កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៥ មករា ២០២១ - មករា 25, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កសិករ​កម្ពុជា​ខាតបង់ ក្រោយ​គោ​រាប់​សែន​ក្បាល​កើត​ជំងឺ​អុតក្ដាម។ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាស​បង្កើត​«គណបក្ស​កែ​ទម្រង់​កម្ពុជា»។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​អំពី «ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​២០២២៖ ការ​ត្រៀម​រៀបចំ​និង​ការ​ផ្សះផ្សា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​មន្ត្រី​សុខាភិបាល​ទទួល​ស្គាល់​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​នៅ​យឺត​យ៉ាវ។ លោក Bidenនឹង​ដាក់​វិធាន​ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ដើម្បី​ទប់ទល់​នឹង​ជំងឺកូវីដ១៩ ​ឡើងវិញ​ដោយ​បាន​បន្ថែម​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​ទៀត។ សហរដ្ឋ​អាមេរិក​នឹង​តាម​ដាន​ការ​វិវត្ត​ថ្មី​របស់​ជំងឺ​កូវីដ១៩ ដើម្បី​សិក្សា​ថា​តើ​វ៉ាក់សាំង​នៅ​មាន​ប្រសិទ្ធិភាព​ដែរ​ឬ​ទេ។ លោក Rubio និង​លោក Romneyមិន​យល់​ស្រប​គ្នា​ចំពោះ​ការ​កាត់​ទោស​ប្តឹង​ទម្លាក់​លោក Trump ចេញ​ពី​តំណែង។ គណបក្ស​កុម្មុយនិស្ត​វៀតណាម ចាប់​ផ្តើម​សមាជ​ដើម្បី​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ថ្មី។ ការ​ស្រងាក​ចិត្ត​របស់​សាធារណជន​កើន​ឡើង​នៅ​ពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី១៩ នៅក្នុង​ប្រទេស​បារាំង នៅ​មាន​កម្រិត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៤ មករា ២០២១ - មករា 24, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាមេរិកផ្តល់ជំនួយ៤២ម៉ឺនដុល្លារ សម្រាប់អភិរក្សប្រាសាទបុរាណកម្ពុជា។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានការពិភាក្សាអំពី «អនាគតនៃគោលនយោបាយសារពន្ធ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ម៉ាឡេស៊ីនឹងប្តឹងក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូដែលឱ្យកន្លែងកម្មករស្នាក់នៅប្រៀបបាននឹង«ទាសកម្មសម័យទំនើប»។ ការស្រងាកចិត្តរបស់សាធារណជនកើនឡើងនៅពេលយុទ្ធនាការចាក់ថ្នាំនៅក្នុងប្រទេសបារាំងមានកម្រិត។ អ្នកកម្សាន្តតាមឆ្នេរប្រេស៊ីលមិនអើពើនឹងការព្រមានអំពីកូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ មករា ២០២១ - មករា 23, 2021
    ព័ត៌មានសំខាន់ៗជុំវិញពិភពលោកមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងចូលរួមជាមួយពិភពលោកក្នុងការស្វាគមន៍លោក Joe Biden ជាប្រធានាធិបតីអាមេរិកថ្មី។ សកម្មជនសហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុងឡុងប៊ិច ចាប់ផ្តើមចូលពាក់ព័ន្ធក្នុងឆាកនយោបាយថ្នាក់មូលដ្ឋាន។ ប្រទេសមហាអំណាចអឺរ៉ុបបង្កើនវត្តមាននៅទ្វីបអាស៊ីដើម្បីទប់ទល់នឹងប្រទេសចិន។ គណនីបណ្តាញសង្គមផ្លូវការត្រូវបានផ្ទេរជូនប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden។ គម្រោងសាងសង់វារីអគ្គិសនីរបស់ចិនលើដងទន្លេមួយនៅអាស៊ីភាគខាងត្បូងបង្កឲ្យឥណ្ឌានិងបង់ក្លាដែសព្រួយបារម្ភ។ លោក Putin ប្រុងប្រៀបពុះពារឧបសគ្គក្នុងឆ្នាំ២០២១។ ខណៈប្រឈមវិបត្តិសេដ្ឋកិច្ច កូរ៉េខាងជើងសារភាពពីបរាជ័យនិងភាពមិនប្រាកដប្រជាសម្រាប់ពេលអនាគត។ រដ្ឋមន្ត្រីស៊ីមបាវ៉េចោទប្រកាន់ចិនថាបានផលិតជំងឺកូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ មករា ២០២១ - មករា 22, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា កម្ពុជាមិនអាចរង់ចាំវ៉ាក់សាំងទទួលស្គាល់ដោយWHO ខណៈរើសយកវ៉ាក់សាំងចិន។ ប្រឈមគ្រោះថ្នាក់ស្រួចស្រាល់ ក្រុមអភិរក្សប្រឹងជួយសត្វអម្បូរក្រចកចំពាមដែលជិតផុតពូជ។ សិស្សរៀនចប់ទី១២ ចង់បានការតម្រង់ទិស ដើម្បីពួកគេអាចជ្រើសរើសជំនាញសិក្សាត្រឹមត្រូវ។ អតីតអនុប្រធានាធិបតីលោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ គណនីបណ្តាញសង្គមផ្លូវការត្រូវបានផ្ទេរជូនប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden។ លោក Biden ចុះហត្ថលេខាលើបទបញ្ជាថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នាយកអង្គការសុខភាពពិភពលោកស្វាគមន៍ការចូលរួមជាថ្មីរបស់សហរដ្ឋអាមេរិក។ សមាសភាពនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក Biden កាន់តែចេញជារូបរាង។ លោក McConnell ស្នើពន្យារសវនការចោទប្រកាន់ដកហូតតំណែងអតីតប្រធានាធិបតី Trumpទៅខែកុម្ភ:។ ទីក្រុងប៉េកាំងចាប់ផ្ដើមធ្វើតេស្តទ្រង់ទ្រាយធំ ខណ:មានការរាតត្បាតជាថ្មីនៃកូវីដ១៩ នៅមុនចូលឆ្នាំចិន និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ មករា ២០២១ - មករា 21, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការយល់ឃើញចម្រុះរបស់អ្នកពាក់ព័ន្ធនៅកម្ពុជា ក្រោយលោក Biden ថ្លែងសារនយោបាយ ពេលចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «ការចាក់វ៉ាក់សាំងចំពោះមនុស្សពេញវ័យ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កិច្ចសន្ទនា VOA អំពីសារនយោបាយនិងការរំពឹងទុកពីរដ្ឋបាលអាមេរិកថ្មីរបស់លោក Biden។ អាកាសធាតុ ជំងឺកូវីដ១៩ ជញ្ជាំងព្រំដែន ស្ថិតក្នុងចំណោមគោលដៅនៃបទបញ្ជាប្រធានាធិបតីរបស់លោក Biden។ លោក Trump ធ្វើដំណើរទៅរដ្ឋ Florida ស្របពេលដែលលោក Biden ស្បថចូលកាន់តំណែង។ គណបក្សប្រជាធិបតេយ្យត្រួតត្រាព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅពេលដែលសមាជិកថ្មី៣រូបស្បថចូលកាន់តំណែង។ រដ្ឋបាលលោក Biden ហៅការដាក់ទណ្ឌកម្មរបស់ចិនលើអតីតក្រុមមន្ត្រីរដ្ឋបាលលោក Trump ថាជា«ការគ្មានបានផលនិងអាក្រក់»។ តារា Hollywoodលំដាប់កំពូលបង្ហាញខ្លួនក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី។ ក្រុមអ្នកតវ៉ាប្រមូលផ្តុំ ធ្វើឲ្យខូចខាតដល់ទីស្នាក់ការបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក។ រដ្ឋាភិបាលថៃចោទប្រកាន់មេបក្សប្រឆាំងពីបទប្រមាថព្រះមហាក្សត្រ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ មករា ២០២១ - មករា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង៖ សហភាព​អឺរ៉ុប​នឹង​បន្ត​ដក​ EBA​ បន្ថែម​ទៀត ដោយ​សារ​ស្ថានភាព​នយោបាយ​មិន​ល្អ​ប្រសើរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បទសន្ទនា VOA អំពី​ពិធី​ស្បថចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​លោក Biden និង​សម្រាប់​តំណែង​ជា​អនុ​ប្រធានាធិបតី​របស់​អ្នកស្រី Harris។ រដ្ឋធានី​វ៉ាស៊ីនតោន​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden។ លោក​ Trump ជូនពរ​សព្ទសាធុការដល់​រដ្ឋបាល​ថ្មី។ លោក Trump បាន​ចេញ​ការ​លើកលែង​ទោស​ក្នុងថ្ងៃ​កាន់​តំណែង​ចុងក្រោយ។ សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​ស្វាគមន៍លោក​ Biden ជា​ប្រធានាធិបតី។ សហរដ្ឋ​អាមេរិក​កំណត់​ថា​ការ​គាប​សង្កត់​របស់​ចិន​លើ​ជន​ជាតិ Uighurs ជា​អំពើ​ «ប្រល័យ​ពូជ​សាសន៍»។ សហរដ្ឋ​អាមេរិក​ រក​ឃើញ​ជំងឺកូវីត១៩ វិវត្តន៍​ថ្មី​មួយ​ទៀត ​នៅ​រដ្ឋ​ California ខណ:​ដែល​ការ​ស្លាប់​កើន​ឡើង​ដល់ ៤ សែន​នាក់ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕​
    ​
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ មករា ២០២១ - មករា 19, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកផ្តល់ជំនួយ៤២ម៉ឺនដុល្លារ ដើម្បីអភិរក្សប្រាសាទបុរាណកម្ពុជា។ ភាពតានតឹងក្នុងគ្រួសារពេលមានវិបត្តិជំងឺកូវីដ នាំឲ្យមានការព្រួយបារម្ភពីកំណើនអំពើហិង្សាលើស្រ្តី។ សកម្មជនសហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុងឡុងប៊ិច ចាប់ផ្តើមចូលពាក់ព័ន្ធក្នុងឆាកនយោបាយថ្នាក់មូលដ្ឋាន។ ព័ត៌មានអន្តរជាតិមានដូចជា លោកBiden និងអ្នកស្រី Harris នឹងគោរពវិញ្ញាណក្ខន្ធអ្នកដែលស្លាប់ដោយសារកូវីដ១៩ ក្នុងសហរដ្ឋអាមេរិក នៅមុនពិធីស្បថចូលកាន់តំណែង។ លោក Biden នឹងមិនធ្វើតាមផែនការរបស់លោក Trumpដើម្បីលុបចោលការរឹតត្បិតការធ្វើដំណើររបស់ពលរដ្ឋអឺរ៉ុបដោយសារជំងឺកូវីដ១៩។ លោក Biden នឹងស្នើមធ្យោបាយចូលសញ្ជាតិរយៈពេល៨ឆ្នាំ សម្រាប់ជនអន្តោប្រវេសន៍គ្មានក្រដាសស្នាម១១លាននាក់។ មេបក្សប្រឆាំងរុស្ស៊ីលោក Navalny អំពាវនាវឲ្យមានការតវ៉ាប្រឆាំងនៅតាមផ្លូវ បន្ទាប់ពីលោកត្រូវជាប់ពន្ធនាគារ។ ជនអន្តោប្រវេសន៍តក់ស្លុត រន្ធត់ចិត្ត ហើយខ្លះស្ទើរស្រក់ទឹកភ្នែក ពេលឃើញកុបកម្មនៅវិមានសភាអាមេរិក។ រដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឲ្យបន្តគោលនយោបាយរបស់លោក Trump ចំពោះប្រទេសចិន និងព័ត៌មានផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ មករា ២០២១ - មករា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ព្រះអង្គ​ លួន សុវ៉ាត ពី​បទ​«រំលោភ​សេព​សន្ថវៈ» និង​«បរិហារកេរ្តិ៍​ជា​សាធារណៈ»។ ពលរដ្ឋ​មួយ​ចំនួន​ស្ទាក់​ស្ទើរ​ចាក់​វ៉ាក់សាំង​កូវីដ​របស់​ចិន ខណៈ​លោក ហ៊ុន សែន ប្រាប់ឲ្យ​ទុកចិត្ត។ មជ្ឈមណ្ឌល​ប្រឹក្សា​ពី​ការ​អប់រំ​នៅ​អាមេរិក បើក​ដំណើរ​ការ​នៅ​ខេត្ត​សៀមរាប។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ពិព័រណ៍​ស្រ្តី​២០២១ ​នឹង​ជំរុញ​ឲ្យ​បញ្ហា​ស្រ្តី​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​ស្រ្តី​អ្នក​សិល្បៈ​សហសម័យ»។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden គ្រោង​នឹង​បង្ហាញ​ចក្ខុវិស័យ​«វិជ្ជមាន​និង​ប្រកប​ដោយ​សុទិដ្ឋិនិយម»​នៅ​ឯ​ពិធី​ស្បថ​ចូល​កាន់​តំណែង។ ក្រុម​រដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការចោទ​ប្រកាន់​ដក​ប្រធានាធិបតី​ចេញពី​តំណែង​ថា លោក Trump បាន​មើល​ការវាយ​ប្រហារ​វិមាន​សភា​តាម​ទូរទស្សន៍។ FBI ពិនិត្យ​មើលទាហានឆ្មាំ​ការពារ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅពេល​មាន​ការ​ភ័យ​ខ្លាច​ការ​វាយ​ប្រហារ​ពីជួរ​ផ្ទៃ​ក្នុង។ លោក Navalny អ្នក​រិះគន់​រដ្ឋាភិបាលរុស្ស៊ី​ត្រូវ​បានចាប់​ខ្លួន​ នៅ​ពេល​ទៅ​ដល់​ទីក្រុង​ម៉ូស្គូ។ ក្រុម​តាលីបង់​យល់​ថា​លោក Ghani ជា​ឧបសគ្គ​សម្រាប់​កិច្ច​ចរចា​សន្តិភាព​អាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ មករា ២០២១ - មករា 17, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ចិញ្ចឹម​ត្រី​នៅ​ខេត្ត​ព្រៃវែង​សង្ឃឹម​ថា តម្លៃ​ត្រី​កើន​ឡើង ក្រោយ​ការ​ផ្អាក​នាំ​ចូល​ត្រី​ពី​វៀតណាម។ ក្រុម​គ្រួសារ​អ្នក​ជំងឺ​មហារីក​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​កម្លាំង​ចិត្ត​ពី​សហគមន៍។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅហ្វីលីពីន ឪពុកម្តាយ​ជំរុញ​ឲ្យ​កូន​លក់​ខ្លួន ខណៈ​ការ​បាត់បង់​ការងារ​កើន​ឡើង។ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អ៊ីរ៉ង់​ទៅ​ប្រទេស​អ៊ីរ៉ាក់ ក្រោយ​ការ​កាត់បន្ថយ​ការ​ដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិ​ទៅលក់​ក្រៅ​ប្រទេស។ ជីវិត​ជនចំណាក​ស្រុក ៩០០នាក់ នៅ​បុស្ន៊ី ស្ថិត​ក្នុង​ហានិភ័យ ខណៈ​បញ្ហា​ស្វែងរក​ជម្រក​រស់នៅ​បន្ត​ជាប់​គាំង។ បញ្ហា​ប្រឈម​ដ៏ធំ​បំផុត​របស់​លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក គឺ​ធ្វើឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម​គ្នា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៦ មករា ២០២១ - មករា 16, 2021
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា នាយកសំឡេង​សហរដ្ឋអាមេរិក​ប្តូរ​ការងារ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​សេតវិមាន​របស់​វីអូអេ។ ចំនួន​ប្រជាជន​កូរ៉េខាងត្បូង​ធ្លាក់ចុះ​ជា​លើក​ដំបូង​នៅក្នុង​ឆ្នាំ២០២០។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» មាន​ការ​ពិភាក្សា​អំពី «ការ​ទូត​សេដ្ឋកិច្ច»៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners