កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៥ មករា ២០២១ - មករា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ខេត្តតាម​ព្រំដែន​ថា​ពលករ​ខ្មែរជាង​៥​ពាន់​នាក់​ចូល​មក​កម្ពុជា ខណៈ​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​នៅ​ថៃ។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ខ្មែរ​អាមេរិកាំង​នឹង​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​ព្រឹទ្ធសភា។ ការ​រាប់​សន្លឹក​ឆ្នោត​អង្គ​បោះឆ្នោត​ចុងក្រោយ​ស្ថិត​ក្នុង​ដៃ​សភា​សហរដ្ឋអាមេរិក។ អត្ថបទ​ពន្យល់​អំពី​របៀប​ដែល​សភា​សហរដ្ឋ​អាមេរិក​រាប់​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត។ ការ​បោះឆ្នោត​នៅ​រដ្ឋ Georgia នៅ​ថ្ងៃ​អង្គារ​នេះ នឹង​សម្រេច​ថា​តើ​គណបក្ស​ណា​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា។ អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ស្នើ​ដាក់​ពង្រាយ​ទ័ព​ឆ្មាំ​ការពារ​ជាតិ មុន​បាតុកម្ម​គាំទ្រ​លោក Trump គ្រោង​ធ្វើ​ឡើង។ មន្ត្រី​ផ្នែក​អង្ករ​ថា វៀតណាម​ទិញ​អង្ករ​ពី​ឥណ្ឌា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​ចុងក្រោយ​នេះ។ មេបញ្ជាការ​អាមេរិក​ថា គ្មាន​សញ្ញា​ដែល​ថា​កូរ៉េ​ខាងជើង​ត្រៀម​សាកល្បង​អាវុធ មុន​ពេល​លោក Biden ស្បថ​ចូល​កាន់​តំណែង​ទេ។ ចក្រភព​អង់គ្លេស​បិទ​សកម្មភាព​សង្គម​ជាថ្មី​ដោយ​សារ​ជំងឺ​កូវីដ១៩។ សហរដ្ឋ​អាមេរិក​ដាក់​បម្រាម​លើ​ការ​នាំចូល​ផលិត​ប្រេង​ដូង​ម៉ាឡេស៊ី។ អ្នក​កាសែត​ប្រជាជន​ដែល​រាយការណ៍​ពី​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ មករា ២០២១ - មករា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មាតុភូមិ​និវត្តន៍​របស់​លោក​ស្រី មូរ សុខហួរ ជួប​ឧបសគ្គ​ដោយ​ពុំ​ទាន់​បាន​ទិដ្ឋាការ​ប្រភេទ ​K។ កម្ពុជា​ផ្តល់​ម៉ាស​២​លាន​ និង​បរិក្ខារ​វេជ្ជសាស្រ្ត​ផ្សេង​ទៀត​ដល់​ប្រទេស​នេប៉ាល់។ នៅ​ក្នុង​កម្មវិធី​ Hello VOA មាន​កិច្ចពិភាក្សា​អំពី៖​«ការ​ប្រឈម​របស់​ស្រ្តី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​សិល្បៈ»។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​រាប់​សិប​នាក់​ខាង​គណបក្ស​សាធារណរដ្ឋ​ចូលរួម​ប្រឆាំង​ជ័យជម្នះ​របស់​លោក Biden។ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ១០ រូប ព្រមាន​កុំ​ឲ្យ​យក​យោធា​ទៅ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​អះអាង​អំពី​ការ​បន្លំ​ការ​បោះឆ្នោត។ លោក Trump ជំរុញ​មន្ត្រី​រដ្ឋ Georgia ឲ្យ​ប្រែ​ក្រឡាស់​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នោះ។ តំបន់​ជនបទ​នៃ​ក្រុង Atlanta ដែល​កើន​ឡើង​ភាព​ចម្រុះ​ជាតិសាសន៍​អាច​សម្រេច​ការត្រួតត្រា​ព្រឹទ្ធសភាអាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣ មករា ២០២១ - មករា 03, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នកជំនាញថា វិស័យ​កសិកម្ម​នៅតែ​ល្អ​ប្រសើរ ទោះ​កម្ពុជា​រង​ឥទ្ធិពល​កូវីដ១៩។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ៣ មាន​ការ​ពិភាក្សា​អំពី កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វេទិកា​សេដ្ឋកិច្ច​ពិភពលោកថា ប្រទេស​នានា​ដែល​មាន​ជំនាញ​ឌីជីថល​ជឿនលឿន​និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​សង្គម សម្រប​បាន​ប្រសើរ​ក្នុងអំឡុង​ជំងឺ​រាតត្បាត។ ឡាវ​ប្តេជ្ញា​បន្ត​ដំណើរ​ទៅមុខ​ជាមួយ​ទំនប់ ៤ ទៀត​លើ​ទន្លេ​មេគង្គ ចំ​ពេល​មាន​គ្រោះ​រាំងស្ងួត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២ មករា ២០២១ - មករា 02, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​គ្រួសារ​អ្នក​ជំងឺ​មហារីក​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និងកម្លាំង​ចិត្ត​ពី​សហគមន៍។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​ថា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដោយ​មិន​ខ្លាច​ប្រតិកម្ម​ថ្នាំ​ទេ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​ប្រកាស​ផែនការ​ដើម្បី​អនុញ្ញាត​ឲ្យ​អន្តរជាតិ​អាច​ប្រើប្រាស់​អង់តែន​អង្កេត​ផ្កាយ​ដ៏​ធំ​របស់​ខ្លួន។ រដ្ឋកាលីហ្វ័រញ៉ា ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជាង​២លាន​ដូស។ ក្រុមហ៊ុន​រុករក​ប្រេង​របស់​ចិន នឹង​បន្ត​រុករក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ទោះ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក​ក៏​ដោយ។ កាត​ប៉ុស្តិ៍ស្តាល់​ពី​ក្រុង​វូហាន៖ មួយ​ឆ្នាំ​ក្រោយ​មក ពលរដ្ឋ​ចិន​រំឭក​រឿងរ៉ាវ​អំឡុង​ពេល​បិទ​ទីក្រុង​ និង​ក្តី​សង្ឃឹម​សម្រាប់​ឆ្នាំ​២០២១៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១ មករា ២០២១ - មករា 01, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ពលករ​ឆ្លង​ពីថៃ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ខណៈ​ពួកគេ​១៤​នាក់​ឆ្លង​កូវីដ១៩។ ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​រង់ចាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​បារម្ភ​ពី​ប្រភព​និង​ប្រសិទ្ធភាព។ ជនជាតិដើម​ភាគ​តិច​ចោទ​ក្រុមហ៊ុនHAGLបន្ត​ឈូស​ឆាយដី ដើម្បី​ដាំ​ស្វាយ​នាំ​ទៅ​ចិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​វៀតណាម​និង​អង់គ្លេស​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ចូល​ជា​ធរមាន​នៅថ្ងៃទី​៣១ ខែធ្នូ។ ឡាវ​ប្តេជ្ញា​បន្ត​ដំណើរ​ទៅមុខ​ជាមួយ​ទំនប់ ៤ ទៀត​លើ​ទន្លេ​មេគង្គ ចំ​ពេល​មាន​គ្រោះ​រាំងស្ងួត។ តើ​ចិន​អាច​ពឹងផ្អែក​លើ​ខ្លួនឯង​ក្នុងការ​បង្កើត​បន្ទះ​អេឡិចត្រូនិក​ឬ​ទេ? អ្នក​តាក់តែង​ច្បាប់​ថ្កោលទោស​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំមួយ ចំពោះ​ការ​បំផ្លិច​បំផ្លាញ​កន្លែង​ពិសិដ្ឋ​របស់​ជនជាតិដើម​នៅ​អូស្ត្រាលី។ អបិយ​ជំនឿ​ត្រូវបាន​គេ​បន្ទោស​ថា​ជា​មូលហេតុ​នៃ​ការ​កើនឡើង​ករណី​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​ម៉ាឡាវី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣១ ធ្នូ ២០២០ - ធ្នូ 31, 2020
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​គ.ជ.ប.​ថា ស្ថាប័ន​មិន​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​ការ​ចល័តទាហាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោតទេ។ មាតុភូមិនិវត្តន៍​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ការពារ​ខ្លួន​នៅ​តុលាការ​ប្រឈម​ឧបសគ្គ​នយោបាយ ខណៈ​ពេលវេលា​កាន់តែ​ខើច។ សកម្មជន​និង​អ្នក​រិះគន់​ប្រឈម​ការ​វាយ​ប្រហារ​រាងកាយ​ក្នុងការ​បង្រ្កាប​នយោបាយ​ឆ្នាំ ២០២០។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ភោជនីយដ្ឋានរាប់ពាន់នៅសហរដ្ឋអាមេរិកបិទទ្វារនៅពេលដែលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មកដល់។ រដ្ឋ California រក​ឃើញ​ករណីទី២ នៃជំងឺ​កូវីដ១៩ វិវត្តិន៍ថ្មី។ សំណើច្បាប់ដំឡើងប្រាក់ឧបត្ថម្ភកូវីដ១៩ ដល់ពលរដ្ឋម្នាក់ៗជាប់គាំងនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ប្រទេសចិនអនុម័តជាលើកដំបូងឲ្យប្រើវ៉ាក់សំាងកូវីដ១៩ ផលិត​នៅក្នុងប្រទេស។ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ម្នាក់ នឹង​ប្រឆាំង​ជ័យជម្នះ​អង្គ​បោះឆ្នោត​របស់​លោក Biden។ សហរដ្ឋ​អាមេរិក ហាម​ឃាត់​ការ​នាំចូល​ផលិតផល​ដូងប្រេង​មកពី​ប្រទេស​ម៉ាឡេស៊ី។ ផ្សារភាគ​ហ៊ុន​អាស៊ី​ភាគច្រើន​ឡើង​ថ្លៃ នៅក្នុង​ការ​លក់ដូរ​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០២០​នេះ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ ធ្នូ ២០២០ - ធ្នូ 30, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ភាព​ចម្រូង​ចម្រាស​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត នាំ​ឲ្យ​សង្ស័យ​ពីការ​កេង​ចំណេញ​សំឡេង​ឆ្នោត។ នៅ​ក្នុង​កម្មវិធី «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» មាន​កិច្ចពិភាក្សា​អំពី «កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Joe Biden ​ថា លោក​នឹង​ផ្ដោត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ តាម​រយ:​ការ​បង្កើន​អត្រានៃ​ការ​ចាក់​វ៉ាក់សំាង។ ចក្រភព​អង់គ្លេស​អនុញ្ញាតឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ទី២​របស់​ក្រុមហ៊ុន AstraZeneca​ ​ដែល​មាន​ភាព​ងាយ​ស្រួល​រក្សា​ទុក​ជាង។ ប្រទេស​សិង្ហបុរី ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ដែល​កត់សម្គាល់​«នូវ​ទំព័រ​ប្រវត្តិ សាស្ត្រ​ថ្មី»ក្នុង​ការ​ប្រយុទ្ធ​វីរុស។ វេទិកា​សេដ្ឋកិច្ច​ពិភពលោក៖ ប្រទេស​នានា​ដែល​មាន​ជំនាញ​ឌីជីថល​ជឿនលឿន​និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​ សម្រប​បាន​ប្រសើរក្នុងអំឡុង​ជំងឺ​រាត​ត្បាត។ សកម្មជន​ក្រុង​ហុងកុង​១០​នាក់​បាន​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំពោះ​ការប៉ុនប៉ង​រត់ គេច​ខ្លួន​ចេញ​ពី​ក្រុង​ហុងកុង។ កូរ៉េ​ខាងជើង​ត្រៀម​ធ្វើ​សមាជ​សំខាន់​របស់​បក្ស អំឡុង​ពេល​មាន​បញ្ហា​ប្រឈម​ខ្លាំង។ ​សហរដ្ឋអាមេរិក «ត្រៀម​ខ្លួន​រួចរាល់» ដើម្បី​កាត់ទោស​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​ Daniel Pearl៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៣០ ធ្នូ ២០២០ - ធ្នូ 29, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួន ខណៈ​គម្រោង​វិល​ត្រឡប់របស់​ថ្នាក់​ដឹកនាំ​ជិត​មក​ដល់។ អ្នក​ជំនាញ​ថា វិស័យ​កសិកម្ម​នៅ​តែល្អ​ប្រសើរ ទោះ​កម្ពុជា​រង​ឥទ្ធិពលកូវីដ​១៩។ ប្រជា​នេសាទ​ត្អូញ​ត្អែរ​ត្រី​បឹង​ទន្លេ​សាបធ្លាក់​ចុះ ខណៈរដូវ​ត្រី​ប្រហុក​មក​ដល់។ លោក ហ៊ុន សែន ថា កម្ពុជា​ទទួល​បាន​តំណក់​ប្រេង​ដំបូង ហើយ​គ្រោង​យក​ថវិកា​ពី​ប្រេង​ជួយ​វិស័យ​អប់រំ​និង​សុខាភិបាល។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើន​ការ​កំណត់​ទិន្នន័យ​ហ្ស៊ែននៃ​វីរុស​ បន្ទាប់​មាន​លេចជំងឺកូវីដ១៩​ វិវត្ត​ថ្មី។ មានការ​សាកល្បង​វ៉ាក់សំាង​កូវីដ១៩​កាន់​តែច្រើន​ប្រភេទ ខណ:សហរដ្ឋ​អាមេរិក​បង្កើន​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង។​ រដ្ឋសភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកាសង្រ្គោះ​សេដ្ឋកិច្ច​ច្រើន​ជាង​មុន និងបោះឆ្នោត​ជម្នះ​ការ​ធ្វើ​វ៉េតូ​លើ​ថវិកា​ការ​ពារជាតិ​របស់​លោក ​Trump។ លោក Biden ថា ក្រុម​អ្នក​ជំនួយការលោក Trump រាំង​ស្ទះ​ដល់​ក្រុមការងារ​ផ្ទេរ​តំណែង​របស់​លោក។ ក្រុមហ៊ុន​ថៃ​ចូលរួម​ជាមួយ​ក្រុមហ៊ុន ​AstraZeneca ​ផលិត​វ៉ាក់សាំង​កូវីដ១៩​ សម្រាប់​អាស៊ី​អាគ្នេយ៍ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ ធ្នូ ២០២០ - ធ្នូ 28, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ផែនការ​បង្កើត​បក្ស​ថ្មី​របស់​អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ​ប្រឈម​ការ​រិះគន់​និង​ភាព​មិន​ច្បាស់​លាស់។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «បច្ចុប្បន្នភាព​ដំណោះស្រាយ​សំណុំ​រឿង​កកស្ទះ និង​ពន្ធនាគារ​កកកុញ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​ថវិកា​សម្រាប់​ជំនួយ​កូវីដ១៩ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល។ វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ត្រូវ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​សប្ដាហ៍​នេះ។ អ្នក​កាសែត​ចិន​ម្នាក់​ជាប់​ពន្ធនាគារ ៤ ឆ្នាំ ចំពោះ​ការ​រាយការណ៍​អំពី​ការ​ផ្ទុះ​ឡើង​ដំបូងៗ​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Wuhan។ សហរដ្ឋ​អាមេរិក​ជំរុញ​ចិន​ឲ្យ​ដោះលែង​ពលរដ្ឋ​ហុងកុង ១២ នាក់ ដែល​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​នៅ​ពេល​កំពុង​រត់​គេច​ទៅ​តៃវ៉ាន់។ អាជ្ញាធរ​ថា ជន​សង្ស័យ​នៅ​ក្នុង​ការ​ផ្ទុះ​នៅ​រដ្ឋ Tennessee បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៧ ធ្នូ ២០២០ - ធ្នូ 27, 2020
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទសម្ភាសន៍ VOA ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អំពី «សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​ថ្មី និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ កម្ពុជា​ឆ្នាំ ២០២០ កត់សម្គាល់​ដោយ​ទណ្ឌកម្ម​អន្តរជាតិ និង​ការ​បន្ដ​យាយី​លើ​អ្នក​រិះគន់​រដ្ឋាភិបាល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​វាគ្មិន​ពិភាក្សា​អំពី​គោលនយោបាយ​ថ្មី​ក្រោម​រដ្ឋបាល​លោក Biden ចំពោះ​តំបន់​អាស៊ី។ ជាតិ​សាសន៍​អាស៊ី​មាន​បញ្ហា​តានតឹង​ផ្លូវ​ចិត្ត​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩។ អង្គការ​សហប្រជាជាតិ​ថា​ ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​កាន់តែ​លំបាក។ កែវយឹត​អូស្រ្តាលី​រក​ឃើញ​កាឡាក់ស៊ី​ថ្មី​ចំនួន ១ លាន៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners