កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - សីហា 28, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរកម្ពុជារុញដាក់គ្នារឿងរបាយការណ៍ទាហានវៀតណាមសង់សំណង់រឹងមាំនៅខេត្តកណ្តាល។ អ្នកវិភាគថា សហរដ្ឋអាមេរិកនិងកម្ពុជាគួរដោះស្រាយបញ្ហាបំណុលឲ្យចប់ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ នៅក្នុងកម្មវិធី «កម្ពុជាច្នៃប្រឌិត» មានបទសម្ភាសន៍ជាមួយអ្នកនិពន្ធតន្ត្រីល្បី បណ្ឌិត អ៊ុង ជិនណារី ជំរុញឲ្យសិល្បករស្តាប់អារម្មណ៍ក្នុងខ្លួន (ភាគ១)។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ត្រីម្នាក់នៃអង្គការ WHO សុំឱ្យមានការចែកចាយវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមធម៌នៅក្នុងទ្វីបអាហ្វ្រិក។ លោក Trump ទទួលយកការ តែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដោយបានហៅ លោកBiden ថាជាអ្នកបំផ្លាញវិបុលភាពរបស់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តីជប៉ុនលោក Abe បានប្រកាសថា លោកនឹងលាចេញពីដំណែងដោយហេតុផលសុខភាព។ អតីតនាយកមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លង (CDC) របស់អាមេរិក៥រូប រិះគន់វិធានការបញ្ចប់ការរាតត្បាតវីរុសកូរ៉ូណា។ រុស្ស៊ីស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការបុករថយន្តយោធានៅប្រទេសស៊ីរី និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    51 min
  • ព័ត៌មានពេលរាត្រី - សីហា 27, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលចែករំលែកសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាដែលអ្នកជំនាញអាមេរិកចូលរួមផ្តល់យោបល់។ អាជ្ញាធរខេត្តកណ្តាលថា យោធាវៀតណាមសង់ជម្រកថ្មីនៅព្រំដែន។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «បញ្ហាប្រឈមរបស់ពលករចំណាកស្រុកខ្មែរនៅក្នុងប្រទេសថៃ ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ភរិយាលោកប្រធានាធិបតី Trump ចេញមុខថ្លែងនៅយប់ទី២នៃសន្និបាតជាតិគណបក្សសាធារណរដ្ឋ។ លោក Pence រិះគន់លោក Biden រឿងថវិកាសម្រាប់ស្ថាប័នប៉ូលិស ចំពេលមានភាពចលាចលជាតិសាសន៍នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមអ្នកស្រាវជ្រាវព្រមានថា ផ្សែងមកពីការឆេះព្រៃតំបន់អាម៉ាហ្សូននៃប្រទេសប្រេស៊ីល អាចបង្កើនអត្រាការស្លាប់ដោយសារជំងឺជំងឺកូវីដ១៩។ ទាំងលោក Biden និងលោក Trump បានថ្កោលទោសទង្វើរបស់ចិនចំពោះជនជាតិ ភាគតិច Uighurs កាន់សាសនាឥស្លាម។ បេសកជនប៉ូឡូញស្នើរុស្ស៊ីនិងបស្ចិមប្រទេសឲ្យសហការគ្នាលើបញ្ហាប្រទេសបេឡារុស។ បុគ្គលិកសុខាភិបាលប៉េរូ តវ៉ានឹងកង្វះឧបករណ៍ការពារក្នុងពេលព្យាបាលអ្នកជំងឺកូវីដ ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 26, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្ថាប័ន​សិទ្ធិ​មនុស្ស​កម្ពុជា​ថា​ មិន​មាន​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ ​ខណៈ​ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​ក្តី​បារម្ភ។ សាលា​ឧទ្ធរណ៍​បង្គាប់​ឱ្យ​បន្ត​ឃុំ​ខ្លួន​លោក រ៉ុង ឈុន ខណៈ​មាន​សម្រែក​អ្នកតវ៉ា។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ ភរិយា​ប្រធានាធិបតី​អាមេរិក​ថ្លែង​អំពី​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ។ លោក​ប្រធានាធិបតី Trump តែងតាំង​រដ្ឋមន្រ្តី​ស្តី​ទី​ក្រសួង​សន្តិសុខ​មាតុភូមិ​ជា​រដ្ឋមន្រ្តី​ពេញ​សិទ្ធិ។ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Pompeo បំពេញទស្សនកិច្ច​នៅ​ប្រទេស​បារ៉ែន។ រដ្ឋមន្រ្តី​ការបរទេស​ក្រិក​និង​តួកគី​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ប្រុងប្រៀប​ខ្លួន​ធ្វើការ​ចរចា។ មនុស្ស​ម្នាក់​ត្រូវ​គេ​បាញ់​ស្លាប់​ក្នុង​ពេល​តវ៉ា​លើ​ករណី​ប៉ូលិស​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅ​រដ្ឋ Wisconsin។ សម្រាប់​លោក Trump ឬ លោក Biden កូរ៉េខាងជើង​នៅតែ​ជា​បញ្ហា​ជានិច្ច។ សមាជិក​សភា​ហុង​កុង​ពីរ​រូប​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ចាប់​ខ្លួន។ ចលនា​តវ៉ា​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​បេឡារុស​ប្រឈម​មុខ​នឹង​សមរភូមិ​ក្ដៅ៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 25, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​និង​បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 24, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចិន​សន្យា​ផ្តល់​ទិន្នន័យ​ជលសាស្រ្ត​ពេញ​មួយ​ឆ្នាំ ​ដល់ប្រទេស​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ ដែល​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក។ សាច់ញាតិ​និង​អ្នក​គាំទ្រ​លោក ​រ៉ុង ឈុន ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សហ​ប្រជាជាតិ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​សម្លឹង​ទៅមុខ​ក្រោយ​ការ​ដក​ហូត​ឋានៈអនុគ្រោះពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ នូវែលហ្សេឡង់ និង​កូរ៉េខាងត្បូង ដាក់​កំហិត​តឹងតែង​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩។ សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​គ្រោង​តែងតាំង​លោក Trump ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​ពីរ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ មនុស្ស​រាប់​ម៉ឺន​នាក់​តវ៉ា​នៅ​ប្រទេស​បេឡារុស​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Lukashenko ចុះចេញ​ពី​តំណែង។ ការ​ផ្ទុះ​បំពង់​បង្ហូរ​ប្រេង​ធ្វើ​ឲ្យ​ដាច់​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ប្រធានាធិបតី​នៃ​ប្រទេស​ប្រស៊ីល​គំរាម​ដាល់​អ្នកកាសែត​ចំ​កណ្តាល​មុខ៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 23, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បណ្តុំទិន្នន័យបង្ហាញពីមាត្រដ្ឋាននិងផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធតំបន់ទន្លេមេគង្គ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ២ មានការពិភាក្សាអំពី «ការទូតសេដ្ឋកិច្ច»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កញ្ចប់គ្រាប់ពូជអាថ៌កំបាំងពីប្រទេសចិន អាចជាផ្នែកមួយនៃអំពើទុច្ចរិតអន្តរជាតិ។ អង្គការសហប្រជាជាតិអំពាវនាវឱ្យមានវិធានការបញ្ឈប់ការស្លាប់មនុស្សដោយសារគ្រាប់មីននៅក្នុងតំបន់ Sahelនិងតំបន់បឹងឆាដក្នុងទ្វីបអាហ្វ្រិក៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 22, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ទិន្នន័យចិនបង្ហាញថា ទូកនេសាទវៀតណាមជាច្រើនចូលនេសាទក្នុងដែនសមុទ្រកម្ពុជា។ ដោយមិនចង់បន្តអំណាចនយោបាយពីឪពុក កូនៗរបស់វរជននៃគណបក្សកុម្មុយនិស្តចិនជ្រើសរើសទៅរស់នៅឯប្រទេសក្រៅ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិកចុះថយ ៩,៥% ពីខែមេសាដល់ខែមិថុនា។ ច្បាប់សន្តិសុខជាតិថ្មីធ្វើឲ្យទីក្រុងហុងកុងបាត់បង់ឋានៈជាមណ្ឌលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រចាំទ្វីបអាស៊ី។ អង្គការWHO ថា ការព្យាបាលធ្មេញមិនចាំបាច់គួរត្រូវលើកពេល ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ ជីវប្រវត្តិរបស់លោកស្រី Melania Trump៖ ពីតារាបង្ហាញម៉ូតនិងជនអន្តោប្រវេសន៍ មកជាភរិយាប្រធានាធិបតីអាមេរិក។ ភាពច្របូកច្របល់ដោយសារជំងឺកូវីដ១៩ក្នុងទ្វីបអាហ្វ្រិកនាំឱ្យក្រុមជ្រុលនិយមឆ្លៀតឱកាសធ្វើសកម្មភាពភេរវកម្ម៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 21, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រសួងរ៉ែនិងថាមពលចាប់ផ្តើមរឹតបន្តឹងការលក់ហ្គាសតាមផ្ទះល្វែង ក្រោយមានករណីផ្ទុះស្លាប់។ រដ្ឋមន្រ្តីការបរទេសជប៉ុនបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈមានការជំរុញឲ្យលើកឡើងអំពីសិទ្ធិមនុស្ស។ បណ្តុំទិន្នន័យបង្ហាញពីមាត្រដ្ឋាននិងផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធតំបន់ទន្លេមេគង្គ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមសមាជិកសភាសហរដ្ឋអាមេរិក ដាក់ស្នើសេចក្តីព្រាងច្បាប់មួយហើយមួយទៀត ដើម្បីជួយកោះតៃវ៉ាន់។ លោក Mike Pence ជាអ្នកនយោបាយមានភាពស្មោះត្រង់នឹងលោក Trump។ ជំងឺកូវីដ១៩ និងបញ្ហាជំងឺផ្លូវចិត្ត។ កងកម្លាំងទ័ពអាកាសអាល្លឺម៉ង់និងអ៊ីស្រាអែលបានធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅលើលំហអាកាសប្រទេសអាល្លឺម៉ង់។ សហរដ្ឋអាមេរិក ជូនដំណឹងដល់អង្គការសហប្រជាជាតិអំពីការចាប់ផ្តើមដាក់ទណ្ឌកម្មអ៊ីរ៉ង់ជាថ្មីដែលធ្លាប់ប្រើតាំងពីឆ្នាំ២០០៦។ ក្រុមផ្តល់ជំនួយ រកឃើញថា ការរាតត្បាតនៃវីរុសកូរ៉ូណា នឹងបង្កើនទ្វេដងនូវចំនួនមនុស្សដែលប្រឈមការអត់ឃ្លាននៅទូទាំងសាកលលោក។ លោកប្រធានាធិបតី Trump និយាយនៅជិតទីក្រុងកំណើតរបស់លោក Biden មុនលោក Biden ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 20, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីសិទ្ធិមនុស្សរិះគន់ការចុះតាមដានរបស់ប៉ូលិសលើការជួបជុំគ្នានៅថ្នាក់មូលដ្ឋាន។ មន្ត្រីខ្មែរថា កម្ពុជាមិនអាចប្រឈមនឹងស្ថានការណ៍ដូចការតវ៉ានៅប្រទេសថៃទេ។ នៅក្នុងកម្មវិធី Hello VOA សុខភាព មានការពិភាក្សាអំពី «ផលវិបាកនៃការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោកស្រី Kamala Harris ទទួលយកការតែងតាំងជាផ្លូវការជាបេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិកផ្អាកកិច្ចព្រមព្រៀង៣ជាមួយទីក្រុងហុងកុង។ លោក Trump នឹងទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Al-Khadimi អំពីបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 19, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងយុត្តិធម៌ព្រមានចាត់ការអង្គការសមាគមដែលរិះគន់សកម្មភាពអាជ្ញាធរ។ កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានកិច្ចពិភាក្សាអំពី «ការទូតសេដ្ឋកិច្ច»។
    ព័ត៌មានអន្តរជាតិវិញមានដូចជា គណបក្សប្រជាធិបតេយ្យតែងតាំងលោក Joe Biden ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ។ ប្រធានាធិបតីប្រទេសម៉ាលីលាចេញពីតំណែង បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយពួកទាហានឧទ្ទាម។ មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសបេឡារុសស្នើសហភាពអឺរ៉ុបឲ្យច្រានចោលលទ្ធផលបោះឆ្នោត។ លោក Trump ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងរដ្ឋ Arizona និងរដ្ឋ Iowa។ អធិការបតីអាល្លឺម៉ង់ជំរុញឲ្យសាធារណជនគោរពតាមវិធីបង្ការជំងឺកូវីដ១៩ នៅពេលដែលករណីឆ្លងថ្មីកើនឡើង និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners