កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ episodes

  • ព័ត៌មានពេលរាត្រី៖ ១២ មករា ២០២២ - មករា 12, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ប្រចាំ​តំបន់​អាស៊ី ពិភាក្សា​កិច្ចការ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ គណបក្ស​នយោបាយ និង​គ.ជ.ប. បន្ត​ខ្វែង​គំនិតគ្នា​លើ​ការកែប្រែ​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ឃុំសង្កាត់។ ប្រជា​នេសាទ នៅ​មាន​ចម្ងល់​លើ​ទិន្នន័យ​ផល​ចាប់ត្រី ខណៈ​ត្រី​ធ្លាក់ចុះ​ជាបន្តបន្ទាប់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការចរចា​រវាង​អូតង់ និង​រុស្ស៊ី ផ្តោត​លើ​ជម្លោះ​នៅ​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន។ តៃវ៉ាន់ ផ្អាក​បេសកកម្ម​ហ្វឹកហាត់​យន្តហោះ F-16 បន្ទាប់ពី​យន្តហោះ​ធ្លាក់។ បណ្តាញ​ព័ត៌មាន​កូរ៉េ​ខាងជើង​ថា៖ Kim Jong Un បាន​ពិនិត្យ​មើល​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​លឿន​ជាង​សំឡេង​៥ដង។ លោក Biden គាំទ្រ​ការផ្លាស់ប្តូរ​នីតិវិធី​ព្រឹទ្ធសភា​ដើម្បី​អនុម័ត​សេចក្តី​ព្រាងច្បាប់​សិទ្ធិ​បោះឆ្នោត។ ឥណ្ឌា អាច​បង្កើន​អាយុ​អាច​រៀបការ​បាន​សម្រាប់​ស្ត្រី​ពី​១៨ឆ្នាំ ទៅ​ដល់​២១ឆ្នាំ និង​ព័ត៌មាន​ដទៃទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១១ មករា ២០២២ - មករា 11, 2022
    ព័ត៌មាន​អំពី​កម្ពុជាមានដូចជា រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​សុំ​ជំនួយ​ពី​ក្រសួង​ការងារ​ដើម្បី​បញ្ឈប់​សហជីព។ មន្ត្រី​ថ្លែងថា​ ករណី​ផ្ទុះ​គ្រាន់​មីន​និង​យុទ្ធភណ្ឌ​២​កន្លែង​នៅ​ខេត្ត​ព្រះវិហារ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ ​និង​របួស​ម្នាក់។ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ​ខណៈ​កម្ពុជា​កំពុង​ប្រឈម​វីរុស​កូវីដ​១៩​បំប្លែងថ្មី​ក្នុង​សហគមន៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា កូរ៉េ​ខាង​ជើង​បាញ់បង្ហោះ​កាំជ្រួច​មីស៊ីល​មួយ​ទៀត​ដែល​ជា​ការ​សាកល្បង​លើកទី២​នៅ​ឆ្នាំ​ថ្មី​នេះ។ ចិន​បិទ​ទីក្រុង​ទី៣ នាំ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ទាំងអស់​២០លាន​នាក់។ តៃវ៉ាន់​អនុម័ត​ថវិកា​ការពារ​ជាតិ​បន្ថែម​ចំនួន៨,៦​ពាន់​លាន​ដុល្លារ គ្រា​ដែល​ការ​គំរាម​កំហែង​របស់​ចិន​កាន់តែ​កើនឡើង។ ប្រធានាធិបតី​កាហ្សាក់ស្ថាន​ថា​២ថ្ងៃទៀត​កងទ័ព​ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី នឹង​ចាប់ផ្តើម​ចាកចេញ​និង​ព័ត៌មាន​ដទៃទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ១០ មករា ២០២២ - មករា 10, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិន​ព្រម​ទទួល​ការ​ចរចា ខណៈ​តំណាង​សហជីព​ត្រូវ​បាន​ឃុំ​ខ្លួន។ នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃនេះ យើង​មាន​កិច្ច​ពិភាក្សា​អំពី​«ធនាគារ ANZផ្តល់ប្រាក់​ចំណេញ​ពី​ការ វិនិយោគ​ដែល​រំលោភ​ដីធ្លី​កសិករ​នៅខេត្ត​កំពង់ស្ពឺ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មនុស្ស​យ៉ាង​ហោចណាស់​១៦៤នាក់​បាន​ស្លាប់​នៅ​ក្នុង​ការតវ៉ាប្រឆាំង​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។ តុលាការ​មីយ៉ាន់ម៉ា កាត់ទោស​លោក​ស្រី Suu Kyi ក្នុង​បទ​ចោទ​មាន​វិទ្យុទាក់ទង «Walkie-Talkies» និង​ការបំពាន​លើ​ការរឹតត្បិត​ជំងឺ​កូវីដ១៩។ សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី ចាប់ផ្តើម​ការចរចា​នៅ​ពេល​មាន​ភាព​តានតឹង​នៅ​អ៊ុយក្រែន។ បូលិស​ប្រឆាំង​ភេរវកម្ម​នៅ​ខេត្ត Xinjiang នឹង​ដឹកនាំ​យោធា​នៅ​ក្រុង​ហុងកុង។ តុលាការ​អូស្ត្រាលី ដោះលែង​លោក Djokovic ពី​ការឃុំឃាំង និង​ផ្តល់​ទិដ្ឋាការ​ឡើង​វិញ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៩ មករា ២០២២ - មករា 09, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជនជាតិ​ដើម​ភាគ​តិច​កាវ៉ែត​នៅ​ស្ទឹងត្រែង បាត់បង់​ភាព​ធន់​នឹង​ធម្មជាតិ ក្រោយ​បំលាស់​ទី​ចេញ​ពី​តំបន់​ភ្នំ។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល​ពិភាក្សា​អំពី​«តើ​គេ​រំពឹង​អ្វី​បាន​ខ្លះ​ពី​អនាគត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន តើ​កោះ​តៃវ៉ាន់ នឹង​ធ្វើ​អ្វី ប្រសិនបើ​ចិន​ឈ្លានពាន​នោះ? ច្បាប់​ថ្មី ត្រូវ​បាន​អនុម័ត​ដើម្បី​ការពារ​តំបន់​ពិសិដ្ឋ​របស់​ជនជាតិ​ដើម​អូស្ត្រាលី៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៨ មករា ២០២២ - មករា 08, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន អតីត​កុមារ​ភៀសខ្លួន​រួចជីវិត​ពី​របប​ខ្មែរក្រហម​ក្លាយជា​ខ្មែរទី១​ជាប់​ជា​ចៅហ្វាយ​ក្រុង Lowell។ សកម្មជន ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា​ដោយ​ថា កំពុង​បំផ្លាញ​អាស៊ាន។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម បង្កើន​ក្តីសង្ឃឹម​ដល់​ការលូតលាស់​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​ជំងឺ​រាតត្បាត។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA ដែល ពិភាក្សា​អំពី​«សេចក្តីប្រាថ្នា​ក្លាយជា​សហគ្រិន ជំរុញ​ស្ត្រី​ជួយ​សហគមន៍»៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៧ មករា ២០២២ - មករា 07, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​ពួក​មេដឹកនាំ​យោធា។ លោក ហ៊ុន សែន ចេញ​ទៅ​មីយ៉ាន់ម៉ា ​ដើម្បី​«សម្រួល​ស្ថាន​ការណ៍» ខណៈ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន។ អតីត​បុគ្គលិក​ណាហ្គាវើលដ៍ ទាមទារ​ឲ្យ​ដោះលែង​តំណាង ខណៈ​ក្រសួង​ការងារ​ប្រកាស​ឲ្យ​មក​ផ្ទៀង​ផ្ទាត់​ប្រាក់​បំណាច់។ ក្រុម​សកម្មជន ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា​ដោយ​ថា កំពុង​បំផ្លាញ​អាស៊ាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​កាហ្សាក់ស្ថាន អនុញ្ញាត​ឲ្យ«បាញ់​សម្លាប់​ដោយ​គ្មាន​ការព្រមាន»។ សហរដ្ឋ​អាមេរិក​និង​ជប៉ុន ចាប់ផ្តើម​កិច្ចសហការណ៍​ថ្មី​ខាង​វិស័យ​ការពារ​ប្រទេស។ លោក Biden អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​និង​ពិភពលោក​នៅថ្ងៃ​ខួប​នៃ​ការវាយ​ប្រហារ​លើ​វិមាន​សភា​សហរដ្ឋអាមេរិក។ ចិន មាន​ប្រៀប​ក្នុង​ការកាន់កាប់​ធនធាន​ធម្មជាតិ​របស់​ពិភពលោក និង​ព័ត៌មាន​ផ្សេងៗទៀត៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៦ មករា ២០២២ - មករា 06, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន តុលាការ​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ។ ស្ថាប័ន​បោះ​ឆ្នោត អនុម័ត​នីតិវិធី​ថ្មី​នៃ​ការផ្តល់​លទ្ធផល​បោះ​ឆ្នោត​ដល់​តំណាង​បក្ស​នយោបាយ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់។ នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី​«តើ​គេ​រំពឹង​អ្វី​បាន​ខ្លះ​ពី​អនាគត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេស​ថៃ បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​នៃ​ជំងឺ​កូវីដ១៩ ដោយសារ​ការរាតត្បាត​នៃ​វីរុស​អូមីក្រុង។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត បាន​ត្រូវ​លុបចោល នៅពេល​ដែល​ឥណ្ឌា​ឃើញ​ការកើនឡើង​នូវ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង។ហ្វីលីពីន ហាមឃាត់​ការរៀបការ​ក្មេង​មិនទាន់​គ្រប់​អាយុ។ ពលរដ្ឋ​កាហ្សាក់ស្ថាន នាំគ្នា​ធ្វើ​បាតុកម្ម គ្រាដែល​ប្រធានាធិបតី​ប្រកាស​ស្ថានភាព​អាសន្ន។ FBI នៅ​តែ​តាមរក​ជន​សង្ស័យ​មួយឆ្នាំ​ក្រោយ​ព្រឹត្តការណ៍ថ្ងៃ​ទី៦ មករា៕
    1 hr
  • ព័ត៌មានពេលរាត្រី៖ ៥ មករា ២០២២ - មករា 05, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ថា កុំ​សន្និដ្ឋាន​«ឆាប់ពេក»​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​មីយ៉ាន់ម៉ា។ រដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ទី៤ ដល់​ក្រុម​អាទិភាព។ សង្គម​ស៊ីវិល ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ខណៈ​កូដកម្ម​បន្ត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Bidenថា ករណី​ជំងឺ​កូវីដ១៩ នឹង​បន្តកើន​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក។ លោក Biden ត្រូវ​បាន​ជំរុញ​ឲ្យ​និយាយ​បន្ថែម​ទៀត​ពី​ការ​ព្រួយ​បារម្ភ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក។ កូរ៉េ​ខាង​ជើង សាកល្បង​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​នៅ​ក្នុង​ការបាញ់​បង្ហោះ​លើក​ទី១​នៃ​ឆ្នាំ​២០២២នេះ។ រដ្ឋមន្ត្រីការបរទេស​អាល្លឺងម៉ង់ ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក និងជំរុញឲ្យ​មាន​ការ​សន្ទនា​ជា​មួយរុស្សី។ រដ្ឋាភិបាល​កេនយ៉ា សង​បំណុល​ជំនួស​ក្រុមហ៊ុន​អាកាសចរណ៍ Kenya Airways។ អាថ៍កំបាំង​នៃ​ជំងឺ​រាតត្បាត៖ អ្នក​វិទ្យាសាស្ត្រ​ផ្តោត​លើ​សត្វ​ដែល​ជា​ប្រភព​បង្ក​ជំងឺ​កូវីដ​១៩។ យុទ្ធសាស្ត្រ​កម្ចាត់​ជំងឺ​កូវីដ​នៃ​ប្រទេស​ចិន​ប្រុង​ប្រៀប​រង់ចាំ Omicron៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៤ មករា ២០២២ - មករា 04, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន មេដឹកនាំ​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​ចាប់​ខ្លួន​ ក្រោយ​រង​បទ​ចោទ​ញុះញង់។ ជនជាតិអាមេរិក​ដើម​កំណើត​ខែ្មរ​ដំបូង​គេ​ ចូល​កាន់តំណែង​អភិបាល​ទីក្រុង​ឡូវែល។ តុលាការ​ក្រុងភ្នំពេញ បើក​ការ​ស៊ើបអង្កេត​បទញុះញង់​លើ​មេដឹកនាំ​ និង​សកម្មជន​សហជីព​ណាហ្គាវើលដ៍​៩​នាក់។ អាជ្ញាធរចាប់ខ្លួន​កញ្ញា​ សេង ធារី​ មួយ​ស្របក់​ រួច​អនុញ្ញាត​ឱ្យ​ចូល​សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ បង្កើន​ក្តីសង្ឃឹម​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​ជំងឺ​រាតត្បាត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Blinken អំពាវនាវ​ឲ្យ​មាន​«ជំហរ​រួបរួមគ្នា​របស់​អង្គការ​អូតង់​អំពី​ការដាក់​ពង្រាយ​យោធា​របស់​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយក្រែន។ អគ្គ​រដ្ឋអាជ្ញា​ក្រុងNew York កោះ​ហៅ​លោកTrump និង​កូន​២នាក់ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុនលោក។ ប្រទេស​ហ្វីលីពីន ​ពង្រីក​ការរឹតបន្តឹងប្រឆាំង​ជំងឺកូវីដ១៩ នៅ​តំបន់​ជុំវិញ​ទីក្រុង​ម៉ានីល។ សកម្មជនក្រុង​ហុងកុង​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​រំឭក​ខួប​នៃ​ការបង្ក្រាបទីលាន Tiananmen ត្រូវ​បាន​កាត់​ទោសពី​បទ​ញុះញង់ឲ្យ​មាន​ការ​ជួប​ជុំ​ខុស​ច្បាប់។ ច្បាប់​ថ្មី ត្រូវ​បាន​អនុម័ត​ដើម្បី​ការពារ​តំបន់​ពិសិដ្ឋ​របស់​ជនជាតិ​ដើម​អូស្ត្រាលី។ រដ្ឋាភិបាល​កេនយ៉ា​ សង​បំណុល​ជំនួស​ក្រុមហ៊ុន​អាកាសចរណ៍ Kenya Airways។ ក្រុមសិទ្ធិ​មនុស្ស និយាយ​ថា របប​យោធាមីយ៉ាន់ម៉ា កំពុង​រារាំង​ជំនួយ​ទៅក្រុម​គ្រួសារខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែងដោយសារការប្រយុទ្ធគ្នា​ក្រោយ​រដ្ឋប្រហារ៕
    1 hr
  • ព័ត៌មាន​ពេល​រាត្រី៖ ៣ មករា ២០២២ - មករា 03, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន បង្ហាញ​សុទិដ្ឋិនិយម​នឹង​ការ​គ្រប់គ្រង​បាន​នូវ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស។ សកម្មជន​សហជីព​៩នាក់ ត្រូវចាប់​ខ្លួន​ចំពោះ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប៉ុន្តែ​៣នាក់ ត្រូវ​ដោះ​លែង​វិញ។ នៅ​ក្នុង​កម្មវិធី​ Hello VOA ថ្ងៃនេះ មាន​កិច្ច​ពិភាក្សា​អំពី​«សេចក្តី​ប្រាថ្នា​ក្លាយជា​សហគ្រិន​ជំរុញ​ស្ត្រី​ឲ្យ​ជួយ​សហគមន៍»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​រុស្ស៊ី បន្ត​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​អាមេរិក ឆ្លង​ជំងឺ​កូវីដ១៩។ អ៊ីស្រាអ៊ែល ផ្តល់​ការចាក់​វ៉ាក់សាំង​ដូស​ទី៤​ដល់​ពលរដ្ឋ​ ​ដែល​មាន​អាយុ៦០ឆ្នាំ​ឡើង​ទៅ និង​បុគ្គលិក​ពេទ្យ​របស់​ខ្លួន។ ប្រធានាធិបតី​ប្រទេស​កេនយ៉ា ការពារ​ចំពោះ​ការពឹង​ផ្អែក​លើ​ចិន​សម្រាប់​គម្រោង​ធំៗ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    1 hr

About កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

From the publisher's feed

កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។…

More shows like កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

香港電台:古今風雲人物 by RTHK.HK

香港電台:古今風雲人物

100 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

SRMN by SRMN

SRMN

19 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

南柯一梦 by 锦李

南柯一梦

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners