កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ២៥ សីហា ២០២១ - សីហា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​ព្រះសីហនុ​សម្លាប់​មនុស្ស​ម្នាក់ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ។ មន្រ្តី​កម្ពុជា និង​អ្នក​ជំនាញ​អ.ស.ប ត​ទល់​គ្នា​ជុំវិញ​ក្តី​បារម្ភ​អំពី​ការ​កាត់​ទោស​លោក ​រ៉ុង ឈុន។ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បង្ហាញ​សៀវ​ភៅ​«នរោត្តម​សីហនុ និង​ជូ អេន​ឡាយ» សរសេរ​ដោយ​អតីត​ទី​ប្រឹក្សា​របស់​សម្តេច​សីហនុ។ រដ្ឋាភិបាល​កម្ពុជា​ដាក់​ផែន​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឲ្យ​រួច​រាល់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី ​Harris ​ផ្តល់​ការ​គាំទ្រ​ដល់​វៀតណាម​ទប់ទល់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ សហរដ្ឋ​អាមេរិក​នឹងបញ្ចប់​ការ​ហោះហើរ​ជម្លៀស​ពលរដ្ឋ​ពីអាហ្វហ្គានីស្ថានឱ្យ​បានមុន​ថ្ងៃ​ផុត​កំណត់​ទី៣១​ ខែ​សីហា។ សមាជិក​សភា​អាមេរិក​ទៅ​ទស្សនា​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ​ចំ​ពេល​មាន​ការ​ខិតខំ​ជម្លៀស។ រដ្ឋ​សភាអាមេរិក​អនុម័ត​ច្បាប់​ស្តីពី​សុវត្ថិភាព​សង្គម​របស់​លោក Biden។ អ៊ីស្រាអែល​នឹង​ជំរុញ​ជំហរ​តឹងរ៉ឹង​ចំពោះ​អ៊ីរ៉ង់​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​អាមេរិក៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៤ សីហា ២០២១ - សីហា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ.ស.ប៖ សុខភាព​ផ្លូវ​ចិត្ត​ពលករ ចំណាក​ស្រុក​រង​ការ​គំរាម​កំហែង​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩។ លោក សម រង្ស៊ី ប្រកាស​សម្រប​សម្រួល​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស ដែល​រួម​រឹត​ដោយ​ការ​វាយ​ប្រហារ​គ្នា។ កម្ពុជា​ត្រៀម​ចំណាយ​១,៤ពាន់លានដុល្លារទប់កូវីដ​ក្នុង​ឆ្នាំ២០២១ និង​ព្យាករ​សេដ្ឋកិច្ចកើនត្រឹម២,៤%។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី​ Kathy Hochul​ ក្លាយ​ជា​អភិបាល​ស្រី​ដំបូង​របស់​រដ្ឋ​ញូវយ៉ក។ អង្គការ​សុខភាព​ពិភព​លោក​ WHO ​ជំរុញ​ឱ្យ​ពន្យារការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ។ អនុ​ប្រធានាធិបតី​អាមេរិកថា​ ចិន​បង្ខិត​បង្ខំ​ បំភិត​បំភ័យ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ មេដឹក​នាំ​ G-7​ គ្រោង​ពិភាក្សា​អំពី​កាល​បរិច្ឆេទ​ដក​ទ័ព​ពី​អាហ្វហ្គានីស្ថាន។ សហ​រដ្ឋ​អាមេរិក​ថា​ ខ្លួនបើក​ចំហ​ជំនួយ​ទៅ​កូរ៉េ​ខាងជើង​ដោយ​មិន​គិត​ពី​វឌ្ឍនភាព​នៃ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ២៣​ សីហា ២០២១ - សីហា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ស ខេង ទៅ​ប្រទេស​បារាំង ក្រោម​ហេតុផល​មាន​ធុរៈ​ផ្ទាល់​ខ្លួន។ អាជ្ញាធរ​ឃាត់​ខ្លួន​ជន​បរទេស​ជាង​១០០​នាក់ សង្ស័យ​លួច​បើកល្បែង​អន​ឡាញ។ លោក សម រង្ស៊ី​ ទស្សន​កិច្ច​នៅ​អាមេរិក ​ជំរុញ​ឲ្យ​ស្តារប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ពិនិត្យ​មើល​លទ្ធផល​នៃ​យុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​កក​ស្ទះ​នៅ​តុលាការ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី​ Kamala Harris ​ថា​ ​អាមេរិកកំពុង​ផ្តោត​លើ​ការ​ជម្លៀស​នៅ​អាហ្វហ្គានីស្ថាន ហើយ​ប្តេជ្ញា​រក្សា​សមុទ្រ​ចិន​ខាងត្បូងឱ្យ​បើក​ចំហ។ ការ​ផ្ទុះ​អាវុធ​នៅ​អាកាសយានដ្ឋាន​ក្នុង​ក្រុង​កាប៊ុល​សម្លាប់​មនុស្ស​ម្នាក់​ ខណៈ​ក្រុម​តាលីបង់ឡោម​ព័ទ្ធខេត្ត Panjshir។ លោក Biden ​ថា ​ចំនួន​អ្នកត្រូវ​ជម្លៀស​ពី​ទីក្រុង​កាប៊ុលក្នុង​មួយ​ថ្ងៃៗ​មាន​ការ​ប្រែប្រួល។ អតីត​យុទ្ធជន​យោធា​អាមេរិកាំង​«តក់ស្លុត»​នឹង​ការ​ចូល​កាន់កាប់​យ៉ាង​រហ័ស​របស់​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន។ វៀតណាម​ពង្រាយ​កងទ័ព​ដើម្បី​ពង្រឹង​វិធានការ​បិទ​ខ្ទប់​ក្នុង​ទីក្រុង​ហូជីមិញ។ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ឦសាន​សហរដ្ឋ​អាមេរិក​ ខណៈ​ព្យុះ​ត្រូពិក​ Henri ​ឡើង​គោក៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២២ សីហា ២០២១ - សីហា 22, 2021
    ​ព័ត៌មាន​អំពី​កម្ពុជា​មាន ​បទសម្ភាសន៍​កម្ពុជា​ច្នៃប្រតិដ្ឋ៖ អ្នក​គូររូប​ខ្មែរអាមេរិកាំង​នៅ​ហូលីវូដ​គ្រោង​ជំរុញ​ភាព​ច្នៃប្រតិដ្ឋ​នៅ​មាតុភូមិ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ តើក្រុម​តាលីបង់​ជា​នរណា? ហេតុ​ដូចម្តច​បាន​ជា​ហ្វីលីពីន​ជ្រើសរើស​យក​អាមេរិក​ជាជាង​ចិន? ក្រសួង​យុត្តិធម៌​អាមេរិក​ព្រមាន​ពួក​រដ្ឋ​អំពីការ​ត្រួតពិនិត្យ​បញ្ជី​ក្រោយ​ការ​បោះឆ្នោត។​ ក្រុមហ៊ុន​នីហ្សេរីយ៉ា​ប្រើប្រាស់​ធ្យូង​កែច្នៃ​ពី​សំបក​ដូង​ដើម្បី​កាត់​បន្ថយ​ការ​កាប់​ព្រៃ​ឈើ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២១ សីហា ២០២១ - សីហា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ឈាន​ចូល​និវត្តន៍ អ្នកស្រី​រស់​ សុភាព​នៃ​អង្គការ​ហ្គេតស៊ី​ លែង​ចង់​ឃើញ​ផ្នត់​គំនិត​ «ស្ត្រីគ្រាន់​តែជា​ធនធាន​អភិវឌ្ឍ​បន្ទាប់​បន្សំ»។ បទសម្ភាសន៍ Hello VOA៖ សង្គមស៊ីវិល​ស្នើ​ឲ្យ​មាន​ចំណាត់ការ​លើ​អ្នកលួច​សម្ភារ​ពេទ្យ​ពាក់ព័ន្ធ​កូវីដ១៩​យក​ទៅ​លក់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​អូស្ត្រាលី​ទទួលស្គាល់​ថា​មិន​អាច​ជួយ​អតីត​បុគ្គលិក។ ឥណ្ឌាប្រកាស​ពី​គោលដៅ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ថាមពល​ស្អាតស្អំ​ប្រកប​ដោយ​មហិច្ឆតា។ អូស្រ្តាលី​ត្រៀម​ផ្តល់សំណង​ដល់​ជនរងគ្រោះ​នៃ​គោលនយោបាយ​រួមបញ្ចូល​កាល​ពី​អតីតកាល៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២០ សីហា ២០២១ - សីហា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្សជិត​១០០​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក្នុង​៣​សប្តាហ៍​នៃ​ការ​រឹត​បន្តឹង​ប្រឆាំង​វីរុស​បំប្លែង​ថ្មី Delta។ តុលាការ​កាត់ទោស​បុរស​ដែល​ប្រកាស​យក​ម៉ាស់​ពាក់​ឲ្យមាន់ ជាប់​ពន្ធនាគារ​១៨ខែ នាំ​ឲ្យ​មាន​ការរិះគន់។ ដំបូន្មាន​លោក​ ស្រី​ បណ្តូល​ បាន​ក្លាយ​ជា​ត្រី​វិស័យនិង​ពន្លឺ​ជីវិត​ដល់​កូនសិស្ស​សិល្បៈ​គំនូរ​កម្ពុជា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តួកគី​បង្កើន​ការប្រឹងប្រែង​ដើម្បី​បញ្ចៀស​អពយព​អ្នកភៀស​ខ្លួន​អាហ្វហ្គានីស្ថាន។ អតីត​យុទ្ធជន​យោធា​អាមេរិកាំង​«តក់ស្លុត»​នឹង​ការ​ចូល​កាន់​កាប់​យ៉ាង​រហ័ស​របស់​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន។ ប្រទេស​អូស្ត្រាលី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ឡើង​ខ្ពស់។ មេដឹកនាំ​យោធា​ប្រឈម​ការ​លំបាក​ស្តីពី​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​មីយ៉ាន់ម៉ា។ អ្នក​កាសែត​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​ចង់​រក​កន្លែង​សុវត្ថិភាព​ថា​«ខ្លួន​អស់សង្ឃឹម»។ មេ​ប៉ូលិស​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទីក្រុង​កាប៊ុល។ ប៉ូលិស​វិមាន​សភា​អាមេរិក​ចាប់​បុរស​ម្នាក់​ដែល​អះអាង​មិន​ពិតថាមាន​គ្រាប់បែក។ ប្រទេសបួគីណាហ្វាសូ​កាន់​ទុក្ខ​ជាថ្មីម្តង​ទៀត​បន្ទាប់ពី​ការ​សម្លាប់​រង្គាល​ដោយ​ក្រុម​ជីហាដ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៩​ សីហា ២០២១ - សីហា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​រាជបណ្ឌិត្យ​សភា​ជំរុញ​អាមេរិក​កុំ​រិះគន់​ប្រជាធិបតេយ្យ បើ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា។ ការ​ថ្លែង​ចុង​ក្រោយ៖ លោក ខៀវ សំផន មិន​បាន​សុំ​ទោស ហើយ​ហៅ​ការ​កាត់​ទោស​ថា​«ជា​និមិត្ត​រូប»​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ជំងឺ​មហារីក​មាត់​ស្បូន វិធី​បង្ការ និង​សារៈសំខាន់ នៃ​ការ​ពិនិត្យ មាត់​ស្បូន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ស្ត្រី​និង​កុមារ​អាហ្វហ្គានីស្ថាន​ប្រឈម​នឹង​អនាគត​មិន​ប្រាកដប្រជា។ ក្រុម​តាលីបង់​ប្រើ​ហិង្សា​បំបែក​ការ​តវ៉ា​ប្រឆាំង​បន្ទាប់ពី​សន្យា​ថា ​មិន​សងសឹក។ លោក ​Joe Biden​ នឹង​ទុក​កងទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​រហូត​ដល់​ជនជាតិ​អាមេរិក​ចុងក្រោយ​បាន​ជម្លៀស​ចេញ។ ហានិភ័យ​និង​អត្ថប្រយោជន៍​នៃ​ទំនាក់ទំនង​ចិន​និង​អាហ្វហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​ប្រកាស​ចាក់​វ៉ាក់សាំងកូវីដ១៩​ដូស​ជំរុញ​សម្រាប់​ប្រជាជនទាំងអស់។ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​រញ្ជួយ​ដី​នៅ​ហៃទី​ឡើង​ដល់​២.១៨៩​នាក់។ និសិ្សត​នៅ​ហុងកុង​បាន​ត្រូវ​ចាប់​ខ្លួន​ពីបទ​«ការ​គាំទ្រ​ភេរវកម្ម»៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៨ សីហា ២០២១ - សីហា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​កាត់​ទោស​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​២ឆ្នាំ ពាក់​ព័ន្ធ​នឹង​ការ​រិះ​គន់​អំពី​បញ្ហា​ព្រំដែន។ រដ្ឋាភិបាល​អន្តរាគមន៍​ទិញ​ផ្លែ​មៀន​ បញ្ចៀស​វិបត្តិ​មិន​អាច​លក់​ទៅ​ប្រទេស​ថៃ។ ក្រសួង​ធនធាន​ទឹក៖ ​កម្ពុជា​អាច​រង​ឥទ្ធិពល​កាំ​រស្មី​ព្រះ​អាទិត្យ​ UV ​ដែល​ត្រូវ​ការ​ពារ​ភ្នែក​និង​ស្បែក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហ​រដ្ឋ​អាមេរិក​ទាក់ទង​ជាមួយ​ពួក​តាលីបង់​នៅ​ទីក្រុង​កាប៊ុល​ពេលបង្កើន​ការជម្លៀស។ តើ​ពិភពលោក​នឹង​ជួយ​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​យ៉ាង​ដូចម្តេច? ការ​ប្តេជ្ញា​របស់​លោក Biden ​ដឹក​ជនជាតិ​អាហ្វហ្គានីស្ថាន​ចេញ​មានបញ្ហា​ពេល​វេលា ​និង​ហានិភ័យ។ បំណែក​សាកសព​មនុស្ស​ជាប់​កង​យន្តហោះ​អាមេរិក​ហោះ​ចេញ​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល។ ស្ត្រី​និង​កុមារ​អាហ្វហ្គានីស្ថាន​ប្រឈម​នឹង​អនាគត​មិន​ប្រាកដប្រជា។ លោក ​Biden ​ពិភាក្សា​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៧ សីហា ២០២១ - សីហា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មួយ​សប្តាហ៍​ចុង​ក្រោយ មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់​ត្រូវ​«អប់រំ​និង​ពិន័យ» ខណៈ​៥០​នាក់​បញ្ជូន​ទៅ​តុលាការ រឿង​បំពាន​បម្រាម​កូវីដ​១៩។ គ្រួសារ​និង​ក្រុម​សិទ្ធិ​មនុស្ស​អំពាវ​នាវ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន និង​អ្នក​ផ្សេង​ទៀត មុន​ពេល​តុលា​ការ​ប្រកាស​សាល​ក្រម។ មេធាវី​លោក ​ខៀវ សំផន ​អះ​អាង​ថា​«ភស្តុ​តាង​មិន​គ្រប់​គ្រាន់»​ក្នុង​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​សម្លាប់​ជន​ជាតិ​វៀតណាម។ អ្នក​វិភាគ​ជំរុញ​ឱ្យ​ចិន និង​កម្ពុជា​ពិចារណា​ឡើង​វិញ​លើ​កញ្ចប់​សំណង​ពាក់ព័ន្ធ​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហ​រដ្ឋ​អាមេរិក​នឹង​រក្សា​វត្តមាន​ការទូត​នៅ​អាកាស​យានដ្ឋាន​កាប៊ុល​ ដរាបណា​មាន​សុវត្ថិភាព។ ព្យុះ​ត្រូពិក​ធ្វើ​ឲ្យ​មាន​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ហៃទី ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីគ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង។ រដ្ឋបាល​របស់​លោក ​Biden ​ជំរុញ​ប្រជាជន​អាមេរិកាំង​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដូស​ទី ៣។ មេ​ដឹកនាំ​ហុងកុង​ថា ក្រុម​ខុសច្បាប់​គួរតែ​ត្រូវ​រំលាយ។ ចំនួន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នៅ​តួកគី​កើន​ឡើង​ដល់ ​៧៧​នាក់។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ក្រុម​តាលីបង់​ការពារ​អាយុជីវិត​ពលរដ្ឋ​អាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១៦ សីហា ២០២១ - សីហា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សាលា​ក្ដី​ខ្មែរ​ក្រហម​ចាត់​ការ​បណ្ដឹង​សាទុក្ខ​របស់ ខៀវ សំផន ដែល​ទំនង​ជា​សញ្ញា​នៃ​ការ​ខិត​ជិត​ទី​បញ្ចប់​នៃ​តុលាការ​កូន​កាត់។ ប្រវត្តិ​វិទូ​ខ្មែរ​ស្នើ​កុំ​ឲ្យ​ប្រៀប​ធៀប​ការ​ដក​ទ័ព​របស់​អាមេរិក​ពី​អាហ្វហ្គានី​ស្ថាន ដូច​កម្ពុជា ប៉ុន្តែ​គួរ​សិក្សា​ករណី​ជាក់​ស្តែង។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ចូលរួម​ក្នុង​សង្គម និង​នយោបាយ​របស់​យុវជន​ក្នុង​បរិបទ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី Ghani ចាកចេញ​ពី​អាហ្វហ្គានីស្ថាន​នៅ​ពេល​ដែល​ក្រុម​តាលីបង់​មក​ដល់​រដ្ឋធានី​កាប៊ុល រង់ចាំ​ការ​ផ្ទេរ​អំណាច។ ការ​ព្រួយ​បារម្ភ​អំពី​ការ​គំរាម​កំហែង​ភេរវកម្ម​លើ​អាមេរិក​កើន​ឡើង ​ខណៈ​ក្រុម​តាលីបង់​កាន់​អំណាច។ ចំនួន​មនុស្ស​ស្លាប់​និង​របួស​បាន​កើន​ឡើង ​បន្ទាប់ពី​គ្រោះរញ្ជួយ​ផែនដី​ដ៏​ប្រល័យ​នៅ​ប្រទេស​ហៃទី។ មេដឹកនាំ​គណបក្ស​ប្រឆាំង​សំប៊ី​បាន​ប្រកាស​ជ័យ​ជម្នះក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។ រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​ម៉ាឡេស៊ី​ថា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​លាលែង​ពី​តំណែង៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners