កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - កក្កដា 19, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ករណី​គ្រុនចាញ់​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​អាច​ជា​មេរោគ​កម្រ​មួយ ប៉ុន្តែ​មន្រ្តី​ជំនាញ​ថា​អាច​ព្យាបាល​បាន។ សាលារៀន​មួយ​ចំនួន​កំពុង​ប្រឹងប្រែង​រៀបចំ​អនាម័យ និង​ប្រព័ន្ធ​ស្តង់ដារ​សុវត្ថិភាព​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ដែល​លោក Biden រិះគន់​លោក Trump អំពី​ការ​ចោទប្រកាន់​ថា​រុស្សី​ផ្តល់​ប្រាក់​រង្វាន់​ដល់​ការ​សម្លាប់​ទាហាន​អាមេរិកាំង​ បង្ហាញ​ឲ្យ​ឃើញ​ការ​ខ្វែងគំនិត​គ្នា​ខាង​គោលនយោបាយ​ការបរទេស។ លោក ត្រាំ ដាក់​សម្ពាធ​ឲ្យ​អភិបាល​រដ្ឋ​នានា​បើក​សាលារៀន​ឡើង​វិញ។ អង្គការ STOP AAPI Hate រក​ឃើញ​ឧប្បទ្ទវហេតុ​រើសអើង​ជាតិសាសន៍​អាស៊ី​ជាង ២.១០០ ករណី។ តំបន់​បច្ចេកវិទ្យា Silicon Valley របស់​វៀតណាម​ នឹង​មិន​ដូច​នៅ​រដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក។ អង្គការ​សហប្រជាជាតិ​រិះគន់​ខ្លាំង​ដល់​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដោយសារ​តែយុទ្ធនាការប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​នៅប្រទេស​ហ្វីលីពីន៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 18, 2020
    ត។ ស្ត្រីខ្មែរម្នាក់រស់នៅប្រទេសកូរ៉េខាងត្បូង បានផលិតវីដេអូអំពីវិធីធ្វើម្ហូបចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុក «Kitchen Story» ដោយទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនា។ សិល្បករសិល្បការិនី ស្វែងរកជម្រើសដើម្បីបន្តការសម្តែង ខណៈជំងឺកូវីដ១៩ អូសបន្លាយ។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា សិស្សចិនដែលមានខ្សែរយៈ បន្លំអត្តសញ្ញាណអ្នកដទៃដើម្បីបានចូលរៀនមហាវិទ្យាល័យ។ អ្នកវិភាគ៖ ការតែងតាំងជនជាតិអាមេរិកាំងជានាយកប្រតិបត្តិ TikTok នឹងមិនជួយដល់មុខមាត់ក្រុមហ៊ុននេះនៅសហរដ្ឋអាមេរិកទេ។ វៀតណាមប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ខណៈក្រុមអ្នកវិនិយោគចាកចេញពីចិន។ រដ្ឋាភិបាលថ្មីនៃប្រទេសបារាំងចូលកាន់តំណែងនៅពេលមានវិបត្តិ៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 17, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រសួងធនធានទឹកថា ស្ថានភាពទឹកទន្លេមេគង្គតាមខេត្តនានា នឹងបន្តស្រកចុះ ខណៈប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គជាបន្តបន្ទាប់។ គ្រូបង្រៀនតាមតំបន់ជនបទ ដូចជានៅស្រុកសំឡូត ខេត្តបាត់ដំបង ព្យាយាមរកវិធីឲ្យសិស្សបានរៀនសូត្របន្ត ក្នុងកាលៈទេសៈលំបាកដោយសារសាលារៀនបិទ ក្នុងគ្រាវិបត្តិជំងឺកូវីដ ១៩។ សន្តិសុខស្បៀងអាហាររបស់កម្ពុជា មិនទាន់រងផលប៉ះពាល់នៅឡើយទេ តែអ្នកជំនាញជំរុញឲ្យមានការកាត់បន្ថយការពឹងផ្អែកលើផលិតផលកសិកម្មរបស់ប្រទេសជិតខាង។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា ករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ៧៥.០០០ ករណី ដែលខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អង្គការសហប្រជាជាតិជំរុញឲ្យប្រទេសថៃអនុវត្តបទដ្ឋានអន្តរជាតិទៅលើច្បាប់ធ្វើទណ្ឌកម្មនិងការបាត់ខ្លួនដោយបង្ខំ។ នាវាទាហានជើងទឹករបស់សហរដ្ឋអាមេរិក ដែលឆេះនៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានពន្លត់ទាំងស្រុង។ អង្គការសហប្រជាជាតិអំពាវនាវសុំប្រាក់បន្ថែមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អង្គការសុខភាពពិភពលោកសរសើរអេស្ប៉ាញដែលជោគជ័យលើជំងឺកូវីដ។ មេដឹកនាំសហភាពអឺរ៉ុបជួបប្រជុំគ្នាប៉ុន្តែខ្វែងគំនិតគ្នាលើផែនការស្តារសេដ្ឋកិច្ច។ មន្ទីរពេទ្យខ្លះនៅរដ្ឋកាលីហ្វ័រញ៉ាមានអ្នកជំងឺកូវីដច្រើនលើសចំណុះ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 16, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុ ស្នើឲ្យអង្គការសង្គមស៊ីវិលកែតម្រូវរបាយការណ៍បំណុលរបស់កម្មករ។ នៅក្នុងកម្មវិធី Hello VOA វាគ្មិនរបស់យើងពិភាក្សាអំពី «ការវិវត្តនៃការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គួរឲ្យមានក្តីសង្ឃឹម»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកដាក់ការរឹតត្បិតទិដ្ឋាការលើក្រុមហ៊ុនបច្ចេកវិទ្យាចិន។ រដ្ឋជាច្រើនដែលជាតំបន់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក តម្រូវឲ្យពលរដ្ឋខ្លួនពាក់ម៉ាស់នៅទីសាធារណៈ។ ប្រធានាធិបតីប្រេស៊ីលបានធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា ជាលើកទី២។ ប៉ូលិសបានឃាត់ខ្លួនមនុស្សជាង១០០នាក់នៅរុស្ស៊ី ដែលបានធ្វើបាតុកម្មប្រឆាំងនឹងលោកប៉ូទីន។ ក្រុមមេដឹកនាំសាសនាមីយ៉ាន់ម៉ា អំពាវនាវឲ្យមានការអត់ឱនក្នុងប្រទេស ខណៈភាពចលាចលកើតមានឡើងមុនការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ាគីស្ថាននិងចិន ចាប់ផ្តើមគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលមានតម្លៃរាប់ពាន់លានដុល្លារនៅផ្នែកខ្លះនៃតំបន់ជម្លោះ Kashmir៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 15, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​កំពូល​ឲ្យ​កាត់ក្តី​ឡើងវិញ​លើ​ករណី​លោក រ៉ាត់ រត្នមុនី ដោយសារ​ការ​កាត់ក្តី«មិន​ត្រឹមត្រូវ»។ តុលាការ​កំពូល​សម្រេច​ឲ្យ​បន្ត​ស៊ើបអង្កេត ខណៈ​អតីត​អ្នកកាសែត​អាស៊ី​សេរី​ថា​កុំ​យក​ពួកគេ​ជា«ចំណាប់ខ្មាំង»។ សង្គម​ស៊ីវិល​បារម្ភ​ថា កង្វះយន្តការ​តាមដាន ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ខ្លះ​មិន​ទទួល​បាន​ជំនួយ​សង្គម​ពី​រដ្ឋ​ក្នុង​គ្រា​កូវីដ១៩។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​លុបចោល​សេចក្ដី​បង្គាប់​រឿង​ទិដ្ឋាការ​និស្សិត​បរទេស។ សេចក្តីរាយការណ៍​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​កំពុងពិសោធន៍ បង្ហាញ​នូវ​ការ​ឆ្លើយតប​លើ​ប្រព័ន្ធស៊ាំ​ប្រកប​ដោយ​ក្តី​សង្ឃឹម។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ និយាយ​ខ្លាំងៗ​ថា​នឹង​ចាត់​វិធានការ​លើ​ប្រទេស​ចិន។ ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កើន​ឡើង នៅ​ពេល​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​តំបន់។ កាសែត New York Times ប្ដូរ​ទីតាំង​ប្រតិបត្តិការ​ព័ត៌មាន​តាម​អនឡាញ​ពី​ហុងកុង​ទៅ​សេអ៊ូល។ សហរដ្ឋ​អាមេរិក​នឹង​ប្រហារ​ជីវិត​អ្នក​ទោស​ទី​ពីរ បន្ទាប់ពី​អនុវត្ត​ទោស​ប្រហារ​ជីវិត​ឡើង​វិញ។ អង្គការ CPJ នឹង​ផ្ដល់​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន Gwen Ifill ដល់​មេធាវី​សិទ្ធិ​មនុស្ស​អ្នកស្រី Amal Clooney និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 14, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​ព្រះអង្គ​លួន សុវ៉ាត​ពី​បទ​«រំលោភ​សេព​សន្ថវៈ» ខណៈ​ព្រះ​អង្គ​ថា​ នេះ​ជា​«រឿង​ឆ្កួត»។ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​កម្ពុជា​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត។ ពិធី​រំឭក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ​កែម ឡី​ បន្ត​ញាំញី​ដោយ​ការ​រារាំង​ និង​រឹត​បន្តឹង​យ៉ាង​ខ្លាំង។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ WHO ថា សហរដ្ឋអាមេរិក​ថា ការ​ទាមទារ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា«ការ​ខុស​ច្បាប់​ទាំង​ស្រុង»។ ស្ថានការណ៍​វិបត្តិ​ជំងឺ​កូវីដ១៩ នឹង​មិន​ត្រឡប់​ដូច​ធម្មតាមួយ​រយៈពេល។ ទីក្រុង​ញូវយ៉ក​រាយការណ៍​ថា មិន​មាន​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​ក្នុង​រយៈពេល​ ២៤​ ម៉ោង។ សាកលវិទ្យាល័យ​ជាង ២០០ នៅ​សហរដ្ឋ​អាមេរិក​ជំទាស់​នឹង​សេចក្ដី​ណែនាំ​រឿង​ទិដ្ឋាការ​និស្សិត​អន្តរជាតិ។ សហរដ្ឋ​អាមេរិក ចិន និង​អេមីរ៉េត​អារ៉ាប់​រួម នឹង​បញ្ជូន​យាន​អវកាស​ទៅ​ភព​ព្រះ​អង្គារ​នៅ​សប្ដាហ៍​នេះ។ ចិន​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​ខាង​ប្រជាធិបតេយ្យ​នៅ​ហុងកុង​អាច​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី។ ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល ធ្វើ​តេស្ត​ជំងឺ​កូវីដ​១៩ មួយ​លើក​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ​និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 13, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ថា របាយការណ៍​ស្តី​ពី​បំណុល​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ«ទុក​ចិត្ត​មិន​បាន»។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​អភិវឌ្ឍ​និង​បញ្ហា​ប្រឈម​នៃ​ទំនប់​លើ​ទន្លេ​មេគង្គ​ក្នុង​ប្រទេសជាប់​ដង​ទន្លេ»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ក្រសួង​អប់រំអាមេរិក​ជំរុញ​ឲ្យ​បើក​សាលារៀន​ឡើង​វិញ។ ប្រធាន​ផ្នែក​សុខាភិបាល​សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់។ ចិន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សមាជិក​សភា​អាមេរិក​មួយ​ចំនួនពាក់ព័ន្ធ​នឹង​ក្រុម​ជនជាតិ​ភាគតិច​ Uighur កាន់​សាសនា​ឥស្លាម។ ផ្សារ​ភាគហ៊ុន​អាស៊ី​ ចាប់ផ្តើម​ឡើង​ថ្លៃ​នៅ​សប្តាហ៍​នេះ។ ចិន​បាន​ដោះលែង​សាស្រ្តាចារ្យ​ដែល​បាន​រិះគន់​ប្រធានាធិបតី ស៊ី ជីនពីង។ ឥណ្ឌា​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ច្រើន​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ចិន​បញ្ជូន​នាវា​ចម្បាំង​ជា​ការ​ព្រមាន​ដល់​វៀតណាម​ថា គ្មាន​រឿង​ក្តី​នៅ​តុលាការ និង​គ្មាន​ការ​ខួងប្រេង៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 12, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ស្ត្រីនៅតែសកម្មក្នុងវិស័យនយោបាយតាមប្រព័ន្ធអនឡាញ ទោះបីជាប្រឈមនឹងវិបត្តិសុខាភាពជំងឺកូវីដ១៩ក្តី។ ក្រុមអ្នកឃ្លាំមើលថា ៤ឆ្នាំក្រោយការសម្លាប់លោក កែម ឡី ប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងគំហុក ខណៈយុត្តិធម៌មិនទាន់មាននៅឡើយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វិបត្តិសុខភាពជំងឺកូវីដ ១៩ បង្ខំឲ្យគណបក្សប្រជាធិបតេយ្យរបស់អាមេរិក ធ្វើមហាសន្និបាតតាមប្រព័ន្ធអនឡាញ។ ប្រវត្តិវិទូវិភាគមើលថាតើ ជំងឺកូវីដ១៩ ជាជំងឺរាតត្បាតដែលជំរុញជា «ក្តីមេត្តា» ឬ «ការស្អប់គុំកួន» ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលវៀតណាមលើវិស័យថាមពលពន្លឺព្រះអាទិត្យ បង្កជាភាពមិនប្រាកដប្រជាក្នុងការប្រើប្រាស់ថាមពលធ្យូងថ្មដែលកំពុងថយចុះក្នុងប្រទេសនេះ។ នៅឆ្នាំ២០១៩ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសនាំមុខគេក្នុងដំណាំដូងប្រេង បានរាយការណ៍ថា បានបាត់បង់ព្រៃឈើតិចជាងមុន៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 11, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​ សរសើរ​វិធី​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​អាមេរិកាំង​ដោយ​រដ្ឋាភិបាល ក្នុង​គ្រា​វិបត្តិ​កូវីដ​១៩។ អ្នក​ជំនាញ​ថា កម្ពុជា​មាន​សំណាង​ដោយ​ប្រទេស​ជិតខាង​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា​បាន​ល្អ ស្របពេល​ពលរដ្ឋ​កម្ពុជា​មាន​ទម្លាប់​ការពារ​ខ្លួន​បាន​ល្អ។ ករីណ​គ្រុន​ចាញ់​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង អាច​បង្ក​ឡើង​ដោយ​មេរោគ​កម្រ​មួយ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា អាច​ព្យាបាល​បាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​អូស្ត្រាលី​ពិចារណា​ផ្តល់​ទីជម្រក​ដ៏​សុវត្ថិភាព​ដល់​បាតុករ​ហុងកុង។ លោក​ប្រធានាធិបតី​ Donald Trump ដាក់​សម្ពាធ​ដល់​អភិបាល​រដ្ឋ​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​រកឃើញថា​ ប្រទេស​វៀតណាម​បាន​ជួយ​សង្គ្រោះ​សត្វព្រៃ​ ៣៥ភាគរយ ពី​បទ​ឧក្រិដ្ឋកម្ម​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់។ វិភាគ៖ កំណើន​នៃ​បន្ទុក​ជំពាក់​បំណុល​របស់​ប្រទេស​ឡាវ អាច​បណ្តាល​ឲ្យ​ប្រទេស​មួយ​នេះ​ពឹង​ផ្អែក​លើ​ចិន​កាន់តែ​ខ្លាំង​ឡើង៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 10, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចិន​និង​កម្ពុជា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ខណៈ​កម្ពុជា​សម្លឹង​មើល​សក្តានុពល​នាំចេញ​ផលិតផល​កសិកម្ម។ បទ​សន្ទនា​រវាង​អ្នក​យកព័ត៌មាន​ឲ្យ​វីអូអេ៖ ពិធី​រំឭក​ខួប​៤ឆ្នាំ​នៃ​មរណភាព​លោក​កែម​ ឡី ត្រូវបាន​ធ្វើ​ឡើង​ដោយ​មាន​ការ​តាមដាន​និង​រឹតត្បិត​ពី​អាជ្ញាធរ។ ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​ករណី​ឃាតកម្ម​លើ​លោក កែម​ ឡី។ ជន​រងគ្រោះ​ថា កម្ពុជា​គួរ​ប្រារព្ធ​ទិវា​ថ្នាក់ជាតិ ដើម្បី​រំឭក​ការ​ចងចាំ​អំពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ប្រធានាធិបតី​ Donald Trump ដាក់​សម្ពាធ​ឲ្យ​អភិបាល​រដ្ឋ​នានា​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ។ សហរដ្ឋ​អាមេរិក​បាន​កំណត់ត្រា​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ខ្ពស់​បំផុត​មួយ​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ថ្ងៃ។ កូរ៉េខាង​ជើង​ថា ខ្លួន​មិន​ចាប់អារម្មណ៍​លើ​ជំនួប​ជាមួយ​ប្រធានាធិបតីអាមេរិក​លោក Donald Trump ទេ។ ករណី​ផ្ទុះ​រោងចក្រ​ផលិត​កាំជ្រួច​នៅ​តំបន់ Guanghan ខេត្ត​ស៊ីឈួន ប្រទេស​ចិន បាន​បណ្តាល​ឲ្យ​មនុស្ស​ ៦នាក់​រងរបួស និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners