កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ៦ កក្កដា ២០២១ - កក្កដា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋបាល​ខេត្ត​កោះកុង​ផ្តល់ដី​ជាង​១ពាន់​ហិកតាឱ្យក្រសួង​ការពារ​ជាតិ រៀបចំ​«តំបន់​វិស្សមកាល»យោធា ខណៈ​ពលរដ្ឋ​ប្រឈម​ការបណ្តេញ​ចេញ។ មនុស្ស​៣១​នាក់​ទៀត​ស្លាប់ដោយ​សារ​ជំងឺកូវីដ​១៩ ខណៈ​អាជ្ញាធរ​កម្ពុជាបញ្ជា​ទិញ​ក្តារ​មឈូសប្រមាណ៣​ពាន់ពី​ប្រទេស​ថៃ។ អ្នក​និពន្ធ​ជនជាតិ​អាមេរិកាំង​លាតត្រដាង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រាសាទ​អង្គរវត្ត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Biden​ បន្ត​ទទូច​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សំាង​កូវីដ១៩។ មនុស្ស៩​នាក់​ត្រូវ​បាន​ជាប់​ខ្លួន​ពីបទ​រៀបចំ​ផែនការ​ដាក់​គ្រាប់បែក​នៅ​ទីក្រុង​ហុងកុង។ មនុស្ស​៤​ស្លាប់ ហើយ​មនុស្ស​២៤​នាក់​នៅ​បាត់​ខ្លួន​ដោយសារ​ការ​បាក់ដី​នៅ​ជប៉ុន។ យន្តហោះ​មួយ​គ្រឿង​ដឹក​មនុស្ស​២៨​នាក់​បាន​បាត់​នៅ​ប្រទេស​រុស្ស៊ី។ សភា​អ៊ីស្រាអែល​រារាំង​ច្បាប់​ដែល​មិន​ឲ្យ​ធានា​ប្តី ឬ​ប្រពន្ធ​ប៉ាឡេស្ទីន។ ចំនួន​មនុស្ស​ស្លាប់​កើនឡើង​នៅ​ឯ​អគារ​ខុនដូ​បាក់​នៅ​រដ្ឋ Florida។ ឯកអគ្គរដ្ឋទូត​ចិន​លាលែង​ពី​តំណែង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពីរ​ចុះ​ទាប។ ​ចិន​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់​ខ្លួន។ អ្នកជំនាញ​ថា គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​និង​ភ្លើងឆេះ​ព្រៃ​បង្ហាញ​ពី​ការ​ប្រែប្រួល​បរិស្ថាន៕ ​
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ កក្កដា ២០២១ - កក្កដា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​នៃ​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុង​ភូមិសាស្រ្ត​អរិយក្សត្រ​ ខណៈ​ពលរដ្ឋ​បារម្ភ​ពី​ការ​បណ្តេញ​ចេញ។ ការ​សម្រេច​របស់លោក ហ៊ុន សែន ឲ្យចិញ្ចឹម​សត្វ​តោក្នុង​ផ្ទះ​រង​ទាំងការ​រិះគន់​និង​ការសាទរ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​យក​ឈ្នះ​លើ​របាំង​សង្គម​ដើម្បី​ពង្រឹង​សមត្ថភាព​យេនឌ័រ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Biden ​បើក​សេតវិមាន​ទទួល​ភ្ញៀវ​ថ្ងៃ​បុណ្យ​ឯករាជ្យជាតិ​ថ្ងៃ​ទី​៤ ខែ​កក្កដា។ មនុស្សជាង​១០០​បាត់​ខ្លួន​បន្ទាប់​ពីការ​បាក់ដី​ដ៏​ធំ​នៅ​ទី​ក្រុង​រមណីយដ្ឋាន​ជាប់​មាត់សមុទ្រ​នៅជប៉ុន។ អ្នក​ជំងឺ​កូវីដ៦៣​នាក់​ស្លាប់​ដោយ​សារខ្វះអុកស៊ីហ្សែននៅ​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌូណេស៊ី។ យន្តហោះ​យោធា​ហ្វីលីពីន​ធ្លាក់​ស្លាប់​៥០​នាក់​ និងរបួស​៤៩​នាក់។​ ប៉ាគីស្ថាន​ចោទ​ថា​ឥណ្ឌា​បាន​ធ្វើ​ផែនការ​ដាក់​គ្រាប់​បែក ប៉ុន្តែ​ឥណ្ឌា​មិន​ទាន់​ឆ្លើយ​តប៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៤ កក្កដា ២០២១ - កក្កដា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា ករណី​សកម្មជន​គួរត្រូវ​ជម្រះ​ឲ្យ​បាន​ឆាប់ ខណៈ​ក្រសួង​យុត្តិធម៌​បញ្ចប់​សំណុំរឿង​កកស្ទះ។ កសិករ​ដាំ​បន្លែ​ខ្លះ​មាន​សង្ឃឹម​ឡើងវិញ​ក្រោយ​ការ​បិទខ្ទប់​ធូរ​ស្រាល ខណៈ​អនាគត​ទីផ្សារ​ផលិតផល​នៅ​តែ​មិន​នឹងនរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា មន្ត្រី​និង​អ្នក​ផលិត​វ៉ាក់សាំង​សង្ឃឹម​ថា វ៉ាក់សាំង​ទាំងនោះ​នឹង​រួចរាល់​ទាន់​ពេលវេលា​ដើម្បី​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វីរុស​បំប្លែង​ថ្មី​នៅ​ត្រឹម​ឆ្នាំក្រោយ។ លោក Biden យោង​ដល់​ទិន្នន័យ​ចាស់​នៅ​ពេល​លោក​ចាប់ផ្ដើម​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​ឧក្រិដ្ឋកម្ម។ ប្រទេស​ម៉ាឡាវី​ចាប់ផ្តើម​យុទ្ធនាការ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០៣០។ រុស្ស៊ី​និង​មេដឹកនាំ​យោធានៅ​មីយ៉ាន់ម៉ា​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​អំឡុង​ពេល​កិច្ចប្រជុំ​នៅ​ក្រុង​មូស្គូ។ អ.ស.ប​ព្រមាន​ថា គ្រោះ​រាំងស្ងួត​បណ្តាល​មក​ពី​បម្រែបម្រួល​អាកាសធាតុ​កំពុង​គំរាមកំហែង​ការ​អភិវឌ្ឍ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៣ កក្កដា ២០២១ - កក្កដា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថា វត្តមាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ចិន​កំពុង​រីកដុះដាល​នៅ​អាស៊ីអាគ្នេយ៍ ដែលក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។ នៅ​ក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៦ មាន​កិច្ចពិភាក្សា​អំពី​«ឥទ្ធិពលនៃលំហូរធំៗក្នុងពិភពលោកមកលើ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ.ស.ប.​ថា ប្រជាជន​ផ្លាស់ទី​ដោយ​បង្ខំ​ដោយសារ​សង្គ្រាម​កើនឡើង​ទោះបី​ជា​មាន​ជំងឺ​រាតត្បាត។ ខណៈ​សេដ្ឋកិច្ច​ធ្លាក់ចុះ ​កសិករ​នៅ​លីបង់​ងាក​ទៅ​ដាំ​កញ្ឆា។ អូស្ត្រាលី​បង្ហាញ​ពី​ផែនការ​ដ៏​មហិច្ឆតា​ហាមឃាត់​ការ​ប្រើប្រាស់​ប្លាស្ទិក​ និង​កែវ​កាហ្វេ​ដែល​ប្រើ​តែ​មួយ​លើក៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២ កក្កដា ២០២១ - កក្កដា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជារាយការណ៍អ្នក​ស្លាប់​ដោយ​កូវីដ​ចំនួន​៣២​នាក់ ​ជា​តួ​លេខ​ខ្ពស់​ជាង​គេ​ ខណៈ​លោក​ ហ៊ុន សែន បញ្ជា​ឲ្យ​ប្រមូល​ទិញ​ក្តារមឈូស។ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ការពារ​ចំណាត់ការ​រដ្ឋាភិបាល​ក្នុង​ជំនួប​ដំបូង​ជាមួយ​ប្រេសិត​សិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ។ កម្ពុជា​បន្ត​ជាប់​ក្នុង​បញ្ជី​ឃ្លាំមើល​ការ​ជួញដូរ​មនុស្ស​របស់​អាមេរិក​៣​ឆ្នាំ​ជាប់គ្នា។ កម្ពុជា​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង ខណៈ​ករណី​ឆ្លង​ថ្មី​កើន​ឡើង​ខ្លាំង។ និស្សិត​ទាហាន​កម្ពុជា​៦​រូប​ត្រូវ​អាមេរិក​បញ្ចប់​ការ​សិក្សា​មុន​កំណត់​ដោយ​សារ​ទំនាក់ទំនង​ធ្លាក់ចុះ​រវាង​ប្រទេស​ទាំងពីរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ហៅ​ការ​ស្ថាបនាអាវុធ​នុយក្លែអ៊ែរ​របស់​ចិន​ជា​«ការ​ព្រួយ​កង្វល់»​មួយ។ កិច្ច​ព្រមព្រៀង​ពន្ធ​ដារ​សាកលគាំទ្រ​ដោយ​ប្រទេស​ចំនួន​១៣០។ អាមេរិក​ប្រគល់​មូលដ្ឋាន​អាកាស Bagram​ ឲ្យ​អាហ្វហ្គានីស្ថានវិញ។ ក្រសួង​យុត្តិធម៌​ឲ្យ​ផ្អាក​ការ​កាត់ទោស​ប្រហារ​ជីវិត​និង​ពិនិត្យ​នីតិវិធី​ឡើងវិញ។ តុលាការ​មីយ៉ាន់ម៉ា​ពន្យារ​ការ​ឃុំខ្លួន​អ្នក​កាសែត​អាមេរិក។ ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថៃ​វិល​ត្រឡប់​មក​វិញ​ដើម្បី​«ជំរុញ​បន្ថែម»​នូវ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ។ លោក Biden យោង​ដល់​ទិន្នន័យ​ចាស់​នៅ​ពេល​លោក​ចាប់​ផ្ដើម​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​ឧក្រិដ្ឋកម្ម។ ជន​ភៀសខ្លួន​រាប់លាន​នាក់​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ខណៈ​ម្ចាស់​ជំនួយ​ក្រៀម​ស្វិត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១ កក្កដា ២០២១ - កក្កដា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​បរិស្ថាន​ថា អាជ្ញាធរ​ខេត្ត​ដក​ហូត​ដី​អភិរក្ស​មក​វិញ​និងស្នើ​អាជ្ញាធរឃុំ​បញ្ឈប់បញ្ជាក់​លិខិត​ស្នាម​ទទួល​ស្គាល់។ ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​គ្របដណ្តប់​សវនាការ​លើ​ជន​ជាប់ចោទ​ពាក់ព័ន្ធ​ការ​តវ៉ា​មុខ​ស្ថានទូត​ចិន។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «អាមេរិកនិងអាស៊ីអាគ្នេយ៍នាដើមអាណត្តិលោក Joe Biden»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៦ ​ខែ​មករា​លើ​វិមាន​សភា។ សហរដ្ឋ​អាមេរិក​សន្យា​បង្កើន​ល្បឿន​ដំណើរការ​ទិដ្ឋាការ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​បាន​ជួយ​ទាហាន​អាមេរិកាំង។ លោក Khanថា ប៉ាគីស្ថាន​មិន​អាច​កា្លយ​ជា​ដៃគូ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សង្គ្រាម​ម្តង​ទៀត​ទេ។ លោក ហ៊ុន សែន ថា​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ជាមរតកនយោបាយរបស់លោក។ អតីត​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​ Donald Rumsfeld ​បាន​ទទួល​មរណភាព​អាយុ​ ៨៨​ ឆ្នាំ។ ខួប​១០០​ឆ្នាំ​របស់​គណបក្ស​កុម្មុយនឹស្ត​ចិន៖ សេចក្តី​សង្ឃឹម​និង​ការរកាំចិត្ត។ ពលរដ្ឋ​ហុងកុង​នៅ​អាមេរិក​ឆ្លុះបញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​កោះ​នេះ​ចាប់តាំង​ពី​ឆ្នាំ​១៩៩៧៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៣០ មិថុនា ២០២១ - មិថុនា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​មាន​មនុស្ស​ស្លាប់​២៧នាក់​ ក្នុង​មួយ​ថ្ងៃ​ជា​តួលេខ​ខ្ពស់​ជាង​ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ១៩។ តុលាការ​ខេត្តមណ្ឌលគិរី​ ឃុំ​ខ្លួន​មន្រ្តីយោធា​និង​នគរបាល​ព្រំដែន​៩នាក់ ចោទ​ពី​បទ​សមគំនិត​កាប់ឈើ​ទៅ​វៀតណាម។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា ករណី​សកម្មជន​គួរ​ត្រូវ​ជម្រះ​ឲ្យ​បាន​ឆាប់ ខណៈ​ក្រសួង​យុត្តិធម៌​បញ្ចប់​សំណុំរឿង​កកស្ទះ។ ​កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ ស្តីពី​ «ថ្ងៃ​ដែល​ព្រះអាទិត្យ​រះ​យូរ​បំផុត ការ​ស្រូប​ទាញ​ថាមពល​នៅ​អវកាស​ និង​ផែនដី​អាច​មាន​គេ​ឃ្លាំមើល»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden ​និង​អភិបាល​រដ្ឋ​ឆ្នេរ​ខាងលិចគ្រោង​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ឆ្លើយតប​នឹង​ភ្លើង​ឆេះ​ព្រៃ។ ហេតុ​អ្វី​កងទ័ព​រំដោះ​ប្រជាជន​ចិននៅ​តែ​ដាក់​បដា​គំរាម​កំហែង​ធ្វើ​សង្រ្គាម​ជា​មួយ​តៃវ៉ាន់? វ៉ាក់សាំង​ស៊ីណូវ៉ាក់​មិន​គ្រប់គ្រាន់​ ប៉ុន្តែ​ជម្រើស​ផ្សេង​ទៀត​មាន​កំណត់។ ​ចំនួនអ្នកស្លាប់នៅក្នុងអាគារបាក់នៅរដ្ឋ Florida បានកើនឡើងដល់១២នាក់។ ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថៃ​វិល​ត្រឡប់​មក​វិញ​ដើម្បី​«ជំរុញបន្ថែម»​នូវ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ។​ ពលរដ្ឋ​ហុងកុង​នៅ​អាមេរិក​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់ប្តូរ​កោះ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ និង​ព័ត៌មាន​ដទៃ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៩ មិថុនា ២០២១ - មិថុនា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​វីរុស​កូវីដ១៩​បំប្លែង​ថ្មី Delta ដែល​បង្ក​ការ​ព្រួយបារម្ភ​នៃ​ការ​ឆ្លង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ ការ​ទាមទារ​របស់​ក្រុម​សិទ្ធិ​មនុស្ស​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ រង​ការ​រិះគន់​ពី​រដ្ឋាភិបាល។ របាយ​ការណ៍​៖ កង្វះ​ខាត​ការងារ​និង​បំណុល​កើន​ឡើង​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ នាំ​ឲ្យ​ពលករ​ចំណាក​ស្រុក​រស់​ទាំង​ត្រដរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជំនួប​រវាង​លោក Biden ជាមួយ​ប្រធានាធិបតី​អ៊ីស្រាអែល​និយាយ​ច្រើន​អំពី​អ៊ីរ៉ង់។ សហ​រដ្ឋ​អាមេរិក ​និង​ទីក្រុង​ហុងកុង​ប្រកាស​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ ខណៈ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ឆ្លង​រាលដាល។ រដ្ឋាភិបាល​អេត្យូពី​ប្រកាស​បទ​ឈប់​បាញ់​ជាឯកតោភាគី​នៅ​តំបន់​ Tigray។ រដ្ឋមន្ត្រី​ប្រទេស ​G20 ​ពិភាក្សា​អំពី​កូវីដ១៩ ​ការប្រែប្រួល​អាកាសធាតុ ​និង​ការ​អភិវឌ្ឍ​នៅ​អាហ្វ្រិក។ សភា​សហរដ្ឋ​អាមេរិក​នឹង​បោះឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​ស៊ើបអង្កេត​លើ​ការ​បះបោរ​កាល​ពីថ្ងៃ​ទី ៦ ខែ​មករា។ សហរដ្ឋ​អាមេរិក​តបត​នឹង​ការ​វាយប្រហារ​ដោយ​រ៉ុក្កែត​នៅ​ប្រទេស​ស៊ីរី។ អ្នក​យក​ព័ត៌មាន​រៀបរាប់​ថា​ការ​ធ្វើ​ជា​អ្នក​កាសែត​នៅ​មីយ៉ាន់ម៉ា ​គឺ​ជា​ការ​ទទួល​យក​គ្រោះថ្នាក់៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៨ មិថុនា ២០២១ - មិថុនា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ថា​លោក​មិន​ក្បត់​ជាតិ ខណៈ​សវនាការ​លើ​រូប​លោក​នៅ​បន្ត​ពន្យារ​ពេល។ របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​បង្ហាញ​ថា បំណុល​វ័ណ្ឌ​ក​ក្លាយ​ជា​ហានិភ័យ​ថ្មី​នៅ​សហគមន៍​រង​គ្រោះ​ដោយ​ជម្លោះ​ដី​ធ្លី។ ប្រធានាធិបតី​ចិន​អះអាង​បន្ត​ការ​គាំទ្រដល់​កម្ពុជា ខណៈ​អបអរ​សាទរ​ខួប​៧០​ឆ្នាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ប្រកួតប្រជែង​រវាង​មហាអំណាច​អាមេរិក និង​ចិន​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ពិភពលោក៖ ផលប្រយោជន៍ និង​បញ្ហា​ប្រឈម»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden​ គ្រោង​ជួប​នឹង​សម្ដេច​ប៉ាប​ និង​ពិភាក្សា​ជា​មួយ​សម្ព័ន្ធមិត្ត​ដើម្បី​កម្ចាត់​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម។ កិច្ច​ប្រឹងប្រែង​របស់​ម៉ាឡេស៊ី​ធ្វើ​ទំនើប​កម្ម​ទ័ពអាកាស​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​ប្រទេស​ចិន។ របាយការណ៍​បង្ហាញ​ថា អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា​កើន​ឡើង​តាម​កំណើន​ក្រុម​ការពារ​ខ្លួន។ អតីត​បុគ្គលិក​កាសែត Apple Daily ត្រូវ​បាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​ហុងកុង។ ការ​វាយប្រហារ​របស់​អាមេរិក​នៅ​ជិត​ព្រំដែន​ស៊ីរី-អ៊ីរ៉ាក់​បាន​សម្លាប់​កងជីវពល​៥​នាក់៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២៧ មិថុនា ២០២១ - មិថុនា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បរិស្ថាន​វ័យ​ក្មេង​នៃ​ក្រុម​មាតា​ធម្មជាតិ​ត្រូវ​ក្រសួង​មហាផ្ទៃ​ចោទ​ប្រកាន់​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ ប្រធាន​គ.ជ.ប​ថ្មី​ថា​លោក​នឹង​អនុវត្ត​តាម​ច្បាប់​ក្រោយ​រដ្ឋសភា​យល់​ព្រម​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅ​អ.ស.ប បណ្តា​ប្រទេសសមាជិក​ថ្កោលទោស​របបយោធា មីយ៉ាន់ម៉ា។ ជនភៀសខ្លួន​ស៊ីរី​នៅ​សូម៉ាលី​រួមចំណែក​ផ្នែក​វប្បធម៌​ និង​សេដ្ឋកិច្ច​ដល់​ប្រទេស​នេះ៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners