កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - កក្កដា 29, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កសិដ្ឋាន​ធំៗ​កាប់​ដើម​កៅស៊ូ​ដាំ​ដើម​ចេក ​និង​ដំណាំ​ផ្សេង​តម្រង់​ទៅ​ទីផ្សារ​ចិន។ របាយ​ការណ៍​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹងថា ​សេរីភាព​មូលដ្ឋាន​បន្ត​រឹត​ត្បិត​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​រឹត​ត្បិត​ខ្លួន​ឯង​ក្នុង​ការ​បញ្ចេញ​មតិ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​វេជ្ជបណ្ឌិត Fauci ច្រានចោល​ការ​អះអាង​ជា​ថ្មី​របស់​លោក Trump ដែល​ថា ថ្នាំ hydroxychloroquine មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩។ សព​របស់​លោក John Lewis ដែល​ជា​សមាជិក​សភា និង​ជា​និមិត្តិរូប​សិទ្ធិ​ពលរដ្ឋសហរដ្ឋ​អាមេរិក នឹង​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​សភា​រដ្ឋ Georgia។ វៀតណាម​ប្រឹងប្រែង​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩។ ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​ជំរុញ​ពលរដ្ឋ​ឲ្យ​ជៀសវាង​ការ​ដាំ «គ្រាប់​ពូជ​ដំណាំ​របស់​ចិន» ដែល​ត្រូវ​បាន​គេ​ផ្ញើ​ឲ្យ​ដោយ​មិន​ដឹង​ខ្លួន។ សហរដ្ឋអាមេរិក​និង​អូស្រ្តាលី ស្វះស្វែង​រក​កិច្ចសហប្រតិបត្តិការ​ថ្មីខាង​យោធា​នៅ​ក្នុង​ការ​ប្រឈម​ជាមួយ​ចិន។ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​អាមេរិក​ការពារ​យ៉ាង​ស្វិតស្វាញ​ចំពោះ​ការ​ឆ្លើយតប​របស់​សហរដ្ឋអាមេរិក​ដល់​ការ​តវ៉ា​ប្រឆាំង។ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល រីក​កាន់​តែ​ធំ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ពេល​ដែល​យុវជន​ថៃ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 28, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា  មន្រ្តី​កម្ពុជា​ការពារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ថា​ ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា។ រដ្ឋាភិបាល​អនុញ្ញាត​លំហាត់​ប្រាណ​តាម​ទីសាធារណៈ ខណៈ​រឹតបន្តឹង​ខ្លាំង​លើ​សេវា​កម្សាន្ត​នៅ​តាម​ក្លឹប​រាត្រី។ កសិករ​នៅ​ខេត្ត​ព្រៃវែង​ងាក​ពី​ការ​ធ្វើ​ស្រែ​ទៅ​ចិញ្ចឹម​ត្រី ចំ​ពេល​ចិន​បើក​ទីផ្សារ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ចំនួនពីរ​នឹងសាក​ល្បង​លើ​មនុស្សចំនួន ៣ ម៉ឺន​នាក់។ លោក Trump ថា សហរដ្ឋ​អាមេរិក «កំពុង​ធ្វើ​បាន​ល្អ» ក្នុង​កិច្ចការបង្កើត​វ៉ាក់សាំង​កូវីដ១៩។ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ត្រូវ​បាន​តុលាការ​សម្រេច​ថា​មាន​កំហុស​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំ​កូរ៉េ​ខាងជើង​ថា មិន​មាន​សង្គ្រាម​ទៀត​ទេ​ដោយ​សារ​តែ​អាវុធ​នុយក្លែអ៊ែរបស់​ខ្លួនធានា​សុវត្ថិភាព​និង​អនាគត​របស់​កូរ៉េខាងជើង។ ហុងកុង​ចេញ​បំរាម​មិន​ឲ្យ​ពលរដ្ឋ​លើស​ពី២​នាក់ជួបជុំ​គ្នា។ ចិន​ផ្អាក​កិច្ច​ព្រមព្រៀង​បត្យាប័ន​ទីក្រុង​ហុងកុង​ជាមួយ​កាណាដា អូស្ត្រាលី និង​ចក្រភព​អង់គ្លេស។ជនភៀសខ្លួន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ ២៦ នាក់​ ត្រូវ​គេ​រក​ឃើញ​ថា​បាន​លាក់ខ្លួន​នៅ​លើ​កោះ​តូច​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ កូរ៉េខាងជើង​បង្កើន​វិធានការ​ការពារ​ជំងឺ​កូវីដ១៩ បន្ទាប់ពី​មាន​ករណី​សង្ស័យ​ឆ្លង​ជំងឺ​នេះ​មួយ​ករណី និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 27, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចិ​ន​ស្នើ​ឲ្យ​កម្ពុជា​បង្កើត​សួន​កសិឧស្សាហកម្ម​ ខណៈ​ប្រទេស​ទាំងពីរ​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី មុន​ថ្ងៃ EBA ត្រូវ​ដក។ របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស៖ ទីក្រុង​ភ្នំពេញ​នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​ខ្លាំង​ជាង​ជាងមុន បើសិន​បាត់​បឹង​ទំពុន។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ផ្ទេរ​សមត្ថកិច្ច​ផ្តល់​សេវាបណ្ណ​គ្រួសារ​និង​ស្នាក់​នៅ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិកក្នុង​ទីក្រុង​ចេនឌូ​នៃ​ប្រទេស​ចិន បិទ​ទ្វា​រតាម​បញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​អាមេរិក​នឹង​បង្ហាញ​សំណើ​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Trumpបង្ហាញ​ការ​គាំទ្រខ្លាំង​ចំពោះ​ការ​ពាក់ម៉ាស់។ វៀតណាម​កំពុង​ជម្លៀស​អ្នក​ទេសចរ​ចេញពី​តំបន់​ដែល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី។ សព​របស់​លោក John Lewis នឹង​ត្រូវ​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ស្រ្តី​ជនជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​រង​ការ​ចោទប្រកាន់​ថា​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​ភេរវកម្ម​អាល់កៃដា។ មេដឹកនាំ​សាសនា​នានា​នៅ​មីយ៉ាន់ម៉ា​អំពាវនាវ​ឱ្យ​មាន​សន្តិភាព នៅ​ចំ​ពេល​ដែល​កាន់​តែ​មាន​ភាព​ចលាចល៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 26, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ​ថា ការណ៍​ដែល​សហរដ្ឋអាមេរិក​មិន​ចង់​ឃើញ​ការ​ផ្លាស់ប្តូរ​របប​នៅ​កម្ពុជា គឺ​ជា​ប័ណ្ណ​ធានា​រ៉ាប់រង​នយោបាយ​សម្រាប់​កម្ពុជា។ សង្គម​ស៊ីវិល​បារម្ភ​ថា កង្វះ​យន្តការ​តាមដាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ខ្លះ​មិន​ទទួល​បាន​ជំនួយ​សង្គម​ពី​រដ្ឋ​ក្នុង​គ្រា​កូវីដ១៩។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា របាយការណ៍​របស់​សហរដ្ឋអាមេរិក​ព្រមាន​ថា ក្រុម​ភេរវជន​បាន​សម្រប​តាម​ស្ថានភាព ហើយ​រាលដាល​ជាង​មុន ទោះ​ណា​ជា​មាន​ការ​គាបសង្កត់​ក៏​ដោយ។ ស្ត្រី​និង​កុមារ​លើ​ពិភពលោក​រង​ផល​ប៉ះពាល់​ដោយសារ​តែ​វិស័យ​សុខាភិបាល​ងាក​ទៅ​ផ្ដោត​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​កាន់​តែ​ឯកភាព​គ្នា​លើ​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​ចិន៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 25, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​និង​បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 24, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​និង​បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 23, 2020
    នេះ​ជា​កម្ម​វិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​តាម​វិទ្យុ ​ជាភាសា​ខ្មែរ​ រយៈ​ពេល​ ៦០​ នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក ​ក៏ដូច​ជា​ព័ត៌មាន​ពិពណ៌នា ព័ត៌មាន​អត្ថាធិប្បាយ​ កម្ម​វិធី​តន្ត្រី ​កម្មវិធីសំណួរ​និង​ចម្លើយ​ កម្ម​វិធី​ហៅ​ចូល​តាម​ទូរ​ស័ព្ទ «ហេឡូវីអូអេ» នៅ​ម៉ោងប្រហែល​៨:៥០​យប់ ​និង បទ​វិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 22, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​បារម្ភ​ថា កង្វះ​យន្តការ​តាមដាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ខ្លះ​មិន​ទទួល​បាន​ជំនួយ​សង្គម​ពី​រដ្ឋ​ក្នុង​គ្រា​មាន​ជំងឺ​កូវីដ១៩។ ក្រុម​សកម្មជន​បរិស្ថាន​ជាង​៨០ ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បិទ​អាជីវកម្ម​ឈើ​របស់​ក្រុម​ហ៊ុន​ចំនួន​ពីរ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​បញ្ជា​ឲ្យ​ចិន​បិទ​ស្ថានកុងស៊ុល​ខ្លួន​ក្នុង​រដ្ឋ​តិចសាស់។ ចំនួន​អ្នកឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ជុំវិញ​ពិភពលោក​បាន​កើន​ដល់​ជាង​១៥​លាន​នាក់។ រដ្ឋាភិបាល​ថៃ​សម្រេច​ពន្យារ​វិធាន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដល់​ចុង​ខែ​សីហា។ លោក Biden បង្ហាញ​គម្រោង​បង្កើត​ការងារ​ថ្មី​ចំនួន ៥ លាន​ការងារ​ក្នុង​ផ្នែក​ផលិតកម្ម៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 21, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា-​ចិន​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​ភាគី​ទាំងពីរ​ថា​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន។ តុលាការ​ព្រមាន​លោក កឹម សុខា មិន​ឲ្យ​ប្រើ​សិទ្ធិ​ហួស​ការ​កំហិត​របស់​តុលាការ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ កាន់​តែ​ច្រើន​ឡើង បង្ហាញ​នូវ​ក្តី​សង្ឃឹម​នៅ​ក្នុង​ការ​សាកល្បង​ទៅ​លើ​មនុស្ស។ បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ថវិកា និង​ជំនួយ​សង្គ្រោះ​សម្រាប់​ស្ដារ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩។ សហរដ្ឋអាមេរិក ដាក់​ក្រុមហ៊ុន​ចិន​ចំនួន ១១ ចូល​ក្នុង​បញ្ជី​ខ្មៅ​សេដ្ឋកិច្ច​ ដោយ​សារ​ការ​ធ្វើ​ទុក្ខ​ជនជាតិ​ភាគតិច​វីហ្គើ។ ថ្នាក់​ដឹកនាំ​នយោបាយ​សហរដ្ឋ​អាមេរិក​នឹង​ពិភាក្សា​អំពី​ជំនួយ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Trump នឹង​ចាប់ផ្ដើម​ការ​ជូន​ដំណឹង​របស់​សេតវិមាន​អំពី​ជំងឺ​កូវីដ១៩ ដល់​សាធារណជន​ឡើង​វិញ។ លោក Biden នឹង​បង្ហាញ​អំពី​ផែនការ​ស្ដារ​សេដ្ឋកិច្ច​សម្រាប់​ក្រុម​គ្រួសារ​ជា​អ្នក​ធ្វើ​ការ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កក្កដា 20, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ករណី​ផ្ទុះ​ហ្គាស​សម្លាប់​មនុស្ស​៤​នាក់​នៅ​ភ្នំពេញ នាំឲ្យ​ព្រួយ​បារម្ភ​បន្ថែម​លើ​ការគ្រប់គ្រង​ហ្គាស​នៅ​កម្ពុជា។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ទទួល​យក​ការ​រិះគន់​សិល្បៈ​នឹង​ជួយ​ឲ្យ​វប្បធម៌​កម្ពុជា​មាន​ភាពប្រសើរ​ឡើង»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បន្ទប់​សង្គ្រោះ​បន្ទាន់ក្នុង​មន្ទីរពេទ្យ​ទាំង ៥០ នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក មិន​មាន​គ្រែ​គ្រប់គ្រាន់​សម្រាប់​អ្នក​ជំងឺ។ គណបក្ស​ប្រជាធិបតេយ្យ​នឹង​ជ្រើសរើស​បេក្ខជន​ថ្មី​ជំនួស​លោក John Lewis ដែល​ទើប​បាន​ស្លាប់។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ជំរុញ​ឲ្យ​ពលរដ្ឋ​ពាក់ម៉ាស់ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​ត្រូវ​តែ​ពាក់​ម៉ាស់​ទេ។ ផ្សារ​ភាគ​ហ៊ុន​សាកលលោក​ធ្លាក់​ចុះ​នៅ​សប្តាហ៍​នេះ។ មេដឹកនាំ​កូរ៉េខាងជើង​ខឹង​សម្បារ​រឿង​ពន្យារពេល​សាងសង់​មន្ទីរពេទ្យ​ថ្មី​នៅ​ក្រុង​ព្យុងយ៉ាង។ ឧបករណ៍​ថត​ទិន្នន័យ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​ដែល​គេ​បាញ់​ធ្លាក់​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង​សម្រាប់​ធ្វើការ​វិភាគ។ អង្គការ Amnesty International ថា យោធា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​សម្លាប់​ជនស៊ីវិល​នៅ​ក្នុង​ការ​វាយប្រហារ​មិន​រើស​មុខ។ ករណី​ថ្មីៗ​នៃ​ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេសកកម្ម​យោធា​អាមេរិក​ក្នុង​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners