កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៧ តុលា ២០២០ - តុលា 17, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង ការពារ​វិធី​ដោះស្រាយ​សេដ្ឋកិច្ច​របស់​បេក្ខជន​ប្រធានាធិបតី។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ» ភាគទី ៥ មាន​ការ​ពិភាក្សា​អំពី​សមាហរណកម្ម​សេដ្ឋកិច្ច។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​សម្លាប់​រង្គាល ៤៤ ឆ្នាំ​មុន នៅតែ​តាម​លង​ជនជាតិ​ថៃ​ដែល​រួច​ជីវិត។ ទីភ្នាក់ងារ​អវកាស NASA គ្រោង​បញ្ជូន​ស្ត្រី​ទី១ ទៅ​ភព​ព្រះចន្ទ​នៅ​ឆ្នាំ ២០២៤៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៦ តុលា ២០២០ - តុលា 16, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ស្ត្រីខ្មែរ​ម្នាក់​ត្រូវបាន​សង្គ្រោះ ក្នុង​ករណី​រាយការណ៍​ថា​ចាញ់​បោក​ស្វាមី​ជនជាតិ​ចិន។ នៅ​តំបន់​ជន់លិច​ លោក ហ៊ុន សែន លើក​ពី​ចំណុច​ខ្លាំង​នៃ​រដ្ឋាភិបាល​របស់​លោក ខណៈ​រង​ការ​រិះគន់​រឿង​លុប​បឹង។ ខ្មែរ​អាមេរិកាំង​ថា បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​ត្រូវ​បន្តឹង បើ​លោក Trump ជាប់​ឆ្នោត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden ខ្វែងយោបល់​គ្នា​អំពី​ការ​ទប់ទល់​នឹង​វីរុស​កូរ៉ូណា។ មន្ត្រី​សុខាភិបាល​សាធារណៈ បាន​ព្យាករណ៍ពី​ការ​កើនឡើង​ជំងឺ​កូវីដ១៩​ក្នុង​រដូវ​រងារ។ សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់ប្ដេជ្ញា​តាមកិច្ចព្រមព្រៀង​អាហ្វហ្គានីស្ថាន ​ដើម្បី​កាត់បន្ថយ​អំពើ​ហិង្សា។ មន្ត្រី​ជាន់​ខ្ពស់អង្គការ IMF និយាយ​ថា សេដ្ឋកិច្ច​សាកល​លោក​មាន​ភាព​ល្អ​ប្រសើរ​ជាង​នៅក្នុង​ខែមិថុនា។ អ្នក​ជួលផ្ទះ​រាប់​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ។ នៅ​អង្គការ​សហប្រជាជាតិ៖ ប្រទេស ៣៩ ថ្កោលទោស​ការ​រំលោភ​បំពាន​របស់​ចិន​លើ​ជនជាតិ Uighur និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៥ តុលា ២០២០ - តុលា 15, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ Freedom House រកឃើញថា កម្ពុជារឹតត្បិតខ្លាំងលើសេរីភាពអ៊ីនធឺណិត គ្រាមានវិបត្តិជំងឺកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «ព័ត៌មានថ្មីៗនៃដំណើរការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា របាយការណ៍ថ្មីបង្ហាញថាវិបត្តិកូវីដ១៩ពន្លឿនការធ្លាក់ចុះ១ទសវត្សនៃសេរីភាពតាមអ៊ីនធឺណិតក្នុងពិភពលោក។ នាយករដ្ឋមន្ត្រីថៃដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំមួយ។ សវនាការសម្រេចលើការតែងតាំងបេក្ខជនចៅក្រមតុលាការកំពូលលោកស្រី Barrett ឈានដល់ថ្ងៃបញ្ចប់។ ចិនខឹងសម្បារនៅពេលសហរដ្ឋអាមេរិកតែងតាំងបេសកជនសិទ្ធិមនុស្សសម្រាប់ដែនដីទីបេតិ៍។ ហេតុអ្វីបានជាប្រេសិតផ្នែកគ្រប់គ្រងសព្វាវុធអាមេរិកទៅវៀតណាម ក្នុងដំណើរទស្សនកិច្ចដ៏ខ្លីទៅកាន់តំបន់អាស៊ី? និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ តុលា ២០២០ - តុលា 14, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​ចាក​ចោល​ផ្ទះ​គេច​ពី​ជំនន់​ស្ទឹង​ព្រែកត្នោត​ដែល​លិច​ជាយ​ខាង​ត្បូង​ក្រុង​ភ្នំពេញ​។ សហជីព​ថា ​កម្មករ​ចាប់​ផ្តើម​ប្រមូល​សំរាម​ ក្រោយ​ក្រុមហ៊ុន​ស៊ីនទ្រី​ព្រមព្រៀង​បើក​ប្រាក់​អត្ថប្រយោជន៍​នៅ​ដើម​ឆ្នាំ​ក្រោយ។ អង្គការ​សិទ្ធិ​មនុស្ស​ធំៗ​ថ្កោលទោស​ការ​ផ្តល់​រង្វាន់​របស់​ក្រសួង​យុត្តិធម៌​ថៃ​ដល់​ក្រុមហ៊ុន​ស្ករស Mitr Phol ដែល​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden និង​លោក Trump បន្ត​ឌឺដង​ដាក់​គ្នា​ក្នុង​រដ្ឋ​សំខាន់ៗ​មុន​ពេល​បោះឆ្នោត។ ការ​អះអាង​របស់​លោក Trump អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត អាច​បណ្តាល​ឲ្យ​មាន​ចម្រូង​ចម្រាស​នៃ​ការបោះឆ្នោត​ដោយ​ប្រតិភូ។ បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អាមេរិក​អ្នកស្រី Barrett បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​រឿង​ក្ដី​សំខាន់ៗ​របស់​តុលាការ​កំពូល។ ចៅក្រម​សហព័ន្ធ​នៅ​សហរដ្ឋ​អាមេរិក​រារាំង​ការ​ពន្លឿន​ថ្ងៃ​ផុត​កំណត់​ជំរឿន​ជាតិ។ ក្រុម​បាតុករ​ថៃ​ប្រជែង​គ្នា​ពីរ​ក្រុម បង្ហាញ​កម្លាំង​ដាក់​គ្នា​ក្នុង​ទីក្រុង​បាងកក។ រាជវាំង​ម៉ាឡេស៊ី​ពន្យារពេល​ប្រជុំ​ដោយសារ​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស។ កាល​ពី​ពេល​ថ្មីៗ​នេះ​លោក ​Anwar ​ប្រឹង​ប្រែង​បាន​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​។ ពលរដ្ឋ​តៃវ៉ាន់​ភ័យព្រួយ ​ខណៈ​សកម្ម​ភាព​យន្តហោះ​ចម្បាំង​របស់​ចិន​កើន​ឡើង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៣ តុលា ២០២០ - តុលា 13, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហរដ្ឋ​អាមេរិក​នឹង​បើក​ការិយាល័យ FBI នៅ​ប្រទេស​កម្ពុជា។ មន្ត្រី៖ កម្ពុជា​ជួប​ជំនន់​ធំ​មិន​ធ្លាប់​មាន​នា​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ។ សហជីព៖ ​ភាគី​ពាក់​ព័ន្ធ​ស្វះ​ស្វែង​បន្ត​ចរចា​ដើម្បី​បញ្ចប់​វិវាទ​ការងារ​របស់​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី។ ចិន​ថា​ កម្ពុជា​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​សកល​ស្តីពី​សន្តិសុខ​ទិន្នន័យ​ដែល​ចម្រូង​ចម្រាសជាមួយ​អាមេរិក។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​គ្រោង​ចោទសួរ​អ្នកស្រី Barrett បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ដែល​តែងតាំង​ដោយ​លោក Trump នៅ​ថ្ងៃ​អង្គារ​នេះ។ លោក Trump និង​លោក Biden ឌឺដង​ពាក្យ​សម្ដី​ដាក់​គ្នា​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។ វេជ្ជបណ្ឌិត​ថា លោក Trump ធ្វើ​តេស្ត​ឃើញ​ថា​លែង​មាន​ជំងឺ​កូវីដ១៩ ហើយ។ ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​ទៅ​បោះឆ្នោតមុន​ថ្ងៃ​បោះឆ្នោត​ទី​៣​ ខែ​វិច្ឆិកា។ ការ​សម្លាប់​រង្គាល ៤៤​ឆ្នាំ​មុន​នៅ​តាម​លង​ជនជាតិ​ថៃ​ដែល​រួច​ជីវិត។ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter មាន​អាយុ ៩៦ ឆ្នាំ​ហើយ។ វត្តមាន​នាវានេសាទត្រី​ចិន​៣០០គ្រឿងនៅ​ក្នុង​សមុទ្រ​អាមេរិក​ខាង​ត្បូងនាំ​ឲ្យ​មាន​កង្វល់​សន្តិសុខម្ហូបអាហារ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១២ តុលា ២០២០ - តុលា 12, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចិន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​ផ្ដល់​ជំនួយ​«ប្រញាប់»​១៤០​លាន​ដុល្លារ។ ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញត្អែរ​អំពី​ការ​ជន់​លិច​ផ្ទះ​ដោយ​សារ​ភ្លៀង​ខ្លាំង ​ប្រព័ន្ធ​លូ​កក​ស្ទះ និង​ការ​លុប​បឹង។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ថា លោក «បាន​ឈ្នះ​វីរុស​ចិនដ៏​សាហាវ​នេះ​ហើយ‍»។ មនុស្ស​យ៉ាង​ហោច​ណាស់​ក៏១៨នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បុក​គ្នា​រវាង​រថយន្ត​ដឹក​អ្នក​ដំណើរ​និង​រទេះភ្លើង​នៅ​ក្នុង​ប្រទេស​ថៃ។ ចិន​ធ្វើ​សមយុទ្ធ​លុកលុយ​ខាង​យោធា​ នៅ​ពេល​មាន​ការតានតឹង​ជាមួយ​កោះ​តៃវ៉ាន់។ ការ​តវ៉ា​ប្រឆាំង​ច្បាប់​ការងារ​ថ្មីនៅ​ឥណ្ឌូណេស៊ី​បាន​ចូល​ដល់​សប្តាហ៍​ទី២ហើយ។ ប្រទេស​ Azerbaijan រាយការណ៍​ថា មាន​ការ​បាញ់ផ្តក់​ដោយ​កងទ័ព Armenia។ ការសិក្សា​រក​ឃើញ​ថា វីរុស​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​កូវីដ​១៩ អាច​នៅ​រស់​លើ​ផ្ទៃ​របស់​វត្ថុ​នានា​រហូត​ដល់​មួយ​ខែ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១១ តុលា ២០២០ - តុលា 11, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា បទសម្ភាសន៍​ VOA ជាមួយ​អ្នក​និពន្ធ​លោក Sebastian Strangio៖ សៀវភៅ «នៅ​ក្រោម​ស្រមោល​នាគ» បង្ហាញពី​ការ​ពង្រីក​អំណាច​ចិន​នៅ​អាស៊ាន។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ» ភាគទី ៥ មាន​ការពិភាក្សា​អំពី «សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​សង្កេតការណ៍​ថា ការ​បដិសេធ​របស់​ចិន​អំពី​ខ្សែ​បន្ទាត់​កណ្តាល​មិន​ផ្លូវការ​នៅច្រក​សមុទ្រ​តៃវ៉ាន់ ធ្វើឲ្យ​មាន​ការ​តានតឹង​ដែល​មិនគួរ​កើត​មាន​ឡើង៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ តុលា ២០២០ - តុលា 10, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន បទសម្ភាសន៍​ VOA ជាមួយ​អ្នក​និពន្ធ​លោក Sebastian Strangio៖ សៀវភៅ «នៅ​ក្រោម​ស្រមោល​នាគ» បង្ហាញពី​ការ​ពង្រីក​អំណាច​ចិន​នៅ​អាស៊ាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទ្វីបអាស៊ីនាំមុខគេខាង​ការ​រំលោភបំពាន​សេរីភាព​សារព័ត៌មានជុំវិញ​ការ​រាយការណ៍​ពី​ជំងឺ​កូវីដ១៩។ ព្រំដែន​អង់គ្លេស​អឺរ៉ុប នឹង​ច្របូក​ច្របល់​និង​ខ្វះ​អាហារ ​បើ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។ នៅ​ក្រុង​តូក្យូ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​កោត​សរសើរ​វេទិកា Quad ជាមធ្យោបាយមួយ​«ទប់ទល់»នឹងចិន។ ក្រុម​អ្នក​ជំនាញ​ព្រមាន​អំពី​ប្រទេស​ចិន​ប្រើ​វ៉ាក់សាំង​កូវីដ​១៩ក្នុងករណីអាសន្ន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ តុលា ២០២០ - តុលា 09, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ខេត្ត​កោះកុង​ចោទ​ប្រកាន់​ពលរដ្ឋ​ ១០ នាក់ ពី​បទ​«ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម» ក្រោយ​ការ​បន្ត​ការ​តវ៉ា​រឿង​ដីធ្លី។ ចិននិង​កម្ពុជា​គ្រោងនឹង​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅចុង​សប្តាហ៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទ្វីប​អាស៊ី​នាំមុខគេ​ខាង​ការ​រំលោភ​បំពាន​សេរីភាព​សារព័ត៌មាន​ជុំវិញ​ការ​រាយការណ៍​ពី​ជំងឺ​កូវីដ​១៩។ ​ជម្លោះ​លើ​កម្មវិធី TikTok ជា​ប្រផ្នូល​អ្វីមួយសម្រាប់​វិស័យ​បច្ចេកវិទ្យា។ អ្នកជំនាញ​ព្រមាន​អំពី​ប្រទេសចិន​ប្រញាប់ប្រញាល់​ប្រើ​វ៉ាក់សាំង​កូវីដ១៩ ក្នុង​ករណី​អាសន្ន។ ​ចិន​ស្រាប់តែ​ចង់​ពិភាក្សា​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង ដែល​មាន​ជម្លោះ។ អង្គការ​កម្មវិធី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ទទួល​រង្វាន់​ណូបែល​សន្តិភាពឆ្នាំ ២០២០។ លោក Trump ថ្លែងថា លោក​នឹង​មិន​ចូល​រួម​ការជជែក​ដេញ​ដោល​តាម​អនឡាញ ខណៈ​លោក Biden រៀប​ផែនការ​ថ្មី។ ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ ៤០៩៤​ ករណី និងមនុស្ស​៩៧​នាក់​ទៀត​បាន​ស្លាប់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ តុលា ២០២០ - តុលា 08, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ដី ៦០០ ហិកតា​នៅខេត្ត​ព្រះសីហនុ ត្រូវ​កាត់​ឲ្យ​ក្រុមហ៊ុន​គ្រួសារ​ឧកញ៉ា លី យ៉ុងផាត់ ខណៈ​រដ្ឋមន្ត្រី​កសិកម្ម​ថា «​ទុក​អត់​ប្រយោជន៍»។ លោក​ ហ៊ុន សែន កោត​សរសើរ​ក្រុមហ៊ុន​ឯកជន​មិន​បិទ​ដំណើរការ គ្រា​មាន​វិបត្តិ​កូវីដ១៩។ នៅក្នុង​កម្មវិធី Hello VOA នារាត្រី​នេះ មាន​ការ​ពិភាក្សា​អំពី «ការ​អនុវត្ត​ច្បាប់​សម្រាប់​សហគ្រិនភាព​ស្អាតស្អំ​នៅ​កម្ពុជា ក្នុងគ្រា​កូវីដ១៩»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ដំណើរការ​នៃវិសោធនកម្ម​ទី ២៥ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក។ ​អនុ​ប្រធានាធិបតី​ អាមេរិក​លោក​ Pence និង​អ្នកស្រី Harris ប្រកែក​គ្នា​អំពី​កង្វល់​នៃ​ជំងឺ​កូវីដ១៩។ យុទ្ធនាការ​របស់​លោក Trump កំពុង​គិត​ពី​យុទ្ធសាស្ត្រ​ថ្មី​ ខណៈ​លោកមាន​ជំងឺ​កូវីដ១៩។ សហរដ្ឋ​អាមេរិក​ទប់ទល់​ឥទ្ធិពល​របស់​ចិន​តាមរយ:​ការ​ផ្ដល់ជំនួយ​ឲ្យ​ប្រទេស​ចំនួនប្រាំ​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ លោក​ Trump ប្រកាសថា ​ការ​ឆ្លង​ជំងឺកូវីដ១៩​ ជា «ពរ​ពី​ព្រះ​ជា​ម្ចាស់»៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners