កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៤ កុម្ភៈ ២០២១ - កុម្ភៈ 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា​ ការ​សិក្សា​ថ្មី​បង្ហាញ​ថា ការ​អភិវឌ្ឍតំបន់​ឆ្នេរ«គំរាម​កំហែង»បរិស្ថាននិងសហគមន៍នេសាទ។ ចិន​គ្រោង​នាំ​ជំនួយ​វ៉ាក់សាំង​កូវីដ​១៩​មក​ដល់​ភ្នំពេញ​ដំបូង​៦០​ម៉ឺន​ដូស​នៅ​ថ្ងៃ​អាទិត្យ។ នៅ​ក្នុង​កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «ឥទ្ធិពល​នៃ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​នៅ​កម្រិត​តំបន់​និង​សកលលោក»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា រដ្ឋប្រហារ​«ដែល​មិន​អាច​ទទួល​យក​បាន»​នៅ​មីយ៉ាន់ម៉ា ត្រូវតែ​បរាជ័យ។ ក្រុមហ៊ុន​អ៊ីនធឺណិត​នៅ​មីយ៉ាន់ម៉ា​បិទ​ហ្វេសប៊ុក​ បន្ទាប់​ពី​មាន​បញ្ជា​ពី​រដ្ឋាភិបាល។ លោក Biden នៅ​តែ​ប្តេជ្ញា​ផ្តល់​ថវិកា​ជំនួយ​ចំនួន​ ១.៤០០ ដុល្លារ​ដល់​ពលរដ្ឋ​ម្នាក់ៗ។ នាវា​ចម្បាំងអាមេរិក​ដំបូង​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ ចាប់​តំាង​ពី​លោក​ Biden ចូល​កាន់​តំណែង​មក។ ចក្រភព​អង់គ្លេស​ចាប់ផ្តើម​សិក្សា​ដើម្បី​ពិនិត្យ​មើល​ថា​តើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ផ្សេង​គ្នា អាច​ប្រើ​រួម​គ្នា​បាន​ឬ​ក៏​យ៉ាងណា។ លោក Moon និង​លោកBiden យល់ព្រម​ធ្វើការ​ជាមួយ​គ្នា​ទៅលើ​យុទ្ធសាស្ត្រ​រួមចំពោះ​កូរ៉េ​ខាង​ជើង។ ប្រទេស​កាណាដា​កំណត់​ក្រុម Proud Boys ជា​អង្គភាព​ភេរវកម្ម។ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​ WHO ​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរ​ពិសោធន៍​វីរុស​ក្នុង​ក្រុង​ Wuhan៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ កុម្ភៈ ២០២១ - កុម្ភៈ 03, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ផ្អាក​សមយុទ្ធ​រួម «នាគ​មាស» ជាមួយ​ចិន​នៅ​ឆ្នាំ ២០២១។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​និពន្ធ​សៀវភៅ​ថ្មី៖ ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ខ្លាំងក្លា​ជាង​ចិន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ សហរដ្ឋ​អាមេរិក​ប្រកាស​ថា ការ​ដណ្ដើម​គ្រប់គ្រង​អំណាច​នៅ​មីយ៉ាន់ម៉ា​គឺជា​រដ្ឋប្រហារ​យោធា។ មេដឹកនាំ​ប្រទេស​លោក​ខាង​លិច​ថ្កោល​ទោស​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា។ ព្រឹទ្ធ​សភា​អាមេរិក​ថ្លឹងថ្លែង​តួនាទី​របស់​លោក Trump ក្នុង​កុបកម្ម​នៅ​វិមាន​សភា។ អ្នក​វិភាគ​លើក​ឡើង​ថា ការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នឹង​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច។ សកម្មជន​ហុងកុង​ប្រឈម​នឹង​សម្ពាធ​ពេល​ដែល​អាជ្ញាធរ​ចិន​ទាក់ទង​សាច់​ញាតិ​របស់​ពួកគេ​នៅ​ចិន​ដីគោក។ ចិន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា ខ្លួន​បាន​គាំទ្រ​រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា។ បាតុករ​មីយ៉ាន់ម៉ា​រាប់ពាន់​នាក់​នៅ​ជប៉ុន​តវ៉ា​ប្រឆាំង​រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា។ លោក Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ថ្មី​ច្រាន​ចោល​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖​ ២​ កុម្ភៈ ២០២១ - កុម្ភៈ 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​កម្ពុជា​រក​វិធី​ឆ្លើយតប​នឹង​ការ​តវ៉ា​របស់​វៀតណាម​រឿង​ហាម​នាំ​ចូល​ត្រី។ ខ្មែរ-អាមេរិកាំង​ថា ​អវត្តមាន​លោក​ Trump ​ពេល​លោក​ Biden ​ស្បថ​ចូល​កាន់​តំណែង​ប៉ះពាល់​កិត្តិយស​អាមេរិក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វៀតណាម​ចាប់​សកម្មជន​បរិស្ថាន​ដាក់​គុក​៧​ឆ្នាំ​ចំពោះ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក។ សមាជិក​សភា​អាមេរិក​ពិចារណា​កញ្ចប់​ថវិកា​វិបត្តិ​កូវីដ ​ខណៈ​ពលរដ្ឋ​រង់ចាំ​ចាក់​វ៉ាក់សាំង។ អូស្ត្រាលី​ព្រមាន​ពី​ភាព​អសកម្ម​លើ​ការ​ប្រែប្រួល​អាកាសធាតុ។ លោក Biden ប្ដេជ្ញា «ចាត់​វិធានការ​សមស្រប» បន្ទាប់ពី​យោធា​ដណ្ដើម​គ្រប់គ្រង​អំណាច​នៅ​មីយ៉ាន់ម៉ា។ គណបក្ស NLD នៅ​មីយ៉ាន់ម៉ា ទាមទារ​ឲ្យ​យោធា​ដោះលែង​អ្នកស្រី Aung San Suu Kyi និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត។ អ្នក​វិភាគ​ថា អស្ថិរភាព​នយោបាយ​នៅ​មីយ៉ាន់ម៉ា​អាច​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក។ សភា​សហរដ្ឋ​អាមេរិក​ព្យាករណ៍​ថា សេដ្ឋកិច្ច​ប្រទេស​នឹង​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​វិញ​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ​នេះ​ទៅ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ កុម្ភៈ ២០២១ - កុម្ភៈ 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា វត្ថុ​បុរាណ​ជាង​១០០​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​ ក្រោយ​ត្រូវ​កាន់​កាប់​ដោយ​អ្នក​ជំនាញ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថាបាន​លួច​វត្ថុ​បុរាណ​ខ្មែរ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ភាព​ជោគជ័យ​របស់​ស្ត្រី​ខ្មែរ​ក្នុង​បរិបទ​វប្បធម៌​ផ្សេង​គ្នា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ត្រូវ​យោធា​ឃុំ​ខ្លួន។ លោក Biden គ្រោង​ជួប​ពិភាក្សា​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​អំពី​ជំនួយ​វិបត្តិ​កូវីដ១៩។ ចក្រភព​អង់គ្លេស​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ហុងកុង​សុំ​សិទ្ធិ​រស់នៅ​និង​ធ្វើការ​បាន។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​ឲ្យ​ដោះលែង​លោក Navalny។ យុវជន​ទុយនេស៊ី​ធ្វើ​កុបកម្ម​និងលួច​ឥវ៉ាន់​ពី​អាជីវកម្ម​ក្នុង​ខួប​១០​ឆ្នាំ​នៃ​ការ​លាលែង​អតីត​ប្រធានាធិបតី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣១ មករា ២០២១ - មករា 31, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​ឧទ្យានុរក្ស​ខ្លះ​ប្រថុយ​គ្រោះថ្នាក់​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេស​សល់។ នៅ​សៀមរាប បំណុល​និង​កង្វះ​ការងារ​រួតរឹត​អ្នក​រស់​នឹង​ទេសចរណ៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ WHO​ថា ការ​ចែកចាយ​វ៉ាក់សាំង​ប្រកប​ដោយ​សមធម៌ គឺ​ស្ថិត​ក្នុង​«ហានិភ័យ​ធ្ងន់ធ្ងរ»។ ប្រទេស​ចិន​បង្កើន​ការ​ហោះ​ចូល​ក្នុង​ដែន​អាកាស​តៃវ៉ាន់។ អណ្តូង​រ៉ែក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក ក្លាយ​ជា​ផ្នែក​សំខាន់មួយនៃ​ការ​ជំរុញឱ្យ​មាន​ឡើង​វិញ​នូវ​ការចម្រាញ់រ៉ែ​កម្រ​ហៅ Rare Earth ក្នុង​សហរដ្ឋ​អាមេរិក។ ហ្ស៊កដានី​ជា​ប្រទេស​ដំបូង​មួយ​ដែល​ផ្តល់​វ៉ាក់សាំង​ទៅ​ឱ្យ​ជន​ភៀស​ខ្លួន​ដែល​ទទួល​ស្គាល់​ដោយ​អ.ស.ប.​នៅក្នុង​ប្រទេស​ខ្លួន។ ប្រទេស​ហ្កាណាសង់​ជញ្ជាំង​ច្រាំង​ថ្ម​ការពារ​ចម្រោះ​ទឹក តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ មករា ២០២១ - មករា 30, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​គ្រោង​បោះ​លក់​មូលបត្រ​បំណុល​រដ្ឋ​ក្នុង​ស្រុក ជា​ជម្រើស​ផ្សេង​ពី​ការ​ខ្ចី​បុល​បរទេស។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» មាន​កិច្ចពិភាក្សា​អំពី​«អនាគត​នៃ​គោលនយោបាយ​សារពើ​ពន្ធ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋបាល​ថ្មី​នឹង​ស៊ើប​អង្កេត​លើ​ការ​សម្អាត​ប្រាក់​ចិន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៩ មករា ២០២១ - មករា 29, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា នៅ​សៀមរាប បំណុល​និង​កង្វះ​ការងារ រួតរឹត​អ្នក​រស់​នឹង​ទេសចរណ៍។ កម្ពុជា​ស្នើ​សុំ​ការ​«គោរពគ្នា»​ក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋ​មន្ត្រី​ការបរទេស​ថ្មី​របស់​អាមេរិក។ ខ្មែរ​អាមេរិកាំង​មាន​សុទិដ្ឋិនិយម​នឹង​គោលនយោបាយ​ផ្សះផ្សាជាតិ​និង​ស្តារ​សេដ្ឋកិច្ច​របស់​លោក Joe Biden។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជំងឺ​កូវីដ១៩ វិវត្តថ្មី​ពី​អាហ្រ្វិក​ខាងត្បូង​ត្រូវបាន​រក​ឃើញ​នៅ​សហរដ្ឋ​អាមេរិក ខណៈ​អង់គ្លេស​បិទ​ជើងហោះ​ហើរ​ដើម្បី​ទប់​ទល់​វីរុស​ថ្មី​នេះ។ ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​វៀតណាម​បាន​ទៅ​ដល់​ទីក្រុង​ហាណូយ ស្រប​ពេល ៩ ករណី​ថ្មី​ត្រូវ​បាន​គេ​រក​ឃើញ។ ក្រុម​ការងារ​របស់ WHO ដែល​ចុះ​ស៊ើប​អង្កេត​ប្រភព​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Wuhan ជួប​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​ចិន។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​ចំនួន​ពីរ ដើម្បី​ពង្រីក​ការ​ថែទាំ​សុខភាព។ ចិន​ជិត​នាំ​មុខ​អាមេរិក​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​នុយក្លេអ៊ែរ​ឈាន​មុខ​គេ។ អ្នក​បោះឆ្នោត​ឱ្យ​លោក Trump ខ្វែង​គំនិត​គ្នា​អំពី​អនាគត​នៃ​គណបក្ស​សាធារណរដ្ឋ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ មករា ២០២១ - មករា 28, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ស្ថាប័នឃ្លាំមើលថា កម្ពុជានៅតែពុករលួយជាងគេនៅអាស៊ាន តែឡើងពិន្ទុបន្ដិច។ កម្ពុជាគ្រោងបោះលក់មូលបត្របំណុលរដ្ឋក្នុងស្រុក ជាជម្រើសផ្សេងពីការខ្ចីបុលបរទេស។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «បញ្ហាប្រឈមរបស់ពលករខ្មែរ ខណៈកូវីដ១៩កើនឡើងនៅថៃ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វៀតណាមមានការផ្ទុះរាតត្បាតកូវីដ១៩ លើកដំបូងក្នុងរយៈពេលជិត២ខែ ដោយរកឃើញ៨៣ករណីថ្មី។ មន្ត្រីសន្តិសុខអាមេរិកព្រមានពីការគំរាមកំហែងខ្លាំងពីភេរវកម្មក្នុងស្រុក។ រដ្ឋមន្ត្រីការបរទេស Blinken ថា សហរដ្ឋអាមេរិកនឹងគាំទ្របណ្តាប្រទេសអាស៊ីអាគ្នេយ៍ទប់ទល់នឹងការដាក់គំនាបរបស់ចិន។ លោក Bidenចេញបទបញ្ជាថ្មីសំដៅដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ រដ្ឋបាលលោក Biden ព្យាករណ៍ថា ការស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកអាចកើនដល់កន្លះលាននាក់ក្នុងខែកុម្ភ:។ រដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិកបេ្តជ្ញាធ្វើកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់សាកល។ យោធាមីយ៉ាន់ម៉ាមិនបដិសេធថាអាចមានរដ្ឋប្រហារជុំវិញការចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៧ មករា ២០២១ - មករា 27, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​កម្ពុជា​សន្យា​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដែល​ត្រូវការ​២០​លាន​ដូស។ មន្ត្រី​ឧទ្យានុរក្ស​ខ្លះ​ប្រថុយ​គ្រោះថ្នាក់​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់។ សិស្ស​រៀន​ចប់​ទី១២ ចង់​បាន​ការ​តម្រង់​ទិស ដើម្បី​ពួកគេ​អាច​ជ្រើស​រើស​ជំនាញ​សិក្សា​ត្រឹម​ត្រូវ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន​កើន​ដល់​ជាង​១០០លាន​ករណី​នៅ​ទូទាំង​សាកលលោក ខណៈ​ប្រទេស​នានា​ព្យាយាម​ដោះស្រាយ​បញ្ហា​ការ​ខ្វះខាត​វ៉ាក់សាំង។ លោក Biden ថា សហរដ្ឋ​អាមេរិក​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជាង​២រយលាន​ដូស​ទៀត។ លោក Biden និង​លោក Putin ពិភាក្សា​តាម​ទូរស័ព្ទ​លើក​ទី១។ ការ​កាត់​ទោស​ចោទប្រកាន់លោក Trump នឹង​ដំណើរការ បើ​ទោះ​បី​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​គណបក្ស​សាធារណរដ្ឋ​ក៏ដោយ។ សីតុណ្ហភាព​សាកល​កើន​ឡើង​ជាង​មុន ដោយ​បង្កើន​ល្បឿន​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៦ មករា ២០២១ - មករា 26, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ពលករកម្ពុជានៅថៃប្រឈមហានិភ័យកូវីដនិងចំណូលធ្លាក់ចុះ។ រដ្ឋាភិបាលកម្ពុជាកំណត់ចំនួនភ្ញៀវមិនឱ្យលើស៥នាក់ក្នុងមួយតុក្នុងពិធីមង្គលការ។ បទសម្ភាសន៍ VOA ជាមួយលោកវេជ្ជបណ្ឌិត តាំង តេកហុង «ការពាក់ម៉ាស់និងការរក្សាគម្លាតពីគ្នា ត្រូវបន្តក្រោយការចាក់វ៉ាក់សាំងកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden បញ្ជាឱ្យសហរដ្ឋអាមេរិកចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុនិងក្នុងអង្គការ WHO វិញ។ អង្គការ WHO៖ ការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ គឺស្ថិតក្នុង«ហានិភ័យធ្ងន់ធ្ងរ»។ ក្រុមហ៊ុន Moderna បានឲ្យដឹងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពលើជំងឺកូវីដ១៩វិវត្តថ្មី។ រដ្ឋសភាអាមេរិកបញ្ជូនបទចោទប្រកាន់ដកហូតអតីតប្រធានាធិបតី Trump ទៅកាន់ព្រឹទ្ធសភា។ អគ្គលេខាធិការ UN៖ ការចាក់វ៉ាក់សំាងជំងឺកូវីដ១៩ ត្រូវធ្វើឲ្យបានលឿនទំាងក្នុងប្រទេសអ្នកមាននិងប្រទេសអ្នកក្រ។ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកស្វែងរក «វិធីសាស្ត្រថ្តី» ក្នុងទំនាក់ទំនងជាមួយចិន៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners