កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៦ វិច្ឆិកា ២០២០ - វិច្ឆិកា 26, 2020
    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា តុលាការ​សម្រេច​យក​សំណុំ​រឿង«​ក្បត់»​លើ​មនុស្ស​ជិត​១៤០​នាក់ ទៅ​ជំនុំ​ជម្រះ​បន្ត​នៅ​ឆ្នាំ​ក្រោយ។ កង្វះម៉ាស៊ីន​ច្រូត​កាត់ នាំ​ឲ្យ​ព្រួយ​បារម្ភគុណ​ភាព​ស្រូវ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ខណៈ​តម្លៃ​ធ្លាក់​ចុះ។ អ្នក​ជំនាញ​សិទ្ធិ​មនុស្សហៅ​ការ​កោះ​ហៅ​មនុស្ស​ជាង​១០០​នាក់​ឡើង​សវនាការ​ថា​«មាន​ហេតុផល​នយោបាយ»។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ច​ពិភាក្សា​អំពី «អាជ្ញាធរ​ថៃ​ពន្យា​ពេល​ឲ្យ​ពលករ​ខ្មែរ​និង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោកBidenថា សហរដ្ឋ​អាមេរិក​នឹង​មិន​ចាញ់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ទេ។ លោក Xi Jinping អបអរ​សាទរ​លោក Biden ចំពោះ​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ កូរ៉េ​ខាងត្បូង​និង​ចិន​សន្យា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​និង​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​និង​លើ​ពិភពលោក។ បាតុករ​ថៃ​ខឹង​សម្បារ​ចំពោះ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ព្រះមហាក្សត្រ។ ចក្រភព​អង់គ្លេស​ប្រកាស​បង្កើន​ការ​ចំណាយ​វិស័យ​ការពារ​ប្រទេស៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៥ វិច្ឆិកា ២០២០ - វិច្ឆិកា 25, 2020
    ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការខេត្តរតនគិរីទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកកាសែតThe Cambodia Daily។ លោក ហ៊ុន សែន រិះគន់មេធាវីក្រុមសិទ្ធិមនុស្សមួយចំនួនថាញុះញង់ពលរដ្ឋឲ្យតវ៉ា។ សហរដ្ឋអាមេរិកជឿជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិននឹងជួយកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា ដំណើរការឆ្ពោះទៅការកាន់អំណាចរបស់លោក Biden ចាប់ផ្ដើមជាផ្លូវការ ទោះលោក Trump នៅមិនទាន់ចុះចាញ់ក៏ដោយ។ លោក Biden ថា សហរដ្ឋអាមេរិក «ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការដឹកនាំពិភពលោក មិនមែនដកខ្លួនចេញនោះទេ»។ លោក Biden ត្រូវបានបញ្ជាក់ជាផ្លូវការថាជាអ្នកឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania។ ក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូធំបំផុតក្នុងពិភពលោកកាត់បន្ថយការផលិតដោយសារជំងឺកូវីដ១៩។ នាយករដ្ឋមន្ត្រីជប៉ុនថាទំនាក់ទំនងដែលមានស្ថិរភាពរវាងប្រទេសជប៉ុននិងចិនមានសារ:សំខាន់។ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវហៅថា«សិស្សអាក្រក់»វាយប្រហាររដ្ឋាភិបាលថៃនៅបាងកកនិងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៤ វិច្ឆិកា ២០២០ - វិច្ឆិកា 24, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា អ្នក​តស៊ូមតិ​ក្លាយ​ជា​ជនជាប់ចោទ​ក្នុង​សំណុំ​រឿង​រួមគំនិត​ក្បត់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​តុលាការ​កម្ពុជា។ ការស្ទង់មតិ៖ តុលាការ នគរបាល និង​រដ្ឋាភិបាល នៅតែ​ពុករលួយ​ជាងគេ។ របាយការណ៍​ថ្មី៖​ ចំនួន​និស្សិត​ខ្មែរ​ទៅ​សិក្សា​នៅ​អាមេរិក​កើន​ឡើង​ជាង​៨%។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រំពឹង​ថា​ លោក​ Joe Biden ​ជួយ​សេដ្ឋកិច្ច​និង​ស្តារ​មុខ​មាត់​អាមេរិក។ រដ្ឋ Michigan ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ថា​លោក Biden ជា​អ្នក​ឈ្នះ​នៅ​ក្នុង​រដ្ឋ​នេះ។ ទីភ្នាក់ងារ​កិច្ចការ​សេវាកម្ម​ទូទៅ​បញ្ជាក់​ទទួល​ស្គាល់​ថា​លោក Biden ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត។ សមាជិក​រដ្ឋសភា​ថៃ​បោះឆ្នោត​លើ​សំណើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ។ លោក Biden នឹង​ប្រកាស​ឈ្មោះ​សមាជិក​សំខាន់ៗ​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ។ ពានរង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​ផ្តល់​កិត្តិយសចំពោះ​សេចក្តីក្លាហាន។ បុគ្គលិកបច្ចេកវិទ្យា​នាំគ្នា​ចេញ​ពី​តំបន់ Bay Area គ្រា​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ឡាវ​ព្យាយាម​ឡើង​ឋានៈចេញ​ពីក្រុម​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ វិច្ឆិកា ២០២០ - វិច្ឆិកា 23, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា រដ្ឋាភិបាល​ច្រានចោល​សំណើ​សុំ​លុប​បទ​ចោទ​«ញុះញង់»ពី​ក្រម​ព្រហ្មទណ្ឌ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ជម្រើស​សម្រាប់​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​នៅ​អាមេរិក និង​ការ​ស្នើ​ត្រួត​ពិនិត្យ​មើល​ប្រព័ន្ធ​អនុគ្រោះពន្ធ​»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ​លោក Biden នឹង​តែងតាំង​សមាជិក​ដំបូងៗ​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​នៅ​ថ្ងៃ​អង្គារ​ស្អែក។ អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​កូវីដ១៩ របស់​សហរដ្ឋ​អាមេរិក គាំទ្រ​វ៉ាក់សាំង​កូវីដ១៩ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ក្នុង​ការ​សាកល្បង។ ប្រទេស​នានា​ចាប់ផ្តើម​រៀបចំ​ផែនការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។​ សកម្មជន​ហុងកុង ៣ នាក់ ជាប់​ឃុំ បន្ទាប់ពី​សារភាព​ថា​បាន​ញ៉ុះញ៉ង​ឲ្យ​មាន​បាតុកម្ម​កាល​ពី​ឆ្នាំ​មុន។ មនុស្ស​ជាង ២០០នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ប្រធានាធិបតី​កាន់​តំណែង​យូរ​អង្វែង​របស់​ប្រទេស​បេឡារុស។ ចិន​ថ្កោលទោស​កតិកាសញ្ញា​ការពារ​ជាតិ​ជា​ប្រវត្ដិសាស្ត្រ​រវាង​អូស្ដ្រាលី និង​ជប៉ុន។ សារមន្ទីរជាតិ​កងទ័ព​ជើងគោក​ថ្មីរបស់​អាមេរិក បើក​សម្ពោធក្នុង​រដ្ឋ​ Virginia៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ វិច្ឆិកា ២០២០ - វិច្ឆិកា 22, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បងស្រីសកម្មជនថៃបាត់ខ្លួនមកដល់កម្ពុជា ដើម្បីស្វែងរកការពិត។ នៅក្នុងកម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៨ នេះ មានការពិភាក្សាអំពី សក្តានុពលនៃទីក្រុងភ្នំេពញនិងធនធានមនុស្សក្នុងការធ្វើការទូតសេដ្ឋកិច្ច។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden និងក្រុមមេដឹកនាំពិភពលោកពិភាក្សាគ្នាអំពីបញ្ហាសាកល។ ទីក្រុងនានាទាក់ទាញអ្នកធ្វើការពីផ្ទះ ដោយការផ្តល់ប្រាក់និងការសន្យាពីសហគមន៍រាក់ទាក់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ វិច្ឆិកា ២០២០ - វិច្ឆិកា 21, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ស.រ.អ.​ជឿជាក់ថា​ ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន​នឹង​ជួយ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រំពឹង​ថា​លោក​ Biden ​ជួយ​សេដ្ឋកិច្ច​និង​ស្តារ​មុខ​មាត់​អាមេរិក។ អ្នក​តាមដាន​នយោបាយថា បី​ឆ្នាំ​ក្រោយ​ត្រូវ​រំលាយ​ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ជា​បក្ស​ជំទាស់​ដ៏​សំខាន់​ជាង​គេនៅ​កម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សារមន្ទីរជាតិកងទ័ពជើងគោកថ្មីរបស់អាមេរិក បើកសម្ពោធក្នុងរដ្ឋ Virginia។ តើជញ្ជាំងព្រំដែនរបស់លោក Trump មានជោគវាសនាបែបណា? លោក Biden ត្រូវព្យាករណ៍ថាជាប់ឆ្នោតជាប្រធានាធិបតី បន្ទាប់ពីធ្វើនយោបាយជិតកន្លះសតវត្ស៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ វិច្ឆិកា ២០២០ - វិច្ឆិកា 20, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អតីតតំណាងរាស្រ្ត​បក្ស​ប្រឆាំង​បើក​គ្លីនិក​ឡើង​វិញ​ ក្រោយចុះចូល​បក្ស​កាន់​អំណាច។ ក្រុម​សហជីព​ថា ​កម្ពុជា​អាច​ពិបាក​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អង់គ្លេស​ដោយ​សារ​រឿងសិទ្ធិមនុស្ស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden ឈ្នះនៅរដ្ឋ Georgia ដែលធ្លាប់ជារដ្ឋគាំទ្រគណបក្សសាធារណរដ្ឋជាយូរមកហើយ។ លោក Biden ហៅយុទ្ធសាស្ត្រពន្យារពេលរបស់លោក ត្រាំ ថា «ជ្រុលហួសហេតុ»។ អ្នកស្រី Kamala Harris បង្កើតប្រវតិ្តសាស្ត្រជាស្ត្រីអាមេរិកស្បែកខ្មៅនិងដើមកំណើតឥណ្ឌាទី ១ ដែលបានក្លាយជាអនុប្រធានាធិបតីអាមេរិក។ ជប៉ុននិងនូវែលសេឡង់ ជំរុញឲ្យមានពាណិជ្ជកម្មបើកចំហដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ អ្នកស្រី អង់សាន ស៊ូជី និងគណបក្ស NLD ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីលើកទី២នៅមីយ៉ាន់ម៉ា។ ជនភៀសខ្លួន ២ សែននាក់ អាចភៀសខ្លួនពីប្រទេសអេត្យូពីទៅកាន់ប្រទេសស៊ូដង់ក្នុងពេល ១២ ខែខាងមុខ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ វិច្ឆិកា ២០២០ - វិច្ឆិកា 19, 2020
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុម​សិទ្ធិ​មនុស្ស​ថា​ ព្រះ​សង្ឃ​ពីរ​អង្គភៀស​ព្រះ​កាយ​ពី​កម្ពុជា​ ដោយ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុក​ម្នេ​ញ។ លោក ណែម សុផា ថា ការស្រឡាញ់ សេចក្ដីក្លាហាន និងការជួយជ្រោមជ្រែងធ្វើឲ្យលោក​ជោគជ័យក្នុងសិល្ប:សៀកលើឆាកអន្តរជាតិ។ អាជ្ញាធរកម្ពុជាប្រកាសជ័យជម្នះលើរលកថ្មីនៃជំងឺកូវីដ១៩ ខណៈពលរដ្ឋនៅភ្នំពេញសាទរលទ្ធផលតេស្តអវិជ្ជមាន។ នៅក្នុងកម្មវិធី Hello VOA សុខភាព ថ្ងៃនេះ មានការពិភាក្សាអំពី «ប្រសិទ្ធភាពវ៉ាក់សាំងគ្រុនផ្តាសាយធំ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវការអគ្គមេបញ្ជាការ។ សេតវិមានមិនបានលើកឡើងពីជំនួបរបស់លោកប្រធានាធិបតី Trump ជាមួយរដ្ឋមន្ត្រីឥណ្ឌូនេស៊ី។ បណ្ដាមេដឹកនាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជំរុញឲ្យមានពាណិជ្ជកម្មសេរីនៅក្រោយអាណត្តិលោក Trump។ នាយករដ្ឋមន្ត្រីថៃថា ច្បាប់ទាំងអស់នឹងត្រូវប្រើដើម្បីប្រឆាំងនឹងបាតុករ។ ការស្ទង់មតិ​បង្ហាញ​ថា​ អ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋចំនួនពាក់កណ្តាលជឿថា លោក Trump ឈ្នះឆ្នោត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ​១៨​ វិច្ឆិកា ២០២០ - វិច្ឆិកា 18, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា មន្ត្រី​កម្ពុជា​ហៅ​ការ​ស្នើ​របស់​សមាជិក​សភា​អាមេរិក​ឲ្យ​ដាក់​ទណ្ឌកម្មរដ្ឋាភិបាល​ថា​ជា​«រឿង​ច្រំដែល»។ ​នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី៨ មាន​កិច្ចពិភាក្សា​អំពី «សក្តានុពល​ទីក្រុង​ភ្នំពេញ​និង​ធនធាន​មនុស្ស​ក្នុង​ការ​ធ្វើ​ការទូត​សេដ្ឋកិច្ច»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ​លោក Biden បើក​ជំនួប​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​បញ្ហា​សន្តិសុខ​ជាតិ។ លោក Trump បញ្ឈប់​តំណែង​នាយក​ទីភ្នាក់ងារ​សន្តិសុខ​ការ​បោះឆ្នោត ដោយ​ចោទ​ថា​មាន​ការ​បន្លំ​ធ្ងន់ធ្ងរ។ សមាជិក​រដ្ឋសភា​ថៃ​បោះឆ្នោត​លើ​សំណើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ។ សហរដ្ឋ​អាមេរិក​នឹង​កាត់​បន្ថយ​ចំនួន​កងទ័ព​នៅ​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់​នៅ​ត្រឹម​ពាក់​កណ្ដាល​ខែ​មករា។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​សម្ដែង​ការ​គាំទ្រ​ចំពោះ​អធិបតេយ្យភាព​របស់​ប្រទេស​ហ្សកហ្ស៊ី។ លោក Biden​ និង​ក្រុម​មេដឹកនាំពិភពលោកពិភាក្សា​គ្នា​អំពី​បញ្ហា​សាកល៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ វិច្ឆិកា ២០២០ - វិច្ឆិកា 17, 2020
    ព័ត៌មាន​សំខាន់ៗ​មានដូចជា រដ្ឋាភិបាលថា​ សេចក្តី​ថ្លែងការណ៍​របស់អ្នក​ជំនាញ​អ.ស.ប អំពី​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ភាព​លម្អៀង។ តុលាការ​ខេត្ត​កំពង់​ឆ្នាំង លើក​ពេល​ប្រកាស​សាលក្រម​ប្រឆាំង​អ្នកកាសែតជាប់​ចោទ​ពី​បទ«ញុះញង់»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ព្រមាន​ថា ការណ៍​ដែល​លោក Trump មិន​សហការ​លើ​បញ្ហា​ជំងឺ​កូវីដ១៩ នឹង​មាន​ផល​អាក្រក់។ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក Trump ថា លោក Biden ទំនងជា​ឈ្នះ​ការ​បោះឆ្នោត។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​សម្ដែង​ការ «ព្រួយ​បារម្ភ​ខ្លាំង» អំពី​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩។ EU ចុះ​កិច្ច​ព្រមព្រៀង​ត្រៀម​ទិញ​វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ របស់​អាល្លឺម៉ង់ ចំនួន ៤០៥ ពាន់​លាន​ដូស។ សហរដ្ឋអាមេរិក​រាយការណ៍​ពី «វឌ្ឍនភាព​ធំ​ធេង» ក្នុង​ការ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​របស់​ចិន និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners