កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - ធ្នូ 26, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​និង​បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៥ ធ្នូ ២០២០ - ធ្នូ 25, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មានដូចជា បទសម្ភាសន៍VOA៖ សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​ថ្មី និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ស្តីអំពី «ការប្រែប្រួលអាកាសធាតុ»។ លោក ហ៊ុន ម៉ាណែត សន្សំ​ឥទ្ធិពល​ក្នុង​បក្ស​ជាមួយ​តំណែង​ថ្មី។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Bidenនឹង​ប្រឈម​មុខ​ជាមួយ​បញ្ហា​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ីប៉ាស៊ីហ្វិក។ ការផ្តើម​គំនិត​របស់​អង្គការ WHO និយាយ​ថា​ការ​ខ្វះ​ប្រាក់​បាន​រារាំង​ក្រុម​ប្រទេស​ក្រីក្រ​មិន​ឱ្យ​បាន​ទទួល​វ៉ាក់សាំង​និង​ការព្យាបាល។ អង្គការ​សហប្រជាជាតិ​កំពុង​រង់​ចាំ​លោក Biden ចូលរួមជាថ្មី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៤ ធ្នូ ២០២០ - ធ្នូ 24, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន ម៉ាណែត សន្សំឥទ្ធិពលក្នុងបក្សជាមួយតំណែងថ្មី។ ក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«បញ្ហាប្រឈមរបស់ពលករ ក្នុង គ្រាជំងឺរាតត្បាតនិងក្តីសង្ឃឹមនៅឆ្នាំ២០២១»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump បោះឆ្នោតវ៉េតូប្រឆាំងសេចក្តីព្រាងច្បាប់ថវិកាវិស័យការពារប្រទេស។ លោក Trump លើកលែងទោសលោក Manafort អតីតប្រធានយុទ្ធនាការឃោសនាបោះ ឆ្នោតនិងសហការីលោក Roger Stone។ ប្រទេសសិង្ហបូរី បញ្ជាក់ពីករណីវីរុសកូរ៉ូណាវិវត្តិថ្មីដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស។ វ៉ាក់សាំងបន្ថែមចំនួន១រយលានដូសពីក្រុមហ៊ុន Pfizer និង BioNTech នឹងត្រូវគេចែកចាយនៅក្នុងសហរដ្ឋអាមេរិក។ វ៉ាក់សំាងកូវីត១៩ដំបូងបានទៅដល់អាមេរិកឡាទីន។ ក្រសួងសេដ្ឋកិច្ច និងក្រសួងការបរទេសអាមេរិក ដាក់ទណ្ឌកម្មលើប្រទេសបេឡារុស។ ប្រទេសចិនចាប់ផ្ដើមការស៊ើបអង្កេតប្រឆាំងភាពផ្ដាច់មុខលើក្រុមហ៊ុន Alibaba។ ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសកេនយ៉ាធ្វើកូដកម្មទាមទារតំឡើងបា្រក់ខែ និងសម្រួលលក្ខខណ្ឌការងារ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ ធ្នូ ២០២០ - ធ្នូ 23, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរថៃថាស្រ្តីខ្មែរម្នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ ក្រោយឆ្លងដែនមិនស្របច្បាប់។ ប្រជានេសាទត្អូញត្អែរត្រីបឹងទន្លេសាបធ្លាក់ចុះ ខណៈរដូវត្រីប្រហុកមកដល់។ អ្នកច្រៀងចម្រៀងរ៉េបខ្មែរ២នាក់ នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសពួកគេពីបទ«ញុះញង់» រឿងនិពន្ធបទចម្រៀង ដែលក្រសួងវប្បធម៌យល់ថាមានអត្ថន័យរិះគន់។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump គំរាមកំហែងមិនចុះហត្ថលេខាលើកញ្ចប់ជំនួយកូវីដ១៩និងសេចក្តីព្រាងច្បាប់ផ្តល់ថវិកាដល់រដ្ឋាភិបាល។ លោកប្រធានាធិបតី Trump លើកលែងទោសមនុស្ស១៥នាក់ រួមទាំងសម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋផង។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon រងការរិះគន់ខ្លាំងចំពោះផែនការវ៉ាក់សាំង នៅពេលករណីនៃការឆ្លងកូវីដ១៩កើនឡើង។ សហភាពអឺរ៉ុបស្នើឲ្យប្រទេសសមាជិកដកបម្រាមការធ្វើដំណើរចេញចូលពីចក្រភពអង់គ្លេស។ ចំនួនប្រជាជនសហរដ្ឋអាមេរិក កើនឡើងតិចបំផុតក្នុងរយៈពេល១២០ឆ្នាំក្រោយនេះ។ លោក Bidenនឹងប្រឈមមុខជាមួយបញ្ហាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក។ ក្រុមអ្នកមានវ័យក្មេងដែលបានគាំទ្រលោក Sanders កំពុងរង់ចាំមើលថាពួកគេនឹងទទួលផលប្រយោជន៍អ្វីខ្លះបន្ទាប់ពីលោក Biden ឈ្នះឆ្នោត។ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្កោលទោសដល់ស្ថានភាពសិទ្ធិមនុស្សដែលកាន់តែដុនដាបនៅក្នុងប្រទេសបេឡារុស។ តុលាការបារាំងកាត់ទោសជន១៤នាក់ទាក់ទិននឹងការវាយប្រហារនៅការិយាល័យទស្សនាវដ្តី Charles Hebdo កាលពីឆ្នាំ២០១៥៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ ធ្នូ ២០២០ - ធ្នូ 22, 2020
    អង្គការ WHO ថាគ្មានសភ្តុតាងថាប្រភេទជំងឺកូវីដ១៩ដែលវិវត្តថ្មីកាចសាហាវឬធ្ងន់ធ្ងរជាង មុន ឡើយ។ អាជ្ញាធរថៃប្រាប់អ្នកដែលបានទៅផ្សារលក់គ្រឿងសមុទ្រនៅខេត្ត Samut Sakhon ឲ្យទៅធ្វើតេស្តរកជំងឺកូវីដ១៩ ស្របពេលករណីឆ្លងកើនឡើង។ លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានទទួលការចាក់វ៉ាក់សំាងកូវីដ១៩ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីច័ន្ទទី២១ ខែធ្នូ ដើម្បីបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកាំងថា ការចាក់វ៉ាក់សាំងនេះ គឺមានសុវត្ថិភាព។ សមាជិកសភាសហរដ្ឋអាមេរិកអនុម័តថវិកា ៩០០ ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩។ រដ្ឋមន្ត្រីក្រសួងយុត្តធម៌ដែលទើបលាលែងពីតំណែងកាន់ដាក់ខ្លួឲ្យឆ្លាយពីលោក Trump៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ ធ្នូ ២០២០ - ធ្នូ 21, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាបង្កើនវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ចំពេលមានការឆ្លងក្នុងសហគមន៍នៅប្រទេសថៃ។ លោក ស ខេង ថ្លែងថា អ្នកជំទាស់ទាញផលចំណេញពីហិង្សារបស់អាជ្ញាធរ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«ស្ថានភាពអ្នកស្រលាញ់ភេទដូចគ្នា»។ ព័ត៌មានអន្តរជាតិវិញមានដូចជាសមាជិកសភាសហរដ្ឋអាមេរិក ព្រមព្រៀងគ្នាលើកញ្ចប់ជំនួយវិបត្តិកូវីដ១៩ដែលមានទឹកប្រាក់៩រយពាន់លានដុល្លារ។ នាយករដ្ឋមន្ត្រីថៃជំរុញឲ្យរក្សាភាពស្ងប់ស្ងាត់ខណៈការផ្ទុះរាតរាត្បាតថ្មីនៃកូវីដ១៩ នាំឲ្យករណីឆ្លងកើនឡើងគំហុក។ ចក្រភពអង់គ្លេសធ្វើការប្រជុំគ្រាអាសន្ននៅថ្ងៃច័ន្ទនេះ ក្រោយមានការហាមការធ្វើដំណើរពីអង់គ្លេសដោយប្រទេសផ្សេងៗ។ លោក Trump ចង់ឲ្យតុលាការកំពូលអាមេរិកបដិសេធលទ្ធផលការបោះឆ្នោតនៅរដ្ឋ Pennsylvania។ តុលាការកំពូលក្រុងហុងកុងអនុញ្ញាតឲ្យប្រើច្បាប់គ្រាអាសន្នហាមឃាត់ការពាក់ម៉ាសពេលតវ៉ា។ សហរដ្ឋអាមេរិក ស្តីបន្ទោសពួកកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតនៅទីក្រុងបាដាដ។ អង្គការសុខភាពពិភពលោកលើកឡើងថា ការខ្វះប្រាក់បានរារាំងក្រុមប្រទេសក្រីក្រមិនឱ្យបានទទួលវ៉ាក់សាំងនិងការព្យាបាល៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ ធ្នូ ២០២០ - ធ្នូ 20, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ ខណៈ​មាន​ការ​ជំរុញ​ឲ្យ​បន្ត​បញ្ចូល​អ្នក​ក្រីក្រ​បន្ថែម​ទៀត។ អង្គការ​សុខភាព​ពិភពលោក​ថា ការ​ហាត់​កីឡា​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន ៥ លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ អឺរ៉ុប​ដៅ​លើ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ប្រើ​ច្បាប់ «Magnitsky»។ ២៥ ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង Dayton៖ ជា​ផែនការ​ស្វែងរក​សន្តិភាព មិនមែន​សម្រាប់​អនាគត​ទេ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ» របស់​វីអូអេ ដែល​សហការ​ជាមួយ​អង្គការ​វេទិកា​អនាគត (Future Forum) មាន​កិច្ចពិភាក្សា​អំពី៖ «ការ​ប្រែប្រួល​អាកាសធាតុ»៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ ធ្នូ ២០២០ - ធ្នូ 19, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាឆ្នាំ២០២០ កត់សម្គាល់ដោយទណ្ឌកម្មអន្តរជាតិនិងការបន្តយាយីអ្នករិះគន់រដ្ឋាភិបាល។ គម្រោងឃ្លាំមើលទន្លេមេគង្គគាំទ្រដោយអាមេរិកចាប់ផ្តើមជាផ្លូវការ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុអ្វីឥណ្ឌូណេស៊ីនឹងផ្លាស់ទីតាំងបញ្ជាការដ្ឋានកងទ័ពជើងទឹកទៅកោះតូចដាច់ស្រយាល។ ប្រទេសអូស្ត្រាលីប៉ះសម្តីជាមួយចិនជុំវិញការបង្ហោះរូបថតក្លែងក្លាយពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម។ ការបោះឆ្នោតអសកលនៅសូម៉ាលីត្រូវបានពន្យារពេលដោយសារការជាប់គាំងនយោបាយ។ អង្គការសហប្រជាជាតិថា ជំងឺកូវីដធ្វើឲ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុតកាន់តែលំបាក។ របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា ការបិទសកម្មភាពសង្គមមិនជួយទប់ស្កាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះទេ។ អង្គការសុខភាពពិភពលោកនិយាយថា សកម្មភាពខាងរាងកាយអាចសង្គ្រោះជីវិតមនុស្ស៥លាននាក់ក្នុងមួយឆ្នាំ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ ធ្នូ ២០២០ - ធ្នូ 18, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកប្រាប់កម្ពុជាឱ្យគោរពនិងទទួលសំឡេងប្រឆាំង។ ចក្រភពអង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុបសម្រេចមិនផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ របាយការណ៍លីកាដូបង្ហាញថា ៣ឆ្នាំក្រោយរំលាយបក្សប្រឆាំង សកម្មជនដែលមិនមែនជាអ្នកនយោបាយ រងគ្រោះកាន់តែខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden តែងតាំងមេបញ្ជាការជើងចាស់ក្នុងសង្គ្រាមអ៊ីរ៉ាក់និងអាហ្វហ្កានីស្ថានជារដ្ឋមន្ត្រីការពារប្រទេស។ ចិនបើកសវនាការសំណុំរឿងសកម្មជនសិទ្ធិមនុស្សជើងចាស់មួយរូបនៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ លោក Biden នឹងចេញបទបញ្ជានីតិប្រតិបត្តិដូចលោក Trump ដែរ។ ហ្វីលីពីនសម្លឹងទៅផ្លាស់ប្តូរជំហរ រឿងកិច្ចព្រមព្រៀងយោធាអាមេរិកដែលនឹងត្រូវលុបចោល។ សហរដ្ឋអាមេរិកនិងលោក Biden ព្រមានជាថ្មីអំពីការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រ។ គណៈកម្មការសហរដ្ឋអាមេរិក គាំទ្រវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទី២។ ចិនគ្រោងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជូនសាធារណជន។ ការអំពាវនាវរបស់អង្គការសហប្រជាជាតិឲ្យមានការឈប់បាញ់គ្នាក្នុងពិភពលោក ត្រូវបានគេមិនរវល់អើពើ។ ប្រធានអង្គការ IOM ថា ជនចំណាកស្រុកត្រូវតែដាក់បញ្ចូលនៅក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែរ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ ធ្នូ ២០២០ - ធ្នូ 17, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន សាទរជ័យជម្នះរបស់លោក បៃដិន ហើយប្តេជ្ញាធ្វើការជាមួយរដ្ឋបាលថ្មីរបស់អាមេរិក។ សាលាក្រុងស្នើជាថ្មីឲ្យក្រុមសិទ្ធិមនុស្សពន្យារការជួបជុំនៅទីលានប្រជាធិបតេយ្យ។ សិស្សមួយចំនួនបង្ហាញការអាក់អន់ចិត្ត ក្រោយក្រសួងអប់រំសម្រេចមិនមានការប្រឡងបាក់ឌុបនិងមិនកំណត់និទ្ទេស។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«ថ្នាំអង្គបដិបក្ខម៉ូណូក្លូណុល(Monoclonal)សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅក្រៅមន្ទីរពេទ្យ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកជំនាញសហរដ្ឋអាមេរិកនឹងប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះរឿងវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna។ សហរដ្ឋអាមេរិកចាត់ទុកប្រទេសស្វីសនិងវៀតណាមជាប្រទេសក្រឡុករូបិយវត្ថុ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron ធ្វើតេស្តឃើញឆ្លងជំងឺកូវីដ១៩។ ប្រទេសប៉ាគីស្ថានបានឲ្យដឹងថា ខ្លួនមាន «ក្ដីបារម្ភយ៉ាងខ្លាំង» អំពីការដាក់ទណ្ឌកម្ម «ជាឯកតោភាគី» របស់សហរដ្ឋអាមេរិកលើប្រទេសទួរគី និងបានសង្កត់ធ្ងន់អំពីតម្រូវការនៅក្នុងការដោះស្រាយបញ្ហាទាំងអស់តាមរយ:ការចរចា។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងស្វាគមន៍ក្រុមស៊ើបអង្កេតអន្តរជាតិអំពីជំងឺកូវីដ១៩ ដែលគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមករាខាងមុខនេះ។ រដ្ឋចំនួន ១០ នៅសហរដ្ឋអាមេរិកប្ដឹងក្រុមហ៊ុន Google ថាបាន «ប្រឆាំងការប្រកួតប្រជែង» ទាក់ទិននឹងការផ្សាយពាណិជ្ជកម្មតាមអនឡាញ។ មេដឹកនាំគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភាស.រ.អ.ទទួលស្គាល់ជ័យជំនះលោក Biden៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners