កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៧ តុលា ២០២០ - តុលា 07, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហរដ្ឋអាមេរិក​ខកចិត្ត​ចំពោះ​ការ​វាយ​ចោល​អគារ​នៅ​រាម ​ខណៈ​លោក​ ហ៊ុន សែន​ ថា​ កំពង់ផែ​យោធា​មិនមែន​សម្រាប់​តែ​ប្រទេស​ចិន​នោះ​ទេ។ ការ​ទន្ទ្រាន​ដី​រដ្ឋ​ដ៏​ចម្រូង​ចម្រាស​នៅ​មណ្ឌល​គិរី ពាក់ព័ន្ធ​តាំង​ពី​មេឃុំ​ដល់​សមាជិក​ព្រឹទ្ធសភា​។ កម្មករ​ប្រមូល​សំរាមនៅ​ភ្នំពេញ​សម្រេច​ចូល​ធ្វើ​ការ​វិញ ​ក្រោយ​មាន​ដំណោះស្រាយ។ កម្មវិធី​ Podcast កម្ពុជា​សម្លឹង​ទៅ​មុខ មាន​កិច្ចពិភាក្សា​អំពី «សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​តំបន់ និង​សកលលោក»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump គ្រោង​នឹង​ចូល​រួម​ការ​ជជែក​ដេញ​ដោល​លើកទី២ ជា​មួយ​លោក​ Biden ពេល​លោក​កំពុង​ព្យាបាល​ជំងឺ​កូវីដ១៩។ ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​សេតវិមាន​ ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​លើ​បេក្ខជន​អនុប្រធានាធិបតី។ មេដឹកនាំ​យោធា​កំពូលៗ​របស់​សហរដ្ឋអាមេរិក ​កំពុង​ធ្វើ​ចត្តាឡីស័ក បន្ទាប់​ពីប្រាស្រ័យទាក់ទង​អ្នក​មាន​ជំងឺ​កូវីដ១៩។ ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ទស្សន:​អវិជ្ជមាន​លើ​ប្រទេស​ចិន​កើន​ឡើង​ក្នុង​ចំណោម​ប្រទេស​ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ​ជឿនលឿន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៦ កញ្ញា ២០២០ - តុលា 06, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សេចក្តី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ដាក់​បន្ទុក​អ្នក​ផ្តល់​សេវា ​ប៉ះពាល់​ឯកជន​ភាព​ និង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​។ អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ​ការ​ស្រង់​ស្ថិតិ​បុគ្គលិក​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​ការ​គំរាមកំហែង​។ សហរដ្ឋអាមេរិក​និង​ជប៉ុន​ចាំបាច់​ត្រូវ​តែ​ចូលរួម​ថែម​ទៀត​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​កាន់តែ​ខ្លាំង​ឡើង​នៅ​អាស៊ីអាគ្នេយ៍​រួម​ទាំង​កម្ពុជា។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ថា ​លោក Trump ទំនងជា​ធូរស្រាល​ពី​ជំងឺ​កូវីដ១៩​ឆាប់ៗ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មាន​ការ​រំពឹង​ខ្ពស់​សម្រាប់​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​បាន ៧២ ម៉ោង លោកTrump ត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ។ អង្គការ​សុខភាព​ពិភពលោក​ថា ១០% នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក​អាច​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ លោក Pompeo រិះគន់ «ទង្វើ​ទុច្ចរិត» របស់​ចិន ក្នុង​ជំនួប​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ី។ មជ្ឈមណ្ឌល​បង្ការ​ជំងឺ CDC ថា ជំងឺ​កូវីដ១៩ អាច​ឆ្លង​តាម​វីរុស​ដែល​មាន​ក្នុង​ខ្យល់។ មេដឹកនាំ​បរទេស​ជំរុញ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ក្នុង​តំបន់ Nagorno-Karabakh។ ការ​រំលោភ​បំពានផ្សេងៗកើតឡើង​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​មីយ៉ាន់ម៉ា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ តុលា ២០២០ - តុលា 05, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ៖​ ការ​វាយ​កម្ទេច​អគារ​កងទ័ព​ជើងទឹក​ជួសជុល​ដោយ​អាមេរិក​ បង្កើន​មន្ទិល​កម្ពុជា​កាន់​តែ​រំកិល​ទៅ​រក​ចិន​។ តុលាការ​កាត់ទោស​ចាង​ហ្វាង​សារ​ព័ត៌មាន​ TVFB ​រឿង​បង្ហោះ​សម្តី​របស់​លោក​ហ៊ុន សែន​ តែ​ព្យួរ​ទោស​។ ស្ថាប័ន​បោះ​ឆ្នោត​គ.ជ.ប.​អំពាវនាវ​ឲ្យ​ពលរដ្ឋចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ផ្នត់​គំនិត​ថ្មី​ដើម្បី​ជោគជ័យ​សម្រាប់​ស្ត្រី​ក្នុង​បរិបទ​ទំនៀមទម្លាប់​ប្រពៃណី»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ចាកចេញ​ពី​មន្ទីរពេទ្យ​មួយ​សន្ទុះ​ដើម្បី​ជួបក្រុម​អ្នក​គាំទ្រ។ ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក​កើន​ដល់​ជាង ៣៥ លាន​ករណី។ ការ​ប្រយុទ្ធ​គ្នា​រវាង​អាមេនី​ និង​អាស៊ែបៃហ្សង់​បាន​ធ្លាយ​ហួស​ព្រំដែន​តំបន់​ជម្លោះ Nagorno-Karabakh។ ធនាគារ​ពិភពលោក​ថា កុមារ​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់​មិន​បាន​ចូល​រៀន៕
    1 hr
  • ព័ត៌មានពេលរាត្រី - តុលា 04, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​និង​បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី - តុលា 02, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​និង​បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ តុលា ២០២០ - តុលា 01, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការស្រាវជ្រាវមួយរកឃើញថា ពលករចំណាកស្រុកប្រឈមបញ្ហាផ្លូវចិត្ត។ រដ្ឋាភិបាលប្រកាសបន្តជួយអ្នកពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ និងជនក្រីក្រ ក្នុងវិបត្តិកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ វាគ្មិនរបស់យើងគឺលោកសាស្ត្រាចារ្យ ឡាក់ ចាន់សុខ គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិភាក្សាអំពី «តើជប៉ុននិងអាស៊ីអាគ្នេយ៍ត្រូវជាអ្វីនឹងគ្នាពីពេលនេះតទៅ?»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណៈកម្មការរៀបចំការជជែកដេញដោលរវាងលោក Trump និងលោក Biden នឹងបន្ដឹងរបៀបនៃការជជែកដេញដោល។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានរដ្ឋសភាសហរដ្ឋអាមេរិក នឹងពិភាក្សាជាថ្មីរឿងកញ្ចប់ជំនួយកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍នេះ។ អង្គការសហប្រជាជាតិថា មានការត្រូវការថវិកា ៣៥ ពាន់លានដុល្លារ ដើម្បីពង្រីកលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ១៩ នៅលើពិភពលោក។ សហរដ្ឋអាមេរិកហាមឃាត់ការនាំចូលប្រេងដូងពីក្រុមហ៊ុន FGV របស់ម៉ាឡេស៊ី ក្រោយពីមានការចោទប្រកាន់ពីការរំលោភកម្លាំងពលកម្ម។ មេដឹកនាំក្រុងហុងកុងសរសើរ «ការវិលត្រឡប់ទៅរកសន្តិភាពវិញ» និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០​​ កញ្ញា ២០២០ - កញ្ញា 30, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ចោទ​ប្រកាន់​ពលរដ្ឋ​៣​នាក់​ថា​«ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម» ​ក្រោយ​ការតវ៉ា​នៅ​មុខ​ក្រសួង​ដែនដី។ អ្នក​កាសែត​២​នាក់​ដែលរង​របួស ​ដាក់​ពាក្យ​បណ្តឹង​ «ប៉ុន​ប៉ង​វាយ​សម្លាប់» ក្រោយ​រាយ​ការណ៍​បទ​ល្មើស​ព្រៃឈើ។ តំណាង​អង្គការ​ខ្មែរ​អាមេរិកាំង​ដាក់​ញត្តិនៅ​ស្ថានទូត​កម្ពុជា​និងក្រសួង​ការបរទេស​អាមេរិក​រឿង​ចាប់​ខ្លួន​ថ្មីៗ​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ជជែក​ដេញដោល​ដ៏​វីវក់។ អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​បញ្ចេញ​ប្រតិកម្ម​ផ្ទុយ​គ្នា​អំពី​ការ​ជជែក​ដេញដោល​រវាង​លោក Trump និង​លោក Biden។ តុលាការ​ពន្យារ​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ទទួល​យក​សន្លឹកឆ្នោត​នៅ​រដ្ឋ Wisconsin។ អត្ថបទ​ស្រាវជ្រាវ​រក​ឃើញ​ថា ពលករ​ចំណាក​ស្រុក​ប្រឈម​បញ្ហា​ផ្លូវចិត្ត។ អ្នក​វិទ្យាសាស្ត្រ​ថា ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ រដ្ឋាភិបាល​អភិរក្ស​និយម​ថៃ​ព្យាយាម​ដោះស្រាយ​ការ​ទាមទារ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​រាជា​និយម។ សេដ្ឋី​អចលនទ្រព្យ​ចិន​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ឆ្នាំ​ពី​បទ​ពុករលួយ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៩ កញ្ញា ២០២០ - កញ្ញា 29, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អគ្គ​លេខាធិការ​អ.ស.ប.​នឹង​បង្ហាញ​របាយ​ការណ៍​អំពី​«ការ​បំភិត​បំភ័យ»​ក្នុង​ប្រទេស​កម្ពុជា។ គម្រោង​លុប​ស្រះ​ទឹក​នៅ​បុរី​ស្កឹមស្កៃ​ហ្គ្រេន​ភ្នំពេញ​របស់​ក្រុមហ៊ុន​ជីបម៉ុងលែន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ទីនោះ។ សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ដែល​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ជជែក​ដេញដោល​លើក​ទីមួយ​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើ​ឡើង​នៅ​រដ្ឋ Ohio។ លោកTrump និង​លោក Biden ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​នៅ​យប់​ថ្ងៃ​អង្គារទី២៩​ ខែកញ្ញា។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​ជម្លោះ​នៅ​តំបន់ Nagorno-Karabakh នៅ​ថ្ងៃ​អង្គារ​ទី២៩​ ខែ​កញ្ញា។ លោក Trump ប្រកាស​ពី​គម្រោង​ចែកចាយ​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ចំនួន ១៥០ លាន​ឧបករណ៍ដែលបាន​លទ្ធផល​លឿន។ សហរដ្ឋ​អាមេរិក អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន​នឹង​ពិភាក្សា​គ្នា​អំពី​វិធី​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃទី០៦ ខែតុលា។ តៃវ៉ាន់​បញ្ចេញ​ក្រប​លិខិត​ឆ្លងដែន​ថ្មី​ដើម្បី​បង្ហាញ​ពី​ភាព​ខុសគ្នា​ពី​ចិន​ដី​គោក៕
    1 hr
  • ព័ត៌មានពេលរាត្រី​៖ ២៨​ កញ្ញា ២០២០ - កញ្ញា 28, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​និង​អង្គការ​យូណេស្កូ​ជំរុញ​ឲ្យ​ច្បាប់​ស្តី​ពី​ការ​ទទួល​បាន​ព័ត៌មាន​គោរព​តាម​ស្តង់ដារ​អន្តរជាតិ ខណៈ​ច្បាប់​នេះ​ពន្លឿន​ការ​អនុម័ត​ឆាប់ៗ។ លោក ​ហ៊ុន សែន ​ប្រាប់​មេដឹកនាំ​ពិភពលោក​ថា​ ការ​ដក​ EBA ​ជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្រ្ត ​និង​«អយុត្តិធម៌»។ ក្រសួង​សុខាភិបាលកម្ពុជា​អំពាវនាវ​ឲ្យ​ប្រយ័ត្ន​នឹង​គ្រុន​ឈីក ខណៈ​មនុស្ស៦ពាន់​នាក់​ឈឺ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ច​ពិភាក្សា​អំពី​ការ​អនុវត្ត​ការងារ​រយៈពេល​២​ឆ្នាំ​លើ​ផ្នែក​អភិបាលកិច្ច​ល្អ​នៃ​រដ្ឋាភិបាល​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ទាមទារ​ឲ្យ​លោក Biden ពិនិត្យ​រក​សារធាតុ​ញៀន ស្រប​ពេល​ការ​ជជែក​ដេញដោល​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ។ កាសែត New York Times៖ លោក Trump បង់​ពន្ធ​ប្រាក់​ចំណូល​ជូន​រដ្ឋ​ចំនួន ៧៥០ ដុល្លារ ក្នុង​ឆ្នាំ ២០១៦ និង ២០១៧។ លោក Biden អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​ពន្យារពេល​បោះឆ្នោត​តែងតាំង​ចៅក្រម​តុលាការ​កំពូល៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners