កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មាន​ពេល​រាត្រី៖ ២៣ ធ្នូ ២០២១ - ធ្នូ 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការដោះ​ស្រាយ​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ជាប់គាំង។ លោក ហ៊ុន សែន៖ ដំណើរ​របស់​លោក​ទៅមីយ៉ាន់ម៉ា មាន​គោល​ដៅ​បង្រួបបង្រួម​អាស៊ាន​ឡើង​វិញ។ លោក​ ហ៊ុន សែន ស្នើ​ឲ្យ​អាជ្ញាធរ​សុខាភិបាល ពិចារណាត្រៀមចាក់​វ៉ាក់សាំង​កូវីដ​១៩ ដូសទី៤។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី​«ការសិក្សា​លើ​ការសម្រេចចិត្ត​របស់​ជនចំណាកស្រុក​ក្នុង​តំបន់​ទន្លេ​មេគង្គ អំពី​ការរស់រាន​មាន​ជីវិត​ពី​ជំងឺ​រាតត្បាត»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការសិក្សា​ថ្មី​រកឃើញ​ថា វីរុស​អូមីក្រុង​ទំនង​មិនបង្ក​ឱ្យឈឺធ្ងន់​រហូត​ត្រូវសំរាក​ព្យាបាល​នៅមន្ទីរពេទ្យ​ទេ។ ទីភ្នាក់ងារ​ចំណី​អាហារ​និង​ឱសថ ផ្តល់​ការអនុញ្ញាត​ក្នុង​គ្រា​អាសន្ន​ឲ្យ​ប្រើ​ថ្នាំគ្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩របស់​ក្រុមហ៊ុន Pfizer។ សាកល​វិទ្យាល័យ​ក្រុង​ហុងកុង រើ​រូប​សំណាក​ការ​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen ចេញ។ អង្គការ​សហ​ប្រជាជាតិ អនុម័ត​សេចក្តី​សម្រេច​ផ្តល់​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២២ ធ្នូ ២០២១ - ធ្នូ 22, 2021
    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា កម្ពុជា​និងវៀតណាម​ឯកភាព​គ្នាមិន​ឲ្យកម្លាំង​អមិត្តប្រើប្រាស់​ទឹក​ដី​រៀងៗខ្លួន​ ក្នុងវិស័យ​ការ​ពារ​ជាតិ។ មេគណបក្ស​ម្នាក់​ និង​ជនសង្ស័យ​ជាង​១០នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹងអំពើ​ប្លន់​គ្រឿង​ពេជ្រ។ តុលា​ការ​ក្រុង​ភ្នំពេញ​ លើក​ពេល​សវ​នាការ​សកម្ម​ជនបក្ស​ជំទាស់​២រូប​ ដែលត្រូវបញ្ជូន​មក​ពី​ថៃ។ កម្មករ​នយោជិតក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្តេជ្ញា​បន្តកូដកម្ម លុះត្រា​តែមាន​ដំណោះស្រាយ​អាច​ទទួល​យក​បាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា លោក Biden ប្រកាស​ពី​កិច្ច​ប្រឹងប្រែង​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​កើនឡើងការ​ឆ្លងវីរុស​អូមីក្រុង។ ប្រទេស​ថៃ​តម្រូវ​ឡើង​វិញ​ការ​ធ្វើ​ចត្តាឡីស័ក​បង្ការជំងឺ​កូវីដ១៩ ​ដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​អូមីក្រុង។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើង​ដល់​២៧​នាក់។ ក្រុម​សិទ្ធិ​មនុស្ស​ថា កងកម្លាំង​តំបន់ Amhara នៅ​អេត្យូពី​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​តំបន់ Tigray។ កម្មវិធី​ព័ត៌មាន​អវកាស​ខែនេះ ស្តីពី​ការប៉ះ​ព្រះអាទិត្យ​និង​មើល​ប្រវត្តិ​ចក្រវាឡ​និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២១ ធ្នូ ២០២១ - ធ្នូ 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​ជំងឺ​កូវីដ១៩ ឆ្លង​ក្នុង​សហគមន៍​២០ កុម្ភៈ។ សំណុំ​រឿង​០០៣ ពាក់​ព័ន្ធ​ មាស មុត ត្រូវ​បាន​បញ្ចប់​ឥត​ចាត់ការ​បន្ត​ក្នុង​សាលាក្តី​ខ្មែរក្រហម។ តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួនមន្ត្រី​នគរបាល​២​រូប ​ពាក់​ព័ន្ធ​ការ​កាន់​កាប់ ​និ​ង​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​តំបន់​៣។ អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក រិះគន់​ការ​រឹតត្បិត​សេរីភាព​អំឡុងពេល​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ជនជាតិ​ភូមា ​និង​ជនជាតិ​ខ្មែរ តវ៉ា​នៅ​ស្ថានកុងស៊ុល​កម្ពុជា ប្រឆាំង​គម្រោង​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅប្រទេស​នូវែលសេឡង់ ការ​រាលដាល​ជា​សាកល​នៃ​វីរុស​អូមីក្រុង បណ្តាល​ឲ្យ​មាន​ការ​បិទ​ខ្ទប់​សកម្មភាព​សង្គម​ជា​ថ្មី និង​ពន្យារ​ពេល​ការបើក​ប្រទេស​ឡើង​វិញ។ តុលាការ​មីយ៉ាន់ម៉ា ពន្យារ​ពេល​សាលក្រមនៃការ​កាត់ទោស​ចុងក្រោយ​ចំពោះ​លោក​ស្រី Aung San Suu Kyi។ សហរដ្ឋ​អាមេរិក​ថា ខ្លួន​បាន​ប្រុងប្រៀប​រួចហើយ​ដើម្បី​ចាប់ផ្តើម​ការចរចា​ជាមួយ​រុស្ស៊ី និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ២០ ធ្នូ ២០២១ - ធ្នូ 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ដល់​ថ្ងៃទី៣។ អ្នក​ជំនាញ​សេដ្ឋកិច្ច​ថា កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា។ អ្នកវិទ្យាសាស្ត្រ ក្រើន​រំឭក​ពី​សារៈសំខាន់​នៃ​ការបន្ត​តាមដាន​សត្វព្រៃ​ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​ថ្មី។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«តើ​កម្ពុជា​អាច​ការ​ពារ​បរិស្ថាន​និង​ធន​ធាន​ធម្ម​ជាតិ​របស់​ខ្លួន​យ៉ាង​ដូចម្ដេច»? រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុម​មន្ត្រី​កំពូល​សុខាភិបាល​អាមេរិក​ថា នឹង​មាន​ការប្រយុទ្ធ​ដ៏លំបាក​នៅ​ពេល​ខាង​មុខប្រឆាំង​នឹងវីរុស​បំប្លែង​ខ្លួន​អូមីក្រុង។ ប្រទេស​ថៃ​រាយការណ៍ពី​ករណីក្នុង​ស្រុកដំបូង​នៃ​វីរុសអូមីក្រុង ហើយកំពុងពិចារណាដាក់​ឲ្យ​មាន​ចត្តាឡីស័ក​ឡើង​វិញ។ បេក្ខជន​ដែល​លម្អៀង​ទៅរដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះ ឆ្នោត​នៅ​ទីក្រុង​ហុងកុង និង​ព័ត៌មាន​ផ្សេង​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៩ ធ្នូ ២០២១ - ធ្នូ 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ត្រៀម​លក់ដី​និង​សត្វគោ ក្រោយ​ខាតបង់​លើ​ការធ្វើ​ស្រែ​នៅ​ឆ្នាំ​នេះ។ ទិវា​សិទ្ធិ​មនុស្ស ផ្តល់​ការប្តេជ្ញា​ជាថ្មី​ដល់​សកម្មជន​ឲ្យ​បន្ត​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ​នៅ​កម្ពុជា។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល​ពិភាក្សា​អំពី៖ «តើ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង (Omicron) គួរ​ឲ្យ​បារម្ភ​ដែរ​ឬ​ទេ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ជំងឺ​កូវី​ដ១៩ រំខាន​ដល់​ការ​រៀន​សូត្រ​របស់​កុមារ​ជាង​៤០០​លាន​នាក់​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង។ ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ប្រជាធិបតេយ្យ អាមេរិក​ដាក់​កំហិត​លើ​ការនាំចេញ​បច្ចេកវិទ្យា​បំបិទ​សិទ្ធិ។ ខ្សែ​រថ​ភ្លើង​ក្នុង​ក្រុង​ដំបូង​បង្អស់​របស់​វៀតណាម​ក្នុង​រដ្ឋធានី​ហា​ណូយ ប្រឈម​បញ្ហា​ក្សត់​អ្នក​ដំណើរ។ សហរដ្ឋ​អាមេរិក​ថា ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក ពលរដ្ឋ​ដែល​មាន​សិទ្ធិ​រស់នៅ​ស្របច្បាប់ និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន នៅ​បន្តធ្វើនៅ​ឡើយ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៨ ធ្នូ ២០២១ - ធ្នូ 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកបោះឆ្នោត ទាមទារ​ភាពត្រឹមត្រូវ​ក្នុងការ​ជ្រើសតាំង​ចៅហ្វាយ​ក្រុង Lowell ជា​ខ្មែរ​អាមេរិកាំង​ដំបូង។ ការគោរព​សិទ្ធិ​ជនភៀសខ្លួន​ធ្លាក់ចុះ ខណៈ​ទំនាក់ទំនង​កម្ពុជា-ថៃ​ឈានឡើង។ កម្ពុជា ស្វាគមន៍​ការប្តេជ្ញា​របស់​អាមេរិក​នៅក្នុង​ការរក្សា​សន្តិភាព​តំបន់។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល​ពិភាក្សា​អំពី៖ «ការអនុវត្ត​សមាជ​ជាតិ​ឡើង​វិញ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេស​វៀតណាម សង្ឃឹម​ខ្លាំង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៧ ធ្នូ ២០២១ - ធ្នូ 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សាលាក្រុង សុំឲ្យ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ផ្អាក​ការធ្វើ​កូដកម្ម រង់ចាំ​ការ​ដោះស្រាយ​ជម្លោះ។ អ្នកបម្រើការ​ក្នុង​សេវា​កម្សាន្ត ស្វះស្វែង​ឲ្យ​មាន​ការទទួល​ស្គាល់​ការងារ​រកស៊ី​ផ្លូវភេទ​ជា​ការងារ​សុចរិត។ ទិវា​សិទ្ធិ​មនុស្ស ផ្តល់​ការប្តេជ្ញា​ជាថ្មី​ដល់​សកម្មជន​ឲ្យ​បន្ត​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ​នៅ​កម្ពុជា។ ជនភៀសខ្លួន​កម្ពុជា​នៅ​ថៃ មាន​អារម្មណ៍​ថា «មិនមាន​សុវត្ថិភាព» បន្ទាប់ពី​មាន​ការចាប់​បញ្ជូន​ខ្លួន។ បទសម្ភាសន៍៖ ក្តីសង្ឃឹម​ទាក់ទាញ​អ្នកបោះឆ្នោត​ឲ្យ​បន្ត​គាំទ្រ​បក្ស​ថ្មី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អាមេរិក​ថា ការ​ជម្លៀស​ពលរដ្ឋអាមេរិក ពលរដ្ឋ​ដែល​មាន​សិទ្ធិ​រស់នៅ​ស្របច្បាប់ និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន នៅ​កំពុង​បន្ត​ធ្វើ​នៅឡើយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៦ ធ្នូ ២០២១ - ធ្នូ 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ពលរដ្ឋ​រងគ្រោះ​ដោយ​ឧស្សាហកម្ម​ស្ករ​អំពៅ ស្នើសុំ​ក្រុមហ៊ុន​ Coca Cola ដោះស្រាយ​វិវាទ​ដីធ្លី។ តុលាការ​បន្ត​ជម្រះក្តី​ពាក់ព័ន្ធ​នឹង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ដោយ​គ្មាន​វត្តមាន​ជន​ជាប់ចោទ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«វីរុស​បំប្លែង​ថ្មីអូមីក្រុង (Omicron) គួរ​ឲ្យ​បារម្ភ​ដែរ​ឬទេ»? រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ពន្យារ​ពេល​ការធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ បន្ទាប់ពី​អ្នក​យក​ព័ត៌មាន​ម្នាក់​ដែល​ធ្វើ​ដំណើរ​ជាមួយ​ បាន​ធ្វើ​តេស្តវិជ្ជមាន​មាន​ជំងឺ​កូវីដ១៩។ លោក​ស្រី​វេជ្ជបណ្ឌិត​អាហ្វ្រិក​ខាង​ត្បូង ស្នើ​ឱ្យ​ពិភពលោក​រក្សា​ភាពស្ងៀមស្ងាត់ កុំស្លន់ស្លោ​ចំពោះ​វីរុស​អូមីក្រុង។ របាយការណ៍​ចង្អុល​បង្ហាញ​ថា ក្រុមហ៊ុន Huawei មាន​ការ​ទាក់ទិន​នៅ​ក្នុង​ការ​ឈ្លប​យក​ការណ៍​ឲ្យ​ចិន​ជាង​អ្វី​ដែលគេ​បាន​ដឹង​ពី​មុន។ សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​តឹងរ៉ឹង​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន មីយ៉ាន់ម៉ា និង​កូរ៉េ​ខាងជើង។ ខ្សែ​រថ​ភ្លើង​ក្នុង​ក្រុង​ដំបូង​បង្អស់​របស់​វៀតណាម​ក្នុង​រដ្ឋធានី​ហា​ណូយ​ ប្រឈម​បញ្ហា​ក្សត់​អ្នក​ដំណើរ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៥ ធ្នូ ២០២១ - ធ្នូ 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការបន្ត​សវនាការ​លោក កឹម សុខា នាំ​ឲ្យ​មាន​មតិ​ចម្រុះ​ពី​អ្នកវិភាគ​ និង​ឃ្លាំមើល​សង្គម។ ករណី​ឆ្លង​មេរោគ​កូវីដ១៩​បំប្លែងថ្មីអូមីក្រុង ត្រូវបាន​រក​ឃើញ​លើក​ដំបូង​នៅ​កម្ពុជា។ អ្នកបោះឆ្នោត ទាមទារ​ភាពត្រឹមត្រូវ​ក្នុង​ការជ្រើសតាំង​ចៅហ្វាយ​ក្រុង Lowell ជា​ខ្មែរ​អាមេរិកាំង​ដំបូង។ ការគោរព​សិទ្ធិ​ជនភៀសខ្លួន​ធ្លាក់ចុះ ខណៈ​ទំនាក់ទំនង​កម្ពុជា-ថៃ​ឈានឡើង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​ថា​ ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​កូវីដ១៩​បាន​ធ្លាក់​ចុះ ប៉ុន្តែ​នៅ​តែ​មាន​«កម្រិត​ការ​ការពារ​ខ្ពស់»។ សហរដ្ឋ​អាមេរិក ពិនិត្យមើល​វិធានការ​បន្ថែម​ដើម្បី​ដាក់​សម្ពាធ​លើ​ពួក​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក បាន​ឡើង​ដល់​៨សែន​នាក់ មួយ​ឆ្នាំក្រោយយុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​ចាប់ផ្តើម។ ខ្យល់​គួច​ tornado បំផ្លិច​បំផ្លាញ​តំបន់​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១៤ ធ្នូ ២០២១ - ធ្នូ 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន តុលាការ​ភ្នំពេញ កោះហៅ​លោក កឹម សុខា ឲ្យ​ឡើង​បន្ត​សវនាការ​នៅ​ខែមករា​ខាងមុខ​នេះ។ សមត្ថកិច្ច បិទ​គេហទំព័រ​ចំនួន​៩​ដែល​បង្ហោះ​រូបភាព និង​វីដេអូ​អាសអាភាស​របស់​កុមារ​នៅ​កម្ពុជា។ អតីត​សកម្មជន​សហជីព​ម្នាក់​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ផែនការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ទេ។ ភាពតានតឹង​រវាង​កម្ពុជា​និង​អាមេរិក​ឡើង​កម្ដៅ ចំ​ពេល​បេសក​ទូត​អាមេរិក​ធ្វើ​ទស្សនកិច្ច​មក​ភ្នំពេញ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ប្តេជ្ញា​បង្កើន​អំណាច​យោធា​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ចក្រភព​អង់គ្លេស ប្រកាស​ពី​អ្នក​ស្លាប់​ដំបូង​ដោយសារ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​អូមីក្រុង។ អភិបាល​រដ្ឋ Kentucky ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​ខ្យល់​គួច Tornado នៅ​ត្រឹម​ចំនួន ៦៤នាក់​នៅ​ឡើយ ប៉ុន្តែ​ចំនួន​ស្លាប់​នេះ ទំនង​នឹង​កើន​ឡើង​ទៀត។ សិទ្ធិ​មនុស្ស​រង​ការ​វាយប្រហារ នៅ​ពេល​វិបត្តិ​សាកលលោក​រីក​សាយភាយ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners