កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - កក្កដា 09, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍សិទ្ធិមនុស្សមួយរកឃើញថា អ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នករិះគន់រដ្ឋាភិបាលនៅកម្ពុជា រងការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងឡើង។ ជនរងគ្រោះពីរបបខ្មែរក្រហមថា កម្ពុជាគួរប្រារព្ធទិវាថ្នាក់ជាតិដើម្បីរំឭកការចងចាំអំពីរបបប្រល័យពូជសាសន៍។ ក្រុមយុវជននិងព្រះសង្ឃបន្តការដើរផ្សព្វផ្សាយអំពីមរណភាពរបស់លោក កែម ឡី ខណៈប៉ូលិសព្យាយាមរារាំង។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ វាគ្មិនរបស់យើងគឺលោក នួន វីរៈ អ្នកសម្របសម្រួលគម្រោងលើកកម្ពស់ជំនាញនិងការងារយុវជននៃកម្មវីធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជា ពិភាក្សាអំពី «សុចរិតភាពអាជីវកម្មសម្រាប់សហគ្រិនវ័យក្មេងនៅកម្ពុជាក្នុងគ្រាកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកបានកើនលើស៣លាននាក់។ អង្គការ Oxfam ឲ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ កំពុងបណ្តាលឲ្យមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកដាច់ពោះស្លាប់។ តុលាការកំពូលអាមេរិក នឹងសម្រេចលើសំណុំរឿងទាក់ទិននឹងកំណត់ត្រាហិរញ្ញវត្ថុរបស់លោកប្រធានាធិបតី Trump និងប្រធានអង្គការសហប្រជាជាតិ UN ថា ការជ្រៀតជ្រែកបរទេសមកលើប្រទេសលីប៊ី កំពុងកើនឡើងដែលមិនធ្លាប់មានពីមុន៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 08, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ហាម​មិន​ឲ្យ​ជួបជុំ​ក្នុង​ខួប ៤ ​ឆ្នាំ​នៃ​ឃាតកម្ម​លោក កែម ឡី ខណៈ​យុវជន​ម្នាក់ត្រូវបាន​អាជ្ញាធរ​នាំ​ទៅ​សាកសួរ។ ពលរដ្ឋ​ទទួល​ប័ណ្ណ​ក្រីក្រ​អាច​កើន​ជាង ៣ ម៉ឺន​គ្រួសារ​បន្ថែម​ទៀត​ក្នុង​គម្រោង​ទទួល​សាច់​ប្រាក់​ពី​រដ្ឋាភិបាល។ អ្នក​ឃ្លាំ​មើល​ថា ៤​ ឆ្នាំ​ក្រោយ​ការ​ស្លាប់​របស់​លោក កែម ឡី ប្រជាធិបតេយ្យ​កាន់​តែ​ធ្លាក់ចុះ ខណៈ​យុត្តិធម៌​មិនទាន់​មាន​នៅ​ឡើយ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋអាមេរិក ជូន​ដំណឹង​ជា​ផ្លូវការ​ដល់​អង្គការ​សុខភាព​ពិភពលោក WHO អំពី​ការ​ដក​សមាជិកភាព​ចេញ​ពី​អង្គការ​នេះ។ ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ផ្តោត​លើ​ពាណិជ្ជកម្ម។ ចិន​បើក​ទីស្នាក់ការ​ទីភ្នាក់ងារ​សន្តិសុខ​ថ្មី​នៅ​ក្នុង​ទីក្រុង​ហុងកុង។ លោក Trump ថា លោក​អាច​ជួប​ម្ដង​ទៀត​ជាមួយ​នឹង​លោក Kim Jong Un។ គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​អាច​ដណ្ដើម​គ្រប់គ្រង​ព្រឹទ្ធសភា​មក​វិញ។ សហរដ្ឋ​អាមេរិក​ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​ចិន​ទាក់ទិន​នឹង​បញ្ហា​នៅ​តំបន់​ទីបេ។ ចិន​ថា​ខ្លួន​នឹង​ចូលរួម​កិច្ច​ពិភាក្សា​នុយក្លេអ៊ែរ បើ​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​ចំនួន​អាវុធ។ វេជ្ជបណ្ឌិត Fauci ដាស់តឿន​ពលរដ្ឋ​អាមេរិកាំង​ កុំ​ឲ្យ​មើល​ស្រាល​ជំងឺ​កូវីដ១៩ ទោះ​ករណី​ស្លាប់​ធ្លាក់​ចុះ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 07, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា​កាន់កាប់​ដី​ជាង​ ៥ ពាន់​ហិកតា​និង​អភិបាល​រង​ខេត្ត​បាត់ដំបង។ មន្រ្តី​កម្ពុជា​ថា​ ប៉ូលិស​បន្ត​ស្វែងរក​មេខ្លោង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ទាក់ទង​នឹង​ការ​រឹត​បន្តឹង​បទល្មើស​ចរាចរណ៍។ សំណាង​និង​វប្បធម៌​ជួយ​កម្ពុជា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដោយសារ​ជំងឺ​កូវីដ១៩ កើន​ឡើង​ដល់ ១ សែន ៣ ម៉ឺននាក់។ ច្បាប់​ថ្មី​ចែង​ថា សិស្ស​បរទេស​ត្រូវ​តែ​ចាកចេញ​ពី​សហរដ្ឋអាមេរិក ប្រសិន​បើ​ការ​សិក្សា​ត្រូវ​ធ្វើ​តាម​អនឡាញ។ ប្រធានាធិបតី​ម៉ិកស៊ិក​មាន​គម្រោង​ជួប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​ ១ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ កូរ៉េ​ខាង​ជើង​ថា ខ្លួន​មិន​ចង់​ចរចា​ម្ដង​ទៀត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ។ Facebook និង​បណ្ដាញ​សង្គម​អនឡាញ​ផ្សេង​ទៀត​ច្រានចោល​សំណើ​សុំ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ក្នុង​ទីក្រុង​ហុងកុង។​ អ្នក​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់ និង​បាក់ដី​នៅ​ជប៉ុន​កើន​ដល់​យ៉ាង​តិច ៥០ នាក់ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 06, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា  អ្នក​ភូមិ​បង្ហាញ​ក្តី​សង្ឃឹម ក្រោយ​ឧកញ៉ា​និង​អភិបាលរង​ខេត្ត​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង។ ព្រះអង្គ លួន សុវ៉ាត ភៀស​ព្រះ​កាយ​ទៅ​ប្រទេស​ស្វីស​សុំ​សិទ្ធិ​ជ្រកកោន។ ឧកញ៉ា​កាន់កាប់​ដី​ជាង​ ៥ ពាន់​ហិកតា​និង​អភិបាល​រងខេត្ត​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង។ កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «ដំណើរ​ជីវិត​របស់​ស្រ្តី​ម្នាក់ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ឈរ​ឈ្មោះ​បោះឆ្នាត​តំណែង​សមាជិក​សភា​ថ្នាក់​រដ្ឋ»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ច្រើន​បំផុត​លំដាប់​ទី​បី​ក្នុង​ពិភពលោក។ រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ជា​ថ្មី​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ សង្កាត់​មួយ​នៃ​ប្រទេស​អេស្ប៉ាញ​ បាន​ដាក់​ឲ្យ​បិទ​សកម្មភាព​សង្គម​ឡើងវិញ​ដោយសារ​ជំងឺ​កូវីដ១៩។ លោកស្រី Yuriko Koike បាន​ជាប់ឆ្នោត​ជា​អភិបាល​រាជធានី​តូក្យូ​ម្តង​ទៀត។ អគ្គ​កុងស៊ុល​អាមេរិក​ប្រចាំ​ក្រុង​ហុងកុង​ថា ការ​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​គឺ​ជា«សោកនាដកម្ម»៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 05, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជនរងគ្រោះ​ថា កម្ពុជា​គួរ​ប្រារព្ធ​ទិវា​ថ្នាក់​ជាតិ​ដើម្បី​រំឭក​ការ​ចងចាំ​ពី​របប​ប្រល័យ​ពូជសាសន៍។ សាធារណជន​ប្រៀបធៀប​ករណី​ប៉ូលិស​ខ្មែរ​ប្រើ​ជង្គង់​សង្កត់​ក​បុរស​ម្នាក់​នៅ​ភ្នំពេញ​ទៅ​នឹង​ករណី​នៅ​សហរដ្ឋ​អាមេរិក។
    រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មេធាវី​សិទ្ធិ​មនុស្ស​ចិន​ត្រូវ​បាន​កាត់ទោស​ដោយ​សម្ងាត់​ឲ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ។ ការ​ស្ទង់មតិ​បង្ហាញ​ថា អ្នក​ប្រជាធិបតេយ្យ និង​អ្នក​សាធារណរដ្ឋ​មាន​ទស្សនៈ​ខុសគ្នា​អំពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។ ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ភាពក្រីក្រ​បង្កើន​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង ៨ គ្រឿង​ទៅ​ក្នុង​ដែន​អាកាស​កោះ​តៃវ៉ាន់។ ការ​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ នាំ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​ច្រើន ខណៈ​សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​វីរុស​កើន​ឡើង និង​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 04, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ថ្មីមួយបង្ហាញថា កម្មកររោងចក្រត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ និងខ្ចីគេបន្ថែមដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ការអនុម័តច្បាប់ស្តីពីសន្តិសុខរបស់ចិនសម្រាប់ទីក្រុងហុងកុង បង្កឲ្យមានភាពច្របូកច្របល់។ វិបត្តិជំងឺកូវីដ ១៩ បង្កឲ្យមានការច្នៃប្រឌិតថ្មីក្នុងវិស័យបច្ចេកវិទ្យា។ ការរៃអង្គាសប្រាក់របស់ចិនដើម្បីជួយអង្គការសុខភាពពិភពលោក WHO ទទួលបានប្រាក់តិចជាងការប៉ងចង់បាន។ ការចាប់ខ្លួននិងការផ្អាកអាជ្ញប័ណ្ណផ្សព្វផ្សាយ បង្ហាញពីការបង្ក្រាបរបស់រដ្ឋាភិបាលវៀតណាមលើសេរីភាពសារព័ត៌មាន។ ក្រុមបុគ្គលិកពេទ្យថា ជំងឺរាតត្បាតកូវីដ ១៩ មិនងាយនឹងត្រូវបានបញ្ឈប់ទាំងស្រុងនោះទេ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 03, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សមាជិកគ្រួសាររបស់សកម្មជនបក្សប្រឆាំងដែលជាប់ឃុំ បន្តស្វែងរកអន្តរាគមន៍ពីស្ថានទូតសហភាពអឺរ៉ុបនៅកម្ពុជា។ ធនាគារអេស៊ីលីដាថា របាយការណ៍របស់សង្គមស៊ីវិលអំពីបំណុលកម្មកររោងចក្រ «គ្មានមូលដ្ឋាន» និង«មានចរិតញុះញង់»។ អង្គការឃ្លាំមើលសិទ្ធិមនុស្សទទូចឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតស្វែងរកសកម្មជនថៃមួយរូបដែលបានបាត់ខ្លួននៅភ្នំពេញ។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ចលនាស្វែងរកយុត្តិធម៌ពូជសាសន៍នៅសហរដ្ឋអាមេរិក ទទួលបានការគាំទ្រមុនការបោះឆ្នោតឆ្នាំ ២០២០ ចូលមកដល់។ ឡាវនៅតែបន្តសាងសង់ទំនប់វារីអគ្គិសនីទី៣ នៅលើទន្លេមេគង្គ ថ្វីបើប្រទេសជិតខាងបង្ហាញកង្វល់ពីផលប៉ះពាល់ក្តី។ វិភាគ៖ រដ្ឋាភិបាលម៉ាឡេស៊ីមិនបានជំរុញឲ្យមានលំហប្រជាធិបតេយ្យក្នុងរយៈពេល៣ឆ្នាំមកនេះ។ សេដ្ឋកិច្ចវៀតណាមបានកើនឡើងក្នុងអត្រា០,៣៦ភាគរយក្នុងចន្លោះខែមេសា និងមិថុនា។ អគ្គិភ័យដ៏អាថ៌កំបាំងមួយ បានបំផ្លាញរោងចក្រផលិតសារធាតុនុយក្លេអ៊ែរនៅអ៊ីរ៉ង់។ មនុស្សរាប់រយនាក់នៅហុងកុងត្រូវបានចាប់ខ្លួនតាមច្បាប់សន្តិសុខថ្មី។ វេជ្ជបណ្ឌិតអាមេរិកលោក Fauci ថា ពិភពលោកមិនអាចជ្រើសរើសរវាងសេដ្ឋកិច្ចនិងការជួយសង្គ្រោះជីវិតមនុស្សក្នុងវិបត្តិសុខភាពកូវីដ១៩បានទេ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 02, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សាធារណជនប្រៀបធៀបករណីប៉ូលិសខ្មែរប្រើជង្គង់សង្កត់កបុរសម្នាក់នៅភ្នំពេញ ទៅនឹងករណីនៅអាមេរិក។ អង្គការការពារសត្វព្រៃ WWF រកឃើញថា ការជួញដូរត្រីជិតផុតពូជនៅបន្តកើតមាននៅកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA វាគ្មិនរបស់យើងគឺលោក ហែម ឧត្ដម អ្នកប្រឹក្សាឯករាជ្យជំនាញអភិបាលកិច្ចធនធានទឹក ពិភាក្សាអំពី «នរណាគ្រប់គ្រងទឹកទន្លេមេគង្គទៅថ្ងៃ អនាគត?»។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗវិញមានដូចជា សហរដ្ឋអាមេរិកមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ក្នុងខ្ពស់បំផុតមិនធ្លាប់ដល់ទៅ ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈអង្គការសុខភាពពិភពលោក WHO ព្រមានថា ការរាតត្បាតនៃវីរុសកូរ៉ូណាទូទាំងសាកលលោក កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ មនុស្សយ៉ាងហោចណាស់ ១០០នាក់ បានស្លាប់ក្នុងករណីបាក់កន្លែងរុករករ៉ែថ្លើមថ្មមួយកន្លែងនៅមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo ហៅច្បាប់សន្តិសុខថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុងថាជា «ការមើលងាយដល់ប្រទេសដទៃ»។ សមាជិកព្រឹទ្ធសភាអាមេរិកកំពុងពិនិត្យមើលឡើងវិញលើកញ្ចប់ថវិកាសម្រាប់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយសាកល (USAGM) និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 01, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​ចាប់​អ្នកសារព័ត៌មាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​សេរីភាព​បញ្ចេញ​មតិ។ លោក រ៉ាត់ រត្នមុនី បង្ហាញ​ខ្លួន​នៅ​តុលាការ ខណៈ​គ្រួសារ​បន្ត​ការពារ​ភាពស្អាតស្អំ​របស់​លោក។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា បទសម្ភាសន៍ VOA អំពី​ឥទ្ធិពល​នៃ​ការ​អនុម័ត​ច្បាប់​សន្ដិសុខ​ជាតិ​ក្រុង​ហុងកុង។ ចិន​បង្ហាញ​ចំណុច​លម្អិត​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើប​អនុម័ត​សម្រាប់​ទីក្រុង​ហុងកុង ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា។ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ម្ដង​ទៀត​រវាង​លោក Trump និង​លោក Kim។ ទីភ្នាក់ងារ USAGM តែងតាំង​នាយក​ស្ដីទី​សម្រាប់​សំឡេង​សហរដ្ឋ​អាមេរិក VOA។ លោក Hicken Looper ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ប្រជែង​អាសនៈ​ព្រឹទ្ធសភា​ជាមួយ​លោក Cory Gardner ខាង​គណបក្ស​សាធារណរដ្ឋ។ អនុប្រធានាធិបតី​អាមេរិក​ថា ទោះ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង តែ​ករណី​ស្លាប់​មាន​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ។ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក Pompeo ជំរុញ​ឲ្យ​អ៊ីរ៉ង់​ទទួល​ខុស​ត្រូវ​តាម​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​លក់​អាវុធ។ លោក Lopez Obrador ប្រធានាធិបតី​នៃ​ប្រទេស​ម៉ិកស៊ិក បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​ក្រោយ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 30, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍៖ «ភាព​ជំពាក់​លើសលប់​ក្នុង​វិស័យ​កាត់ដេរ» នាំ​ឲ្យ​កម្មករ​ត្រូវ​បង្ខំ​ចិត្ត​លក់​ទ្រព្យសម្បត្តិ​និង​ខ្ចី​គេ​បន្ថែម​ ដើម្បី​សង​មីក្រូ​ហិរញ្ញវត្ថុ។ អង្គការ​សិទ្ធិមនុស្ស​ចំនួន​បី​អំពាវនាវ​ឲ្យ​លុបចោល​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ចិន Hengfu ​នៅ​ខេត្ត​ព្រះវិហារ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋសភា​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង ខណៈ​សហភាព​អឺរ៉ុប​ជំទាស់​ទៅ​នឹង​ច្បាប់​នេះ។ សហរដ្ឋអាមេរិក​ឈប់​នាំចេញ​ឧបករណ៍​បច្ចេកវិទ្យា​ការពារ​ប្រទេស​ទៅ​កាន់​ទីក្រុង​ហុងកុង។ ជំងឺ​ផ្ដាសាយ​ជ្រូក​ថ្មី​ដែល​រក​ឃើញ​នៅ​ចិន អាច​ឆ្លង​រាលដាល​លើ​ពិភពលោក។ ក្រុម​អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​ទប់ស្កាត់​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក​ថា ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​សហរដ្ឋអាមេរិក​កើតឡើង​លឿន​ខ្លាំង​ពេក។ ថៃ​ពន្យារ​បន្ថែម​នូវ​បទ​បញ្ជា​គ្រា​អាសន្ន ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ នាយករដ្ឋមន្រ្តី​កោះ​បាហាម៉ាស ជំរុញកុំឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្ទុះជំងឺ​កូវីដ១៩​ខ្លាំង។ អ្នក​បោះឆ្នោត​នៅ​រដ្ឋ Kentucky ចង់​ដឹង​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners