កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៦ វិច្ឆិកា ២០២០ - វិច្ឆិកា 16, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា អ្នក​តាមដាន​នយោបាយ៖​ បី​ឆ្នាំ​ក្រោយ​ត្រូវ​រំលាយ​ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ជា​បក្ស​ជំទាស់​ដ៏​សំខាន់​ជាង​គេនៅ​កម្ពុជា។ តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​អតីត​សកម្មជន​បក្ស​ប្រឆាំងជិត ​៧០​ នាក់​បន្ថែម​ទៀត។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «យុវជន និង​ការ​កសាង​សន្តិភាព»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ថា លោក Biden «បាន​ឈ្នះ [ការ​បោះឆ្នោត] ដោយសារ​តែការ​បោះឆ្នោត​មាន​ការ​លួច​បន្លំ»។ មន្ត្រី​សុខាភិបាល​អាមេរិក​ថា លោក Trump មិន​សហការ​ជាមួយ​ក្រុម​អន្តរកាល​លោក Biden អំពី​ព័ត៌មាន​ជំងឺ​កូវីដ១៩។ ប្រទេស​ចំនួន ១៥ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង RCEP។ យុទ្ធនាការ​របស់​លោក Trump បោះបង់​ចោល​ផ្នែក​ខ្លះ​នៃ​បណ្តឹង​របស់​ខ្លួន​ក្នុង​រដ្ឋ Pennsylvania។ អាជ្ញាធរ​ថៃ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​គ្មាន​ដីធ្លី​អាច​រស់នៅ​ក្នុង​តំបន់​ព្រៃ​កោងកាង បើ​ពួកគេ​ជួយ​ការពារ​តំបន់​នោះ។ អ្នកវិភាគ​តំបន់​មជ្ឈឹម​បូព៌ា​ព្យាករណ៍​ថា លោក Biden បន្ត​គោលនយោបាយ​របស់​លោក Trump៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៥ វិច្ឆិកា ២០២០ - វិច្ឆិកា 15, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្ពុជាវាយកម្ទេចអគារថែទាំនាវានៅផែយោធារាម សង់ដោយអាមេរិក។ កម្ពុជាមិនទាន់អបអរសាទរលោក បៃដិន ខណៈអ្នកឃ្លាំមើលថាកម្ពុជារង់ចាំមើលជំហានរបស់ចិន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បន្ទាប់ពីការបោះឆ្នោតដ៏ប្រេះឆា តើអាមេរិកនឹងបោះជំហានទៅមុខតាមវិធីណា? អង្គការសហប្រជាជាតិលើកឡើងថា ប្រទេសក្រីក្រជាកន្លែងបោះចោលរថយន្តដែលប្រើរួច។ ប្រទេសនិងអង្គការផ្តល់ជំនួយរៃអង្គាសថវិកាបានជិត ៦០០ លានដុល្លារសម្រាប់ជួយជាតិសាសន៍រ៉ូហ៊ីងយ៉ា។ អង្គភាពប៉ូលិសពិសេសប្រឆាំងនឹងការឆក់ប្លន់នៃប្រទេសនីហ្សេរីយ៉ាត្រូវបានលុបចោល បន្ទាប់ពីមានការតវ៉ា។ ប្រទេសហ្គាណាសង់ជញ្ជាំងច្រាំងថ្មការពារចម្រោះទឹក តាមបណ្តោយឆ្នេរសមុទ្ររបស់ខ្លួន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ វិច្ឆិកា ២០២០ - វិច្ឆិកា 14, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកគូររូបឌីជីថល Visual Effects ដែលឈ្នះពានរង្វាន់ Emmy ទាញភាពច្នៃប្រឌិតពីដើមកំណើតជាខ្មែរ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៧ មានការពិភាក្សាអំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងសុខភាពបន្តពូជ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តៃវ៉ាន់សង្ឃឹមអាចកែប្រែការសម្រេចរបស់សហរដ្ឋអាមេរិករឿងដាក់បញ្ចូលទិន្នផលនេសាទរបស់ខ្លួនទៅក្នុងបញ្ជីការងារដោយបង្ខំ។ ពលរដ្ឋអាល្លឺម៉ង់រំពឹងថា នឹងមានការផ្លាស់ប្តូរធំៗក្រោយការបោះឆ្នោតសហរដ្ឋអាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៣ វិច្ឆិកា ២០២០ - វិច្ឆិកា 13, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អតីតតំណាងរាស្រ្ត​បក្ស​ប្រឆាំង​សុំ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ក្រោយមន្ទីរ​ពេទ្យ​របស់​ខ្លួន​ត្រូវ​បាន​បិទ។ មន្ត្រី​ហុងគ្រី​អះអាង​ថា​មិនប្រាកដ​ថា​រដ្ឋមន្ត្រី​ការ​បរទេស​ជាអ្នក​ចម្លង​ជំងឺ​កូវីដ១៩នៅ​កម្ពុជា​នោះ​ទេ។ ខ្សែភាពយន្តឯកសារ «The Donut King» អំពីជនភៀសខ្លួនខ្មែរដែលធ្វើនំដូណាត់ ចាប់ផ្តើមដាក់បញ្ចាំង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមសន្តិសុខថា គ្មានប្រព័ន្ធបោះឆ្នោតដែលបានលុប​ឬសន្លឹកឆ្នោតដែលបាត់នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកទេ។ ចិនអបអរសាទរលោក បៃដិន និងលោកស្រី ហារីស ដែលបានឈ្នះឆ្នោតកាន់តំណែងក្នុងសេតវិមាន។ លោកប្រធានាធិបតី ត្រាំ នៅស្ងៀមស្ងាត់អស់មួយសប្តាហ៍លើកលែងតែសារតាមសារ Twitter។ គណបក្សរបស់លោកស្រី អោង សាន​ស៊ូជី សន្យាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ក្រោយជ័យជម្នះក្នុងការបោះឆ្នោត។ រដ្ឋបាលលោក បៃដិន នឹងជួបការប្រឈមជាប្រវត្តិសាស្ត្រ។ ពលរដ្ឋអាល្លឺម៉ង់រំពឹងថា នឹងមានការផ្លាស់ប្តូរធំៗក្រោយការបោះឆ្នោតសហរដ្ឋអាមេរិក។ លោក បៃដិន ព្យាយាមបង្រួបបង្រួមសហរដ្ឋអាមេរិក បន្ទាប់ពីឈ្នះការបោះឆ្នោត។ ជាតិសាសន៍អ៊ុយហ្គ័រថា ចិនបានបញ្ជាក់ពីការស្លាប់និងពិរុទ្ធភាពរបស់សាច់ញាតិពួកគេដែលបាត់ខ្លួនអស់ច្រើនឆ្នាំ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១២ វិច្ឆិកា ២០២០ - វិច្ឆិកា 12, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នក​តវ៉ា​៥​នាក់​នៅ​ខេត្ត​កោះ​កុង ត្រូវ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ពាក់ព័ន្ធ​ជម្លោះ​ដី​ធ្លី។ លោក ហ៊ុន សែន ថា​គ្មាន​ការ​បិ​ទ​ប្រទេស​ដូច​ពាក្យ​ចចាម​អារ៉ាម ដោយ​សារ​ជំងឺ​កូវីដ​១៩​នោះ​ទេ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី​«ការ​ចាត់ចែងថវិកា​ជាតិ​ឆ្នាំ២០២១​ដោយតម្លាភាព​និង​ផ្តោត​លើ​ប្រជា​ពលរដ្ឋ​ ក្នុងគ្រា​កូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ជួបជាមួយទីប្រឹក្សានៃក្រុមកិច្ចការផ្ទេរអំណាចរបស់លោក។ រដ្ឋ Georgia នៃសហរដ្ឋអាមេរិក បានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។ គណបក្សសាធារណរដ្ឋទទួលបានអាសនៈព្រឹទ្ធសភាពាក់កណ្ដាល ដោយនៅចាំការប្រកួតអាសនៈព្រឹទ្ធសភា២ទៀត។ លោក Trump និងលោក Biden ប្រារព្ធទិវាអតីតយុទ្ធជន ក្នុងពិធីដាច់ដោយឡែកពីគ្នា។ សមាជិកសភាបក្សប្រឆាំងនៅហុងកុង ១៥ នាក់ បានលាចេញពីតំណែង បន្ទាប់ពីសហការី ៤ នាក់ត្រូវបានបណ្តេញចេញពីតំណែង និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១១ វិច្ឆិកា ២០២០ - វិច្ឆិកា 11, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា តុលាការលើកពេលកាត់ក្តីអតីតថ្នាក់ដឹកនាំបក្សប្រឆាំង តាមការស្នើសុំរបស់មេធាវី។ អ្នកកាសែតខ្មែរម្នាក់ទៀត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ក្រោយរិះគន់លោក ហ៊ុន សែន។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៧ មានការពិភាក្សាអំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងសុខភាពបន្តពូជ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ថា វាជា «ភាពអាម៉ាស់» ដែលលោក Trump មិនសុខចិត្តចុះចាញ់ការបោះឆ្នោត។ លោក Pompeo ព្យាករណ៍ថា លោកប្រធានាធិបតី Trump នឹងកាន់តំណែងនៅអាណត្តិទី ២ ជាបន្ត។ តុលាការកំពូលសហរដ្ឋអាមេរិកហាក់ត្រៀមរួចរាល់ដើម្បីរក្សាទុកច្បាប់សុខភាព Obamacare។ សហរដ្ឋអាមេរិកមានការឆ្លងជំងឺកូវីដ ១៩ ចំនួន ១ លានករណីក្នុងពេល ១០ ថ្ងៃដំបូងនៃខែវិច្ឆិកានេះ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ វិច្ឆិកា ២០២០ - វិច្ឆិកា 10, 2020
    ព័ត៌មាន​សំខាន់ៗមានដូចជា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រំពឹង​ថា​លោក​ ត្រាំ​ នឹង​ផ្ទេរ​អំណាច​ទៅ​លោក​ ចូ បៃដិន​ តាម​ច្បាប់។ ម្ចាស់​សាលា​រៀន​ និង​អ្នក​រក​ស៊ី​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ខាត​បង់​ជា​ថ្មី ខណៈ​ការឆ្លងជំងឺ​កូវីដ​១៩​ ងើប​ឡើង​វិញ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ព្រមាន​ថា មនុស្ស​ប្រហែល ២ សែន​នាក់​ទៀត​អាច​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក។ យុទ្ធនាការឃោសនារបស់​លោក Trump ប្តឹង​រារាំង​រដ្ឋ Pennsylvania មិន​ឲ្យ​ប្រកាស​ថា លោក Biden ឈ្នះ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​នោះ។ ទីភ្នាក់ងារ​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ផ្ទេរ​តំណែង​ប្រធានាធិបតីអាមេរិក មិន​ទាន់​ទទួល​ស្គាល់​ថា លោក Biden ឈ្នះ​ការ​បោះឆ្នោត។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​ក្នុងដំណើរការ​បោះឆ្នោត។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ចិន ៤ នាក់​ចំពោះ​ការ​បង្ក្រាប​នៅ​ក្នុង​ទីក្រុង​ហុងកុង។ បន្ទាប់​ពី​ការបោះឆ្នោត​ដ៏​ប្រេះឆា តើ​អាមេរិក​នឹង​បោះជំហាន​ទៅ​មុខ​តាម​វិធី​ណា? អង្គការ​សហប្រជាជាតិ​៖ ទីក្រុង​ដែល​ធន់​គឺ​ជា​គន្លឹះ​នៃ​ការ​រើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖​ ៩ វិច្ឆិកា​២០២០ - វិច្ឆិកា 09, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មានដូចជា ពលរដ្ឋ​មួយ​ចំនួន​នៅ​ភ្នំពេញ​បង្ហាញ​ក្តី​សង្ឃឹម ក្រោយ​លោក ចូ បៃដិន ត្រូវ​បាន​ព្យាករណ៍​ថា ឈ្នះ​ការ​បោះឆ្នោត។ កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​បន្ត​ព្រួយបារម្ភ​ពី​ការ​ធ្វើ​ស្រែ ខណៈ​ទឹក​ជំនន់​បំផ្លាញ​ស្រូវ​ ហើយ​ជីវិត​ប្រឈម​នឹង​បំណុល។ រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ផ្អាកដំណើរការ​សាលា​រៀន និង​កន្លែង​ប្រមូល​ផ្តុំជា​ថ្មី ក្រោយ​បារម្ភការ​រាតត្បាត​ជំងឺ​កូវីដ១៩។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «បញ្ហា ប្រឈម និង ឱកាស​នៃ​អន្តរជាតូបនីយកម្ម​តំបន់​មេគង្គ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ចាត់​វិធានការ​មិន​បង្អង់​យូរ​សម្រាប់​ដំណើរការ​អន្តរកាល​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក George W. Bush អបអរសាទរ​លោកJoe Biden។ មេដឹកនាំ​នានា​បន្ថែម​ទៀត​លើ​ពិភពលោក​អបអរសាទរ​លោក Joe Biden។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​អាច​កើន​ដល់​ជាង ១០ លាន​ករណី​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ គណបក្ស​របស់​លោកស្រី Aung San Suu Kyi មាន​ទំនុក​ចិត្ត​នៅ​ពេល​ការ​រាប់​សន្លឹក​ឆ្នោត​ក្រៅ​ផ្លូវការ​បង្ហាញ​ថា​បាន​នាំមុខ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ វិច្ឆិកា ២០២០ - វិច្ឆិកា 08, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលសង្ឃឹមថាលោក បៃដិន នឹងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យកម្ពុជាបើឈ្នះឆ្នោតផ្លូវការ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី៧ នេះ មានការពិភាក្សាអំពី សមភាពយេនឌ័រ និងសុខភាពបន្តពូជ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើអ្វីដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការបែកបាក់គ្នា? លោក Biden សន្យាបង្រួបបង្រួមជាតិនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ។ ប្រធានាធិបតីជាប់ឆ្នោតលោក Biden នឹងប្រឈមបញ្ហាជាប្រវត្តិសាស្ត្រមួយចំនួន។ មេដឹកនាំនានាលើពិភពលោកផ្ញើសារអបអរសាទរលោក Biden។ កូរ៉េខាងត្បូងអបអរសាទរលោក Joe Biden។ អាហ្វហ្គានីស្ថាន និងសហដ្ឋអាមេរិកថ្កោលទោសការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស ២ នាក់នៅអាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ វិច្ឆិកា ២០២០ - វិច្ឆិកា 07, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំង មិនភ្ញាក់ផ្អើលនឹងការប្តឹងរបស់លោក ត្រាំ ក្រោយការបោះឆ្នោត។ រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតហ្វេសប៊ុក ទទួលបណ្តឹងរបស់ពលរដ្ឋ។ បេក្ខជនខ្មែរអាមេរិក នាំមុខក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុង Long Beach។ តារាសម្តែងខ្មែរកាណាដា Ellen Wong មើលឃើញខ្លួនឯងនៅក្នុងតួអង្គ «កូនជនភៀសខ្លួន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ស្ថានភាពសិទ្ធិមនុស្សរបស់ទាំងប្រទេសតូចតាចនិងប្រទេសមហាអំណាច នឹងស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ ប្រទេសស៊ីមបាវ៉េសង្ឃឹមថាវិធីសាស្ត្រកសិកម្មនឹងបញ្ចប់បញ្ហាកង្វះស្បៀងអាហារ៕
    59 min

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners