កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - មិថុនា 09, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលថៃស្នើកម្ពុជាផ្ទៀងផ្ទាត់ព័ត៌មានអំពីការចាប់សកម្មជនថៃដាក់បញ្ចូលក្នុងរថយន្តនៅភ្នំពេញ។ ព្រះមហាក្សត្រីយានីនរោត្តម មុនីនាថ សីហនុ ស្នើឲ្យក្រសួងកិច្ចការនារីជួយស្ត្រីដែលជួបវិបត្តិសេដ្ឋកិច្ច។
    ព័ត៌មានអន្តរជាតិមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងផ្តល់តម្លៃចំពោះសេរីភាពនិងច្បាប់នៅអាមេរិក ទោះមានការរំជើបរំជួល។ គណបក្សប្រជាធិបតេយ្យជំរុញឲ្យមានកំណែទម្រង់ប៉ូលិសខ្លាំងក្លានៅសហរដ្ឋអាមេរិក។ សពរបស់លោក George Floyd នឹងត្រូវបញ្ចុះនៅថ្ងៃអង្គារនេះ។ បណ្តាញព័ត៌មានចិនផ្តោតលើអំពើហិង្សាក្នុងសហរដ្ឋអាមេរិក ដោយបាត់ផ្នែកខ្លះនៃសាច់រឿងទាំងមូល។ អ៊ីរ៉ង់ថានឹងប្រហារជីវិតបុរសដែលផ្ដល់ព័ត៌មានដល់សហរដ្ឋអាមេរិកអំពីទីតាំងរបស់លោក Soleimani។ អភិបាលក្រុង Tacoma ទាមទារឲ្យចាប់ខ្លួនប៉ូលិស ៤ នាក់ ក្រោយបុរសម្នាក់ស្លាប់ក្រោមសមត្ថកិច្ចរបស់ខ្លួន។ អ្នកវិភាគថា ច្បាប់សន្តិសុខរបស់ចិនសម្រាប់ទីក្រុងហុងកុង គឺជាការបំភ័យសហរដ្ឋអាមេរិក និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 08, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​លើក​ឡើង​ថា ​ពួកគេ​មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បាត់​ខ្លួនរបស់​សកម្មជន​ថៃទេ​ ខណៈ​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ពួកគេ​ក៏​មិន​ស៊ើប​អង្កេត​ករណី​នេះ​ដែរ​ បើ​គ្មាន​បណ្ដឹង​ពី​ក្រុមគ្រួសារ​។​ អង្គការ​សង់ត្រាល់ ថា កម្មករជាង ១​ ម៉ឺ​ន នាក់ បានតវ៉ា ដោយសារ​រោងចក្រ​ព្យួរ​ការងារ បញ្ឈប់​កម្មករ និង​បិទ​រោងចក្រ ដោយ​មិនគោរពច្បាប់។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ទាំងអស់​គ្នា»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ពលរដ្ឋ​អាមេរិកាំង​ទៅ​បោះឆ្នោត ខណៈ​មាន​ជំងឺ​រាតត្បាត​និង​បាតុកម្ម។ សព​របស់​លោក George Floyd នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។ អាជ្ញាធរ​សហរដ្ឋអាមេរិកជំរុញ​ឲ្យក្រុមបាតុករដែល​តវ៉ា​ករណីស្លាប់លោក George Floyd ធ្វើតេស្តរក​ជំងឺកូវីដ១៩។ ទីផ្សារ​ភាគហ៊ុន​សកលលោក​ឡើង​ថ្លៃខ្លាំង​នៅថ្ងៃ​ច័ន្ទនេះ ដោយសារ​តែ​ភាពប្រសើរ​ឡើង​លើស​ការ​រំពឹង​ទុក​នូវអត្រាគ្មាន​ការងារ​ធ្វើក្នុង​សហរដ្ឋអាមេរិក។ អង្គការ​មនុស្សធម៌​អាច​ខ្វះ​លទ្ធភាព​ជួយ ប្រសិន​បើ​មានការផ្ទុះជំងឺ​កូវីដ១៩ ក្នុង​ជំរំ​ជន​ភៀសខ្លួន Rohingya។ បេសកជន​សហរដ្ឋអាមេរិក​ពិភាក្សា​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​ជាមួយ​ក្រុមតាលីបង់​និងប៉ាគីស្ថាន៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 07, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋ​សភា​កម្ពុជា​អនុម័ត​ច្បាប់​ថ្មី​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ ក្រោយ​ចូល​បញ្ជី​ហានិភ័យ​ខ្ពស់​របស់​សហភាព​អឺរ៉ុប។ អ្នក​ជំនួញ​ថា អាស៊ាន​មាន​ឱកាស​វិនិយោគ​ច្រើន​ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។
    រី​ឯ​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​វិញ​មាន អ្នកវិទ្យាសាស្ត្រ​ពិនិត្យ​មើល​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​មនុស្ស ដើម្បី​រក​វិធី​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ១៩។ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​សិង្ហបុរី ធ្វើ​ឲ្យ​ម៉ាឡេស៊ី​រួសរាន់​ធ្វើ​តេស្ត​លើ​ពលករ​ចំណាក​ស្រុក​ក្នុង​ប្រទេស​របស់​ខ្លួន។ បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ នឹង​មាន​ត​ទៅ​ទៀត នៅ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។ ក្រុម​ឯករាជ្យ​មួយ​នៅ​កោះ​តៃវ៉ាន់​អំពាវនាវ​ឱ្យ​មាន​ការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​សម្រាប់​កោះ​នេះ៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 06, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជា អាមេរិក អាស៊ី និងពិភពលោក មានដូចជា៖ ក្រោយស្ងប់រលកនៃការហូរចូលការវិនិយោគចិន ក្រុងកំពង់ផែព្រះសីហនុផ្សងវាសនាថ្មី ខណៈកម្ពុជាបិទល្បែងស៊ីសងអនឡាយ និងវិបត្តិសុខភាពកូវីដ១៩។ សហគមន៍ជនជាតិភាគតិចអ៊ុយហ្គ័រ (Uighur) នៅសហរដ្ឋអាមេរិក អះអាងថា ចិនឲ្យក្រុមគ្រួសាររបស់ពួកគេដែលជាប់ឃុំនៅប្រទេសចិន ធ្វើបទសម្ភាសន៍ដោយបង្ខំ។ រោគរាតត្បាតកូវីដ១៩ បង្កជាភាពស្មុគស្មាញដល់ការប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោតព្រឹទ្ធសភាអាមេរិកសម្រាប់អាណត្តិថ្មី។ នៅឥណ្ឌា ការធ្វើការងារពីផ្ទះ អាចកើតមានឡើងនាពេលអនាគត ប៉ុន្តែអ្នកខ្លះមិនយល់ស្របនឹងការធ្វើការពីផ្ទះ។ ក្រុមអ្នកស្រាវជ្រាវកេនយ៉ា ធ្វើការពិសោធន៍ផលិតឱសថបុរាណសម្រាប់ព្យាបាលជំងឺកូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 05, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជា សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក មានដូចជា៖ អង្គការសិទ្ធិមនុស្ស Human Rights Watch ជំរុញឲ្យកម្ពុជាស៊ើបអង្កេតការបាត់ខ្លួនសកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit នៅរាជធានីភ្នំពេញ។ ក្រុមអ្នកវិនិយោគទុននៅតំបន់អាស៊ាន យល់ថា វិបត្តិសុខភាពកូវីដ១៩ និងសង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិក អាចផ្តល់ឱកាសល្អដល់ការវិនិយោគបរទេសក្នុងតំបន់នេះ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក មិនយល់ស្របជាមួយលោក Trump អំពីការប្រើកម្លាំងទាហានដើម្បីបញ្ឈប់បាតុកម្មតវ៉ាទាក់ទិននឹងការស្លាប់របស់លោក Floyd។ អង្គការ Human Rights Watch បានបង្ហាញពីគ្រោះថ្នាក់ដែលកើតមានលើកុមារហ្វីលីពីន ដោយសារសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងប្រទេសនេះ។ ព័ត៌មានអន្តរជាតិផ្សេងៗទៀត មានដូចជា៖ លោកប្រធានាធិបតី Trump ហាមឃាត់មិនឲ្យនិស្សិតចិនថ្នាក់ក្រោយឧត្តមសិក្សា ដែលមានទំនាក់ទំនងជាមួយយោធាចិន ចូលសហរដ្ឋអាមេរិក។ ព្រឹទ្ធសភាអាមេរិកបោះឆ្នោតគាំទ្រការតែងតាំងលោក Michael Pack ឲ្យដឹកនាំទីភ្នាក់ងារអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល (USAGM)។ ក្រុមហ៊ុន Google អះអាងថា ក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមានប្រភពចេញពីចិន និងអឺរ៉ុង ផ្តោតលើយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump និងលោក Joe Biden និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 04, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​ សហរដ្ឋ​អាមេរិក និង​តំបន់​អាស៊ី​ មាន​ដូច​ជា៖ រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ចំនួន២ ​ស្តី​ពី​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ បន្ទាប់​ពី​កម្ពុជា​ត្រូវបាន​ដាក់​បញ្ជូល​ក្នុង​បញ្ជី​របស់​សហភាព​អឺរ៉ុប​ ជា​ប្រទេស​មាន​ហានិភ័យ​ខ្ពស់។ មន្ត្រី​វិទ្យាស្ថាន​ប៉ាស្ទ័រ ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​សំណាក​រក​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​បន្ត​កើន​ឡើង ខណៈ​មាន​ការ​បារម្ភ​អំពី​កង្វះ​សារធាតុ​ធ្វើតេស្ត​រក​វីរុស​កូរ៉ូណា។ ព្រះ​អង្គ លួន សុវ៉ាត សកម្មជន​សិទ្ធិ​មនុស្ស​ជា​សង្ឃ​ល្បី​មួយ​អង្គ ត្រូវ​បាន​ព្រះ​មេគណ​ខេត្ត​សៀមរាប ​ឲ្យ​ផ្សឹក ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​រឿង​វីដេអូ​សន្ទនា​សេ្នហា។ នៅ​ក្នុង​កម្មវិធី​ Hello VOA ប្រចាំ​ខែ​ស្តីពី​អាស៊ាន កញ្ញា ពេជ្រ ចាន់រ៉ាឌីន នាយក​ប្រតិបត្តិ​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព ពិភាក្សា​អំពី​ «ប្រធាន​អាស៊ាន​សម័យ​កូវីដ៖ របៀប​វារៈ​ជា​យុត្តិសាស្ត្រ​របស់​វៀតណាម»។ អតីត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ចោទ​ប្រកាន់​លោក​ប្រធានាធិបតី Trump ថា​ចង់​បំបែក​បំបាក់​សហរដ្ឋ​អាមេរិក។ ​រដ្ឋ​សភា​ហុងកុង​ជជែក​ដេញដោល​ចុងក្រោយ​អំពី​សំណើ​ច្បាប់​អំពី​ភ្លេង​ជាតិ​ចិន។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូច​ជា៖ បាតុកម្ម​ដើម្បី​បង្ហាញ​សាមគ្គីភាព​លើ​បញ្ហា​ជាតិ​សាសន៍​របស់​សហរដ្ឋ​អាមេរិក បន្ត​ផ្ទុះ​ឡើង​នៅ​ទូទាំង​ពិភពលោក។ ពលរដ្ឋ​ហុងកុង​ប្រារព្ធ​ពិធី​រំឭក​ខួប​៣១​នៃ​ការបង្ក្រាប​ទីលាន Tiananmen និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 03, 2020
    ព័ត៌មានអំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​សំណើ​របស់​វិស័យ​ឯកជន​សុំ​ពន្យារ​ពេល​ដក ​EBA ​តែ​ថា​ ជំហរ​រដ្ឋាភិបាល​នៅ​ដដែល។ យុទ្ធនាការ​ជិះកង់​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ​ដើម្បី​ដាក់​តំបន់​កោះកុងក្រៅ​ជា​តំបន់​ការពារមិន​បាន​សម្រេច​ ដោយសារ​អាជ្ញាធរ​រឹបអូសយក​កង់​របស់​ពួកគេ ហើយ​ចង់​ឲ្យ​ពួកគេ​សុំ​ច្បាប់​អនុញ្ញាត។
    ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ ការ​តវ៉ា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd បន្ដ​រីក​រាលដាលក្លាយ​ជា​អំពើ​ហិង្សា​នៅ​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​ក្នុងសហរដ្ឋអាមេរិក រហូត​ធ្វើ​ឲ្យ​ទីភ្នាក់ងារ FBI ស៊ើបអង្កេត​លើ​តួនាទី​របស់​ប៉ូលិស​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd។ លោក​ Trump ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​រក្សា​ច្បាប់​ទម្លាប់។ លោក Trump ថា គណបក្ស​សាធារណរដ្ឋ​នឹង​មិន​រៀបចំ​សន្និបាត​ជាតិ​គណបក្ស​នៅ​រដ្ឋ North Carolina នោះ​ទេ។ ចិន​រិះគន់​សហរដ្ឋ​អាមេរិក​រឿង​សិទ្ធិ​មនុស្ស មុន​ខួប​នៃ​ការ​បង្ក្រាប​នៅ​ទីលាន Tiananmen ចូល​មក​ដល់ ខណៈ​តៃវ៉ាន់​ស្នើ​ឲ្យ​ចិន​សុំទោស​ចំពោះ​ការ​បង្ក្រាប​នៅ​ទីលាន​នេះ។ ក្រសួង​ការបរទេស​ឥណ្ឌា​ថា នាយករដ្ឋមន្រ្តី​ឥណ្ឌា​ទទួល​បាន​ការ​អញ្ជើញ​របស់​លោក Trump ឲ្យ​ចូលរួម​សន្និសីទ​កំពូល G-7 និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    58 min
  • ព័ត៌មានពេលរាត្រី - មិថុនា 02, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ អ្នក​តស៊ូ​មតិថា​ កម្មករ​និង​និយោជិត​រងគ្រោះ​ដោយ​កូវីដ១៩​សម​ទទួល​បាន​ដំណោះ​ស្រាយ​បន្ថែម ខណៈ​ក្រសួង​ការងារ​លើក​ពេល​បើក​ប្រាក់​អតីត​ភាព​ការងារ​ទៅ​ឆ្នាំ​ក្រោយ។ ក្រុម​គ្រួសារ​ហៅ​ការ​ចាប់​ខ្លួន​លោក ស៊ុន ធន់ ​មន្រ្តី​បក្ស​ប្រឆាំង​ថា«អយុត្តិធម៌»​និង​ដើម្បី​គំរាម​កំហែង​បំបិទ​សេរីភាព។
    ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូច​ត​ទៅ៖ អតីត​អនុប្រធានាធិបតី​អាមេរិក​លោក Joe Biden ប្រឆាំង​ការ​ប្រើ​យោធា​របស់ប្រធានាធិបតី ត្រាំ ដើម្បី​បង្ក្រាប​បាតុកម្ម ខណៈ​លោក Obama ជំរុញ​អ្នក​តវ៉ា​ឲ្យ​ប្រើ​សន្ទុះ​ចិត្ត​ចូលរួម​ក្នុង​នយោបាយ​មូលដ្ឋាន​អាជ្ញាធរ​អាមេរិក។​ សហរដ្ឋអាមេរិក​ថា ខ្លួន​ពិចារណា​ស្វាគមន៍​ទទួល​ពលរដ្ឋ​ហុងកុង ខណៈ​មេដឹកនាំ​ក្រុង​ហុងកុង​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ពី​ការ​ប្រើ​ស្តង់ដារ​ពីរ​ទាក់ទិន​នឹង​ការ​តវ៉ា​ប្រឆាំង។ អាជ្ញាធរ​អាមេរិក​បារម្ភ​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​អាច​ឲ្យ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ រាលដាល​បន្ថែម​ទៀត។ អង្គការ​សុខភាព​ពិភពលោក​ប្រកាស​តំបន់​អាមេរិក​ឡាទីន​ជា​កន្លែង​ផ្ទុះ​ជំងឺ​កូវីដ​ថ្មី។ ការ​តវ៉ា​ប្រឆាំង​ការ​រើសអើង​ពូជសាសន៍​នៅ​ប្រេស៊ីល​ក្លាយជា​ហិង្សា និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - មិថុនា 01, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​តទៅ៖ លោក ហ៊ុ ន សែន និងគ្រឹះស្ថានហិរញ្ញវត្ថុ​ប្រកាស​ថា ក្រដាសប្រាក់​១$ ២$ និង៥$ នៅ​ចាយ​បាន ក្រោយ​ពីធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ថា ខ្លួន​នឹង​ឈប់​ទទួល​យក​ក្រដាស​ប្រាក់​ទាំង​នេះ។ មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម​អំពាវនាវឲ្យ​ស្ម័គ្រ​ចិត្ត​ពលរដ្ឋ​បរិច្ចាគឈាម​ឡើង​វិញ ក្រោយ​ពី​ផ្អាក​ទទួល​ឈាម​បណ្ដោះ​អាសន្ន​ដោយសារ​ជំងឺ​កូវីដ១៩។ មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុងខេត្ត​កំពង់ធំ ​លោក ស៊ុន ធន់​ ត្រូវ​បាន​ចាប់​ខ្លួនរួច​បញ្ជូន​មក​រាជធានី​ភ្នំពេញ។ កម្មវិធី Hello VOA មាន​កិច្ច​ពិភាក្សា​អំពី​ «ការ​ស្តារ​ឡើងវិញ​សូត្រ​តម្បាញ​ខ្មែរ​ភ្ជាប់​ទៅ​នឹង​វិស័យ​ទេសចរណ៍»។
    ព័ត៌មាន​អន្តរជាតិសំខាន់ៗ​មាន​ដូច​ត​ទៅ៖ លោក​ប្រធានាធិបតី ត្រាំ សរសើរ​ការ​ឆ្លើយតប​របស់​ឆ្មាំ​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ចំពោះ​ភាព​ចលាចល​បច្ចុប្បន្ន ខណៈ​ដែល​ការ​តវ៉ា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd នៅ​បន្ត​ធ្វើ​ក្នុង​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក​បញ្ជូន​ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន​ចំនួន​២​លាន​ដូស​ទៅ​ប្រទេស​ប្រេស៊ីល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។ ប្រទេស​ហ្វីលីពីន​បើក​សេដ្ឋកិច្ច​ឡើងវិញ​ដើម្បី​បញ្ចៀស​បញ្ហា​សេដ្ឋកិច្ច និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - ឧសភា 31, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ ជំងឺ​កូវីដ​ធ្វើ​ឲ្យ​កសិករ​ដាំ​បន្លែ​មួយ​ចំនួន​ក្នុង​ស្រុក​ស្អាង​ខាត​បង់ ខណៈ​តម្លៃ​ទីផ្សារ​នៅ​តែ​ជា​បញ្ហា។ ជំងឺ​កូវីដ១៩​បង្ក​ផល​ប៉ះពាល់​ដល់​សង្វាក់​ផ្គត់ផ្គង់​សម្លៀកបំពាក់​និង​កម្មករ​នៅ​អាស៊ី។
     
    ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នៅ​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺកូវីដ១៩។ មន្ត្រី​សហរដ្ឋអាមេរិក​និយាយ​ថា៖ «គ្មាន​ប្រទេស​ណា​ជួយ​ច្រើន​ជាង»សហរដ្ឋអាមេរិក​ទេ​ក្នុង​ការ​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ សមាជិក​សភា​សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​ដូរ​ឈ្មោះ​ផ្លូវ​មួយ​នៅ​មុខ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​តាម​ឈ្មោះ​របស់​វេជ្ជបណ្ឌិត​ចិន​។ ទីភ្នាក់ងារ​អវកាស​ NASA យក​ឈ្មោះ​ប្រធាន​ផ្នែក​តារាសាស្ត្រ​ដំបូង​បង្អស់​របស់​ខ្លួន​ដាក់​ឱ្យ​កែវ​យឹត​ដែន​អវកាស​ជំនាន់​ថ្មី៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners