិត​និង​ខ្ពស់​ជាង​ប្រទេស​ជិតខាង បើ​ទោះ​ជា​ពន្ធនាគារ​ខ្វះខាត​ធនធាន។​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុករ​មីយ៉ាន់ម៉ា​អាច​ចាកចេញ​ពី​សង្កាត់​មួយ​នៃក្រុង​រ៉ង់ហ្គូន​បន្ទាប់​ពី​ត្រូវ​បាន​ឡោម​ព័ទ្ធ​នៅ​ទីនោះ។ CDC អាមេរិក​បន្ធូរបន្ថយ​ការ​រឹតត្បិត​ចំពោះ​ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ១៩រួចហើយ។ ចិន​ចាប់​ផ្តើម​ចេញលិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​កូវីដ៩ ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន។ សហរដ្ឋ​អាមេរិក​ថា ​ខ្លួន​រក្សា​ជម្រើស​ទាំង​អស់​ដើម្បីពិភាក្សាអំពី​បេសកកម្ម​យោធា​នៅ​អាហ្វហ្គានីស្ថាន។ របាយការណ៍​ថា ​អ្នក​កាសែត​ស្រ្តីរង​ការ​គំរាម​កំហែង​ពី​ការ​រើស​អើង​ផ្លូវ​ភេទ​នៅ​ទូទាំង​ពិភពលោក និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ មីនា ២០២១ - មីនា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ដូរ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​នៅ​ព្រែក​ព្នៅ ក្រោយ​មាន​មនុស្ស​ម្នាក់​ស្លាប់។ ​«បន្ទាន់​និងប្រយ័ត្ន​ខ្ពស់»​ ជា​គោលការណ៍​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ២៤ ​នាក់​ថែម​ទៀត​ដែល​រាល​ដាល​ដល់​ខេត្ត​ផ្សេង​ទៀត។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ដោយ​សមធម៌​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សម្តេច​ប៉ាប Francis ដែលបំពេញព្រះ​រាជ​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់ អំពាវ​នាវ​ឱ្យ​មានការ​អត់​ឱន​គ្នាខាង​សាសនា​និង​ភាតរភាព។ សម្តេច​ប៉ាប Francis បាន​ចាក​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ក្រោយ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ​រយៈ​ពេល​៤​ថ្ងៃ។ សហជីព​មីយ៉ានម៉ា​ចាប់ផ្តើម​ធ្វើ​កូដកម្មនៅ​ក្នុង​ការ​តវ៉ា​ប្រឆាំងនឹងការ​គ្រប់គ្រង​យោធា។ ទិវា​នារី​អន្តរជាតិ​ឆ្នាំ​នេះ​កត់​សម្គាល់​នូវ​ការ​លំបាក​កើន​ឡើង​សម្រាប់​ស្ត្រី។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បញ្ជា​ឲ្យ​មាន​សិទ្ធិ​បោះឆ្នោត​ស្មើ​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners