កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៧ កញ្ញា ២០២០ - កញ្ញា 27, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា សហរដ្ឋអាមេរិក​បន្ត​ជំរុញ​កម្ពុជា​ឲ្យ​គោរព «គោលការណ៍​រួម» នៃ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។ ទាហាន​មីយ៉ាន់ម៉ា​ដែល​ផ្ដាច់​ខ្លួន​សារភាព​ក្នុង​វីដេអូ​អំពី​ការ​សម្លាប់​រង្គាល។ ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​អ្នកស្រី Ruth Bader Ginsburgស្លាប់​ក្នុង​អាយុ ៨៧ ឆ្នាំ។ លោក Trump និយាយ​ផ្ទុយ​ពី​នាយកCDC ទាក់ទិន​នឹង​រឿង​វ៉ាក់សាំង និង​ម៉ាស់។ និយោជក​ក្នុង​ប្រទេស​វៀតណាម​ជួយ​ថវិកា​ដល់​ការ​ថែទាំ​កុមារ​ដើម្បី​បង្កើត​ផលិតភាព។ លោក Trump និង​លោក Biden ធ្វើការ​ឃោសនា​បោះឆ្នោត​ផ្ទុយ​គ្នា។ សាស្ត្រាចារ្យ​ច្បាប់​ចិន​ដែល​គេ​បញ្ឈប់​ពី​ការងារ​ដោយសារ​ការ​បញ្ចេញ​មតិ ទទួល​បាន​ការងារ​ថ្មី​នៅ​សាកលវិទ្យាល័យ Harvard៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 26, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សមាជិកសភាអាមេរិកចូលរួមជាមួយសហគមន៍អន្តរជាតិជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវរឿងសិទ្ធិមនុស្ស។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី៤ មានការពិភាក្សាអំពីឥទ្ធិពលវប្បធម៌និងកេរ្តិ៍បន្សល់ទុកក្នុងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួននិងអត្តសញ្ញាណជាតិ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកសម្របសម្រួលដើរតួនាទីសំខាន់លើឆាកជជែកដេញដោលបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៥ កញ្ញា ២០២០ - កញ្ញា 25, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ដែល​អភិវឌ្ឍ​មណ្ឌលកម្សាន្ត​ទេសចរណ៍​នៅ​កម្ពុជា។ សមាជិក​សភា​អាមេរិក​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ខុស​ត្រូវ​រឿង​សិទ្ធិ​មនុស្ស។ ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​ប្រជា​ការពារ​ខណ្ឌ​៧​មករា ករណី​បោក​ផ្ទប់​នឹង​ថ្នល់​មួយ​ទំហឹង​ក្នុង​ពេល​តវ៉ា។ មន្រ្តី​ទូត​នានា​ជួប​លោក កឹម សុខា ខណៈ​សវនាការ​ប្រឆាំង​រូបលោក​អាច​ពន្យារពេល​យូរ​ឆ្នាំ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump លើកឡើង​ពី​សន្លឹកឆ្នោត​ដែល​គេ​បោះចោល​ថា​ជា​ភស្ដុតាង​នៃ​ការ​អាច​បន្លំ​សន្លឹកឆ្នោត។ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី​កាន់​តែ​ប្រេះឆា​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ មនុស្ស​រាប់ពាន់​នាក់​តវ៉ា​នៅ​ក្នុង​ប្រទេស​ថៃ ទាក់ទិន​នឹង​ការ​ពន្យារពេល​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច​ខិតខំ​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​បិទ​សកម្មភាព​ទូទាំង​ប្រទេស អំឡុងពេល​មាន​ជំងឺ​កូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 24, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ភាពចម្រូងចម្រាសនៃការបង្កើតច្បាប់មិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានៅតែជាសំណួរនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ វាគ្មិនលោក ស៊ុន សីហា ប្រធានមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ ពិភាក្សាអំពី «សកម្មភាពនៃមូលនិធិសង្គ្រោះសម្រាប់ពលករខ្មែរនៅប្រទេសថៃ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកាំងដឹងគុណចៅក្រមតុលាការកំពូលលោកស្រី Ruth Bader Ginsburg។ បាតុករថៃប្រឈមជាមួយនឹងរបបរាជានិយម ស្របពេលដែលការតវ៉ារីកកាន់តែធំឡើង។ លោក Trump មិនបញ្ជាក់ពីការសុខចិត្តផ្ទេរអំណាចទៅលោក Biden ប្រសិនបើចាញ់ឆ្នោត។ ក្រុមហ៊ុនទី ៤ របស់អាមេរិកចាប់សាកល្បងវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនដំណាក់កាលចុងក្រោយ។ កូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបាញ់សម្លាប់ពលរដ្ឋខ្លួននៅក្នុងសមុទ្រ។ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនស្នើឲ្យមានទំនាក់ទំនងប្រសើរជាងមុនជាមួយកូរ៉េខាងត្បូង និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ កញ្ញា ២០២០ - កញ្ញា 23, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បក្ស​ប្រឆាំង​បន្ថែម​ទៀត​រង​ការ​កាត់​ទោស​«រឿង​រួម​គំនិត​ក្បត់» ខណៈ​លោក​សម រង្ស៊ី​ប្រកាស​គម្រោង​ចូល​ស្រុក​ជា​ថ្មី។ ADB៖ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២០នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា ​-៤%។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trumpនឹង​ប្រកាស​ឈ្មោះ​ចៅក្រម​តុលាការ​កំពូល​ថ្មី​នៅ​ថ្ងៃ​សៅរ៍ ទី២៦​ ខែ​កញ្ញា។ ប្រធានបទ​សម្រាប់​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​រវាង​លោក Trump និង​លោក Biden ត្រូវ​បាន​ផ្សព្វផ្សាយ។ ចិន​ថា​សហរដ្ឋ​អាមេរិក «រារាំង» ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​លើ​ពិភពលោក។ មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​លោក Anwar ថា លោកគាំទ្រ «ខ្លាំង» ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី។ សព​របស់​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Ginsburg នឹង​តម្កល់​នៅ​អគារ​តុលាការ​កំពូល និង​អគារ​សភា។ ចៅក្រម​តុលាការ​កំពូល​សហរដ្ឋអាមេរិក​អ្នកស្រី Ruth Bader Ginsburgស្លាប់​ក្នុង​អាយុ ៨៧ ឆ្នាំ។ លោក Trump និយាយ​ផ្ទុយ​ពី​នាយកCDC ទាក់ទិន​នឹង​រឿង​វ៉ាក់សាំង និង​ម៉ាស់។ ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​មាន​ភាព​ប្រកិត​គ្នា​នៅ​ជិត​ថ្ងៃ​បោះឆ្នោត​នៅ​ដើម​ខែ​វិច្ឆិកា។ សុបិន​អាក្រក់​បាន​បញ្ចប់​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ជាប់​លើ​សមុទ្រ។ បាតុករ​នៅ​វ៉ាស៊ីនតោន​និង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ថា​ ការ​រំលោភ​បំពាន​លើ​ជនជាតិ​វីហ្គ័រ​ជា​អំពើ​ប្រល័យ​ពូជសាសន៍៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ កញ្ញា ២០២០ - កញ្ញា 22, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ​ហ៊ុន សែន​ ប្រាប់​មេដឹកនាំ​ពិភព​លោក​ថា​ ប្រទេស​ក្រីក្រ​រង​គ្រោះ​ដោយសារ​នយោបាយ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អភិវឌ្ឍន៍។ អតីត​មន្ត្រី​បក្ស​ប្រឆាំង លោក អឿ ណារិទ្ធ និយាយ​ពី«ការ​គំរាមកំហែង» ក្រោយ​នគរបាល​ដោះលែង។ សហរដ្ឋអាមេរិក​បន្ត​ជំរុញ​កម្ពុជា​ឲ្យ​គោរព​«គោលការណ៍​រួម»នៃ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ពិចារណា​លើ​ស្ត្រី ៥ រូប​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល។ មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​បើក​សម័យ​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​អង្គារ ទី២២ ខែ​កញ្ញា។ តៃវ៉ាន់​ជំទាស់​នឹង​ការណ៍​ដែល​ចិន​ច្រានចោល​ព្រំដែន​សមុទ្រ​រវាង​តៃវ៉ាន់​និង​ចិន។ វៀតណាមកាត់ទោស​មនុស្ស ២០ នាក់​ឲ្យ​ជាប់​ពន្ធនាគារពី​បទ​ប្រព្រឹត្តអំពើ​ភេរវកម្ម។ អ្នក​រិះគន់​ប្រធានាធិបតី​ចិន​ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ ១៨ ឆ្នាំ ពី​បទ​ពុករលួយ។ បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ​ខ្វែង​គំនិត​គ្នា​រឿង​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ថ្មី​របស់​សហរដ្ឋ​អាមេរិក។ លោក ​Trump ​និង​លោក ​Biden​ ធ្វើការ​ឃោសនា​បោះឆ្នោត​ផ្ទុយ​គ្នា។ ការ​ស្លាប់​របស់​លោក Chad Boseman បន្សល់​ទុក​នូវ​ស្លាកស្នាម​គួរ​ឲ្យ​សង្វេគ​មួយ​សម្រាប់​ឆ្នាំ២០២០ ដ៏​អាប់អ៊ួរ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ កញ្ញា​ ២០២០ - កញ្ញា 21, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​រស់​នៅ​ភូមិ​ចម្លង​គោ​ ខេត្ត​កោះកុង​ នៅ​តែ​បារម្ភ​ការ​បណ្តេញ​ចេញដោយ​ក្រុមហ៊ុន​ចិន ​UDG​ ដែល​រង​ទណ្ឌកម្មពី​អាមេរិក។ នៅ​ក្នុងកម្មវិធី Hello VOA មាន​កិច្ច​ពិភាក្សា​អំពី៖ «ស្ថានភាព​នៃ​ការ​ចាប់ខ្លួន​ក្រុម​យុវជន​នៅ​កម្ពុជា»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋ North Carolina ត្រៀម​ចាំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​ភាព​តានតឹង។ គណបក្ស​ប្រជាធិបតេយ្យ​អង្គាស​ប្រាក់​បាន​ជាង​ ៧១​លាន​ដុល្លារ ក្រោយ​ការ​ស្លាប់​របស់​ចៅក្រម​តុលាការ​កំពូល Ruth Bader Ginsburg។ ផ្លាក​របស់​បាតុករ​ថៃ​នៅ​ក្បែរ​ព្រះបរមរាជវាំង​ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា​ អង្គការ​នេះមិន​ទាន់​គាំទ្រ​ការ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើង​វិញ​ទេ។ មនុស្ស​យ៉ាង​តិច ៨ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អាគារ​នៅ​ឥណ្ឌា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ កញ្ញា ២០២០ - កញ្ញា 20, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ស្នើសុំជំនួយពីរដ្ឋាភិបាល ខណៈជួបវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» វាគ្មិនគឺកញ្ញា ឌិន ដារ័ត្នតី និងលោក សឹង សុផាត នៃ VOA ពិភាក្សាអំពីអនាគតអត្តសញ្ញាណកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមមន្ត្រីរៀបចំការបោះឆ្នោតអាមេរិកព្រមានថា ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ អាចពន្យារលទ្ធផលផ្លូវការ។ វីដេអូបង្ហាញពីអតីតទាហានមីយ៉ាន់ម៉ាពីរនាក់ សារភាពពីអំពើឃោរឃៅទៅលើជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ កញ្ញា ២០២០ - កញ្ញា 19, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាមេរិកប្រើយុទ្ធសាស្ត្រទប់ស្កាត់ចិនមិនឲ្យ រាលដាលប៉ះកម្ពុជា។ ពិធីដាល់អំបុករក្សាប្រពៃណីបុរាណខ្មែរនៅអាមេរិកនិងណែនាំកូនចៅឲ្យស្គាល់តម្លៃវប្បធម៌។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សៀវភៅថ្មីមួយលាតត្រដាងថា លោក Trump បានដឹងអំពីគ្រោះថ្នាក់នៃវីរុសកូរ៉ូណា តែលោកបន្ធូរបន្ថយគ្រោះថ្នាក់ដោយចេតនា។ វិភាគ៖ សុបិនអាក្រក់បានបញ្ចប់សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាប់លើសមុទ្រ។ ការប្រកួតប្រជែងក្នុងការបោះឆ្នោតព្រឹទ្ធសភាសហរដ្ឋអាមេរិកមានភាពប្រកិតគ្នានៅជិតថ្ងៃបោះឆ្នោតនៅដើមខែវិច្ឆិកា។ ហាងកាត់សក់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ កញ្ញា ២០២០ - កញ្ញា 18, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមហ៊ុន UDG ការពារគម្រោងអភិវឌ្ឍរបស់ខ្លួន ខណៈពលរដ្ឋបន្តទាមទារដំណោះស្រាយជម្លោះដីធ្លី។ នាគចិនពង្រឹងខ្លួននៅអាស៊ានផ្តល់ប្រយោជន៍ដល់កម្ពុជាខ្លាំងជាងគេ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump និងលោក Bidenនឹងជជែកដេញដោលគ្នានៅថ្ងៃទី២៩ ខែកញ្ញា។ ការដាក់ទណ្ឌកម្មជាសញ្ញាបង្ហាញពីជំហរដ៏ម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិក ចំពោះចិនលើករណីសមុទ្រចិនខាងត្បូង។ ជំងឺកូវីដ១៩ មិនបានបង្អាក់ដល់ការជួញដូរគ្រឿងញៀនដែលកំពុងរីកចម្រើននៅតំបន់អាស៊ីអាគ្នេយ៍នោះទេ។ នាយក FBI ព្រមានពីព័ត៌មានក្លែងក្លាយរបស់រុស្ស៊ី ធ្វើឲ្យប្រធានាធិបតី Trump ខឹងសម្បារ។ ការស្ទង់មតិថា ពលរដ្ឋអាមេរិកាំងជិតពាក់កណ្តាលមិនចង់ចាក់វ៉ាក់សាំងកូវីដ១៩ទេ ទោះមាននៅថ្ងៃនេះក៏ដោយ។ ហ្វីលីពីន បដិសេធការអះអាងថា ប៉ូលិសបានសម្លាប់មនុស្សដែលទាក់ទិននឹងថ្នាំញៀនកាន់តែច្រើនឡើង។ សកម្មជននិងអ្នកជំនាញ អំពាវនាវឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ពីការរំលោភសិទ្ធិមនុស្សជាបទប្រល័យពូជសាសន៍ក្នុងប្រទេសចិន និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners