កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៥ កុម្ភៈ ២០២១ - កុម្ភៈ 25, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អង្គការ​ Amnesty International៖ ​ព្រៃឡង់​ស្ថិតក្នុង​ហានិភ័យ​ធ្ងន់ធ្ងរ ​ខណៈ​មិនមានវត្តមាន​អ្នកល្បាត​ព្រៃ​សហគមន៍។ មនុស្ស​ជិត ៦០​ នាក់​ទៀត​ឆ្លង​កូវីដ១៩ ក្នុង​ចង្កោម​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​អំពី «រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​រាំង​ស្ទះ​ក្តីប្រាថ្នា​ពលករ​ចង់វិល​ទៅ​ស្រុក៖ តើក​ម្ពុជា​អាច​ធ្វើអ្វី​ខុស​ពីគ្នា?។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​ក្រៅ​រដ្ឋាភិបាល ១៣៧ មកពី​ប្រទេស ៣១ ស្នើ​អង្គការ​សហប្រជាជាតិ​ឲ្យ​ហាម​ឃាត់​ការ​លក់​អាវុធ​ដល់​មីយ៉ាន់ម៉ា។ Facebook បិទ​គណនី​ទាំងអស់​របស់​យោធា​មីយ៉ាន់ម៉ា​ក្រោម​ហេតុ​ផល​រដ្ឋប្រហារ។ លោក Biden លុប​ចោល​បម្រាម​របស់​លោក Trump ដែល​រារាំង​អ្នក​ដាក់​ពាក្យ​សុំ​ប័ណ្ណ​រស់នៅ​អចិន្ត្រៃយ៍​ជាច្រើន។ លោក Biden បញ្ជា​ឲ្យ​ពិនិត្យ​ឡើង​វិញ​ដើម្បី​ពង្រឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់។ ប្រធានាធិបតី​ចិន លោក Xi Jinping អួត​ពី «អព្ភូតហេតុ» របស់​ចិន​ក្នុងការ​ដោះស្រាយ​ភាព​ក្រីក្រ។ អូស្ត្រាលី​អនុម័ត​ច្បាប់​ឲ្យ​ក្រុមហ៊ុន Facebook និង Google បង់​ប្រាក់​ដើម្បី​ចែកចាយ​អត្ថបទ​ព័ត៌មាន និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៤ កុម្ភៈ ២០២១ - កុម្ភៈ 24, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចង្កោម​ឆ្លង​កូវីដ​ក្នុង​សហគមន៍​រាលដាល​ដល់​ខេត្ត​ខ្លះ​រួម​ទាំង​ក្រុង​ព្រះសីហនុ។ បាតុកម្ម​នៅ​ទីក្រុង​ហុងកុង ត្រូវបាន​រំលេច​ត្រួសៗ​ក្នុង​សវនាការ​សំណុំ​រឿង​ក្បត់ជាតិ​របស់​បក្ស​ប្រឆាំង។ ទស្សនៈ​ខ្មែរអាមេរិកាំង​ចំពោះ​ការ​មិនដាក់​ទោស​លោក ដូណាល់ ត្រាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌូណេស៊ី​កំពុង​ចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា។ សហរដ្ឋ​អាមេរិក​និង​កាណាដា​បេ្ដជ្ញា​សម្រេច​ឲ្យ​បាន «តុល្យភាព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ត្រឹម​ឆ្នាំ ២០៥០»។ អង្គការ Human Rights Watch ថា ចិន​ធ្វើ​ទុក្ខបុក​ម្នេញ​ច្រើន​និង​ដាក់ទោស​យូរ​លើ​ជាតិ​សាសន៍អ៊ុយហ្គ័រ។ សហរដ្ឋ​អាមេរិក​ស្វែងរក​ការ​គាំទ្រ​ឲ្យ​បាន​ចូល​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ឡើង​វិញ។ អតីត​មន្ត្រី​សន្តិសុខ​អាមេរិក​ថា ការ​បរាជ័យ​ផ្នែក​ស៊ើបការណ៍​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​វិមាន​សភា។ ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ស្វាគមន៍​ផែនការ​របស់​លោក Biden ក្នុងការ​ប្រឈម​រួមគ្នា​នឹង​ប្រទេស​ចិន។ សាលារៀន​រង​សម្ពាធ​ឲ្យ​បើក​ដំណើរការ ខណៈ​គ្រូ​បង្រៀន​ត្រូវការ​ចាក់​វ៉ាក់សាំង និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣ កុម្ភៈ ២០២១ - កុម្ភៈ 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​កូវីដ​បម្លែង​ថ្មី​ក្នុង​ចង្កោម​ឆ្លង​សហគមន៍ទ្រង់ទ្រាយ​ធំ។ ជន​បរទេស​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា បើ​«មិន​សហការ»ក្នុងប្រតិបត្តិការប្រឆាំង​ជំងឺ​កូវីដ​១៩។ អតីត​មេឃុំបក្ស​សង្គ្រោះ​ជាតិ​ស្រណោះ​កិច្ចការ​មិនទាន់​សម្រេច​មុន​បក្ស​ត្រូវ​រំលាយ។ «រួមសុខ​រួម​ទុក្ខ» ​គឺ​ជា​ពាក្យ​ស្លោក​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​នៅ​សាលាក្រុង​ឡូវែល​ប្រឆាំង​រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ពីរ​នាក់​បន្ថែម​ទៀត។ មេដឹកនាំ​សកម្មជន​មីយ៉ាន់ម៉ា​ប្ដេជ្ញា​តតាំង​នឹង​រដ្ឋប្រហារ​យោធា។ លោក Biden ចូលរួម​រំលែក​ទុក្ខ​អ្នក​ស្លាប់​កន្លះ​លាន​នាក់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក។ តុលាការ​ម៉ាឡេស៊ី​ផ្អាក​ការ​បញ្ជូន​ពលរដ្ឋ​មីយ៉ាន់ម៉ា ១.២០០ នាក់​ចេញ​ពី​ប្រទេស។ រដ្ឋសភា​កាណាដា​កំណត់​ថា ទង្វើ​របស់​ចិន​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ​គឺជា​អំពើ​ប្រល័យ​ពូជសាសន៍។ មេធាវី​សិទ្ធិ​មនុស្ស​អង់គ្លេស​ត្រៀម​ខ្លួន​ក្លាយ​ជា​អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ដោយ​លោក Alexei Navalny ជាប់​ឃុំឃាំង​ គណបក្ស​ប្រឆាំង​រុស្ស៊ី ប្រឈម​នឹង​អនាគតមិន​ប្រាកដ​ប្រជា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ កុម្ភៈ ២០២១ - កុម្ភៈ 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រងគ្រោះឆ្លង​កូវីដ​១៩​ចូល​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ក្នុង​ចំណោម​ជនជាតិ​ចិន ដោយ​មិន​ទាន់ដឹង​ប្រភព។ គណបក្ស​ថ្មី​និង​ចាស់​ត្រៀម​ប្រកួត​នៅ​ថ្នាក់​ឃុំ​សង្កាត់​ក្នុង​បរិយាកាស​នយោបាយ​រឹតត្បិត។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ដំណាក់កាល​ថ្មី​នៃ​គោលនយោបាយ​ភូមិ​ ឃុំ-សង្កាត់​មាន​សុវត្ថិភាព និង​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​នៅ​បន្ត​ធ្វើ​នៅ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ចន្ទ​នេះ ទោះ​មាន​ការ​គំរាម​ពី​យោធា​ក៏​ដោយ។ ចិន​អំពាវនាវ​ឲ្យ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​ខ្លួន​និង​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​ចរចា​រឿង​ចំណាប់​ខ្មាំង​ជាមួយ​អ៊ីរ៉ង់។ សេតវិមាន​សង្ឃឹម​ថា សាលារៀន​រដ្ឋ​ភាគច្រើន​នឹង​បើក​ឡើង​នៅ​ខែ​មេសា។ សមាជិក​រដ្ឋសភា​អាមេរិក​រិះគន់​អំពើ​ហិង្សា​ប្រឆាំង​ជាតិ​សាសន៍​អាស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ កុម្ភៈ ២០២១ - កុម្ភៈ 21, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​តាមដាន​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់​ឃុំសង្កាត់ ដោយ​មាន​ការ​ចូលរួម​ពហុបក្ស។ ក្នុង​បន្ទប់​សវនាការ សកម្មជន​បដិសេធ​ចម្លើយ​«បង្ខំ»​ឱ្យ​សារភាព​ជាមួយ​នគរបាល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​មួយ​មាន​ឈ្មោះ​ពីរ៖ ភូមា ឬមីយ៉ាន់ម៉ា?។ សហរដ្ឋ​អាមេរិក​អាច​ឈប់​ប្រើ​ពាក្យ​«ជនបរទេស»​នាពេល​ខាងមុខ។ អ្នកជំនាញថា ចិន​កំពុង​ជួយ​យោធា​មីយ៉ាន់ម៉ា​បង្កើត​ជញ្ជាំង​ការពារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ការ​លុប​ចោល​«បំរាម​ធ្វើ​ដំណើរ»​ក្រោម​រដ្ឋបាន​របស់​លោក Trump ត្រូវការ​ពេល​ដើម្បី​អនុវត្ត។ អ្នក​កាសែត​ស៊ីមបាវ៉េ​ដែល​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​ច្រើន​ដង ងាក​ទៅ​តវ៉ា​តាមរយៈ​តន្ត្រី។ ពួក​អ្នក​ស្រុក​និង​ពួក​ជនបរទេស​នៅ​ភូមា សម្តែង​ការ​ស្រងាក​ចិត្ត​នឹង​រដ្ឋប្រហារ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ កុម្ភៈ ២០២១ - កុម្ភៈ 20, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគថា រឿង​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង ប្រៀប​ដូចជា​«ការ​ចាប់​ជំរិត​នយោបាយ»។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» មាន​ការ​ពិភាក្សា​អំពី «សមភាព​យេនឌ័រ​និង​សុខភាព​បន្ត​ពូជ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​ម៉ិកស៊ិក​គាំទ្រ​ការ​សម្រេច​របស់​លោក Biden ក្នុង​ការ​បញ្ឈប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន។ អ្នក​ដឹកនាំ​ភាពយន្ត​ស្រី​ផ្តល់​នូវ​ទស្សនវិស័យ​ប្លែកៗ​អំពី​តួអង្គ​ស្ត្រី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ កុម្ភៈ ២០២១ - កុម្ភៈ 19, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្សថា រដ្ឋាភិបាល​កាន់តែ​មាន​អំណាច​ច្រើន​គ្រប់គ្រង​អ៊ិនធឺណិត ក្រោយ​បង្កើត​អនុក្រឹត្យ​ចម្រូង​ចម្រាស​មួយ។ បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​ត្រូវបាន​រំលេច​ត្រួសៗ ក្នុង​សវនាការ​សំណុំ​រឿង​ក្បត់ជាតិ​របស់​បក្ស​ប្រឆាំង។ ក្រុម​សិទ្ធិមនុស្សថា ការ​បង្កក​សវនាការ​លោក កឹម សុខា អាច​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច ទោះ​ចំណេញ​នយោបាយ។ ក្រុម​មន្រ្តី​ព្រមាន​ថា អ្នក​ចែក​រំលែក​ព័ត៌មាន​«ក្លែងក្លាយ»​អំពី​ការ​ស្លាប់​ដោយ​ចាក់​វ៉ាក់សាំង ត្រូវ​ជាប់​ពន្ធនាគារ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យុវនារី​មីយ៉ាន់ម៉ា​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​បាញ់​ក្នុង​ពេល​បាតុកម្ម បាន​ស្លាប់​ហើយ។ លោក Biden សន្យា​ផ្តល់​ប្រាក់​៤ពាន់លាន​ដុល្លារ​ដល់​កម្មវិធី​វ៉ាក់សាំង COVAX នៅឯ​ជំនួប G7 នៅ​ថ្ងៃសុក្រ​នេះ។ ស្រ្តី​និង​ជនជាតិ​អាហ្វ្រិក​ដំបូង​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ អ្នកតំណាង​ពាណិជ្ជកម្ម​របស់​លោក Biden ត្រូវគេ​រំពឹង​ថា នឹង​តតាំង​ជាមួយ​ប្រទេស​ចិន។ សហរដ្ឋ​អាមេរិក​ថា ខ្លួន​ប្រុងប្រៀប​ហើយ​ដើម្បី​ចរចា​ជាមួយ​អ៊ីរ៉ង់​អំពី​កិច្ច​ព្រមព្រៀង​នុយក្លែអ៊ែរ។ យានរុករក Perseverance របស់ NASA បាន​ចុះចត​លើ​ភព​ព្រះអង្គារ​ដោយ​ជោគជ័យ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ កុម្ភៈ ២០២១ - កុម្ភៈ 18, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ដាក់​វិធាន​ការ​ពិន័យ​អ្នក​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក។ យូណេស្កូ​បារម្ភ​ថា​គម្រោង​ណាហ្គា​អាច​ប៉ះពាល់​គុណ​តម្លៃ​ឧទ្យាន​អង្គរ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​ការ​ពិភាក្សា​អំពី​ «វ៉ាក់សាំង​កូវីដ១៩៖ តើ​មាន​ប្រសិទ្ធភាព​ទេ? តើ​មាន​សុវត្ថិភាព​ទេ?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប៉ូលិស​មីយ៉ាន់ម៉ាបង្ក្រាប​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ផ្លូវដែក។ ប្រេសិត​សិទ្ធិ​មនុស្ស អ.ស.ប. ថា យុវជន​មីយ៉ាន់ម៉ា​នឹង​មិន​ត្រឡប់​ទៅ​របប​នយោបាយ​ចាស់​វិញ​ទេ។ ក្រុមហ៊ុន Facebook រាំងខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​អូស្ត្រាលី​អាច​មើល ឬ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន​បាន។ តុលាការ​ម៉ាឡេស៊ី​បញ្ជា​ឲ្យ​បន្ត​ការ​កាត់ក្ដី​លើ​ភរិយា​អតីត​នាយក​រដ្ឋមន្ត្រី Najib ពី​បទ​អំពើ​ពុករលួយ។ ចក្រភព​អង់គ្លេស​អនុម័ត​ការ​ធ្វើ​តេស្ត​ដំបូង​ដល់​អ្នក​ឆ្លង​ជំងឺ ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ជំងឺកូវីដ១៩។ ពលរដ្ឋ​នៅ​រដ្ឋ Texas ត្រូវ​ប្រឈម​នឹង​បញ្ហា​គ្មាន​អគ្គិសនី គ្មាន​ទឹក ដោយសារ​ព្យុះ​ព្រិល​រដូវ​រងា និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ កុម្ភៈ ២០២១ - កុម្ភៈ 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​អនុម័ត​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹត​ត្បិត។ បទ​សម្ភាសន៍ ​VOA៖ សម្លឹង​ទៅ​មុខ​ឆ្នាំ​២០៤០ គរុ​កោសល្យ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ​កម្ពុជា។ ​រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ប្រឆាំង​នឹង​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​ធ្វើ​បាតុកម្ម​ដ៏​ធំ​ដើម្បី​ច្រាន​ចោល​ការ​អះអាង​របស់​យោធា។ លោក Biden បញ្ជាក់​ឡើង​វិញនូវ​គោលដៅ​បើក​សាលា​បឋមសិក្សា​ឡើង​វិញ។ លោក Biden ថា ចិន​ប្រឈម​ផលវិបាកលើ​សិទ្ធិ​មនុស្ស​ ខណៈដែល​នាវា​សហរដ្ឋ​អាមេរិក​បើក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​ជប៉ុន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ខណៈមាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រកួត​កីឡា​អូឡាំពិក។ មនុស្ស​យ៉ាង​ហោច​ណាស់​ ២០ នាក់​ស្លាប់ និង​រាប់​លាន​នាក់​ត្រូវ​រងអាកាសធាតុ​ត្រជាក់​ខ្លាំង​ដោយ​គ្មាន​អគ្គិសនី​នៅ​អាមេរិក។ ក្រុម​ហ៊ុន Moderna នឹង​ផ្គត់​ផ្គង់​វ៉ាក់សាំង​លើក​ទី​ពីរ​ចំនួន​ ១០០ លាន​ដូសនៅ​ត្រឹម​ខែ​ឧសភា​ដល់​អាមេរិក។ លិខិត​ឆ្លង​ដែន​អ្នកចាក់​វ៉ាក់សាំង​ជិត​សម្រេច​បាន​នៅ​អឺរ៉ុប ប៉ុន្តែមាន​ការ​ប្រឆាំង​ជំទាស់ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៦ កុម្ភៈ ២០២១ - កុម្ភៈ 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ការពារ​ចំណាត់​ការ​លើ​សកម្មជន​ចំពោះ​«សកម្មភាព​ញុះញង់» ដោយ​ប្រៀប​ធៀប​នឹង​ករណីលោក ដូណាល់ ត្រាំ។ ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ដល់​កម្រិត«ព្រួយ​បារម្ភ» ខណៈមានការ​អំពាវនាវ​ឲ្យចិន​ផ្តល់​ទិន្នន័យ​ទំនប់​វារី​អគ្គិសនី។ ស្នងការ​ខេត្ត​បាត់​ដំបង៖ អធិការ​ស្រុក​កំរៀងប្រឈម​មុខ​តុលាការ ក្រោយ​ផ្ទុះ​ករណី​ពលករ​ឆ្លង​ដែន​ពី​ថៃ​មិន​ធ្វើ​ចត្តាឡីស័ក។ វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ទី១​ បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុករ​មីយ៉ាន់ម៉ា​ឃាំង​ផ្លូវ​រថភ្លើង ខណៈ​អង្គការ​សហប្រជាជាតិ​ព្រមាន​ប្រឆាំង​ការ​បង្រ្កាប​របស់​ប៉ូលិស។ ពួក​អ្នក​ស្រុកនិង​ពួក​ជន​បរទេស​នៅ​ភូមា​សម្តែង​ការស្រងាក​ចិត្តនឹង​រដ្ឋប្រហារ។ អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ អង្គការ​សុខភាព​ពិភពលោក (WHO) អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ក្នុង​គ្រា​អាសន្ន​នូវ​វ៉ាក់សំាង​របស់​ក្រុមហ៊ុន AstraZeneca​ ចំនួន ២។ អ្នកស្រី Pelosi ​ថា​ គណ:កម្មការ​ឯករាជ្យមួយ​នឹងស៊ើបអង្កេត​ករណី​កុបកម្ម​នៅ​វិមាន​សភា​អាមេរិក។ សហរដ្ឋ​អាមេរិក​អាច​ឈប់​ប្រើ​ពាក្យ«ជនបរទេស»​នា​ពេល​ខាងមុខ។ ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​សម្លាប់​បុគ្គលិក​ជាប់​កិច្ច​សន្យា​ម្នាក់​របស់​កង​កម្លាំងសម្ព័ន្ធមិត្ត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners