កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៧ មីនា ២០២១ - មីនា 27, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រឿង​ក្រោយ​ឆាក​នៃ​ការ​សម្តែង​សៀក​២៤​ម៉ោង​របស់​ហ្វារ​ពន្លឺ​សិល្បៈ ដើម្បី​បំបែក​ឯកទគ្គកម្ម​ពិភពលោក។ នៅក្នុង​កម្មវិធី​ផតខាសថ៍​ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១០ មាន​ការ​ពិភាក្សា​អំពី «សារៈសំខាន់​នៃ​ការ​អប់រំ​ស្តីអំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ ដែល​បើក​ចំហនិង​ស៊ីជម្រៅ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មនុស្ស​រាប់លាន​នាក់​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ​នៅ​ប្រទេស​សូម៉ាលី ដោយសារ​គ្រោះ​រាំងស្ងួត​នៅតែ​បន្ត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៦ មីនា ២០២១ - មីនា 26, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចិន​សន្យា​ជួយ​សម្រួល​កម្ពុជា​ទិញ​វ៉ាក់សាំង​កូវីដ១៩ ខណៈ​ផ្តល់​ជំនួយ​វ៉ាក់សាំង ៧០​ម៉ឺន​ដូស​ទៀត។ ធនាគារ​ពិភពលោកថា កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ជំងឺកូវីដ ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច។ ប៉ូលិស​ខ្មែរ​ឃាត់​ខ្លួន​មនុស្ស​១៤នាក់ ក្នុង​ករណី​បន្លំ​ជា​គ្រូពេទ្យ​កូវីដ ដើម្បី​ចាប់​ជំរិត។ មនុស្ស​ម្នាក់​ទៀត​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ ខណៈ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត​១០០​នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បញ្ហា​ព្រំដែន​ជា​ប្រធានបទ​ចម្បង​នៃ​សន្និសីទ​សារព័ត៌មាន​ដំបូង​របស់​លោក Joe Biden។ ការ​តវ៉ា​កាន់តែ​ច្រើន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​ធនាគារ​ពិភពលោក​ព្រមាន​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ ចិន​ធ្វើ​ពហិការ​សម្លៀក​បំពាក់ និងស្បែកជើង​បរទេស ដោយសារ​បញ្ហា​នៅ​តំបន់​ស៊ីនជាំង។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។ មនុស្ស​រាប់លាន​នាក់​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ​នៅ​ប្រទេស​សូម៉ាលី ដោយសារ​គ្រោះ​រាំងស្ងួត​នៅតែ​បន្ត។ គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ ប្រកាស​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​មក​ពី​បរទេស​ចូល​មើល​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ។ ការ​ចូលរួម​របស់​ស្ត្រីក្នុង​វិស័យ​នយោបាយ​កើន​ឡើង​បន្តិច​ម្តងៗ​នៅ​ទូទាំង​ពិភពលោក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៥ មីនា ២០២១ - មីនា 25, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​ ២ នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិក​ការពារ​គម្រោង​ព្រៃឡង់​បៃតង​និង​ប្តេជ្ញា​បង្កើន​ការ​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​ល្បាតព្រៃ។ អង្គការ​សហប្រជាជាតិ​តែងតាំង​បញ្ញវន្តថៃ​ជើង​ចាស់ ឱ្យ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​អំពី «ការ​ប្រឈម​ក្នុង​ការងារ​សង្គម​និង​ហិរញ្ញវត្ថុ​នៃ​ពលករ​កម្ពុជា​នៅ​កូរ៉េ​ខាងត្បូង ក្នុង​អំឡុង​ជំងឺ​រាតត្បាត»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុមហ៊ុន AstraZeneca ផ្សព្វផ្សាយ​ព័ត៌មាន​ថ្មី​អំពី​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន។ កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាញ់​ប្រហារ​លើ​ក្រុម​បាតុករ​នៅក្នុង​រដ្ឋ Karen។ ហុងកុង​ប្រាប់​រដ្ឋាភិបាល​បរទេស ឲ្យ​ឈប់​ទទួល​ស្គាល់​លិខិត​ឆ្លងដែន​ពិសេស​របស់​ចក្រភព​អង់គ្លេស។ ការ​ដាក់​ពាក្យ​សុំប្រាក់​ជំនួយ​ពេល​គ្មាន​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​កាលពី​សប្តាហ៍​ទី ២ នៃ​ខែ​មីនា។ នៅ​កូរ៉េ​ខាងត្បូង កម្មវិធី​ប្រាក់​ចំណូល​មូលដ្ឋាន​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មីស៊ីល​ពីរ​គ្រាប់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៤ មីនា ២០២១ - មីនា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​កំណត់​ឲ្យ​ពាក់​ម៉ាស់​ក្នុង​រាជ​ធានីភ្នំពេញ​និង​ខេត្ត​ចំនួន​៤។ បណ្តាញ​សហគមន៍​ព្រៃឡង់​រិះគន់ទីភ្នាក់ងារអាមេរិក USAID និងបារម្ភ​ពី​ការបន្តបាត់បង់​ព្រៃ​។ ក្រោយ​ប្រតិកម្ម​ពី​ម្ចាស់​ជំនួយ រដ្ឋាភិបាលទម្លាក់​ចោល​គម្រោង​អភិវឌ្ឍន៍ក្បែរ​តំបន់​អង្គរ។ អ្នកវិភាគ​កិច្ចការ​តំបន់​ថា​លោក ​Biden ​នឹង ​កៀរគរ​សម្ព័ន្ធ​មិត្តខ្លាំងឡើង​ក្នុង​រឿង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden អំពាវនាវ​ឲ្យ​ហាមឃាត់​អាវុធ​ស្វ័យ​ប្រវត្តិ នៅ​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​នៅ​រដ្ឋ Colorado។ មីយ៉ាន់ម៉ា​ដោះលែង​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ជាង ៦០០ នាក់។ កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មីស៊ីល​លើក​ដំបូង​នៅ​ឆ្នាំ ២០២១ នេះ។ មន្ត្រី​អាមេរិក​នៅ​ម៉ិកស៊ិក​ប្រាប់​ជន​ចំណាក​ស្រុក​ថា ព្រំដែន​សហរដ្ឋ​អាមេរិក​បាន​បិទ​ហើយ។ ឥណ្ឌា​រាយការណ៍​ពី​ការ​រក​ឃើញ​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី​បំផុត​ខុស​ពី​ប្រភេទ​មុនៗ។ អ្នក​សរសេរblog ម្នាក់​នៅ​សិង្ហបុរី​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​សង​ជំងឺ​ចិត្ត​នាយក​រដ្ឋមន្ត្រី​ជិត ១ សែន​ដុល្លារ ពី​បទ​បរិហារកេរ្តិ៍ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖​ ២៣​ មីនា ​២០២១ - មីនា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ស្នើ​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ឲ្យ​បន្ធូរបន្ថយ​ការ​បង់​រំលស់​ប្រចាំ​ខែ។ អ្នក​ជំងឺ​ទី​៥​ស្លាប់​ដោយ​សារកូវីដ​១៩​នៅ​កម្ពុជា​ ខណៈ​ការ​ឆ្លងក្នុង​សហគមន៍​បន្ត​កើន​ឡើង។ វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ស្លាប់​ដោយសារ​កូវីដ១៩ ក្នុង​អំឡុង​ពេល​វ៉ាក់សាំង​ចេញ​លើក​ដំបូង។ ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែក​ចាយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken សន្យា​លើកស្ទួយ​អង្គការ​អូតង់​និង​សហការ​លើ​បញ្ហា​អាហ្វហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​បញ្ជូន​មន្ត្រី​អន្តោប្រវេសន៍​ទៅ​ម៉ិកស៊ិក​និង​ក្វាតេម៉ាឡា​ដើម្បី​ពិភាក្សា​រឿង​ជន​ចំណាក​ស្រុក។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​របប​យោធា​មីយ៉ាន់ម៉ា។ ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ការ​ស្អប់​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​កើន ​១៥០% ​ក្នុង​ទីក្រុង​ធំៗនៅ​សហរដ្ឋ​អាមេរិក។ រុស្ស៊ី​ និង​ចិន​ជំរុញ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​ជួប​ប្រជុំ​ដើម្បី​ដោះស្រាយ​ការ​កើន​ឡើង​ភាព​តានតឹង​នយោបាយ​ពិភពលោក។ មនុស្ស ១០ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ហាង​លក់​គ្រឿង​ទេស​មួយ​កន្លែង​នៅ​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២២ មីនា ២០២១ - មីនា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ជំងឺ​ម្នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ខណៈ​ការ​ឆ្លងក្នុង​សហគមន៍​នៅ​តែ​ធ្ងន់ធ្ងរ។ ក្នុង​ទិវា​ព្រៃ​ឈើ​អន្តរ​ជាតិ រដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ខ្វែង​គំនិត​គ្នា​រឿង​ល្បាត​ព្រៃ​ឡង់។ ក្រសួង​ធម្មការ​ស្នើ​តុលាការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក ផែង វណ្ណៈ ទោះ​មាន​ការ​សុំ​ទោស​រួច​ហើយ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ឆ្លើយតប​របស់​ពិភពលោក​ចំពោះ​ការ​វិវត្ត​នយោបាយ និង​ជំងឺ​រាតត្បាត​នៅ​អាស៊ាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុករ​មីយ៉ាន់ម៉ា​៨​នាក់​ទៀត​ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បានសម្លាប់​ដោយ​កងកម្លាំង​យោធា។ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​អាហ្វហ្គានីស្ថាន។ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ថា «ព្រំដែន​មាន​សន្តិសុខ​ល្អ»។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​ដើម្បី​លើកស្ទួយ​សម្ព័ន្ធភាព។ វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ៧៩%៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២១ មីនា ២០២១ - មីនា 21, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ព្យាយាម​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រាក់​ដុល្លារ​ដោយ​ជំនួស​នឹង​រូបិយបណ្ណ​ឌីជីថល។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគ​ទី ១០ មាន​កិច្ច​ពិភាក្សា​អំពី «សារៈសំខាន់​នៃ​ការ​អប់រំ​អំពី​សុខភាព​បន្ត​ពូជ​និង​សុខភាព​ផ្លូវ​ភេទ​ដែល​បើក​ចំហ​និង​ស៊ី​ជម្រៅ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ៦៣​ឆ្នាំ​ក្រោយ​មក ចិន​ចាប់ផ្តើម​គិត​ឡើងវិញ​ពី​បទបញ្ញត្តិ​កំណត់​កន្លែង​ស្នាក់នៅ​ដ៏​តឹងរ៉ឹង។ ជំងឺ​កូវីដ១៩ និង​ភាព​តានតឹង​នយោបាយ បង្កើន​ការ​រើសអើង​ប្រឆាំង​ចិន​ក្នុង​ប្រទេស​អូស្ត្រាលី។ នូវែលសេឡង់ គាំទ្រ​ដល់​គម្រោង​ប្រើប្រាស់​ដ្រូន ដើម្បី​តាមដាន​សត្វ​ផ្សោត​ដ៏​កម្រ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២០ មីនា ២០២១ - មីនា 20, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា «បន្ទាន់​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់» ជា​គោលការណ៍​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ប្រយុទ្ធ​នឹង​កូវីដ១៩។ ឯកអគ្គ​រដ្ឋទូត៖ ការ​ពង្រឹង​អភិបាល​កិច្ច​ទន្លេ​មេគង្គ​ជា​រឿង​ចាំបាច់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ឥណ្ឌា​បញ្ឈប់​ផែនការ​បញ្ជូន​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ។ សហរដ្ឋអាមេរិក​ចូលរួម​ឡើងវិញ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ បុរស​ក្នុង​ទីក្រុង Detroit ត្រូវបាន​គេ​ដោះលែង​ពី​ពន្ធនាគារ ដោយ​មាន​ការ​ជួយ​ពី​ក្រុម​និស្សិត​ជា​អ្នក​យក​ព័ត៌មាន។ មជ្ឈមណ្ឌល Carter តាមដាន​ការ​គំរាម​កំហែង​តាម​អនឡាញ​ក្នុង​ប្រទេស​អេត្យូពី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៩ មីនា ២០២១ - មីនា 19, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា ពលរដ្ឋ​នៅ​ភ្នំពេញ​ត្រៀម​ទទួល​វ៉ាក់សាំង AstraZeneca នៅ​សល់ ខណៈ​វ៉ាក់សាំង ១,៥ លាន​ដូស​មក​ដល់​នៅ​សប្តាហ៍​ក្រោយ។ អ្នក​ជំងឺ​ម្នាក់​ទៀត​នៅ​កម្ពុជា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ ក្រសួង​ព័ត៌មាន​ដក​អាជ្ញាបណ្ណ​ព័ត៌មាន​របស់​លោក ផែង វណ្ណៈ ដែល​វាយ​ប្រហារ​រឿង​វាយ​លោក​នេន​នឹង​រំពាត់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ការទូត​កំពូល​អាមេរិក​និង​ចិន​ប៉ះទង្គិច​ពាក្យ​សម្តីគ្នា​ជា​សាធារណៈ នៅឯ​កិច្ចប្រជុំ​លើក​ដំបូង​ក្រោម​រដ្ឋបាលលោក Biden។ សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ដល់​ប្រទេស​ជិត​ខាង។ ខ្មាន់​កាំភ្លើង​ថា ការ​បាញ់​ប្រហារ​មិនមាន​ចេតនា​ខាង​ជាតិ​សាសន៍​ទេ ខណៈ​ប្រធានាធិបតី​និង​អនុប្រធានាធិបតី នឹង​ធ្វើដំណើរ​ទៅ​ក្រុង Atlanta។ ប្រធានាធិបតី​ឥណ្ឌូណេស៊ីជំរុញ​ឲ្យ​បញ្ឈប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា និង​ចង់​ឲ្យ​អាស៊ាន​ពិភាក្សា​បញ្ហា​នេះ។ ក្រុម​ប្រទេស​បួន​ទប់ទល់​នយោបាយ​វ៉ាក់សាំង​ការទូត​របស់​ចិន។ ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ការ​ស្អប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​កើន ១៥០% ក្នុង​ទីក្រុង​ធំៗ​នៅ​សហរដ្ឋ​អាមេរិក។ អង្គការ​សហប្រជាជាតិ​ថា ការ​សម្លាប់​ក្រុម​បាតុករ​ដោយ​យោធា​មីយ៉ាន់ម៉ា​កំពុង​កើន​ឡើង និង​ព័ត៌មានផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ មីនា ២០២១ - មីនា 18, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៣៥ នាក់​ទៀត ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន ខណៈ​រក​ឃើញ​មន្ត្រី​យោធា​ខ្លះ​ចាក់​វ៉ាក់សាំង​ហើយ នៅតែ​ឆ្លង​ជំងឺកូវីដ១៩។ រដ្ឋសភា​កម្ពុជា​ជំរុញ​សភា​អឺរ៉ុប​វាយ​តម្លៃ​ស្ថានភាព​ដោយ​ផ្អែក​លើ​ការ​ពិត។ ចាងហ្វាង​សារព័ត៌មាន​ដែល​រង​ការ​វាយដំ ជំរុញ​សមត្ថកិច្ច​ចាប់​ជន​ដៃ​ដល់​ឲ្យ​បាន។ នៅក្នុង​កម្មវិធី Hello VOA ស្តីពី​សុខភាព មាន​កិច្ច​ពិភាក្សា​អំពី «តើ​ត្រូវ​ធ្វើ​យ៉ាងណា ពេល​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​មីយ៉ាន់ម៉ា​កាន់តែ​ប្រឈម​នឹង​ភាព​ឯកោ ខណៈ​ក្រុម​យោធា​បន្ត​រឹតបន្តឹង​ការ​ក្តោប​អំណាច។ សហភាព​អឺរ៉ុប​នឹង​ចេញ​ផ្សាយ​លទ្ធផល​ស៊ើប​អង្កេត​របស់​ខ្លួន ជុំវិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ របស់​ក្រុមហ៊ុន AstraZeneca។ បុរស​ម្នាក់​មក​ពី​រដ្ឋ Texas ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​មាន​អាវុធ នៅ​ជិត​គេហដ្ឋាន​អនុ​ប្រធានាធិបតី​អាមេរិក។ បុរស​នៅ​រដ្ឋ Georgia សហរដ្ឋអាមេរិក​រង​ការ​ចោទ​ប្រកាន់​ចំនួន ៨ ពី​ឃាតកម្ម។ លោក Blinken ជំរុញ​ឱ្យ​ចិន​បញ្ចុះ​បញ្ចូល​កូរ៉េខាងជើង​ឱ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners