កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - មិថុនា 19, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ សាច់ញាតិ​និង​សមាជិក​គ្រួសារ​របស់​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន បាន​ចេញ​តវ៉ា​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ។ វេជ្ជបណ្ឌិត​ប្រយុទ្ធ​នឹង​ការ​ឆ្លងរាលដាល​នៃ​វីរុស​កូរ៉ូណា ៦នាក់ ចេញ​មក​ពី​គ្រួសារ​ជនភៀសខ្លួន​ខ្មែរ​អាមេរិកាំង​មួយ។ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស វាគ្មិន​របស់​យើង​គឺ​លោក ប្រាក់ សេរីវុឌ្ឍ ពិភាក្សា​អំពី​ «ជនភៀសខ្លួន​ខ្មែរ​ក្រោម​ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់​ក្នុង​ការ​ស្វែងរក​សេរីភាព»។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ តុលាការ​កំពូល​អាមេរិក រារាំង​កិច្ច​ប្រឹងប្រែង​លោក​ប្រធានាធិបតី Trump ដើម្បី​បញ្ចប់​កម្មវិធី​ជួយ​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាសស្នាម។ មន្ត្រី​ការបរទេស​អាមេរិក​ម្នាក់ ចុះ​ចេញ​ពី​តំណែង​ ដោយសារ​ការ​ឆ្លើយ​តប​របស់​លោក Trump ចំពោះ​បញ្ហា​ជាតិសាសន៍។ រដ្ឋមន្ត្រី​ប្រចាំ​ក្រសួង​បង្រួប​បង្រូម​កូរ៉េខាង​ត្បូង លាចេញ​ពី​តំណែង ក្រោយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ។ ការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា លោក​ប្រធានាធិបតី Trump ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ក្នុង​ប្រទេស។ ក្រុម​សមាជិក​សភា​អាមេរិក​ខ្លះ ខឹង​សម្បា​នឹង​សកម្មភាព​របស់​ប្រធានថ្មី​នៃ​ទីភ្នាក់ងារ USAGM ដែល​បានបណ្តេញ​បុគ្គលិក​ក្នុង​ថ្នាក់ដឹកនាំ​ខ្លះ​របស់​ទីភ្នាក់ងារ​នេះ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 18, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ កូនប្រុស​ច្បង​របស់​លោក​ ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​រិះគន់​រឿង​ទិញ​រថយន្ត​យោធា​ពី​ចិន ដោយ​អះអាង​ថា ការ​បញ្ជា​ទិញ​នេះ​ប្រើ​ថវិកា​សប្បុរសជន។ ក្រុម​ការពារ​សិទ្ធិមនុស្ស​យល់ថា​ ស្ថានភាព​សិទ្ធិ​នយោបាយ​នៅកម្ពុជា​ បន្ត​អាប់អួរ ដែល​បង្ក​ជា​ផល​វិបាក​ក្នុងការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ នៅ​ក្នុង​កម្មវិធី Hello VOA នា​ថ្ងៃនេះ លោក​វេជ្ជបណ្ឌិត តាំង តេកហុង ពិភាក្សា​អំពី «ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ ខណៈ​ប្រទេស​បើក​សកម្មភាព​ឡើងវិញ»។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ លោក​ប្រធានាធិបតី​ Trump បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិ​ស្តី​ពី​កិច្ចការ​របស់​ប៉ូលិស ខណៈ​មាន​ការ​តវ៉ា​ទាក់ទិន​នឹង​អំពើ​ហិង្សា​របស់​ប៉ូលិស​នៅ​សហរដ្ឋ​អាមេរិក។ ការ​ស្ទង់​មតិ​ថ្មី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បង្ហាញ​ថា លោក Joe Biden មាន​សំឡេង​គាំទ្រ​ច្រើន​លើសលុប លើ​លោក​ប្រធានាធិបតី​ Donald Trump។ ប្រធានថ្មី​នៃ​ទីភ្នាក់ងារ USAGM បញ្ឈប់​តំណែង​មេដឹកនាំ​ទីភ្នាក់ងារ​ក្រោម​បង្គាប់​មួយចំនួន។ លោក John Bolton អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ Trump ថា លោក Trump ប្រឡូក​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត ដើម្បី​ផល​ចំណេញ​ផ្ទាល់​ខ្លួន។ ប្រទេស​នូវែលហ្សេឡង់​បាន​រកឃើញ​ករណីឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ថែមទៀត បន្ទាប់​ពី​ប្រទេស​នេះ​ប្រកាស​ថា​មិនមាន​ករណី​ឆ្លង​ថ្មី៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 17, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​រដ្ឋមន្រ្តី​ថា ​កង្វះ​ថវិកា​ និង​មន្រ្តី​ជំនាញ​នៅ​ថ្នាក់​ក្រុង ​ស្រុក ​ខណ្ឌ​ ទូទាំង​ប្រទេស ​នៅ​តែ​ជា​បញ្ហា។ អ្នក​ពាក់ព័ន្ធ​ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ និង​ការ​បើក​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​អាស៊ាន​អាច​ជួយ​ស្ដារ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។ ​ពលរដ្ឋ​ខ្មែរ​ខ្លះ​រីករាយ​នឹង​តំបន់​អង្គរ​ស្ងប់ស្ងាត់​ដែល​អស់​ក្រុម​ទេសចរ​បរទេស ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នកវិទ្យាសាស្រ្ត​ចក្រភព​អង់គ្លេស​បាន​ប្រកាស​ថា ប្រភេទ​ថ្នាំ Dexamethasone ដែល​មាន​តម្លៃ​ថោក អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​កូវីដ១៩ ដែល​ឈឺ​ធ្ងន់​បាន។ សភា​សហរដ្ឋ​អាមេរិក​នឹង​ផ្ដោត​លើ​បញ្ហា​កំណែ​ទម្រង់​ប៉ូលិស​នៅ​ថ្ងៃ​ពុធ​នេះ។ ចិន​ដាក់​ការ​រឹតត្បិត​ឡើងវិញ ដើម្បី​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នូវ​ជំងឺ​កូវីដ១៩។ កូរ៉េ​ខាង​ជើង​នៅ​តែបន្ត​ការ​បង្កហេតុ បន្ទាប់ពី​បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​មក។ ធនាគារ​កណ្ដាល​អាមេរិក​ថា សេដ្ឋកិច្ច​នឹង​មិន​ងើប​ឡើង​វិញ​ទេ បើ​សាធារណជន​ជឿ​ថា ជំងឺ​កូវីដ១៩​នៅ​មិន​ទាន់​អាច​គ្រប់គ្រង​បាន។ អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ការ​អត់ធ្មត់​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ឥណ្ឌា​និង​ចិន ខណៈ​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 16, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​ស្វះស្វែង​រក​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន ៤០ ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ជួយ​ទប់ទល់​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ ក្រោយ​កាស៊ីណូ​បាន​ផ្អាក​ដំណើរការ​ជាង ២ ខែ​មក​នេះ។ ខណៈ​ថៃ​រង់ចាំ​ការផ្ទៀងផ្ទាត់​ព័ត៌មាន​បាត់​ខ្លួន​សកម្មជន​ថៃ​នៅ​ភ្នំពេញ ប៉ូលិស​កម្ពុជា​ថា រថយន្ត​ដែល​ថត​បាន​នោះ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ។ លោក សម រង្ស៊ី ថា ការ​ចាប់​សកម្មជន​របស់​ខ្លួន​បង្ហាញ​ពី​ការ​ភ័យខ្លាច​ចំពោះ​ការ​ងើប​ប្រឆាំង​រដ្ឋាភិបាល។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន នាយិកា​របស់ VOA លាលែង​ពី​តំណែង។ និយតករ​សហរដ្ឋអាមេរិក​ឈប់​ឲ្យ​ប្រើ​ឱសថ​ព្យាបាល​ជំងឺ​គ្រុនចាញ់​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ១៩។ លោក Trump នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​អំពី​ការ​កែ​ទម្រង់​មួយ​ចំនួន​លើ​ផ្នែក​ប៉ូលិស។ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​ផ្ដោត​លើ​បញ្ហា​ជាតិ​សាសន៍​នៅ​សហរដ្ឋ​អាមេរិក។ កូរ៉េ​ខាង​ជើង​កម្ទេច​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 15, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​កាត់បន្ថយ​ការ​ចំណាយ​តាម​ក្រសួង​ស្ថាប័ន ៣ ឆ្នាំ​ជាប់​គ្នា ខណៈ​ការ​ព្យាករណ៍​សេដ្ឋកិច្ច​ធ្លាក់ចុះ​មក​ត្រឹម ១,៩%។ កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​មាន​កិច្ច​ពិភាក្សា​អំពី «ការ​អាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិតទាប ដែល​ត្រូវការ​ការ​ជំរុញ​បន្ថែម»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន មជ្ឈមណ្ឌល CDC នៅ​សហរដ្ឋអាមេរិក ណែនាំ​បុគ្គលិក​កុំ​ឲ្យ​ឆ្លើយតប​ជាមួយ​សំណើ​សុំ​យោបល់​របស់ VOA។ ប្រធាន​ប៉ូលិស​ក្រុង Atlanta រដ្ឋ Georgia លាលែង​ពី​តំណែង ក្រោយ​ពី​លោក Brooks បាន​ស្លាប់ បន្ទាប់​ពី​ត្រូវ​បាន​ប៉ូលិស​បាញ់។ អ្នក​ធ្វើ​កោសលវិច័យ​ផ្នែក​វេជ្ជសាស្ត្រ​ថា ការ​ស្លាប់​របស់​លោក Brooks​ នេះ ជា​អំពើ​មនុស្ស​ឃាត។ ការ​ទាមទារ​របស់​បាតុករ​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​អំពី «ការ​ដក​ថវិកា​ស្ថាប័ន​ប៉ូលិស»។ សេតវិមាន​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ងើប​ឡើង​វិញ។ ការ​ឆ្លង​ជំងឺ​កូវីដ១៩ ឡើង​វិញ ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​សកលលោក​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ថយចុះ។ កូរ៉េ​ខាងត្បូង​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​តាម​កិច្ចព្រមព្រៀង នៅ​ពេល​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 14, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ធ្លាប់​កើត​ជំងឺ​កូវីដ១៩ បង្ហាញ​ផល​វិបាក​នៃ​ការ​កើត​ជំងឺ​នេះ។ អង្គការ​សង់ត្រាល់​ថា ក្នុង​រយៈពេល ៣ ខែ កម្មករ​ជាង ១ ម៉ឺន នាក់ ចេញ​មុខ​តវ៉ា​រឿង​បិទ​រោងចក្រ និង​ការណ៍​ដែល​រោងចក្រ​មិន​គោរព​ច្បាប់​ការងារ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ថា ប៉ូលិស​នឹង​គោរព​ច្បាប់​ជាង​មុន ក្រោយ​ការ​តវ៉ា​ករណី​ស្លាប់​របស់​លោក Floyd ផ្ទុះ​កំហឹង​ខ្លាំង។ ការ​ស្ទង់​មតិ​សាធារណជន​អាមេរិកាំង​បង្ហាញ​ថា លោក​ប្រធានាធិបតី Trump មាន​ការ​គាំទ្រ​តិច​ជាង​លោក Biden នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា។ ស្ថាប័ន​ថ្នាក់​ខេត្ត​ក្នុង​ប្រទេស​ចិន​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ការ​រឹតត្បិត​ព័ត៌មាន​លើ​អ៊ីនធឺណិត។ អវកាសយានិក​ផ្ដល់​ការ​កម្សាន្ត និង​ការ​អប់រំ​ដល់​កុមារ​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 13, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​និង​បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 12, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ តុលាការ​ខេត្ត​សៀមរាប​សង្ស័យ​ថា ព្រះអង្គ លួន សុវ៉ាត ដែល​ជា​សកម្មជន​សង្ឃ​មួយ​រូប ប្រព្រឹត្ត​បទល្មើស «រំលោភ​សេពសន្ថវៈ» ខណៈ​ព្រះអង្គ​បដិសេធ​ការ​ចោទប្រកាន់​រឿង​សន្ទនា​ស្នេហា។ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​រូប អះអាង​ថា សកម្មជន​ថៃ​ឈ្មោះ Wanchalearm Satsaksit ដែល​បាន​បាត់​ខ្លួន មិនមែន​ជា​អ្នក​ស្នាក់​នៅ​ខុនដូ​នៅ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ដូច​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នោះ​ទេ។ កម្ពុជា​រង​ការ​គាប​សង្កត់​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់​អំពី​ការ​បាត់ខ្លួន​របស់​សកម្មជន​ថៃ។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ អ្នក​ជំនាញ​មើល​ឃើញ​ថា បណ្តាញ​សង្គម​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ក្នុង​អំឡុង​ពេល​មាន​បាតុកម្ម​តវ៉ា​នៅ​សហរដ្ឋ​អាមេរិក។ យោធា​ចិន​ចង់​ផ្លាស់ប្តូរ​ការ​យល់ឃើញ​ពី​ប្រទេស​ដទៃ​មក​លើ​ខ្លួន តាមរយៈ​ការ​ផ្តល់​ជំនួយ​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​ប្រជែង​យក​អធិបតេយ្យ​ភាព​ដែន​សមុទ្រ​ជាមួយ​ចិន។ ពលរដ្ឋ​ហុងកុង​តវ៉ា​ប្រឆាំង​ផែនការ​របស់​ចិន​ដែល​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ប្រើ​ច្បាប់​សន្តិសុខ​ថ្មី។ លោក​ប្រធានាធិបតី Trump នឹង​ថ្លែង​សុន្ទរកថា​ទទួល​យក​ការ​តែងតាំង​រូបលោក​ដោយ​គណៈកម្មាធិការ​បក្ស​សាធារណៈ​រដ្ឋ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​រដ្ឋ Florida៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 11, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ ខណៈ​សំណុំរឿង​ដីធ្លី​របស់​ពួកគេ​នៅ​តុលាការ​មិន​ទាន់​បញ្ចប់ សកម្មជន​ដីធ្លី​ក្នុង​ខេត្ត​បន្ទាយមានជ័យ កំពុង​ប្រឈម​នឹង​ផលវិបាក​ផ្នែក​ហិរញ្ញវត្ថុ។ រដ្ឋាភិបាល​កម្ពុជា​កំណត់​តម្លៃ​ធ្វើ​តេស្ត​ជំងឺ​កូវីដ​សម្រាប់​ជន​បរទេស ខណៈ​មាន​ការ​តម្រូវ​ឲ្យ​ពួកគេ​តម្កល់​ប្រាក់​៣.០០០​ដុល្លារ។ នៅក្នុង​កម្មវិធី Hello VOA លោក សាយ មុន្នី​ នៃ​វីអូអ បាន​ពិភាក្សា​ជាមួយ​វាគ្មិន​ លោក ប៉ិច ពិសី អំពី​ការ​ជៀស​វាង​ទំនាស់​ផល​ប្រយោជន៍​នៅ​កន្លែង​ធ្វើការ​ក្នុង​គ្រា​វិបត្តិ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ នៅ​សហរដ្ឋអាមេរិក​ ករណី​ឆ្លង​វីរុស​កូរ៉ូណា​បាន​កើន​ជិត​ ២លាន​នាក់។ លោក​ប្រធានាធិបតី Donald Trump ពិចារណា​ចំណាត់​ការ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែលជំរុញបាតុកម្ម​តវ៉ា​ប្រឆាំង​ទូទាំង​ប្រទេស ខណៈ​លោក​ក៏​ត្រៀម​ចាប់ផ្តើម​ការ​ជួបជុំ​នយោបាយ​ឡើងវិញ ដើម្បី​ធ្វើយុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ដែល​កន្លងមក​បង្អាក់​ដោយ​វិបត្តិ​កូវីដ១៩។ ធនាគារ​កណ្តាល​អាមេរិក​ថា អត្រា​ការ​ប្រាក់​នឹង​នៅ​ទាប​រហូត​ដល់​ឆ្នាំ ២០២០។ រដ្ឋាភិបាល​ក្រុង​ Mexico City នៃ​ប្រទេស​ម៉ិកស៊ិក ចាប់ផ្តើម​យុទ្ធនាការ​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំមួយ៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 10, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ព្រះអង្គ​លួន សុវ៉ាត ដែល​សកម្ម​ខាងសិទ្ធិមនុស្ស បដិសេធ​ការចោទប្រកាន់​រឿងសន្ទនា​ស្នេហា ខណៈ​ប៉ូលិស​ឆែកឆេរ​ផ្ទះ​របស់​ព្រះអង្គ។ តុលាការ​ខេត្តកោះកុង កោះហៅ​បងប្អូន​ ៣ នាក់ ពាក់ព័ន្ធ​នឹង​រឿង​កាន់កាប់ដី​តំបន់​ការពារ ខណៈ​ឪពុក​របស់​ពួកគេ​ជាប់​ពន្ធនាគារ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បង​ប្អូន​ប្រុស​លោក George Floyd នឹង​ផ្ដល់​សក្ខីកម្ម​ដល់​សភា ស្រប​ពេល​សភា​កំពុង​ពិចារណា​លើ​សំណើ​ច្បាប់​កំណែ​ទម្រង់ ក្រោយ​សព​លោកFloyd ត្រូវ​បាន​បញ្ចុះ​នៅ​ទីក្រុង Houston។ លោក Abe ថា ជប៉ុន​នឹង​នាំ​មុខ​សម្រាប់​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​ទីក្រុង​ហុងកុង។ សិង្ហបុរី​អាចជា​ចំណុច​ភូមិសាស្ត្រ​ដ៏​ប្រសើរ​មួយ​សម្រាប់​ទំនាក់ទំនង​ចិន​នៅ​អាស៊ាន។ ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង​នៅ​ទីក្រុង Wuhan មុន​ខែ​ធ្នូ​ឆ្នាំ​មុន​ទៅ​ទៀត។ ប្រព័ន្ធ​ប្រតិបត្តិការ​អាមេរិកាំង នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ពួក​អ្នកប្រើបច្ចេកវិទ្យា​ក្នុង​ប្រទេសចិន។ វិទ្យុ​និង​ទូរទស្សន៍​សាធារណៈ​មួយ​នៅ​ទីក្រុងហុងកុង​បាន​ផ្អាក​កម្មវិធីចំអក​មួយ​ ក្រោយ​មាន​ការ​ស្តីបន្ទោស​ពី​រដ្ឋាភិបាល និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners