កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១៤ តុលា ២០២១ - តុលា 14, 2021
    ព័ត៌មានអំពីកម្ពុជាមាន អាមេរិក​ថា​ពលរដ្ឋ​កម្ពុជា​សម​នឹង​បាន​ដឹង​រឿង​ច្រើន​អំពី​កំណើន​សំណង់​ថ្មីៗ​នៅ​មូលដ្ឋាន​ទ័ព​រាម​។ ក្រសួង​សុខាភិបាល​ថា​ការ​មិន​កម្រើក​ខ្លាំង​នៃ​ករណីឆ្លង​ជំងឺកូវីដ១៩​ ដោយសារ​ការ​គ្រប់គ្រង​ទាន់​ពេល។ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​បើក​ផ្លូវ​ឲ្យ​មាន​ការពិភាក្សា​ច្បាប់​កំណត់​សញ្ជាតិ ខ្មែរ​តែមួយ​សម្រាប់​តំណែង​រដ្ឋ​កំពូលៗ​បួន។ រដ្ឋាភិបាលបញ្ជា​អាជ្ញាធរ​ពាក់​ព័ន្ធ​ឲ្យ​ដាក់​បម្រាមជា​បន្ទាន់​លើ​ការ​វាយ​បំផ្លាញ​អគារ​បេតិក​ភណ្ឌ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី«ការ​កសាង​ស្ថាប័ន​ឯករាជ្យ​នៅ​កម្ពុជា​ក្នុង​៣​ទសវត្សរ៍​ចុងក្រោយ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ សហរដ្ឋ​អាមេរិក​ត្រៀម​ត្រឡប់​ចូល​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ឡើង​វិញ។ ប្រភព​នានា​ថា អាស៊ាន​នឹង​ពិភាក្សា​អំពី​ការ​ដក​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​ចេញពី​កិច្ច​ប្រជុំ​អាស៊ាន។ សហរដ្ឋ​អាមេរិក​ព្រមាន​ថា កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ប្រឈម​នឹង​ការ​បរាជ័យ។ សហរដ្ឋ​អាមេរិក​រំឭក​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៣ តុលា ២០២១ - តុលា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ជា លោក ​ហ៊ុន សែន ​ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​ចាក់​វ៉ាក់​សាំង​កូវីដ​ ក្នុង​ទិវា​ជាតិ​នៃ​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ។ មេធាវី​និង​សាច់ញាតិ៖ សេរីភាព​លោក រ៉ុង ឈុន ពឹង​លើ​ជំហរ​មិន​លម្អៀង​របស់​សាលា​ឧទ្ធរណ៍។ កម្ពុជា​ប្រាប់​ប្រទេស​មិន​ចូល​បក្សសម្ព័ន្ធ​ថា​បាន​ទប់ស្កាត់​មិន​ឲ្យមាន​«បដិវត្តន៍​ពណ៌» និង​សម្រេច​បាន​ការ​រួបរួមជាតិ។ មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ៖ បន្ទាយមានជ័យ​ត្រូវ​ចាត់ទុកជា​ខេត្ត​រងផលប៉ះពាល់​ធ្ងន់ជាងគេ ដោយ​គ្រោះ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០២១។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ អ្នក​សារព័ត៌មាន​ហ្វីលីពីន​និង​រុស្ស៊ី​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព។ សហរដ្ឋ​អាមេរិក​អះអាង​ពី​តម្រូវការ​ប្រឆាំង​ភេរវកម្ម​និង​ជំនួយ​មនុស្សធម៌​នៅ​អាហ្វហ្គានីស្ថាន។ រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​ពង្រីក​អំណាច​ខ្ចី​បំណុល​របស់​រដ្ឋាភិបាល។ សហរដ្ឋ​អាមេរិក​ព្រមាន​ចិន​រឿង​ការ​បង្កើន​យុទ្ធនាការ «ដាក់​សម្ពាធ» លើ​តៃវ៉ាន់។ គណបក្ស​ប្រឆាំង​ធំ​បំផុត​របស់​ជប៉ុន​ផ្តោត​លើ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​គោល​នយោបាយ​បក្ស៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១២ តុលា ២០២១ - តុលា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ព្រះ​មហាក្សត្រ​កម្ពុជាមិន​ជំទាស់​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញកំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​កំពូលរបស់រដ្ឋ។ ស្ថាប័ន​គាំទ្រ​សេរីភាព​សារព័ត៌មាន​សុំឲ្យ​រដ្ឋអំណាច​ងាក​ទៅ​ស្នើសុំ​ការ​កែសម្រួល​ល្អជាង​ការ​ប្តឹងផ្តល់។ ថា្នក់​ដឹកនាំ​បក្សជំទាស់​ចោទ​តុលាការ​ថា​ត្រូវ​អ្នកមាន​អំណាច​បញ្ជា​ឲ្យ​មក​បំបិទ​សំឡេង​ប្រឆាំង។ ក្រុម​ជនរងគ្រោះ​ត្រូវការ​យុត្តិធម៌​និង​សំណង​ពេល​សាលាក្តី​ខ្មែរក្រហម​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​គំនិតចម្រុះ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា អង្គការ​សហប្រជាជាតិ​ជំរុញ​ពិភពលោក​ឲ្យ​បង្ការ​កុំ​ឲ្យ​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន​ដួល​រលំ។ ម៉ាឡេស៊ី​សង្ឃឹម​ថា បណ្ដា​ប្រទេស​អាស៊ាន​មាន​ការ​ឯកភាព​គ្នា​ទាក់ទិន​នឹង​រឿង​កិច្ច​ព្រមព្រៀង AUKUS។ មេដឹកនាំ​កូរ៉េ​ខាងជើង​ថា សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​គំរាម​ដល់​សន្តិភាព។ រុស្ស៊ី អាល្លឺម៉ង់ បារាំង​នឹង​រៀបចំកិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ស្ដី​ពី​ប្រទេស​អ៊ុយក្រែន។ គណបក្ស​របស់​លោក Al-Sadr ឈ្នះ អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អ៊ីរ៉ាក់។ ទោះ​ជា​មាន​វ៉ាក់សាំង​គុណភាព​ទាបក្តី​ ប្រទេស​ប្រេស៊ីល​មាន​ការ​ជឿនលឿន​ប្រឆាំង​ជំងឺ​កូវីដ​ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១១ តុលា ២០២១ - តុលា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ ​រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធី​បុណ្យអុំទូក ដោយ​លើកហេតុផល​នៃ​ការ​ឆ្លង​ជំងឺកូវីដ​១៩។ អ្នក​នយោបាយ​បន្ត​ខ្វែងគំនិត​គ្នា​លើ​ការធ្វើ​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់​តំណែង​កំពូល​រដ្ឋ។ អ្នក​សារព័ត៌មាន​និង​សកម្មជន​ថា​ច្រកទ្វារ​អ៊ីនធឺណិត​កម្ពុជា​ បង្កើន​ការ​ភ័យខ្លាច។ កម្មវិធី Hello VOA អំពី «សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា៖ កាន់តែ​សេរី​ឬ​រឹតត្បិត​ជាងមុន?» រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា ក្រុម​តាលីបង់​ថា សហរដ្ឋ​អាមេរិក​បាន​យល់ព្រម​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​អាហ្វហ្គានីស្ថាន។ ការ​បោះឆ្នោត​នៅ​អ៊ីរ៉ាក់​បាន​បញ្ចប់ ដោយ​មាន​អ្នក​ចេញ​មក​បោះឆ្នោត​ក្នុង​ចំនួន​ទាប​បំផុត។ ការ​ពិភាក្សា​រវាង​ឥណ្ឌា​និង​ចិន​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន​បាន​បរាជ័យ។ អាជ្ញាធរ​រដ្ឋ Victoria នៅ​អូស្ត្រាលី​ថា ការ​ជួបជុំគ្នា​ដែល​បំពាន​ការ​បិទខ្ទប់​ បង្ក​ឲ្យ​ករណី​ឆ្លង​កូវីដ​កើនឡើង និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ តុលា ២០២១ - តុលា 10, 2021
    ព័ត៌មានអំពីកម្ពុជាមាន អ្នកសារព័ត៌មាន​និងសកម្មជន​ថា​ច្រក​ទ្វារអ៊ីនធឺណិត​កម្ពុជា បង្កើន​ការ​ភ័យខ្លាច។​ អនាគត​គ្រួសារមួយ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​ពេល​តែ​មួយ​ប៉ព្រិចភ្នែក។ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​កុមារ​ កាក់ សុវណ្ណច្ឆ័យ។​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ប្តេជ្ញា​ថា​នឹង​បង្កើន​ចំណេះ​ដឹង​ពាក់​ព័ន្ធ​ការ​ផ្ទេរ​អំណាច​ថ្នាក់​ក្រោម​ជាតិ​ដល់​ពលរដ្ឋ។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី​ «អាស៊ាន កម្ពុជា និងសន្ដិសុខត្រីភាគីថ្មី អូស្ត្រាលី-អង់គ្លេស-អាមេរិក»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រសួងហិរញ្ញវត្ថុ​អាមេរិក​ថា ពលរដ្ឋអាមេរិកាំង​អ្នកមានបំផុត​គេច​បង់ពន្ធ រាប់ពាន់​លានដុល្លារ។​ សហគ្រាស​បង្កើត​ថ្មី​មួយ​នៅ​បេណាំង​ធ្វើកុំព្យូទ័រ​ពីសំបក​ធុង​ប្លាស្ទិក​ និង​លក់ក្នុង​តម្លៃទាប៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៩ តុលា ២០២១ - តុលា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន ចិន​និង​បណ្តា​ប្រទេស​មេគង្គ​ក្រោម​រួម​គ្នា​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​និង​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ទន្លេ​មេគង្គ។ បុគ្គ​លិក​កាស៊ីណូ​សេនជូរីថា​ក្រុម​ហ៊ុនបង្ខំ​ឲ្យ​ពួក​គាត់​លា​ឈប់​ ទាំងមិន​ទាន់ជាដាច់ពី​ជំងឺ​កូវីដ​១៩។ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី «ការ​រើសអើង​និង​ផលប៉ះពាល់​ដល់សិទ្ធិនិង ការចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​ការអភិវឌ្ឍន៍​សង្គម»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន វ៉ាក់សាំង​កូវីដ១៩​ការទូត​របស់​ចិន​បាន​ទៅដល់ប្រទេស​ជាង ១០០។ ពួកតាលីបង់​និយាយថាពួក​គេនឹង​ប្រើផ្នែក​ខ្លះនៃ​រដ្ឋធម្មនុញ្ញរាជានិយម​ដើម្បី​គ្រប់គ្រង​ប្រទេសនៅ​ពេល​នេះ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៨ តុលា ២០២១ - តុលា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី៩​ឆ្លងផុត​គណៈរដ្ឋមន្ត្រី​ ក្រោម​សន្ធឹកគាំទ្រ​របស់​បក្ស​កាន់​អំណាច។ តុលាការ​ចោទ​លោក​ សម រង្ស៊ី ពី​បទ​រួម​គំនិត​ក្បត់​ថ្មី​ទៀត ចំពោះ​ការ​ប្រកាស​ឲ្យ​ពលរដ្ឋ​ក្រោក​ផ្តួល​រដ្ឋាភិបាល។ ក្រុម​ជនរងគ្រោះ​ត្រូវការ​យុត្តិធម៌​និង​សំណង​ពេល​សាលាក្តី​ខ្មែរក្រហម​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​គំនិត​ចម្រុះ។ អនាគត​គ្រួសារមួយ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​ពេល​តែ​មួយ​ប៉ព្រិច​ភ្នែក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ព្រមព្រៀង​ពង្រីក​សិទ្ធិ​របស់​រដ្ឋាភិបាល​ដើម្បី​ខ្ចី​ប្រាក់។ ក្រុម​មន្ត្រី​អាមេរិក មាន​គម្រោង​ចរចា​ជាមួយ​ប្រទេស​ម៉ិកសិក។ លោក Biden សរសើរ​អំពី​ជោគជ័យ​នៃ​ការ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩។ ក្រសួង​ការពារជាតិ​អាមេរិក​មិន​បញ្ជាក់​អំពី​កងកម្លាំង​ពិសេស​អាមេរិក​នៅ​កោះ​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​រុស្ស៊ី​ស្វែងរក​និង​ដាក់ទោស​មេខ្លោង​សម្លាប់​អ្នក​កាសែត​នៅ​ឆ្នាំ​២០០៦។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា ពលរដ្ឋ​អាមេរិកាំង​អ្នក​មាន​បំផុត​គេច​បង់ពន្ធ​រាប់​ពាន់លាន​ដុល្លារ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ តុលា ២០២១ - តុលា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន រឿង​សញ្ជាតិ​ដ៏ចម្រូង​ចម្រាស​នាំឲ្យ​កម្ពុជា​ត្រូវ​ធ្វើ​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី។ នាយក​រដ្ឋមន្ត្រីយក​ភ្ជុំបិណ្ឌ​សាកល្បង​មុន​បើក​ប្រទេស​ ក្រោយ​ឲ្យបន្ថយ​តេស្ត​រហ័ស។ កម្មវិធី Hello VOA អំពី «អាស៊ាន កម្ពុជា និងសម្ព័ន្ធភាពសន្ដិសុខត្រីភាគីថ្មី អូស្ត្រាលី-អង់គ្លេស-អាមេរិក»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា គណបក្ស​សាធារណរដ្ឋ​ផ្តល់​ដំណោះស្រាយ​បណ្តោះ​អាសន្ន​សម្រាប់​បញ្ហា​កម្រិត​បំណុល​អតិបរមា​របស់​សហរដ្ឋ​អាមេរិក។ អង្គការ​សុខភាព​ពិភពលោក​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង​គ្រុនចាញ់​ដល់​កុមារ​នៅ​ទ្វីប​អាហ្វ្រិក។ តៃវ៉ាន់​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​បន្ទាប់ពី​ចិន​បង្កើន​សកម្មភាព​រាតត្បាត។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ពិភាក្សា​ជាមួយ​សមភាគី​រុស្ស៊ី​អំពី​ការ​ស្តារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញនិង​ព័តមាន​មួយចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រីរី៖ ៦ តុលា ២០២១ - តុលា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អង្គការ​សិទ្ធិ​មនុស្ស​ប្រើ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សុំ​ឲ្យ​មាន​ការដោះលែង​សកម្មជន​បរិស្ថាន។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់​ពលរដ្ឋ​ឲ្យ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ក្នុង​ពេល​ចេញ​ចូល​គ្រឹះស្ថាន​ឯកជន និង​សាធារណៈ។ លោក សម រង្ស៊ី រំឭក​អ្នកគាំទ្រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ពី​គ្រោះថ្នាក់​នៃ​ប្រទេស​ចិន​ចំពោះ​កម្ពុជា និង​តំបន់។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ប្រមុខ​អង្គការ​អូតង់​ព្រមាន​ថា គេ​មិន​អាច​មើល​ស្រាល​លើ​សម្ព័ន្ធភាព​របស់​អង្គការ​អូតង់​នោះ​ឡើយ។ លោក Biden ថា លោក​និង​លោក Xi Jinping ឯកភាព​គ្នា​គោរព​តាម​កិច្ចព្រមព្រៀង​ស្ដីពី​កោះ​តៃវ៉ាន់។ លោក Biden ថា ការ​បង្កើន​កម្រិត​បំណុល​អតិបរមា​របស់​សហរដ្ឋ​អាមេរិក​គឺ «ពិតជា​អាច​ទៅ​រួច»។ ក្រុម​សិទ្ធិ​មនុស្ស​នៅ​ហ្វីលីពីន​ប្រឆាំង​នឹង​ការឈរ​ឈ្មោះ​របស់​កូនប្រុស​លោក Marcos ជា​បេក្ខជន​ប្រធានាធិបតី។ គណបក្សរុស្សី​រួបរួមគ្នា​របស់​លោក Putin អះអាង​ជ័យជម្នះ​គ្រា​មាន​ការចោទ​ប្រកាន់​អំពី​ការបន្លំ​សន្លឹក​ឆ្នោត​និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ តុលា ២០២១ - តុលា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ជំនាញ​ស្នើ​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ឆ្លង​ត្រូវ​រាយការណ៍​ថា ថយ​ចុះខ្លាំង។ អង្គការ​អ្នកកាសែត​គ្មានព្រំដែន ថ្កោល​ទោស​ការដាក់​ពន្ធនាគារ​អ្នកកាសែត​ប្រចាំ​ខេត្តកោះកុង។ សង្គម​ស៊ីវិល និង​កម្មករ ស្នើ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍ ថ្លៃ​ទឹក​ដែល​មាន​កម្រិត​ទាប ខ្ពស់​តាម​ផ្ទះជួល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken នៅក្នុង​ប្រទេស​បារាំង​ដើម្បី​ស្ដារ​ឡើង​វិញ​សម្ព័ន្ធភាព​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិក។ លោក Biden រិះគន់​គណបក្ស​សាធារណរដ្ឋ​ចំពោះ​ការជាប់គាំង​កំហិត​បំណុល​របស់​អាមេរិក។ សហរដ្ឋ​អាមេរិក គ្រោង​ពិភាក្សា​ដោយ​«ចំហ»​ជាមួយ​ចិន​អំពី​ពាណិជ្ជកម្ម។ កោះតៃវ៉ាន់​ថា ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ចូល​ដែន​ការពារ​អាកាស​របស់​ខ្លួន។ និយតករ​សហភាព​អឺរ៉ុប​និយាយ​ថា ការចាក់​ដូស​ជំរុញ​អាច​ពិចារណា​ចាក់​ឱ្យ​មនុស្ស​ពេញវ័យ​ទាំងអស់។ វ៉ាក់សាំង​កូវីដ១៩​ការទូត​របស់​ចិន បាន​ទៅ​ដល់​ប្រទេស​ជាង ១០០ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners