កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៦ មេសា ២០២១ - មេសា 16, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន នឹង​ចូលរួម​កិច្ចប្រជុំ​នៅ​ឥណ្ឌូណេស៊ី ដែល​ទំនង​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ មនុស្ស ២​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​នោះ​មាន​ផលិតករ​ភាពយន្ត​ដ៏​ល្បី​ម្នាក់។ រាជធានី​ភ្នំពេញ​ប្រែ​ស្ងប់ស្ងាត់ ខណៈ​បិទ​រាំង​ខ្ទប់​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ សង្គម​ស៊ីវិល៖ នាយក​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​លើ​សារព័ត៌មាន ក្រោយ​ដក​អាជ្ញា​បណ្ណ​អ្នក​កាសែត​ម្នាក់។ ជិត​៣០​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស បញ្ហា​អធិបតេយ្យ​ជាតិ​ខ្មែរ​នៅតែ​ជា​កង្វល់​ដល់​សកម្មជន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ប្រធានាធិបតី Biden ស្វាគមន៍​លោក Suga នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជា​ភ្ញៀវ​ទី ១ និង​ជា​សម្ព័ន្ធមិត្ត​សំខាន់។ អ្នក​ប្រឆាំង​ការ​គ្រប់គ្រង​ដោយ​យោធា​មីយ៉ាន់ម៉ា ធ្វើ​កូដកម្ម​ស្ងាត់​ស្ងៀម។ អ.ស.ប.រក្សា​បេសកកម្ម​នៅ​អាហ្វហ្គានីស្ថាន បន្ទាប់ពី​សហរដ្ឋ​អាមេរិក​និង​អូតង់​ដក​ទ័ព​ចេញ។ ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់ប្រហារ​នៅ​ទីក្រុង Indianapolis បាន​ស្លាប់។ សំណើ​ថវិកា​របស់​លោក Biden នឹង​ផ្លាស់ប្តូរ​អាទិភាព​នៃ​ការ​ចាយវាយ​របស់​សហរដ្ឋអាមេរិក។ ការ​ប្រើប្រាស់​ឱសថ​ហួស​កម្រិត​ដ៏​គ្រោះថ្នាក់​ដល់​ជីវិត កំពុង​កើនឡើង​នៅ​សហរដ្ឋអាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៥ មេសា ២០២១ - មេសា 15, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ​ថា ​វិធាន​ការ​បិទ​ខ្ទប់​ក្រុង​មិន​ប៉ះ​ពាល់​ស្បៀង​អាហារ​នោះ​ទេ។ ភរិយា​អ្នក​ជំងឺ​កូវីដ​១៩ ​រៀបរាប់​ស្ថានភាព​សុខភាព​ស្វាមី​ស្នាក់​ក្នុង​បន្ទប់​ជួល ខណៈ​កម្ពុជា​ខ្វះកន្លែង​សម្រាកព្យាបាល។ នៅ​ក្នុង​កម្មវិធី Hello VOA ស្តីពី​សុខភាព​នា​ថ្ងៃ​នេះ មាន​កិច្ច​ពិភាក្សា​អំពី «ការ​ឆ្លង​ជំងឺ​កូវីដ១៩ និង​វិធានការ​ការពារ​ខ្លួន»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី Harris មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ិកស៊ិក​និង​ក្វាតេម៉ាឡា។ កង​កម្លាំង​សន្តិសុខ​នៅ​មីយ៉ាន់ម៉ា​ចាប់ខ្លួន​មេដឹកនាំ​តវ៉ា​ដ៏​សំខាន់​ម្នាក់។ អង្គការ​អូតង់​ថា ខ្លួន​នឹង​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ចំពោះ​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ និង​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​នឹង​ពិភាក្សា​ទល់មុខ​ជាមួយ​លោក Biden នៅ​ថ្ងៃសុក្រ​ស្អែក។ បេសកជន​សហរដ្ឋ​អាមេរិក​ថា ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​កោះ​តៃវ៉ាន់ «រឹងមាំ​ជាង​ពេល​ណាៗ​ទាំងអស់»។ ប៉ូលិស​ដែល​បាញ់​យុវជន Daunte Wright ប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៤ មេសា​ ២០២១ - មេសា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​១៧៧​នាក់​ទៀត​ឆ្លង​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​៣៧​នាក់។ តំណាង​រដ្ឋាភិបាល​ថា​ក្រុម​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិបង្អាក់​បេសកកម្មប្រឆាំង​កូវីដ​១៩​នៅ​កម្ពុជា។ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម TikTok ​ត្រូវ​ចាប់​ខ្លួន រឿង​រិះ​គន់​ចំណាត់ការ​បង្ការ​ជំងឺ​កូវីដ​១៩។ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​អាមេរិក​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ទោះកូវីដ​ឆ្លង​រាតត្បាត​ខ្លាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden មាន​គម្រោង​ដក​កងទ័ព​ចេញពី​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា។ ក្រុម​តាលីបង់ ​និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នឹង​ចូលរួម​ក្នុង​ការ​ចរចា​សន្តិភាព​នៅ​តួកគី។ លោក Biden ព្រមាន​លោក Putin អំពី​ការ​ស្ថាបនា​កងទ័ព​រុស្ស៊ី​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន។ លោក​ Biden ​បន្ត​គោលជំហរ​តឹងរ៉ឹង​របស់​រដ្ឋបាល​លោក​ Trump​ លើ​ផ្នែក​ពាណិជ្ជកម្ម​ចំពោះ​ចិន។ ពួក​មេដឹកនាំ​ពិភពលោក​សរសើរព្រះអង្គម្ចាស់ Philip ដែល​ចូលទិវង្គតកាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ​ក្នុង​ព្រះជន្ម៩៩​វស្សា និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៣ មេសា ២០២១ - មេសា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ភ្នំពេញ​បន្ត​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពេល​យប់១៤​ថ្ងៃបន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩។ អតីត​មន្ត្រី​បក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ទទួលសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈប្រឈម​បណ្តឹង​តុលាការ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​ជំនាញ​ថា អន្តរជាតិ​ត្រូវ​ដោះស្រាយ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​តាមវិធី​តុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ ​ទណ្ឌកម្ម មហា​សន្និបាត​អ.ស.ប.។ លោក Blinken ធ្វើ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​ដើម្បី​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អំពី​បញ្ហា​អ៊ុយក្រែន​និង​អាហ្វហ្គានីស្ថាន។ ក្រុម​សកម្មជន​មីយ៉ាន់ម៉ា​លុបចោល​ពិធី​ចូល​ឆ្នាំ​ថ្មី​និង​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​យោធា​ដោយ​ស្ងៀមស្ងាត់។ រុស្ស៊ី​និង​អ៊ីរ៉ង់​រួម​គ្នា​ប្រឆាំង​បស្ចិម​ប្រទេស​រឿង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ វេជ្ជបណ្ឌិត​ជំងឺ​បេះដូង​ថា លោក Floyd មិន​មែន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ឬ​ការ​ប្រើ​ថ្នាំ​ញៀន​លើស​កម្រិត​នោះ​ទេ។ ខណៈ​ជនជាតិ​អាមេរិក​កាន់តែ​ច្រើនបាន​ចាក់​វ៉ាក់សាំង​ លោក​ Biden ​បង្កើន​កិច្ច​ប្រឹងប្រែង​ផ្តល់​វ៉ាក់សាំង​ឲ្យ​បរទេស និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១២ មេសា ២០២១ - មេសា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ហៅ​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី ថា​«មាន​គោល​បំណង​ឲ្យ​ពលរដ្ឋ​ទៅ​ដណ្តើម​វ៉ាក់សាំង»។ លោក ហ៊ុន សែន ស្នើ​អាមេរិក​លុប​ចោល​បំណុល ខណៈ​អ្នក​វិភាគ​ថា​ភាព​លម្អៀង​ទៅ​ចិន​នៅ​តែ​ជា​បញ្ហា។ ចិន​បដិសេធ​ក្ដី​សង្ស័យ​ថា​ខ្លួន​រាយ​«អន្ទាក់​បំណុល​»ដាក់​កម្ពុជា។ មនុស្ស​២៧៧​នាក់​រក​ឃើញ​ឆ្លង​កូវីដ​នៅ​កម្ពុជា ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​៣០​នាក់។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ទៅ​លើ​សហគមន៍​នេសាទ​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បញ្ជាក់​ឡើងវិញ​អំពី​សម្ព័ន្ធភាព​ជាមួយ​អ៊ីស្រាអែល។ អ៊ីរ៉ង់បន្ទោស​អ៊ីស្រាអែល​រឿង​ឧបទ្ទវហេតុ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Natanz និង​បាន​សន្យា​សងសឹក។ ក្រោយ​រង​ការ​រិះគន់ វិបសាយ VICE បាន​ដក​ចេញ​នូវ​រូបថត​ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម​ដែល​ខ្លួន​កែ​បន្ថែម​ស្នាម​ញញឹម។ លោក Blinken រិះគន់​ចិន​ថា​បាន​ឆ្លើយតប​យឺតយ៉ាវ​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១១ មេសា ២០២១ - មេសា 11, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ផ្តល់​ទំនុក​ចិត្ត​លើ​វ៉ាក់សាំង ខណៈ​នាយក​រដ្ឋមន្រ្តី​ព្រមាន​មន្រ្តី​រាជការ​ថាមិន​ចាក់​វ៉ាក់សាំង​អាច​បាត់បង់​ការងារ។ របាយការណ៍៖ កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​កន្លះ​លាន​ហិកតា​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (Podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១១ មាន​កិច្ច​ពិភាក្សា​អំពី «អនាគត​ទន្លេ​មេគង្គ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​អនុ​តំបន់​ទន្លេ​មេគង្គ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ មាន​ដូចជា សភា​សហរដ្ឋ​អាមេរិក​ពិនិត្យ​ឡើងវិញ​លើ​អំណាច​ធ្វើ​សង្គ្រាម​របស់​ប្រធានាធិបតី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ មេសា ២០២១ - មេសា 10, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ភ្នំពេញ​ក្នុង​ទំនាក់​ទំនង​អនាគត​ជាមួយ​មេដឹកនាំ​ថ្មី​នៅ​ហាណូយ។ ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ស៊ីណូវ៉ាក់​នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែកចាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ចិន៖ អាមេរិក​មាន​សកម្មភាព​យោធា​ខ្លាំង​កាលពី​ឆ្នាំ​មុន​នៅ​តំបន់សមុទ្រ​មាន​ជម្លោះ​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន។ ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បង្កកមូលនិធិ​ដែល​ត្រូវ​ផ្តល់​ទៅ​មីយ៉ាន់ម៉ា​ដើម្បី​បញ្ចៀស​កុំ​ឱ្យធ្លាក់ដល់​ដៃ​រដ្ឋាភិបាលយោធា។ វ៉ាក់សាំងចិនដែលត្រូវបានបញ្ជូនទៅប្រទេសកំពុងអភិវឌ្ឍន៍អាចធ្វើឱ្យមានការព្រួយបារម្ភ។ សកម្មជនបរិស្ថាន​អ៊ូហ្គាន់ដា​ប្រមូលផ្តុំសិស្សសាលាដើម្បីឲ្យពួកគេយល់ពីតម្លៃព្រៃឈើ។ អ.ស.ប ថាបន្ទុកបំណុលធ្ងន់ធ្ងរធ្វើឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាប់គាំងនៅក្នុងភាពក្រីក្រ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ មេសា ២០២១ - មេសា 09, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ភ្នំពេញ​ក្នុង​ទំនាក់​ទំនង​អនាគត​ជាមួយ​មេដឹកនាំ​ថ្មី​នៅ​ហាណូយ។ កម្ពុជារ​ក​ឃើញ ៥៧៦ក​រណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​ក្នុង​មួយ​ថ្ងៃ។ ស្នងការ​រង​ប៉ូលិស​ខេត្ត​កំពត​ត្រូវបាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​សង្ស័យ​ថា​ជួញ​ដូរ​គ្រឿង​ញៀន។ សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្រោយ​ការ​កើន​ឡើង​នៃ​ការ​រើសអើង​ពូជ​សាសន៍​អាស៊ី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជន​និរទេស​ខ្លួន​មីយ៉ាន់ម៉ា​កំពុង​ស្វែងរក​ជម្រក​ក្នុង​រដ្ឋ Kayin។ អ្នក​ជំនាញ​ផ្តល់​សក្ខីកម្ម​ថា កម្លាំង​របស់​លោក Chauvin សង្កត់​លើ​លោក Floyd បង្ក​គ្រោះថ្នាក់​ដល់​ជីវិត។ វេជ្ជបណ្ឌិត​ផ្តល់​សក្ខីកម្ម​ថា លោក George Floyd បាន​ស្លាប់​ដោយសារ​ខ្វះ​អុកស៊ីសែន។ សំណើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ២លានលាន​ដុល្លារ​របស់​លោក Biden ប្រឈម​ការ​ជំទាស់។ ប្រេសិត​អ.ស.ប.​ពិភាក្សា​អំពី​វិធានការ​ការទូត​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា។ ក្រុង​តូក្យូ​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​មេរោគ​រយៈពេល​ជិត ១០០​ថ្ងៃ មុន​កម្មវិធី​កីឡាអូឡាំពិក។ សហរដ្ឋ​អាមេរិក​ចូលរួម​ក្រុម​ប្រទេស​ការពារ​អាកាសធាតុ​និង​សន្តិសុខ។ មេដឹកនាំ​សិង្ហបុរី​នា​ពេល​អនាគត​បាន​ដកខ្លួន ដោយ​លើក​ឡើង​ពី​អាយុចាស់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ មេសា ២០២១ - មេសា 08, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្មករ​ជិត៥០​នាក់​នៅ​ភ្នំពេញ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩ ​ដែល​បង្ក​ជា​ក្តី​បារម្ភ​ពី​ការ​ផ្ទុះ​ឆ្លង​នៅ​តាម​រោង​ចក្រ។ មនុស្ស​២​នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ខណៈ​មាន​អ្នកឆ្លង​ថ្មី​ជាង​១០០​នាក់​ទៀត។ ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ស៊ីណូវ៉ាក់​នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែកចាយ។ កិច្ច​សន្ទនា​រវាង​អ្នក​យក​ព័ត៌មាន​ឲ្យ VOA អំពីការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​រោងចក្រ​កាត់ដេរ​និង​នៅ​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​ការ​ពិភាក្សា​អំពី «ផល​នៃ​អំពើ​ពុករលួយ​ទៅ​លើ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden នៅ​រក្សា​ជំហរ​ពាណិជ្ជកម្ម​តឹងរ៉ឹង​របស់​លោក Trump ចំពោះ​ប្រទេស​ចិន។ លោក Biden នឹង​ប្រកាស​អំពី​វិធានការ​ថ្មី​ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ដោយ​កាំភ្លើង។ និយតករ​អឺរ៉ុប​ចាត់ទុក​បញ្ហា​កំណក​ឈាម​ថាជា​ផល​ប៉ះពាល់​ដ៏​កម្រ​បំផុត​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca។ សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ាក់​ចាប់ផ្ដើម​ពិភាក្សា​អំពី​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អ៊ីរ៉ាក់ និង​ព័ត៌មាន​ផ្សេង​ៗទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ មេសា ២០២១ - មេសា 07, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជីវករ​នៅ​ភ្នំពេញ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត។ តំណាង​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារថា អ្នក​ជំងឺកូវីដ​និង​អ្នក​ធ្វើ​ចត្តាឡីស័ក​នឹង​ទទួល​បាន​ការ​អនុគ្រោះ​បង់​សង​កម្ចី។ កិច្ច​សន្ទនា​រវាង​អ្នក​យក​ព័ត៌មាន​ឲ្យ VOA អំពីស្ថានភាព​នៅ​រាជធានី​ភ្នំពេញ មួយ​សប្តាហ៍​នៃ​បម្រាម​គោចរ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ (Podcast) «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១១ មាន​កិច្ច​ពិភាក្សា​អំពី «អនាគត​ទន្លេ​មេគង្គ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​អនុ​តំបន់​ទន្លេ​មេគង្គ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ មាន​ដូចជា លោក Joe Biden ថា ពលរដ្ឋអាមេរិកាំង​គ្រប់រូប​អាយុ​ពី ១៨ ឆ្នាំ​ឡើង​នឹង​អាច​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅត្រឹម​ថ្ងៃទី ១៩ ខែមេសា។ យោធា​មីយ៉ាន់ម៉ា​សម្លាប់​បាតុករ ៧ នាក់នៅ​ថ្ងៃពុធ​នេះ ខណៈ​រោងចក្រ​របស់​ចិន​មួយ​កន្លែង​ត្រូវបាន​ដុត​បំផ្លាញ។ អង្គការ IMF ថា សេដ្ឋកិច្ច​សាកល​លោក​ងើប​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ លឿន​ជាងការរំពឹង​ទុក។ ចិន​កាត់​ទោស​ប្រហារ​ជីវិត​អតីត​មន្ត្រី​តំបន់ Xinjiang ពីរ​នាក់​ពី​បទ​ផ្ដាច់​ខ្លួន និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners