កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - សីហា 18, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ស ខេង បង្ហើប​ពី​រឿង​ប្រទេស​ឡាវ​«បណ្ដោយ»​គ្រឿង​ញៀន​ហូរ​ចូល​កម្ពុជា។ អ.ស.ប និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋ​បញ្ឈប់​ការ​វាយដំ​ និង​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​អហិង្សា។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោកស្រី Michelle Obama ថា លោក Trump មិន​ស័ក្ដិសម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ សាកល​វិទ្យាល័យ North Carolina លុបចោល​ការ​សិក្សា​ដោយ​ផ្ទាល​ក្នុង​ថ្នាក់ បន្ទាប់ពី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩។ លោក Trump ចង់​បាន​សេវា​ប៉ុស្ដិ៍​ប្រៃសណីយ៍​លឿន​ជាង​សព្វ​ថ្ងៃ។ ក្រុមហ៊ុន​អាមេរិក​មួយ​ មាន​គម្រោង​ចាប់ផ្តើម​ដំណាក់កាលសាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​លើកទី២លើ​មនុស្ស​ក្នុងប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​កាណាដា​លោក Bill Morneau លា​ចេញ​ពី​តំណែង និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 17, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​សិទ្ធិ​មនុស្ស​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​ការ​បង្ក្រាប​លើក្រុម​អ្នក​តវ៉ា​ដោយសន្តិវិធី។ អ្នក​ការពារ​សិទ្ធិមនុស្ស​ថា លោក ហ៊ុន សែន កំពុង​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​ គ្រា​ដែល​លោក​ព្រមាន​ចាប់​ខ្លួន​អ្នក​តវ៉ា​រឿង​បោះ​បង្គោល​ព្រំដែន។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ផលប៉ះពាល់​ពី​ជំងឺ​កូវីដ១៩ លើ​យុវជន និង​ពលកម្ម​ការងារ​កម្ពុជា»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ជ្រើសរើស​របស់​លោក Biden យក​លោកស្រី Harris ជា​បេក្ខជន​អនុប្រធានាធិបតី ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ជម្រើស​ប្រវត្តិសាស្ត្រ និង​មាន​សុវត្ថិភាព។ មនុស្ស​យ៉ាង​តិច​មួយ​សែន​នាក់ «ដើរ​ក្បួន​ដើម្បី​សេរីភាព» ក្នុង​ប្រទេស​បេឡារុស។ អ្នក​ជំនាញ​សហរដ្ឋ​អាមេរិក​ថា អ្នក​ជំងឺ​កូវីដ១៩ ដែល​ជា​សះស្បើយ អាច​មាន​ភាព​ស៊ាំ​នឹង​ជំងឺ​ពី ៣ ខែ​ទៅ​មួយ​ឆ្នាំ។ កូរ៉េខាងត្បូង​ប្រឈម​ការ​ឆ្លង​រាលដាល​ថ្មី​នៃ​វីរុស​កូរ៉ូណា។ ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​នៅ​ក្នុង​ការ​វាយប្រហារ​លើ​សណ្ឋាគារ Oceanfront Resort៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 16, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្នុងខួប៧០ឆ្នាំ មន្ត្រីជាន់ខ្ពស់អាមេរិកថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើជាមិត្តនិងដៃគូដ៏ល្អរបស់កម្ពុជា។ កំណើនអ្នកឆ្លងវីរុសកូរ៉ូណានិងការថ្លោះធ្លោយក្នុងការតាមដាន បង្កកង្វល់ថ្មីអំពីការឆ្លងវីរុសនេះនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកបោះឆ្នោតឯករាជ្យអាមេរិក ចេញទៅបោះឆ្នោតដោយផ្តោតលើបញ្ហាក្នុងប្រទេស ជាជាងមនោគមវិជ្ជានយោបាយ។ច្បាប់សន្តិសុខជាតិថ្មី បណ្តាលឲ្យទីក្រុងហុងកុងបាត់បង់ឋានៈជាមណ្ឌលផ្សព្វផ្សាយព័ត៌មានប្រចាំទ្វីបអាស៊ី។ ក្រុមអ្នកចូលលួចទិន្នន័យរុស្ស៊ី ព្យាយាមលួចលទ្ធផលស្តីពីការស្រាវជ្រាវរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សហគមន៍ជនជាតិភាគតិចនៅប្រទេសកេនយ៉ា ប្តឹងតវ៉ាអំពីការបណ្តេញពួកគេចេញពីតំបន់ព្រៃទាំងបង្ខំ៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 15, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សព្វថ្ងៃមានមនុស្សតិចតួចដែលចេះចងគាធពិដានដែលមានក្បាច់គោមច្រើន សម្រាប់តម្បាញហូលខ្មែរ។ ការផ្លាស់ប្តូររបបទឹកទន្លេសាបនាំឲ្យពលរដ្ឋព្រួយបារម្ភពីការបាត់បង់ត្រី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការចំណាយលើការឃោសនាបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក។ តៃវ៉ាន់ត្រៀមខ្លួនបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយចិន។ ករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានៅអគារការិយាល័យក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។ មានព័ត៌មានលម្អិតអំពីជនគេចខ្លួនដែលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ ដែលសង្ស័យថាមានជំងឺកូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 14, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលរិះគន់សេចក្តីព្រាងច្បាប់សណ្តាប់ធ្នាប់សាធារណៈថា «មានលក្ខណៈគាបសង្កត់» ខណៈអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោល។ អតីតកម្មាភិបាលខ្មែរក្រហមរីករាយនឹងការបញ្ចប់រឿងក្តី។ ស្នងការខេត្តកំពង់ធំការពារខ្លួនថា មានគេធ្វើបាប ទើបមានការចោទប្រកាន់រឿនបៀតបៀនផ្លូវភេទ។ បទសម្ភាសន៍វីអូអេ៖ គណបក្សសង្គ្រោះជាតិចាត់ទុកការព្យួរ EBA ថាជាទិវាដ៏ខ្មៅក្នុងប្រវត្តិសាស្ត្រ និងស្នើឲ្យជួបពិភាក្សាដោះស្រាយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកចាត់ទុកមជ្ឈមណ្ឌលចាត់ចែងវិទ្យាស្ថានខុងជឺជាបេសកកម្មបរទេស។ ប្រធានាធិបតីត្រាំ ប្រកាសចំណងទាក់ទងខាងការទូតរវាងអ៊ីស្រាអែលនិងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ សហរដ្ឋអាមេរិក ហាមឃាត់ការហោះហើរយន្តហោះឯកជនទៅកាន់ប្រទេសគុយបា។ វិភាគ៖ តើបេក្ខជនមួយណាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០។ វិភាគ៖ កិច្ចសន្យារុករកប្រេងនៅសមុទ្រវៀតណាមត្រូវបានលុបចោល តើនេះដោយសារចិនឬ? មនុស្ស២២នាក់ស្លាប់និង៤នាក់បាត់ខ្លួន ដោយសារទឹកជំនន់នៅកូរ៉េខាងជើង និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 13, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ស ខេង ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនប៉ះពាល់ទំនាក់ទំនងកម្ពុជានិងអឺរ៉ុប។ តុលាការនាំលោក រ៉ុង ឈុន មកសាកសួរ ខណៈកងសន្តិសុខបង្ក្រាបការបម្រូលផ្តុំ។ ក្រសួងមហាផ្ទៃសម្រេចផ្អាកការងារស្នងការខេត្តកំពង់ធំបណ្តោះអាសន្ន ខណៈមានការចោទប្រកាន់រឿងបៀតបៀនផ្លូវភេទ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «អំពើពុករលួយក្នុងការធ្វើឯកសារប្លង់ដីធ្លីនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden និងលោកស្រី Harris ឃោសនាបោះឆ្នោតរួមគ្នាជាលើកដំបូង។ សហរដ្ឋអាមេរិកមានមន្ទិលសង្ស័យអំពីការអះអាងរបស់រុស្ស៊ីពីប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោក Jimmy Lai សេដ្ឋីបណ្តាញព័ត៌មានក្រុងហុងកុងថា លោកនឹងមិនរួញរាទេ ថ្វីបើមានការចាប់ខ្លួនក៏ដោយ។ សហរដ្ឋអាមេរិកនិងប្រទេស ស្លូវេនី នឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួមអំពីបច្ចេកវិទ្យា 5G៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 12, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​របស់​អឺរ៉ុប​មក​លើ​កម្ពុជា​ចាប់​ចូល​ជាធរមាន។ ក្នុង​ខួប​៧០​ឆ្នាំ មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ថា​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​ធ្វើ​ជា​មិត្ត​និង​ដៃគូ​ល្អ​របស់​កម្ពុជា។ កង​សន្តិសុខ​បិទ​ការ​ដើរ​ហែក្បួន​របស់​អ្នកតវ៉ា​គាំទ្រ​លោក រ៉ុង ឈុន ដែល​ប្រើ​សារ «អំពាវនាវ​ឲ្យ​ពលរដ្ឋ​គោរព​ទង់ជាតិ»។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ជ្រើសរើស​សមាជិកព្រឹទ្ធសភា​ Kamala Harris ជា​បេក្ខជន​អនុ​ប្រធានាធិបតី។ ខ្មែរ​អាមេរិកាំង​គាំទ្រ​ការ​ជ្រើស​រើស​បេក្ខជន​អនុ​ប្រធានាធិបតី​ជា​ស្ត្រី។ ការ​ជ្រើសរើស​លោកស្រី Harris ជា​ដៃគូ​ឈរ​ឈ្មោះ​ប្រជែង ​នាំឲ្យ​ខ្លះ​ហូរ​ទឹកភ្នែក​និង ​ខ្លះរិះគន់។ សហរដ្ឋ​អាមេរិក​ធ្វើ​កិច្ច​ព្រមព្រៀង​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩​ចំនួន​១រយលាន​ដូស ជាមួយ​ក្រុមហ៊ុន​ Biotech។ មេដឹកនាំ​គណបក្ស​ប្រឆាំង​ប្រទេស Belarus រត់​គេច​ខ្លួនទៅ​ប្រទេស Lithuania។ អ្នក​ការទូត​កំពូល​សហរដ្ឋអាមេរិក​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​ប្រទេស​ឆែក។ លោកស្រី អូម៉ា (Omar) ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឈ្នះ​ការប្រកួតប្រជែង​ការបោះឆ្នោត​បឋម​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ។ ការ​ឆ្លង​រាលដាល​ជា​សកល​នូវ​វីរុស​កូរ៉ូណា​ថ្មី បាន​បន្ត​ការ​ប៉ះទង្គិច​ដល់​ការ​ប្រកួត​កីឡា​ពិភពលោក ខណ:​សន្និសីទ​កីឡា​អត្តពលកម្ម​នៃ​មហាវិទ្យាល័យ​ធំៗ​២​របស់​អាមេរិក បាន​ប្រកាសអំពី​ការ​ពន្យារ​ពេល​ការប្រកួតកីឡា​បាល់ទាត់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 11, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​នគរបាល​ជា​ស្ត្រី បឹ្តង​ស្នងការ​ខេត្ត​កំពង់ធំ ចោទ​ប្រកាន់​រឿង​បៀតបៀនផ្លូវ​ភេទ។ ការ​ផ្លាស់ប្តូរ​របប​ទឹក​ទន្លេសាប នាំ​ឲ្យ​ពលរដ្ឋ​កាន់តែ​ព្រួយ​បារម្ភ​អំពី​ផល​នេសាទ​ធ្លាក់​ចុះ។ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រីករាយ​នឹង​ការ​បញ្ចប់​រឿង​ក្តី។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ​ត្រាំ​ ត្រូវ​បាន​គេ​អម​ភ្លាមៗ​ចេញ​ពី​សន្និសីទ​កាសែត​នៅ​សេតវិមាន​ បន្ទាប់​ពី​មាន​ការ​បាញ់​កាំភ្លើង​នៅ​ក្បែរ​នោះ។ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថា សុន្ទរកថា​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ទំនង​ធ្វើ​នៅ​សេតវិមាន ​ឬ​ក្រុង​ Gettysburg។ អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អឺរ៉ុប​កណ្តាល​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក ព្យាយាមប្រឈមនឹង​ប្រទេស​រុស្ស៊ី​ និង​ឥទ្ធិពល​របស់​ចិន។ លោកស្រី Tsikhanouskaya បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រឆាំង​នៃ​ប្រទេស Belarus រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស Lithuania។ សេតវិមាន​បើក​ឲ្យ​មាន​កិច្ចពិភាក្សា​បន្ថែម​ស្តី​អំពី​ជំនួយ​កូវីដ១៩។ សារព័ត៌មាន​ហុងកុង​ដែល​និពន្ធនាយក​ត្រូវ​ចាប់​ខ្លួន​សច្ចា​ថា នឹង​បន្ត​ប្រឆាំង​តវ៉ា។ ប្រទេស​កូរ៉េ​ខាង​ជើង​បន្ត​ប្រឈម​នឹង​កម្រិត​ទឹកភ្លៀង​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 10, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បញ្ហា​ចម្រូង​ចម្រាស​នៃ​ការ​ដុត​គោយន្ត​ដឹក​ឈើ​ក្នុង​ខេត្ត​ពោធិ៍សាត់ នាំឲ្យ​គ្រួសារ​ម្ចាស់​គោយន្ត​បារម្ភ​អំពី​ជីវភាព​ក្រីក្រ​បន្ថែម​ទៀត។ សកម្មជន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​បី​នាក់ ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​សកម្មភាព​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ទំនាក់ទំនង​កម្ពុជា-អាមេរិក​ក្នុង​ស្ថានភាព​ប្រជាធិបតេយ្យ​បច្ចុប្បន្ន»។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា អ្នក​ជំនួយ​ការ​កំពូល​ថា សេដ្ឋី​បណ្តាញ​ព័ត៌មាន​ក្រុង​ហុងកុង​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ។ សហរដ្ឋ​អាមេរិក មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​លើស៥​លាន​ករណី។ រដ្ឋមន្ត្រី​សុខាភិបាល​សហរដ្ឋ​អាមេរិក​សរសើរ​វិធានការ​របស់​តៃវ៉ាន់​ចំពោះ​ជំងឺ​កូវីដ ១៩។ មហា​អំណាច​ពិភពលោក​ សន្យា​ផ្តល់​ប្រាក់​ជិត​៣រយ​លាន​ដុល្លារ​ដល់​ប្រទេស​លីបង់ បន្ទាប់​ពី​ហេតុការណ៍​ផ្ទុះ។ បុគ្គលិក​ផ្តល់​ជំនួយ​បារាំង​៦នាក់​ស្ថិត​ក្នុងចំណោម​មនុស្ស​៨នាក់​ដែល​ត្រូវ​សម្លាប់​ដោយ​ពួក​ខ្មាន់​កាំភ្លើង​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ អតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Singh ថា ឥណ្ឌា​ត្រូវ​អនុវត្ត​ជំហាន​ចំនួន ៣ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី - សីហា 09, 2020
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា មន្រ្តី​កម្ពុជា​ថា ច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ​ហាម​មិន​ឲ្យ​មាន​ការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​បង្ហាញ​កេរ​ភេទ ខណៈ​មាន​ការ​រិះគន់​ថា​មាន​ការ​រឹត​បន្តឹង​សិទ្ធិ​ស្រ្តី។ បច្ចេកទេស​ក្រោយ​ឆាក​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​នៅ​សហរដ្ឋ​អាមេរិក​មាន​សន្តិសុខ​ល្អ។ កែវ​យឹត​អវកាស​របស់​អឺរ៉ុប​ថត​បាន​រូបភាព​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​ទៀត​ជា​លើក​ដំបូង។ កម្មវិធី Podcast «កម្ពុជា​សម្លឹង​ទៅ​មុខ» មាន​កិច្ចពិភាក្សា​អំពី «ការ​ប្រែប្រួល​អាកាសធាតុ»៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners