កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - សីហា 08, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជារួមមាន សេចក្តីព្រាងច្បាប់ហាមប្រាមការស្លៀកពាក់មិនសមរម្យត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងសិទ្ធិសេរីភាពរបស់ស្ត្រី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វៀតណាមកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩សារជាថ្មី ក្រោយពីជិតលុបបំបាត់បានទាំងស្រុង។ លោកប្រធានាធិបតី ត្រាំ ឈរឈ្មោះបោះឆ្នោតនៅអាណត្តិទី ២ ក្រោយរួចផុតពីការចោទប្រកាន់ដកហូតតំណែង។ លោកអតីតអនុប្រធានាធិបតី Joe Biden ប៉ុនប៉ងជាលើកទីបី ដើម្បីឱ្យបានកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តីអេត្យូពី៖ ទំនប់វារីអគ្គិសនីធំជាងគេលើទន្លេនីលបំពេញគោលដៅចំណុះនៅដំណាក់កាលដំបូង និងបទវិចារណកថា៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 07, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ទឹកទន្លេសាបកម្ពុជាធ្លាក់ចុះដល់កម្រិតមិនដែលមានពីមុនមក ខណៈមានការព្រួយបារម្ភអំពីទំនប់វារីអគ្គិសនី។ សេចក្តីព្រាងច្បាប់ហាមប្រាមការស្លៀកពាក់មិនសមរម្យត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងសិទ្ធិសេរីភាពរបស់ស្ត្រី។ សហគមន៍ខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាបង្កើនយុទ្ធនាការជំរុញឲ្យពលរដ្ឋខ្មែរសញ្ជាតិអាមេរិកបំពេញជំរឿនឆ្នាំ ២០២០។ អ្នកគាំទ្រលោករ៉ុង ឈុនដែលជាមេដឹកនាំសហជីពស្វែងរកអន្តរាគមន៍ពីអង្គទូតនានា ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីកម្លាំងសន្តិសុខ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកបោះឆ្នោតឯករាជ្យនៅសហរដ្ឋអាមេរិកចេញទៅបោះឆ្នោត ដោយផ្តោតលើបញ្ហាចម្បងក្នុងប្រទេស ជាជាងមនោគមវិជ្ជានយោបាយ។ ចំនួនករណីឆ្លងនិងស្លាប់កើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មានពីមុននៅអូស្ត្រាលី។ លោកប្រធានាធិបតីត្រាំភ្ជាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទៅនឹងពេលវេលានៃការបោះឆ្នោតនៅខែវិច្ឆិកា ។ ការប្រជែងរបស់រុស្ស៊ីដើម្បីផលិតវ៉ាក់សាំងកូវីដ១៩បង្កការព្រួយបារម្ភដល់បស្ចិមប្រទេសពីប្រសិទ្ធភាពនិងសុវត្ថិភាព។ ពលរដ្ឋលីបង់ដែលខឹងសម្បារ ស្តីបន្ទោសការផ្ទុះនោះលើអំពើពុករលួយនិងការរៀបចំចាត់ចែងមិនបានល្អរបស់វរជននយោបាយ។ ទឹកជំនន់ ការបាក់ដី បានបំផ្លាញផ្នែកភាគច្រើននៃប្រទេសស៊ូដង់ សម្លាប់មនុស្សយ៉ាងតិចណាស់ក៏១០នាក់ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 06, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​កម្ពុជា​ថា កសិករ​ត្រូវ​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​កសិផល ទើប​អាច​នាំចេញ​ទៅ​ចិន។ ព្រះសង្ឃ​៨អង្គ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និមន្ត​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ តែ​ត្រូវបាន​រឹតត្បិត​ការ​ប្រាស្រ័យ​ទាក់​ទង។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​ការ​ពិភាក្សា​អំពី «ដល់​ពេល​អាស៊ីអាគ្នេយ៍​ត្រូវ​ជ្រើស​រវាង​អាមេរិក​និង​ចិន»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​បញ្ជូន​អ្នក​ជំនាញ​មួយ​ក្រុម​ទៅ​អាហ្វ្រិក និង​កូរ៉េខាងត្បូង ដើម្បី​ជួយ​ទប់ទល់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ ទីភ្នាក់ងារ​សារព័ត៌មាន AP រាយការណ៍​ថា ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​នៅ​សហរដ្ឋ​អាមេរិក​បាន​ថយចុះ។ ប្រទេស​លីបង់​ប្រកាស​ស្ថានភាព​អាសន្ន​ពីរថ្ងៃ​ ក្រោយ​ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅទីក្រុង​កំពង់ផែ​បេរូត។ ជប៉ុន​ប្រារព្ធ​ខួប ៧៥ឆ្នាំ នៃ​សោកនាដកម្ម​ទម្លាក់​គ្រាប់បែក​បរមាណូ​ដោយ​សហរដ្ឋអាមេរិក​លើ​ទីក្រុង Hiroshima។ លោក Biden ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តាម​អនឡាញ​ពី​រដ្ឋ Daleware និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 05, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ថា​ ច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ​ហាម​ឃាត់​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​បង្ហាញ​កេរ​ភេទ​ ​ខណៈ​មាន​ការ​រិះគន់​រឹត​បន្តឹង​សិទ្ធិ​ស្រ្តី។ កង​សន្តិសុខ​ បំបែក​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន ​និង​បណ្តាល​ឲ្យ​យុវតី​ពីរ​នាក់ ​រង​របួស។ កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ» ភាគ​ទី១ ស្តី​អំពី «ការ​ប្រែប្រួល​អាកាសធាតុ»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេតវិមាន​និង​គណបក្ស​ប្រជាធិបតេយ្យ​ មាន​គោលបំណង​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជំនួយ​ក្នុង​គ្រា​មាន​ជំងឺ​កូវីដ១៩​នៅ​ចុង​សប្តាហ៍​នេះ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​នៅ​រដ្ឋធានី​បេរូត បង្ក​ឲ្យ​មនុស្ស​ស្លាប់​អស់​យ៉ាង​តិច​ណាស់១០០ ​នាក់​និង​រង​របួស​រាប់​ពាន់​នាក់។ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Pompeo សន្យា​ការពារ​ពួក​សកម្មជន​ក្រុង​ហុងកុង​ដែល​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​បរទេស។ ប៉ូលិស​ម៉ាឡេស៊ី​បាន​វាយឆ្មក់​ការិយាល័យ​របស់​ទូរទស្សន៍ Al Jazeera និង​រឹបអូស​យក​កុំព្យូទ័រ។ ខ្យល់ព្យុះ Isaias បាន​សម្លាប់​មនុស្ស​អស់ ៦ នាក់​នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 04, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ព្រមាន​ប្រើ​វិធានការ​ច្បាប់​ប្រឆាំង​ការ​តវ៉ា ដែល​ដាក់​សម្ពាធ​លើ​តុលាការ​ក្នុង​ករណី​លោក រ៉ុង ឈុន។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល៖ ចលនា​មហា​ជន​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ទេ។ អ្នកនេសាទ​ខ្សត់ត្រី ខណៈ​រដូវ​ទឹក​ទន្លេសាប​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​យឺត​ជាង​ធម្មតា។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេតវិមាន​និង​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា​មាន​ការ​ជឿនលឿន​ខ្លះ​ឆ្ពោះ​ទៅ​កាន់​កិច្ច​ព្រមព្រៀង​ជំនួយ​សម្រាប់​គ្រា​មាន​វីរុស​កូរ៉ូណា។ លោក​ប្រធានាធិបតី​ត្រាំ ចាត់​វិធានការ​កម្រិត​ចំនួន​អ្នក​ធ្វើការ​សញ្ជាតិ​បរទេស​ក្នុង​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ។ លោក​ប្រធានាធិបតី ត្រាំ​រិះគន់​ទីប្រឹក្សា​សេតវិមាន​ទទួល​បន្ទុក​វីរុស​កូរ៉ូណា។ ក្រុម​អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន​ ៥ កំពុង​បោះឆ្នោត​បឋម។ ទីផ្សារ​ហ៊ុន​នៅ​អាស៊ី​កើន​ខ្លាំង​ផ្នែក​ផលិតកម្ម។ លោក ត្រាំ ទុក​ពេល​ ៤៥ ថ្ងៃ​ឲ្យ​ក្រុមហ៊ុនMicrosoft សម្រេច​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន TikTok របស់​ចិន។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ជំរុញ​ឲ្យ​បណ្តា​ប្រទេស និង​បុគ្គល​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​ថា លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Pompeo និង​អ្នក​ចរចា​ក្រុម​តាលីបង់​ពិភាក្សា​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 03, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ខណៈ​ពលរដ្ឋ​បន្ត​តវ៉ា។ អាជ្ញាធរ​ព្រមាន​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ការ​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ​ ដោយ​មិន​ជូន​ដំណឹង។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ការ​ពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្រ្តី​ក្នុង​ភាព​ជាអ្នកដឹកនាំ»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ជំនាញ​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន​ថា ការ​រាលដាល​នៃ​វីរុស​បាន​ទៅ​ដល់​តំបន់​ទី​ជនបទ​និង​ទីប្រជុំជន។ សេតវិមាន និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែ​ខ្វែង​គំនិត​គ្នា​អំពី​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ ប្រទេស​អូស្រ្តាលី បញ្ជា​ឲ្យ​បិទ​ពាណិជ្ជកម្ម​ក្រុង​ Melbourne រយៈពេល​៦សប្តាហ៍​ ខណៈ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩។ សកម្មជនអាមេរិក​ម្នាក់​ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​ក្រុង​ហុងកុង​អះអាង​ថា លោក នឹង​មិន​ដក​ថយ​ទេ។ លោក Trump ប្រកាស​ដាក់​ភាព​អាសន្ន​លើ​រដ្ឋ North Carolina នៅ​ពេល​ខ្យល់​ព្យុះ Isaias ជិត​មក​ដល់។ ការវាយប្រហារ​ដ៏​ប្រល័យ​នៅ​ពន្ធនាគារ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម បាន​សម្លាប់​មនុស្ស​២១នាក់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 02, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា នៅ​កម្ពុជា កសិដ្ឋាន​ធំៗ​កាប់​ដើម​កៅស៊ូ​ដើម្បី​ដាំ​ដើម​ចេក និង​ដំណាំ​ផ្សេងៗ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។ ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​កើន​ច្រើន​ជាង​មុន ទោះបីជា​អ្នក​ដំណើរ​ព្រួយ​បារម្ភ​អំពី​វីរុស​កូរ៉ូណា​ក៏ដោយ។ ប្រជាពលរដ្ឋ​កាណាដា​ច្រើន​លើសលប់​គាំទ្រ​ការ​បិទ​ព្រំដែន​ជា​មួយ​សហរដ្ឋអាមេរិក​តទៅ​ទៀត ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​កូរ៉ូណា។ សហរដ្ឋ​អាមេរិក​ដាក់​បម្រា​មលើ​ការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​កៅស៊ូ​ធំ​ជាង​គេ​បង្អស់ នៅ​ចំ​ពេល​មាន​ការ​កើនឡើង​នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូណា។ សហរដ្ឋអាមេរិក​ពិចារណា​ជា​ថ្មី​អំពី​កិច្ច​ព្រមព្រៀង​ពង្រឹង​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្រុមហ៊ុន​ចិន។ ចំនួន​ពលរដ្ឋ​ក្នុង​ពិភព​លោក អាច​អាច​ធ្លាក់ចុះ​នៅ​ក្រោយ​ពាក់​កណ្តាល​សតវត្សរ៍​នេះ៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 01, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​និង​បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 31, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​និង​បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 30, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​កម្មវិធីសំណួរ​និង​ចម្លើយ​ កម្ម​វិធី​ហៅ​ចូល​តាម​ទូរ​ស័ព្ទ «ហេឡូវីអូអេ» នៅ​ម៉ោងប្រហែល​៨:៥០​យប់ ​និង បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners