កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៧ មីនា ២០២១ - មីនា 07, 2021
    នៅក្នុង​ភាគទី ៩ នៃ​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅមុខ ឬ Envision Cambodia» ផ្តោត​លើ​ការ​ពិភាក្សា​អំពី «ឧស្សាហកម្ម​ជំនាន់​ទី ៤»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ច្បាប់​ឆ្មាំ​សមុទ្រ​ដ៏​តឹងរ៉ឹង​ថ្មី​មួយ​របស់​ចិន មាន​គោលដៅ​លើ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​គាំទ្រ​ដោយ​អាមេរិក។ តើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នឹង​ជួយ​ចិន​បង្កើន​ឥទ្ធិពល​នៅ​តំបន់ Balkans ឬ​ទេ? ឱកាស​និង​បញ្ហា​ប្រឈម​កើត​មាន​ស្របគ្នា ខណៈ​សេដ្ឋកិច្ច​ឌីជីថល​កំពុង​រីកចម្រើន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៦ មីនា ២០២១ - មីនា 06, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អតីត​មន្រ្តី​បក្ស​ប្រឆាំង៖ គណបក្ស​ថ្មី​«កែ​ទម្រង់​កម្ពុជា» មិនមែន​ជា «សួន​លម្អ​ប្រជាធិបតេយ្យ»។ ជំងឺ​កូវីដ១៩ រំខាន​សិស្ស​តាម​បណ្តា​ខេត្ត ដែល​មក​រៀន​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានីភ្នំពេញ។ ក្រុម​គ្រួសារ​អ្នក​ជំងឺ​មហារីក ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​កម្លាំង​ចិត្ត​ពី​សហគមន៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ការពារ​បរិស្ថាន បារម្ភ​ពី​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍ ដោយ​ជញ្ជាំង​នៅ​បណ្តោយ​ព្រំដែន​ម៉ិកស៊ិក និង​អាមេរិក។ ប្រទេស​នូវែលសេឡង់គាំទ្រ​ដល់​គម្រោង​ប្រើប្រាស់​ដ្រូន ដើម្បី​តាមដាន​សត្វ​ផ្សោត​ដ៏​កម្រ។ ស្វា​អ៊ូរ៉ង់អ៊ូតង់​ឥណ្ឌូណេស៊ី ត្រូវបាន​ដោះលែង​ទៅ​ក្នុង​ព្រៃ។ តួអង្គ​ភាពយន្ត Hotel Rwanda បង្ហាញ​ខ្លួន​នៅតុលាការ ខណៈ​អ្នក​គាំទ្រ​រិះគន់​ថា​ជា «សវនាការ​បង្គ្រប់​កិច្ច»៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ មីនា ២០២១ - មីនា 05, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ ២៣ ​ករណី​ទៀត ដែល​រាលដាល​ដល់​ខេត្ត​កោះកុង។ អង្គការ​សារព័ត៌មាន CPJ ថា​ កម្ពុជា «ប្រតិកម្ម​ជ្រុល» ក្នុងការ​បណ្តេញ​អ្នក​កាសែត​ចិន​ចំពោះ​អត្ថបទ​«លក់​វ៉ាក់សាំង»។ រដ្ឋ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​វិធានការ​ប្រឆាំង​កូវីដ ដែល​កំណត់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ។ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​កំពុង​ហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​បំបែក​ឯតទគ្គកម្ម​ពិភព​លោក​របស់​ Guinness។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ការទូត​មីយ៉ាន់ម៉ា​កាន់តែ​ច្រើន​ប្រឆាំង​នឹង​យោធា បន្ទាប់ពី​ការ​បង្ក្រាប​ដោយ​ហិង្សា។ ចិន​កាន់តែ​រឹត​បន្តឹង​ការ​គ្រប់គ្រង​ក្រុង​ហុងកុង និងកំណត់​គោលដៅ​ចំណូល​ជាតិ GDP នៅពេល​ដែល​ការ​ប្រជុំ​សភា​ចាប់ផ្តើម។ ព្រឹទ្ធសភា​អាមេរិក​ពិចារណា​សេចក្តី​ព្រាង​ច្បាប់​ជំនួយ​គ្រាវិបត្តិ​កូវីដ​តម្លៃ ១.៩លានលាន​ដុល្លារ​របស់​គណបក្ស​ប្រជាធិបតេយ្យ។ ពលរដ្ឋ​នូវែលសេឡង់​ប្រវេប្រវា​ឡើង​តំបន់​ដីខ្ពស់ នៅពេល​មាន​ការ​រំជួយ​ដី​ដែល​បណ្តាល​ឲ្យ​មាន​រលក​ស៊ូណាមិ។ សង្គ្រាម​ធ្វើ​ឱ្យចំណាក​ស្រុក​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង​កើនឡើង​ដល់​កំណត់​ត្រា​ថ្មី។ ធនាគារ​នៅ​មីយ៉ាន់ម៉ាត្រូវបាន​បិទ ខណៈ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ និង​ចលាចល​ហិរញ្ញ​វត្ថុ​កំពុង​កើត​មាន។ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្សថា ការ​កើនឡើង​នៃ​ការ​បំពាន​សិទ្ធិមនុស្ស​ជា​សាកល កំពុង​ធ្វើ​ឱ្យ​សេរីភាព​ជា​មូលដ្ឋាន​ធ្លាក់ចុះ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ មីនា ២០២១ - មីនា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​សុខាភិបាល​ថា ​បុរសម្នាក់​នៅ​សៀមរាបស្លាប់​ដោយសារជំងឺ​បេះដូង មិន​មែនដោយសារវ៉ាក់សាំងទេ។ លោក ហ៊ុន សែន ឲ្យ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ពី​ក្រុង​ព្រះ​សីហនុ​ទៅ​តំបន់​ផ្សេង។ លោក ហ៊ុន សែន ថា​លោក​គ្រោង​កាន់​តំណែង​រហូត«ឈប់​ចង់​ធ្វើ»។ លោក ហ៊ុន សែន បន្ត​ការពារ​វ៉ាក់សាំង​ចិន ខណៈ​ចាក់​វ៉ាក់សាំង ​AstraZenecaទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ WHO។ នៅ​ក្នុងកម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «​អន្តរាគមន៍​អាស៊ាន​ក្នុង​វិបត្តិ​មីយ៉ាន់ម៉ា៖ ឱកាស​ និង​ឧបសគ្គ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៉ូលិស​មីយ៉ាន់ម៉ា​បំបែក​ការ​តវ៉ា​ប្រឆាំង​ម្តង​ទៀត​ មួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​ថា មនុស្ស​៣៨​នាក់​បាន​ត្រូវ​គេ​សម្លាប់​កាល​ពី​ថ្ងៃ​ពុធ។ ប៉ូលិស​វិមាន​សភា​សហរដ្ឋ​អាមេរិក​ព្រមាន​ពី​ការ​គំរាមកំហែង​នៅ​ថ្ងៃ​ព្រហស្បតិ៍។ កូរ៉េ​ខាង​ត្បូង​ស៊ើបអង្កេត​ការ​ស្លាប់​មនុស្ស​ ២​ នាក់​ដែលបាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca។ ជំងឺ​កូវីដ១៩​វិវត្ត​ថ្មី​នៅប្រទេស​ប្រេស៊ីល​អាចធ្វើ​ឲ្យ​វ៉ាក់សាំង​លែង​មាន​ប្រសិទ្ធភាព។ ភរិយា​ប្រធានាធិបតី​ Biden និង​រដ្ឋមន្ត្រី​អប់រំ​អាមេរិក​ចុះ​មូលដ្ឋាន​ដើម្បី​ជំរុញ​ការ​បើក​សាលារៀន​ឡើង​វិញ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ មីនា ២០២១ - មីនា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រួម​ជាមួយ​អាស៊ាន​បារម្ភ​អំពី​ស្ថានភាព​នៅមីយ៉ាន់ម៉ា​ និងជំរុញ​ឲ្យមាន​«ដំណោះស្រាយដោយ​សន្តិវិធី»។ មនុស្ស​ ៣៤ ​នាក់​ទៀតឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​នោះ​មាន​ខ្មែរ ​៩ ​នាក់​ក្នុង​ខេត្ត​ព្រះសីហនុ។ នៅ​ក្នុង​កម្មវិធី «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មាន​កិច្ចពិភាក្សា​អំពី «ឧស្សាហកម្ម​ជំនាន់​ទី ៤»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​មួយ​ថ្ងៃ​ទៀត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​បញ្ចប់​ដោយការ​បង្ហូរ​ឈាម​ ក្រោយការ​ខំ​ប្រឹងប្រែង​ខាង​ការទូត​របស់​អាស៊ាន​បាន​ជាប់​គាំង។ សហរដ្ឋ​អាមេរិកដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​រុស្ស៊ីចំពោះ​តួនាទី​នៅ​ក្នុង​ការវាយ​ប្រហារ​លើលោក Navalny។ នាយក ​FBI ​ថា៖ មិន​មាន​ភស្តុតាង​បញ្ជាក់​ថា ក្រុម​សកម្មជន​ឆ្វេងនិយម​បាន​វាយ​ប្រហារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ទេ។ សកម្មជន​ថៃ​ម្នាក់​ដែល​រង​ការចោទប្រកាន់​ពី​ការដុត​ព្រះ​ឆាយាលក្ខណ៍​របស់​ព្រះមហាក្សត្រ​ត្រូវបាន​ចាប់​ខ្លួន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២ មីនា ២០២១ - មីនា 02, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​២៤​នាក់​ទៀត​ភាគច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឆ្លង​ជំងឺកូវីដ១៩។ ថ្នាក់​ដឹក​នាំ​បក្ស​ជំទាស់​ហៅ​ការ​កាត់​ទោស​ជាប់​ពន្ធនាគារ​ជាង​២០​ឆ្នាំ​ម្នាក់​ថា​ជា​ «ការ​ប៉ុនប៉ង​ផ្តាច់​ជីវិត​នយោបាយ»។ បុរស​៤​នាក់​នៅ​ភ្នំពេញ​ត្រូវ​បាញ់​សម្លាប់ ក្នុង​ផែន​ការ​ចាប់​ជម្រិត​ដែល​ប៉ូលិស​ដឹង​មុន។ សហរដ្ឋ​អាមេរិក​សម្តែង​នូវ​ក្តី​កង្វល់​អំពី​ការ​ត្រួតត្រា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅកម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៉ូលិស​មីយ៉ាន់ម៉ាប្រើ​គ្រាប់បែក​ធ្វើឲ្យ​ងងីងងើ​លើ​បាតុករ ខណៈរដ្ឋមន្ត្រី​អាស៊ាន​គ្រោង​ប្រជុំ​ជាមួយ​យោធា​មីយ៉ាន់ម៉ា។ ការ​ឆ្លង​កូវីដ១៩ កើនឡើង​វិញ​ទូទាំង​សាកល​លោក​ជា​លើក​ដំបូង ក្នុង​រយៈពេល​ ៧ សប្តាហ៍។ សវនាការ​របស់​តុលាការ​កាត់​ទោស​សកម្មជន​ក្រុង​ហុងកុង ៤៧ នាក់ ត្រូវ​បាន​ពន្យារ​ពេល ខណៈ​បាតុករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅ។ សមាជិក​សភា​អាមេរិក​ពិនិត្យ​លើ​អំណាច​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ។ ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថ្មីថា គ្មានពេលវេលាសម្រាប់ធ្វើអ្វីៗដូចមុនទេ។ កូវីដ១៩​ សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង​កន្លះ​លាន​នាក់ ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​កំពុង​កើន​ឡើង និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖​ ១ មីនា ២០២១ - មីនា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​ជន​ខិល​ខូច​បង្កើត​ព័ត៌មាន​លក់​វ៉ាក់សាំង​កូវីដ​នៅ​កម្ពុជា។ មនុស្ស​២​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ក្រោយ​រិះគន់​រដ្ឋាភិបាល​អំពី​ការប្រើ​វ៉ាក់សាំង​កូវីដ​ចិន។ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ជាង ៣ សែន​ដូស​នៅ​ដើម​ខែ​មីនា។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ដំណើរ​ជីវិត​ជម្នះ​គ្រប់​ឧបសគ្គ​របស់​ស្រ្តី​ជា​អ្នកដឹកនាំ​ម្នាក់»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តុលាការ​មីយ៉ាន់ម៉ា​ចោទប្រកាន់​បន្ថែមលើ​អ្នកស្រី Aung San Suu Kyi មួយ​ថ្ងៃក្រោយមនុស្សយ៉ាង​តិច​១៨​នាក់បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​ថ្ងៃ​អាទិត្យ។ មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង CDC របស់​អាមេរិក ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Johnson & Johnson។ លោក Netanyahu ចោទ​ប្រកាន់​អ៊ីរ៉ង់​ពី​ការ​វាយប្រហារ​កប៉ាល់​ដឹក​ទំនិញ​របស់​អ៊ីស្រាអែល។ លោកTrump វាយ​ប្រហារ​លោក Biden និង​បង្ហើប​ពី​លទ្ធភាព​ឈរ​ឈ្មោះ​សម្រាប់​តំណែងប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ២០២៤។ តួអង្គ​ភាពយន្ត Hotel Rwanda បង្ហាញ​ខ្លួន​នៅតុលាការ​ ខណៈអ្នក​គាំទ្រ​រិះគន់​ថា​ជា​ «សវនាការ​បង្គ្រប់កិច្ច»។ ទីភ្នាក់ងារ​អ.ស.ប ​ថា ការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម Houthi នៅ​ភាគ​ខាង​ជើង​យេម៉ែន​អាច​បង្ក​ជា​វិបត្តិ​មនុស្ស​ធម៌៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ កុម្ភៈ ២០២១ - កុម្ភៈ 28, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អតីត​មេឃុំ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ស្រណោះ​កិច្ចការ​មិន​ទាន់​សម្រេច​ មុន​បក្ស​ត្រូវ​រំលាយ។ ក្រុម​មន្ត្រី​ប្តឹង​ឲ្យ​ដក​ថ្នាក់​ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កីឡាអូឡាំពិក​ក្រុង​តូក្យូ​ដែល​ត្រូវ​ចំណាយ​ច្រើន ជំរុញ​ការ​ទាមទារ​កាន់តែ​ខ្លាំង​ឲ្យ​មាន​កំណែ​ទម្រង់​ព្រឹត្តិការណ៍​នេះ។ សាលារៀន​នៅ​សហរដ្ឋ​អាមេរិក​រង​សម្ពាធ​ឲ្យ​បើក​ដំណើរការ ខណៈ​គ្រូ​បង្រៀន​ត្រូវការ​ចាក់​វ៉ាក់សាំង។ ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ស្វាគមន៍​ផែនការ​របស់​លោក Biden ក្នុងការ​ប្រឈម​រួមគ្នា​នឹង​ប្រទេស​ចិន។ អង្គការ​សហ​ប្រជាជាតិថា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​កូរ៉េ​ខាង​ជើង​នៅ​តែ​បន្ត​កើត​ឡើង។ ការ​កាត់​ទោស​លោក Trump ធ្វើឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាថ្មី​លើ​ភេរវកម្ម​ក្នុង​ស្រុក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៧ កុម្ភៈ ២០២១ - កុម្ភៈ 27, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​មន្ត្រី​ប្តឹង​ឲ្យ​ដក​ថ្នាក់​ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន។ អតីត​មេឃុំ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ស្រណោះ​កិច្ចការ​មិន​ទាន់​សម្រេច​ មុន​បក្ស​ត្រូវ​រំលាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេធាវី​សិទ្ធិមនុស្ស​អង់គ្លេស​ត្រៀម​ខ្លួន​ក្លាយ​ជា​អគ្គរដ្ឋអាជ្ញា​ប្រចាំ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ សង្គ្រាម​ធ្វើ​ឱ្យ​មាន​ចំណាក​ស្រុក​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​ឡើង​ដល់​កំណត់​ត្រា​ថ្មី។ មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​អ៊ូហ្គាន់ដា ដាក់​ញ្ញត្តិ​ទៅ​កាន់​ការិយាល័យ​សិទ្ធិមនុស្ស​អ.ស.ប ជុំវិញ​ការ​រំលោភ​បំពាន​ផ្សេងៗ។ ប្រធានាធីបតី​ម៉ិកស៊ិក​គាំទ្រ​ការសម្រេច​របស់​លោក Biden ក្នុងការ​បញ្ឈប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន។ រដ្ឋបាល​លោក Biden ស្វះស្វែង​ឱ្យ​មាន​ស្ថិរភាព​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​គ្មាន​ពួក​រដ្ឋ​ឥស្លាម។ របាយ​ការណ៍ អ.ស.ប. បង្ហាញ​ថា មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​តទៅទៀត​ក្នុង​ប្រទេស​ស៊ីរី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៦ កុម្ភៈ ២០២១ - កុម្ភៈ 26, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពូជា​មាន​ដូចជា កម្ពុជា​និង​ចិន​រួមគ្នាបញ្ចៀស​ការរើស​អើង​ជន​ជាតិ​ចិន​ ខណៈ​ករណី​ឆ្លង​កូវីដកាន់​តែ​ច្រើន។ មនុស្ស ៤០ នាក់​ទៀត ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ចង្កោម​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ។ រដ្ឋាភិបាល​តំបន់​អាស៊ី​អាគ្នេយ៍ បង្ក្រាប​សេរីភាព​សារព័ត៌មាន​បន្ថែម ក្នុង​អំឡុង​ការ​រាលដាល​ជំងឺ​កូវីដ១៩។ អ្នក​តាមដាន​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់​ឃុំសង្កាត់ ដោយ​មាន​ការ​ចូលរួម​ពហុបក្ស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឯកសារ​ពន្ធដារ​របស់​លោក Trump ត្រូវបាន​ប្រគល់​ឲ្យ​រដ្ឋអាជ្ញា​រដ្ឋ​ញូវយ៉ក។ លោក Mitt Romney ថា លោក Trump នឹង​ទទួល​បាន​ការ​តែងតាំង​ពី​បក្ស​សាធារណរដ្ឋ បើ​លោក​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤។ ប្រធាន​ប៉ូលិស​ថា ការ​វាយ​ប្រហារ​នៅ​វិមាន​សភា មាន​ទំហំ​ធំធេង​ជាង​អ្វី​ដែល​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​បាន​ព្រមាន​ទុក​ជាមុន។ រដ្ឋបាល​លោក Biden ស្វះស្វែង​ឱ្យ​មាន​ស្ថិរភាព​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​គ្មាន​ពួក​រដ្ឋឥស្លាម និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners