កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ១៣ វិច្ឆិកា ២០២១ - វិច្ឆិកា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​ធ្វើ​វិសោធនកម្ម​ញឹកញាប់ ខណៈ​នីតិរដ្ឋ​នៅ​មាន​បញ្ហា។ ក្រុម​ការពារ​ព្រៃឡង់ ស្នើ​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​ច្បាប់ព្រៃ​ឈើ ខណៈ​បទល្មើស​ព្រៃឈើ​បន្ត​កើនឡើង។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ស្តីពី​បញ្ហា​ប្រឈម​និង​ឱកាស​សម្រាប់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​គ្រា​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក បន្ថែម​ការងារ ៥៣១.០០០ ក្នុង​ខែ​តុលា។ អ្នកវិភាគ​មើលឃើញ​ថា ប្រធានាធិបតី​ចិន​ពង្រឹង​អំណាច​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ចិន។ វេជ្ជបណ្ឌិត​នីហ្សេរីយ៉ា ធ្វើ​ចំណាក​ស្រុក​ទៅ​បរទេស ដើម្បី​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង​លក្ខខណ្ឌ​ការងារ​ប្រសើរ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១២ វិច្ឆិកា ២០២១ - វិច្ឆិកា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន ក្រសួងមហាផ្ទៃ​មិន​ឲ្យ​គណបក្សនយោបាយចុះបញ្ជី​ដោយសារ​ការក្លែង​ស្នាម​មេដៃ។ សាលាឧទ្ធរណ៍សម្រេច​ព្យួរ​ទោស​សេសសល់​របស់​លោករ៉ុង ឈុន។ ក្រុមការពារព្រៃឡង់​ស្នើឲ្យ​អាជ្ញាធរ​រឹតបន្តឹង​ច្បាប់​ព្រៃឈើ ខណៈ​បទល្មើស​ព្រៃឈើ​បន្ត​កើន​ឡើង។ បទសម្ភាសន៍​អំពី«ការ​សម្តែង​ល្ខោន​ដែល​មាន​ចំណង​ជើង​ថា Four Children ឬ​ «កុមារ​បួននាក់» ដែល​រៀបរាប់​អំពី​បទពិសោធន៍​ឆ្លងកាត់សង្គ្រាម​របស់​កុមារ៤នាក់​មក​ពី​ប្រទេស​ផ្សេង​គ្នា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា ប្រទេស​អែលសាល់វ៉ាឌ័រ​បញ្ជូន​ទាហាន ​ប៉ូលិស​តាមដង​ផ្លូវ​ចំពេល​មាន​ការ​សម្លាប់​គ្នា។ លោក ​Biden ​និង​លោក Xi Jinping នឹងរៀបចំ​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ​នៅ​សប្តាហ៍​ក្រោយ។ និយោជកថា ​អ្នក​កាសែត​អាមេរិក​ដែល​ត្រូវឃាត់​ខ្លួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​ជាប់​ពន្ធនាគារ​១១​ឆ្នាំ។ កូរ៉េ​ខាង​ត្បូងបានបង្ហាញ​ថាតើ​ខ្លួន​ទប់ទល់​នឹងកូវីដ​បែបណា នៅ​ពេល​ប្រទេស​នេះ​នឹងព្យាយាម​រស់​នៅ​ជា​មួយ​ជំងឺ​នេះ និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១១ វិច្ឆិកា ២០២១ - វិច្ឆិកា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ប៉ូលិស​កម្ពុជា​ថា អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​សកម្មជន​ពីរ​នាក់ ​ដែល​រិះគន់​រដ្ឋាភិ​បាល​ខ្មែរ ហើយ​បញ្ជូន​មក​កម្ពុជា​វិញ។ សហរដ្ឋអាមេរិក៖ ទណ្ឌកម្ម​លើ​ឧត្តម​សេនីយ៍​កម្ពុជា​២​រូប​ទៀត ផ្តើម​ចេញ​ពី​ការ​រំលោភ​សិទ្ធិ​សេរី​ភាព។ នៅ​សន្និសីទ​អង្គការ​សហប្រជាជាតិ កម្ពុជា​ស្នើ​សុំ​ជំនួយបន្ថែម​ស្តី​ពី​វិបត្តិ​ការ​ប្រែប្រួល​អាកាសធាតុ។ តុលាការ​ខេត្ត​រតនគិរី កាត់​ទោស​សកម្មជន​ម្នាក់​ឲ្យ​ជាប់​ពន្ធនា​គារ​៥​ឆ្នាំ ក្រោម​បទ​ចោទ​កាប់​រាន​ព្រៃ។ កម្មវិធី Hello VOA អំពី​«នីតិរដ្ឋ​បច្ចុប្បន្ន និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​បង្អស់​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​កាសែត​ថា​ ការផ្លាស់ប្តូរ​ប្រព័ន្ធ​រក្សា​ទិន្នន័យ​ហុងកុង​រារាំង​របាយ​ការណ៍​ស៊ើប​អង្កេត។ លោក Macron និង​អ្នកស្រី Harris រំឭក​ថ្ងៃ​ឈប់​បាញ់​ដែល​បញ្ចប់​សង្គ្រាម​លោក​លើក​ទី១។ សហ​រដ្ឋ​អាមេរិក​និង​ចិន ធ្វើឱ្យ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ភ្ញាក់ផ្អើល​ដោយ​ចេញ​សេចក្តី​ប្រកាសរួម៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ១០ វិច្ឆិកា ២០២១ - វិច្ឆិកា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អតិថិជន​ក្រុមហ៊ុន GFX ស្នើសុំ​ឲ្យ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ លើ​ប្រាក់​បាត់បង់​ជាង​៤លាន​ដុល្លារ។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ថា ទោះ​ត្រូវ​បាន​ដោះលែង កូនប្រុស​របស់ខ្លួន​នៅតែ​ត្រូវ​រស់​ក្នុង«គុកឥតជញ្ជាំង»។ កម្ពុជា ត្រូវការ​គ្រូជំនាញ​អប់រំ​ពិសេស​បន្ថែម ដើម្បី​ជួយ​ម្តាយ​ឪពុក​ដែល​មាន​កូន​អូទីហ្សឹម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី Harris ជួប​លោក Macron ខណៈ​អាមេរិក កំពុង​ជំរុញ​បន្ថយ​ភាពតានតឹង​ជាមួយ​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​នេះ។ ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក ព្រមាន​ពី​ភាពចលាចល​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​ចិន។ លោក Biden ប្រឈមនឹង​ការអំពាវនាវ​ឱ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង។ ក្រុមហ៊ុន​លក់​ទំនិញ​សហរដ្ឋ​អាមេរិក ឈប់​លក់​ទំនិញ​របស់​ក្រុមហ៊ុន​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការបំពាន​សិទ្ធិមនុស្ស​នៅ​ប្រទេស​ចិន។ ការធ្វើបាតុកម្ម​កើនឡើង​ប្រឆាំងនឹង​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ២០២២ នៅ​ប្រទេស​ចិន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៩ វិច្ឆិកា ២០២១ - វិច្ឆិកា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី៦៨ ក្រោយ​បើក​ប្រទេស​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​កូវីដ១៩។ លោក ហ៊ុន សែន ជំរុញ​ឲ្យ​ខិតខំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្រៅប្រព័ន្ធ​តុលាការ​ដោយ​ឈរ​លើ​គោលការណ៍​«សុចរិតភាព»។ ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ តុលាការ​ក្រុងភ្នំពេញ​ដោះលែង​សកម្មជន​ខ្លះ​ឲ្យ​មាន​សេរីភាព។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក​លុប​ចោល​ការ​រឹត​បន្តឹង​សម្រាប់​អ្នក​ដំណើរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​គ្រប់ដូស។ សហរដ្ឋ​អាមេរិក​ថា​ ការ​ព្យាយាមធ្វើ​ឃាត​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ជា​ការ​វាយ​ប្រហារ​លើ​«អធិបតេយ្យភាព​និង​ស្ថិរភាព»​របស់​អ៊ីរ៉ាក់។ លោក​ Biden ​ថ្កោល​ទោស​ «ការ​បោះឆ្នោត​ឆ្ពិនភ្នែក»​ ក្នុង​ប្រទេស​នីការ៉ាហ្គា។ លោក​ Obama និយាយ​ថា មិនទាន់​មាន​ការប្រឹងប្រែង​គ្រប់គ្រាន់​អំពី​អាកាសធាតុ​នោះ​ឡើយ។ ភ្លើង​ឆេះ​សាលារៀន​មួយ​កន្លែង បាន​សម្លាប់​កុមារ​យ៉ាងតិច​២៥​នាក់​ក្នុង​ប្រទេស​នីហ្សេ។ អ្នក​ជំនាញ​ថា ការ​ដោះលែង​អ្នកទោស​របស់​យោធា​មីយ៉ាន់ម៉ា​គ្រាន់​តែ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ។ ការ​ជួយ​ធម្មជាតិ​ស្តារ​សមត្ថភាព​ឡើងវិញ​ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៨ វិច្ឆិកា ២០២១ - វិច្ឆិកា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ប្រតិកម្ម​នឹង​អ្នករិះគន់​រឿង​លុប​បឹង​បណ្តាល​ឲ្យ​មាន​ជំនន់​ក្នុង​ទីក្រុង។ មុន​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី លោក ហ៊ុន សែន ថា គ្មាន​បរទេស​ណា​ដាក់​សម្ពាធ​លោក​បាន​ទេ។ លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​«ព្រហើន»​អត្ថាធិប្បាយ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «បញ្ហា​ប្រឈម និង​ឱកាស​សម្រាប់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​គ្រា​កូវីដ១៩»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នក​ការទូត​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​អំពាវនាវ​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ត្រឡប់​ទៅ​រក​«លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ​និង​រួម​បញ្ចូលគ្នា»។​ ការ​ស្ទង់មតិ​អំពី​ជំងឺ​រាតត្បាត ​ផ្តល់​ការ​វិភាគ​មិន​ច្បាស់លាស់។ ភាព​តានតឹង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​បន្ទាប់​ពី​ការ​ធ្វើ​ឃាត​នាយក​រដ្ឋមន្ត្រី​ត្រូវ​បរាជ័យ។ អង្គការ​សហ​ប្រជាជាតិ​ថា ចំនួន​មនុស្ស​ប្រឈម​នឹង​ការ​ស្រេក​ឃ្លាន​កើន​ឡើង​ខ្លាំង​ក្នុង​ខែ​វិច្ឆិកា។ ចិន ជា​បញ្ហា​ចម្បង​នៃ​កិច្ចប្រជុំ​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌូណេស៊ី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៧ វិច្ឆិកា ២០២១ - វិច្ឆិកា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​ត្រូវការ​គ្រូជំនាញ​អប់រំ​ពិសេស​បន្ថែម ដើម្បី​ជួយ​ម្តាយឪពុក​ដែល​មាន​កូន​អូទីហ្សឹម។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ស្តីពី​តួនាទី​ដឹកនាំ​អាស៊ាន​របស់​កម្ពុជា អន្តរាគមន៍​ក្នុង​វិបត្តិ​ភូមា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ព្រះបរម​រាជវាំងប្រទេស​ហ៊្សកដានី វាយ​បក​ទៅ​លើ​របាយការណ៍​ Pandora ដែល​ចោទ​ប្រកាន់​លើ​ព្រះ​មហាក្សត្ស។ តើ​វិសមភាព​វ៉ាក់សាំង នឹង​ធ្វើឲ្យ​មិនមាន​ការមិន​ទុកចិត្ត​គ្នា​រវាង​ប្រទេស​អ្នក​មាន​និង​ប្រទេស​ក្រីក្រ នៅឯ​សន្និសីទ​កំពូល​អាកាសធាតុ​ឬទេ? គម្រោង​ទាញ​យក​ទឹកទន្លេ​នៅ​ថៃ​ឆ្លង​ផុត​បញ្ហា​ប្រឈម​ដ៏​សំខាន់ បន្ទាប់ពី​ចិន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​គម្រោង​នេះ៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៦ វិច្ឆិកា ២០២១ - វិច្ឆិកា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត សុង តាន ដែល​ជា​ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​អំពី «ក្រុមវេជ្ជបណ្ឌិត​ខ្មែរអាមេរិកាំង​ចេញ​សារ​ប្រឆាំង​ព័ត៌មាន​បំផ្លើស​ពី​វ៉ាក់សាំង​កូវីដ និង​ជំរុញ​អ្នកស្ទាក់ស្ទើរ​ទៅ​ចាក់»។ ពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​ស្ករអំពៅ សរសើរ​ធនាគារ ANZ ចំពោះ​ការទូទាត់​សំណង​ខូចខាត។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA អំពី «ការប្រឈម​ជាទូទៅ​របស់​ស្រ្តី​នៅក្នុង​តួនាទី​ជាអ្នកដឹកនាំ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ.ស.ប. អំពាវនាវ​ឱ្យ​មាន​ចំណាត់ការ​ល្អ​ជាងមុន​សម្រាប់​ការជួបជុំ​គ្រួសារ​អាហ្វហ្គាស្ថាន។ ព្រះបរមរាជវាំង​ប្រទេស​ហ្ស៊កដានី វាយបក​ទៅលើ​របាយការណ៍ Pandora ដែល​ចោទ​ប្រកាន់​លើ​ព្រះមហាក្សត្រ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៥ វិច្ឆិកា ២០២១ - វិច្ឆិកា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចំពេល​លោក ហ៊ុន សែន រិះគន់​ជំនួយ​វ៉ាក់សាំង​យឺតយ៉ាវ។ ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់​តំណែង​កំពូល​របស់​រដ្ឋ​ចំនួន​បួន ចូល​ជា​ធរមាន។ កម្ពុជា​ ត្រូវការ​គ្រូជំនាញ​អប់រំ​ពិសេស​បន្ថែម ដើម្បី​ជួយ​ម្តាយឪពុក​ដែល​មាន​កូន​អូទីហ្សឹម។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ លោក Biden ថា ​អាមេរិក​ មក​តុ​ចរចា​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​វិញ​ហើយ។ ប្រទេស​នានា ​ត្រូវ​តែ​ប្រែ​ក្លាយ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួនឲ្យ​ទៅ​ជា​សកម្មភាព​ជាក់​ស្ដែង​ក្នុង​ការ​ឈប់​បញ្ចេញ​ឧស្ម័ន​កាបូនិក។ អតីត​យុទ្ធជន​ស៊ីមបាវ៉េ ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ បន្ទាប់ពី​ចាប់ខ្លួន​ដោយសារ​តវ៉ា​រឿង​ប្រាក់​សោធននិវត្តន៍៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៤ វិច្ឆិកា ២០២១ - វិច្ឆិកា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អតីត​មន្ត្រី​បក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ចាត់ទុក​គណបក្ស​ភ្លើង​ទៀន​ជា​«ផ្ទះចាស់»។ របាយការណ៍ UN ប្រចាំ​កម្ពុជា៖ វិបត្តិ​ជំងឺ​កូវីដ​១៩​នាំ​ឲ្យ​«ភាព​ងាយ​រង​គ្រោះ»​ និង ​«វិសមភាព​ប្រាក់​ចំណូល»​កាន់តែ​ធ្ងន់ធ្ងរ។ ពលរដ្ឋ​រង​គ្រោះ​ក្នុង​គម្រោង​ស្ករ​អំពៅ សរសើរ​ធនាគារ ANZ ចំពោះ​ការទូទាត់​សំណង​ខូចខាត។ កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«តើកម្ពុជា នឹង​ដឹកនាំ​អាស៊ាន​ធ្វើអន្តរាគមន៍​ក្នុង​វិបត្តិ​ភូមា​ដោយ​របៀប​ណា?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​កើនឡើង​រហ័ស​ជាង​ការរំពឹងទុក។ សហរដ្ឋ​អាមេរិក ស្នើឱ្យ​ជនជាតិ​អាមេរិក​ចាកចេញ​ពី​ប្រទេស​អេត្យូពី ខណៈ​ក្រុម​ឧទ្ទាម​រុល​ចូល​រដ្ឋធានី។ ប្រតិភូ​សភា​អឺរ៉ុប​ដែល​ធ្វើ​ទស្សនកិច្ច​តៃវ៉ាន់ ប្រកាស​គាំទ្រ​តៃវ៉ាន់។ តុលាការ​មីយ៉ាន់ម៉ា​បដិសេធ​មិន​ឲ្យ​អ្នក​កាសែត​អាមេរិក​នៅ​ក្រៅ​ឃុំ​ហើយ​បន្ថែម​ការចោទ​ប្រកាន់​ថ្មី៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners