កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - កញ្ញា 07, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​ចុះ​ពិនិត្យ​ព្រំដែន​នៅ​ត្បូង​ឃ្មុំ ​មិន​ទាន់​ជម្រះ​មន្ទិល​លើ​ការ​បាត់​បង់​ដី​ដ៏​ចម្រូង​ចម្រាស​ទេ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​តាំងចិត្ត​ និង​ការ​តស៊ូ​នាំ​មក​នូវ​ភាព​ជោគជ័យ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ទី ២ នៅ​លើ​ពិភពលោក​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​បំផុត។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​គាំទ្រ​គោល​នយោបាយ​ច្បាប់​និង​សណ្ដាប់ធ្នាប់​របស់​លោក Trump។ យុទ្ធនាការ​លោក Trump និង​យុទ្ធនាការ​លោក Biden ឆ្លើយឆ្លង​ដាក់គ្នា​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។ មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ពន្យារពេល​បោះឆ្នោត​នៅ​ហុងកុង។ ជម្លោះ​ដ៏​កម្រ​រវាង​ស៊ែប៊ី​និង​រុស្ស៊ី ក្រោយ​ពី​ស៊ែប៊ី​មាន​កិច្ចព្រមព្រៀង​ជាមួយ​កូសូវ៉ូ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។ ការកែទម្រង់​និង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺកូវីដ​១៩ បាន​ពន្យឺត​ឯកជននីយកម្ម​ក្នុង​ប្រទេស​វៀតណាម៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 06, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្ម​ជន​ខ្មែរ​នៅទីក្រុង​ឡុងប៊ិច​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​បោះឆ្នោត ខណៈ​ជំងឺ​រាតត្បាត​កូវីដ ១៩ នៅ​បន្ត​ឆ្លង។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍​ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី​៣ ជាមួយ​វាគ្មិន​របស់​យើង​គឺ​កញ្ញា យូ សុធារី អំពី​ប្រព័ន្ធ​គាំពារ​សង្គម​របស់​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ប្រឈមនឹង​ការ​ពិបាក​ជាច្រើន​នៅពេល​បោះឆ្នោត ដោយសារ​វិធី​ដោះស្រាយ​បញ្ហាជំងឺ​កូវីដ ១៩ របស់​លោក។ ក្រុង​ចិន ឬ Chinatown នៅទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក ចាប់ផ្តើម​បើក​ដំណើរការ​ឡើង​វិញ៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 05, 2020
    ព័ត៌មាន​សំខាន់ៗ​នៅ​ថ្ងៃ​នេះ​មាន​ដូចជា មហាសន្និបាត​គណបក្ស​សាធារណរដ្ឋ​គូស​បញ្ជាក់​ច្បាប់​និង​សណ្តាប់ធ្នាប់ ប៉ុន្តែ​មើល​ស្រាល​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Trump និង​លោក Biden បង្ហាញ​គោល​នយោបាយ​ការបរទេស​ខុស​គ្នា​ស្រឡះ។ ការលក់​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​កើនឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លងរាតត្បាត​ជំងឺ​កូវីដ​១៩។ ទឹកជំនន់​នៅក្នុង​ប្រទេស​និង​ការ​តានតឹង​នៅ​បរទេស​បង្កើន​ការព្រួយ​កង្វល់​ពី​សន្តិសុខ​ម្ហូបអាហារ​ក្នុង​ប្រទេសចិន។ សម្ព័ន្ធមិត្ត​អាមេរិក​ពង្រឹង​សម្ព័ន្ធភាព​ដើម្បី​ទប់ទល់​នឹង​ការ​ពង្រីក​ការ​កាន់កាប់​របស់​ចិន​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​សិក្សា​ស្រាវជ្រាវ​គាំទ្រ​ទ្រឹស្តី​ថា មនុស្សខ្លះ​មាន​ភាពស៊ាំ​នឹង​មេរោគ​ក្នុង​ខ្លួន​ដែល​ជួយ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩។ បទ​សន្ទនា​ VOA អំពី​ការ​ផលិត​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia»៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 04, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​និង​អាមេរិក​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដ៏​ចម្រូង​ចម្រាស។ ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់​បោក​ផ្ទប់​នឹង​ថ្នល់ ខណៈ​ក្រុម​គ្រួសារ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​តវ៉ា។ សកម្ម​ជន​ខ្មែរ​នៅ​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​បោះឆ្នោត ខណៈ​ជំងឺ​រាតត្បាត​កូវីដ ១៩ នៅ​បន្ត​ឆ្លង។ ​លោក សុន ឆ័យ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ពីរ​នាក់ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ពន្យា​រពេល​ចុះ​ហត្ថលេខា ដោយ​សារ​ជំងឺកូវីដ​១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden បង្ហាញ​គោល​នយោបាយ​ការបរទេស​ខុស​គ្នា​ស្រឡះ។ អង្គការ​សហប្រជាជាតិ​ថា វិបត្តិ​ជំងឺ​កូវីដ ១៩ បង្ក​ឲ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​អប់រំ​ជុំវិញ​ពិភពលោក។ វ៉ាក់សាំង​កូវីដ១៩ ​ចំនួន​ពីរ​ប្រភេទ​ដែល​អាច​នឹង​មក​ដល់​នៅ​ខែ​វិច្ចិកា ប្រើប្រាស់​បច្ចេកវិជ្ជា​ថ្មីប្រកប​ដោយក្តី​សង្ឃឹម។ លោក​ប្រធានាធិបតី Trump ប្រាប់ពួក​អ្នក​បោះឆ្នោត​តាម​ប្រៃសណីយ៍ឲ្យ​តាម​មើល​សន្លឹកឆ្នោត​របស់ពួកគេ។
    ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិកាំងថា រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ​ទំនុកចិត្ត​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍។ អង្គការយូនីសេហ្វ​ UNICEF ដឹកនាំកិច្ចផ្តួចផ្តើម​សាកល​ដើម្បី​ទិញ​ចែកចាយ​វ៉ាក់សាំងជំងឺ​កូវីដ១៩ និងព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 03, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​កម្មវិធីសំណួរ​និង​ចម្លើយ​ កម្ម​វិធី​ហៅ​ចូល​តាម​ទូរ​ស័ព្ទ «ហេឡូវីអូអេ» នៅ​ម៉ោងប្រហែល​៨:៥០​យប់ ​និង បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 02, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ឌុច ស្លាប់ជាមួយ«កេរដំណែលអសោច» លាងលុបមិនបាន។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ» ភាគទី ៣ នេះ មានការពិភាក្សាស៊ីជម្រៅជាមួយវាគ្មិនគឺកញ្ញា យូ សុធារី អំពី «ប្រព័ន្ធគាំពារសង្គម»នៅកម្ពុជា។ ស្ត្រីខ្មែរដែលជាអតីតជនភៀសខ្លួន ឈ្នះការបោះឆ្នោតបឋមក្លាយជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំតំបន់ទី ១៧ នៃសង្កាត់ Middlesex រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ សពអតីតប្រធានមន្ទីរស ២១សម័យខ្មែរក្រហម លោក ឌុច ត្រូវបូជា ដោយមិនបានធ្វើបុណ្យតាមប្រពៃណីខ្មែរ។ លោក កឹម សុខា អំពាវនាវជាថ្មីឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោក នៅថ្ងៃពុធទី០២ ខែកញ្ញានេះ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការស្ទង់មតិបង្ហាញថា លោក Biden នាំមុខលោក Trump ទូទាំងប្រទេស តែមានលក្ខណៈប្រកៀកប្រកិតនៅរដ្ឋសំខាន់ៗ។ សហរដ្ឋអាមេរិកបដិសេធមិនចូលរួមក្នុងកិច្ចប្រឹងប្រែងជាសាកលលោកដើម្បីបង្កើតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 01, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា ចេតនាបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា មិនទាន់បញ្ចប់នៅឡើយទេ។ បីឆ្នាំនៃការបង្ក្រាបនយោបាយ ក្រុមជំទាស់ខ្លះស្វះស្វែងរកច្រកចេញដើម្បីអាចចូលរួមការបោះឆ្នោត។ អ្នកគាំទ្រដាក់ញត្តិទៅទូតជប៉ុននិងអាល្លឺម៉ង់ឲ្យជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុការណ៍ចុងក្រោយបង្អស់ដែលប៉ូលិសបាញ់ពលរដ្ឋស្បែកខ្មៅធ្វើឲ្យមានការអំពាវនាវជាថ្មីឲ្យមានកំណែទម្រង់ស្ថាប័នប៉ូលិសនៅសហរដ្ឋអាមេរិក។ អ្នកតាមដានស្ថានការណ៍ថា សេដ្ឋកិច្ចវៀតណាមនៅតែមានសង្ឃឹម ទោះមានករណីឆ្លងជំងឺកូវីដ១៩ កើនឡើងក្តី។ ប្រធានអង្គការសុខភាពពិភពលោក WHO ថា ពិភពលោកមិនអាចព្រងើយដោយចាត់ទុកជំងឺរាតត្បាតកូវីដ១៩ថាចប់បានទេ។ ឥណ្ឌាចោទថា ទ័ពចិនប៉ុនប៉ងទន្រ្ទានចូលព្រំដែនហិមាល័យកាលពីសប្តាហ៍មុន តែចិនច្រានចោលការចោទប្រកាន់នេះ។ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡាលើកលែងទោសអ្នកតំណាងរាស្ត្រនិងសហការីមេដឹកនាំបក្សប្រឆាំងជាង ១០០នាក់។ ភាគីធំបង្អស់នៃគណបក្សកាន់អំណាចនៅជប៉ុនគាំទ្រលោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជាបេក្ខជននាយករដ្ឋមន្ត្រី។ បូលិសថៃចាប់ខ្លួនមេដឹកនាំនិស្សិត កញ្ញា Jutatip Sirikhan ជុំវិញការតវ៉ាប្រឆាំងរដ្ឋាភិបាល និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 31, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកឃ្លាំមើល​ថា ការ​ព្រលយ​ធ្វើ​នយោបាយ​របស់​អតីត​សមាជិក​បក្ស​ជំទាស់ នឹង​មិនមែន​ជា​គន្លឹះ​សម្រាប់​សា្តរ​ប្រជាធិបតេយ្យ​កម្ពុជា​ទេ។ បាតុករ​កម្ពុជា​បន្ត​តវ៉ា​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​រ៉ុង ឈុន។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «សារ​នយោបាយ​សំខាន់ពី​បេក្ខជន​ប្រធានាធិបតី​អាមេរិក​និង​មហាសន្និបាត​នៃ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ អភិបាល​រដ្ឋ​ Oregon ​ទទូច​ឲ្យ​បញ្ចប់​«វដ្ត​នៃ​អំពើ​ហិង្សា»​នៅ​ទីក្រុង ​Portlan​d និង​រិះគន់​ក្រុម​ប្រដាប់​អាវុធ​គាំទ្រ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ បាតុកម្ម​បន្ត​កើតឡើង​នៅ​ទីក្រុង ​Minsk ប្រទេស​បេឡារុស ​ខណៈ​លោក​ Putinប្រធានាធិបតី​រុស្ស៊ីជូនពរ​ខួបកំណើតលោក ​Lukashenko។ ឥណ្ឌា​បង្កើត​កំណត់ត្រាពិភពលោក​ថ្មី​ដោយ​ឆ្លង​វីរុស​កូរ៉ូណា​ជាង​ ៧៨.០០០ នាក់​ក្នុង​រយៈ​ពេល​២៤ ម៉ោង​កាល​ពី​ថ្ងៃអាទិត្យ។ លោក​ Yoshihide Suga ​រដ្ឋមន្ត្រី​ទីស្តី​គណៈរដ្ឋ​មន្ត្រី​នឹង​ស្វះស្វែង​រក​ការគាំទ្រ​ដើម្បី​ជំនួសលោក​ Shinzo Abe សម្រាប់​មុខ​តំណែង​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ជប៉ុន។ ប៉ូលិស​អ៊ីស្រាអែល​បាន​បង្ហាញ​ប្រព័ន្ធ​ឡាហ្ស៊ែរ​ថ្មី​មួយ​ដែល​នឹង​ប្រើ​ដើម្បី​ស្ទាក់​ចាប់​ប៉ោងប៉ោង​ដាក់​ជាតិ​ផ្ទុះ​ឲ្យ​ហើរ​តាម​ខ្យល់​ដែល​បង្ហោះ​ចេញ​ពី​តំបន់​ Gaza Strip និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 30, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីកម្ពុជាថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននឹងត្រូវអនុម័តកាន់តែឆាប់តាមតែអាចធ្វើទៅបាន។ នៅក្នុងបទសម្ភាសន៍ «កម្ពុជាច្នៃប្រឌិត» មានការពិភាក្សាជាមួយ អ្នកនិពន្ធតន្ត្រីល្បី បណ្ឌិត អ៊ុង ជិនណារី ជំរុញឲ្យសិល្បករស្តាប់អារម្មណ៍ក្នុងខ្លួន (ភាគ៣)។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សម្ព័ន្ធមិត្តអាមេរិកពង្រឹងសម្ព័ន្ធភាពដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិនក្នុងដែនសមុទ្រ។ វិភាគ៖ ហេតុអ្វីបានជាកប៉ាល់ចិន ធ្វើដំណើរទៅតំបន់ថ្មប៉ប្រះទឹកមួយនៅក្បែរច្រាំងសមុទ្រម៉ាឡេស៊ីដោយគ្មានការអញ្ជើញ។ ការសិក្សាស្រាវជ្រាវគាំទ្រទ្រឹស្តីថា មនុស្សខ្លះមានភាពស៊ាំនឹងមេរោគក្នុងខ្លួនប្រឆាំងនឹងជំងឺកូវីដ១៩។ សមាជិកព្រឹទ្ធសភាសំខាន់ៗថា នយោបាយអាមេរិកចំពោះប្រទេសវ៉េណេស៊ុយអេឡាទទួលបរាជ័យ៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 29, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកវិភាគថា សហរដ្ឋអាមេរិកនិងកម្ពុជាគួរដោះស្រាយបញ្ហាបំណុលឲ្យចប់ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ នៅក្នុងកម្មវិធី «កម្ពុជាច្នៃប្រឌិត» មានបទសម្ភាសន៍ជាមួយអ្នកនិពន្ធតន្ត្រីល្បី បណ្ឌិត អ៊ុង ជិនណារី ជំរុញឲ្យសិល្បករស្តាប់អារម្មណ៍ក្នុងខ្លួន (ភាគ២)។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការខ្វែងគំនិតគ្នាក្នុងចំណោមក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុងជុំវិញការប្តេជ្ញា ចិត្តធ្វើពហិការ ក្នុងការបន្តអាណត្តិរបស់ក្រុមប្រឹក្សានីតិបញ្ញត្តិ។ ដើម្បីប្រជែងនឹងប្រទេសក្រៅ កូរ៉េខាងជើងធ្វើទំនើបកម្មការឃោសនារបស់ខ្លួន។ ឥណ្ឌូណេស៊ីសហការជាមួយក្រុមហ៊ុនឱសថចិន ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners