កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៥ កុម្ភៈ ២០២១ - កុម្ភៈ 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ​ថា​រឿង​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង ប្រៀប​ដូច​ជា «ការ​ចាប់​ជំរិត​នយោបាយ»។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ជំងឺ​ផ្លូវ​ចិត្ត​និង​ផល​ប៉ះពាល់​សង្គម»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​សម្រេច​ឲ្យ​លោក Trump រួច​ទោស​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​វិមាន​សភា។ អ្នក​ស្រី Aung San Suu Kyi មេដឹកនាំ​មីយ៉ាន់ម៉ា ត្រូវ​បន្ត​ជាប់​ឃុំ​ខ្លួន​ដល់​ថ្ងៃ​ពុធ។ លោក Bidenនឹង​ពិភាក្សា​បញ្ហា​ជំងឺ​រាតត្បាត​សេដ្ឋកិច្ច​និង​ប្រទេស​ចិន​នៅ​ក្នុង​ជំនួប G7 នៅ​ថ្ងៃ​សុក្រ​ខាង​មុខ។ តួនាទី​របស់​លោក Trump នៅ​ក្នុង​នយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ​អាមេរិក​មាន​ភាព​មិន​ច្បាស់លាស់​បន្ទាប់​ពី​រួច​ទោស។ ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​បាន​ធ្លាក់​ចុះ​នៅ​សហរដ្ឋ​អាមេរិក​ ខណៈ​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​គ្រោង​បង្កើតវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​សាកល​មួយ។ ប្រទេស​ថៃ​ការពារ​ការ​សម្រេច​មិន​ចូលរួម​សម្ព័ន្ធភាព​វ៉ាក់សាំង COVAX៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ កុម្ភៈ ២០២១ - កុម្ភៈ 14, 2021
    ព័ត៌មាន​សំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រី​ឧទ្យានុរក្ស​ខ្លះប្រថុយ​គ្រោះថ្នាក់​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេស​សល់។ នៅក្នុងកម្មវិធី​ផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ» មានការពិភាក្សាអំពី «សមភាពយេនឌ័រនិងសុខភាពបន្តពូជ»។ រីឯព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រឿងភាគ GLOW របស់ Netflix បង្ហាញអត្តសញ្ញាណខ្មែររបស់តារាហូលីវូដ Ellen Wong។ វ៉ាក់សាំងបង្ការជំងឺកូវីដត្រូវបានចែកចាយ មុនពេលមានភស្តុតាងបង្ហាញពីប្រសិទ្ធភាព៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៣ កុម្ភៈ ២០២១ - កុម្ភៈ 13, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​វិភាគថា ការ​យាង​ត្រឡប់​របស់​សម្ដេច​ក្រុម​ព្រះ ពិបាក​អង្រួន​ឆាក​នយោបាយ។ អំឡុង​វិបត្តិ​កូវីដ១៩ កម្លាំង​សហជីព​កម្មករ​មួយ​ចំនួន​នៅ​សៀមរាប​ត្រដរ​ខ្យល់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​មួយមាន​ឈ្មោះ​ពីរ៖ ភូមា ឬ មីយ៉ាន់ម៉ា? ក្រុម​ប្រឹក្សា​ឯករាជ្យ​ផ្តល់​យោបល់​លើ​ការ​សម្រេច​ផ្អាក​គណនី Facebook របស់​លោក Trump ជា​អចិន្ត្រៃយ៍។ ស៊ីមបាវ៉េ​បន្ត​បិទ​សកម្មភាព​សង្គម​និង​ដាក់​បម្រាម​គោចរ​ពី​ព្រលប់​ទល់​ព្រលឹម នៅ​ពេល​ករណី​ជំងឺ​កូវីដ១៩​កើន​ឡើង។ អ្នក​និពន្ធ​សៀវភៅ​ថ្មីថា ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ខ្លាំងក្លា​ជាង​ចិន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ជីវិត​អ្នក​ថត​រូប​ព័ត៌មាន៖ ភាព​ក្លាហាន​និង​វិជ្ជាជីវៈ​ក្នុង​អាជីព​ជម្នះ​លើ​ភាព​ភ័យខ្លាច៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១១ កុម្ភៈ ២០២១ - កុម្ភៈ 11, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​កម្ពុជា​ត្រូវបាន​សួរនាំ​អំពី​«ភាព​ស្មោះត្រង់»​និង​«ការ​ព្រមព្រៀង»​ចំពោះ​ហានិភ័យ មុន​ពេល​ត្រូវបាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​អំពី «ដំណោះស្រាយ​បញ្ហា​ជំរិត​និង​ពុក​រលួយ​ក្នុង​ចំណោម​មន្ត្រី​ប៉ូលិស​និង​តុលាការ​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ថា សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​លើ​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​រឿង​ធ្វើ​រដ្ឋ​ប្រហារ។ លោក Biden និងលោក Xi Jinping សន្ទនា​គ្នា​លើក​ដំបូង តាំងពី​ពេល​លោក Biden ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក។ រដ្ឋ​អាជ្ញា​បង្ហាញ​វីដេអូ​ថ្មី​អំពី​អំពើហិង្សា​នៅ​ឯ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាលពី​ខែ​មុន។ អតីត​មន្ត្រី​គណបក្ស​សាធារណរដ្ឋ​រាប់​សិប​នាក់​ពិភាក្សា​គ្នា​អំពី​ការ​បង្កើត​គណបក្ស​ថ្មី​ប្រឆាំង​នឹង​លោក Trump។ អង្គការ WHO ស្នើឲ្យប្រើវ៉ាក់សំាងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca។ លោក Biden បង្ហាញសញ្ញាអំពីការបង្កើតយុទ្ធសាស្ត្រថ្មីទប់ទល់នឹងចិន។ ឥណ្ឌានិងចិន ព្រមព្រៀងគ្នាដកទ័ពចេញពីតំបន់បឹងមានជម្លោះនិង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ កុម្ភៈ ២០២១ - កុម្ភៈ 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា យុទ្ធនាការ​ចាក់​វ៉ាក់សាំងSinopharm បង្ការ​ជំងឺ​កូវីដ១៩ ចាប់ផ្ដើម​នៅ​ភ្នំពេញ។ អ្នក​ការពារ​សិទ្ធិ​បារម្ភ​ពី​ការ​រឹតត្បិត​ការ​ស្លៀកពាក់​របស់​ស្ត្រីលក់​ឡេ​តាម​អ៊ីនធឺណិត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បន្ត​ទៅ​មុខ​នូវ​សវនាការ​កាត់ទោស​លោក Trump។ លោក Biden ថា លោក​ផ្ដោត​លើ​វិបត្តិ​កូវីដ១៩ ជាជាង​លើ​សវនាការ​កាត់ទោស​លោក Trump។ បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា​នៅ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ។ គណបក្ស​ប្រឆាំង​ថៃ​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​រាជវង្សានុវង្ស។ អង្គការ​សហប្រជាជាតិ​ពិភាក្សា​ជា​មួយ​សហរដ្ឋ​អាមេរិក​អំពី​រឿង​ជន​ភៀសខ្លួន​អាមេរិក​កណ្ដាល។ របាយការណ៍​បែក​ធ្លាយ​មួយ​បង្ហាញ​ថា ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ផ្ដល់​ថវិកា​ដល់​កម្មវិធី​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​កូរ៉េ​ខាងជើង។ សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ថៃ ៤ នាក់​ត្រូវ​បាន​បដិសេធ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ កុម្ភៈ ២០២១ - កុម្ភៈ 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ប្រជាជន​ឲ្យ​ទទួល​យក​វ៉ាក់សាំង​ចិន និង​ឈប់​បារម្ភ​រឿង អង្គការ​សុខភាព​ពិភពលោក WHO ទទួល​ស្គាល់​ឬ​អត់។ រដ្ឋាភិបាល​កម្ពុជា​លុបចោល​បម្រាម​នាំចូល​ត្រី​ពី​វៀតណាម។ ក្រោយ​ជាប់​ឃុំ​ជាង​៦០​ម៉ោង​នៅ​ក្រចេះ សកម្មជន​ព្រៃឈើ​៥​នាក់​ត្រូវ​បាន​ដោះលែង​វិញ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុកម្ម​ប្រឆាំង​រដ្ឋ​ប្រហារ​យោធា​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​បន្ត​ធ្វើ ទោះ​មាន​ការ​រឹតត្បិត​ក៏ដោយ។ ប្រធានាធិបតី​អាមេរិក​លោក Bidenនិង​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក Modi តាំងចិត្ត​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​ការ​ប្រែប្រួល​អាកាសធាតុ។ សវនាការ​កាត់ទោស​លោក Trump លើក​ទី​ពីរ​ជា​ប្រវត្តិសាស្ត្រ ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ។ តៃវ៉ាន់​ជូនពរ​ចិន​ក្នុង​ឆ្នាំ​ថ្មី ក៏​ប៉ុន្តែ​ថា​នឹង​មិន​លំទោន​តាម​គំនាប​របស់​ចិន​ទេ។ របាយការណ៍​អង្គការ​សហ​ប្រជាជាតិ​ថា កូរ៉េ​ខាងជើង​អភិវឌ្ឍ​កម្មវិធី​នុយក្លែអ៊ែរ​ និង​មីស៊ីល​នៅ​ឆ្នាំ ២០២០។ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ចែកចាយ​មុន​ពេល​មាន​ភស្តុតាង​បង្ហាញ​ពី​ប្រសិទ្ធភាព និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ កុម្ភៈ ២០២១ - កុម្ភៈ 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​នៅ​ភ្នំពេញ​បង្ហាញ​មតិ​ចម្រុះ​ចំពោះ​វ៉ាក់សាំង​ចិន Sinopharm។ នៅ​ក្នុង​កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «ឥទ្ធិពល​នៃ​រដ្ឋបាល​អាមេរិក​ថ្មី​ទៅ​លើ​ប្រជាធិបតេយ្យ «សេរី​ពហុបក្ស» បច្ចុប្បន្ន​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រះ​សង្ឃ​និង​គិលានុបដ្ឋាយិកា​ចូលរួម​ការ​តវ៉ា​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។ លោក Biden ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ដក​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ៊ីរ៉ង់​ចេញ​ជា​មុន​នោះ​ទេ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ថា បើ​សភា​មិន​អនុម័ត​ជំនួយ​កូវីដ១៩ សេដ្ឋកិច្ច​អាមេរិក​ត្រូវការ​ពេល​រាប់​ឆ្នាំ​ទើប​ស្តារ​ដូច​ដើម​វិញ។ ហ្វីលីពីន​ថា ខ្លួន​នឹង​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​លើ​កិច្ច​ព្រមព្រៀង​យោធា។ សហរដ្ឋ​អាមេរិក​នឹង​ចូលរួម​ឡើង​វិញ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។ ក្រុម​ប្រជានិយម​នៅ​អឺរ៉ុប​ប្រុង​ប្រៀប​ទាញ​យក​ប្រយោជន៍​ពីការ​រអាក់រអួល​ក្នុង​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។ ជីវិត​អ្នក​ថត​រូប​ព័ត៌មាន៖ ភាព​ក្លាហាន​និង​វិជ្ជាជីវៈ​ក្នុង​អាជីព​មាន​ជម្នះ​លើ​ភាព​ភ័យ​ខ្លាច។ លោក Biden ដក​ការ​រឹតត្បិត​នានា​លើ​សិទ្ធិ​បន្ត​ពូជ​របស់​ស្ត្រី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ កុម្ភៈ ២០២១ - កុម្ភៈ 07, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា នៅ​សៀមរាប បំណុល​និង​កង្វះ​ការងារ​រួតរឹត​អ្នក​រស់​នឹង​ទេសចរណ៍។ ការ​រឹតត្បិត ភាព​ភ័យខ្លាច និង​បញ្ហា​ជីវភាព រុកកួន​អតីត​មន្ត្រី​បក្ស​ជំទាស់​និង​គ្រួសារ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ហាង​សៀវភៅ​ចាស់​ជាងគេ​នៅ​ញូវយ៉ក​សុំ​ជំនួយ​ហើយ​មាន​ការ​ឆ្លើយ​តប។ អ្នក​វិភាគ​លើក​ឡើង​ថា ការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នឹង​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក និង​ចិន​ស្តារ​ទំនាក់​ទំនង​ឡើង​វិញ។ សកម្មជន​ហុងកុង​ប្រឈម​នឹង​សម្ពាធ​ពេល​ដែល​អាជ្ញាធរ​ចិន​ទាក់ទង​សាច់​ញាតិ​របស់​ពួកគេ​នៅ​ចិន​ដីគោក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៦ កុម្ភៈ ២០២១ - កុម្ភៈ 06, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រឿងភាគ GLOW របស់ Netflix បង្ហាញអត្តសញ្ញាណខ្មែររបស់តារាហូលីវូដ Ellen Wong។ វត្ថុបុរាណជាង១០០នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ក្រោយត្រូវកាន់កាប់ដោយអ្នកជំនាញដែលត្រូវចោទប្រកាន់ថាបានលួចវត្ថុបុរាណខ្មែរ។ ខ្លឹមសារសន្ទនាឯកជនលើបណ្តាញសង្គមគ្របដណ្តប់សវនាការជុំទីពីររបស់លោក រ៉ុង ឈុន។ មន្ត្រីកម្ពុជាកំពុងរកវិធីឆ្លើយតបនឹងការតវ៉ារបស់វៀតណាមរឿងហាមនាំចូលត្រី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភាអាមេរិកថ្លឹងថ្លែងតួនាទីរបស់លោក Trump ក្នុងកុបកម្មនៅវិមានសភា។ បណ្ដា​ប្រទេសនៅទ្វីបអាហ្វ្រិកបន្តការបង្កើតប្លុកពាណិជ្ជកម្មសេរីសម្រាប់ទ្វីបនេះ ទោះបីជាមានការរាតត្បាតជំងឺកូវីដ១៩ក្តី។ ស្ត្រីស៊ីមបាវ៉េកំពុងបង្កើនការតស៊ូមតិប្រឆាំងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ។ ក្រុមអ្នកស្ម័គ្រចិត្តជួយសម្អាតឆ្នេរនានានៅទីក្រុង Miami។ មនុស្សបាត់បង់ទីលំនៅរាប់ពាន់នាក់ ប្រឈមនឹងភាពអត់ឃ្លានដោយសារអំពើហិង្សានៅតំបន់ Darfur៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ កុម្ភៈ ២០២១ - កុម្ភៈ 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ចោទ​ប្រកាន់​អតីត​ឧត្ដមសេនីយ៍​ម្នាក់​នៅ​កង​អង្គរក្ស ក្រោយ​ហិង្សា​រឿង​ដី​ធ្លី។ សមាគម​អាដហុក​ថា​ ការ​បង្ក្រាប​ក្រុម​អ្នករិះគន់ និង​បាតុករ​អហិង្សា​ឡើង​កម្តៅ​ខ្លាំង​ក្នុង​ឆ្នាំ​ ២០២០។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិកសម្ដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​អាស៊ាន។ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​អាស៊ាន ​អំពី​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​យោធា។ លោក Biden សន្យា​ថា​ សហរដ្ឋអាមេរិក​នឹង​ចូលរួម​ឡើង​វិញ​ជាមួយ​ពិភពលោក។ លោក Trump បដិសេធ​សំណើ​របស់​សភា​ ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​កាត់ទោស​លោក។ ក្រុមហ៊ុន Johnson & Johnson ស្នើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សំាង​របស់​ខ្លួន​ក្នុង​គ្រាអាសន្ន។ ការតវ៉ា​របស់​កសិករ​ឥណ្ឌា​បង្ហាញ​ពី​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន។ អ្នក​ជំនាញ​ថា ចិន​កំពុង​ប្រើ​គុណសម្បត្តិ​ដែល​ខ្លួន​មាន​ក្នុង​ទស្សនកិច្ច​និង​កិច្ចព្រមព្រៀង​ថ្មីៗ​នៅ​មីយ៉ាន់ម៉ា និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners