កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៧ តុលា ​២០២០ - តុលា 27, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អតីត​អ្នក​ការ​ទូត​សិង្ហបុរី៖ អាស៊ាន​គួរ​ពិចារណា​ដក​កម្ពុជា​និង​លាវ​ចេញ។ តុលាការ​កំពូល សម្រេច​ឲ្យ​បន្ត​ស៊ើបអង្កេត​លើ​អតីត​អ្នកកាសែត​អាស៊ី​សេរី​ក្នុង​ករណី​ចារកម្ម។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បោះឆ្នោត​អនុម័ត​ឲ្យ​អ្នកស្រី Barrett ធ្វើជា​ចៅក្រម​តុលាការ​កំពូល​តាម​ការ​ស្នើ​របស់​លោក Trump។ លោក Trump ច្រានចោល​ការ​អះអាង​របស់​លោក Biden ដែល​ថា លោក​បាន «ចុះចាញ់» ក្នុង​សង្គ្រាម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។ នៅ​ថ្ងៃ​អង្គារ​នេះ លោក Biden នឹង​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Georgia រី​ឯ​លោក Trump នឹង​ទៅ​រដ្ឋ Wisconsin។ វៀតណាម​ត្រៀម​ជម្លៀស​មនុស្ស ១ លាន ៣ សែន​នាក់ នៅ​ពេល​ដែល​ព្យុះ​ទីហ្វុង Molave ជិត​មក​ដល់។ សហរដ្ឋ​អាមេរិក​ផ្ដោត​លើ «ការ​គំរាមកំហែង» ពី​ប្រទេស​ចិន នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ឥណ្ឌា។ អ្នក​ជំនាញ​ថា វិធី​ការពារ​ជំងឺ​កូវីដ១៩ នៅតែ​ចាំបាច់ ទោះ​ពេល​មាន​វ៉ាក់សាំង​ក៏ដោយ។ នាយក​អង្គការWHO ព្រមាន​ប្រឆាំង​នឹង​ការ​យក​ជំងឺ​កូវីដ១៩ ធ្វើ​នយោបាយ។ ក្រសួង​ការពារ​ប្រទេស​អាមេរិក​ថា ក្រសួង​ការបរទេស​អាមេរិក​យល់ព្រម​លើ​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៦ តុលា ២០២០ - តុលា 26, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ឲ្យ​អ្នក​រិះគន់​បង្ហាញ​ភស្តុតាង​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​រឿង​ «វត្តមាន​កង​ទ័ព»។ តុលាការ​ចោទ​ប្រកាន់​មនុស្ស​៣​នាក់ ពី​បទ​ញុះញង់ ក្រោយ​ការ​តវ៉ាមុខ​ស្ថានទូត​ចិន។ នៅ​ក្នុង​កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «ដំណើរ​២៩​ឆ្នាំ​ពី​សង្គ្រាម​ស៊ីវិល​មក​ ការ​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​ក្រោយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេតវិមាន​ថា សហរដ្ឋ​អាមេរិក «នឹង​មិន​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩» នោះ​ទេ។ លោក Trump និង​លោក Biden ស្វះស្វែង​កៀរគរ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ដែល​មិន​ទាន់​សម្រេច​ចិត្ត។ ដោយមានការគាំទ្រតិច​ជាង​លោក Biden លោក Trump យក​ចិត្ត​មនុស្សចាស់។ នាយករដ្ឋមន្ត្រី​ថៃ​ថា «ការ​តវ៉ា​ខុសច្បាប់» ត្រូវ​តែ​បង្ក្រាប។ ទ្វីប​អឺរ៉ុប​ប្រឈម​នឹង​រលក​ថ្មី​នៃ​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៥ តុលា ២០២០ - តុលា 25, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មុខវិជ្ជា​សុខភាព​ផ្លូវចិត្ត សុខភាព​ផ្លូវភេទ នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ចាប់​ពី​ឆ្នាំ​២០២២។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ៦ មាន​ការ​ពិភាក្សា​អំពី «អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ស្ទង់​មតិ​បង្ហាញ​ថា មនុស្ស​ជា​ច្រើន​នៅ​អឺរ៉ុប​ខាង​លិច សង្ឃឹម​ថា​លោក Biden នឹង​ឈ្នះ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ ជនជាតិដើម​អូស្ត្រាលី​រៀបរាប់​ប្រាប់​ដល់​គណៈកម្មាធិការ​ស៊ើប​អង្កេត​សភា​អំពី​ការ​បំផ្លាញ​ល្អាងថ្ម​ពិសិដ្ឋ​របស់​ពួកគេ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៤ តុលា ២០២០ - តុលា 24, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ទឹក​ជំនន់​ធ្វើ​ឲ្យ​កសិករ​កម្ពុជា​រាប់ម៉ឺន​គ្រួសារ​ធ្វើ​ស្រែ​ខាត​បង់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០២០ នេះ​អាច​មិន​ដូច​ការ​បោះឆ្នោត​ឯ​ទៀតៗ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។ ការ​ស្ទង់​មតិ​បង្ហាញ​ថា មនុស្ស​ជា​ច្រើន​នៅ​អឺរ៉ុប​ខាង​លិច សង្ឃឹម​ថា​លោក Biden នឹង​ឈ្នះ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ នាយក​ទីភ្នាក់ងារ​ចារកម្ម​អង់គ្លេស​និយាយ​ថា ចិន​ជា​ការ​គំរាម​កំហែង​ធំបំផុត​ក្នុង​រយៈពេល​វែង​សម្រាប់​ប្រទេស​អង់គ្លេស។ មួយ​ឆ្នាំ​ក្រោយ​មក គ្រួសារ​ជន​រងគ្រោះ​ស្លាប់​ក្នុង​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់​នៅ​អង់គ្លេសថា៖ «ខ្ញុំ​មិន​បន្ទោស​នរណា​ម្នាក់​ទេ»៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ តុលា ២០២០ - តុលា 23, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​បំបែក​ក្រុម​បាតុករ​នៅមុន​ស្ថានទូត​ចិន ខណៈ​សមាជិក​បក្ស​ប្រឆាំង​២​នាក់ ត្រូវ​ឃាត់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ។ អ្នក​តាម​ដាន​ថា ២៩ ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស កម្ពុជា​ប្រឈម​ការ​ប្រេះឆា​នយោបាយ និង​ការ​រំលោភ​សិទ្ធិមនុស្ស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden នឹង​ប្រឈម​មុខ​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ចុងក្រោយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ថា អ៊ីរ៉ង់​និង​រុស្ស៊ី​ចាប់ផ្តើម​វាយ​ប្រហារ​ថ្មី​លើ​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក។ នាយក​រដ្ឋមន្ត្រី​ថៃ​លុបចោល​បទ​បញ្ជា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ទោះជា​ការ​តវ៉ា​នៅ​បន្ត​ធ្វើ​ក៏ដោយ។ លោក Pompeo នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​អាស៊ី​ខាង​ត្បូង ស្រប​ពេល​ដែល​ភាព​តានតឹង​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង។ នាយក​ទីភ្នាក់ងារ​ចារកម្ម​អង់គ្លេស​និយាយ​ថា ចិន​ជា​ការ​គំរាម​កំហែង​ធំបំផុត​ក្នុង​រយៈពេល​វែង​សម្រាប់​ប្រទេស​អង់គ្លេស។ ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០២០ នេះ​អាច​មិន​ដូច​ការ​បោះឆ្នោត​ឯ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។ មូលហេតុ​ដែល​នាំឲ្យ​ការ​ស្ទង់​មតិ​អ្នក​បោះឆ្នោត​ឆ្នាំ ២០២០ អាច​ត្រឹមត្រូវ​ជាង​ការ​ស្ទង់មតិ​ឆ្នាំ ២០១៦៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ តុលា ២០២០ - តុលា 22, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អង្គការ ​Human Rights​ Watch​ ថា ឧត្តមសេនីយ៍កម្ពុជា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​ទិញ​សញ្ជាតិ​ស៊ីប។ អតីត​អ្នក​កាសែត​អាស៊ី​សេរី​សុំ​ឲ្យ​តុលាការ​កំពូល​បញ្ឈប់​កិច្ច​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​ចារកម្ម។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ​មាន​ការ​ពិភាក្សា​អំពី «គណបក្ស​សង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​ជុំវិញ​ពិភព​លោក​ប្រឆាំង​នឹង​ចិន​នៅ​ខួប​សន្តិភាព​ទីក្រុង​ប៉ារីស»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden នឹង​ប្រឈម​មុខ​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ចុងក្រោយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោកBiden រៃ​អង្គាស​ថវិកា​បាន​ច្រើន​ជាង​លោក Trump នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ថា អ៊ីរ៉ង់​និង​រុស្ស៊ី​ចាប់ផ្តើម​វាយ​ប្រហារ​ថ្មី​លើ​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក។ នាយក​រដ្ឋមន្ត្រី​ថៃ​លុបចោល​បទ​បញ្ជា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ទោះជា​ការ​តវ៉ា​នៅ​បន្ត​ធ្វើ​ក៏ដោយ។ លោក Pompeo នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​អាស៊ី​ខាង​ត្បូង ស្រប​ពេល​ដែល​ភាព​តានតឹង​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ តុលា ២០២០ - តុលា 21, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ទឹក​ជំនន់​ធ្វើ​ឲ្យ​កសិករ​កម្ពុជា​រាប់ម៉ឺន​គ្រួសារ​ធ្វើ​ស្រែ​ខាត​បង់។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅមុខ ឬ Envision Cambodia» ភាគទី ៦ មាន​ការ​ពិភាក្សា​អំពី​អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ផែន​ការ​ចាប់​ពង្រត់​អភិបាល​រដ្ឋ Michigan បង្ក​ការ​ភ័យខ្លាច​ថា​អាច​មាន​អំពើ​ហិង្សា​ ក្នុង​ពេល​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ លោក Trump ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋ Pennsylvania រី​ឯ​លោក Biden មិន​បាន​ធ្វើ​យុទ្ធនាការ​ណា​មួយ​ទេ កាល​ពី​ថ្ងៃ​អង្គារ។ រដ្ឋសភា​ថៃ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​បើក​សម័យ​ប្រជុំ​ពិភាក្សា​រឿង​បាតុកម្ម​កំពុង​បន្ត។ ក្រសួង​យុត្តិធម៌​អាមេរិក និង​រដ្ឋ​ចំនួន ១១ ប្ដឹង​ក្រុមហ៊ុន Google។ ប្រធាន​រដ្ឋសភា​អាមេរិក​ថា ការ​ចរចា​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩ កាល​ពី​ថ្ងៃ​អង្គារ មាន​ភាព​ប្រសើរ​ទៅ​មុខ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ តុលា ២០២០ - តុលា 20, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​គាំទ្រ​លោក កឹម សុខា ២នាក់ ត្រូវ​ចោទ​ប្រកាន់​ថា​«ប្រមាថ​ព្រះ​មហាក្សត្រ»។ តុលាការ​ច្រាន​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ និង​បណ្តឹង​ទាស់​របស់​សកម្មជន​សិទ្ធិ​មនុស្ស។ ខ្មែរ​អាមេរិកាំង​ថា បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់ នឹង​ត្រូវ​បន្តឹង បើ​លោក Trump ជាប់​ឆ្នោត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ១៥ ថ្ងៃ​មុន​ការ​បោះឆ្នោត ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Suga ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ សម្រាប់​ការ​ពិភាក្សា​ទ្វេភាគី។ សហរដ្ឋ​អាមេរិក​ចោទ​យោធា​រុស្ស៊ី​៦​នាក់ ​ថា​បាន​វាយ​ប្រហារ​ជា​សាកល​តាម​អ៊ីនធឺណិត។ លោក Biden និង​លោក Trump ចូលរួម​ក្នុង​វេទិកា​សាធារណៈ​ប្រជែង​គ្នា និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ តុលា ២០២០ - តុលា 19, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​យុត្តិធម៌​ថា​ មិន​មាន​ «ភាព​មិន​ប្រក្រតី» ក្នុង​ការ​ពន្លឿន​សំណុំ​រឿង​កកស្ទះ​ជិត ២ម៉ឺន​៨ពាន់​នោះ​ទេ។ មុខវិជ្ជា​សុខភាព​ផ្លូវចិត្ត សុខភាព​ផ្លូវភេទ នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ចាប់​ពី​ឆ្នាំ​២០២២។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​អំពី «ស្ត្រី​វ័យ​ក្មេង និង​អាហារូបករណ៍​ SHE CAN»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​រើប​ឡើង​វិញ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ប៉ះពាល់​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង។ លោក Trump និង​លោក Biden ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​តាម​បណ្ដា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។ បាតុករ​ថៃ​រាប់​ពាន់​នាក់​ នៅ​បន្ត​តវ៉ា​ប្រឆាំង​នឹង​លោក Prayuth ទោះ​មាន​បម្រាម​ហាម​ការ​ជួបជុំ​លើស​ពី ៤ នាក់​ក៏​ដោយ។ អាមេនី និង​អាស៊ែបៃហ្សង់ ចោទ​គ្នា​ទៅវិញ​ទៅមក​ថា​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ផ្អាក​ការ​វាយ​ប្រយុទ្ធ​គ្នា។ លោកស្រី Pelosi ថា កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ សម្រេច​បាន​ឬ​មិន​បាន​អាស្រ័យ​លើ​រដ្ឋបាល​លោក Trump។ ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៥ នាក់​នៅ​អាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ តុលា ២០២០ - តុលា 18, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្សកម្ពុជាថាសេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មានប៉ះពាល់សេរីភាពបញ្ចេញមតិនិងឯកជនភាព។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុអ្វីបានជាហ្វេសប៊ុកបានបិទ១៥៥គណនីដែលមានគោលដៅលើហ្វីលីពីនភ្លាមៗ។ ការបោះពុម្ពនិងលក់សៀវភៅនៅហុងកុង ស្ថិតក្រោមគំនាបនៃច្បាប់សន្តិសុខជាតិថ្មី។ ចិនជំនួសការដាក់សម្ពាធដោយការចរចាសន្តិភាពជាមួយឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងជម្លោះដែនទឹក។ មូលហេតុដែលវៀតណាមស្នើឲ្យប្រទេសអាស៊ីដទៃជួយកម្ចាត់ព័ត៌មានក្លែងក្លាយ។ មន្ត្រីជាន់ខ្ពស់អង្គការ IMF និយាយថា សេដ្ឋកិច្ចសាកលលោកមានភាពល្អប្រសើរជាងនៅក្នុងខែមិថុនា។ វត្តមាននាវានេសាទត្រីចិន ៣០០គ្រឿងនៅក្នុងសមុទ្រអាមេរិកខាងត្បូង នាំឲ្យមានកង្វល់សន្តិសុខម្ហូបអាហារ៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners