កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៦ វិច្ឆិកា ២០២០ - វិច្ឆិកា 06, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតហ្វេសប៊ុក ទទួលបណ្តឹងរបស់ពលរដ្ឋ។ សាច់ញាតិតវ៉ាសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ទាមទារឲ្យដោះលែងអតីតមន្ត្រីបក្សជំទាស់។ មនុស្សជាង២០០នាក់ទៀត ធ្វើតេស្តកូវីដ លទ្ធផលអវិជ្ជមាន ក្រោយប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្រ្តីហុងគ្រី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើអ្វីដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការបែកបាក់គ្នា? មួយថ្ងៃក្រោយបោះឆ្នោត នៅតែគ្មានភាពច្បាស់លាស់ ខណៈពលរដ្ឋរង់ចាំលទ្ធផលបោះឆ្នោត។ រដ្ឋ Pennsylvania គឺជារដ្ឋសំខាន់ថ្មី ដែលមានលទ្ធផលឆ្នោតប្រកៀកប្រកិតគ្នាខ្លាំង។ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅតែមិនទាន់ដឹងលទ្ធផល។ យុទ្ធនាការបោះឆ្នោតរបស់លោក Trump ដាក់ពាក្យបណ្តឹងមួយទៀត ទោះមានការច្រានចោលខាងផ្លូវច្បាប់ក៏ដោយ។ ការភ័យខ្លាចកើនឡើងចំពោះសុវត្ថិភាពរបស់បុគ្គលិករាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងគ្នាខ្លាំង និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ វិច្ឆិកា ២០២០ - វិច្ឆិកា 05, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មនុស្សជាង៦០០នាក់ ធ្វើតេស្តកូវីដ លទ្ធផលអវិជ្ជមាន ក្រោយប្រាស្រ័យជាមួយរដ្ឋមន្រ្តីហុងគ្រី។ កម្ពុជាប្រាប់អ.ស.ប.ថាការចាប់ខ្លួនលោក រ៉ុង ឈុន ស្របតាមច្បាប់។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «តើកម្ពុជាជាសមាជិកមិនអាចខ្វះបានរបស់អាស៊ាន?»។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជាការប្រកួតប្រជែងការបោះឆ្នោតកាន់កាប់សេតវិមានមានការប្រកៀកប្រកិតគ្នា។ កិច្ចការពារប្រឆាំងនឹងកាំជ្រួច ICBM របស់កូរ៉េខាងជើងជាការពិបាកនិងអស់សោហ៊ុយជាងមុន។ ការតវ៉ាធ្វើឡើងនៅតាមទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ស្របពេលលទ្ធផលបោះ ឆ្នោតប្រធានាធិបតីមិនទាន់ប្រកាស។ យុទ្ធនាការបោះឆ្នោតរបស់លោក Trump ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការបោះឆ្នោត។ ក្រុមហ៊ុនបណ្តាញសង្គមអនឡាញដាក់កំហិតលើមតិអំពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ គូប្រជែងរបស់លោកស្រី Aung San Suu Kyi បង្កើនវោហារសាស្ត្រប្រឆាំងជាតិសាសន៍រ៉ូហ៊ីងយ៉ា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ វិច្ឆិកា ២០២០ - វិច្ឆិកា 04, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ​តុលាការ​ក្រុង​ភ្នំពេញ​បង្កើន​ការ​កោះហៅ​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ។ ក្រោយ​ចេញ​ពី​កម្ពុជា រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ តេស្ដវិជ្ជ​មាន​ជំងឺ​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden ទន្ទឹង​រង់ចាំ​លទ្ធផល​បោះឆ្នោត​ដ៏​តឹងតែង​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ តើ​គណបក្ស​ណា​នឹង​ត្រួតត្រា​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក? មនុស្ស ៨ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង Seattle បន្ទាប់​ពី​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​រើសអើង​ជាតិសាសន៍​ក្នុង​យប់​ថ្ងៃ​បោះ​ឆ្នោត។ ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ទោះ​មាន​ភាព​អន្ទះអន្ទែង​មុន​ការ​បោះឆ្នោត​ក៏ដោយ។ សភា​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការ​សម្រេច​លើ​កញ្ចប់​ថវិកា​ចំណាយ​ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល។ សហរដ្ឋ​អាមេរិក​ចាកចេញ​ជា​ផ្លូវការ​ពីកិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស។ ចិនថា សហរដ្ឋ​អាមេរិក​ឲ្យ​សញ្ញា​ខុស​ទៅ​តៃវ៉ាន់​អំពី​សក្ដានុពល​នៃ​កិច្ចព្រមព្រៀង​ទិញ​លក់​ដ្រូន។ យោធា​កូរ៉េខាងត្បូង​ចាប់​ខ្លូន​បុរស​កូរ៉េ​ខាងជើង​ម្នាក់​ដែល​ឆ្លងកាត់​តំបន់​គ្មាន​យោធា DMZ។ អង្គការ​សហប្រជាជាតិថា ច្បាប់​រើស​អើង​របស់មីយ៉ាន់ម៉ា​នាំ​ឲ្យ​មាន​មន្ទិល​លើ​សុចរិតភាព​នៃការ​បោះឆ្នោត និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ វិច្ឆិកា ២០២០ - វិច្ឆិកា 03, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​តាមដាន​នយោបាយ​អាមេរិក​ មើល​ឃើញ​ពី​ឥទ្ធិពល​នៃ​ការ​បោះ​ឆ្នោតអាមេរិក​មក​លើ​កម្ពុជា។ អ្នក​ឃ្លាំ​មើល៖ ​លទ្ធភាព​នៃ​ការ​កែ​លម្អ​ដំណើរការ​ប្រជាធិបតេយ្យ​កម្ពុជា អាស្រ័យ​លើ​មេដឹកនាំ​សហរដ្ឋ​អាមេរិក។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បទសន្ទនា​រវាង​អ្នក​យក​ព័ត៌មាន​ VOA​ ខ្មែរ អំពី​ស្ថានភាព​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​នៅ​តាម​ការិយាល័យ​បោះឆ្នោត។ មន្ត្រី​ពង្រឹង​ច្បាប់​ធានា​អះអាង​ចំពោះ​អ្នក​បោះឆ្នោត​ថា ការ​បោះឆ្នោត​មាន​សុវត្ថិភាព​និង​សន្តិសុខ​ល្អ។ ពិភពលោក​តាមដាន​ដោយ​ច្រាសច្រាល​មើល​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ Twitter នឹង​ដាក់​សញ្ញា​ព្រមាន​នៅ​ពី​មុខ​សារ​ណា​ដែល​អះអាង​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​មុន​លទ្ធផល​ផ្លូវការ​ត្រូវ​បាន​ផ្សព្វផ្សាយ។ ពលរដ្ឋ​អាមេរិកាំង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​សម្រេច​ថា​តើ​លោក Trump ឬ​លោក Biden នឹង​ក្លាយ​ជា​ប្រធានាធិបតីអាណត្តិ​ថ្មី។ លោក Biden និង​លោក Trump ផ្ញើសារ​នយោបាយ​ចុង​ក្រោយ​ទៅកាន់​អ្នក​បោះឆ្នោត​មិន​ទាន់​សម្រេច​ចិត្ត។ លោក Trump អះអាង​ថា ការ​ពន្យារ​ពេល​រាប់​សន្លឹក​ឆ្នោត​នៅ​រដ្ឋ Pennsylvania អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា។ តើ​គណបក្ស​ណា​អាច​គ្រប់គ្រង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ?
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២​ វិច្ឆិកា ២០២០ - វិច្ឆិកា 02, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​កម្ពុជាសង្ឃឹម​ថាទំនាក់ទំនង​កម្ពុជា​និងអាមេរិក​មិន​ផ្លាស់ប្តូរ​ ​ទោះ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតីណា​ក៏​ដោយ។ ក្រុម​សិទ្ធិមនុស្ស​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ឧក្រិដ្ឋ​ប្រឆាំង​អ្នកសារព័ត៌មាន។ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បង្ហាញ​ទស្សនៈ​ចម្រុះ​អំពី​បេក្ខជន​ប្រកួត​យក​ដំណែង​ប្រធានាធិបតី​នៅ​អាមេរិក។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី​«ស្រ្តី​ក្នុង​វិស័យ​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កាល​ពី​ថ្ងៃ​អាទិត្យ លោក Trump និង​លោក Biden បាន​បន្ត​ប្រឹង​ឃោសនា​នៅ​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។ FBI ស៊ើប​អង្កេត​ការ​ប្រឈម​របស់​ក្រុម​រថយន្ត​គាំទ្រ​លោក Trump ជាមួយ​រថយន្ត​ឃោសនា​បោះឆ្នោត​របស់​លោក Biden នៅ​រដ្ឋ Texas។ នៅ​ថ្ងៃ​ឃោសនា​បញ្ចប់ លោក Trump ផ្ដោត​លើ​រដ្ឋ ៤ រី​ឯ​លោក Biden ផ្ដោត​លើ​រដ្ឋ Pennsylvania និង Ohio។ ព្រះ​មហាក្សត្រ​ថៃ​បង្ហើប​ពី​ការ​សម្រុះសម្រួល​ជាមួយ​ក្រុម​បាតុករ។ អ្នក​ស្លាប់​ដោយសារ​ព្យុះ Goni នៅ​ប្រទេស​ហ្វីលីពីន កើន​ដល់ ១៦ នាក់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ វិច្ឆិកា ២០២០ - វិច្ឆិកា 01, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​បង្ហាញ​ជំហរ​ផ្សេងគ្នា​លើ​គោល​នយោបាយ​របស់​លោក Donald Trump ​ជាមួយ​ប្រទេស​ផ្តាច់ការ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ត​ធ្វើ​ហូល​ពិតាន​ ទោះតម្រូវ​ការ​ទីផ្សារ​ផលិតផល​នេះ​តូច​ខ្លាំង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កាល​ពី​ថ្ងៃ​សៅរ៍ លោក Trump ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Pennsylvania រី​ឯ​លោក Biden នៅ​រដ្ឋ Michigan។ រដ្ឋ​មួយ​ចំនួន​អាចសម្រេច​លទ្ធផលនៃការ​បោះឆ្នោតឆ្នាំ​ ២០២០ នៅ​សហរដ្ឋ​អាមេរិក។ ក្រុម​អ្នក​ឃោសនា​ឱ្យ​លោក Trump ព្រមាន​ថា​លោក Biden នឹងធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​អាមេរិកាំងអន្តរាយ។ បង​ស្រី​របស់​សកម្មជន​ថៃ​បាត់​ខ្លួន​លោក Wanchalearm នឹង​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​សវនាការ​អំពី​ករណី​បាត់​ខ្លួន​នេះ។ ប្រទេស​វៀតណាម​ចង់​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ដ៏​មាំទាំ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥។ គ្រោះ​រញ្ជួយ​ដី​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៣៩ នាក់​ស្លាប់​នៅ​តួកគី និង​កោះ​មួយ​ចំនួន​នៅ​ក្រិក។ មនុស្ស​ចំនួន ៤ នាក់​បាន​ស្លាប់នៅ​ហ្វីលីពីន ដោយសារ​តែ​ព្យុះ​ទីហ្វុង Goni។ អ្នក​តំណាងរាស្ត្រ​ទីក្រុង​ហុងកុង​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​បង្អាក់​ដល់ដំណើរការរដ្ឋសភា។ អ្នក​វាយប្រហារម្នាក់​ទៅ​លើ​អាចារ្យ​គ្រិស្ត​និកាយOrthodox សញ្ជាតិ​ក្រិកនៅ​ទីក្រុង​លីយ៉ុង ត្រូវ​បាន​ចាប់​ខ្លួន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣១ តុលា ២០២០ - តុលា 31, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ប្រទេសកម្ពុជា រំពឹងថានឹងបោសសម្អាតគ្រាប់មីនអស់ត្រឹមឆ្នាំ២០២៥។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៦ មានការពិភាក្សាអំពីអនាគតនៃគោលនយោបាយសារពើពន្ធ។ អង្គការសិទ្ធិមនុស្សថា អ្នកជាប់ឃុំនៅកូរ៉េខាងជើងតែងតែរងទារុណកម្ម។ មន្ត្រីយោធាចូលនិវត្តន៍តៃវ៉ាន់ ត្រូវបានឃុំខ្លួនពីបទផ្តល់ព័ត៌មានសម្ងាត់ទៅឱ្យចិន។ ក្រុមអ្នកកាសែតអាហ្វ្រិកព្យាយាមធ្វើវិភាគនិងពន្យល់ដោយលម្អិតអំពីការបោះឆ្នោតអាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ តុលា ២០២០ - តុលា 30, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលស្នើលើកលែងនិងបន្ធូរបន្ថយទោសទណ្ឌិតជិត ៧០០នាក់ ច្រើនជាងរាល់ឆ្នាំ។ មន្ត្រីជាន់ខ្ពស់កម្ពុជាប្រតិកម្មនឹងសំណើឱ្យដកកម្ពុជាចេញពីអាស៊ានថាជា«គំនិតបង្កហេតុ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា យុទ្ធនាការឃោសនាបោះឆ្នោតប្រើប្រាស់ទូរទស្សន៍និងបណ្តាញព័ត៌មានសង្គម។ គោលនយោបាយតឹងរ៉ឹងរបស់លោក Trump ចំពោះប្រទេសចិននិងគុយបា អាចទាក់ទាញអ្នកបោះឆ្នោតនៅរដ្ឋសំខាន់ៗ។ ដោយជាប់ទាក់ទិននឹងការបោះឆ្នោតអាមេរិកាំង អ៊ុយក្រែនសង្ឃឹមថានឹងមានការគាំទ្រយោធាពីសហរដ្ឋអាមេរិកថែមទៀត។ អ្នកជួយសង្គ្រោះក្នុងប្រទេសវៀតណាមស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់បន្ទាប់ពីការបាក់ដីកប់ផ្ទះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បញ្ចប់ទស្សនកិច្ច៥ប្រទេសនៅអាស៊ីក្នុងប្រទេសវៀតណាម ជាមួយសារប្រឆាំងនឹងចិន។ ការបោះឆ្នោតមុនថ្ងៃកំណត់បានចាប់ផ្តើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៩ តុលា ២០២០ - តុលា 29, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីរដ្ឋាភិបាលចេញមុខដោះស្រាយវិវាទ នាំឲ្យសង្គមស៊ិវិលមន្ទិលពីឯករាជភាពតុលាការ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានការពិភាក្សាអំពី «យុទ្ធនាការស្វែងរកការគាំទ្ររបស់បេក្ខជនប្រធានាធិតីអាមេរិក មុនពេលបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា»។ រីឯព័ត៌មានអន្តរជាតិមានដូចជា ក្រុមអ្នកជំនាញថា ជំងឺកូវី១៩អាច«គ្រប់គ្រងបាន» នៅអូស្ត្រាលី។ លោក Trump ថា លោកនាំមុខនៅរដ្ឋសំខាន់ៗដែលការស្ទង់មតិភាគច្រើនបង្ហាញថា លោកស្ថិតនៅពីក្រោយលោក Biden។ ក្រុមហ៊ុន Facebook និង Twitter ស្នើសភាអាមេរិកឲ្យរក្សាទុកច្បាប់ការពារការត្រួតពិនិត្យលើខ្លឹមសារនៃការបញ្ចេញមតិរបស់អ្នកប្រើប្រាស់។ អ្នកស្រី Aung San Suu Kyi បានបោះឆ្នោតមុនថ្ងៃបោះឆ្នោត។ FBI ចាប់ខ្លួនមនុស្ស ៥នាក់ពាក់ព័ន្ធនឹង«ប្រតិបត្តិការប្រមាញ់កញ្ជ្រោង» របស់រដ្ឋាភិបាលចិន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ តុលា ២០២០ - តុលា 28, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​បង្ហាញ​ជំហរ​ផ្សេងគ្នា​លើ​គោល​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump ​ជាមួយ​ប្រទេស​ផ្តាច់ការ។ គ្រួសារ​ចាត់​ទុក​ការ​ចោទប្រកាន់​«អយុត្តិធម៌» ក្នុង​ករណី​សកម្មជន​បក្ស​ប្រឆាំង​ត្រូវចាប់​ខ្លួន​មិន​ឲ្យ​តវ៉ា​មុខ​ស្ថានទូត​ចិន។ អ្នកជំនាញ​ស្នើ​ចិន​បង្ហាញ​ទិន្នន័យ​ទន្លេ​មេគង្គ​បន្ថែមទៀត។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កាល​ពី​ថ្ងៃ​អង្គារ បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Trump និង​លោក Biden ប្រឹង​បន្ត​ឃោសនា​បោះឆ្នោត​នៅ​តាម​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។ អង្គការ​សុខភាព​ពិភពលោក​ថា រយៈពេល ៧ ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​អង្គារ មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ជិត ៣ លាន​ករណី។ មនុស្ស ២ នាក់​ស្លាប់ ២៦ នាក់​ទៀត​បាត់​ខ្លួន នៅពេល​ព្យុះ​ទីហ្វុង Molave បោកបក់​ចំ​ប្រទេស​វៀតណាម។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ចិន​ជា «អ្នក​កេង​ប្រយោជន៍» ពី​ប្រទេស​ស្រីលង្កា។ ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ជំរុញ​ឲ្យ​សភា​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២១៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners