កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៥ មករា ២០២១ - មករា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលករ​ខ្មែរ​មក​ពី​ថៃ​១៥​នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​ពលករ​ឲ្យ​បន្ត​ស្នាក់​នៅ​ទី​នោះ។ ការ​វាយ​ប្រហារ​វិមានសភា​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មួយចំនួន សង្ស័យ​អំពី​ប្រជាធិបតេយ្យ​អាមេរិក។ ការ​ចុះ​បញ្ជិកា​សហជីព​និង​បញ្ហាព្រំដែន​គ្របដណ្តប់​សវនាការ​កាត់ទោស​លោក រ៉ុង ឈុន។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​សម្រាប់​ពិធីស្បថ​ចូល​កាន់តំណែង​របស់លោក Biden។ លោក Biden ប្រកាស​កញ្ចប់​ជំនួយ​គ្រា​វិបត្តិកូវីដ១៩ ដែល​មាន​ទឹកប្រាក់ ១.៩ លានលានដុល្លារ។ អាជ្ញាធរ​បង្កើន​ការការពារ​នៅជុំវិញ​វិមាន​សភាអាមេរិក នៅមុន​ពិធី​ចូល​កាន់​តំណែង​របស់​លោក Biden នៅ​សប្តាហ៍​ក្រោយ។ ក្រុម​រដ្ឋអាជ្ញា​ពី​រដ្ឋសភា​ដែល​ដឹកនាំ​ការ​ចោទ​ប្រកាន់​ដក​ប្រធានាធិបតី​ចេញពី​តំណែង​រៀបចំ​គម្រោង​រឿងក្តី​ដ៏ល្អិតល្អន់​ប្រឆាំងនឹង​លោក Trump។ រដ្ឋបាល​របស់​លោក Trump ចាត់​វិធានការ​ចុងក្រោយ មុន​ផុត​អាណត្តិ​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក៖ រយៈពេល​ជាប់ពន្ធនាគារ​កើនឡើង​ទ្វេដង​នៅក្នុង​ករណី​រំលោភសេពសន្ថវៈ និង​បំពាន​ផ្លូវភេទ​នៅ​ម៉ាឡាវី។ ខណៈ​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច កូរ៉េខាងជើង​សារភាព​ពី​បរាជ័យ​និង​ភាព​មិនប្រាកដប្រជា​សម្រាប់​ពេល​អនាគត និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ មករា ២០២១ - មករា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គម្រប់​ខួប​កាន់​អំណាច​៣៦​ឆ្នាំ លោក ហ៊ុន សែន សំឡឹង​«ជម្រើស​ច្រក​ចេញ»។ ក្នុងសវនា​ការ​សំណុំរឿង​«ក្បត់ជាតិ» សកម្មជន​បក្សប្រឆាំង​ត្រូវ​សួរនាំ​អំពី​«សន្ដិភាព»​និង​«ហ្វេសប៊ុក»។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី​ «ការ​គ្រប់គ្រង​ចំណូល​ប្រេង​ដោយ​តម្លាភាព​នៅ​កម្ពុជា»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ជំរុញ​ឲ្យ​បន្ត​គោលនយោបាយ​របស់​លោក Trump ចំពោះ​ប្រទេស​ចិន។ រដ្ឋសភា​អាមេរិក ប្តឹង​ទម្លាក់​លោក Trump ចេញពី​តំណែង​ពី​បទ​ញុះញង់​ឲ្យ​មាន​កុបកម្ម​នៅ​វិមាន​សភា។ ប៉ូលិស​ក្រុង​ហុងកុង ចាប់ខ្លួន​មនុស្ស​១១នាក់​ដែល​បាន​ជួយ​ពួក​សកម្មជន​គាំទ្រលទ្ធិប្រជាធិបតេយ្យ​ឲ្យ​គេច​ខ្លួន។ ក្រុម​អ្នក​ស្រាវជ្រាវ​ប្រចាំ​អង្គការ​សុខភាព​ពិភពលោក​បានទៅដល់​ទីក្រុង​វូហាន​ប្រទេសចិន ដើម្បី​ស៊ើបអង្កេត​ប្រភព​នៃ​ជំងឺកូវីដ១៩។ រដ្ឋធានីវ៉ាស៊ីនតោន​បង្កើន​ការ​ការពារ​សន្តិសុខ មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតីថ្មី​ចូល​មក​ដល់។ កំពុង​តក់ស្លុត​នឹង​ជំងឺកូវីដ១៩ ស្រាប់តែ​កសិករ​ចិញ្ចឹម​បក្សី​នៅ​អាស៊ី​ប្រយុទ្ធនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៣​ មករា ២០២១ - មករា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ថា ផ្តាសាយ​បក្សី​(H5N1)​នៅ​ខេត្ត​បាត់​ដំបង​សង្ស័យ​ឆ្លង​ពី​សត្វ​ស្លាប​ងាប់​នៅ​កន្លែង​ចិញ្ចឹម​មាន់​ទា។ តុលាការឲ្យ​ស៊ើប​អង្កេត​បន្ថែម​ក្នុង​ករណី​បាក់​រលំ​អគារ​ក្នុង​ខេត្ត​កែប​ ដែល​សម្លាប់​មនុស្ស​៣៦​នាក់កាលពី​ឆ្នាំមុន។ អ្នក​នយោបាយ​ប្រឆាំង​តស៊ូ​ការ​ទូត​ដើម្បី​បង្កើត​បក្ស​ឡើង​វិញ តែ​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដនិយម។ ពលករ​ខ្មែរ​៦​នាក់​ទៀត​ដែល​ត្រឡប់​មក​ពី​ថៃ​វិញ ឆ្លង​ជំងឺកូវីដ​១៩។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា មន្ត្រី​ឥណ្ឌូណេស៊ី​រក​ឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​ធ្លាក់​កាល​ពី​ថ្ងៃ​សៅរ៍។ ឥណ្ឌូណេស៊ី បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងនៅ​ពេល​ដែល​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​កើនដល់​កម្រិតមិន​ធ្លាប់​មាន។ សមាជិក​សភា​មួយ​ចំនួន​តូច​ខាង​គណបក្ស​សាធារណរដ្ឋ​ថា ពួកគេ នឹង​បោះឆ្នោត​ប្តឹង​ទម្លាក់​លោកTrump ចេញ​ពី​តំណែង។ ក្រសួង​ការបរទេស​អាមេរិកលុបចោល​ដំណើរ​ទស្សនកិច្ចរបស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​កោះ​តៃវ៉ាន់។ សហរដ្ឋអាមេរិក​ព្រមានថា​អ៊ីរ៉ង់​កំពុងជំរុញ​លទ្ធភាពនៃ​ការ​កកើត​ឡើង​វិញ​ក្រុម​អាល់កៃដា។ រដ្ឋអាជ្ញា​អាមេរិក កំណត់​អត្ត​សញ្ញាណ​កុបករ​ជាង​១៧០​នាក់​ដែល​វាយ​សង្គ្រប់​វិមាន​សភា​ដែល​អាច​ជាប់​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ។ សហរដ្ឋ​អាមេរិក​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​កូវីដ១៩ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១២ មករា ២០២១ - មករា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការនិវត្ត​មក​កម្ពុជា​របស់​លោកស្រី មូរ សុខហួរ មាន​សញ្ញា​មិន​ជាក់​លាក់។ តុលាការ​ភ្នំពេញ​ថា​សវនាការ​លោក កឹម សុខា មិន​មែន​ជា​អាទិភាព ដោយ​សារ​លោក​នៅ​ក្រៅ​ឃុំ។ តុលាការ​ខេត្ត​ព្រះសីហនុ​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ម្នាក់ ខណៈ​អ្នក​ផ្សេង​ទៀត​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន។ អតីត​ស្រ្តី​ជនភៀស​ខ្លួន​ខ្មែរ​ទី​១​ស្បថ​ចូល​កាន់​តំណែង​តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​នៅ​រដ្ឋ​ម៉ាស្សាឈូសេត។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Pompeo ​បំពេញ​ទស្សនកិច្ច​នៅ​ការិយាល័យ ​VOA ​និង​បាន​សរសើរ ​VOA។ រដ្ឋសភា​សហរដ្ឋអាមេរិក​ចាត់​វិធានការ​ដើម្បី​ព្យាយាម​ដក​លោក​ប្រធានាធិបតី Trump ពី​តំណែង។ សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​ ខណ:ដែល​អភិបាល​រដ្ឋធានី Washington​ មិន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​លោក Biden។ ជិត​៣ភាគ៤​នៃ​អ្នក​បោះឆ្នោត​អាមេរិក​ជឿ​ថា ​លទ្ធិប្រជាធិបតេយ្យអាមេរិក​កំពុង​រង​ការ​គំរាមកំហែង។ អង្គការ​សុខភាព​ពិភពលោក (WHO) ​ថា​ខ្លួន​មិន​មែន​ចង់​ទម្លាក់​កំហុស​ទេ ស្រប​ពេល​ដែល​ខ្លួនទៅ​ស៊ើប​អង្កេត​ប្រភពនៃជំងឺ​កូវីដ១៩​នៅប្រទេស​ចិន។ មហាក្សត្រ​ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នៅ​ពេល​ការ​ឆ្លង​កូវីដ១៩ កើន​ឡើង​ខ្លាំង និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១១ មករា ២០២១ - មករា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បវេសនកាល​ថ្មី​ចាប់​ផ្ដើម​ ខណៈ​ទិន្នន័យ​បឋម​បង្ហាញ​ថាសិស្ស​ធ្លាក់​ចុះ​ជិត​២​ម៉ឺន​នាក់។ អ្នក​ចិញ្ចឹម​ត្រី​នៅ​ខេត្ត​ព្រៃវែង​សង្ឃឹម​តម្លៃ​ត្រី​កើន​ឡើង ក្រោយ​ការ​ផ្អាក​នាំ​ចូល​ត្រី​ពី​វៀតណាម។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ស្ថានភាព​បច្ចុប្បន្ន​នៃ​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា»។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​ប្តឹង​ទម្លាក់លោក​ប្រធានាធិបតី Trump ចេញពី​តំណែង។ ប្រធាន​ប៉ូលិស​វិមាន​សភា​អាមេរិកដែល​ចាក​ចេញ​ពី​តំណែង​ថា ពួក​មន្ត្រី​បាន​ច្រានចោល​គម្រោង​សម្រាប់​ការ​ត្រៀម​ជួយ​របស់​ឆ្មាំ​ការពារ​ជាតិ។ លោក Schumerព្រមាន​ពី​លទ្ធភាព​នៃ​អំពើ​ហិង្សា​ជុំវិញ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden។ ជំងឺ​កូវីដ១៩ ​វិវត្ត​ថ្មី​របស់​ចក្រភព​អង់គ្លេស ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​រាលដាល​ជុំវិញ​ពិភពលោក។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បញ្ចប់​ការ​រឹតត្បិត​ការទាក់ទង​ជាមួយ​មន្ត្រី​កោះ​តៃវ៉ាន់។ កង​ទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី​រកឃើញ​ប្រអប់​ខ្មៅ​ដែល​ផ្ទុក​ទិន្នន័យ​អំពី​ហោះហើរ​របស់​យន្តហោះ​ដែល​ធ្លាក់​ក្នុង​សមុទ្រ​ជ្វា។ បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​លោក​ Biden​ គឺ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម​គ្នា។ ប្រទេស​ថៃ​ប្រឈម​នឹង​វិបត្តិ​ទ្វេ​ក្នុង​ឆ្នាំ២០២០ ​គឺ​ជំងឺរាតត្បាត​និង​បញ្ហា​នយោបាយ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ មករា ២០២១ - មករា 10, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មួយឆ្នាំ​ក្រោយ​បាក់​អគារ​នៅខេត្ត​កែប កម្មករ​រងគ្រោះ​មិនទាន់​បាន​សំណង​តាម​ផ្លូវច្បាប់។ នៅក្នុង​កម្មវិធី​ផតខាសថ៍​ «កម្ពុជា​សម្លឹង​ទៅមុខ ឬ Envision Cambodia» មាន​កិច្ច​ពិភាក្សា​អំពី «ការ​ទូត​សេដ្ឋកិច្ច»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​សិក្សា​ថ្មី៖ ព្រៃ​អាម៉ាហ្សូន​ចំនួន ៨% ត្រូវបាន​កាប់​បំផ្លាញ​ចាប់តាំង​ពី​ឆ្នាំ​២០០០​មក។ ប៉ាគីស្ថាន​សម្រេច​ចិត្ត​មិន​ប្រើប្រាស់​ថាមពល​ចេញ​ពី​ធ្យូង​ថ្ម។ ខណៈ​ពាណិជ្ជកម្ម​ធ្លាក់​ចុះ តួកគី​ស្វះស្វែង​ស្តារ​ទំនាក់​ទំនង​ក្នុង​តំបន់​ឡើង​វិញ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ មករា ២០២១ - មករា 09, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ជំនាញ​ថា កម្ពុជា​ក្លាយ​ជា​គោលដៅ​របស់​ក្រុម​លួច​ទិន្នន័យ​តាមកុំព្យូទ័រ (Hacker) ចំ​ពេល​ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ចាត់ទុក​ការ​ចាប់​ខ្លួន​ស្វាមី​ថា «អយុត្តិធម៌» ខណៈ​ថ្នាក់​ដឹកនាំ​ប្រកាស​វិល​ចូល​ស្រុក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ឲ្យ​តម្លៃ​របស់​លោក Biden ចំពោះ​សមាគម​អាស៊ាន​អាច​ផ្លាស់ប្តូរ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី។ អភិបាល​រដ្ឋ​នានានៅ​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ពន្លឿន​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។ បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​លោក​ Biden គឺ​ការ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម​គ្នា។ ប៉ាគីស្ថាន​អនុម័ត​ច្បាប់​ថ្មីដើម្បី​ធានា​ឲ្យ​មាន​ការ​កាត់​ទោស​ភ្លាមៗ​និង​ធ្ងន់ធ្ងរ​ចំពោះ​ជន​ល្មើស​សេពសន្ថន្ធវៈ។ ប្រទេស​ឡាវ​ប្តេជ្ញា​បន្ត​ដើរ​ទៅ​មុខ​ដើម្បី​សង់​ទំនប់​បន្ថែម​ទៀត​នៅ​លើ​ទន្លេ​មេគង្គ​ ក្នុង​ពេល​ដែល​មាន​គ្រោះ​រាំង​ស្ងួត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ មករា ២០២១ - មករា 08, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថៃ​បង្ហាញ​ថា ពលរដ្ឋខ្មែរ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ថៃ កើន​ដល់ ១៥៣នាក់។ អ្នក​ជំនាញ​ថា កម្ពុជា​ក្លាយ​ជា​គោលដៅ​របស់​ក្រុម​ចូលលួច​ទិន្នន័យ​តាម​កុំព្យូទ័រ (Hacker) ចំ​ពេល​ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល។ សមាគម​រោងចក្រ​កាត់ដេរ​ជំរុញ​សភា​អាមេរិក​ឲ្យ​ពន្លឿន​ការ​ផ្តល់​សពុលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រោយ​បាតុករ​សម្រុក​ចូល​វិមាន​សភា រដ្ឋសភា​បន្ត​បញ្ជាក់​ជ័យជម្នះ​លោក Biden។ មេដឹកនាំ​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា​អំពាវនាវ​ឲ្យ​ដក​លោក Trump ចេញ​ពី​តំណែង។ រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លាចេញ​ពី​តំណែង ដោយសារ​អំពើ​ហិង្សា​នៅ​វិមាន​សភា​ដែល​បញ្ឆេះ​ឡើង​ដោយ​លោក Trump។ រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​ត្រៀម​ចេញ​បទ​ចោទ​ប្រកាន់​ប្រឆាំង​ពួក​កុបករ​វាយ​ប្រហារ​វិមាន​សភា។ ចិន​ថា សហរដ្ឋ​អាមេរិក​នឹង​ទទួល «ផលវិបាក​ធ្ងន់ធ្ងរ» បើ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ទៅ​កោះ​តៃវ៉ាន់។ ឆ្នាំថ្មី បទចោទ​ប្រកាន់​ថ្មី ខណៈ​បាតុករ​ថៃ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​រាជវង្ស។ គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​អាមេរិក ដោយសារ​ឈ្នះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​រដ្ឋចរចា និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ មករា ២០២១ - មករា 07, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំងប្រតិកម្មនឹងអំពើហិង្សាពេលរាប់សន្លឹកឆ្នោតនៅសភា និងលទ្ធផលឆ្នោតព្រឹទ្ធសភាក្នុងរដ្ឋ Georgia។ នៅក្នុងកម្មវិធី Hello VOA មានការពិភាក្សាអំពី«វិញ្ញាសាសម្រាប់អាស៊ានក្នុងល្បែងយុទ្ធសាស្ត្រមហាអំណាច»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សភាទាំងពីរថ្នាក់របស់សហរដ្ឋអាមេរិកប្រកាសជាផ្លូវការថាលោក Biden ឈ្នះការបោះ ឆ្នោត។ សភាសហរដ្ឋអាមេរិកបានបញ្ចប់ការរាប់សន្លឹកឆ្នោត និងបញ្ជាក់ពីជ័យជម្នះរបស់លោកJoe Bidenជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកនិងលោកស្រី Kamala Harris ជាអនុប្រធានាធិបតី។ លោក Biden ជំរុញលោក Trump ឲ្យថ្កោលទោសអំពើហិង្សានៅវិមានសភា។ មេដឹកនាំនានាលើពិភពលោកថ្កោលទោសកុបកម្មគាំទ្រលោក Trump នៅវិមានសភាសហរដ្ឋអាមេរិក។ គណបក្សប្រជាធិបតេយ្យឈ្នះការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ២ រូបនៅរដ្ឋ Georgia៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៦ មករា ២០២១ - មករា 06, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថៃ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​១០៥​នាក់​នៅ​ថៃ ឆ្លង​ជំងឺ​កូវីដ១៩ គិត​ត្រឹម​ល្ងាចថ្ងៃពុធនេះ។ សមាគម​រោងចក្រ​កាត់​ដេរ​ជំរុញ​សភា​អាមេរិក​ពន្លឿន​ការ​ផ្តល់​សុពល​ភាព​ប្រព័ន្ធ​អនុ​គ្រោះ ​GSP។ ខ្មែរ-អាមេរិកាំង​ខ្លះ​ថា ទោះ​ជំទាស់​ពេល​រាប់​សន្លឹកឆ្នោត លោក Trumpនឹង​មិនអាច​បន្ត​កាន់​តំណែង​ទេ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (podcast) របស់ VOA «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី២ មាន​ការ​ពិភាក្សា​អំពី «ការ​ទូត​សេដ្ឋកិច្ច»។ ចំណែក​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្ស​ប្រជាធិបតេយ្យ​នាំ​មុខ​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ២ រូប​នៅ​រដ្ឋ Georgia។ ក្រុម​អ្នក​គាំទ្រ​លោក Trump ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ដែល​សភា​ប្រកាស​ពី​ជ័យ​ជម្នះ​របស់​លោក Biden នៅ​ថ្ងៃ​ពុធ​នេះ។ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​មួយ​ចំនួន​និង​បុគ្គល​ម្នាក់​ ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដែក​ថែប​របស់​ប្រទេស​អ៊ីរ៉ង់។ មេដឹកនាំ​កូរ៉េ​ខាងជើង​ទទួល​ស្គាល់​ភាព​បរាជ័យ​ផ្នែក​សេដ្ឋកិច្ច។ ចិន​ថា ​ខ្លួន​នឹង​ឆ្លើយតប​ចំពោះ​ជំនួប​គ្រោង​ទុក​ផ្នែក​ការពារ​ជាតិ​រវាង​សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់ និងព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners