កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖​ ៦ ធ្នូ ២០២០ - ធ្នូ 06, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា កម្មវិធី​ទូរស័ព្ទ​ថ្មី​កំណត់​រក​សត្វ​មូស​តាម​សំឡេង​ហើរ។ មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​ចង់​បញ្ជូន​នាវា​ល្បាត​សមុទ្រ​របស់​ខ្លួន​ទៅ​កាន់​សមុទ្រ​ជិត​ប្រទេស​ចិន។ ពលរដ្ឋ​អូស្ត្រាលី​ត្រូវ​បាន​ព្រមាន​ពី​ទឹក​ជំនន់​និង​ខ្យល់​ព្យុះ​នៅ​ពេល​រដូវ​ក្តៅ​ចូល​មក​ដល់។ ក្រុម​អ្នក​គាំទ្រ​នៅ​ប្រទេស​អាហ្សង់ទីន​កាន់​ទុក្ខ​មរណភាព​របស់​កីឡាករ​បាល់ទាត់​ល្បីល្បាញ​លោក Diego Maradona។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅមុខ ឬ Envision Cambodia» មាន​កិច្ចពិភាក្សា​ភាគ​ទី​៤ ស្តី​អំពី «អត្តសញ្ញាណ​បុគ្គល និង​អត្តសញ្ញាណ​ជាតិ​កម្ពុជា»៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ ធ្នូ ២០២០ - ធ្នូ 05, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា ថ្នាក់ដឹកនាំបក្សប្រឆាំងប្រកាសវិលចូលស្រុកជាថ្មីនៅដើមឆ្នាំ២០២១ ទោះជាតុលាការកោះហៅ។ សហគមន៍ខ្មែររិះរកវិធីផ្សះផ្សាគ្នាក្រោយការបោះឆ្នោតប្រធានាធិបតីដ៏ជូរចត់។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden បានតែងតាំងជនជាតិអាមេរិកាំងដើមកំណើតគុយបាម្នាក់ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ។ ប្រធានអង្គការអូតង់ថា សម្ព័ន្ធមិត្តនឹងសាងសង់មជ្ឈមណ្ឌលអវកាសនៅមូលដ្ឋានទ័ពអាកាសនៅប្រទេសអាល្លឺម៉ង់។ អ្នកការពារសិទ្ធិមនុស្សថៃដ៏សកម្ម អ្នកស្រី «ណយ» តម្រង់រកជនមានអំណាច។ ជម្លោះក្នុងប្រទេសអេត្យូពីធ្វើឲ្យសហគមន៍អេត្យូពីក្រៅប្រទេសបែកបាក់គ្នា។ អង្គការនិងអ្នកសារព័ត៌មានបារម្ភថា ច្បាប់ថ្មីមួយរបស់បារាំងអាចនឹងរឹតត្បិតសេរីភាពរបស់ពួកគេ។
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ ធ្នូ ២០២០ - ធ្នូ 04, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា បងស្រីសកម្មជនថៃធ្វើពិធីសូត្រមន្តរំឭកខួប៦ខែនៃការបាត់ខ្លួនប្អូនប្រុសនៅរាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវកុំឲ្យមានការរិះគន់វិធានការគ្រប់គ្រងជំងឺកូវីដ១៩ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ ដំរីកាវ៉ានចាប់ផ្តើមជីវិតថ្មីនៅកម្ពុជា ជាមួយក្តីសង្ឃឹមថ្មីនៃសេរីភាព។ ព័ត៌មានអន្តរជាតិវិញមានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិថា ការធ្វើឲ្យប្រសើរឡើងវិញជាសាកលពីជំងឺកូវីដ១៩នឹងត្រូវចំណាយពេលរាប់ឆ្នាំ។ ក្រុមហ៊ុន IBM ព្រមានពីក្រុមចោរព័ត៌មានវិទ្យាឬហេកគ័រដាក់គោលដៅលើប្រតិបត្តិការផ្ដល់វ៉ាក់សំាងកូវីដ១៩។ លោក Biden ថាលោកនឹងចាក់វ៉ាក់សាំងកូវីដ១៩ ជាសាធារណ: និងរក្សាតំណែងលោក Fauci។ នាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិកព្រមានពីកិច្ចប្រឹងប្រែងរបស់ចិនដើម្បីត្រួតត្រាពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនព្រមានថា ទំនាក់ទំនងអាមេរិក -ចិនខ្លះខ្ទេចខ្ទាំ«មិនអាចកែខៃបាន»។ សមាជិកសភាអាមេរិកថ្កោលទោសចំពោះការកាត់ទោសសកម្មជនវ័យក្មេងហុងកុង។ លោក Biden ជ្រើសតាំងអ្នកការទូតស.រ.អ.ជើងចាស់លោកស្រី Linda Thomas-Greenfield ជាឯកអគ្គរដ្ឋទូតប្រចាំអ.ស.ប.។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយលើកសំណួរអំពីឥទ្ធិពលត្រួតត្រារបស់ចិន។ ចិនជំរុញឱ្យដាក់គោលគំនិតរបស់លោក Xi Jinpingទៅក្នុងកម្មវិធីសិក្សាមហាវិទ្យាល័យ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ ធ្នូ ២០២០ - ធ្នូ 03, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរបិទវិមានកាណាឌីយ៉ានិងធនាគារមួយ ខណៈករណីឆ្លងជំងឺកូវីដក្នុងសហគមន៍បន្តកើនឡើង។ រដ្ឋាភិបាលប្តេជ្ញាបន្តឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ បើស្ថានភាពជំងឺកូវីដមិនធូរស្បើយ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«តើតំបន់អាស៊ីអាគ្នេយ៍អាចរំពឹងអ្វីខ្លះពេលលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក»? ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោក។ ទីភ្នាក់ងារ CDC ព្រមានពី«ពេលលំបាកបំផុត»សម្រាប់សុខាភិបាលសាធារណ:អាមេរិក។ លោក Biden ជួបជាមួយកម្មករអាមេរិកនិងអ្នកជំនួញដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩។ អង្គការសហប្រជាជាតិអំពាវនាវដល់មនុស្សជាតិបញ្ឈប់«សង្គ្រាមប្រឆាំងធម្មជាតិ»និងឆ្ពោះទៅបំបាត់ឧស្ម័នកាបូន។ សេដ្ឋីខាងសារព័ត៌មានហុងកុងនិងជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលោក Jimmy Lai ត្រូវបានចាប់ខ្លួនជាថ្មី ហើយរងការចោទប្រកាន់ពីបទគៃបន្លំ។ តុលាការថានាយករដ្ឋមន្ត្រីថៃគ្មានកំហុស ប៉ុន្តែក្រុមបាតុករទាមទារឲ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌។ សេចក្តីព្រាងច្បាប់ថ្មីបង្ខំឲ្យក្រុមហ៊ុនចិនធ្វើតាមស្តង់ដារសវនកម្មអាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២ ធ្នូ ២០២០ - ធ្នូ 02, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្ស និងអាជ្ញាធរក្រុងភ្នំពេញខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងការប្រារព្ធទិវាសិទ្ធិមនុស្សខណៈផ្ទុះជំងឺកូវីដ១៩។ អ្នកតាមដានថា ការបរិច្ចាគម៉ាសនៅកម្ពុជាបង្ហាញកាយវិការមនុស្សធម៌ និងយុទ្ធសាស្រ្តកិច្ចការបរទេស។ សម្រាប់កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬEnvision Cambodia» មានកិច្ចពិភាក្សាភាគទី៤ដែលស្តីអំពី «អត្តសញ្ញាណបុគ្គល និងអត្តសញ្ញាណជាតិកម្ពុជា»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ប្តេជ្ញាធ្វើឲ្យសហរដ្ឋអាមេរិកងើបឡើងវិញ«សម្រាប់ពលរដ្ឋអាមេរិកាំងគ្រប់រូប»។ មជ្ឈមណ្ឌល CDC របស់អាមេរិក នឹងផ្ដល់វ៉ាក់សំាងជាអាទិភាពដល់បុគ្គលិកសុខាភិបាល និងអ្នកស្នាក់នៅមណ្ឌលចាស់ជរា។ អ៊ីរ៉ង់ប្រកាន់ជំហរតឹងរ៉ឹងក្រោយការស្លាប់របស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន។ សមាជិកសភាអាមេរិកជិតអស់ពេលអនុម័តកញ្ចប់ថវិកាវិបត្តិជំងឺកូវីដ១៩។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកថា គ្មានភស្តុតាងនៃការក្លែងបន្លំណាមួយដែលនឹងផ្លាស់ប្ដូរលទ្ធផលបោះឆ្នោតប្រធានាធិបតីឡើយ។ អង្គការHuman Rights Watch អំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធឲ្យប្រទេសអេមីរ៉េតអារ៉ាប់រួម៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ ធ្នូ ២០២០ - ធ្នូ 01, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា មនុស្ស៣នាក់ទៀតឆ្លងជំងឺកូវីដ១៩ ក្នុងករណីឆ្លងសហគមន៍ដំបូងនៅកម្ពុជា។ ថ្នាក់ដឹកនាំបក្សប្រឆាំង ប្រកាសវិលចូលស្រុកជាថ្មីនៅដើមឆ្នាំ២០២១ ទោះជាតុលាការកោះហៅ។ ករណីពុលស្រាសនៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់ស្លាប់។ សហគមន៍ខ្មែររិះរកវិធីផ្សះផ្សាគ្នាក្រោយការបោះឆ្នោតប្រធានាធិបតីដ៏ជូរចត់។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងណែនាំមន្ត្រីសេដ្ឋកិច្ចកំពូលៗជាសាធារណៈនៅថ្ងៃអង្គារនេះ។ អ្នកវិភាគអាមេរិកថា ចិនផ្ដល់វ៉ាក់សាំងកូវីដ១៩ ដល់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ អង្គការសហប្រជាជាតិអំពាវនាវរកថវិកា ៣៥ ពាន់លានដុល្លារសម្រាប់ជំនួយសាកលឆ្នាំ ២០២១។ អង្គការ Amnesty ថា Facebook និង Google ក្លាយជា «កន្លែងដែលគ្មានសិទ្ធិមនុស្ស»។ តុល្យភាពអំណាចនៅព្រឹទ្ធសភា នឹងកំណត់ដោយការបោះឆ្នោតអាសនៈព្រឹទ្ធសភា ២ នៅរដ្ឋ Georgia។ ការប្រែប្រួលអាកាសធាតុជាអាទិភាពមួយក្នុងបណ្តាអាទិភាពសំខាន់ៗរបស់លោក Joe Biden។ អ្នកជួលផ្ទះរាប់លាននាក់នៅសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការបណ្ដេញចេញ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ វិច្ឆិកា ២០២០ - វិច្ឆិកា 30, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលកំណត់ពេល១៥ថ្ងៃដើម្បីទប់ទល់ការឆ្លងជំងឺកូវីដ១៩ តាមសហគមន៍ជាលើកដំបូង។ ក្រោយរត់គេចពីការចាប់ផ្សឹក សកម្មជនសង្ឃស្វះស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេស។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ដំណើរការផ្ទេរអំណាចក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២០»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ជាលើកដំបូងនៅថ្ងៃច័ន្ទនេះ។ អ្នកជំនាញសុខាភិបាលអាមេរិកថា វ៉ាក់សាំងកូវីដ១៩ កំពុងត្រូវបានផលិត ប៉ុន្តែពលរដ្ឋត្រូវបន្តរក្សាការប្រុងប្រយ័ត្នកុំឲ្យឆ្លងជំងឺនេះ។ បាតុករថៃតវ៉ានៅទីស្នាក់ការកងយោធាជាន់ខ្ពស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ។ ការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin បញ្ជាក់ថាលោក Biden ឈ្នះលោក Trump។ ប្រទេសនូវែលសេឡង់ចោទប្រកាន់ភាគីចំនួន ១៣ នៅក្នុងការផ្ទុះភ្នំភ្លើងដែលបានឆក់យកជីវិតមនុស្សអស់ ២២ នាក់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៩ វិច្ឆិកា ២០២០ - វិច្ឆិកា 29, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន ការស្ទង់​មតិ​បង្ហាញ​ថា តុលាការ នគរបាល និង​រដ្ឋាភិបាល នៅតែពុករលួយ​ជាង​គេ​នៅ​កម្ពុជា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅ​ពេល​លោកBiden កាន់​តំណែង ទ្វីបអឺរ៉ុប​សង្ឃឹមថានឹង​មាន​ការ​សម្រប​សម្រួល​អំពីពន្ធដារ​លើ​ក្រុមហ៊ុន​ឌីជីថល​អាមេរិកាំង។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្ដីទី​របស់សហរដ្ឋអាមេរិក​និយាយ​ផ្ទុយ​គ្នាអំពី​សង្គ្រាម​សកលលោក​នៅ​ក្នុង​លិខិត​ទៅ​កាន់​ក្រុម​ទាហាន។ ឡាវ​ព្យាយាម​ឲ្យ​បាន​ឡើង​ឋានៈ​ផុត​ពីក្រុម​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត។ហេតុអ្វី​ចិន​ឃុំ​ខ្លួន​មហាសេដ្ឋី​ចិន និង​រឹបអូស​យក​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​រូប​នេះ? និង​ព័ត៌មាន​សំខាន់ៗ​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ វិច្ឆិកា ២០២០ - វិច្ឆិកា 28, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំងទទូចដល់លោក Trump និង លោក Biden ស្រុះស្រួលគ្នាពេលកូវីដ១៩កើនខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា ចិនជំរុញឱ្យដាក់គោលគំនិតរបស់លោក ស៊ី ជីនពីងទៅក្នុងកម្មវិធីសិក្សាមហាវិទ្យាល័យ។ ចក្រភពអង់គ្លេសប្រកាសបង្កើនការចំណាយវិស័យការពារប្រទេស។ កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» សហការជាមួយវេទិកាអនាគត Future Forum ស្តីអំពី «សក្តានុពលទីក្រុងភ្នំពេញនិងធនធានមនុស្សក្នុងការធ្វើការទូតសេដ្ឋកិច្ច»៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៧ វិច្ឆិកា ២០២០ - វិច្ឆិកា 27, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា ស៊ុយអែតប្រកាសបិទស្ថានទូតប្រចាំកម្ពុជានៅចុងឆ្នាំ២០២១ ខណៈបារម្ភអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ពលរដ្ឋខ្មែរអាមេរិកាំងទទូចដល់លោក Trump និង លោក Biden ឲ្យស្រុះស្រួលគ្នាពេលជំងឺកូវីដ១៩កើនខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកការពារសិទ្ធិមនុស្សថៃដ៏សកម្ម អ្នកស្រី«ណយ» តម្រង់រកជនមានអំណាច។ រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកស្តីទីនិយាយផ្ទុយគ្នានៅក្នុងលិខិតទៅកាន់ក្រុមទាហាន។ ទស្សនកិច្ចមន្ត្រីជាន់ខ្ពស់អាមេរិកាំងថ្មីៗនេះទៅតំបន់អាស៊ីត្រូវគេមើលឃើញថា ជាការបង្ហាញការប្តេជ្ញាដ៏តឹងរ៉ឹងនៃរដ្ឋបាលលោកត្រាំដល់គោលនយោបាយចិន។ ជញ្ជាំងព្រំដែនរបស់លោក Trump មានជោគវាសនាបែបណា?
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners