កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - មិថុនា 29, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​បង្ហាញ​ថា ការ​បណ្តេញ​ចេញ​នៅ​ទីក្រុង​ភ្នំពេញ​នៅតែ​ជា​បញ្ហា ពុំ​មាន​ការពិភាក្សា និង​ផ្តល់​សំណង​ត្រឹមត្រូវ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​ឧកញ៉ា​ម្នាក់ រីឯ​អភិបាល​ស្រុក​មួយ​រូប​បាត់បង់​តំណែង​ក្នុង​រឿង​ដី​ធ្លី។ គណនី​ហ្វេសប៊ុក​ ២ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ព្រះ​អង្គ​ លួន សុវ៉ាត ​លែង​ដំណើរ​ការ។ កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ និង​វិធាន​ការ​ទប់ស្កាត់»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​មួយ​ចំនួន​ចាប់​ផ្ដើម​បិទ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ឡើង​វិញ ដោយសារករណី​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​រហូត​ដល់​ជាង ១០ លាន​ករណី។ ប្រទេស​អ៊ីរ៉ង់​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ ពេល​ជួបជុំ​គ្នា​ក្នុង​ទីធ្លា​ឯកជន​។ លោក Donald Trump ថា លោក​មិន​ដឹង​អំពី​សេចក្ដី​រាយការណ៍​ដែល​ថា ​រុស្ស៊ី​ផ្ដល់​រង្វាន់​ដល់​ក្រុម​តាលីបង់​ឲ្យ​សម្លាប់​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន។ អ្នកជំនាញ​អាមេរិក​ថា អ៊ីរ៉ង់​នឹង​ក្លាយ​ជា​ជម្រើស​នៃ​ប្រទេស​ជួញដូរ​អាវុធ​សម្រាប់​ពួក​ភេរវជន បើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ផុត​កំណត់៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 28, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា៖ សិស្សថ្នាក់ទី១២ បង្ហាញក្តីកង្វល់ចំពោះការប្រឡងបាក់ឌុបនាពេលខាងមុខ ខណៈសាលារៀនបិទនិងការសិក្សាត្រូវបានធ្វើឡើងតាមអនឡាញ។ ព័ត៌មានសំខាន់ៗអំពីតំបន់អាស៊ីមានដូចជា៖ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដែលជាសេ្តចនាំចេញដូងប្រេង បាត់បង់ព្រៃឈើតិចសម្រាប់ឆ្នាំ២០១៩។ វិភាគ៖ តើវិបត្តិជំងឺកូវីដ១៩ កំពុងផ្លាស់ប្តូររបៀបវារៈរបស់វៀតណាមក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងយ៉ាងដូចម្តេច? ចិនដែលជាប្រទេសផ្តល់កម្ចីច្រើនជាងគេនៅលើពិភពលោក បានសម្រេចពន្យារពេលសងបំណុលដល់ប្រទេសចំនួន ៧៧ ដែលបានទទួលកម្ចីពីខ្លួន។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា៖ កំណើនជនភៀសខ្លួនធ្វើឲ្យមានការព្រួយបារម្ភកាន់តែកើនឡើងអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅជុំវិញពិភពលោក៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 27, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមមេដឹកនាំសហជីពនៅកម្ពុជាជំទាស់នឹងសំណើរបស់ថោកែរោងចក្រដែលសុំផ្អាកការចរចាប្រាក់ឈ្នួលកម្មករ។ ព័ត៌មានអន្តរជាតិសំខាន់ៗអំពីតំបន់អាស៊ី និងពិភពលោកមានដូចជា ការបិទហាងកាហ្វេដ៏ល្បីឈ្មោះមួយនៅម៉ាឡេស៊ី បង្ហាញឲ្យឃើញពីបញ្ហាប្រឈមរបស់អាជីវកម្មខ្នាតតូច ក្នុងគ្រាវិបត្តិសុខភាពកូវីដ១៩។ របាយការណ៍មួយព្រមានពីគ្រោះថ្នាក់ពីការរុករករ៉ែនៅបាតសមុទ្រជ្រៅ។ វិភាគ៖ តើជំងឺកូវីដ១៩ អាចធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់ចិនដោយរបៀបណា? ចិនប្រើប្រាស់ស្ពៃក្តោបដើម្បីបង្កើនការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ ខណៈភាពតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានកើតមានឡើង មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un រក្សាភាពស្ងៀមស្ងាត់។ ក្រុមវេជ្ជបណ្ឌិតសង្ឃឹមថា អង់ទីគ័រដែលត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ អាចព្យាបាលជំងឺកូវីដ១៩បាន៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 26, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានជាប់ឃុំខ្លួន កំពុងស្វែងរកអន្តរាគមន៍ពីសហរដ្ឋអាមេរិក ខណៈពួកគេហៅការឃុំខ្លួននិងបទចោទប្រកាន់ថា «ជារឿងនយោបាយ»។ របាយការណ៍មួយរបស់អឺរ៉ុបរកឃើញថា ព្រៃឡង់នៅកម្ពុជាកំពុងបន្តបាត់បង់គួរឲ្យព្រួយបារម្ភ ខណៈការកាប់ព្រៃឈើកើនឡើងជាង៧០ភាគរយនៅឆ្នាំ២០១៩។ ការរៀនតាមអនឡាញបង្កជាក្តីព្រួយបារម្ភថា សិស្សដែលមិនមានលទ្ធភាព ត្រូវបាត់បង់ឱកាសរៀន។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ក្នុងគ្រារោគរាតត្បាតកូវីដ១៩ ពលករចំណាកស្រុកនៅប្រទេសថៃប្រឈមការលំបាកដើម្បីតម្រូវតាមលក្ខខណ្ឌដើម្បីទទួលបានជំនួយពីរដ្ឋាភិបាលថៃ។ វិភាគ៖ ហេតុអ្វីបានជាវៀតណាមដែលជាប្រទេសមានប្រជាជនច្រើន គ្មានករណីស្លាប់ដោយសារជំងឺកូវីដ១៩? លោក John Bolton អតីតទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតី Trump បានចាត់ទុកលោក Trump ជាមេដឹកនាំមិនប្រាកដប្រជា និងជាមេដឹកនាំដ៏គ្រោះថ្នាក់ នៅក្នុងបទសម្ភាសន៍ជាមួយ VOA។ បារំាងនិងអាល្លឺម៉ង់ បានសម្តែងការគាំទ្រខាងនយោបាយនិងហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក។ លោក Trump ជំរុញឲ្យបញ្ចប់ច្បាប់ធានារ៉ាប់រងសុខភាពដែលមានតម្លៃទាប។ ករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកកើនឡើងខ្លាំង និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 25, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ៣​សប្តាហ៍​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​លោក Wanchalearm Satsaksit​ នៅ​រាជធានី​ភ្នំពេញ ប៉ូលិស​កម្ពុជាមិន​ទាន់​អាច​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ខណៈ​ភាគី​ថៃ​បន្ត​ស្ងាត់​ស្ងៀម។ នៅ​ក្នុង​កម្មវិធី Hello VOA វាគ្មិន​របស់​យើង​នឹង​ពិភាក្សា​អំពី​ «ស្ថានភាព​លំបាក​របស់​ពលករ​ចំណាកស្រុក​និង​ជនភៀស​ខ្លួន​នយោបាយ ក្នុង​គ្រា​វិបត្តិ​កូវីដ១៩»។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ ក្រុម​អ្នក​កែ​ទម្រង់​ដាក់​សម្ពាធ​លើ​លោក Biden បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ឲ្យបង្កើតគោល​នយោបាយដែល​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ។ ការ​បន្ត​ធ្វើតេស្ត​ជំងឺ​កូវីដ១៩​កាន់តែ​ច្រើន​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ បង្ក​ឲ្យ​មាន​ការ​ជជែក​ដេញដោល​កាន់តែ​ច្រើន​រវាង​អ្នក​នយោបាយ​អាមេរិក ខណៈ​ករណីឆ្លង​កំពុង​កើន​ឡើង​ក្នុង​រដ្ឋ​មួយ​ចំនួន។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​នឹង​ប្រឈម​កំណើន​លូតលាស់​អវិជ្ជមាន​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​ អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ប្រកាន់​ជំហរ​តឹងរ៉ឹង​ប្រឆាំង​នឹង​ចិន។ សន្និបាត​តែងតាំង​លោក Joe Biden ជា​បេក្ខជន​ប្រធានាធិបតី​ប្រចាំ​គណបក្ស​ប្រជាធិបតេយ្យ នឹង​ធ្វើ​ឡើង​តាម​អនឡាញ។ ប្រទេស​អាហ្រ្វិក​ខាង​ត្បូង ធ្វើការ​សាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ លើ​មនុស្ស​ជា​លើក​ដំបូង។ កូរ៉េខាងត្បូង​ប្រារព្ធ​ខួប​៧០ឆ្នាំ​នៃ​សង្គ្រាមក្នុង​ឧបទ្វីប​កូរ៉េ និងព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 24, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ជា រដ្ឋាភិបាល​សម្រេច​បញ្ចេញ​ថវិកា​ជួយ​ដល់​អ្នកក្រីក្រ​ជាង​កន្លះ​លាន​គ្រួសារ ដែល​មាន​ទាំង​អ្នក​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩។ ក្រុម​មេដឹកនាំ​សហជីព​ជំទាស់​យ៉ាង​ខ្លាំងក្លា​នឹង​សំណើ​របស់​ថៅកែ​រោងចក្រ ដែល​សុំ​ឲ្យ​ផ្អាក​ចរចា​ប្រាក់​ឈ្នួល​កម្មករ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​សភា​សហរដ្ឋអាមេរិក​ដ៏​សំខាន់​ម្នាក់​បាន​អំពាវនាវ​ឲ្យ​លោក Michael Pack នាយក​ប្រតិបត្តិ​ថ្មី​នៃ​ទីភ្នាក់ងារ USAGM ផ្តល់​សក្ខីកម្ម​នៅ​ខែ​ក្រោយ​អំពី​ ហេតុអ្វី​ដែល​លោក​បណ្តេញបណ្ដា​មន្រ្តី​ជំនាញ​ជាន់ខ្ពស់​ជាច្រើន​នាក់​របស់ USAGM ចេញ​ពី​តំណែង។ អង្គការ​សុខភាព​ពិភពលោក​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កំពុង​កើន​ឡើង។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​សំខាន់ៗ​នៅសហរដ្ឋអាមេរិក ប្រឈម​នឹង​ការ​បាត់បង់​អាសនៈ​ក្នុង​ការ​បោះឆ្នោត​សភា។ លោក Biden ហៅ​បទ​បញ្ជា​ថ្មី​របស់​លោក Trump អំពី​បញ្ហា​អន្តោប្រវេសន៍ ថា​ជា​ការ​បង្វែរ​ចំណាប់​អារម្មណ៍។ ក្រុម​អ្នក​ជំនាញ​ថា ការ​បញ្ឈប់​ទិដ្ឋាការ H1B នឹង​ធ្វើ​ឲ្យ​និស្សិត​បរទេស​រអែង​មក​សិក្សា​នៅ​សហរដ្ឋអាមេរិក។ ​លោក Trump សរសើរ​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក ក្រោយ​ពី​ធ្វើ​ទស្សនកិច្ច​ទៅ​ទី​នោះ។ លោក Kim Jong Un ផ្អាក «សកម្មភាព​យោធា» ប្រឆាំង​កូរ៉េ​ខាង​ត្បូង និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 23, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្រ្តី​ម្នាក់​បដិសេធ​មិន​មាន​ទំនាក់​ទំនង​សេ្នហា​ជាមួយ​ព្រះ​អង្គ លួន សុវ៉ាត ​ដូច​ឃ្លីប​វីដេអូ​បង្ហោះ​លើ​ហ្វេស​ប៊ុក​នោះ​ទេ។ កម្ពុជា​រក​ឃើញ​ជំងឺ​កូវីដ១៩​មួយ​ករណី​ទៀត​លើ​បុរស​ខ្មែរ​អាមេរិកាំង​ទើប​មក​ពី​អាមេរិក។ សិស្ស​ថ្នាក់​ទី១២​បង្ហាញ​ក្តី​កង្វល់​ចំពោះ​ការ​ប្រឡង​បាក់ឌុប​នា​ពេល​ខាង​មុខ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​មន្រ្តី​សុខាភិបាល​សហរដ្ឋអាមេរិក​ផ្តល់​សក្ខីកម្ម​អំពី​ការ​ឆ្លើយតប​របស់សេតវិមាន​ទៅ​លើ​វីរុស​កូរ៉ូណា ខណៈ​សេតវិមាន​ហាក់​ចាត់​ទុក​អត្រា​កើន​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក ថា​មិន​សូវ​សំខាន់។ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ផ្អាកផ្តល់​ទិដ្ឋាការ​អន្តោប្រវេសន៍​ដល់​ជនបរទេសសម្រាប់​ធ្វើការ​ស្រប​ច្បាប់​ក្នុង​សហរដ្ឋអាមេរិក​រហូត​ដល់​ចុង​ឆ្នាំ​នេះ។ វ៉ាក់សាំង​របេង កញ្ជ្រឹល និង​ស្វិត​ដៃជើង ប្រហែលជា​អាច​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ បាន។ ចិន​គំរាម​តបត​នឹង​សហរដ្ឋ​អាមេរិក រឿង​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ចិន និង​ឥណ្ឌា​ឯកភាព​គ្នា​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ប្រល័យ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 22, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​កម្មករ​សំណង់​រំឭក​ឡើង​វិញ​នូវ​ហេតុការណ៍​បាក់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​មុន។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី«រដ្ឋាភិបាល​បង្ហាញ​បញ្ហា​ប្រឈម​ក្នុង​ការ​ពង្រឹង​រដ្ឋបាល​ឯកភាព​ថ្នាក់​ស្រុក»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ពី​ការ​កើនឡើង យ៉ាងខ្លាំង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ពិភពលោក។ ក្រុម​អ្នក​ជំនាញ​ច្រានចោល​ការ​លើកឡើង​ពី​ការ​ផ្ទុះ​ឡើង​លើក​ទី២​នៃ​ជំងឺ​កូវីដ១៩ ដោយ​ថា ការ​ផ្ទុះ​ឡើង​លើក​ទី​មួយ​មិន​ទាន់​ផុត​នៅ​ឡើយ​ទេ។ យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក Trump ច្រានចោល​សេចក្ដី​រាយការណ៍​ដែល​ថា​អ្នក​ចូលរួម​មាន​ចំនួន​តិច។ ពលករ​ចំណាកស្រុក​ថៃ​មិន​មានគ្រប់​លក្ខខណ្ឌ​ដើម្បីបាន​ទទួល​ជំនួយ​រដ្ឋ ពេល​មាន​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ១៩។ សហរដ្ឋអាមេរិក​និង​រុស្ស៊ី ​ចាប់ផ្តើម​ចរចា​នុយក្លែអ៊ែរ​នៅ​ប្រទេស​អូទ្រីស។ រលក​កម្ដៅ​ឡើង​ក្តៅ​ខ្លាំង​ក្នុង​តំបន់​ស៊ីបេរី​នៃ​ប្រទេស​រុស្ស៊ី។ កូរ៉េ​ខាង​ជើង​ថា ខ្លួន​ត្រៀម​បញ្ជូន​ខិត្តប័ណ្ណ​ឃោសនា​រាប់​លាន​សន្លឹក​ចូល​កូរ៉េ​ខាង​ត្បូង។ ក្រុង​ Camden រដ្ឋ New Jersey ជា​គំរូ​នៃស្ថាប័ន​ប៉ូលិស​នៅ​សហគមន៍៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 21, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ វេជ្ជ​បណ្ឌិត​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាតត្បាត​របស់​វីរុស​កូរ៉ូណា​ ៦នាក់​ចេញ​មក​ពី​គ្រួសារ​ជន​ភៀស​ខ្លួន​ខ្មែរ​អាមេរិកាំង​មួយ។ ពលរដ្ឋ​ខ្មែរ​ខ្លះ​រីករាយ​នឹង​ស្ថានភាព​ស្ងប់ស្ងាត់​នៅ​តំបន់​ប្រាសាទ​អង្គរ​វត្ត​ ដែល​អស់​ក្រុម​ទេសចរ​បរទេស។ ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​មាន​ដូចជា៖ លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​សុំ​ឲ្យ​ក្រុម​បាតុករ​ពាក់​ម៉ាស់ ខណៈ​លោក​បង្ហាញ​សុទិដ្ឋិនិយម​អំពី​ការ​ផលិត​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩។ វិធីសាស្ត្រ​ការទូត​បែប​ «ចចក​ចម្បាំង» របស់​ចិន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ក្លា​ពី​អន្តរជាតិ៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 20, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ តំណាង​សហគមន៍​ខ្មែរ​អាមេរិកាំង​ដែល​ជា​អតីត​ជនភៀស​ខ្លួន​ បាន​សម្តែង​ការ​ដឹងគុណ​ដល់​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក ក្នុង​ទិវា​ជនភៀសខ្លួន​ពិភពលោក។ មន្ត្រី​អង្គការ​សហប្រជាជាតិ​បង្ហាញ​ក្តី​បារម្ភ​អំពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពូជា ក្រោយ​មាន​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់។ រដ្ឋាភិបាល​កម្ពុជា​ស្នើ​ក្រុមហ៊ុន​បញ្ជា​ទិញ​ជួយ​វិស័យ​កាត់ដេរ​ដែល​កំពុង​ជួប​វិបត្តិ​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ សភា​អាមេរិក​នឹង​បោះឆ្នោត​សម្រេច​លើ​សេចក្តី​ព្រាងច្បាប់​ពីរ​ស្តី​ពី​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​នៅ​សប្តាហ៍​ក្រោយ។ ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​ថៃ​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩ បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សេវា​ផ្លូវភេទ​ដែល​ធ្លាប់​តែ​រីក​ចម្រើន។ នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ទាមទារ​កាន់​តែ​ច្រើន​ឡើង​ ឲ្យ​ដក​បដិមា​និង​កន្លែង​អនុស្សាវរីយ៍​របស់​សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង​សម័យ​សង្គ្រាម​ Confederate៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners