កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី - កញ្ញា 17, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា តំណាងរាស្ត្រអាមេរិកថ្កោលទោសការចាប់ខ្លួនក្រុមសកម្មជនយុវជននិងអ្នករិះគន់នៅកម្ពុជា។ យុទ្ធសាស្ត្រអាមេរិកទប់ស្កាត់ចិនរាលដាលប៉ះកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី ការព្យាបាលជំងឺកូវីដ១៩ ដោយប្លាស្មាពីអ្នកជាពីឈឺ។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា វីដេអូបង្ហាញពីអតីតទាហានមីយ៉ាន់ម៉ាពីរនាក់ សារភាពពីអំពើឃោរឃៅទៅលើជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ លោក Biden បង្ហាញផែនការរបស់លោកក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩។ សហរដ្ឋអាមេរិកចោទជនសង្ស័យចិន ៥ នាក់ និងពាណិជ្ជករម៉ាឡេស៊ី ២ នាក់ថា បានលួចចូលប្រព័ន្ធកុំព្យូទ័រលើពិភពលោក។ សហរដ្ឋអាមេរិកជំទាស់នឹងការសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកទាក់ទិននឹងការយកពន្ធគយរបស់ខ្លួនលើទំនិញចិន។ មន្ត្រីអាមេរិកថា មិនមានសញ្ញានៃការវាយប្រហារតាមអ៊ីនធឺណិតលើប្រព័ន្ធបោះឆ្នោតសហរដ្ឋអាមេរិកទេ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 16, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ UDG ចិន​នៅ​កម្ពុជា។ បក្ស​កាន់​អំណាច​កម្ពុជា​ការពារ​ក្រុមហ៊ុន​ចិន UDG ក្រោយ​ក្រុមហ៊ុន​នេះ​រង​ទណ្ឌកម្ម​របស់​អាមេរិក។ កម្មវិធី​ Podcast «កម្ពុជា​សម្លឹង​ទៅ​មុខ» ស្ដី​អំពី «វប្បធម៌ និង​អត្តសញ្ញាណ»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​ អេមីរ៉ាត​អារ៉ាប់រួម និង​បារ៉ែន។ លោក Chris Wallace នៃ​ទូរទស្សន៍ Fox News ជា​អ្នក​សម្របសម្រួល​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​រវាង​លោក Trump និង​លោក Biden។ លោក Pompeo ថា សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​នឹង​ជួយ​កាត់​បន្ថយ​ផល​វិបាក​នៃ​សង្គ្រាម។ លោក Yoshihide Suga ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន។ អង្គការ​សហប្រជាជាតិ​ថា ជំងឺកូវីដ១៩ បណ្ដាល​ឲ្យ​ការ​ធ្វើដំណើរ​អន្តរជាតិ​ធ្លាក់​ចុះ ៦៥%៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 15, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ឧបការី​អាមេរិក​អំពាវនាវ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​សកម្មជន​ដែល​ត្រូវចាប់​ខ្លួន​នៅ​កម្ពុជា។ ការ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ ប្រាក់​ឈ្នួល​កម្មករ​ទូទៅ​ថយ​ចុះ​ខ្លាំង​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​គាបសង្កត់​កាន់​តែ​ខ្លាំង​ឡើង​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេបញ្ជាការ​អាមេរិក​ព្រមាន​ថា ចិន​នឹង​បង្កើន​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ការ​ស្ទង់មតិ​ថ្មី​មួយ​បង្ហាញថា ពលរដ្ឋ​អាមេរិក​ភាគច្រើន​គាំទ្រ​កិច្ច​ព្រមព្រៀង​របស់​លោក Trump ជាមួយ​ក្រុម​តាលីបង់​ដើម្បី​បញ្ចប់​សង្គ្រាម​អាហ្វហ្គានីស្ថាន។ ក្រសួង​ការបរទេស​អាមេរិក​បន្ធូរបន្ថយ​សេចក្ដី​ណែនាំ​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​សម្រាប់​ពលរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​សរសើរ​តួនាទី​របស់​ប៉ាគីស្ថាន​ក្នុង​ការ​ជុំវិញ​ដំណើរ​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន។ លោក Trump និង​លោក Biden មាន​ទស្សនៈ​ផ្ទុយគ្នា​អំពី​វិធី​ដោះស្រាយ​ភ្លើង​ឆេះព្រៃ។ សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​ឲ្យ​ដោះស្រាយ​បញ្ហា​បែកបាក់​គ្នា។ វេណេហ្ស៊ុយអេឡា​ចោទ​ប្រកាន់​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ពី​បទ​ភេរវកម្ម។ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ខែ​ក្រោយ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 14, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​បង្ក្រាប​អ្នកតវ៉ា​បន្ថែម​ទៀត​វាស់វែង​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា។ ជនរងគ្រោះ​ត្រៀម​ដាក់ពាក្យ​ប្តឹង​សន្តិសុខ ករណី​បោកផ្ទប់​នឹង​ថ្នល់​មួយ​ទំហឹង​ក្នុង​ពេល​តវ៉ា។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​បរិបទ​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​អាមេរិក-កម្ពុជា»។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ភាគី​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន​ធ្វើការ​ចរចា​សន្តិភាព ស្រប​ពេល​ដែល​ការ​ប្រយុទ្ធ​នៅ​បន្ត។ លោក Trump អះអាង​ថា លោក​បាន «ធ្វើ​ការ​អស្ចារ្យ​បំផុត» ទាក់ទិន​នឹង​វិបត្តិ​កូវីដ១៩។ អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ពី​ការ​កើន​ឡើង​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ យ៉ាង​ខ្លាំង​ក្នុង​ពេល​មួយ​ថ្ងៃ។ មនុស្ស​យ៉ាង​តិច ៣៥ នាក់​បាន​ស្លាប់​ដោយសារ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​សហរដ្ឋ​អាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 13, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ១២​ឆ្នាំ​ក្រោយ​ពី​ការ​ទន្រ្ទាន​របស់​កងទ័ព​ថៃ ប្រាសាទ​ព្រះវិហារ​ទទួល​រងផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩។ ការ​ចាក់​ផ្សាយ​ឡើង​វិញនូវកម្មវិធី​ Hello VOA ​ជាមួយ កញ្ញា និន កញ្ញា ប្រធានគ្រប់គ្រងក្រុមហ៊ុន​សិប្បកម្ម​ផលិតឥដ្ឋស៊ីម៉ង់EcobuildCambodia អំពី «ការ​តាំងចិត្ត​ដ៏​មោះមុត​នៃ​សហគ្រិន​ជាស្ត្រីវ័យ​ក្មេង»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា​ វៀតណាម​សម្លឹង​រក​បច្ចេកវិទ្យា​បញ្ញានិម្មិត​និង​បច្ចេកវិទ្យា​នានា​ដើម្បី​ប្រយុទ្ធ​នឹងជំងឺ​កូវីដ១៩។ ការ​កែទម្រង់​ និង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​ពន្យឺត​ឯកជនភាវូបនីយកម្ម​ក្នុង​ប្រទេស​វៀតណាម​៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 12, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ប្រាក់​ខែកម្មករ​កាត់ដេរ​ឡើង​២ដុ​ល្លារ​ ខណៈ​ជំហរ​រោងចក្រ​ចង់​ឲ្យ​បន្ថយ។​ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មាន​កំណើន​ការ​ទុក​ចិត្ត​អំពី​វ៉ាក់សាំងជំងឺ​កូវីដ១៩​ តែ​មាន​ការ​ព្រួយបារម្ភ​ច្រើន​ជាង​មុន​អំពី​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ។ តៃវ៉ាន់​ទទួល​ស្គាល់​អ្នក​សារព័ត៌មាន​បរទេស​កាន់​តែ​ច្រើន​ឡើង​ ដែលអ្នក​ខ្លះ​ភៀស​ខ្លួន​ពីប្រទេស​ចិន។ ហាង​កាត់សក់​ពលរដ្ឋ​អាមេរិកាំង​ស្បែកខ្មៅ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ កំណើន​ការ​ចាប់ខ្លួន​អ្នកជួញដូរ​សត្វព្រៃ​នៅ​ប្រទេស​វៀតណាម​ដោយសារ​ទំនាក់ទំនង​រវាង​ជំងឺ​កូវីដ​ជាមួយ​សត្វព្រៃ។ បំណុល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រហែល​ស្មើ​នឹង​ទំហំ​សេដ្ឋកិច្ច​ជាតិ​ក្នុង​ឆ្នាំ​នេះ​និង​ឆ្នាំក្រោយ។ មាន​ក្តី​សង្ឃឹម​ថា បច្ចេកវិទ្យាបញ្ញានិម្មិត AI អាច​ទប់ស្កាត់​ការ​បៀតបៀន​ចំពោះស្ត្រី​ និងព័ត៌មាន​អន្តរជាតិ​ផ្សេងទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 11, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ជា​សះ​ស្បើយ​ទាំង​អស់ ប៉ុន្តែ​បន្ត​អំពាវនាវឲ្យ​ប្រុងប្រយ័ត្នខ្ពស់។ សហភាព​អឺរ៉ុប​បង្ហាញ​ក្ដី​«បារម្ភ​កម្រិត​ធ្ងន់ធ្ងរ»​អំពី​ការ​បង្ក្រាប​ថ្មីៗ​បន្ថែម​ទៀត​នៅ​កម្ពុជា។ ១២​ឆ្នាំ​ក្រោយ​ពី​ការ​ទន្រ្ទាន​របស់​កងទ័ព​ថៃ ប្រាសាទ​ព្រះវិហារ​ទទួល​រង​ឥទ្ធិពល ដោយ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មនុស្ស​៤នាក់​ដែល​ជាប់​ទាក់ទិន​ក្នុង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​វិច្ឆិកា។ ការចរចា​សន្តិភាព​អាហ្វហ្គានីស្ថាន​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក​ចាប់ផ្តើមនៅ​ថ្ងៃសៅរ៍។ ជំងឺ​កូវីដ​១៩ បាន​ឆ្លង​កាន់​តែ​ឆាប់រហ័ស​ក្នុង​ចំណោម​យុវជន​ក្មេងៗ។ លោក​ប្រធានាធិបតី​ Trump ពោលអះអាង​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​កូវីដ១៩​ដោយ​ថ្លែង​ថា «ខ្ញុំ​មិន​បាន​កុហក​ទេ»។ មនុស្ស​៥​សែន​បាន​រត់ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ Oregon សហរដ្ឋ​អាមេរិក។ ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​និង​ការ​តានតឹង​នៅ​បរទេស​បង្កើន​ការ​ព្រួយ​កង្វល់​ពី​សន្តិសុខ​ម្ហូប​អាហារ​ក្នុង​ប្រទេស​ចិននិងព័ត៌មាន​អន្តរជាតិដទៃទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 10, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន ម៉ាណែត ប្រាប់​កងទ័ព​ឲ្យ​មាន​«ម្ចាស់ការ» ហើយ​ព្រមាន​អ្នករិះគន់​មិន​ឲ្យ​បំផ្លាញ​សន្តិភាព។ ប្រាក់ខែ​កម្មករ​កាត់ដេរ​ឡើង​២ ដុល្លារ ខណៈ​ជំហរ​រោងចក្រ​ចង់​ឲ្យ​បន្ថយ។ អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​សកម្មជន​ជាង​១០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​ជាមួយ​វាគ្មិន​លោក ប៉ិច ពិសី អំពី «កំណែ​ទម្រង់​អំពើ​ពុករលួយ​ក្នុង​វិស័យ​តុលាការ​និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុង​គ្រា​កូវីដ១៩»។
    រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​អាស៊ាន​ឲ្យ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​សង់​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ លោក Joe Biden បង្ហាញ​គម្រោង​រក្សាការពារ​ការងារ​ឲ្យ​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 09, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​នឹង​លោកស្រី ​រ៉ូណា ស្មីត​ ឲ្យ​គោរព​គោល​ការណ៍​ក្រម​សីល​ធម៌​។ ក្រុម​ការពារ​សិទ្ធិ​ស្ត្រី​អំពាវនាវ​ឲ្យ​ផ្តន្ទាទោស​អតីត​ស្នងការ​ខេត្ត​កំពង់ធំ​រឿង​ការ​បៀតបៀន​ផ្លូវ​ភេទ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ លោក Trump បំពាន​គោលការណ៍​បង្ការ​ជំងឺ​កូវីដ១៩ ទាក់ទិន​នឹង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ North Carolina។ លោក Trumpទៅ Florida និង North Carolina ដើម្បី​ឃោសនា​បោះឆ្នោត រី​ឯ​លោក Biden បញ្ចេញ​សារ​ឃោសនា​ថ្មី។ មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​អាមេរិក​នឹង​រៀបចំ​បោះឆ្នោត​លើ​សំណើ​ច្បាប់​ជំនួយ​កូវីដ១៩។ ចិន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ផ្តួចផ្តើម​សន្តិសុខ​ទិន្នន័យ។ អង្គការសុខភាព​ពិភពលោក (WHO) ពិនិត្យ​មើល​ឡើង​វិញ​នូវ​បទបញ្ញត្តិសុខភាព​អន្តរជាតិ​ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺកូវីដ១៩។ សមាជិក​ជាន់​ខ្ពស់​រដ្ឋសភា​ជំរុញ​ឲ្យ​រដ្ឋបាល​លោក Trump ពិនិត្យ​លើ​ករណី​បំពុល​មេ​បក្ស​ប្រឆាំង​រុស្ស៊ី លោក Alexei Navalny។ នាយក​ក្រុមហ៊ុន​ឱសថ​ ០៩ នាក់​ សន្យា​ថា​ទាល់​តែ​វ៉ាក់សាំង​កូវីដ១៩ មាន​សុវត្ថិភាព ទើប​សុំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល។ ចិន​និង​ឥណ្ឌា​ចោទ​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​បាញ់​ព្រមាន​នៅ​ព្រំដែន​ជួរ​ភ្នំ​ហិមាល័យ​ដែល​មាន​ជម្លោះ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី - កញ្ញា 08, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ​ហ៊ុន សែន​ ថា​ សំណុំ​រឿង​លោក ​កឹម សុខា​ អាច​ពន្យារ​ពេល​ដល់​២០២៤​ ខណៈ​មេធាវី​ជំរុញ​ឲ្យ​ពន្លឿន។ ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និង​អន្តរ​ជាតិ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ជា​បន្ត​បន្ទាប់។ ស្ត្រី​ខ្មែរ​អាមេរិកាំង​ដែល​ជាប់​ជា​បេក្ខជន​សមាជិក​សភា​នៅ​រដ្ឋ​ម៉ាស្សាជូសេដ្ឋ សហរដ្ឋអាមេរិក រៀបរាប់​ពី​ការ​តស៊ូ​នយោបាយ។
    ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ លោក Trump និង​លោក Biden ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​អំពី​វ៉ាក់សាំង​ជំងឺ​កូវីដ១៩។ ក្នុង​ទិវា​ពលកម្ម​អាមេរិក លោក Trump និង​លោក Biden ផ្តោត​លើ​អ្នក​ធ្វើការ​អាមេរិកាំង។ គណបក្ស​កាន់​អំណាច​ជប៉ុន​ចាប់ផ្ដើម​ការ​ប្រកួត​ជ្រើស​រើស​អ្នក​ស្នង​តំណែង​លោក Shinzo Abe។ មនុស្ស ៨ នាក់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក Jamal Khashoggi។ ការ​ឃោសនា​បោះឆ្នោត​បាន​ចាប់ផ្ដើម​នៅ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃអង្គារ​ទី០៨ ខែកញ្ញា ទោះ​មាន​ហានិភ័យ​ជំងឺ​កូវីដ១៩ ក៏​ដោយ។ តេស្ត​អង់ទីគ័រ​ជំងឺ​កូវីដ១៩ ក្លាយ​ជា​រឿង​ខកចិត្ត។ មន្ទីរពេទ្យ​អាល្លឺម៉ង់​ថា សុខភាព​របស់​លោក Nalvany មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​រុស្ស៊ី មាន​ភាព​ប្រសើរ​ជាង​មុន។ អ្នក​កាសែត​អូស្ត្រាលី ២ នាក់​ចាកចេញពី​ប្រទេស​ចិន ដោយសារ​ភ័យខ្លាច​ការ​ចាប់​ខ្លួន និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners